កម្ពុជារំពឹងនាំយកសម្បុកកត្រចៀកកាំទៅលក់នៅទីផ្សារចិន នាពាក់កណ្តាលឆ្នាំ ២០២៦នេះ

ដោយ រស្មី

ភ្នំពេញ៖ ផ្ទះត្រចៀកកាំចំនួន៦នៅកម្ពុជា កំពុងត្រូវបានជ្រើសរើសឱ្យក្លាយជាអ្នកនាំមុខគេក្នុងការនាំចេញនូវសម្បុកត្រចៀកកាំទៅកាន់ទីផ្សារប្រទេសចិន ដែលជាទីផ្សារមួយត្រូវបានកម្ពុជារំពឹងថា ជួយសម្រួលយ៉ាងច្រើនទៅលើតម្លៃ និងការផលិតសម្បុកត្រចៀកកាំនៅកម្ពុជាឱ្យកាន់តែល្អប្រសើរថែមទៀត។

លោក ស៊ុយ កុកធាន ប្រធានសមាគមត្រចៀកកាំកម្ពុជា បានបញ្ជាក់ប្រាប់ទូរទស្សន៍ARDB ថា តាមរយៈការជ្រើសរើសផ្ទះត្រចៀកកាំ ដែលជាក្រុមហ៊ុននាំចេញសម្បុកត្រចៀកកាំនេះ កម្ពុជារំពឹងទុកថា នៅពាក់កណ្តាលឆ្នាំ ឬប្រមាណក្នុងអំឡុងខែមិថុនា ដល់ខែកក្កដាខាងមុខនេះ កម្ពុជានឹងអាចនាំចេញទៅលក់នៅទីផ្សារប្រទេសចិនបានហើយ ពីព្រោះទាំងក្រុមហ៊ុនសម្បុកត្រចៀកកាំកម្ពុជា និងចិនបានជំរុញឱ្យនាំចេញបានឆាប់រហ័សដូចគ្នា។

គួរបញ្ជាក់ដែរថា បច្ចុប្បន្នយ៉ាងហោចណាស់មានផ្ទះត្រចៀកកាំប្រមាណជិត ១០០០កន្លែងបានចុះបញ្ជីជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា។ តាមរយៈការនាំចេញទៅកាន់ទីផ្សារប្រទេសចិននេះដែរ លោករំពឹងថា វាកាន់តែជួយអ្នកមានផ្ទះចិញ្ចឹមត្រចៀកកាំកាន់តែមានទីផ្សារ ហើយបរិមាណផលិតកាន់តែច្រើនឡើងបន្ថែមទៀត។

លោក ស៊ុយ កុកធាន បានបញ្ជាក់ប្រាប់ថា កន្លងមកនេះមានក្រុមហ៊ុនសម្បុកត្រចៀកកាំចំនួនប្រាំមួយបានដាក់ពាក្យជាផ្លូវការទៅកាន់ភ្នាក់ងារគយចិន ដែលមានមានស្តង់ដា និងគុណភាពត្រឹមត្រូវអាចនាំចេញទៅកាន់ទីផ្សារប្រទេសចិន។ ពេលនេះកម្ពុជាកំពុងរង់ចាំមើលនីតិវិធី និងលក្ខខណ្ឌនាំចេញ ដើម្បីសំដៅធ្វើយ៉ាងណាឱ្យការនាំចេញនៅថ្ងៃខាងមុខសម្រេចជោគជ័យ។

តាមការរំពឹងទុកដែរទីផ្សារសម្បុកត្រចៀកកាំកម្ពុជាមិនមានបញ្ហានោះទេ ពីព្រោះសម្បុកត្រចៀកកាំមានគុណភាពល្អស្រាប់ទៅហើយ។

ប្រធានសមាគមត្រចៀកកាំកម្ពុជាបានពន្យល់ជុំវិញបញ្ហានេះថា «សម្បុកត្រចៀកកាំរបស់យើងមិនមានបញ្ហាទេ ទោះបីយ៉ាងណាទីផ្សារប្រទេសចិន ក៏ដូចជាទីផ្សារដំណាំដទៃទៀតដែរ ពោលគឺក្រុមហ៊ុននាំចេញត្រូវចុះបញ្ជីកសិដ្ឋាន ដាំដំណាំនិងសម្បុកត្រចៀកកាំក៏ដូចគ្នា គឺក្រុមហ៊ុននាំចេញក៏ត្រូវចុះបញ្ជី  និងម្ចាស់ផ្ទះត្រចៀកកាំក៏ត្រូវចុះបញ្ជីដូចគ្នាទាំងអស់។ សម្រាប់ការនាំចេញវិញ គេកំណត់បរិមាណប៉ុន្មានត្រូវនាំចេញប៉ុននោះដែរ មិនមែនគេត្រូវ១០០តោន ហើយយើងចង់នាំចេញ២០០តោន គឺគេអត់យកទេ»។

