ស្ត្រីចូលរួមបង្កើតអាជីវកម្មការកែច្នៃផលិតផលមានកាន់តែច្រើននៅក្នុងប្រទេស

photo_2026-03-06_08-59-44

ដោយ ឡុង សារេត

ភ្នំពេញ៖ ស្ថាបនិកក្រុមហ៊ុនលីលីហ្វូត លោកជំទាវឧកញ៉ាបណ្ឌិត កែវ មុំ ដែលមហាជនស្គាល់ថា ជាសហគ្រិនស្ត្រីឆ្នើមម្នាក់នៅក្នុងប្រទេស បានសង្កេតឃើញថា មកដល់ពេលបច្ចុប្បន្ននេះ ស្ត្រីគឺមានសក្តានុពលកាន់តែច្រើននៅក្នុងគ្រួសារ ក្រៅពីមានតួនាទីធ្វើជាស្ត្រីមេផ្ទះ មើលរក្សាកូនចៅ និងស្វាមី។ ពោលស្ត្រីបានចូលរួមបង្កើនប្រាក់ចំណូលនៅក្នុងសេដ្ឋកិច្ចគ្រួសារ តាមការបង្កើតអាជីវកម្មកែច្នៃផលិតផលមានកាន់តែច្រើនសម្រាប់ផ្គត់ផ្គង់តម្រូវការនៅក្នុងប្រទេស។

លោកជំទាវឧកញ៉ាបណ្ឌិត កែវ មុំ មានប្រសាសន៍ថា “ចំពោះប្រជាជនខ្មែរយើង ដែលជាស្ត្រី យើងឃើញថា ម្ចាស់អាជីវកម្មជាអ្នកលក់ដូរ ស្ត្រីធ្វើជាម្ចាស់អាជីវកម្មមានច្រើន។ ចំណែកខ្នាតឧស្សាហកម្មស្ត្រីបានចូលរួមជាច្រើននៅក្នុងដំណើរការនៃការកែច្នៃ ឬបង្កើតផលិតផលក្នុងស្រុកផ្សេងៗ ព្រោះស្ត្រីចូលចិត្តធ្វើអ្វី ដែលមានការច្នៃប្រឌិតផលិតផលមានគុណភាពល្អ ស្អាត និងមានរសជាតិឆ្ងាញ់។ ដូចនេះផ្អែកលើការកែច្នៃផលិតផលរបស់ស្ត្រី បានជំរុញឱ្យគាត់មានផែនការផលិតកាន់តែច្រើនសម្រាប់ឆ្លើយតបទៅនិងតម្រូវការនៅក្នុងប្រទេសកម្ពុជា”។

លោកជំទាវបានគូសបញ្ជាក់ថា “យើងមើលឃើញថា បច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជា ម្ចាស់សិប្បកម្ម ម្ចាស់ឧស្សាកម្មទាំងខ្នាតតូច មធ្យមភាគច្រើនគឺជាស្ត្រី រហូតដល់ជាង៦០ភាគរយ”។

ស្ថាបនិកក្រុមហ៊ុនលីលីហ្វូត បានបន្តទៀតថា ក្រៅពីបានចាត់ទុកស្ត្រី គឺជាឆ្អឹងខ្នងនៃការរួមចំណែកសម្រាប់ផ្គត់ផ្គង់ និងជួយទ្រទ្រង់ដល់សុខភាពនៅក្នុងគ្រួសារជាច្រើន។ ស្ត្រីបច្ចុប្បន្នបាននិងកំពុងចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមជាតិបានច្រើនតាមរយៈការគិតល្អិតល្អន់ ហ្មត់ចត់ ច្បាស់លាស់ សច្ចធម៌ គុណធម៌ សុជីវធម៌។

