ផ្លែប៉ោមបារាំងជាង២៥០កុងតឺន័រត្រូវរាំងស្ទះដោយសារជម្លោះនៅមជ្ឈិមបូព៌ា

image_2026-03-26_08-29-35

ប៉ារីស៖ សង្គ្រាមនៅមជ្ឈិមបូព៌ា និងការបិទច្រកសមុទ្រ ប័រមូស (Hormuz )ដែលជាច្រកយុទ្ធសាស្ត្រសម្រាប់ពាណិជ្ជកម្មពិភពលោក កំពុងបង្កការរំខានយ៉ាងខ្លាំងដល់លំហូរពាណិជ្ជកម្មនៅលើពិភពលោក។

ជាលទ្ធផល ការដឹកជញ្ជូនស្បៀងអាហារមួយចំនួនបានជាប់គាំង ដូចករណីផ្លែប៉ោមបារាំងដែរ។ កុងតឺន័រជាង២៥០ទូ និងមានផ្លែប៉ោមសរុបប្រហែល៥ ០០០តោន ដែលកំពុងជាប់គាំងនៅលើផ្ទៃសមុទ្រ ដោយមានតម្លៃប៉ាន់ស្មានចន្លោះពីប្រាំបី និង៩,២លានដុល្លារ។

បន្ថែមលើស្ថានភាពនេះ គឺការចំណាយជាច្រើនសម្រាប់ក្រុមហ៊ុនដឹកជញ្ជូន ដែលជាប់ទាក់ទងនឹងហានិភ័យសង្រ្គាម រួមទាំងកុងតឺន័រ ដែលមានស្រាប់នៅលើផ្ទៃទឹកសមុទ្រ។

ប្រធានទំនាក់ទំនងសាធារណៈនៃសមាគមដាំប៉ោមរបស់បារាំង បានពន្យល់ថា ការដឹកជញ្ជូន និងថ្លៃថែទាំផ្លែប៉ោមនៅលើកប៉ាល់ត្រូវចំណាយប្រាក់រហូតជាងមួយលានដុល្លារ ដែលជាការចំណាយបន្ថែមរបស់បារាំង។ បន្ថែមលើការចំណាយបន្ថែមទាំងនេះ គឺជាបញ្ហានៃការធានារ៉ាប់រងហានិភ័យនៃសង្រ្គាម គ្របដណ្តប់ទាំងការបាត់ទំនិញ ឬ ការចំណាយខ្ពស់ពេក។

ប្រឈមមុខនឹងឧបសគ្គទាំងនេះ ប្រតិបត្តិករកំពុងព្យាយាមស្វែងរកជម្មើសថ្មី ដោយអ្នកនាំចេញផ្លែប៉ោមបារាំងកំពុងស្វែងរកមធ្យោបាយដើម្បីដឹកជញ្ជូនកុងតឺន័ររបស់ពួកគេ ប៉ុន្តែត្រូវការពេលប្រហែលដប់ថ្ងៃទើបធ្វើដំណើរទៅដល់ដៅអាស៊ី។

តាមការវាយតម្លៃសម្រាប់ទីផ្សារផ្លែប៉ោមឆ្នាំ២០២៥-២០២៦ – ខែមីនាជាធម្មតាជាខែដ៏សំខាន់សម្រាប់ការប្រើប្រាស់ផ្លែប៉ោម ដែលមើលទៅមិនគួរឱ្យមានសង្ឃឹមសោះ ព្រោះរហូតមកដល់ពេលនេះ ការប្រើប្រាស់ផ្លែប៉ោមនៅតែបន្តធ្លាក់ចុះចាប់តាំងពីដើមរដូវប្រមូល។

កម្រិតតម្លៃទាំងនេះជះឥទ្ធិពលផ្ទាល់លើការប្រើប្រាស់ ហើយសង្គ្រាមនៅមជ្ឈិមបូព៌ាក៏កំពុងបង្កការព្រួយបារម្ភផងដែរ។ ជាពិសេស តម្លៃថាមពលកំពុងតែឡើងខ្ពស់ ដូច្នេះពាណិជ្ជករត្រូវចំណាយបន្ថែមទៀតដែរ៕


photo_2026-03-26_11-48-48 (4)
ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB អញ្ជើញចូលរួមកម្មវិធី “ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២៦”

