សហគមន៍កសិកម្មទំនើបស្រូវនាងអំ សម្រុកសាងសង់ផ្ទះសំណាញ់បន្លែសុវត្ថិភាព សម្រាប់ផ្គត់ផ្គងតម្រូវការទីផ្សារ

photo_2026-01-26_10-29-40

ដោយ អៀវ ឈៀងនី

ភ្នំពេញ៖ ក្រៅពីដំណាំស្រូវ សហគមន៍កសិកម្មទំនើបស្រូវនាងអំ មានទីតាំងនៅភូមិសែនជ័យ ស្រុកស្វាយលើ ខេត្តសៀមរាប កំពុងមមាញឹកសាងសង់ផ្ទះសំណាញ់ ដើម្បីដាំដុះបន្លែសុវត្ថិភាពបន្ថែមទៀត សម្រាប់ផ្គត់ផ្គង់ទីផ្សារ ក្រោយពីចាប់ផ្តើមដំណើរការតាំងពីខែមីនា ឆ្នាំ២០២៤។

លោកស្រី ឈិន សុភាសី ប្រធានសហគមកសិកម្មទំនើបស្រូវនាងអំ បានប្រាប់ទូរទស្សន៍នអនឡាញ ARDB ថា បច្ចប្បន្ន ផ្ទះសំណាញ់ចំនួន៥០ផ្ទះ សម្រាប់ដាំដុះបន្លែសុវត្ថិភាព ដើម្បីបង្កើនប្រាក់ចំណូលបន្ថែម ត្រូវបានសាងសង់សម្រេចលទ្ធផល៧០ភាគរយហើយ។

លោកស្រីបន្តថា ឥឡូវនេះយើងកំពុងរៀបចំដី ក្នុងផ្ទះសំណាញ់ជាបណ្តើរៗ និងបណ្ដុះកូនដំណាំឆាប់ៗនេះ ដែលមានការដាំដុះបន្លែចំនួន៣ប្រភេទ រួមមានស្ពៃក្រញាញ់ ស្ពៃតឿ និងស្ពៃចង្កឹះ ដោយគោលដៅទីផ្សារបន្លែនេះ ផ្សារភ្ជាប់ជាមួយនឹងក្រុមហ៊ុនស្រេចតែម្ដង។

ចំពោះការដាំដុះស្រូវនាងអំវិញ សហគមន៍នៅតែបន្ត ដោយលោកស្រី ឈិន សុភាសី បានឱ្យដឹងថា ការផលិតស្រូវនាងអំចំណី ក្នុងឆ្នាំ២០២៥ បានទិន្នផលចំនួន៥៦៣,៩៦៥គីឡូក្រាម, នាងអំពូជ បានចំនួន៥១,១២៥គីឡូក្រាម និងស្រូវខា៩ បានចំនួន៨០,៧៩៣គីឡូក្រាម ដោយផ្ទៃដីដាំដុះក្នុងឆ្នាំ២០២៥ មានចំនួន៥១០ហិកតា។

លោកស្រី ឈិន សុភាសី បន្តថា មូលហេតុដែលជំរុញឱ្យលោកស្រីបង្កើតផ្ទះសំណាញ់ដាំដុះបន្លែសុវត្ថិភាពបន្ថែមនេះឡើងដោយសារតែលោកស្រីយល់ឃើញថា ការផលិតស្រូវ គឺធ្វើបានតែមួយដងក្នុងមួយឆ្នាំ ដូច្នេះហើយទើបលោកស្រី ត្រូវបង្កើតមុខរបនេះឱ្យសមាជិករបស់គាត់ មានចំណូលបន្ថែមទៀតក្រៅពីដំណាំស្រូវ។

លោកស្រីរំពឹងថា ការដាំដុះនៅក្នុងផ្ទះសំណាញ់នេះ អាចផលលិតបន្លែបានបិរមាណមួយតោនក្នុងមួយថ្ងៃ និងអាចចែកចាយនៅក្នុងខេត្តសៀមរាប ដោយអាចរួមចំណែកបំពេញតម្រូវការខ្វះខាតបន្លែសុវត្ថិភាពក្នុងកម្រិតមួយ។

