ឯកឧត្តមបណ្ឌិត កៅ ថាច ជួបពិភាក្សាការពង្រីកទីផ្សារផលិតផលកម្ពុជា និងកសិផលខ្មែរ នៅប្រទេសនូវែលហ្សេឡង់

photo_2026-03-19_11-21-52

ទីក្រុងអូក្លិន៖ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) រួមជាមួយសហការី បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក អេរិក លី (Erik Ly) ប្រធានក្រុមហ៊ុន អេកលី (Ecly Ltd.) នៅទីក្រុងអូក្លិន ប្រទេសនូវែលហ្សេឡង់។

ក្នុងជំនួបដ៏មានសារៈសំខាន់នេះ ក៏មានការអញ្ជើញចូលរួមពីលោក ឃួយ ម៉ៃខល ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំប្រទេសនូវែលហ្សេឡង់ និងតំណាងសហព័ន្ធស្រូវអង្ករកម្ពុជាផងដែរ។

ខ្លឹមសារសំខាន់ៗនៃកិច្ចពិភាក្សា​ផ្តោតលើវឌ្ឍនភាពនៃផលិតផលខ្មែរ៖ ក្រុមហ៊ុន អេកលី ដែលមានឃ្លាំងស្តុកទំនិញ និងបណ្តាញចែកចាយដ៏រឹងមាំ បាននិងកំពុងនាំចូលចែកចាយផលិតផលសក្តានុពលពីកម្ពុជា រួមមាន អង្ករខ្មែរ និង ស្រាបៀរហនុមាន (Hanuman Beer) ទៅក្នុងទីផ្សារណូវែលហ្សេឡង់។

យុទ្ធសាស្ត្រពង្រីកការនាំចេញ៖ ភាគីទាំងពីរបានពិភាក្សាលម្អិតអំពីផែនការបន្តសិក្សានាំចូលផលិតផលកសិកម្មផ្សេងៗទៀត ពីកម្ពុជាជាបន្តបន្ទាប់ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ និងពង្រីកវត្តមានទំនិញខ្មែរឱ្យកាន់តែទូលំទូលាយនៅក្នុងប្រទេសណូវែលហ្សេឡង់

ឯកឧត្តមបណ្ឌិត អគ្គនាយកនៃ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានវាយតម្លៃខ្ពស់ និងកោតសរសេីចំពោះអ្នកវិនិយោគិនខ្មែរកាត់ចិន ព្រមទាំងបានថ្លែងអំណរគុណ និងកោតសរសេីដល់លោក អេរិក លី ដែលបានដើរតួនាទីជាស្ពានសេដ្ឋកិច្ចយ៉ាងសំខាន់ ក្នុងការនាំយកផលិតផលខ្មែរមកកាន់ទីផ្សារអន្តរជាតិ តាមរយៈហេដ្ឋារចនាសម្ព័ន្ធឃ្លាំងទំនិញ និងបទពិសោធន៍ចែកចាយផលិតផលចំណីអាហារប្រកបដោយវិជ្ជាជីវៈ៕


image_2026-05-06_09-07-58
ភូមានាំចេញអង្ករបានចំណូលជាង៨៦១លានដុល្លារ ក្នុងឆ្នាំសារពើពន្ធ ២០២៥-២០២៦

ណៃពិដោ៖ យោងតាមសហព័ន្ធស្រូវអង្ករមីយ៉ាន់ម៉ា បានឱ្យដឹងថា ការនាំចេញអង្កររបស់ប្រទេសភូមា ក្នុងឆ្នាំហិរញ្ញវត្ថុ ២០២៥-២០២៦ ដោយគិតចាប់ផ្តើមពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ មានចំនួនជាង២,៧លានតោន គិតទឹកប្រាក់ជាង៨៦១លានដុល្លារ។ នៅក្នុងឆ្នាំ២០២៥ ប្រទេសភូមាបាននាំចេញអង្ករជាង១៤២ ៧០០តោន គិតជាទឹកប្រាក់៥២លានដុល្លារ ក្នុងខែមេសា, អង្ករជាង៥២៩ ០០ តោន គិតជាទឹកប្រាក់៩០លានដុល្លារ ក្នុងខែឧសភា, អង្ករជាត២១០ ០០០ តោន គិតជាទឹកប្រាក់៧១លានដុល្លារ ក្នុងខែមិថុនា, អង្ករជាង ២៣០ ០០០តោន គិតជាទឹកប្រាក់៧៧លានដុល្លារ ក្នុងខែកក្កដា, អង្ករជាង១៩០ ០០០តោន គិតជាទឹកប្រាក់៦៥លានដុល្លារ ក្នុងខែសីហា, អង្ករជាង១៦៨ ០០០ តោន គិតជាទឹកប្រាក់៥២លានដុល្លារ ក្នុងខែកញ្ញា, អង្ករជាង៣១០ ០០០តោន គិតជាទឹកប្រាក់៩២លានដុល្លារ ក្នុងខែតុលា, អង្ករជាង២៦៣ ៨១៥តោន គិតជាទឹកប្រាក់៧៦លានដុល្លារ ក្នុងខែវិច្ឆិកា, អង្ករជាង៣៣១ ៨៦៩តោន គិតជាទឹកប្រាក់៩៩លានដុល្លារ ក្នុងខែធ្នូ។ ចំណែកនៅក្នុងឆ្នាំ២០២៦ នាំចេញអង្ករជាង២០៨ ៨៤៧តោន […]

