ឯកឧត្តមបណ្ឌិត កៅ ថាច ប្អញ្ជើញចូលរួមជាអធិបតីក្នុងសិក្ខាសាលា ស្តីពីការចែករំលែកបទពិសោធន៍ពីកសិធុរកិច្ច 

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញចូលរួមជាអធិបតី ក្នុងសិក្ខាសាលាស្តីពី «ការចែករំលែកបទពិសោធន៍ពីកសិធុរកិច្ច (Agri-Business) តាមរយៈ​ការអនុវត្តយន្តការត្រីភាគី ក្រោមហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម» ដែលបានរៀបចំ​ឡើងដោយ​សមាគមបណ្តាញ​កសិករតេជោ សហការជាមួយធនាគារ ARDB។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងនៅការិយាល័យកណ្តាលនៃធនាគារ ARDB ដោយមានការអញ្ជើញចូលរួមពី​តំណាង​ធនាគារ ARDB និង​សមាគម​សហគមន៍ចុងភៅកម្ពុជា ព្រមទាំងសមាជិក សមាជិកាសមាគមបណ្តាញកសិករតេជោ ប្រមាណជាង១០០នាក់។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង
ទី១-ផ្សព្វផ្សាយពីតួនាទី និងបេសកកម្មសំខាន់ៗរបស់សមាគមបណ្តាញកសិករតេជោ
ទី២-ការចែករំលែកបទពិសោធន៍ពីកសិធុរកិច្ច (Agri-Business) តាមរយៈការអនុវត្តយន្តការត្រីភាគី (ក្រុមហ៊ុនអ្នកប្រមូលទិញ), អ្នកផលិត (កសិករ) និងស្ថាប័នហិរញ្ញវត្ថុ (ធនាគារ)
ទី៣-គោលការណ៍ឥណទានរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម គាំទ្រលើយន្តការត្រីភាគី និងការផ្តល់ឥណទានគំាទ្រដល់អ្នកផលិតក្នុងខ្សែច្រវាក់តម្លៃផលិតកម្ម​ ផ្អែកលេីផលិតកម្ម​ និងលំហូរសាច់ប្រាក់ឆ្លងតាមរយ:ធនាគារ
ទី៤-បង្កើតភាពជាដៃគូក្នុង និងក្រៅបណ្តាញកសិករតេជោ ជាដើម។

ថ្លែងនាឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានគូសរំលេចអំពីសកម្មភាពរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលកន្លង​មកតែងតែ​បានចូលរួមចំណែកយ៉ាងសកម្មក្នុងគាំទ្រផ្នែកហិរញ្ញប្បទានដល់វិស័យកសិកម្ម និងប្រជាកសិករតាមទីជនបទ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្ដមបណ្ឌិតប្រតិភូ ក៏បានផ្តល់កិត្តិយសអញ្ជើញចូលរួមជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងសមាគមបណ្តាញកសិករតេជោ និងសមាគមសហគមន៍ចុងភៅកម្ពុជា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងសមាគមទាំងពីរផងដែរ៕


image_2026-02-05_10-03-07
តម្លៃបន្លែកាន់តែឡើងខ្ពស់នៅម៉ាឡេស៊ី ក្នុងឱកាសបុណ្យសាសនហិណ្ឌូ និងបុណ្យចូលឆ្នាំចិន​

