ក្រុមជំនាញចុះស្រាវជ្រាវពីសុខភាពទន្លេ និងសុខភាពត្រីនៅខេត្តរតនគិរី និងស្ទឹងត្រែង

IMG_3676

ភ្នំពេញ៖​ អ្នកជំនាញលើវិស័យកសិកម្ម បានសិក្សាស្រាវជ្រាវទៅលើសុខភាពទន្លេ និងកំណត់អត្តសញ្ញាណត្រី ដើម្បីបញ្ជាក់ថា សត្វរស់នៅក្នុងទឹកទន្លេទាំងនេះ មានសុខភាពបែបណា មានទទួលរងផលប៉ះពាល់អ្វីខ្លះ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការជួយអន្តរាគមន៍ ក៏ដូចជាដោះស្រាយបញ្ហា ដែលកើតមានឡើងរបស់ពួកត្រីទាំងនេះ។

អង្គការអច្ឆរិយៈនៃទន្លេមេគង្គ(Wonders of the Mekong)បានឱ្យដឹងនាដើមសប្តាហ៍នេះថា ការសិក្សានេះត្រូវបានធ្វើឡើងរយៈពេលបួនថ្ងៃ គិតចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ ដឹកនាំដោយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃខណ្ឌរដ្ឋបាលជលផលរតនគីរី ខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង និងគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ។

អង្គការអច្ឆរិយៈនៃទន្លេមេគង្គ បានឱ្យដឹងដែរថា ក្នុងការសិក្សាស្រាវជ្រាវអំពីសុខភាពទន្លេនេះសំដៅធ្វើយ៉ាងណា ដើម្បីកំណត់អត្តសញ្ញាណប្រភេទត្រី និងចរិតលក្ខណៈស៊ីចំណី និងវិភាគរកប្រភេទលោហៈរឹងក្នុងសាច់ត្រី និងទឹក ដូចជាសារធាតុអាសេនិក សំណ និងបារ៉ត នៅក្នុងទន្លេសេសាន និងដៃទន្លេអូរតាបូក ក្នុងស្រុកតាវែង ខេត្តរតនគីរី ទន្លេសេកុង ចំណុចប្រសព្វទន្លេសេកុង និងសេសាននៃខេត្តស្ទឹងត្រែង។

ក្រុមការងារជំនាញបានលើកឡើងថា ក្នុងការសិក្សានេះគេបានបែងចែកជាពីរក្រុម ដើម្បីចុះប្រមូលសំណាកទឹក សំណាកសត្វល្អិតឥតឆ្អឹងកង និងសំណាកត្រីតាមដៃទន្លេ និងទន្លេទាំងពីរ។ ជាមួយគ្នានេះ ក្រុមការងារជំនាញបានសហការជាមួយអ្នកនេសាទចុះបង់សំណាញ់ និងដាក់មង ដើម្បីបានសំណាកត្រីយកទៅវិភាគ។

ចំនួនត្រីដែលទទួលបានអំឡុងពេលចុះប្រមូលទិន្នន័យមានចំនួន៣៤ប្រភេទ ដែលបែងចែកជាប្រភេទត្រីស៊ីសាច់ ស៊ីនៅស្រទាប់កណ្តាល និងស្រទាប់បាត ដូចជាត្រីផ្ទក់ ត្រីតានេល ។ល។ ប្រភេទត្រីស៊ីស្លែ និងរុក្ខជាតិទឹក  ដូចជាត្រីក្រុស។ល។​ ប្រភេទត្រីស៊ីចំណីចម្រុះ ដូចជាសត្វល្អិតឥតឆ្អឹងកង រុក្ខជាតិទឹក ស៊ីនៅស្រទាប់លើ និងស្រទាប់កណ្តាល ដូចជាត្រីកាហែលឿង ត្រីឆ្ពិនមូល ត្រីកំពូលបាយ។ល។