image_2026-05-06_08-13-07
អ្នកដាំទុរេនម៉ាឡេស៊ីជួបបញ្ហាថ្លៃដើមខ្ពស់ និងលក់បានតម្លៃកាន់តែទាប

កូឡាឡាំពួរ៖ វិស័យទុរេនរបស់ប្រទេសម៉ាឡេស៊ីកំពុងស្ថិតក្រោមសម្ពាធ ខណៈពេលការប្រមូលផលផ្លែទុរេននៅដើមរដូវចូលមក ប៉ុន្តែថ្លៃប្រេងឥន្ធនៈ និងថ្លៃដឹកជញ្ជូនខ្ពស់ជាងមុន ធ្វើឱ្យប៉ះពាល់ដល់ប្រាក់ចំណេញនៃការនាំចេញទៅកាន់ប្រទេសចិន។ អាកាសធាតុក្តៅខ្លាំងធ្វើឱ្យផ្លែទុរេនម៉ាឡេស៊ីឆាប់ទុំលឿនជាងមុន ខណៈពេលថ្លៃវេចខ្ចប់ ថ្លៃថាមពល និងថ្លៃដឹកជញ្ជូនកើនឡើងជាបន្តបន្ទាប់។ សម្រាប់អ្នកដាំទុរេន ការកើនឡើងនៃបរិមាណផ្លែទុរេនលលឿនពេកកំពុងបង្កើតសម្ពាធនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់។ អ្នកបាននាំចេញផ្លែទុរេនពីកសិដ្ឋានទំហំ១០ហិកតា នៅរដ្ឋបាហាងទៅកាន់ប្រទេសចិន និងហុងកុង លោកបាននិយាយថា អ្នកដាំទុរេនកំពុងកាត់បន្ថយថ្លៃដើម និងកំណត់កាកសំណល់ថ្នាំសម្លាប់សត្វល្អិត ដើម្បីរក្សាប្រតិបត្តិការ។ ការចំណាយលើការវេចខ្ចប់ និងដឹកជញ្ជូនពីមុនមានប្រហែល២០ភាគរយនៃប្រាក់ចំណូលនាំចេញ ប៉ុន្តែនៅឆ្នាំ២០២៦នេះអាចកើនឡើងដល់៥០ភាគរយ។ លោកបាននិយាយថា “យើងមិននឹកស្មានថា សង្រ្គាមនឹងជះឥទ្ធិពលអាក្រក់ដល់យើងយ៉ាងធ្ងន់ធ្ងរបែបនេះទេ។ យើងកំពុងព្យាយាមមិនឡើងថ្លៃផ្លែទុរេនទេ”។ ប្រទេសចិន នៅតែជាទីផ្សារធំបំផុតសម្រាប់ផ្លែទុរេនម៉ាឡេស៊ី ដោយបាននាំចូលប្រហែល ៧ ០០០លានដុល្លារក្នុងឆ្នាំ២០២៤ កើនឡើងពីឆ្នាំ២០២០។ ផ្លែទុរេនពូជ មូសាង​ ឃីង (Musang King) ដែលជាពូជនាំចេញដ៏សំខាន់របស់ប្រទេសម៉ាឡេស៊ី បានធ្លាក់ចុះតម្លៃពីប្រហែល១៨ដុល្លារ ក្នុងមួយគីឡូក្រាម កាលពីឆ្នាំ២០២៥ មកនៅប្រហែល៥ដុល្លារក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ហើយរំពឹងថា នឹងបន្តធ្លាក់ថ្លៃថែមទៀតប្រសិនបើបរិមាណផ្លែទុរេនប្រមូលផលបានកាន់តែច្រើន។ គំរូនាំចេញរបស់ម៉ាឡេស៊ី គឺផ្អែកលើគុណភាព ម៉ាកយីហោ និងខ្សែសង្វាក់ត្រជាក់ជាជាងបរិមាណ ដែលអ្នកនាំចេញបាននិយាយថា ផ្លែទុរេនពូជមូសាង ឃីង មានទីផ្សារល្អជាងគេ ដូច្នេះក្នុងរយៈពេលវែង ត្រូវថែរក្សាទីផ្សារឱ្យបាន ជាជាងប្រឹងប្រកួតប្រជែងជាមួយពូជទុរេនដទៃទៀត”។ […]

photo_2026-05-05_15-44-41 (3)
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជាអធិបតីក្នុងពិធីបើកការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រចាំស្រុកខ្សាច់កណ្តាល