បើតាមលោក ស៊ុយ កុកធាន, មកដល់ពេលនេះ ផ្ទះចិញ្ចឹមត្រចៀកកាំនៅកម្ពុជាអាចមានក្នុងរង្វង់ពី៥០០០-៧០០០ខ្នង ដែលអាចផ្តល់ផលទឹកមាត់ត្រចៀកកាំបានប្រមាណ១០០តោន ក្នុងមួយឆ្នាំ ហើយតម្លៃសម្បុកត្រចៀកកាំនាពេលនេះល្អប្រសើរ ដោយក្នុងនេះសម្បុកល្អលេខ១ មានតម្លៃប្រមាណពី៤៥០ ទៅ៥០០ដុល្លារ ក្នុងមួយគីឡូក្រាម សម្រាប់សម្បុកឆាកា មានតម្លៃប្រមាណពី២៨០ ទៅ៣២០ដុល្លារ ក្នុងមួយគីឡូក្រាម។

លោកប្រធានសមាគមត្រចៀកកាំកម្ពុជា បានប្រាប់បន្ថែមថា ផលិតកម្មសម្បុកត្រចៀកកាំកម្ពុជា ភាគច្រើនផលិតនៅតាមខេត្តជាប់មាត់សមុទ្រ ដូចជាខេត្តកំពត ​កែប និងខេត្តកោះកុង ប៉ុន្តែសក្ដានុពលសម្រាប់ការវិនិយោគបន្ត បច្ចុប្បន្ន បានប្ដូរមកខេត្តភូមិភាគកណ្ដាល ដូចជាខេត្តកំពង់ធំ ខេត្តជុំវិញបឹងទន្លេសាប ខេត្តស្ទឹងត្រែង និងព្រះវិហារវិញ ដោយសារខេត្តជាប់មាត់សមុទ្រ មានការសាងសង់ផ្ទះត្រចៀកកាំច្រើនលើសលប់។

គួរបញ្ជាក់ថា បើតាមលោក វ៉ាង វិនប៊ីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅដើមសប្តាហ៍នេះ បានប្រកាសតាមរយៈបណ្តាញសង្គមហ្វេសម្បុក ផ្ទាល់ខ្លួនថា  ផ្ទះត្រចៀកកាំកម្ពុជាជិត១០ ០០កន្លែង បានចុះបញ្ជីជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា ដោយក្នុងចំណោមនេះក្រសួងកសិកម្ម បានជ្រើសរើសផ្ទះចំនួនប្រាំមួយកន្លែង ដើម្បីសម្របសម្រួលជាមួយគយចិន ក្នុងគោលបំណងនាំចេញសម្បុកត្រចៀកកាំរបស់កម្ពុជា ទៅកាន់ទីផ្សារចិន ក្នុងឆ្នាំ២០២៦នេះ៕


image_2026-02-02_09-56-51
រលកកម្តៅនៅអូស្ត្រាលីបំផ្លាញផ្លែស្វាយ របស់កសិករនៅភាគខាងលិច

