ក្រុមហ៊ុនឈានមុខមួយកំពុងពង្រីកខ្សែសង្វាក់ផលិតទឹកដោះគោប្រអប់សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក

photo_2026-02-27_17-45-43

ដោយ នៅ ស៊ីវុត្ថា
ភ្នំពេញ៖ បន្ទាប់ពីទទួលបានជោគជ័យលើការកែច្នៃផលិតផលសម្រាប់ផ្គត់ផ្គង់ទាំងនៅក្នុងស្រុក និងការនាំចេញ អស់រយៈពេលជាច្រើនឆ្នាំមកនេះ ក្រុមហ៊ុន Ly Ly Food Industry ដែលជាក្រុមហ៊ុនឈានមុខគេមួយរបស់កម្ពុជា កំពុងពង្រីកខ្សែសង្វាក់ផលិតិកម្ម ផលិត “ទឹកដោះគោប្រអប់”សម្រាប់ចែកចាយនៅក្នុងទីផ្សារក្នុងប្រទេសបន្ថែមទៀត។

លោកជំទាវឧកញ៉ាបណ្ឌិតកែវ មុំ ស្ថាបនិកក្រុមហ៊ុនលីលីហ្វូត បានថ្លែងប្រាប់ទូរទស្សន៍អនឡាញ ARDB ឱ្យដឹងថា ក្រុមហ៊ុនបាននឹងពង្រីកខ្សែសង្វាក់ផលិតកម្មបន្ថែមទៀត ដោយការផលិតទឹកដោះគោប្រអប់ និងខ្សែសង្វាក់ផលិតផលជាច្រើនមុខផ្សេងទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងផ្តត់ផ្គង់សន្តិសុខស្បៀងនៅក្នុងប្រទេសកម្ពុជា។

លោកជំទាវឧកញ៉ាបណ្ឌិតបានបន្ថែមថា បច្ចុប្បន្ន ក្រុមហ៊ុនកំពុងដំឡើងម៉ាស៊ីនផលិតទឹកដោះគោប្រអប់ ប៉ុន្តែមិនទាន់បញ្ចប់នៅឡើយទេ ដោយសារតែម៉ាស៊ីនមួយចំនួនទៀត មិនទាន់ដឹកមកដល់ប្រទេសកម្ពុជា។ បើតាមលោកជំទាវ ឧកញ៉ាបណ្ឌិត ម៉ាស៊ីនទំាងនោះអាចនឹងមកដល់កម្ពុជានៅចុងខែនេះ។ ដូច្នេះ អាចពាក់កណ្តាលខែមិថុនា ទើបអាចផលិតចេញជាផលិតផលសម្រាប់ផ្គត់ផ្គងទីផ្សារ។

លោកជំទាវឧកញ៉ាបណ្ឌិត កែវ មុំសង្កត់ធ្ងន់ទៀតថា ការសម្រេចចិត្តពង្រីកផលិតកម្មផលិតទឹកដោះគោប្រអប់នេះ បន្ទាប់ពីក្រុមហ៊ុនមើលឃើញមានតម្រូវនៅក្នុងទីផ្សារក្នុងស្រុកកើនឡើង ក្រោយពីការេបិទព្រំដែនកម្ពុជា-ថៃ ដែលមិនអាចនាំចូលមកកាន់កម្ពុជាបាន។

ក្រុមហ៊ុនលីលីហ្វូត ត្រូវបានបង្កើតឡើងក្នុងខែឧសភា ឆ្នាំ២០០២ ដោយលោកជំទាវឧកញ៉ាបណ្ឌិត កែវ មុំ ដើម្បីផលិតនំកែច្នៃ ដែលមានគុណភាពជាយីហោរបស់ខ្មែរសម្រាប់ចែកចាយនៅក្នុងទីផ្សារនៅក្នុងស្រុក និងការនាំចេញ។