អង្គការអច្ឆរិយៈនៃទន្លេមេគង្គ បានឱ្យដឹងផងថា ទាំងសំណាកទឹក និងត្រីទាំងអស់នេះត្រូវបានវេចខ្ចប់ និងយកមកធ្វើតេស្តបន្តនៅមន្ទីរពិសោធន៍នាទីក្រុងភ្នំពេញ៕


photo_2026-07-27_10-51-58
 អូស្ត្រាលីគាំទ្រការកែច្នៃម្ហូបអាហារនៅកម្ពុជា ដើម្បីពង្រឹងសន្តិសុខស្បៀង និងបង្កើនប្រាក់ចំណូលសហគមន៍នេសាទ

ដោយ នៅ  ស៊ីវុត្ថា ភ្នំពេញ៖ រដ្ឋាភិបាលអូស្ត្រាលីកំពុងគាំទ្រការអភិវឌ្ឍឧស្សាហកម្មកែច្នៃម្ហូបអាហារនៅកម្ពុជា ដើម្បីពង្រឹងសន្តិសុខស្បៀង កាត់បន្ថយការពឹងផ្អែកលើការនាំចូល និងបង្កើនប្រាក់ចំណូលដល់សហគមន៍អ្នកនេសាទ តាមរយៈការពង្រីកទីផ្សារសម្រាប់វត្ថុធាតុដើមផលិតក្នុងស្រុក។ យោងតាមស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានឱ្យដឹងថា កម្ពុជានៅតែនាំចូលផលិតផលអាហារមួយចំនួន រួមមានទឹកដោះគោស្រស់ មីកញ្ចប់ គ្រឿងទេស និងទឹកជ្រលក់។ ដូច្នេះ​ ដើម្បីរួមចំណែកកាត់បន្ថយការពឹងផ្អែកលើការនាំចូល អូស្ត្រាលីកំពុងធ្វើការជាមួយសហគ្រាសក្នុងស្រុក ដើម្បីពង្រីកការផលិត និងកែច្នៃអាហារក្នុងប្រទេស ព្រមទាំងពង្រឹងភាពធន់នៃប្រព័ន្ធស្បៀងអាហារ។ ជាផ្នែកមួយនៃកិច្ចសហការនេះ អូស្ត្រាលីបានគាំទ្រសហគ្រាសផលិតទឹកត្រី  ទឹកស៊ីអ៊ីវ លាង ឡេង ក្នុងការបង្កើតរោងចក្រកែច្នៃទឹកជ្រលក់ថ្មី ដែលនឹងបង្កើនតម្រូវការគ្រុំចំពុះទា ជាវត្ថុធាតុដើមសំខាន់សម្រាប់ផលិតទឹកជ្រលក់។ តាមការប៉ាន់ប្រមាណរបស់គម្រោង តម្រូវការគ្រុំចំពុះទានឹងកើនឡើងពីប្រមាណ៧២តោន ទៅជាង៩៥០តោនក្នុងមួយឆ្នាំ។ ការកើនឡើងនេះ ត្រូវបានរំពឹងថា នឹងជួយបង្កើនប្រាក់ចំណូលដល់គ្រួសារយ៉ាងហោចណាស់ ៤០០គ្រួសារ នៅក្នុងសហគមន៍នេសាទពាមក្រសោប ខេត្តកោះកុង ដែលប្រជាពលរដ្ឋជាច្រើនពឹងផ្អែកលើធនធានសមុទ្រសម្រាប់ជីវភាពរស់នៅ។ ក្រៅពីការគាំទ្រការកែច្នៃ អូស្ត្រាលីក៏កំពុងជួយភ្ជាប់ផលិតផល ដែលផលិតនៅកម្ពុជា ទៅកាន់បណ្តាញចែកចាយ និងផ្សារទំនើបធំៗនៅទូទាំងប្រទេស។ វិធានការនេះមានគោលបំណងពង្រីកទីផ្សារសម្រាប់ផលិតផលក្នុងស្រុក បង្កើនការប្រើប្រាស់ផលិតផលផលិតនៅកម្ពុជា និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់សហគ្រាសក្នុងស្រុក។ អ្នកជំនាញផ្នែកអភិវឌ្ឍន៍សេដ្ឋកិច្ច យល់ឃើញថា ការកែច្នៃផលិតផលកសិកម្ម និងជលផលនៅក្នុងប្រទេស គឺជាកត្តាសំខាន់ក្នុងការបង្កើនតម្លៃបន្ថែមលើវត្ថុធាតុដើម បង្កើតការងារ និងបង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋនៅតំបន់ជនបទ។ […]