ការបង្កើតសហគមន៍កសិកម្មទំនើប គឺមានគោលដៅប្រែក្លាយការធ្វើកសិកម្មពីលក្ខណៈគ្រួសារ ទៅជាកសិពាណិជ្ជកម្ម ដែលមានលទ្ធភាពប្រកួតប្រជែងខ្ពស់ទាំងថ្លៃដើម បរិមាណ និងគុណភាព ហើយកសិករជាសមាជិក គឺអាចទទួលបានអត្ថប្រយោជន៍ច្រើន។ បច្ចុប្បន្ន ការបង្កើតសហគមន៍កសិកម្មទំនើប ផ្ដល់អាទិភាពសម្រាប់តែដំណាំបួនប្រភេទប៉ុណ្ណោះ គឺស្វាយចន្ទី ស្រូវ ម្រេច និងបន្លែ។

ដើម្បីគាំទ្រដល់ផលិតកម្មបន្លែ ចិញ្ចឹមមាន់ ដំណាំម្ទេស ស្វាយចន្ទី និងស្វាយចន្ទីកែច្នៃ ធនាគារ  ARDB នឹងផ្តល់ឥណទានចំនួន៦០ភាគរយ នៃផែនការវិនិយោគដល់សហគមន៍កសិកម្មទំនើប សរុបចំនួន ១១ តាមរយៈពិធីចុះហត្ថ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ លេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងមួយ ដើម្បីបំពេញបន្ថែមទុនវិនិយោគរវាងគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) និងសហគមន៍កសិកម្មទំនើប។

បើតាមកម្មវិធីគោលនយោបាយអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើប បានឱ្យដឹងថា សហគមន៍កសិកម្ម គឺជាសហគ្រាសសេដ្ឋកិច្ចកសិកម្ម ដែលមានប្រជាកសិករខ្លួនឯងផ្ទាល់ រួមគ្នាធ្វើជាម្ចាស់កម្មសិទ្ធិ។  ចាប់ពីឆ្នាំ២០០៣ ដល់ ឆ្នាំ២០២២ សហគមន៍កសិកម្មនៅកម្ពុជា សរុបមានចំនួន ១ ២៥១សហគមន៍ មានសមាជិកសរុប១៧០ ២០៨នាក់ ដែល៦៣ភាគរយជាស្ត្រី ស្មើនឹង៥,៩ភារយនៃចំនួនកសិករសរុបទូទាំងប្រទេស៕


736440903_36578561948458406_5047929346715830688_n
គិរីកាហ្វេ ជួបពិភាក្សាអំពីឱកាសនាំយកកាហ្វេកម្ពុជា ចូលទីផ្សារអាម៉េរិក

បុរីញូវយ៉ក៖ នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារ និងភេសជ្ជៈដ៏ធំ Fancy Food Show នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២៦នេះ លោក ជិន ជ័យាបុត្រ អគ្គនាយកនៃក្រុមហ៊ុន គិរីហាយឡែនហេរីថេក ត្រេឌីង (ម្ចាស់ម៉ាកសញ្ញា គិរីកាហ្វេ Kiri Coffee) បានជួបពិភាក្សាការងារជាមួយលោក ឱម វណ្ណារ៉ា (Vannara Om) ប្រធានប្រតិបត្តិនៃក្រុមហ៊ុនសហគ្រាសអាម៉េរិកាំង អង្គរ (American Angkor Enterprise និងសហាការី។) ជំនួបពិភាក្សាគ្នានៅលើទឹកដីអាម៉េរិកនេះ ធ្វើឡើងក្នុងគោលបំណងសិក្សាស្វែងយល់អំពីកាលានុវត្តភាពអាជីវកម្ម និងរៀបចំយុទ្ធសាស្ត្រក្នុងការនាំចេញផលិតផលកាហ្វេខ្មែរ ចូលមកកាន់ទីផ្សារសហរដ្ឋអាម៉េរិក។ ក្នុងឱកាសនោះ ក្រុមហ៊ុនទាំងពីរបានពិភាក្សាអំពីបទដ្ឋានគតិយុត្តិ ស្តង់ដារគុណភាព និងលក្ខខណ្ឌតម្រូវនានា ដើម្បីនាំយកគ្រាប់កាហ្វេរ៉ូប៊ូស្តា ១០០ភាគរយ គុណភាពខ្ពស់ ដែលដាំដុះ និងកែច្នៃដោយផ្ទាល់ពីទឹកដីខេត្តមណ្ឌលគិរី ទៅកាន់ការចែកចាយនៅលើទីផ្សារសហរដ្ឋអាម៉េរិក។ លោក ជិន ជ័យាបុត្រ បានគូសបញ្ជាក់ដោយក្តីសោមនស្សថា ការបានមកបង្ហាញខ្លួននៅក្នុងកម្មវិធីលំដាប់អន្តរជាតិ Fancy Food Show នាបុរីញូវយ៉កនេះ គឺជាឱកាសដ៏វិសេសវិសាល។ […]

image_2026-07-02_10-55-43
បាតុភូតអែលនីញ៉ូ ត្រូវបានប្រកាសជាផ្លូវការ នៅប្រទេសនូវែលសេឡង់

