ឥណ្ឌានឹងកាត់បន្ថយពន្ធនាំចូលបន្លែ និងផ្លែឈើ របស់សហរដ្ឋអាម៉េរិក

pikrepo-assorted-fruits

វ៉ាស៊ីនតោន៖ ប្រទេសឥណ្ឌានឹងផ្តល់ឱ្យសហរដ្ឋអាម៉េរិកនូវកម្រិតនាំចូលកសិផលរបស់ខ្លួនទៅកាន់ទីផ្សារក្នុងប្រទេសឥណ្ឌា ដើម្បីការពារវិស័យកសិកម្មសំខាន់ៗនៅក្នុងប្រទេស។

យោងតាមមន្ត្រីមកពីប្រទេសទាំងពីរ បានឱ្យដឹងថា ការវបន្ធូរបន្ថយពន់នាំចូលលើកិសផលអាម៉េរិក កើតឡើងតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដើម្បីកាត់បន្ថយពន្ធបដិការ រវាងប្រធានាធិបតីអាម៉េរិក លោក ដូណាល់ (Donald Trump) និងនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិន្ត្រា មូឌី (Narendra Modi) បានចាប់ផ្តើមលេចឡើង។

លោក ជេមីសុន ហ្គ្រា (Jamieson Greer) តំណាងពាណិជ្ជកម្មអាម៉េរិក បាននិយាយថា កិច្ចព្រមព្រៀងនេះ ឥណ្ឌានឹងកាត់បន្ថយអត្រាពន្ធលើទំនិញឧស្សាហកម្មរបស់អាម៉េរិក ពី១៣,៥ភាគរយ មកនៅត្រឹមសូន្យវិញ ហើយឥណ្ឌាក៏នឹងលុបចោលពន្ធនាំចូលគ្រាប់ស្វាយចន្ទី ផ្លែឈើ និងបន្លែរបស់សហរដ្ឋអាម៉េរិកផងដែរ ដើម្បីជាថ្នូរឱ្យសហរដ្ឋអាម៉េរិកកាត់បន្ថយពន្ធលើទំនិញឥណ្ឌា ពី៥០ភាគរយ មកនៅត្រឹម១៨ភាគរយ។

មន្ត្រីរដ្ឋាភិបាលឥណ្ឌា បាននិយាយថា កិច្ចព្រមព្រៀងនេះ រួមមានការប្តេជ្ញារបស់ឥណ្ឌា ដើម្បីទិញទំនិញអាម៉េរិកនូវទំហំទឹកប្រាក់ចំនួន៥០០ពាន់លានដុល្លារ ក្នុងរយៈពេលច្រើនឆ្នាំ។

មន្ត្រីរូបនេះបាននិយាយបន្ថែមថា ការអនុវត្តកិច្ចព្រមព្រៀងទាំងមូលនឹងត្រូវកំណត់តាមរយៈការចរចានៅប៉ុន្មានខែខាងមុខនេះ ដែលកិច្ចព្រមព្រៀងនេះ ក៏រួមបញ្ចូលផងដែរនូវការកាត់បន្ថយពន្ធភ្លាមៗលើការនាំចូលរថយន្តអាម៉េរិក។

លោក ជេមីសុន ហ្គ្រា បាននិយាយថា មន្ត្រីអាម៉េរិក និងឥណ្ឌា ពិនិត្យបញ្ចប់ខ្លឹមសារនៃកិច្ចព្រមព្រៀងនេះ ដែលបញ្ចប់នៅសប្តាហ៍នេះ។ សម្រាប់វិស័យកសិកម្មវិញ កិច្ចព្រមព្រៀងនេះផ្តល់បើកផ្លូវឱ្យទំនិញអាម៉េរិកអាចចូលទីផ្សារឥណ្ឌាបានខ្លះ។

 លោកបាននិយាយទៀតថា ប្រទេសឥណ្ឌាបន្តការពារវិស័យកសិកម្មរបស់ខ្លួន ប៉ុន្តែថាកសិផលសហរដ្ឋអាម៉េរិកនៅតែអាចចូលទីផ្សារបាន។ លោកបាននិយាយថា ការកាត់បន្ថយពន្ធរបស់ឥណ្ឌាលើការនាំចូលគ្រាប់ធញ្ញជាតិ ផ្លែឈើ និងបន្លែ នឹងពង្រីកឱកាសសម្រាប់អ្នកផ្គត់ផ្គង់របស់សហរដ្ឋអាម៉េរិក។