E103Q6B8
រុស្ស៊ីលុបចោលបម្រាមនាំចូលដំឡូងបារាំងពីប៉ាគីស្ថាន ដោយសារគ្មានបញ្ហាភូតគាមអនាម័យ

អ៊ីស្លាម៉ាបាដ៖ មន្ត្រីពាណិជ្ជកម្មប៉ាគីស្ថានប្រចាំទីក្រុងមូស្គូ បាននិយាយកាលពីសប្តាហ៍មុនថា ប្រទេសរុស្ស៊ីបានលុបចោលការរឹតបន្តឹងលើការនាំចូលដំឡូងបារាំង ពីប្រទេសប៉ាគីស្ថាន ដោយអនុញ្ញាតឱ្យអ្នកនាំចេញជាង១០០នាក់ ចាប់ផ្តើមការដឹកជញ្ជូនដំឡូងឡើងវិញ ចាប់ពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦នេះ បន្ទាប់ពីបានពិនិត្យច្បាស់លាស់​អំពីប្រព័ន្ធត្រួតពិនិត្យភូតគាមអនាម័យរបស់ប៉ាគីស្ថាន។ សេចក្តីសម្រេចលុបចោលការហាមឃាត់នេះ ត្រូវបានជូនដំណឹងជាផ្លូវការដល់ក្រសួងសន្តិសុខស្បៀងអាហារជាតិ និងការស្រាវជ្រាវរបស់ប៉ាគីស្ថាន។ ប៉ុន្តែសេវាសហព័ន្ធរុស្ស៊ីសម្រាប់បសុព្យាបាល និងភូតគាមអនាម័យ បានរារាំងអ្នកនាំចេញប៉ាគីស្ថានពីរនាក់ មិនឱ្យនាំចេញដំឡូងបារាំងចូលទៅក្នុងទីផ្សាររុស្ស៊ី ដោយសារពួកគេខ្វះអនុលោមភាពតាមស្តង់ដារភូតគាមអនាម័យ។ យោងតាមលិខិតរបស់មន្ត្រីពាណិជ្ជកម្ម សេវាសហព័ន្ធរុស្ស៊ីសម្រាប់បសុព្យាបាល និងភូតគាមអនាម័យ បានជូនដំណឹងដល់អាជ្ញាធរប៉ាគីស្ថានថា ការនាំចូលដំឡូងបារាំងពីប្រទេសប៉ាគីស្ថាននឹងត្រូវបានអនុញ្ញាត អាស្រ័យលើការធានាដែលផ្តល់ដោយក្រសួងការពាររុក្ខជាតិរបស់ប៉ាគីស្ថាន។ អាជ្ញាធររុស្ស៊ីបាននិយាយថា ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីការពិនិត្យឡើងវិញនូវបញ្ជីឈ្មោះអ្នកនាំចេញដំឡូងបារាំងរបស់ប៉ាគីស្ថាន និងបរិមាណនាំចេញ ដែលបានគ្រោងទុក។ ទោះបីជាយ៉ាងណាក៏ដោយ ខ្លួនបានហាមអ្នកនាំចេញពីរនាក់ ដោយចោទប្រកាន់ថា ពួកគេបានរំលោភលើតម្រូវការដាក់ឱ្យនៅដាច់ដោយឡែកផ្នែកភូតគាមអនាម័យនៃរដ្ឋសមាជិកសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី ក្នុងពេលផ្គត់ផ្គង់ដំឡូងបារាំងទៅប្រទេសរុស្ស៊ី កាលពីក្នុងឆ្នាំ២០២៥។ អាជ្ញាធររុស្ស៊ី ក៏បានរំលឹកផងដែរថា ខ្លួនបានអនុញ្ញាតឱ្យពីអ្នកនាំចេញដំឡូងបារាំថប៉ាគីស្ថានចំនួនបីនាក់ ដោយគិតចាប់ពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦។ បេសកកម្មពាណិជ្ជកម្មរបស់ប៉ាគីស្ថានបានស្នើសុំក្រសួងសន្តិសុខស្បៀង ដើម្បីធានាបាននូវការអនុវត្តសេចក្តីសម្រេចរបស់រុស្ស៊ី។ ប្រទេសប៉ាគីស្ថានបានលើកឡើងពីការហាមឃាត់នេះជាមួយសេវាសហព័ន្ធសម្រាប់ការត្រួតពិនិត្យសត្វល្អិត និងភូតគាមអនាម័យ កាលពីខែកុម្ភៈ ដោយបានដាក់ជូននូវកំណត់ត្រាស្ថានភាពសត្វល្អិត និងរបាយការណ៍រោគវិនិច្ឆ័យរបស់មន្ទីរពិសោធន៍ ដែលបញ្ជាក់ពីអវត្តមាននៃសត្វល្អិត និងភ្នាក់ងារបង្កជំងឺនៅក្នុងដំណាំដំឡូង។ ចំណែកអាជ្ញាធរអភិវឌ្ឍន៍ពាណិជ្ជកម្មប៉ាគីស្ថាន និងក្រុមអភិវឌ្ឍន៍ និងនាំចេញសាកវប្បកម្មប៉ាគីស្ថាន បានរៀបចំកិច្ចប្រជុំរវាងអ្នកជំនួញប៉ាគីស្ថាន […]