ប៉េណាំង៖ នៅប្រទេសម៉ាឡេស៊ី អ្នកប្រើប្រាស់នៅរដ្ឋប៉េណាំងកំពុងរាយការណ៍ពីតម្លៃខ្ពស់សម្រាប់បន្លែ និងអាហារផ្សេងទៀត មុនពិធីបុណ្យសាសនាហិណ្ឌូសម្រាប់ប្រជាជនម៉ាឡេដើមកំណើតឥណ្ឌា និងបុណ្យចូលឆ្នាំឆ្នាំប្រពៃណីចិន។ សមាគមសាសនិកហិណ្ឌូ នៅរដ្ឋប៉េណាំង ភាគខាងលិចប្រទេសម៉ាឡេស៊ី បាននិយាយថា ខ្លួនបានទទួលពាក្យបណ្តឹងពីក្រុមគ្រួសារតាមផ្ទះ និងអ្នកកាន់សាសនាហិណ្ឌូ ដែលរៀបចំពិធីបុណ្យបែបសាសនានេះ។ យោងតាមសមាគមនេះ បានឱ្យដឹងថា​ ការស្ទង់មតិនៅតាមហាងលក់រាយ និងទីផ្សារធម្មតា បានរកឃើញថា តម្លៃរបស់របរចាំបាច់ចំនួន១៥មុខ បានកើនឡើងក្នុងរយៈពេលមួយខែ ចន្លោះពី១៤ភាគរយ ទៅ១០០ភាកករយ។ ប្រធានសមាគមបានប្រាប់កាសែតរបស់ម៉ាឡេស៊ីថា “ផ្លែប៉េងប៉ោះបានកើនឡើងថ្លៃទ្វេដង ក្នុងតម្លៃពី២,៥រីងគីត ទៅ៥រីងគីត ដែលស្មើនឹងប្រហែល០,៥៣ដុល្លារ ទៅ១,០៥ដុល្លារ ក្នុងមួយគីឡូក្រាម។ ចំណែកមើមខ្ញី និងផ្លែត្រប់ បានឡើងថ្លៃ៨៧,៥ភាគរយ និង៧១,៤ភាគរយ។ លោកបានមានប្រសាសន៍ថា ចំណែកបន្លែផ្សេងទៀត រួមមានពោតបារាំង ផ្កាខាត់ណា សណ្តែកកួរ និងផ្លែម្រុំ បានឡើងថ្លៃចន្លោះពី៤០ភាគរយ ទៅ៥០ភាគរយ។ ម្ទេសខ្ចី និងម្ទេសទុំ ខ្ទឹមបារាំង ស្ពៃក្តោប ក្រូចឆ្មារ និងការ៉ុត បានកើនឡើងថ្លៃចន្លោះពី១៣ភាគរយ ទៅជាង៣៣ភាគរយ។ ផ្លែស្វាយ និងផ្លែដូងទំហំមធ្យម ដែលត្រូវបានគេពេញនិយមប្រើនៅក្នុងពិធីបុណ្យសាសនាហិណ្ឌូ បានកើនឡើងថ្លៃ១០០ភាគរយ និង៤០ភាគរយ។ លោកប្រធានសមាគមបាននិយាយថា […]

photo_2026-02-07_14-30-14
ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ និងចែករំលែកទស្សន និងអត្ថន័យ ខ្មែរត្រូវតែខ្លាំង

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ បានចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ និងចែករំលែកទស្សន និងអត្ថន័យ ខ្មែរត្រូវតែខ្លាំង ក្នុងសិក្ខាសាលា យុទ្ធនាការខ្មែរត្រូវតែខ្លាំង ដែលរៀបចំឡើងដោយវិទ្យាស្ថាន ស៊ីអ៉ីអូ ដោយមានការចូលរួមពីម្ចាស់សហគ្រាស គ្រឹះស្ថានហិរញ្ញវត្ថុ សមាគម និងស្ថាប័នអប់រំ ប្រមាណជា៥០០នាក់ នៅរាជបណ្ឌិត្យសភាកម្ពុជា។ ញ្ជាក់ថា ខ្មែរត្រូវតែខ្លាំង គឺជាអ្វីដែលប្រជាជនខ្មែរគ្រប់រូបចង់បាន ក្នុងកាលៈទេសៈដ៏ផុយស្រួយនៃស្ថានភាពសេដ្ឋកិច្ច និងភាពតានតឹងនៃស្ថានភាពភូមិសាស្រ្តនយោបាយក្នុងតំបន់ និងសកល។ ឯកឧត្តមបណ្ឌិត ក៏បានសង្កត់ធ្ងន់អំពីកត្តាដែលធ្វើឲ្យខ្មែរខ្លាំង គឺការរួបរួមជាតិ សាមគ្គីភាពជាតិ ស្នេហាជាតិ និងឯកភាពជាតិ តាមរយ:ការចូលរួមអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលនីតិកាលទី៧ ឲ្យមានប្រសិទ្ធភាពខ្ពស់ពីគ្រប់តួអង្គ និងវិស័យ ពិសេសការចូលរួមធ្វើការរួមគ្នាពីវិស័យឯកជន។ បន្ថែមពីនេះ, ការអភិវឌ្ឍមូលធនមនុស្សប្រកបដោយគុណភាព និងគុណតម្លៃ រួមបញ្ចូលទាំងជំនាញទន់ ជំនាញរឹង សីលធម៌ គុណធម៌ និងចរិយាធម៌ ក៏ជាកត្តាមិនអាចខ្វះបានក្នុងការលើកកម្ពស់ភាពប្រកួតប្រជែង សំដៅជំរុញឱ្យប្រជាជាតិខ្មែរខ្លាំង៕

image_2026-02-05_09-17-58
កសិករនៅស្រុកកំណើតព្រះពុទ្ធ ក្នុងប្រទេសនេប៉ាល់ លក់ផ្លែចេកបានប្រាក់ជាង២,៨លានដុល្លារ