ទីក្រុងកាណាវុន៖ ផលប៉ះពាល់នៃរលកកម្តៅ កាលពីសប្តាហ៍មុន នៅក្នុងតំបន់ភាគខាលិចប្រទេសអូស្ត្រាលី ត្រូវបានគេរំពឹងថា មិនមែនតែក្តៅខ្លាំងនៅតាមវាលប៉ុណ្ណោះទេ ដោយអ្នកដាំដំណាំហូបផ្លែនៅទីក្រុងកាណាវុន បានវាយតម្លៃអំពីទំហំខូចខាតដោយសារសីតុណ្ហភាពឡើងកម្តៅខុសពីធម្មតា។ កាលពីដើមសប្តាហ៍មុន សីតុណ្ហភាពបានកើនឡើងលើសពី៤០អង្សាសេ ដោយទីក្រុងកាណាវុន មានកម្តៅខ្លាំងបំផុតរហូត៤៧,៩អង្សាសេ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ដែលជាកម្រិតកម្តៅខ្ពស់បំផុតលើសកាលពីឆ្នាំ២០១៥។ កសិករដាំស្វាយនៅក្នុងតំបន់ម្នាក់ បាននិយាយថា រលកកម្តៅបានបង្កផលប៉ះពាល់ដល់ផ្លែស្វាយរបស់គាត់ ដែលជិតដល់ពេលប្រមូលផល និងធ្វើឱ្យខាងបង់ថវិកាប្រហែល៦៦ ០០០ដុល្លារ ចំណែកវិស័យផ្លែឈើផ្សេងទៀត ជាពិសេសផ្លែទំពាំងបាយជូរ និងចេក ទំនងជាប្រឈមនឹងការខាតបង់ច្រើនដែរ។ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ សីតុណ្ហភាពនៅតំបន់កាណាវុន បានធ្លាក់ចុះមកវិញដល់កម្រិតអតិបរមា២៨អង្សាសេ ប៉ុន្តែកសិករបាននិយាយថា សីតុណ្ហភាពចុះត្រជាក់យឺតពេលបន្តិចហើយ ព្រោះដំណាំរបស់ពួកគាត់បានខូចដោយសាររលកកម្តៅរួចទៅហើយ។ មន្ត្រីទីក្រុងកាណាវុន និងជាអ្នកដាំស្វាយម្នាក់ បាននិយាយថា ផ្លែស្វាយរបស់លោកបានខូចខាតច្រើនណាស់ ដោយសាររលកកម្តៅកើតឡើងតែបីថ្ងៃសោះ។ ចំណែកអ្នកវិទ្យាសាស្ត្រ ដែលធ្លាប់ធ្វើការជាមួយក្រសួងឧស្សាហកម្ម និងការអភិវឌ្ឍន៍ក្នុងតំបន់ និងជាអ្នកធ្លាប់បានស្រាវជ្រាវលក្ខខណ្ឌផលិតកម្ម នៅក្នុងតំបន់នោះ បាននិយាយថា កត្តានៅក្នុងតំបន់ក៏មានចំណែកបង្កឱ្យមានគ្រោះឡើងកម្តៅផងដែរ។ លោកស្រីបានមានប្រសាសន៍ថា យុទ្ធសាស្ត្រសំខាន់មួយនៅក្នុងទីក្រុងកាណាវុន គឺត្រូវស្រោចទឹកដំណាមឱ្យបានច្រើនបំផុតក្នុងអំឡុងពេលរលកកម្តៅ។ ប៉ុន្តែ ទឹកនៅតំបន់នេះ​មានជាតិប្រៃច្រើនណាស់ ដូច្នេះធ្វើឱ្យរុក្ខជាតិពិបាកលូតលាស់។ ជាពិសេស នៅពេលសីតុណ្ហភាពក្តៅខ្លាំងបែបនេះ ទឹកប្រៃនឹងធ្វើឱ្យដំណាំរឹតតែពិបាកលូតលាស់កាន់តែខ្លាំង។ […]

image_2026-02-03_09-18-55
ផ្លែក្រូចឃ្វិចតៃវ៉ាន់ ត្រឡប់ចូលទីផ្សារម៉ាឡេស៊ីឡើងវិញ ក្នុងឱកាសបុណ្យចូលឆ្នាំចិន

តៃប៉ិ៖ ផ្លែក្រូចឃ្វិចតៃវ៉ាន់ បានត្រឡប់ចូលទីផ្សារម៉ាឡេស៊ីឡើងវិញ នៅឱកាសមុនពិធីបុណ្យចូលឆ្នាំចិន ដោយក្រូចនេះត្រូវបានផ្គត់ផ្គង់ចេញពីទីក្រុងតៃជុង (Taichung) ជាតំបន់ផលិតផលក្រូចឃ្វិចតាមរដូវកាល របស់កោះតៃវ៉ាន់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន។ កម្មវិធីនាំចេញនេះ ត្រូវបានរៀបចំឡើងដោយសមាគមកសិករក្នុងស្រុក ដោយមានការគាំទ្រពីក្រសួងកសិកម្មតៃវ៉ាន់ និងការិយាល័យកសិកម្មទីក្រុងតៃជុង និងផ្តោតលើការរក្សាវត្តមាននាំចេញផលិតផលផ្លែក្រូចឃ្វិច ទៅកាន់ទីផ្សារក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមមានប្រទេសម៉ាឡេស៊ី សិង្ហបុរី និងប្រទេសប្រ៊ុយណេ។ យោងតាមអ្នករៀបចំកម្មវិធីនាំចេញ បានឱ្យដឹងថា ការដឹកជញ្ជូននាំចេញផ្លែក្រូចឃ្វិចលើកដំបូងក្នុងបរិមាណប្រហែល១៥តោន បានមកដល់ប្រទេសម៉ាឡេស៊ីរួចរាល់ហើយ។ ផ្លែក្រូចឃ្វិចទាំងនេះ ត្រូវបានចែកចាយនៅទូទាំងប្រទេស តាមរយៈបណ្តាញលក់រាយ និងផ្សារទំនើបនៅក្នុងប្រទេសម៉ាឡេស៊ី។ ចំណែកការនាំចូលផលិតផលផ្លែក្រូចនេះ ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនម៉ាឡេស៊ី។ ការិយាល័យកសិកម្មក្រុងតៃជុង បាននិយាយថា ផលិតកម្មក្រូចឃ្វិចក្នុងស្រុកឆ្នាំនេះ ផ្តល់ទិន្នផលល្អ ដោយសារកម្រិតទឹកភ្លៀងគ្រប់គ្រាន់ អាកាសធាតុអំណោយផល និងស្ថានភាពដីល្អសមស្របសម្រាប់ការដាំដុះដំណាំក្រូចឃ្វិច។ ទោះបីជាមានបញ្ហាអាកាសធាតុខ្លះក៏ដោយ ដូចជាសីតុណ្ហភាពទាប និងព្យុះទីហ្វុងក៏ដោយ ក៏បរិមាណផ្គត់ផ្គង់ និងគុណភាពផ្លែក្រូចនៅតែល្អដដែល។ លោក ចេម ចាង (James Chang) នាយកផ្នែកសេដ្ឋកិច្ចនៅការិយាល័យសេដ្ឋកិច្ច និងវប្បធម៌តៃប៉ិ ក្នុងប្រទេសម៉ាឡេស៊ី បានថ្លែងថា តម្រូវការក្រូចឃ្វិចក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន​ នៅឆ្នាំនេះ មានបរិមាណច្រើនលើសពីបរិមាណអាចរកបាន ដែលបង្ហាញពីការស្រូបយកការលក់រាយប្រកបដោយស្ថិរភាព។ ដោយសារតែការពេញនិយមទទួលទាននេះ ទើបធ្វើឱ្យផ្លែក្រូចឃ្វិចតៃវ៉ាន់ត្រូវដាក់លក់នៅលើទីផ្សារ […]