យោងតាមទិន្នន័យការិយាល័យជំរឿនសហរដ្ឋអាម៉េរិក បានឱ្យដឹងថា សហរដ្ឋអាម៉េរិកនឹងរក្សាអត្រាពន្ធ១៨ភាគរយ លើទំនិញឥណ្ឌា ដោយលើកឡើងពីទំហំ និងកំណើននៃអតិរេកពាណិជ្ជកម្មរបស់ឥណ្ឌាជាមួយសហរដ្ឋអាម៉េរិក។ អតិរេកនោះបានឈានដល់៥៣,៥ពាន់លានដុល្លារ ក្នុងអំឡុងពេល១១ខែដំបូង នៃឆ្នាំ២០២៥ បើធៀបនឹង៤៥,៨ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៤។

លោក ជេមីសុន ហ្គ្រា ក៏បាននិយាយផងដែរថា រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បានឯកភាពជាមួយឥណ្ឌា ហើយក៏ស្គាល់ឧបសគ្គផ្នែកបច្ចេកទេសពាណិជ្ជកម្ម ដែលប្រជាជនឥណ្ឌ មិនបានទទួលយកស្តង់ដាររបស់អាម៉េរិក ទោះបីដឹងថា ទំនិញរបស់អាម៉េរិកមានសុវត្ថិភាព៕


photo_2026-04-30_08-01-01
ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារ ARDB និងសហការីអញ្ជើញចុះពិនិត្យមើលដំណើរការតំឡើងរោងចក្រផលិតជីសរីរាង្គមួយកន្លែងនៅខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម(ARDB)និងសហការីនាល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦បានអញ្ជើញចុះពិនិត្យមើលការរៀបចំតំឡើងរោងចក្រផ លិតជីរបស់ឧកញ៉ា សុក រ៉ាដូ ដែល ស្ថិតនៅក្រុងស្វាយរៀងនៃ ខេត្តស្វាយរៀង។ រោងចក្រផលិតជីនោះ ឈ្មោះ ក្រុមហ៊ុនផលិតជី ស្វាយរៀង ហ្វើថីឡាយហ្សឺ (Svayrieng Fertilizer Co., Ltd.)ដែលកំពុងតែមានផែនការ ផលិតជីសរីរាង្គហាយប្រ៊ីដ(hybrid) មានប្រសិទ្ធភាពខ្ពស់ និងតាមរូបមន្តត្រឹមត្រូវសម្រាប់ផ្គត់ផ្គង់ជូនដល់ កសិករ និងយកមកប្រើប្រាស់នៅក្នុងវិស័យកសិកម្មដែលកសិករកំពុងតែមានតម្រូវការខ្ពស់។ ជាគោលដៅរបស់ក្រុមហ៊ុន មានផែនការវិយោគរយ:ពេលវែង ដើម្បីចែកចាយជី បម្រើសេចក្តីត្រូវការរបស់កសិករ និងលក់ចែកចាយក្នុងខេត្តផងដែរ។ ក្រុមហ៊ុនមានសមត្ថភាពផលិតជីដំបូងអាចបានប្រមាណ ២,៥០០ តោន ក្នុងមួយឆ្នាំ ។ ក្រុមហ៊ុននឹងពង្រីកសមត្ថភាពផលិតអោយធំជាងនេះទៀតនៅឆ្នាំបន្តបន្ទាប់ ហេីយរំពឹងថានឹងទទួលបានការគាំទ្រពីកសិករក្នុងស្រុកកាន់តែច្រើន ដែលនឹងឈានដល់ការកាត់បន្ថយការពឹងផ្អែកលើជីដែលនាំចូលពីក្រៅប្រទេសផងដែរ៕

image_2026-04-30_08-49-44
ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងប្រ៊ុយណេ បង្កើតសម្ព័ន្ធជីជាតិអាស៊ាន ដើម្បីការពារសន្តិសុខស្បៀងអាហារ

