ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបានចុះពិនិត្យមើលការប្រមូលផលពូជស្រូវថ្មីនៅស្រុកមុខកំពូល ខេត្តកណ្តាល

នៅថ្ងៃទី៨ ខែមីនា ឆ្នំា២០២៤, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) អមដំណើរដោយក្រុមការងារបានចុះពិនិត្យមើលការប្រមូលផលពូជស្រូវថ្មីស្ថិតនៅក្នុងឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល បន្ទាប់ពីបានធ្វើការដំាដុះកាលពីខែវិច្ឆិកា ឆ្នំា២០២៣ ។
នៅក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានពន្យល់ពីរបៀបនៃការ គិតគូររកថ្លៃដើមផលិតស្រូវរបស់កសិករដែលបានចូលរួមផងដែរ ដោយឯកឧត្តមលើកឡើងជាឧទាហរណ៍ថា បើកសិករចំណាយទៅលើ ថ្លៃរៀបចំដីស្រែ,ចំណាយលើការទិញជី,ថ្នាំ និងថ្លៃប្រមូលផលអស់ប្រាក់២លាន៥០ម៉ឺនរៀល ហើយប្រសិនស្រូវបានផល៥តោនក្នុង១ហិកតា បើស្រូវក្នុង១គីឡូក្រាមលក់បានថ្លៃ១ពាន់រៀលសួរថា៖ (១)-តើការផលិតស្រូវ១គីឡូក្រាម ចំណាយអស់ប្រាក់ប៉ុន្មានរៀល? (២)-តើកសិករលក់ស្រូវបានថ្លៃប៉ុន្មាន ដើម្បីបានប្រាក់ចំណេញ?

តាមសម្មិទ្ធកម្មខាងលើយើងសន្និដ្ឋានបានថា៖ (១)-ស្រូវ១គីឡូក្រាមចំណាយអស់ប្រាក់៥០០រៀល ដូចនេះបើស្រូវបានផល៥ពាន់គីឡូក្រាម ចំណាយប្រាក់អស់២លាន៥០ម៉ឺនរៀល។ (២)-លក់បានថ្លៃលើសពី៥០០រៀលក្នុង១គីឡូក្រាម នឹងមានចំណេញ។
ដូចនេះប្រសិនបើការការផលិតស្រូវ ចំណាយលើសពី២លាន៥០ម៉ឺនរៀលក្នុង១ហិកតា ហើយទិន្នផលទាបជាង៥តោនក្នុង១ហិកតា នោះនឹងធ្វើឱ្យចំណាយក្នុង១គីឡូក្រាម លើសពី៥០០រៀលក្នុង១គីឡូក្រាម។

ទន្ទឹមនឹងពូជស្រូវថ្មីកំពុងប្រមូលផលបានលើផ្ទៃដីប្រមាណ៤០អា មានប្រជាពលរដ្ឋនៅក្នុងតំបន់ជាច្រើននាក់បង្ហាញការចាប់អារម្មណ៍ចង់ដឹងថាពូជស្រូវនេះបានប៉ុន្មានតោន ខណៈការដំាដុះស្រូវរបស់ពួកគាត់នៅពេលកន្លងមកបានផលប្រមាណ៤តោនក្នុងដីមួយហិកតា។
លោក កង រី ប្រជាកសិករម្នាក់ក្នុងចំណោមកសិករផ្សេងទៀតបានឱ្យដឹងថា ក្រោយពីបានពិនិត្យជាក់ស្តែងឃើញថាពូជស្រូវថ្មីនេះ មានគ្រាប់ស្រូវធំជាងប្រភេទពូជស្រូវផ្សេងៗ ហើយនៅក្នុងមួយគួស្រូវមានជាង៣០០គ្រាប់ បើប្រៀបធៀបទៅនឹងពូជស្រូវដែលកសិករធ្លាប់ធ្វើនៅក្នុងតំបន់មានតែ១០០ទៅ២០០គ្រាប់ប៉ុណ្ណោះក្នុង ស្រូវមួយគួ។ ដូចនេះពូជស្រូវដែលកំពុងប្រមូលផលក្នុងថ្ងៃនេះប្រាកដជាទទួលបានទិន្នផលច្រើនតោនក្នុងស្រែមួយហិកតា បើប្រៀបធៀបនឹងពូជស្រូវដែលកសិករធ្លាប់ធ្វើការដំាដុះពីមុនៗ។