បើតាមលោកជំទាវឧកញ៉ាបណ្ឌិត កែវ មុំ នៅក្នុងគ្រួសារបើមានតែស្វាមីធ្វើជាសសរគ្រឹះតែមួយដើមសម្រាប់រាប់រងតែម្នាក់ឯង បើសិនមានឧបស័គ្គ ឬមានបញ្ហាអ្វីមួយកើតឡើង អាចនិងធ្វើឱ្យបញ្ហាកើតឡើងនៅក្នុងគ្រួសារ។ ដូច្នេះក្នុងនាមជាស្ត្រីម្នាក់ ពេលមើលឃើញពីបញ្ហាទាំងអស់នេះ លោកជំទាវបានជំរុញខ្លួនឯង មិនត្រឹមតែស្ត្រីមេផ្ទះ ម្តាយ ភរិយា គឺត្រូវតែជាស្ត្រី ដែលជាម្ចាស់អាជីវកម្មមួយក្នុងការរួមចំណែកធ្វើជាសសរគ្រឹះនៅក្នុងគ្រួសារ៕


IMG_1027
ធនាគារ ARDB និងក្រសួងបរិស្ថាន រៀបចំកម្មវិធីផ្សព្វផ្សាយផលិតផល និងសេវាកម្មធនាគារ ព្រមទាំងសម្របសម្រួលការបើកគណនីចល័តជូនមន្ត្រីរាជការ

ភ្នំពេញ៖ បន្ទាប់ពីបានចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ បានរួមគ្នារៀបចំកម្មវិធីធ្វើបទបង្ហាញអំពីផលិតផល និងសេវាកម្មរបស់ធនាគារ ARDB ព្រមទាំងសម្របសម្រួលការបើកគណនីចល័ត ជូនដល់មន្ត្រីរាជការនៃក្រសួងបរិស្ថាន នៅទីស្តីការក្រសួងបរិស្ថាន។ កម្មវិធីនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម ចាន់ សីហា អគ្គនាយករងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) លោកជំទាវ មាស ច័ន្ទធីតា អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់នៃស្ថាប័នទាំងពីរជាច្រើនរូប។ ក្នុងឱកាសនេះ លោកជំទាវ មាស ច័ន្ទធីតា បានមានប្រសាសន៍ស្វាគមន៍ថា កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើនការយល់ដឹងរបស់មន្ត្រីរាជការ អំពីផលិតផល និងសេវាកម្មហិរញ្ញវត្ថុរបស់ធនាគារ ARDB ជាពិសេសការគាំទ្រ និងជំរុញហិរញ្ញប្បទានបៃតង ស្របពេលស្ថាប័នទាំងពីរកំពុងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព។ លោកជំទាវបានបន្តថា កម្មវិធីនេះក៏ជាផ្នែកមួយនៃការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នារវាងស្ថាប័នទាំងពីរ ដើម្បីធានាឱ្យកិច្ចសហប្រតិបត្តិការសម្រេចបានលទ្ធផលជាក់ស្តែង និងលើកទឹកចិត្តដល់មន្ត្រីរាជការក្នុងការប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុទំនើបរបស់ធនាគារ ARDB កាន់តែទូលំទូលាយ។ ថ្លែងក្នុងនាមថ្នាក់ដឹកនាំធនាគារ ARDB ឯកឧត្តម ចាន់ សីហា […]

image_2026-06-16_13-56-25
កសិករដាំម្ទេស នៅក្រុងកាន់ធើ ប្រទេសវៀតណាម ស្វែងរកដៃគូដើម្បីបង្កើតខ្សែសង្វាក់តម្លៃមានស្ថិរភាព