កណ្ឌមណ្ឌូ៖ ផលិតកម្មចេកនៅក្នុងខេត្ត​លុម្ពិនី (Lumbini) របស់ប្រទេសនេប៉ាល់ នាពេលបច្ចុប្បន្ននេះ បានរកចំណូលពីការលក់ផ្លែចេករហូតដល់ទឹកប្រាក់ប្រមាណ៣៧០លានរូពី ឬស្មើនឹង២,៨លានដុល្លារ ហើយបានផ្តល់ផលកម្រៃដល់ កសិករនេប៉ាល់ប្រហែល៦០០នាក់ ដែលផលិតផ្លែចេកបានជិត៣៨ ០០០តោន លើផ្ទៃដីប្រហែល៧៥០ហិកតា។ ប្រធានសមាគមសហគ្រិនដាំចេក នៅក្នុងស្រុកបាទិយ៉ា (Bardiya) នៃខេត្តលុម្ពិនី ដែលជាទឹកដីកំណើតរបស់ព្រះពុទ្ធទ្រង់ប្រសូត្រ បានមានប្រសាសន៍ថា ទិន្នផលផ្លែចេកជាមធ្យមទទួលបានប្រហែល៥០តោន ក្នុងមួយហិកតា។ សក្ដានុពលទីផ្សារផ្លែចេករបស់នេប៉ាល់ បានផ្លាស់ប្តូរក្នុងអំឡុងរដូវប្រមូលផល បន្ទាប់ពីរដ្ឋាភិបាលសម្រេចបញ្ឈប់ការនាំចូលផ្លែចេកពីប្រទេសឥណ្ឌា បន្ទាប់ពីរកឃើញជំងឺឆ្លងនៅក្នុងផ្លែចេករបស់ឥណ្ឌា។ ដំបូងឡើយ ការលក់ផ្លែចេកនៅក្នុងស្រុកមានភាពយឺតយ៉ាវបន្តិច ប៉ុន្តែបរិមាណបានផ្លាស់ប្តូរលឿនជាងមុន ក្រោយពេលបញ្ឈប់ការនាំចូល។ កសិករនេប៉ាល់​ នៅពេលនេះអាចលក់ផ្លែចេកមិនទាន់ទុំក្នុងមួយកេស ស្មើប្រមាណ៣០ផ្លែ ទទួលបានតម្លៃល្អរហូតដល់៥០០រូពី ឬស្មើនឹង៣,៤៧ដុល្លារ។ ទោះបីជាមានតម្លៃខ្ពស់នៅចុងរដូវប្រមូលក៏ដោយ ប្រាក់ចំណូលរបស់កសិករនេប៉ាល់ ត្រូវបានគេរាយការណ៍ថាទទួលបានទាបជាងឆ្នាំបណ្តាមុនបន្តិច ដោយសារជួបការលំបាកក្នុងទីផ្សារបន្តិចបន្តួចនៅដើមរដូវ បន្ទាប់ពីមានភ្លៀងធ្លាក់ធ្វើឱ្យមានផ្សិតលើផ្លែចេក ដែលជិតប្រមូលផល ហើយបានកាត់បន្ថយបរិមាណផ្គត់ផ្កង់ទីផ្សារ ក៏ដូចជាផលចំណេញ។ ការដាំដំណាំចេកនៅក្នុងស្រុកបាទិយ៉ា​ ខេត្តលុម្ពិនី ត្រូវបានពង្រីកក្រោមកម្មវិធីគាំទ្រតំបន់ដាំចេក ដែលឥឡូវនេះបានគ្របដណ្តប់លើផ្ទៃដីប្រហែល៧៥០ហិកតា។ កាលពីឆ្នាំមុន ប្រាក់ចំណូលបានមកពីលក់ផ្លែចេកនៅក្នុងស្រុកមានចំនួនសរុបប្រហែល៤០០លានរូពី ឬស្មើនឹងបីលានដុល្លារ។ អស់រយៈពេលជាង១៤ឆ្នាំកន្លងមកហើយ កសិករដាំចេកនៅស្រុកបាទិយ៉ា​ ធ្លាប់បានអំពាវនាវឱ្យរដ្ឋាភិបាលនេប៉ាល់រឹតត្បិតការនាំចូលផ្លែចេករបស់ឥណ្ឌា ប៉ុន្តែរដ្ឋាភិបាលទើបតែចាត់វិធានការនៅក្នុងឆ្នាំ២០២៥។  នៅរដូវប្រមូលផលឆ្នាំ២០២៦នេះ ក្រុមអ្នកផលិតបាននាំគ្នាទៅក្រសួងកសិកម្ម និងអភិវឌ្ឍន៍បសុសត្វរបស់ប្រទេសនេប៉ាល់ […]

photo_2026-02-05_11-54-41 (3)
ការកែច្នៃនៅក្នុងវិស័យវារីវប្បកម្មជួយកាត់បន្ថយផលប៉ះពាល់ដល់កសិករ ពីការប្រែប្រួលតម្រូវការនៅលើទីផ្សារ

