ការនាំចេញផ្លែម្ទេសម៉ិកស៊ិក រកចំណូលបាន១,២២ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥

image_2026-02-10_13-23-28

ក្រុងម៉ិកស៊ិក៖ ការនាំចេញផ្លែម្ទេសរបស់ម៉ិកស៊ិក ទទួលបានចំណូលជាទឹកប្រាក់ចំនួនសរុប១,២២១ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ ដែលកើនឡើង៤,៦ភាគរយ ធៀបនឹងឆ្នាំ២០២៤ ប៉ុន្តែបែរជាបរិមាណនាំចេញបានធ្លាក់ចុះ១,៨ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ មកនៅត្រឹមតែ១,១៣លានតោន។

យោងតាមអង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ បានឱ្យដឹងថា ផលិតផលផ្លែម្ទេសរបស់ប្រទេសម៉ិកស៊ិក ល្បីល្បាញដោយសារមានពូជច្រើនចម្រុះ អាចដាំដុះបានទាំងក្នុងអាកាសធាតុត្រូពិច និងអាកាសធាតុក្តៅខ្លាមង ព្រមទាំងមានការចូលរួមយ៉ាងច្រើនពីកសិករតូចតាចថែមទៀតផង។ ផ្លែម្ទេសនៅតែជាអាហារចម្បងក្នុងការប្រើប្រាស់ក្នុងស្រុក និងរក្សាបាននូវវត្តមានជាបន្តនៅក្នុងទីផ្សារនាំចេញ។

បន្ទាប់ពីដំណាំប៉េងប៉ោះផ្លែក្រហម ផ្លែម្ទេសត្រូវបានជាប់ចំណាត់ថ្នាក់ជាបន្លែនាំចេញច្រើនជាងគេទីពីររបស់ម៉ិកស៊ិក ក្នុងឆ្នាំ២០២៥។ សរុបមក ការនាំចេញបន្លែពីប្រទេសម៉ិកស៊ិក បានធ្លាក់ចុះ៦,៦ភាគរយ បើគិតជាទឹកប្រាក់ស្មើនឹង ១៤,៩០ពាន់លានដុល្លារ ខណៈបរិមាណនាំចេញបានកើនឡើង១,១ភាគរយ ដល់បរិមាណ១០,៧៩លានតោន។

ក្រុមហ៊ុនធំៗ ដែលសកម្មក្នុងការផលិត និងនាំចេញផ្លែម្ទេសម៉ិកស៊ិក កំពុងដាំដុះក្នុងទ្រង់ទ្រាយធំ មានទាំងដាំនៅតាមទីវាល និងនៅក្នុងផ្ទះសំណាញ់ រួមទាំងមានការវេចខ្ចប់ និងនាំចេញ ដើម្បីផ្គត់ផ្គង់ទាំងទីផ្សារក្នុងស្រុក និងទីផ្សារនៅក្នុងសហរដ្ឋអាម៉េរិកថែមទៀត។

ពាណិជ្ជកម្មកសិកម្មរវាងម៉ិកស៊ិក និងសហរដ្ឋអាមេរិក នៅតែបន្តវិវត្តដោយមានផលិតផលចម្រុះ មានផ្លូវដឹកជញ្ជូនល្អ និងរយៈពេលប្រមូលផលវែងជាងមុន សម្រាប់ដំណាំនៅតាមបណ្តោយព្រំដែនរវាងប្រទេសទំាងំពីរ ដែលមានប្រវែងសរុបជាង៣ ២០០គីឡូម៉ែត្រ។

បច្ចុប្បន្នប្រទេសម៉ិកស៊ិក នៅតែរក្សាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន១៤ជាមួយបណ្តាប្រទេសចំនួន៥០។ ចាប់តាំងពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាម៉េរិកខាងជើង (NAFTA) ដែលចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ១៩៩៤ ហើយក្រោយមកត្រូវបានជំនួសដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហរដ្ឋអាមេរិក និងម៉ិកស៊ិក-កាណាដា (USMCA) នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ ពន្ធនាំចូលលើផលិតផលកសិកម្មជាមួយសហរដ្ឋអាមេរិកត្រូវបានលុបចោលជាបន្តបន្ទាប់ ដោយគាំទ្រដល់លំហូរពាណិជ្ជកម្មកសិចំណីអាហារ។