ស្រដៀងគ្នានេះផងដែរ អ្នកស្រី ហ៊ុយ ឆេន បានឱ្យដឹងថា ពូជស្រូវនេះ ពិតជាបានផលច្រើនព្រោះគួស្រូវនេះវែងៗហើយមានគ្រាប់ច្រើន ហើយប្រសិនជាពូជស្រូវមានការបញ្ចេញដាក់លក់នៅលើទីផ្សារ ក្នុងនាមជាកសិករធ្វើស្រែនៅក្នុងតំបន់ម្នាក់ចង់ទិញយកទៅសាកល្បងដំាដុះពូជស្រូវផងដែរនៅពេលខាងមុខ។

បើយោងតាមប្រជាកសិករដែលបានសាកល្បងធ្វើការដំាដុះស្រូវប្រភេទពូជស្រូវថ្មីបានឱ្យដឹងថា ក្នុងដីស្រែ១ហិកតា លោកចំណាយប្រាក់លើការភ្ជួររាស់អស់ប្រាក់៦០ម៉ឺនរៀល, ចំណាយលើពូជស្រូវអស់៤០គីឡូក្រាមឬស្មើប្រមាណ៨ម៉ឺនរៀលក្នុងដី១ហិកតា, ចំណាយលើថ្លៃដ្រូនព្រុះស្រូវអស់ប្រាក់៦ម៉ឺនរៀលក្នុង១ហិកតា, ចំណាយលើថ្នាំគីមីសម្លាប់សត្វល្អិតអស់ប្រាក់២០ម៉ឺនរៀល, ចំណាយលើជីអស់ប្រាក់៧២ម៉ឺនរៀល និងចំណាយប្រាក់លើប្រេងសម្រាប់បូមទឹកអស់ប្រាក់៤០ម៉ឺនរៀល៕
ដោយ៖ Long Sareth


IMG_9280 (2)
ឯកឧត្តមបណ្ឌិត ដឹកនាំថ្នាក់ដឹកនាំ និងបុគ្គលិកធនាគារ ARDB គោរពវិញ្ញាណក្ខន្ធសពអ្នកម្តាយបង្កើតរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ជូ វិជិត្ត 

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ បានដឹកនាំថ្នាក់ដឹកនាំ និងបុគ្គលិកធនាគារ ARDB អញ្ជើញគោរពវិញ្ញាណក្ខន្ធសពអ្នកម្តាយបង្កើតរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ជូ វិជិត្ត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលតម្កល់ធ្វើបុណ្យតាមគន្លងព្រះពុទ្ធសាសនា នៅវត្តបទុមវត្តីរាជវរារាម ក្នុងរាជធានីភ្នំពេញ។ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឌី សានឿន គឺជាម្តាយបង្កើតរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ជូ វិជិត្ត បានទទួលមរណភាព កាលថ្ងៃសៅរ៍ ១៤រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ ក្នុងជន្មាយុ៨៤ឆ្នាំ ដោយជរាពាធ។ ក្នុងវេលាប្រកបដោយមរណទុក្ខដ៏សែនក្រៀមក្រំបំផុតនេះ ឯកឧត្តមបណ្ឌិតប្រតិភូបានចូលរួមរំលែកទុក្ខជាមួយគ្រួសារនៃសព ដោយសេចក្តីសោកស្តាយ ស្រណោះអាឡោះអាល័យជាទីបំផុតចំពោះការបាត់បង់អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឌី សានឿន និងសូមចូលរួមរំលែកទុក្ខជាមួយឯកឧត្តមបណ្ឌិតសភាចារ្យ ជូ វិជិត្ត ព្រមទាំងក្រុមគ្រួសារនៃសពទាំងអស់ ដែលបានបាត់បង់អ្នកម្តាយ អ្នកម្តាយក្មេក ជីដូន ជាទីស្រឡាញ់ ប្រកបដោយគុណធម៌ ហើយក៏ជាការបាត់បង់នូវធនធានមនុស្សមួយរូបប្រកបដោយសក្តានុពលសម្រាប់សង្គមជាតិផងដែរ […]

dominican
ម៉ាឡេស៊ីកំណត់គោលដៅនាំចេញផ្លែម្នាស់ ទំហំទឹកប្រាក់៤២៥លានដុល្លារ នៅឆ្នាំ២០២៧