ដោយ ឡុង សារេត ភ្នំពេញ៖ ស្របពេលការចិញ្ចឹមត្រីជាលក្ខណៈគ្រួសារ និងខ្នាតពាណិជ្ជកម្មបន្តមានការកើនឡើង គេសង្កេតឃើញការកែច្នៃផលត្រី ដែលបានមកពីវិស័យវារីវប្បកម្មក្នុងស្រុក ក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ​​ ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងកាត់បន្ថយការនាំចូល។ ការកើនឡើងនៃអាជីវកម្មកែច្នៃត្រីក្នុងស្រុកនេះ ត្រូវបានអ្នកជំនាញចាត់ទុកថា បានចូលរួមចំណែកជួយឱ្យអ្នកចិញ្ចឹមត្រីអាចជួយកាត់បន្ថយផលប៉ះពាល់ពីការប្រែប្រួលតម្រូវការនៅលើទីផ្សារ​ និងនៅក្នុងរដូវកាលប្រមូលផល។ លោក ឡែមផូរ វរិទ្ធ ប្រធានគណៈកម្មការប្រតិបត្តិសមាគមវារីវប្បករនៅកម្ពុជាណ បានមើលឃើញថា ការកែច្នៃជាវិធីមួយដ៏ល្អសម្រាប់ជួយដល់អ្នកចិញ្ចឹមត្រីនៅពេលដែលត្រីកកស្ទះច្រើននៅលើទីផ្សារ ព្រោះតម្រូវការបរិភោគត្រីប្រចាំថ្ងៃនៅក្នុងស្រុកនៅមានកម្រិត។ ដូច្នេះនៅពេលទីផ្សារត្រីមានច្រើន ការកែច្នៃ​ គឺជាវិធីដោះស្រាយមួយដ៏ល្អ។ ខណៈពេលសិប្បកម្មកែច្នៃត្រីមានការរីកចម្រើនពីមួយថ្ងៃទៅមួយ ហើយផលិតផលត្រីកែច្នៃមានកាន់តែច្រើននៅលើទីផ្សារ សម្រាប់ប្រកួតប្រជែងជាមួយផលិតផលនាំចូលមកពីក្រៅប្រទេស។ លោកបានមានប្រសាសន៍ថា​  “ជាការសង្កេត យើងឃើញការកែច្នៃផលិតផលនៅក្នុងវិស័យវារីប្បកម្មនេះ វាជួយបានច្រើនដល់អ្នកចិញ្ចឹមត្រីក្នុងស្រុក ដោយសារនៅពេលត្រីនៅលើទីផ្សារកកស្ទះ បានអ្នកប្រកបមុខរបរកែច្នៃទិញយកត្រីពីអ្នកចិញ្ចឹម ។ កន្លងមកពេលម្ចាស់អាជីវកម្មចង់ធ្វើការកែច្នៃផលិតផលក្នុងវិស័យវារីវប្បកម្ម តែងតែពឹងផ្អែកទៅលើត្រីនាំចូលពីខាងក្រៅ។ តែបច្ចុប្បន្ននេះនៅតាមកសិដ្ឋានចិញ្ចឹមត្រីពេលចង់បានទីផ្សារល្អ គាត់អាចទាក់ទងជាមួយអ្នកកែច្នៃឱ្យខិតខំអនុវត្តវារីវប្បកម្មល្អ  ធ្វើឱ្យអ្នកកែច្នៃ និងប្រមូលទិញត្រីពីពួកគាត់។ ពីព្រោះអ្នកកែច្នៃគេត្រូវការផលិតផលមួយមានម៉ាកសម្គាល់គុណភាព CQS ដែលអ្នកបរិភោគមានទំនុកចិត្តលើនិមិត្តសញ្ញា CQS”។ លោកបានលើកឡើងថា តាមការសង្កេតរយៈពេលពីរឆ្នាំកន្លងមកនេះ ការកែច្នៃនៅក្នុងប្រទេសកម្ពុជា មានការកើនឡើង ហើយក្នុងនោះមានសិប្បកម្មប្រហែលប្រាំពីរកន្លែង ទទួលបាននិមិត្តសញ្ញាសម្គាល់គុណភាព CQS។ និមិត្តសញ្ញាសម្គាល់គុណភាពនេះ ធ្វើទីផ្សារកាន់តែធំ ហើយមានសិប្បកម្មមួយចំនួនក៏បាននាំចេញផលិតផលកែច្នៃទៅលក់នៅក្រៅប្រទេសថែមទៀតផង៕

កាលវិភាគផ្សព្វផ្សាយ