នៅកម្រិតម៉ាក្រូសេដ្ឋកិច្ច ផលិតផលក្នុងស្រុកសរុបរបស់ម៉ិកស៊ិក បានកើនឡើង១,២ភាគរយ ក្នុងឆ្នាំ២០២៤ ដល់ជាង១,៨ទ្រីលានដុល្លារ។ នៅឆ្នាំ២០២៥ កំណើនផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំ បានធ្លាក់ចុះមកត្រឹម០,៧ភាគរយ ដែលជំរុញជាចម្បងដោយការនាំចេញ និងការប្រើប្រាស់។ នៅចុងឆ្នាំ២០២៥ កំណើនប្រចាំត្រីមាសបានថយចុះមកនៅត្រឹម០,១ភាគរយ ដែលឆ្លុះបញ្ចាំងពីការផលិតយឺត ការកាត់បន្ថយការវិនិយោគឯកជន និងការប្រុងប្រយ័ត្នផ្នែកអាជីវកម្មទាក់ទងនឹងលក្ខខណ្ឌជាសកល។

ចំណែកនៅផ្នែកតម្រូវការវិញ សហរដ្ឋអាមេរិកមានក្រុមហ៊ុនកែច្នៃផ្លែម្ទេសជាច្រើន ព្រមទាំងផលិត និងចែកចាយគ្រឿងទេស និងផ្លេម្ទេសក្រៀមមកពីរដ្ឋផ្លរីដា ដោយលក់នៅជាង៧០ប្រទេសលើពិភពលោក។

ទោះបីជាបរិមាណនាំចេញទាបក៏ដោយ ផ្លែម្ទេសរបស់ប្រទេសម៉ិចស៊ិក នៅតែជាកសិផលនាំចេញដ៏សំខាន់ក្នុងពាណិជ្ជកម្មទ្វេភាគីជាមួយសហរដ្ឋអាម៉េរិក៕


image_2026-11-18_16-01-01
កូរ៉េខាងត្បូងគ្រោងវិនិយោគ១៦៣លានដុល្លារ សាងសង់រោងចក្រផលិតអាហារនៅវៀតណាម

ហាណូយ៖ ក្រុមហ៊ុនផលិតចំណីអាហារដ៏ធំ របស់កូរ៉េខាងត្បូង កាលពីសប្ដាហ៍មុន បានប្រកាសផែនការសាងសង់រោងចក្រផលិតចំណីមួយ ដែលមានទុនវិនិយោគ១៦៣លានដុល្លារ នៅទីក្រុងបាក់និញ (Bac Ninh) ភាគខាងជើងប្រទេសវៀតណាម ដើម្បីពង្រីកសមត្ថភាពផលិត សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងតំបន់អាស៊ាន និងនាំចេញទៅកាន់ទ្វីបអឺរ៉ុប។ ក្រុមហ៊ុនផលិតចំណីអាហាររបស់កូរ៉េឈ្មោះសាមយ៉ាង ហ្វូដស៍ (Samyang Foods) គឺជាអ្នកផលិតមីកញ្ចប់ដ៏ពេញនិយមម៉ាក ប៊ុលដាក់ (Buldak) នឹងមានសមត្ថភាពដំឡើងខ្សែសង្វាក់ផលិតកម្មរហូតដល់៨ខ្សែ ហើយនឹងក្លាយជាមូលដ្ឋានផលិតកម្មនៅក្រៅប្រទេស ដែលគ្រោងនឹងចាប់ផ្តើមប្រតិបត្តិការនៅចុងឆ្នាំ២០២៦។ យោងតាមការលើកឡើងរបស់ក្រុមហ៊ុន បានឱ្យដឹងថា ការវិនិយោគនេះនឹងកាត់បន្ថយការពឹងផ្អែកលើតំបន់ផលិតកម្មតែមួយ ចំពេលមានភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយជាសកល។ក្រុមហ៊ុនបានជ្រើសរើសយកប្រទេសវៀតណាម ដោយសារថ្លៃដើមផលិតកម្មមានការប្រកួតប្រជែងល្អ ជាពិសេសមានវត្ថុធាតុដើមសំខាន់ៗ ដូចជាម្សៅស្រូវសាលី និងប្រេងដូង។ ក្រុមហ៊ុនក៏បានលើកឡើងពីបណ្តាញដឹកជញ្ជូនដ៏មានអំណោយផល ទីតាំងភូមិសាស្ត្រល្អ ដែលអាចឱ្យរោងចក្រនេះផ្គត់ផ្គង់ផលិតផលទៅកាន់ទីផ្សារអាស៊ាន និងអឺរ៉ុបបានយ៉ាងមានប្រសិទ្ធភាព។ ក្រុមហ៊ុន សាមយ៉ាង បានបន្ថែមថា ថ្លៃដើមវិនិយោគ ការចំណាយសម្រាប់ប្រតិបត្តិការ និងនីតិវិធីសាងសង់នៅប្រទេសវៀតណាម មានលក្ខណៈប្រកួតប្រជែងជាងនៅសហរដ្ឋអាមេរិក និងអឺរ៉ុប។ ដើម្បីអនុវត្តគម្រោងនេះ ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនបានអនុម័តការវិនិយោគទឹកប្រាក់ចំនួន៩៨លានដុល្លារ ដែលគ្រោងនឹងដំណើរការក្រោមឈ្មោះ សាមយ៉ាង ហ្វូដស៍ បាក់និញ អិលអិលស៊ី (Samyang Foods Bac Ninh […]