វែលីងតោន៖ វិទ្យាសាស្ត្រផែនដីនូវែលសេឡង់ បានដើរតាមប្រទេសអូស្ត្រាលី ជប៉ុន និងសហរដ្ឋអាម៉េរិក  ក្នុងការប្រកាសពីព្រឹត្តិការណ៍អែលនីញ៉ូ នៅក្នុងទស្សនវិស័យអាកាសធាតុតាមរដូវកាលរបស់ខ្លួន ដោយបានចេញផ្សាយជាសាធារណៈនៅថ្ងៃនេះ។ សារព័ត៌មាន អអេនហ្ស៊ី (RNZ) របស់នូវែលសេឡង់ បានចេញផ្សាយនាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ថា បាតុភូតអាកាសធាតុនឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់សីតុណ្ហភាពរបស់ប្រទេសនូវែលសេឡង់ នៅក្នុងរដូវរងារ និងចូលទៅក្នុងរដូវក្តៅ ដោយនៅតាមតំបន់ខ្លះសីតុណ្ហភាពអាចឡើងកម្តៅយ៉ាងគំហុក។ ទីភ្នាក់ងារខាងលើនេះ បានព្យាករថា នៅភាគខាងជើង និងភាគខាងកើតប្រទេសនូវែលសេឡង់អាចជួបគ្រោះរឹងស្ងួតហួតហែង ចំណែកនៅតាមផ្នែកខ្លះនៃភាគខាងត្បូង និងភាគនរតីទំនងជានឹងសំណើមច្រើនពីធម្មតា។ អ្នកវិទ្យាសាស្ត្រនូវែលសេឡង់ លោក គ្រីស្ត ប្រានដូលីណូ (Chris Brandolino) បាននិយាយថា ស្ថានភាពនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកឥឡូវនេះ បានឈានដល់កម្រិតប្រកាសអាសន្នរបស់វិទ្យាសាស្ត្រផែនដីនូវែលសេឡង់ ដោយមហាសមុទ្រ និងបរិយាកាស ឥឡូវនេះបែកចេញពីគ្នាស្រឡះតែម្តង គឺសីតុណ្ហភាពផ្ទៃសមុទ្រឡើងខ្ពស់ខុសពីធម្មតានៅភាគខាងកើតមហាសមុទ្រប៉ាស៊ីហ្វិក និងរបបខ្យល់មូសុងចុះខ្សោយ ដែលជាធម្មតានឹងបង្កឱ្យមានភ្លៀងធ្លាក់នៅក្នុងប្រទេសនូវែលសេឡង់។ លោកបាននិយាយថា អែលនីញ៉ូ ឆ្នាំនេះ យ៉ាងហោចណាស់នឹងមានកម្រិតខុសគ្នាពីឥទ្ធិពល បាតុភូតអែលនីញ៉ូ ដ៏ខ្លាំងបំផុតទាំងប្រាំ ដែលធ្លាប់កើតមានរួចទៅហើយនៅក្នុងកំណត់ត្រានាសម័យទំនើប។ លោក គ្រីស្ត ប្រានដូលីណូ បានមានប្រសាសន៍ដូច្នេះថា “មានហេតុផលគួរឱ្យជឿជាក់ថា វានឹងឡើងខ្លាំងលើសពីនេះ ហើយវាមានអ្វីៗទាំងអស់ ដែលធ្វើឱ្យវាក្លាយជាព្រឹត្តិការណ៍ដ៏អាក្រក់ជាប្រវត្តិសាស្ត្រ។ […]

FB_IMG_1782903667358
សម្តេចធិបតីណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធត្រៀមឆ្លើយតបចំពោះបាតុភូតអែលនីញ៉ូ