ក្រុងកិនធើ៖ បើតាមការចុះផ្សាយរបស់ព័ត៌មានវៀតណាម បានឱ្យដឹងថា បច្ចុប្បន្ននេះតម្លៃម្ទេសដៃនាងដាំដុះនៅតាមតំបន់ជាច្រើនក្នុងក្រុងកិនធើ (Can Tho) ភាគខាងត្បូងវៀតណាម បានធ្លាក់ចុះយ៉ាងគំហុកមកនៅត្រឹមតែ៤ ០០០ ដល់ ៦ ០០០ដុង ឬស្មើនឹង០,១៥សេន ទៅ០,២៣សេនដុល្លារ ក្នុងមួយគីឡូក្រាម ដែលធ្វើឲ្យកសិករជាច្រើនត្រូវប្រឈមមុខនឹងការខាតបង់ប្រាក់ចំណូល។ ដើម្បីទប់ស្កាត់បញ្ហាកើតឡើងដដែលៗ ពេលម្ទេសបានទិន្នផលខ្ពស់បែរជាតម្លៃធ្លាក់ចុះ និងការរំពឹងផ្អែកពេកលើឈ្មួញកណ្តាល កសិករដាំម្ទេសជាច្រើនកំពុងផ្លាស់ប្តូរផ្នត់គំនិតផលិតកម្មជាបណ្តើរៗ។ ពួកគេកំពុងស្វែងរកឱកាស ដើម្បីសហការជាមួយក្រុមហ៊ុននានា ក្នុងគោលបំណងបង្កើតតំបន់មានវត្ថុធាតុដើមជាហូរហែ និងជាផលិតល្អស្របតាមស្តង់ដារ និងអាចកែច្នៃបានត្រឹមត្រូវ។ សហគមន៍កសិកម្មសរីរាង្គ បច្ចុប្បន្នមានអ្នកដាំម្ទេសប្រមាណ៣០គ្រួសារ ហើយក៏មានការផ្សារភ្ជាប់ជាមួយកសិករខាងក្រៅជាច្រើនទៀត ដើម្បីបង្កើតជាតំបន់ផលិតវត្ថុធាតុដើមម្ទេសដៃនាង ដែលមានផ្ទៃដីសរុបប្រហែលពី៥០ ទៅ៦០ហិកតា។ អនុប្រធានសហគមន៍នេះ បានឱ្យដឹងថា ម្ទេសដៃនាងងាយដាំខ្លាំងណាស់ស្របលក្ខខណ្ឌអាកាសធាតុក្តៅ និងស្ថានភាពដីល្បាយខ្សាច់នៅក្នុងតំបន់នេះ ហើយកសិករជាទូទៅតែងតែដាំដុះនៅក្នុងរដូវប្រាំង រហូតដល់រដូវវស្សាចូលមកដល់។ ដោយសារតែដីទួលមានខ្យល់ចេញចូលល្អ និងលក្ខខណ្ឌសត្វល្អិតចង្រៃអាចគ្រប់គ្រងបាន ទិន្នផលម្ទេសដៃនាងទទួលបានចន្លោះពី២,៥ ដល់៣តោនក្នុងទំហំផ្ទៃដី១ ០០០ម៉ែត្រការ៉េ។ លក្ខណៈពិសេសរបស់ម្ទេសដៃនាង គឺមានពណ៌ក្រហមឆ្អៅ រសជាតិហឹរល្មម និងមានសាច់ក្រាស់ ដែលស័ក្តិសមបំផុតសម្រាប់ការកែច្នៃធ្វើជាទឹកម្ទេស។ ទោះជាយ៉ាងណាក៏ដោយ អស់រយៈពេលជាច្រើនឆ្នាំមកនេះ ទីផ្សារលក់ចេញនៃដំណាំនេះ គឺពឹងផ្អែកលើឈ្មួញកណ្តាល នៅតាមផ្សារបែបប្រពៃណី ដែលនាំឱ្យមានការប្រែប្រួលតម្លៃយ៉ាងខ្លាំង។ លោកអនុប្រធានសហគមន៍ បានលើកឡើងថា […]

photo_2026-06-15_19-05-16
ឯកឧត្តមបណ្ឌិតប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និនងពិភាក្សាពីវឌ្ឍនភាពការងារបង្កើតផ្លែតហ្វម ARDB Marketplace