sean-catching-big-jeff-head-coho-salmon-1024x563
អង្គការការពារសុខមាលភាពត្រី នៅអាម៉េរិក ដាក់ឱ្យប្រើស្តង់ដារថ្មីសម្រាប់ត្រីសាម៉ុន

វ៉ាស៊ីនតោន៖​ អង្គការការពារសុខមាលភាពត្រី នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក បានដាក់ឱ្យប្រើប្រាស់ស្តង់ដារថ្មី ស្តីពីសុខុមាលភាពសត្វ ដែលកំណត់ជាក់លាក់សម្រាប់ពូជត្រីសាម៉ុងមួយប្រភេទ ក្រោមវិញ្ញាបនបត្របញ្ជាក់សតង់ដារសម្រាប់វិស័យវារីវប្បកម្ម។ អង្គការផ្តល់វិញ្ញាបនបត្របែបមនុស្សធម៌អន្តរជាតិ (Certified Humane International) ដែលជាអង្គការ នៅតំបន់អាមេរិកឡាទីន និងអាស៊ី បានវាយតម្លៃលើដំណាក់កាលផ្សេងៗនៃដំណើរការផលិតកម្ម រួមមាន ការសម្លាប់​ និងការគ្រប់គ្រងត្រីក្នុងអំឡុងពេលចិញ្ចឹម ការដឹកជញ្ជូន និងនីតិវិធីនៃការប្រមូលផល។ គោលបំណងចម្បង គឺដើម្បីកំណត់លក្ខខណ្ឌតម្រូវ ដែលជួយណែនាំក្នុងការគ្រប់គ្រង និងវាយតម្លៃស្ថានភាពសុខុមាលភាពរបស់ពូជសត្វត្រី​សាលមុន ម្ស៉ាង​​ មានឈ្មោះថា កូហូ (Coho)។ ស្តង់ដារថ្មីនេះ បានគិតគូរពីលក្ខណៈពិសេស និងអត្តសញ្ញាណជីវសាស្ត្ររបស់ត្រីសាលមុន​ កូហូ ដែលខុសពីស្តង់ដារទូទៅសម្រាប់ត្រីសាម៉ុនផ្សេងទៀត ដែលធ្លាប់ត្រូវបានកំណត់នាពេលកន្លងមក។ យោងតាមអ្នកជំនាញផ្នែកវារីវប្បកម្ម បានបញ្ជាក់ថា ឯកសារស្រាវជ្រាវបែបវិទ្យាសាស្ត្រមួយចំនួនទាក់ទងនឹងពូជត្រី កូហូ គឺផ្អែកលើការសិក្សាអំពីត្រីសាម៉ុន ក្នុងមហាសមុទ្រអាត្លង់ទិក ដែលកំណត់លក្ខណៈវិនិច្ឆ័យផ្តោតលើលក្ខណៈជាក់លាក់របស់ប្រភេទសត្វនីមួយៗ។ ការរៀបចំស្តង់ដារនេះ ក៏បានយកតាមបទពិសោធន៍ជាក់ស្តែងពីក្រុមហ៊ុន ចិញ្ចឹមត្រីប្រភេទនេះនៅប្រទេស ឈីលី ផងដែរ។ ប្រទេសឈីលី គឺជាប្រទេស ដែលផលិតត្រីសាម៉ុន កូហូ ប្រមាណ៩០ភាគរយនៃផលិតកម្មសរុបនៅទូទាំងពិភពលោក ហើយកំពុងជំរុញយ៉ាងសកម្មឱ្យត្រីប្រភេទនេះមានអត្តសញ្ញាណជាផលិតផលជាតិរបស់ខ្លួន ដើម្បីបង្កើតភាពខុសប្លែកពីត្រីសាម៉ុន ក្នុងមហាសមុទ្រអាត្លង់ទិក។ […]