ដោយ អៀវ ឈាងនី ភ្មំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ បានណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធត្រៀមឆ្លើយតបជាមួយបាតុភូតធម្មជាតិ អែលនីញ៉ូ (El Niño) ដែលប្រទេសកម្ពុជាកំពុងទទួលរងឥទ្ធិពល។ ក្នុងឱកាសញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព សម្តេចធិបតី បានណែនាំឱ្យក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយរដ្ឋបាលរាជធានី ខេត្ត បន្តតាមដានការវិវត្តន៍ និងផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ឱ្យបានដឹងអំពីផលវិបាកនៃការប្រែប្រួលអាកាសធាតុនេះ។ សម្តេចនាយករដ្ឋមន្ត្រី បានណែនាំទៀតថា ចំណែកគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវសហការជាមួយរដ្ឋបាលរាជធានី ខេត្តផងដែរ ដើម្បត្រៀមមធ្យោបាយចាំបាច់ សម្រាប់អន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋក្នុងករណីចាំបាច់។ រីឯក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវសហការជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រៀមបម្រុងស្បៀង និងសម្ភារៈនានា ជួយអន្តរាគមន៍ដល់ប្រជាកសិករ ដែលនឹងរងផលប៉ះពាល់ឱ្យបានទាន់ពេលវេលា។ បាតុភូតធម្មជាតិឈ្មោះ អែលនីញ៉ូ បានចាប់ផ្តើមកាន់តែច្បាស់មែនទែន ហើយត្រូវបានគេព្យាករណ៍ថា នឹងក្លាយជា “មហាអែលនីញ៉ូ- Super” El Niño” […]

733328598_2193595651493766_4178156423802900923_n
សម្តេចធិបតី៖ រាជរដ្ឋាភិបាលតែងចាត់ទុកវិស័យកសិកម្ម គឺជាក្រពះរបស់ជាតិ

ដោយ ឡុង សារេត ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលតែងចាត់ទុកវិស័យកសិកម្ម គឺជាក្រពះរបស់ជាតិ ខណៈពេលមច្ឆាជាតិជាម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិមិនចេះរីងស្ងួតនិងអាចរក្សាទុកជាអាហារសហគមន៍ដ៏ពេញនិយមរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះនៅក្នុងកម្មវិធីទិវាមច្ឆាជាតិ០១ កក្កដា ដែលរៀបចំនៅខេត្តស្វាយរៀង។ សម្តេចធិបតី បានមានប្រសាសន៍ទៀតថា ក្នុងន័យនេះរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាបានកំណត់យកការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន័ គឺជាបញ្ញកោណទី៤នៃយុទ្ធសាស្ត្របញ្ញកោណដំណាក់កាលទី១ ដោយមានការគ្រប់គ្រងធនធានធម្មជាតិ បេតិកភណ្ឌវប្បធម៌ និងទេសចរណ៍ប្រកបដោយចីរភាព គឺជាមុំទី២ និងការលើកស្ទួយកសិកម្ម និងការអភិវឌ្ឍជនបទជាមុំទី៣។ ជាក់ស្តែងសម្រាប់វិស័យកសិកម្ម រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២២-២០៣០ សំដៅធ្វើទំនើបកម្ម និងបង្កើនភាពប្រកួតប្រជែងក្នុងវិស័យកសិកម្ម ក៏ដូចជាធានាសុវត្ថិភាពម្ហូបអាហារ និងគ្រប់គ្រងដី ព្រៃឈើ និងជលផលប្រកបដោយចីរភាព។ 0 ចំណែកគោលនយោបាយផ្សព្វផ្សាយកសិកម្ម នៅកម្ពុជា គឺសំដៅលើកកម្ពស់ចំណេះដឹងផ្នែកសិកម្មទំនើបជំរុញការផ្ទេរ និងចាប់យកបច្ចេកវិទ្យានៅក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្ម សំដៅតម្រង់ទិសអភិវឌ្ឍតាមអនុវិស័យ។ សូមជម្រាបជូនផងដែរ នៅក្នុងកម្មវិធីទិវាមច្ឆាជាតិ០១ កក្កដាឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានផ្តល់អនុសាសន៍សំខាន់ៗ៦ចំណុច ដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទផងដែរ។ នៅក្នុងពិធីនេះដែរ […]

កាលវិភាគផ្សព្វផ្សាយ