ក្រុមហ៊ុនេះ គឺជាក្រុមហ៊ុនមានសក្តានុពលខ្លាំងក្នុងការកសាងកេរ្តិ៍ឈ្មោះក្នុងវិស័យផលិតភាពលើការកែច្នៃចំណីអាហារ ដោយពង្រីកទីផ្សារអន្តរជាតិ ផ្តល់ឱកាសការងារ ជួយកសិករ និងការពង្រឹងសហគមន៍៕


728607063_1534236361831217_8448163330218109720_n
ស្ត្រីជាកម្លាំងស្នូលក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នមេតាន និងការអភិវឌ្ឍកសិកម្មប្រកបដោយចីរភាព

សៀមរាប៖ ថ្នាក់ដឹកនាំ សមាជិកសហគមន៍កសិកម្ម និងកសិករ នៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប បានចូលរួមដំឡើងបំពង់ (Alternate Wetting and Drying) ដើម្បីអនុវត្តបច្ចេកទេសគ្រប់គ្រងទឹកក្នុងស្រែ ដែលជាវិធីសាស្ត្រមានប្រសិទ្ធភាពក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នមេតាន និងប្រើប្រាស់ទឹកឱ្យកាន់តែមានប្រសិទ្ធភាព។ តាមរយៈការចូលរួមនេះ ក្រុមហ៊ុនអេមរូរ៉ាយ (Amru Rice) មានសុទិដ្ឋិនិយមថា ស្ត្រីមិនត្រឹមតែជាអ្នកចូលរួមប៉ុណ្ណោះទេ ប៉ុន្តែជាអ្នកដឹកនាំការផ្លាស់ប្តូរ។ ការលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្ត្រី និងការចូលរួមយ៉ាងសកម្មរបស់ពួកគេក្នុងការអនុវត្ដកសិកម្មឆ្លាតវៃបន្សាំនឹងការប្រែប្រួលអាកាសធាតុ គឺជាគន្លឹះសម្រាប់ការអភិវឌ្ឍសហគមន៍ប្រកបដោយចីរភាព និងមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ។ ដូច្នោះ ការរួមគ្នា គឺកំពុងកសាងអនាគតកសិកម្មបៃតង កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងបង្កើនជីវភាពរស់នៅរបស់កសិករខ្មែរ។ ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ និងរលកកម្ដៅកាន់តែខ្លាំង អ្នកជំនាញបាន​​លើកឡើងថា ការអភិវឌ្ឍ និងប្រើប្រាស់ពូជស្រូវ ដែលមានភាពធន់នឹងអាកាសធាតុ ក្លាយជាកត្តាសំខាន់សម្រាប់អនាគតវិស័យស្រូវអង្ករកម្ពុជា។ ដោយឡែក ពូជស្រូវមានភាពធន់នឹងកម្ដៅ រាំងស្ងួត និងការប្រែប្រួលនៃរបបទឹកភ្លៀង អាចជួយរក្សាបាននូវទិន្នផល និងគុណភាពស្រូវ ទោះបីជាប្រឈមនឹងលក្ខខណ្ឌអាកាសធាតុមិនអំណោយផលក៏ដោយ។ ជាមួយគ្នានេះដែរ ការជ្រើសរើសពូជស្រូវ ដែលមានរយៈពេលលូតលាស់សមស្រប និងអាចប្រមូលផលបានយឺតជាងមុនបន្តិច ក៏ជួយឱ្យដំណាំស្រូវសម្របខ្លួនបានល្អប្រសើរទៅនឹងការប្រែប្រួលរដូវកាលដែរ។ លើសពីនេះ ការវិនិយោគលើការស្រាវជ្រាវ និងអភិវឌ្ឍពូជស្រូវធន់នឹងអាកាសធាតុ គឺជាគន្លឹះដ៏សំខាន់ក្នុងការធានានិរន្តរភាពផលិតកម្មស្រូវ សន្តិសុខស្បៀង និងការលើកកម្ពស់ជីវភាពរបស់ប្រជាកសិករកម្ពុជា ក្នុងរយៈពេលវែង៕

