ឥណ្ឌូណេស៊ីកំពុងបង្កាត់ពូជចេកព្រៃ ដើម្បីសុវត្ថិភាពស្បៀងអាហារ

image_2026-02-12_11-09-58

ហ្សាការតា៖ ទីភ្នាក់ងារស្រាវជ្រាវ និងនវានុវត្តន៍ជាតិឥណ្ឌូណេស៊ី បានប្រកាសកាលពីដើមសប្តាហ៍មុនថា ខ្លួនកំពុងតែដឹកនាំគម្រោងស្រាវជ្រាវរួមមួយ ស្តីពីការបង្កាត់ពូជចេកព្រៃ ក្នុងគោលបំណងពង្រឹងសន្តិសុខស្បៀងអាហារជាតិ និងពិភពលោក។

ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវវិស្វកម្មហ្សែនរបស់ប្រទេសឥណ្ឌូណេស៊ី លោកស្រី រ៉ាទីស អាស្មាណា នីងរ៉ុម (Ratih Asmana Ningrum) បានពន្យល់ថា ដំណាំចេក គឺជាទំនិញអាហារដ៏សំខាន់បំផុតមួយរបស់ពិភពលោក ដែលជាអាហារចម្បងសម្រាប់មនុស្សរាប់លាននាក់នៅក្នុងប្រទេសឥណ្ឌូណេស៊ី  និងទូទាំងទ្វីបអាហ្វ្រិក។

ទោះជាយ៉ាងណាក៏ដោយ ការដំណាំចេកប្រឈមមុខនឹងការគំរាមកំហែងធ្ងន់ធ្ងរពីជំងឺរលួយឫស និងជំងឺក្រឹន ដែលរីករាលដាលតាមរយៈសត្វល្អិតចង្រៃ។

លោកស្រិបាននិយាយថា ពូជចេក ដែលធន់នឹងសត្វល្អិត និងជំងឺ គឺជាដំណោះស្រាយរយៈពេលវែងប្រកបដោយនិរន្តរភាពបំផុត។

លោកស្រីបានកត់សម្គាល់ថា ភ្នាក់ងារបង្កជំងឺ ហ្វូស្សារៀម (Fusarium) ដែលឆ្លងតាមដីមានការលំបាកក្នុងការគ្រប់គ្រង ព្រោះវាអាចបន្តកើតមានក្នុងរយៈពេលយូរ។ ចេកព្រៃដ៏សម្បូរបែបរបស់ប្រទេសឥណ្ឌូណេស៊ី  ដែលត្រូវបានគេជឿថា ជាបុព្វបុរសនៃពូជចេកស្រុកផ្តល់នូវធនធានហ្សែនដ៏មានតម្លៃសម្រាប់ការអភិវឌ្ឍពូជចេកធន់នឹងជំងឺ។

ការស្រាវជ្រាវរបស់ទីភ្នាក់ងារស្រាវជ្រាវ និងនវានុវត្តន៍ជាតិឥណ្ឌូណេស៊ី ផ្តោតលើការប្រមូល និងកំណត់លក្ខណៈប្លាស្មាបន្តពូជចេកព្រៃ ដើម្បីកំណត់លក្ខណៈធន់ និងលក្ខណៈមានប្រយោជន៍ផ្សេងទៀត។

ការរកឃើញទាំងនេះ នឹងត្រូវបានប្រើដើម្បីអភិវឌ្ឍជីនណូថាយ (Genotypes) ដែលមានភាពធន់នឹងជំងឺរលួសឫស  និងជំងឺក្រឹន ដែលអាចបម្រើជាមេជីវិត សម្រាប់បង្កើតពូជចេកថ្មី។

ពូជទាំងនោះនឹងត្រូវចែកចាយតាមរយៈដៃគូអន្តរជាតិ ដូចជាវិទ្យាស្ថានកសិកម្មត្រូពិចអន្តរជាតិ (International Institute of Tropical Agriculture) សម្រាប់ប្រើប្រាស់នៅតំបន់អាហ្វ្រិក ខណៈទីភ្នាក់ងារស្រាវជ្រាវ និងនវានុវត្តន៍ជាតិឥណ្ឌូណេស៊ី នឹងត្រួតពិនិត្យការចែកចាយពូជចេកថ្មីនៅតំបន់អាស៊ីអាគ្នេយ៍។