ភ្នំពេញ៖ នៅទីស្នាក់ការកណ្តាល នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំធនាគារ ARDB ដើម្បីពិនិត្យ និងពិភាក្សាស្តីពីវឌ្ឍនភាពការងារបង្កើតផ្លេតហ្វម ARDB Marketplace។ នាកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ដែលត្រូវបានរៀបចំឡើងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងបុរេសកម្មនៃភាពជាអ្នកដឹកនាំ ឯកឧត្តមបណ្ឌិតប្រតិភូបានផ្តល់អនុសាសន៍ណែនាំចម្បងៗដល់ថ្នាក់ដឹកនាំ និងក្រុមការងារបស់ធនាគារ ARDB រួមមាន រៀបចំ និងកែប្រែប្រព័ន្ធល្អប្រសើរឱ្យមាន Multi-currency, Real Time Settlement ទៅកាន់ Merchant នៅពេលបញ្ចប់ការផ្ញើទំនិញ និងក្រុមការងារសម្រាប់ Clearance and Settlement សម្រាប់ទ្រទ្រង់ប្រតិបត្តិការផ្សារ ARDB ជាដើម។ មុននឹងបញ្ចប់នៃកិច្ចប្រជុំនេះ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានរំលេចនូវរបៀបរៀបចំផ្សារ ARDB ឱ្យមានភាពទាក់ទាញ និងទាន់សម័យស្របតាមវឌ្ឍនភាពបច្ចេកវិទ្យា នាពេលបច្ចុប្បន្ន ក្នុងនាមជាធនាគារគោលនយោបាយ ដែលទទួលនូវជំនឿទុកចិត្តខ្ពស់ពីសាធារណជន។ សូមបញ្ជាក់ថា ARDB Marketplace គឺជាផ្លេតហ្វមមួយសម្រាប់បង្កើតជាអន្តរការីទីផ្សារមួយ ដែលអាចជួយបន្ថយគម្លាតការផ្គត់ផ្គង់ […]

image_2026-06-16_09-57-36
ឥទ្ធិពលមហាបាតុភូតអែលនីញ៉ូ បង្កផលប៉ះពាល់ដល់តម្លៃកាហ្វេលើសកលលោក

អន្តរជាតិ៖ តម្លៃកាហ្វេបានកើនឡើងយ៉ាងខ្លាំង នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦នេះ បន្ទាប់ពីទីភ្នាក់ងារឧតុនិយមជប៉ុន បានបញ្ជាក់ថា ឥទ្ធិពលបាតុភូតអាកាសធាតុ អែលនីញ៉ូ  បានកើតឡើងនៅទូទាំងមហាសមុទ្រប៉ាស៊ីហ្វិក។ កត្តានេះ អាចបង្កឱ្យមានគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និងរលកកម្តៅវាយប្រហារ នៅចុងឆ្នាំ២០២៦នេះ ដែលអាចបង្កការរំខានដល់ផលិតកម្មកាហ្វេ នៅតំបន់អាស៊ី និងអាម៉េរិកខាងត្បូង។ កាលពីថ្ងៃទី៩ ខែមិថុនានេះដែរ ទិន្នផលកាហ្វេប្រភេទ​ អារ៉ាប៊ីកា (Arabica) បានធ្លាក់ចុះដល់កម្រិតទាបបំផុត ក្នុងរយៈពេល១៩ខែ ហើយកាហ្វេប្រភេទ រ៉ូប៊ូស្តា (Robusta) បានធ្លាក់ចុះដល់កម្រិតទាបបំផុត ក្នុងរយៈពេលពីរខែកន្លងមកថ្មីៗនេះ ដោយសារផលិតកម្មដំណាំកាហ្វេក្នុងប្រទេសប្រេស៊ីល បានជួបការលំបាកយ៉ាងខ្លាំង នៅឆ្នាំ២០២៦នេះ។ នៅក្នុងសប្តាហ៍នេះ សេវាកម្មកសិកម្មបរទេសរបស់ក្រសួងកសិកម្មសហរដ្ឋអាម៉េរិក បានព្យាករណ៍ថា ដំណាំកាហ្វេរបស់ប្រទេសប្រេស៊ីលនឹងមានបរិមាណចំនួន៧១,៩លានបាវ ដែលកើនឡើងជាង១៤ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។ ដូចគ្នានេះផងដែរ ធនាគារ រ៉ាបូ (Rabobank) របស់ប្រទេសហូឡង់ បានប៉ាន់ប្រមាណអំពីអតិរេកកាហ្វេ អារ៉ាប៊ីកា លើសកលលោក ឆ្នាំ២០២៦-២០២៧ មានរហូតដល់៩,៥លានបាវ គឺកើនឡើងលើសពីបរិមាណ៧លានបាវ ក្នុងពេលកន្លងមក។ ស្តង់ដាររង្វាស់រង្វាល់អន្តរជាតិ សម្រាប់ផលិតផលកាហ្វេស្ងួត មិនទាន់កែច្នៃ គឺគិតជាបាវ​ […]

កាលវិភាគផ្សព្វផ្សាយ