170623 No. 3 Fertilizer Plant (Kyawzwa) (5)
ឥណ្ឌូណេស៊ី ពិភាក្សាជាមួយឥណ្ឌា បង់ក្លាដែស ស្តីពីការនាំចេញជី

ទីក្រុងប្រ៊ីសបេន៖ បើយោងតាមក្រុមហ៊ុនជីរបស់រដ្ឋ ឈ្មោះ ពូពុក ឥណ្ឌូណេស៊ី (Pupuk Indonesia) បានឱ្យដឹងថា ប្រទេសឥណ្ឌូណេស៊ីកំពុងពិភាក្សាជាមួយប្រទេសមួយចំនួន ដែលមានចំណាប់អារម្មណ៍ក្នុងការនាំចូលជីអ៊ុយរ៉េរបស់ខ្លួន ដើម្បីស្តុកទុកបម្រុងចំពេលមានការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក ដោយសារសង្គ្រាមអ៊ីរ៉ង់។ ប្រធានក្រុមហ៊ុនពូពុក ឥណ្ឌូណេស៊ី លោក រ៉ាស់ម៉ាដ ព្រីបាឌី (Rahmad Pribadi) បានកត់សម្គាល់ថា ការពិភាក្សាផ្នែកពាណិជ្ជកម្មកំពុងបន្ត ស្របពេលប្រទេសឥណ្ឌូណេស៊ី កំពុងផ្គត់ផ្គង់ជីទៅកាន់ប្រទេសអូស្ត្រាលី ក្រោមកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល។ លោកប្រធានក្រុមហ៊ុន បានលើកឡើងបែបបនេះ ក្នុងពិធីទទួលជីឥណ្ឌូណេស៊ីចំនួន៤៧ ២៥០តោន នៅកំពង់ផែទីក្រុងប្រ៊ីសបេន (Brisbane) ប្រទេសអូស្ត្រាលី កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦នេះ។ លោកមានប្រសាសន៍ដូច្នេះថា “យើងបានចាប់ផ្តើមធ្វើពាណិជ្ជកម្មជាមួយអូស្ត្រាលី ហើយឥឡូវនេះកំពុងពិភាក្សាជាមួយប្រទេសផ្សេងទៀត រួមមានបង់ក្លាដែស ឥណ្ឌា និងប្រទេសមួយចំនួនទៀតនៅអាស៊ី”។ លោក រ៉ាស់ម៉ាដ ព្រីបាឌី បានពន្យល់ថា ការចរចានេះធ្វើឡើងបន្ទាប់ពីការសម្រេចចិត្តរបស់រដ្ឋាភិបាលក្នុងការបែងចែកទិន្នផលជីលើសពីតម្រូវការក្នុងស្រុក សម្រាប់នាំចេញទៅក្រៅប្រទេស។ ទោះបីជាយ៉ាងនេះក្តី លោកបានធានាដល់សាធារណជនថា លោកប្រធានាធិបតីឥណ្ឌូណេស៊ី បានចេញសេចក្តីណែនាំរួចហើយ ដើម្បីធានាឱ្យបាននូវការផ្គត់ផ្គង់គ្រប់គ្រាន់សម្រាប់កសិករក្នុងស្រុកជាមុនសិន។ លោកបានបន្តថា ដោយសារតម្រូវការក្នុងស្រុកគ្រប់គ្រាន់ហើយ ដូច្នេះប្រទេសឥណ្ឌូណេស៊ី […]

image_2026-06-24_11-09-02
គិតត្រឹមខែមិថុនា ឆ្នាំ២០២៦នេះ ការដាក់ពង្រាយសំណង់ជម្រកត្រីសិប្បនិម្មិតក្នុងបាតសមុទ្របានកើនឡើង១ ៤៧០ឈុត