កន្លងមកថ្មីនេះ វិទ្យាស្ថានស្រាវជ្រាវចេកតៃវ៉ាន់ បានបង្កើតពូជចេកថ្មីមួយធន់នឹងជំងឺរលួយឫសប្រកបដោយជោគជ័យតាមរយៈការបង្កាត់ពូជថ្មី ដោយការផ្លាស់ប្តូរហ្សែន ដែលផ្តល់នូវខ្សែការពារដ៏សំខាន់សម្រាប់ឧស្សាហកម្មចេកនៅលើសកលលោក។

ក្រុមអ្នកពិសោធន៍បង្កាត់ពូជថ្មី ដែលដឹកនាំដោយសហការីស្រាវជ្រាវឈ្មោះ​​ ហូមីង ចិន (Ho-Ming Chen) មកពីមជ្ឈមណ្ឌលស្រាវជ្រាវជីវបច្ចេកវិទ្យាកសិកម្ម អាកាដាមៀ ស៊ីនីកា (Academia Sinica) សហការជាមួយសាកលវិទ្យាល័យជាតិតៃវ៉ាន់ និងវិទ្យាស្ថានស្រាវជ្រាវចេកតៃវ៉ាន់ បានប្រើប្រាស់ការវិភាគហ្សែន ប្រតិចារិក និងវិភាគមុខងារ ដើម្បីបញ្ជាក់ឱ្យកាន់តែច្បាស់អំពីភាពខុសគ្នារវាងពូជធន់នឹងជំងឺទាំងនេះ និងពូជមេចេក ដែលងាយរងគ្រោះដោយសារជំងឺ មានឈ្មោះជាភាសាចិនថា ភីឈាវ (Pei-Chiao)។

អ្នកបង្កើតបានពូជចេកថ្មីដំបូងបង្អស់នេះ គឺជាស្នាដៃរបស់និស្សិតឥណ្ឌាឈ្មោះ ពូយ៉ាំ តុនដុនបា ស៊ីញ (Puyam Tondonba Singh) ជានិស្សិតសិក្សាថ្នាក់បណ្ឌិត នៅមជ្ឈមណ្ឌលស្រាវជ្រាវជីវបច្ចេកវិទ្យាកសិកម្ម និងវិទ្យាស្ថានជីវបច្ចេកវិទ្យា នៃសាកលវិទ្យាល័យជាតិតៃវ៉ាន់។ លទ្ធផលជោគជ័យដ៏ត្រចះត្រចង់នេះ ត្រូវបានបោះពុម្ពផ្សាយនៅក្នុងទស្សនារដ្តី មានឈ្មោះថា ដំណើរការរបស់បណ្ឌិតសភាជាតិនៃវិទ្យាសាស្ត្រី (Proceedings of the National Academy of Sciences) ចេញផ្សាយនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥។

លោក ពូយ៉ាំ តុនដុនបា ស៊ីញ ដែលជានិស្សិតអនុបណ្ឌិតផ្នែកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យកសិកម្ម​មជ្ឈឹម ក្នុងទីក្រុងអ៊ឹមផល (Imphal) ក្នុងម៉ានីពួរ ប្រទេសឥណ្ទា។ លោកគឺជានិស្សិតម្នាក់ក្នុងចំណោមនិស្សិតឥណ្ឌា៧៩នាក់ របស់ប្រទេសឥណ្ឌា ដែលទទួលបានអាហារូបករណ៍ពីរដ្ឋាភិបាលកោះតៃវ៉ាន់ សម្រាប់ការសិក្សាថ្នាក់ឧត្តមសិក្សានៅតៃវ៉ាន់។ បន្ទាប់ពីបញ្ចប់ការសិក្សា លោកកំពុងសិក្សាថ្នាក់បណ្ឌិតក្នុងសាកលវិទ្យាល័យកោះតៃវ៉ាន់។

លោកបានការចូលរៀននៅសាកលវិទ្យាល័យបីនៅតៃវ៉ាន់ ដែលលោកបានជ្រើសរើសសាកលវិទ្យាល័យផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាតិ ភីងថុង (Pingtung) សម្រាប់ការសិក្សាថ្នាក់បណ្ឌិត។ តាមរយៈអាហារូបករណ៍របស់តៃវ៉ាន់ លោកចាប់ផ្តើមការស្រាវជ្រាវរបស់ខ្លួន នៅក្នុងខែកញ្ញា ឆ្នាំ២០២៥ រហូតទទួលបានជោគជ័យក្នុងការបង្កាត់ពូជចេកថ្មី មិនឆ្លងជំងឺរលួយគល់៕


photo_2026-08-14_12-28-38 (3)
ឯកឧត្តមបណ្ឌិត កៅ ថាច អំពាវនាវឲ្យកសិករនៅខេត្តព្រះវិហារចូលរួមជាមួយសមាគមបណ្តាញកសិករតេជោ ដើម្បីធ្វើជាស្ពានភ្ជាប់ទៅរកប្រភពទុន ទីផ្សារ និងចំណេះដឹងបច្ចេកទេសកសិកម្ម