9759815658021f9f1b8fcc03bb0b8a57
ល្បិចលួចស្រូវរបស់សមាជិក្រុមសាមគ្គី នៅកូរ៉េខាងជើង គឺលួចស្រូវខ្លួនឯង

ព្យុងយ៉ាង៖ កសិករនៅក្នុងក្រុមសាមគ្គីរបស់កូរ៉េខាងជើងលួចស្រូវខ្លួនរបស់ខ្លួនឯង ព្រោះខ្វះអង្ករច្រកឆ្នាំង។ ចំណែកកម្មាភិបាលរាយការណ៍ថា ស្រូវទុំពេកជ្រុះអស់។ កម្មករកសិកម្មកូរ៉េខាងជើងបានលួចស្រូវរបស់ខ្លួន​​ នៅពេលប្រមូលផលស្រូវប្រចាំ ឆ្នាំ២០២៦ ដោយលួចទម្លាក់កណ្ដាប់ស្រូវដឹកលើរទេះគោ តាមផ្លូវដឹកទៅទៅកាន់ទីលានបោកបែនរបស់ក្រុមសាមគ្គី។ សេចក្ដីរាយការណ៍របស់សារព័ត៌មាន  ដេលី​ អេនខេ​ (Daily NK) បានលើកឡើងថា អ្នកសមគំនិតលួច បានដើរពីក្រោយរទេះដឹកកណ្ដាប់ ហើយរើសទុកជារបស់ផ្ទាល់ខ្លួន។ ករណីនេះ បានកើតឡើងកាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦​ នៅអ្នកបើករទេះគោកដឹកស្រូវម្នាក់ បានធ្វើឱ្យកណ្ដាប់ស្រូវមួយធ្លាក់តាមផ្លូវ ហើយលេខាបក្សភូមិ​បានឃើញសកម្មភាពនេះ។ សារព័ត៌មានដដែលនេះ បានសរសេរថា ទង្វើប្រព្រឹត្តបែបនេះបង្ហាញពីស្ថានភាពខ្វះខាតស្បៀងអាហារកាន់តែធ្ងន់ធ្ងរនៅតាមកក្រុមសាមគ្គីរបស់ប្រទេសកូរ៉េខាងជើង។ អ្នកបររទេះគោត្រូវរងចោទប្រកាន់ថា ប៉ុនប៉ងលួចកណ្ដាប់ស្រូវ ហើយត្រូវគណៈចាត់តាំងនាំខ្លួនទៅឌធ្ចើស្វ័យទិទៀននៅក្នុងអង្គប្រជុំរិះគន់ជាសាធារណៈ។ អង្គប្រជុំប្រភេទនេះតម្រូវឱ្យសមាជិកក្រុមសាមគ្គីសារភាពកំហុសរបស់ខ្លួន និងទទួលរងការរិះគន់បន្ទោសពីសំណាក់សមមិត្តនៅក្នុងក្រុមសាមគ្គី។ ការបង្កបង្កើនផលដំណាំនៅកូរ៉េខាងជើង​ កសិករប្រើគោរឱ្យអូសរទេសះ ដើម្បីដឹកជញ្ជូនដំណាំ ដោយសារខ្វះគ្រឿងយន្តកសិកម្ម។ សូម្បីតែត្រាក់ទ័រ​របស់រដ្ឋខ្លះ ត្រូវទុកចោលឱ្យពុក ដោយសារក្រុមសាមគ្គីខ្វះប្រេង។ ទោះជាយ៉ាងណា ការដឹកកណ្ដាប់ស្រូវតាមរទេះគោជ្រុះតាមផ្លូវ បានផ្តល់ឱកាសដល់សមាជិកក្រុមសាមគ្គី អាចលួចណ្ឌាប់ស្រូវខ្លួនង ហើយកម្មាភិបាលប្រចាំក្រុមសាមគ្គី​ រាយការណ៍ថា «ទិន្នផលស្រុវជ្រុះអស់ »។ តាមសេចក្តីរាយការណ៍ កម្មករកសិកម្មមួយចំនួនបានរៀបចំផែនការជាមុន និងបែងចែកតួនាទីគ្នាសម្រាប់លួច នៅមុនពេលប្រមូលផលស្រូវម្ដងៗ។ ដូចករណីនេះ អ្នកបររទេះគោលួចទម្លាក់កណ្ដាប់ស្រូវ […]