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមកម្មវិធី “ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៤” ដែលរៀបចំដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ កម្មវិធីនេះរៀបចំឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់បំផុតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី, ឯកឧត្តមបណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការប្រចាំការតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ,អង្គទូត, ស្ថាប័នជាតិ, វិស័យឯកជន, វិនិយោគិន ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិ។ ការប្រារព្ធទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៤ អមដោយព្រឹត្តិការណ៍ពិសេសនានា […]

images (2)
ម៉ាកទឹកដោះគោពីរប្រភេទ ត្រូវបានភ្នាក់ងារសុវត្ថិភាពចំណីអាហារសិង្ហបុរីរកឃើញមានជាតិពុល

សិង្ហបុរី៖ ទីភ្នាក់ងារសុវត្ថិភាពចំណីអាហារ និងទីភ្នាក់ងារទប់ស្កាត់ជំងឺឆ្លងរបស់ប្រទេសសិង្ហបុរី បានប្រកាសកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ថា ខ្លួនបានរកឃើញម៉ាកម្សៅទឹកដោះគោពីរឡូដិ៍មានផ្ទុកសារធាតុពុល សេរឺលីដ (Cereulide )ហើយត្រូវបានប្រមូលយកមកវិញ ដោយមិនបណ្តោយឱ្យលក់ចែកចាយឡើយ។ បើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia ជាតិពុលនេះអាចបង្កឱ្យមានអាការៈចង់ក្អួត និងចង្អោរ។ វាត្រូវបានគេរកឃើញនៅក្នុងម្សៅទឹកដោះគោ ម៉ាក Nestle NAN HA2 សម្រាប់ទារក និងម្សៅទឹកដោះគោ Nature One Dairy Premium Toddler សម្រាប់កុមារអាយុលើសពីមួយឆ្នាំ។ ម្សៅទឹកដោះគោម៉ាក់ Nestle នឹងផុតសុពលភាពប្រើប្រាស់នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៧ រីឯម្សៅទឹកដោះគោ Nature One Dairy កាលបរិច្ឆេទផុតកំណត់នៅថ្ងៃទី១០ ឬថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៧។ ចាប់តាំងពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ផលិតផលម្សៅទឹកដោះគោ ដែលត្រូវបានប្រមូលមកវិញដោយសាររកឃើញជាតិពុល រួមមានផលិតផលម៉ាក Nestle NAN, Nature One Dairy និង Dumex […]

image_2026-03-25_15-09-33
ចិននឹងមិនដាក់កម្រិតលើការនាំចេញជីទៅហ្វីលីពីនឡើយ ខណៈកំពុងពិភាក្សាជាមួយរុស្ស៊ី

ម៉ានីល៖ ប្រទេសហ្វីលីពីន កំពុងពិភាក្សាជាមួយក្រុមហ៊ុនផលិតជីធំៗ រួមមានចិន និងរុស្ស៊ី ដើម្បីការពារការផ្គត់ផ្គង់ ព្រោះខ្លាចអ្នកនាំចេញមិនទទួលបានកិច្ចសន្យា ដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ាធ្វើឱ្យតម្លៃឡើងខ្ពស់។ រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន លោក ហ្វ្រេនសីស្កូ ធៀវ ឡូរ៉េល (Francisco Tiu Laurel) បានមានប្រសាសន៍ថា លោកនឹងជួបជាមួយឯកអគ្គរដ្ឋទូតចិន ប្រចាំទីក្រុងម៉ានីល លោក ជីង គួន (Jing Quan) ដែលបានធានាថា ទីក្រុងប៉េកាំងនឹងមិនផ្អាកការនាំចេញឡើយ។ លោកបានបន្តថា ស្តុកជីរបស់ប្រទេសហ្វីលីពីន នៅមានគ្រប់គ្រាន់ ដើម្បីប្រើប្រាស់រហូតដល់ខែឧសភា។ លោករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា លោកក៏កំពុងពិភាក្សាជាមួយឥណ្ឌា រុស្ស៊ី និងនិយាយជាមួយប្រទេសបេឡារុស ដើម្បីឱ្យបន្តលក់ជីឱ្យប្រទេសហ្វីលីពីន។ កសិករនៅទូទាំងពិភពលោក កំពុងប្រញាប់ប្រញាល់ស្វែងរកជី បន្ទាប់ពីច្រកសមុទ្រ ហ័រមូស (Hormuz) ត្រូវបានបិទមិនឱ្យដឹកទំនិញឆ្លងកាត់ ហើយបានធ្វើឱ្យតម្លៃហ្គាសកើនឡើងយ៉ាងគំហុក។ នៅអាស៊ីអាគ្នេយ៍ តម្លៃអ៊ុយរ៉េ បានកើនឡើងប្រហែល៤០ភាគរយ ចាប់តាំងពីការផ្ទុះសង្គ្រាម។ រោងចក្រផលិតជីអ៊ុយរ៉េមួយចំនួន នៅក្នុងប្រទេសឥណ្ឌា និងបង់ក្លាដែស បានផ្អាកដំណើរការផលិតដោយសារការផ្គត់ផ្គង់ឧស្ម័នធ្លាក់ចុះ ខណៈពេលប្រទេសចិនក៏បានរឹតបន្តឹងលើការនាំចេញជី។ កង្វះខាតជីណាមួយនៅក្នុងប្រទេសហ្វីលីពីន អាចប៉ះពាល់ដល់ដំណាំស្រូវ ដែលជាអាហារចម្បងរបស់ប្រទេស ក៏ដូចជាប៉ះពាល់ដល់ការនាំចេញប្រេងដូង […]