កូឡាឡាំពួរ៖ រដ្ឋាភិបាលម៉ាឡេស៊ីមានបំណងបង្កើនតម្លៃនាំចេញផលិតផលផ្លែម្នាស់ឱ្យកើនដល់ទឹកប្រាក់ប្រមាណ៤២៥លានដុល្លារ នៅឆ្នាំ២០២៧ នៃយុទ្ធសាស្ត្ររបស់ខ្លួន ក្នុងការពង្រឹងវិស័យនេះ ដែលត្រូវបានចាត់ទុកថា ជាទំនិញកសិកម្មមានតម្លៃខ្ពស់។ អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងសន្តិសុខស្បៀង ម៉ាឡេស៊ី លោក ចាន់ ហ្វុងហ៊ីន (Chan Foong Hin) បានមានប្រសាសន៍ថា ឧស្សាហកម្មម្នាស់មានសក្តានុពលក្នុងការបង្កើតប្រាក់ចំណូលប្រហែល១ ៩១៥ដុល្លារ ក្នុងមួយខែសម្រាប់ផ្ទៃដីមួយហិកតា តាមរយៈការអនុវត្តការគ្រប់គ្រងកសិដ្ឋានបែបទំនើប។ យោងតាមអនុរដ្ឋមន្ត្រីខាងលើនេះ បានឱ្យដឹងទៀតថា ការនាំចេញផ្លែម្នាស់ត្រូវបានគេរំពឹងថា នឹងបន្តពង្រីកទីផ្សារថែមទៀតតាមរយៈការស្វែងរកទិសដៅបន្ថែម ដូចជាប្រទេសនូវែលសេឡង់ជាដើម។ ការនាំចេញផ្លែម្នាស់របស់ម៉ាឡេស៊ីសម្រេចបានប្រាក់ចំណូលប្រមាណ២៩៨លានដុល្លារ ក្នុងឆ្នាំ២០២៥ តាមរយៈការនាំចេញសរុប៧៦ ០០០តោនទៅកាន់ទីផ្សារក្រៅប្រទេស រួមមានតំបន់មជ្ឈិមបូព៌ា ចិន និងទ្វីបអឺរ៉ុប។ លោក ចាន់ ហ្វុងហ៊ីន បានប្រាប់អ្នកយកព័ត៌មានដូច្នេះ ក្នុងដំណើរទស្សនកិច្ចការងារនៅមជ្ឈមណ្ឌលប្រមូលទិញផ្លែម្នាស់នៅក្នុងប្រទេសម៉ាឡេស៊ីថា «ដំណើរទស្សនកិច្ចនៅថ្ងៃនេះ ទៅកាន់គម្រោងចម្ការម្នាស់ពូជ អឹមដេ២​ (MD2) គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការពង្រឹងការអភិវឌ្ឍឧស្សាហកម្មម្នាស់។ យើងមានបំណងឱ្យតម្លៃនាំចេញនេះបន្តកើនឡើង និងឈានដល់ទំហំទឹកប្រាក់៤៩៣លានដុល្លារ នៅឆ្នាំ២០២៧។ គម្រោងដំាម្នាស់ពូជ អឹមដេ២ របស់ម៉ាឡេស៊ី ដំណើរការដោយក្រុមហ៊ុនកសិកម្មក្នុងស្រុក និងគ្របដណ្តប់លើផ្ទៃដីសរុបជាង១០៩ហិកតា។ ការដាំដំណាំបច្ចុប្បន្នស្ថិតនៅលើផ្ទៃដីទំហំ១៦ហិកតា ដែលមានដើមម្នាស់ពូជ អឹមដេ២ ចំនួន […]

616957389_1228180009491460_4554168036988584864_n
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រមូលកសិផល ដែលកើតចេញពីចលនា “យើងរួមគ្នាដើម្បីជាតិ” នៅសាលាបឋមសិក្សាភ្នំពេញថ្មី

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួមប្រមូលកសិផល ដែលកើតចេញពីចលនា «យើងរួមគ្នាដើម្បីជាតិ» ដែលមានទីតាំងស្ថិតនៅសាលាបឋមសិក្សាភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី មានប្រសាសន៍ថា ថ្ងៃនេះដំណាំកសិផលជាច្រើនប្រភេទ ច្រើនមុខ ដែលដាំដោយទឹកចិត្តបេះដូងខ្មែរ ក្នុងស្មារតីរួមគ្នាដើម្បីជាតិខ្មែរ ត្រូវបានប្រមូលផល និងធ្វើការវេចខ្ចប់យ៉ាងល្អស្អាត ត្រៀមចែកជូនដល់វីរកងទ័ព វីរនគរបាលជាតិ និងប្រជាជនភៀសសឹកនៅតាមជំរុំនានា ។ គួររំលឹកថា កាលពីពេលថ្មីៗនេះ ក្នុងពិធីបើកចលនា «យើងរួមគ្នាដើម្បីជាតិ» លោកជំទាវបណ្ឌិតបានមានប្រសាសន៍ថា ដើម្បីបង្កើនទឹកចិត្ត និងកម្លាំងខ្មែរជួយខ្មែរ លោកជំទាវបានរៀបចំឱ្យសាខារបស់កាយឫទ្ធិនារីកម្ពុជាទាំងអស់ បំផុសបំផុលសមាជិកាធ្វើសកម្មភាពចាប់ផ្តើមដាំបន្លែ នៅតាមសាលារៀនរបស់ខ្លួន ឬនៅលើដីរបស់សហគមន៍ ទុកសម្រាប់ផ្គត់ផ្គង់ និងជួយគាំទ្រដល់ជនភៀសសឹកបានមួយចំនួន៕