photo_2026-11-18_15-23-17
ត្រីទីឡាព្យ៉ាអាចញ៉ាំឆៅដូចត្រីសាលម៉ុនបាន តែ​អាស្រ័យលើការចិញ្ចឹម និងកែច្នៃ

ដោយ អៀវ ឈាងនី ភ្នំពេញ៖ ការញ៉ាំត្រីទីឡាព្យ៉ាឆៅ​ អាចធ្វើឡើងទៅបាន គឺអាស្រ័យទៅលើការចិញ្ចឹម និងការ​កែច្នៃ ជាពិសេស​វិធីសាស្ត្រក្នុងការសម្អាតប្រភេទពួកបាក់តេរី និងការចិញ្ចឹមត្រូវឆ្លងកាត់ការអនុវត្តតាមគោលការណ៍រីវប្បកម្មល្អ ដែលគិតតាំងពីការជ្រើសរើសពូជ ការគ្រប់គ្រងគុណភាពទឹក ការផ្ដល់ចំណី កាត់បន្ថយការប្រើប្រាស់នូវប្រភេទថ្នាំមួយចំនួន ដែលមិនប៉ះពាល់សុខភាពដល់អ្នកបរិភោគ។​ ការញ៉ាំត្រីទីឡាព្យ៉ាឆៅ អាចមានហានិភ័យដល់សុខភាព ប្រសិនបើត្រីនោះ មិនបានចិញ្ចឹម និងកែច្នៃតាមស្តង់ដារអនាម័យត្រឹមត្រូវសម្រាប់ការហូបឆៅ។ លោក កែន ចិន្តា ប្រធានការិយាល័យគាំទ្រវារីវប្បកម្មនៃធនគារអភិវឌ្ឍន៍ធនបទ និងកសិកម្ម ARDB បានប្រាប់ទូរទស្សន៍កសិករ TVថា ចំពោះការហូបឆៅ អាស្រ័យទៅលើការកែច្នៃ ។ បើសិនជាប្រជាពលរដ្ឋ មិនមាននូវវិធីសាស្ត្រក្នុងការសម្អាតប្រភេទពួកបាក់តេរី ឬក៏ពួកប៉ារ៉ាសិតមួយចំនួនចេញពីសាច់ទេ គឺវាមិនមានសុវត្ថិភាពការទទួលទាននោះទេ។ លោក កែន ចិន្តា បានមានប្រសាសន៍បន្តថា ការកែច្នៃហូបត្រីទីឡាព្យ៉ាឆៅបាន គឺកសិដ្ឋានដែលផលិត ឬក៏ចិញ្ចឹមនោះ ត្រូវឆ្លងកាត់ការអនុវត្តតាមគោលការណ៍ GAQP បានន័យថា ការអនុវត្តវារីវប្បកម្មល្អ ដែលគិតតាំងពីការជ្រើសរើសពូជ ការគ្រប់គ្រងគុណភាពទឹក ការផ្ដល់ចំណី កាត់បន្ថយការប្រើប្រាស់នូវប្រភេទថ្នាំមួយចំនួន ដែលមិនប៉ះពាល់សុខភាពដល់អ្នកបរិភោគ។ គួរបញ្ជាក់ថា មួយរយៈចុងក្រោយនេះ ឃើញថាប្រជាជនកម្ពុជាយើងមួយចំនួន និយមបរិភោគត្រីទីឡាព្យ៉ាឆៅ […]

កាលវិភាគផ្សព្វផ្សាយ