ហ្សាការតា៖ ក្រុមហ៊ុនជីរដ្ឋរបស់ឥណ្ឌូណេស៊ី  ដែលកាន់កាប់ដោយក្រុមហ៊ុន ពូពុក ឥណ្ឌូណេស៊ី (Pupuk Indonesia) ក្រុមហ៊ុន ប៉េត្រូណាស ខែមីខល គ្រុប (Petronas Chemicals Group) របស់ម៉ាឡេស៊ី និងក្រុមហ៊ុន ឧស្សហកម្មជីប្រ៊ុយណេ (Brunei Fertilizer Industries) បានរួមគ្នាបង្កើតសមាគមជីអាស៊ីអាគ្នេយ៍ ហៅកាត់ថា ស៊ីហ្វា (SEAFA) ជាផ្លូវការ ដែលជាដំណាក់កាលថ្មីនៃកិច្ចសហប្រតិបត្តិការឧស្សាហកម្មក្នុងតំបន់។ សមាគមមានគោលបំណងពង្រឹងកិច្ចសហការក្នុងចំណោមអ្នកផលិតជី នៅទូទាំងអាស៊ាន ដើម្បីការពារសន្តិសុខស្បៀង រួមទាំងលើកកម្ពស់ការប្រកួតប្រជែងជាសកលរបស់ឧស្សាហកម្មជី។ ប្រធានក្រុមហ៊ុន ពូពុក ឥណ្ឌូណេស៊ី លោក រ៉ះម៉ាដ ព្រីបាឌី (Rahmad Pribadi) បាននិយាយថា ការបង្កើតសមាគមជីអាស៊ីអាគ្នេយ៍ ដើម្បីឆ្លើយតបជាយុទ្ធសាស្ត្រចំពោះបញ្ហាប្រឈមកាន់តែស្មុគស្មាញក្នុងវិស័យកសិកម្ម ប្រសើរជាងបង្ហាញពីគំនិតផ្តួចផ្តើមនិមិត្តរូប។ លោកបានកត់សម្គាល់ថា ការកើនឡើងនៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ជាពិសេសនៅមជ្ឈិមបូព៌ា បានរាំងស្ទះដល់ខ្សែសង្វាក់ផ្គត់ផ្គង់ថាមពលជាសកល និងបង្កផលប៉ះពាល់ដល់វិស័យកសិកម្ម។ ក្នុងបរិបទនេះ ការសម្របសម្រួលក្នុងតំបន់ពិតជាមានសារៈសំខាន់ណាស់ ដើម្បីធានាបាននូវភាពអាចរកបានជីប្រកបដោយស្ថិរភាព។ លោកបានបន្ថែមថា យើងត្រូវតែសម្របខ្លួន ដើម្បីធានាបាននូវការផ្គត់ផ្គង់ជី និងរក្សាបាននូវសន្តិសុខស្បៀងដោយគ្មានការរំខានឡើយ។ ចំណែកក្នុងស្រុកវិញ […]

images (1)
តម្លៃអន្ទង់នៅក្នុងស្រុកធ្លាក់ចុះយ៉ាងខ្លាំងឆ្នាំនេះ ដោយសារតែកសិករប្រឈមមុខនឹងអន្ទង់នាំចូល

ដោយ នៅ ស៊ីវុត្ថា កំពង់ឆ្នាំង៖ ដោយសារវិបត្តិសេដ្ឋកិច្ចសកល និងការនាំចូមកពីប្រទេសជិតខាងច្រើន បានជំរុញឱ្យតម្លៃអន្ទង់ចិញ្ចឹមរបស់កសិករនៅក្នុងស្រុក ធ្លាក់ថ្លៃយ៉ាងខ្លាំងសម្រាប់ឆ្នាំនេះ បើធៀបនឹងឆ្នាំកន្លងទៅ។ កសិករចិញ្ចឹមអន្ទង់ ឈ្មោះ រី សារិត រស់នៅភូមិកំពង់បាស្រូវ ឃុំជលសារ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង បានប្រាប់ទូរទស្សន៍អនឡាញ ARDB ថា សម្រាប់ឆ្នាំនេះ លោកលក់អន្ទង់បានត្រឹមតែតម្លៃ១៨ ០០០ ទៅ២០ ០០០រៀល ក្នុងមួយគីឡូក្រាម ខណៈ កាលពីឆ្នាំកន្លងទៅ លោកលក់បានក្នុងតម្លៃ២៥ ០០០ ទៅ២៨០០០រៀល ក្នុងមួយគីឡូក្រាម។ លោកបន្តថា ការធ្លាក់ថ្លៃនេះ តាមការយល់ឃើញរបស់លោក គឺដោយសារតែមានឈ្មួញនាំចូលអន្ទង់ច្រើនពីប្រទេសវៀតណាម និងបញ្ហាការប្រែប្រួលសេដ្ឋកិច្ចសកល។ ទោះជាយ៉ាងណា កសិករមានបទពិសោធចិញ្ចឹមអន្ទង់រយៈប្រាំឆ្នាំរូបនេះ បានអះអាងថា តម្លៃខាងលើនេះជាតម្លៃលក់រាយ គឺកសិករអាចចិញ្ចឹមបាន ប៉ុន្តែអត្រានៃប្រាក់ចំណេញ គឺតិចតួចបំផុត។ លោកបន្ថែមថា ចំពោះការលក់បោះដុំវិញ បានតម្លៃត្រឹមតែតម្លៃ១៤ ០០០ ទៅ១៥ ០០០រៀលប៉ុណ្ណោះ ព្រោះមិនអាចប្រកួតប្រជែងជាមួយអន្ទង់នាំចូលពីប្រទេសវៀតណាម ដោយពួកគេបានលក់ក្នុងតម្លៃនេះ។ ជាមួយគ្នានេះ ដើម្បីរក្សាតម្លៃ និងទីផ្សារជូនកសិករកម្ពុជាលើផ្នែកនៃការចិញ្ចឹមអន្ទង់ […]