1-7
រាជរដ្ឋាភិបាលដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករតម្លៃបន្ថែមលើប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូតដោយបញ្ចុះពី១០% មកត្រឹម៤%

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជូនដំណឹងដល់សហគ្រាសប្រកបអាជីវកម្មនាំចូល និងចែកចាយបន្ត អំពីការបន្ធូរបន្ថយបន្ទុកអាករតម្លៃបន្ថែមលើប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដើម្បីឆ្លើយតបទៅនឹងនិន្នាការនៃការកើនឡើងថ្លៃប្រេងលើទីផ្សារអន្តរជាតិ និងក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ សេចក្តីណែនាំរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែមសម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា១០ភាគរយ មកអត្រា៤ភាគរយ ដោយរដ្ឋទទួលបន្ទុកជំនួសចំនួន៦ភាគរយ គិតចាប់ពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦។ សេចក្តីណែនាំខាងលើបានបញ្ជាក់ថា សហគ្រាសនាំចូល និងចែកចាយបន្ត ត្រូវគិតអាករលើតម្លៃបន្ថែមអត្រា៤ភាគរយ លើការផ្គត់ផ្គង់ក្នុងស្រុកនូវប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយត្រូវអនុវត្តដូចតទៅ៖ ក- ត្រូវចេញវិក្កយបត្រអាករចំពោះការផ្គត់ផ្គង់ទៅឱ្យអតិថិជន ដែលជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ដោយលើវិក្កយបត្រអាករត្រូវប្តូរ “អាករលើតម្លៃបន្ថែមអត្រា១០ភាគរយ” ទៅជាអាករលើតម្លៃបន្ថែមអត្រា៤ភាគរយ។ ខ- ត្រូវចេញវិក្កយបត្រធម្មតាចំពោះការផ្គត់ផ្គង់ទៅឱ្យអតិថិជន ដែលជាអ្នកប្រើប្រាស់ចុងក្រោយ ប៉ុន្តែមិនស្ថិតនៅក្រោមរបបស្វ័យប្រកាស ដោយថ្លៃលក់រួមទាំងអាករ ត្រូវគិតអាករលើតម្លៃបន្ថែមអត្រា៤ភាគរយ។ គ- អាករលើតម្លៃបន្ថែមអត្រា១០ភាគរយ និងអត្រា៤ភាគរយ ដែលសហគ្រាសបានបង់លើការនាំចូល ឬទិញក្នុងស្រុកនូវប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ត្រូវបានអនុញ្ញាតជាឥណទានអាករលើធាតុចូលទៅតាមទឹកប្រាក់អាករបង់ជាក់ស្តែង ដោយត្រូវមានប្រតិវេទន៍គយនឹងបង្កាន់ដៃបង់ពន្ធអាករ ឬមានវិក្កយបត្រអាករ […]

កាលវិភាគផ្សព្វផ្សាយ