ហ្វីលីពីនត្រៀមវិធានការទប់ស្កាត់ទំនិញឡើងថ្លៃ ក្នុងករណីសង្គ្រាមអ៊ីរ៉ង់អូសបន្លាយកាន់តែយូរ

image_2026-03-30_08-32-20

ម៉ានីល៖ ក្រសួងកសិកម្មហ្វីលីពីន នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ បានធានាថា វិធានការកាត់បន្ថយផលប៉ះពាល់ ដែលអាចកើតមានករណីអាក្រក់បំផុតនៃការឡើងថ្លៃប្រេងឥន្ធនៈជាបន្តបន្ទាប់ ដោយសារសង្គ្រាមកំពុងបន្តនៅមជ្ឈិមបូព៌ា។

ក្នុងអំឡុងពេលសួរដេញដោលគណៈកម្មាធិការឆ្លើយតប និងត្រួតពិនិត្យសម្រាប់យុទ្ធសាស្ត្រដោះស្រាយវិបត្តិទាន់ពេលវេលា និងមានប្រសិទ្ធភាព រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ហ្វ្រេស៊ីស្កូ ធៀវ ឡូរ៉ែល (Francisco Tiu Laurel) បានមានប្រសាសន៍ថា កិច្ចខិតខំប្រឹងប្រែងកំពុងដំណើរការដើម្បីទប់ស្កាត់ផលប៉ះពាល់ដល់កសិករ អ្នកនេសាទ និងអ្នកប្រើប្រាស់នៅក្នុងប្រទេសហ្វីលីពីន។

លោកបានមានប្រសាសន៍ដូច្នេះថា សន្តិសុខស្បៀងមិនត្រឹមតែជាបញ្ហារបស់កសិកម្មប៉ុណ្ណោះទេ វាគឺជាស្ថិរភាពជាតិ។​ ទោះបីជាតម្លៃបច្ចុប្បន្ននៃទំនិញកសិកម្មចាំបាច់មួយចំនួននៅក្នុងកម្រិតមុនជម្លោះក៏ដោយ ក៏ក្រសួងកសិកម្មបានព្យាករពីការកើនឡើងតម្លៃទំនិញ ប្រសិនបើតម្លៃប្រេងឆៅពិភពលោកឡើងដល់២០០ ដុល្លារក្នុងមួយធុងបារ៉ែល ហើយភាពតានតឹងនៅតែបន្តរហូតដល់១៨០ថ្ងៃទៀត។

លោក ហ្វ្រេស៊ីស្កូ ធៀវ ឡូរ៉ែល បានបន្ថែមថា ទីភ្នាក់ងារក្រសួងកសិកម្មហ្វីលីពីនមានវិធានចំនួនប្រាំមួយជំហាន ដើម្បីដោះស្រាយការកើនឡើងនៃថ្លៃប្រេងឥន្ធនៈ ជី ការដឹកជញ្ជូន និងថ្លៃភស្តុភារកម្មជាដើម។

លោកបានមានប្រសាសន៍ថា ការឆ្លើយតបរបស់យើងមានអាទិភាពចំនួនប្រាំមួយ។ ទីមួយ ពង្រឹងផលិតកម្មក្នុងស្រុកដោយគាំទ្រដល់ដំណាំសំខាន់ៗ ចែកចាយគ្រាប់ពូជដែល្អ និងធន់នឹងអាកាសធាតុ និងកែលម្អសេវាកម្មពង្រីក។ ទីពីរ កាត់បន្ថយការចំណាយលើធាតុចូល ដោយការឧបត្ថម្ភធនប្រេងឥន្ធនៈ ការប្រើប្រាស់ជីជីវៈ ជីសរីរាង្គ និងធ្វើពិពិធកម្មប្រភពជី។

ទាក់ទងនឹងភស្តុភារកម្ម ក្រសួងកសិកម្មហ្វីលីពីន បានលើកឡើងពីការវិនិយោគលើកន្លែងខ្សែសង្វាក់ត្រជាក់ ផ្លូវតភ្ជាប់ពីកសិដ្ឋានទៅទីផ្សារ និងតម្រូវការកំពង់ផែ និងក្រុមដឹកជញ្ជូន។ ក្រសួងក៏កំពុងសម្លឹងមើលការធ្វើពិពិធកម្មធាតុចូលកសិដ្ឋាន និងប្រភពស្បៀងអាហាររបស់ខ្លួនផងដែរ។