ព្រះវិហារ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦នេះ បានអំពាវនាវឲ្យកសិករនៅខេត្តព្រះវិហារ ចូលរួមជាមួយសមាគមបណ្តាញកសិករតេជោ ដើម្បីដោះស្រាយកង្វល់លើវិស័យកសិកម្ម និងធ្វើជាស្ពានភ្ជាប់ទៅកាន់ប្រភពទុន ទីផ្សារ និងចំណេះដឹងបច្ចេកទេសកសិកម្ម។ ការអំពាវនាវរបស់ឯកឧត្តមបណ្ឌិត កៅ ថាច ក្នុងឱកាសដឹកនាំក្រុមការងារចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅក្រុងព្រះវិហារ និងស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ដែលមានការចូលរួមពីឯកឧត្តម អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ តំណាង ឯកឧត្តម គឹម រីទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ លោក ប៉ុក ងួន អភិបាលក្រុងព្រះវិហារ លោក ឃីន រស្មី អភិបាលស្រុកត្បែងមានជ័យ ក្រុមការងារសមាគមបណ្តាញកសិករតេជោ មន្ត្រីជំនាញកសិកម្ម មន្ត្រីរដ្ឋបាលក្រុង-ស្រុក មន្ត្រីកសិកម្មឃុំ-សង្កាត់ សមាគមកសិករ និងប្រជាពលរដ្ឋសរុបប្រមាណ៤៥០នាក់។ ឯកឧត្តមបណ្ឌិត កៅ ថាច បានថ្លែងប្រាប់កសិករថា ការជួបជុំនៅថ្ងៃនេះ ដើម្បីពិភាក្សា និងស្តាប់បញ្ហាពិតរបស់ប្រជាកសិករ ហើយរួមគ្នាស្វែងរកដំណោះស្រាយនៃការធ្វើកសិកម្មឲ្យមានប្រសិទ្ធភាព […]

photo_2026-08-14_08-34-27
តម្លៃកង្កែបសាច់​នៅលើទីផ្សារ​ក្នុងស្រុក មិនទាន់​ផ្តល់ក្តីសង្ឃឹម​ឡើងវិញ ដល់​​អ្នក​ចិញ្ចឹម​​