ដោយ រស្មី ភ្នំពេញ៖ យោងតាមមន្រ្តីជំនាញបង្ហាញថា គិតត្រឹមខែមិថុនា ឆ្នាំ២០២៦នេះ  ដើម្បីស្តារចំនួនត្រីឡើងវិញ និងក៏ដូចជាសម្រាប់ទុកជាជម្រកសុវត្តិភាពដល់សត្វត្រីនោះ ក្រុមការងារជំនាញបានដាក់ពង្រាយសំណង់ជម្រកត្រីសិប្បនិម្មិតបានកើនដល់ចំនួន១ ៤៧០ឈុត សម្រាប់ត្រីពងកូន។ សំណង់ជម្រកត្រីសិប្បនិម្មិត គឺជាសំណង់ត្រូវបានបង្កើតឡើង និងទម្លាក់ចូលទៅក្នុងបាតសមុទ្រ ឬទន្លេ ដើម្បីដើរតួជាជម្រកបែបធម្មជាតិ។ នៅប្រទេសកម្ពុជាសំណង់ជាង១ ៤៧០ឈុត ហើយត្រូវបានទម្លាក់ក្នុងដែនសមុទ្រនៃខេត្តកំពត កែប ព្រះសីហនុ និងខេត្តកោះកុង ដើម្បីស្តារប្រព័ន្ធអេកូឡូស៊ី និងទប់ស្កាត់បទល្មើសអូសអួន។ កាលពីអំឡុងខែមេសា ឆ្នាំ២០២៦ សំណង់ប្រភេទនេះមានត្រឹមតែចំនួន១ ២៥០ឈុតប៉ុណ្ណោះ ដែលកំណើននេះ ត្រូវបានគេរំពឹងថា នឹងជួយស្តារចំនួនត្រីសមុទ្រថែមទៀត។ គម្រោងជលផលតំបន់ឆ្នេរ និងសមុទ្រប្រកបដោយចីរភាពបានឱ្យដឹងនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ថា ដើម្បីស្តារចំនួនត្រីសមុទ្រនោះគេបានដាក់ពង្រាយសំណង់ជម្រកត្រីសិប្បនិម្មិត ដើម្បីគាំទ្រដល់ការស្ដាឡើងវិញ និងការពារប្រព័ន្ធអេកូឡូស៊ីសមុទ្រ។  សំណង់ជម្រកត្រីសិប្បនិម្មិតទាំងនេះ ត្រូវបានរចនាឡើងដើម្បីកាត់បន្ថយការនេសាទដោយប្រើឧបករណ៍អូសបំផ្លិចបំផ្លាញ និងបង្កើតជាជម្រកសមស្រប សម្រាប់ការបន្តពូជ និងការលូតលាស់នៃធនធានជលផលសមុទ្រ។ សមិទ្ធផលនេះឆ្លុះបញ្ចាំងពីកិច្ចសហការដ៏ល្អរវាងគម្រោង និងអង្គការអភរិក្សសមុទ្រកម្ពុជាំ (Marine Conservation Cambodia) ដោយមានការចូលរួមពីសហគមន៍នេសាទ សម្រាប់ការដំឡើង និងទម្លាក់ជម្រកត្រីនៅតាមទីតាំង ដែលបានគ្រោងទុក។  គួរបញ្ជាក់ថា សំណង់ជម្រកត្រីសិប្បនិម្មិត គឺជាជម្រកសត្វសមុទ្រកាន់តែរឹងមាំដល់ការរស់រានរបស់សត្វត្រី។ […]

image_2026-06-24_10-09-40 copy
ហ្វីលីពីន ត្រៀមទប់ទល់បាតុភូតអែលនីញ៉ូដ៏ធ្ងន់ធ្ងរ ដែលអាចអូសបន្លាយដល់ឆ្នាំ២០២៧