347408859_270914788721123_6466174062231985567_n
ចលនាគាំទ្រផលិតផលក្នុងស្រុក កំពុងជួយឱ្យសិប្បកម្មកែច្នៃមានឱកាសផលិតទំនិញកាន់តែច្រើនឆ្លើយតបតម្រូវការទីផ្សារ

ដោយ ឡុង សារេត ភ្នំពេញ៖ បន្ទាប់ពីប្រជាពលរដ្ឋនៅក្នុងប្រទេសមានចលនាគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុកលើសលុបជាងផលិតផលនាំចូលពីប្រទេសជិតខាង ចាប់ពីពាក់កណ្តាលឆ្នាំ២០២៥មក គេសង្កេតឃើញម្ចាស់ក្រុមហ៊ុន សហគ្រាស រួមនិងសិប្បកម្មកែច្នៃក្នុងស្រុក មានការពេញចិត្តជាខ្លាំងចំពោះពលរដ្ឋកម្ពុជា ដែលមានគំនិតជាតិនិយមក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ដោយធ្វើឱ្យតម្រូវការផលិតផលនៅលើទីផ្សារមានការកើនឡើងជាលំដាប់។ តួយ៉ាងម្ចាស់សិប្បកម្មកែច្នៃផលិតផលក្នុងស្រុកមួយ នៅខេត្តសៀមរាប ដែលតែងតែនាំយកផលិតផលរបស់ខ្លួនចូលរួមដាក់តាំងបង្ហាញ និងលក់នៅក្នុងពិពិរណ៍នានា នៅក្រុងភ្នំពេញ ជាបន្តបន្ទាប់រហូតទទួលបានការគាំទ្រលើសពីការរំពឹងទុក។ អ្នកស្រី ងី សុវណ្ណធីតា ម្ចាស់សិប្បកម្មស្វាយអង្គរ មានទីតាំងនៅខេត្តសៀមរាប បានឱ្យដឹងថា នៅពេលមានការបិទច្រកព្រំដែនគោក រវាងកម្ពុជា និងថៃ អ្នកស្រីសង្កេតឃើញប្រជាពលរដ្ឋក្នុងស្រុកបានធ្វើពហិការមិនប្រើប្រាស់ផលិតផលនាំចូលពីប្រទេសថៃ ហើយងាកមកគាំទ្រផលិតផលខ្មែរមានច្រើនលើសពីការរំពឹងទុករបស់ម្ចាស់សិប្បកម្ម។ ដូច្នេះក្នុងនាមអ្នកស្រីជាផលិតករម្នាក់ នៅខេត្តសៀមរាប ពិតជាកោតសរសើរប្រជាជននៅទូទាំងប្រទេសកម្ពុជា ដែលមានស្មារតីខ្មែរតែមួយ ខ្មែរស្រលាញ់ខ្មែរ និងបានងាកមកប្រើផលិតផលក្នុងស្រុកយ៉ាងច្រើន ជាហេតុធ្វើឱ្យការបញ្ជាទិញមានសន្ទុះកើនឡើង នៅតាមសិប្បកម្មក្នុងស្រុក។ អ្នកស្រីបន្តទៀតថា ទន្ទឹមនិងប្រជាពលរដ្ឋក្នុងស្រុក នាំគ្នាធ្វើពហិការមិនប្រើប្រាស់ផលិតផលនាំចូលពីប្រទេសថៃ «ក្នុងនាមខ្ញុំជាផលិតករម្នាក់ តែងតែផលិតនូវផលិតផលដោយផ្នោតសំខាន់ទៅលើគុណភាព ដោយធ្វើយ៉ាងណាផលិតផល ដែលពលរដ្ឋទិញយកទៅប្រើប្រាស់ ឬទិញទុកសម្រាប់ទទួលទាននៅគ្រួសារ វាមិនធ្វើឱ្យនប៉ះពាល់ដល់សុខភាព»។ អ្នកស្រីបានមានប្រសាសន៍ទៀតថា ម្យ៉ាងវិញទៀតការគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុករបស់ប្រជាពលរដ្ឋមួយរយៈចុងក្រោយនេះ បានជះផលជាវិជ្ជមានទៅដល់កសិករដាំដុះ អ្នកកែច្នៃ ក៏ដូចជាចូលរួមទៅដល់ការអភិវឌ្ឍប្រទេសជាតិផងដែរ។ យោងតាមអ្នកស្រី ងី […]

កាលវិភាគផ្សព្វផ្សាយ