លោករដ្ឋមន្ត្រីក្រសួងកសិកម្ម បានមានប្រសាសន៍ថា សុវត្ថិភាព ការពារអ្នកប្រើប្រាស់ដោយការត្រួតពិនិត្យតម្លៃ ជំនួយស្បៀងអាហារចំគោលដៅ ការបញ្ចេញស្តុកបម្រុងជាយុទ្ធសាស្ត្រ និងដាក់កម្រិតតម្លៃនៅពេលចាំបាច់។

ចំណែកសម្រាប់យុទ្ធសាស្ត្ររយៈពេលវែង ក្រសួងកសិកម្មបាននិយាយថា ប្រទេសហ្វីលីពីននឹងជំរុញភាពធន់នៃវិស័យកសិកម្ម តាមរយៈការបង្រួបបង្រួមកសិដ្ឋាន ឌីជីថលភាវូបនីយកម្ម និងការសម្របខ្លួនទៅនឹងអាកាសធាតុ។

យោងតាមការព្យាករណ៍ “ករណីធ្ងន់ធ្ងរ” របស់ក្រសួងកសិកម្ម ផលិតកម្មស្រូវប្រាំងក្នុងស្រុកចំនួន១៩,៨៧លានតោន អាចនឹងធ្លាក់ចុះបន្តិច ដោយសារតម្លៃជីខ្ពស់។ សម្រាប់ឆមាសទី១ ឆ្នាំ២០២៦ ទិន្នផលស្រូវក្នុងស្រុកអាចនឹងធ្លាក់ចុះចំនួន១១ ៨៦៨តោន ហើយសម្រាប់ឆមាសទី២ អាចនឹងធ្លាក់ចុះមកនៅត្រឹម១១២ ៥២២តោន។

សម្រាប់តម្លៃលក់រាយ អង្ករអាចឡើងថ្លៃ៤៩ភាគរយ ដោយឡើងដល់១,១២ដុល្លារ ក្នុងមួយគីឡូក្រាម គឺឡើងពីតម្លៃ០,៧៥ដុល្លារ ក្នុងមួយគីឡូក្រាម។

ទោះជាយ៉ាងនេះក្តី លោកបានធានាថា តម្លៃអាចត្រូវបានធានាដោយការគាំទ្រគ្រប់គ្រាន់សម្រាប់អ្នកផលិតស្បៀងអាហារក្នុងស្រុក និងភាពបត់បែនក្នុងការធ្វើពិពិធកម្មប្រភពធាតុចូលកសិកម្ម និងទំនិញសម្រាប់សុខុមាលភាពរបស់កសិករ និងអ្នកប្រើប្រាស់។

តាមការព្យាករណ៍ករណីអាក្រក់បំផុត ក៏បានបង្ហាញផងដែរថា តម្លៃសាច់មាន់អាចកើនឡើងដល់៥,៤ដុល្លារ ក្នុងមួយគីឡូក្រាម គឺឡើងពី៣,៣៤ដុល្លារ ក្នុងមួយគីឡូក្រាម ចំណែកសាច់ជ្រូកនឹងឡើងដល់៩,៨១ដុល្លារ ក្នុងមួយគីឡូក្រាម។

លោករដ្ឋមន្ត្រីក្រសួងកសិកម្ម បានបញ្ជាក់ថា ឧស្សាហកម្មបសុបក្សីក្នុងស្រុកមានការផលិតលើសតម្រូវការបន្តិច ដែលនឹងជួយសម្រួលដល់តម្លៃមិនឱ្យឡើង។ សម្រាប់ស្តុកសាច់ជ្រូក មានបរិមាណគ្រប់គ្រាន់ ប៉ុន្តែតម្លៃអាចរងផលប៉ះពាល់ដោយអត្រាប្តូរប្រាក់ និងថ្លៃដឹកជញ្ជូន។

លោកបានអះអាងថា ទីភ្នាក់ងារត្រូវតែមានសមត្ថភាពក្នុងការធ្វើឱ្យមានតុល្យភាព ទាំងការគាំទ្រដល់កសិករក្នុងស្រុក និងអ្នកប្រើប្រាស់ តាមរយៈការធ្វើពិពិធកម្មប្រភពនាំចូល និងការបញ្ចុះពន្ធប្រសិនបើចាំបាច់៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