ម៉ានីល៖ ប្រទេសហ្វីលីពីន កំពុងត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអែលនីញ៉ូ (El Nino) ដ៏ធ្ងន់ធ្ងរ និងការពារការផ្គត់ផ្គង់ស្បៀងអាហារ ទឹក និងថាមពល ក្រោយពេលមានការព្រមានអំពីបាតុភូតអែលនីញ៉ូដ៏ធ្ងន់ធ្ងរមួយ អាចបន្តអូសបន្លាយរហូតដល់ឆ្នាំ២០២៧ និងគំរាមកំហែងដល់ផលិតកម្មកសិកម្ម និងសកម្មភាពសេដ្ឋកិច្ចទូទាំងប្រទេសហ្វីលីពីន។ យោងតាមសារព័ត៌មានរបស់ហ្វីលីពីន បានចេញផ្សាយថា លោកប្រធានាធិបតីហ្វីលីពីន កាលពីថ្ងៃទី២២ ខែមុថុនា ឆ្នាំ២០២៦ បានថ្លែងថា ទីភ្នាក់ងាររដ្ឋាភិបាលកំពុងបង្កើនការត្រៀមលក្ខណៈ ខណៈការព្យាករណ៍បានចង្អុលបង្ហាញពីស្ថានភាពគ្រោះរាំងស្ងួតហួតហែង ដែលអាចបង្កផលប៉ះពាល់ដល់វិស័យសំខាន់ៗរបស់ប្រទេស។ លោកប្រធានាធិបតី បានថ្លែងក្នុងពិធីសម្ពោធគម្រោងធារាសាស្ត្រអាងស្តុកទឹកមួយ ស្ថិតនៅក្នុងភាគកណ្តាលប្រទេសហ្វីលីពីន ដោយលើកឡើងថា “យោងតាមទិន្នន័យរបស់យើង មានលទ្ធភាពខ្ពស់ណាស់ ដែលប្រទេសនេះនឹងជួបប្រទះនូវបាតុភូតអែលនីញ៉ូដ៏ធ្ងន់ធ្ងរ និងអាចអូសបន្លាយរហូតដល់ឆ្នាំ២០២៧”។ លោកបានមានប្រសាសន៍ថា រដ្ឋាភិបាលហ្វីលីពីនកំពុងពន្លឿនការវិនិយោគលើគម្រោងប្រព័ន្ធធារាសាស្ត្រ និងការគ្រប់គ្រងធនធានទឹក ដើម្បីជួយកសិករទប់ទល់នឹងគ្រោះរាំងស្ងួត និងពង្រឹងភាពធន់នឹងគ្រោះមហន្តរាយ ដែលទាក់ទងនឹងអាកាសធាតុ។ ក្នុងចំណោមវិធានការកំពុងអនុវត្ត គឺការលើកកម្ពស់ដំណាំ ដែលធន់នឹងគ្រោះរាំងស្ងួត និងប្រើប្រាស់ទឹកតិច ដូចជាឪឡឹក ខ្ញី ដំឡូងជ្វា សណ្តែកដី និងត្រប់ នៅក្នុងសហគមន៍កសិកម្ម ដែលងាយរងគ្រោះ។ រដ្ឋាភិបាលហ្វីលីពីន ក៏កំពុងលើកទឹកចិត្តដល់ការប្រើប្រាស់បច្ចេកវិទ្យាបន្សាំនឹងការប្រែប្រួលអាកាសធាតុ ដែលរួមមានម៉ាស៊ីនបូមទឹកដើរដោយថាមពលពន្លឺព្រះអាទិត្យ និងប្រព័ន្ធកែច្នៃទឹកនៅក្នុងតំបន់ ដែលងាយជួបប្រទះគ្រោះរាំងស្ងួត។ លោកប្រធានាធិបតី បានគូសបញ្ជាក់ពីគម្រោងធារាសាស្ត្រអាងស្តុកទឹកខ្នាតតូចមួយ […]

កាលវិភាគផ្សព្វផ្សាយ