Screenshot 2026-07-27 111101
គោពូជក្នុងស្រុកកំពុងធ្លាក់ថ្លៃ នៅក្នុងខែកក្កដា ឆ្នាំ២០២៦នេះ

ដោយ ឡុង សារេត ភ្នំពេញ៖ តម្លៃគោក្នុងស្រុកដល់ខែកក្កដាឆ្នាំ២០២៦នេះបានកំពុងមានការធ្លាក់ថ្លៃគួរឱ្យកត់សម្គាល់ បើប្រៀបធៀបកាលពីដើមឆ្នាំ។ លោក ហួត លាង ម្ចាស់កសិដ្ឋានចិញ្ចឹមគោធំមួយ នៅភូមិតារាម ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានឱ្យដឹងថា សព្វថ្ងៃនេះការដើរប្រមូលទិញគោសំបកមកបំប៉នយកសាច់លក់ចេញទៅវិញ វាមិនពិបាកនោះទេ ព្រោះគោនាំចូលមកពីខាងក្រៅមានច្រើន។  តែបើនិយាយពីគោខ្មែរ ឬគោពូជក្នុងស្រុក គឺមានការពិបាកនៅពេលអនាគត ប្រសិនបើកសិករក្នុងស្រុកមិនពង្រឹងការចិញ្ចឹមមេគោយកកូនឡើងវិញទេ វាអាចដាច់ពូជគោខ្មែរ។ បើតាមលោក ហួត លាង, គោក្នុងស្រុកលក់បានតម្លៃខ្ពស់ ប៉ុន្តែក្នុងមួយរយៈពេលចុងក្រោយនេះ បានធ្លាក់ចុះមកវិញ ដោយសារឈ្មួញដើរប្រមូលទិញតែគោ ពូជនាំចូលមកពីខាងក្រៅ ជាងគោចិញ្ចឹមដោយកសិករក្នុងស្រុក។ លោកបន្តថា  “សម្រាប់កសិដ្ឋានខ្ញុំ ប្រមូលទិញគោសំបកជាប្រភេទគោពូជក្នុងស្រុក ហើយកាលពីប៉ុន្មានខែដើមឆ្នាំ មួយគីឡូគោរស់ថ្លៃ១២ ៥០០រៀលទៅ ១៣ ០០០រៀល។ តែចូលមកដល់ខែកក្កដានេះ បានធ្លាក់ថ្លៃនៅត្រឹម១១ ០០០រៀល”។ ចំណែកលោក ចៅ មឹងឈីង ម្ចាស់កសិដ្ឋានប្រមូលទិញគោសំបកយកមកបំប៉ននៅភូមិអន្លុងរុន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង បានឱ្យដឹងថា កាលពីដើមឆ្នាំ កសិដ្ឋានរបស់លោកបានប្រមូលទិញគោពីកសិករនៅក្នុងតំបន់មានប្រមាណ១០០ក្បាល។ សម្រាប់តម្លៃគោរស់មួយគីឡូថ្លៃ១០ ៥០០រៀល […]