ដោយ ឡុង សារេត ភ្នំពេញ៖​ តម្លៃកង្កែបសាច់​នៅលើទីផ្សារគិតមកដល់ថ្ងៃទី​១២ ខែសីហានេះ​ ត្រូវបាន​មើលឃើញថា​ មិនទាន់​មាន​សញ្ញាល្អ​ធ្វើឱ្យកសិករ​ក្នុងស្រុក ដែលជាអ្នកចិញ្ចឹម​អាចលក់បាន​ប្រាក់ចំណេញ​ត្រឡប់មកវិញ​នោះទេ​ បន្ទាប់ពី​សមាគមវារីវប្បករនៅកម្ពុជា ​បាន​អំពាវនាវ​ឱ្យស្ថាប័នពាក់ព័ន្ធ​ចាត់វិធានការទប់ស្កាត់​ពីការធ្លាក់ចុះតម្លៃ​ ​នៅ​ខែមេសា​ ឆ្នាំ២០២៦ ពីតម្លៃជាង​៧ ០០០រៀល​ មក​នៅ​៥ ០០០រៀល ក្នុងមួយគីឡូក្រាម​។ លោក ឡែមផូរ សុថារិទ្ធ ប្រធានគណៈកម្មការប្រតិបត្តិ​សមាគមវារីវប្បករនៅកម្ពុជា បានឱ្យដឹង​ថា តម្លៃកង្កែបសាច់​ដែល​សមាគម​បានចែករំលែក​​នៅលើបណ្តាញទំនាក់ទំនងសង្គម​ កាលពី​ខែ​​កក្កដា​ រហូតមកដល់ថ្ងៃទី​១២ ខែសីហានេះ សមាគម​​​បានធ្វើបច្ចុប្បន្នភាពតម្លៃ​កង្កែបសាច់​ឡើងវិញ​ ដោយ​កង្កែបសាច់​មួយគីឡូ​ក្រាមឡើងថ្លៃបាន​១០០រៀល​ ទៅ​២០០រៀល ចំណែកនៅតាមកន្លែងខ្លះឡើងថ្លៃ​បាន​៣០០រៀល​។​ ស្របពេលតម្លៃកង្កែបសាច់​មានការប្រែប្រួលចន្លោះពី១០០រៀល ទៅ​៣០០រៀល​ ក្នុងមួយគីឡូក្រាម​ក៏ដោយ ប៉ុន្តែ​មិនទាន់ឡើង​ដល់ថ្លៃដើមផលិត​របស់កសិករ​នៅឡើយទេ​​។ ពោលថ្លៃដើមផលិតកង្កែបសាច់មួយគីឡូក្រាម​ កសិករចំណាយពី​៥ ៧០០រៀល ទៅ​៦ ០០០រៀល​ ដូច្នេះដើម្បីអាច​បានប្រាក់ចំណេញ ទាមទារឱ្យកសិករលក់ក្នុងតំម្លៃ​ចាប់ពី​៦ ៥០០រៀលឡើងទៅ ក្នុងមួយគីឡូក្រាម​។​ លោកបន្តថា បច្ចុប្បន្ន​កសិដ្ឋាន​ចិញ្ចឹមកង្កែប ដែលជាសមាជិកសមាគម​នៅសល់​កង្កែប​​ក្នុងស្តុកសរុប​​​ប្រមាណ​១១៥តោន​​​ ព្រោះតម្លៃលក់នៅលើទីផ្សារទាបជាងថ្លៃដើមផលិត។​ ប៉ុន្តែនៅលើទីផ្សារ​មានឈ្មួញ​នាំចូលមកបោះដុំលក់​​ដល់អ្នកប្រើប្រាស់ក្នុងស្រុក ខណៈអ្នកប្រមូលទិញកង្កែប​សាច់ពីកសិករនៅតាមតំបន់​​​បានផ្អាកដោយសារ​លក់មិនបានចំណេញ​។​​​ ប្រធានគណកម្មការប្រតិបត្តខាងលើនេះ បានលើកឡើងទៀត​ថា បើកង្កែបដល់អាយុកាល​ត្រូវលក់ចេញហើយ បែរជាលក់មិនចេញ​ដោយសារតម្លៃទាបនេះ វាធ្វើឱ្យកសិករ​ត្រូវការចំណាយថ្លៃដើមខ្ពស់​។ […]

photo_2026-08-13_17-39-51
ឯកឧត្តមបណ្ឌិត កៅ ថាច ប្រាប់គន្លឹះសំខាន់ៗដល់កសិករនៅស្រុករវៀង ខេត្តព្រះវិហារអំពីប្រសិទ្ធភាពនៃការធ្វើស្រែ ឬប្តូរមុខដំណាំ ដើម្បីបង្កើនប្រាក់ចំណូល

ដោយ នៅ​ ស៊ីវុត្ថា ព្រះវិហារ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានប្រាប់ដល់កសិករនៅស្រុករវៀង ខេត្តព្រះវិហារឲ្យពិចារណាឡើងវិញពីប្រសិទ្ធភាពនៃការធ្វើស្រែ ប្រសិនបើធ្វើស្រែជាបន្តបន្ទាប់ ហើយមិនទទួលបានផលចំណេញ គួរពិចារណាប្រែក្លាយដីទាំងនេះទៅដាំដំណាំផ្សេងទៀត ដែលមានទីផ្សារសមស្របនឹងស្ថានភាពដី ដើម្បីបង្កើនប្រាក់ចំណូល។ ការរំលឹកដូច្នេះរបស់ឯកឧត្តមបណ្ឌិ កៅ ថាច ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅស្រុករវៀង ខេត្តព្រះវិហារ នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ដែលមានការចូលរួមពីឯកឧត្តម អ៊ុក គឹមសាន្ត អភិបាលរងខេត្តព្រះវិហារ ជាតំណាងឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ,លោក មឿង សាខឿន ប្រធានក្រុមប្រឹក្សាស្រុករវៀង លោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង ព្រមទាំងមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន តំណាងសមាគមកសិករ និងប្រជាពលរដ្ឋ សរុបប្រមាណ៣០០នាក់។ ក្នុងជំនួបនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ថា ការធ្វើកសិកម្មត្រូវគិតគូរឱ្យបានច្បាស់អំពីថ្លៃដើមផលិត ទិន្នផល និងប្រាក់ចំណេញមិនគួរធ្វើតាមទម្លាប់នោះទេ។ […]