photo_2026-04-30_13-01-14
ផ្សារទំនើបនៅហុងកុងចំនួន៦០០ទីតាំងទទួលទិញស្វាយចន្ទីពីកម្ពុជា

ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ ផ្សារទំនើបនៅក្នុងទីក្រុងហុងកុងប្រមាណ៦០០ទីតាំងបានសម្រេចទទួលទិញគ្រាប់ស្វាយចន្ទីពីកម្ពុជា យកទៅដាក់តំាងលក់បន្តនៅក្នុងផ្សាររបស់ខ្លួន បន្ទាប់ពីមើលឃើញសក្តានុពល និងគុណភាពស្វាយចន្ទី ដែលដាំដុះដោយកសិករបស់កម្ពុជា។ ការទទួលទិញស្វាយចន្ទីពីផ្សារទំនើបទាំងនេះ គឺជាកិច្ចខំប្រឹងប្រែងប្រែងរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា ដែលជាសេនាធិការបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយកសិករឱ្យមានលំនឹងទីផ្សារ និងតម្លៃ។ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា នៅក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាននៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ឱ្យដឹងថា ដើម្បីឆ្លើយតបទនឹងកំណើននៃការផ្គត់ផ្គង់ស្វាយចន្ទីនៅក្រៅប្រទេស ក្រសួងពាណិជ្ជកម្មការចរចាទទួលបានជោគជ័យជាមួយផ្សារទំនើបទាំងនោះឱ្យទទួលទិញគ្រាប់ស្វាយចន្ទីពីកម្ពុជា។ លោកជំទាវបន្ថែមទៀតថា បន្ទាប់ពីមានផ្គត់ផ្គង់នៅក្នុងទីផ្សារក្រៅប្រទេសបានច្រើន នឹងធ្វើឱ្យកម្ពុជាក្លាយទៅជាអធិរាជស្វាយចន្ទី ដូចប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា។ ទាក់ទិននឹងបញ្ហានេះ លោក ស៊ុយ កុកធាន អនុប្រធានសមាគមស្វាយចន្ទីកម្ពុជា បានស្វាគមន៍ចំពោះកិច្ចខិតខំប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការស្វែងរកទីផ្សារថ្មីៗសម្រាប់នាំចេញគ្រាប់ស្វាយចន្ទីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។ ប៉ុន្តែ អ្វីដែលសំខាន់កម្ពុជាគ្មានគ្រាប់ស្វាចន្ទី ដែលកែច្នៃរួចលក់ទៅឱ្យគេ ដោយសារតែរោងចក្រមួយចំនួនគ្មានទុនគ្រប់គ្រាន់ក្នុងការប្រមូលទិញស្វាយចន្ទីឆៅយកមកកែច្នៃក្នុងរយៈពេលពេញមួយឆ្នាំ។ យោងតាមទិន្នន័យរបស់សមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៥ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅប្រមាណមួយលានតោន ទៅកាន់ទីផ្សារអន្តរជាតិ ដោយទទួលបានចំណូលមកវិញប្រមាណ១,៥ពាន់លានដុល្លារ គឺកើនឡើង២៧ភាគរយ ធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤។ ប្រទេសកម្ពុជាមានដី ដែលសមស្របអាចដាំដុះដំណាំស្វាយចន្ទី ប្រមាណជា១,២៨លានហិកតា។ ចំពោះខេត្តកំពង់ធំមានផ្ទៃដីដាំដុះច្រើនជាងគេគឺប្រមាណជាង១៤ម៉ឺនហិកតា […]

កាលវិភាគផ្សព្វផ្សាយ