f1745349-f927-45e6-83de-6d5097fc6203
ទីផ្សារក្នុងប្រទេសកាតា មានសក្តានុពលខ្ពស់សម្រាប់ការនាំចេញផ្លែឈើរបស់អ៊ីរ៉ង់

តេហេរ៉ង់៖ អនុព័ន្ធពាណិជ្ជកម្មអ៊ីរ៉ង់ប្រចាំប្រទេសកាតា ស្របពេលបង្ហាញសមត្ថភាពទីផ្សាររបស់ប្រទេសកាតាសម្រាប់នាំចូលផលិតផលសាកវប្បកម្ម បានប្រកាសថា ទីផ្សារផ្លែឈើស្រស់របស់ប្រទេសកាតា គឺជាទីផ្សារក្នុងតំបន់ដ៏ទាក់ទាញបំផុតមួយ សម្រាប់អ្នកនាំចេញរបស់អ៊ីរ៉ង់។ យោងតាមប្រធាននាយកដ្ឋានទំនាក់ទំនងសាធារណៈនៃអង្គការជំរុញពាណិជ្ជកម្មអ៊ីរ៉ង់ (Iran Trade Promotion Organization) បានពិពណ៌នាអំពីលក្ខខណ្ឌអាកាសធាតុរបស់ប្រទេសកាតា ដោយបានលើកឡើងថា ធនធានទឹក និងផលិតកម្មកសិកម្មមានកម្រិត បានន័យថា មួយផ្នែកធំនៃតម្រូវការរបស់ប្រទេសកាតាសម្រាប់ផ្លែឈើផ្សេងៗ គឺតាមរយៈការនាំចូល។ ម្យ៉ាងវិញទៀត តម្រូវការសម្រាប់ផ្លែឈើស្រស់ និងមានគុណភាពខ្ពស់របស់ប្រទេសកាតា កំពុងតែកើនឡើងជាបន្តបន្ទាប់។ ក្នុងពិធីប្រកាសបើកដំណើរការកំពង់ផែរបស់ប្រទេសកាតា សម្រាប់ទទួលទំនិញរបស់អ៊ីរ៉ង់ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ លោកបានកត់សម្គាល់ថា ប្រទេសអ៊ីរ៉ង់មានគុណសម្បត្តិប្រកួតប្រជែង ដោយសារតែភាពចម្រុះនៃអាកាសធាតុអាចដាំដុះបានបួនរដូវ ធ្វើឱ្យកសិផលសាកវប្បកម្មមានគុណភាពខ្ពស់ និងមានចម្ងាយផ្លូវសមុទ្រខ្លី ដើម្បីដឹកទៅកាន់ប្រទេសកាតា មានដូចជាផ្លែទំពាំងបាយជូរ ផ្លែប៉ែស ផ្លែអាព្រីកុត (Apricots) ផ្លែព្រូន ផ្លែឈើរី ផ្លែល្វា ផ្លែសារី ផ្លែប៉ោម និង គីវី អាចប្រកួតប្រជែងជាមួយផលិតផលរបស់ប្រទេសផ្សេងទៀត ទាក់ទងនឹងគុណភាព រសជាតិ ពូជ និងតម្លៃនៅក្នុងទីផ្សារកាតា។ យោងតាមអនុព័ន្ធពាណិជ្ជកម្មដដែលនេះ​ បានឱ្យដឹងទៀតថា រយៈពេលខ្លីនៃការដឹកជញ្ជូនតាមសមុទ្រ ពីកំពង់ផែ របស់អ៊ីរ៉ង់ទៅកាន់កំពង់ផែរបស់ប្រទេសកាតា […]

កាលវិភាគផ្សព្វផ្សាយ