images (3)
អ្នកជំនាញពន្យល់ពីមូលហេតុសាច់គោអូស្ត្រាលី ថោកជាងសាច់គោកាណាដា

កាណាដា៖ ខណៈពេលសាច់គោនាំចូលពីប្រទេសអូស្ត្រាលី មានតម្លៃធូរថ្លៃជាង ដែលធ្វើឲ្យអ្នកទិញងាយស្រួលសម្រេចចិត្តរើសដាក់ក្នុងកន្ត្រកទិញអីវ៉ាន់ជាងសាច់គោ ដែលផលិតនៅក្នុងប្រទេសកាណាដា ដូច្នេះអ្នកជំនាញផ្នែកសាច់គោម្នាក់ ប្រចាំខេត្តសាស្កាតឈីវ៉ាន់ (Saskatchewan) ប្រទេសកាណាដា បានផ្តល់ជាមតិ និងការពិចារណាខ្លះៗសម្រាប់អ្នកប្រើប្រាស់។ លោក ជេហ្វ្រី យោហ្គា (Jeffrey Yorga) អតីតប្រធានសមាគមអ្នកចិញ្ចឹមសត្វ ខេត្តសាស្កាតឈីវ៉ាន់ បានលើកឡើងថា ទីផ្សារសាច់គោ គឺជាទីផ្សារសកល ប៉ុន្តែវាមិនមែនមានន័យថា សាច់គោទាំងអស់សុទ្ធតែមានគុណភាពដូចគ្នានោះទេ។ ភាពខុសគ្នានៃតម្លៃរវាងផលិតផលទាំងពីរនេះ មិនសូវពាក់ព័ន្ធនឹងចម្ងាយនៃការដឹកជញ្ជូនផ្លូវឆ្ងាយនោះទេ ប៉ុន្តែវាអាស្រ័យទៅលើគុណភាព នៃសាច់គោផ្ទាល់តែម្តង។ លោកបាននិយាយថា សាច់គោអូស្ត្រាលី មិនដូចសាច់គោមកពីខេត្តអាល់ប៊ឺតា (Alberta) ឬសាច់គោផ្សេងទៀត ដែលផលិតនៅក្នុងប្រទេសកាណាដានោះទេ។ សាច់គោមកពីអូស្ត្រាលីខ្លះមិនមានការវាយតម្លៃចំណាត់ថ្នាក់ច្បាស់លាស់ឡើយ ដូច្នេះអ្នកទិញមិនអាចប្រាកដប្រជាពីគុណភាពនៃសាច់ដែលពួកគេកំពុងទិញ ដូចជាការទិញសាច់គោរបស់កាណាដានោះទេ។ ទោះបីជាមើលទៅវាជាសាច់ដុំដូចគ្នា ប៉ុន្តែគុណភាពមិនដូចគ្នាទេ ដូច្នេះយើងមិនអាចយកវាមកប្រៀបធៀបស្មើគ្នាបានឡើយ។ លោកបានពន្យល់បែបនេះថា​ សាច់គោនាំចូលពីអូស្ត្រាលីភាគច្រើន គឺបានមកពីគោស៊ីស្មៅធម្មតាៗ មិនមានការផ្ទៀងផ្ទាត់អាយុកាលរបស់សត្វច្បាស់លាស់ ហើយក៏មិនមានការបំប៉នចំណីឲ្យបានត្រឹមត្រូវមុនពេលសម្លាប់យកសាច់នោះដែរ គឺមិនទាន់បំប៉នឱ្យគ្រប់ស្តង់ដារនៅឡើយទេ។ អ្នកជំនាញផ្នែកសាច់គោរូបនេះបានអះអាងថា សាច់គោប្រចាំប្រទេសកាណាដា​ គឺស្ថិតនៅកម្រិត AAA គឺមានឈ្មោះល្បីលើទីផ្សារពិភពលោក។ វាជាផលិតផលខុសគ្នាស្រឡះ។ សាច់គោរបស់កាណាដា ត្រូវបានបែងចែកចំណាត់ថ្នាក់គុណភាពច្បាស់ៗដូចជា កម្រិត អេវ័ន […]

កាលវិភាគផ្សព្វផ្សាយ