ខេត្តកណ្តាល៖ នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញជាអធិបតីក្នុងពិធីបើកការប្រកួតកីឡាបាល់ទាត់ “ពានរង្វាន់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន” ប្រចាំស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងយុវជនមកពីបណ្តាឃុំនានា សរុបប្រមាណ៦៤៦នាក់។ ​ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍លើកឡើងពីគោលបំណងសំខាន់ៗ រួមមាន៖ -​ការពង្រឹងសាមគ្គីភាព៖ ការបង្កើតឱ្យមានការប្រកួតកីឡានេះឡើង គឺដើម្បីជំរុញឱ្យយុវជនមានស្មារតីសាមគ្គីភាព ភាតរភាព និងបង្កើនភាពស្និទ្ធស្នាលរវាងយុវជននៅក្នុងមូលដ្ឋាន។ -​កីឡានាំមកនូវសុខភាព និងមិត្តភាព៖ កីឡាមិនត្រឹមតែផ្តល់នូវសុខភាពមាំមួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាស្ពានចម្លងនៃមិត្តភាព និងការរៀនសូត្រពីគ្នាទៅវិញទៅមកក្នុងស្មារតី “កីឡារស់ក្នុងសន្តិភាព”។ -​តួនាទីយុវជនក្នុងសង្គម៖ ឯកឧត្តមបណ្ឌិតបានរំលឹកដល់យុវជនដែលជាសសរទ្រូងនៃប្រទេសជាតិ ត្រូវបន្តខិតខំអភិវឌ្ឍសមត្ថភាព និងរក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ​ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ស្ថិរភាពសង្គម និងការរីកចម្រើននៃសេដ្ឋកិច្ចជាតិ នៅតែបន្តបោះជំហានទៅមុខយ៉ាងរឹងមាំ ដែលទាមទារឱ្យយុវជនទាំងអស់ជឿជាក់ និងចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីការពារ […]

photo_2026-05-04_17-18-03 (2)
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញបើកសិក្ខាសាលាប្រចាំខែ ស្ដីពី “Policy Analysis in the AI Era” 

រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញបើកសិក្ខាសាលាប្រចាំខែស្តីពី “Policy Analysis in the AI Era” ដែលបានឧទ្ទេសនាមដោយឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ឆែម គាតរិទ្ធី ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.)។ សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីគណៈគ្រប់គ្រង, សមាជិកក្រុមការងារស្រាវជ្រាវ និងបុគ្គលិករបស់ធនាគារ ARDB ព្រមទាំងអ្នកស្រាវជ្រាវ, សាស្ដ្រាចារ្យ, និងនិស្សិតមកពីសាកលវិទ្យាល័យ និងវិទ្យាស្ថានពាក់ព័ន្ធ សរុបចំនួន២១០ រូប។ សិក្ខាសាលានេះ ជាសិក្ខាសាលាប្រចាំខែទី១ ដែលត្រូវបានរៀបចំឡើងក្រោមក្របខ័ណ្ឌនៃមជ្ឈមណ្ឌលអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សម្រាប់ការសិក្សាគោលនយោបាយ និងបណ្តុះបណ្តាល ក្នុងគោលបំណងចែករំលែកចំណេះដឹងទាក់ទិននឹងតួនាទីដ៏សំខាន់របស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតសម្រាប់ការស្រាវជ្រាវ ក្នុងន័យរួមចំណែកបង្កើតជាមូលដ្ឋានគ្រឹះក្នុងការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ប្រកបដោយការទទួលខុសត្រូវស្របតាមក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ និងដើម្បីបង្កើតជាវេទិកាសម្រាប់ការផ្លាស់ប្ដូរចំណេះដឹង, បទពិសោធ, និងទំនាក់ទំនងរវាងអ្នកស្រាវជ្រាវ, សាស្ដ្រាចារ្យ និងនិស្សិតមកពីស្ថាប័ន និងសាកលវិទ្យាល័យពាក់ព័ន្ធ។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត កៅ ថាច បានគូសបញ្ជាក់ពីសមិទ្ធផល ដែលមជ្ឈមណ្ឌលស្រាវជ្រាវរបស់ធនាគារ […]

កាលវិភាគផ្សព្វផ្សាយ