photo_2026-01-26_10-29-40
សហគមន៍កសិកម្មទំនើបស្រូវនាងអំ សម្រុកសាងសង់ផ្ទះសំណាញ់បន្លែសុវត្ថិភាព សម្រាប់ផ្គត់ផ្គងតម្រូវការទីផ្សារ

ដោយ អៀវ ឈៀងនី ភ្នំពេញ៖ ក្រៅពីដំណាំស្រូវ សហគមន៍កសិកម្មទំនើបស្រូវនាងអំ មានទីតាំងនៅភូមិសែនជ័យ ស្រុកស្វាយលើ ខេត្តសៀមរាប កំពុងមមាញឹកសាងសង់ផ្ទះសំណាញ់ ដើម្បីដាំដុះបន្លែសុវត្ថិភាពបន្ថែមទៀត សម្រាប់ផ្គត់ផ្គង់ទីផ្សារ ក្រោយពីចាប់ផ្តើមដំណើរការតាំងពីខែមីនា ឆ្នាំ២០២៤។ លោកស្រី ឈិន សុភាសី ប្រធានសហគមកសិកម្មទំនើបស្រូវនាងអំ បានប្រាប់ទូរទស្សន៍នអនឡាញ ARDB ថា បច្ចប្បន្ន ផ្ទះសំណាញ់ចំនួន៥០ផ្ទះ សម្រាប់ដាំដុះបន្លែសុវត្ថិភាព ដើម្បីបង្កើនប្រាក់ចំណូលបន្ថែម ត្រូវបានសាងសង់សម្រេចលទ្ធផល៧០ភាគរយហើយ។ លោកស្រីបន្តថា ឥឡូវនេះយើងកំពុងរៀបចំដី ក្នុងផ្ទះសំណាញ់ជាបណ្តើរៗ និងបណ្ដុះកូនដំណាំឆាប់ៗនេះ ដែលមានការដាំដុះបន្លែចំនួន៣ប្រភេទ រួមមានស្ពៃក្រញាញ់ ស្ពៃតឿ និងស្ពៃចង្កឹះ ដោយគោលដៅទីផ្សារបន្លែនេះ ផ្សារភ្ជាប់ជាមួយនឹងក្រុមហ៊ុនស្រេចតែម្ដង។ ចំពោះការដាំដុះស្រូវនាងអំវិញ សហគមន៍នៅតែបន្ត ដោយលោកស្រី ឈិន សុភាសី បានឱ្យដឹងថា ការផលិតស្រូវនាងអំចំណី ក្នុងឆ្នាំ២០២៥ បានទិន្នផលចំនួន៥៦៣,៩៦៥គីឡូក្រាម, នាងអំពូជ បានចំនួន៥១,១២៥គីឡូក្រាម និងស្រូវខា៩ បានចំនួន៨០,៧៩៣គីឡូក្រាម ដោយផ្ទៃដីដាំដុះក្នុងឆ្នាំ២០២៥ មានចំនួន៥១០ហិកតា។ លោកស្រី ឈិន សុភាសី បន្តថា […]

photo_2026-02-03_07-49-14 (3)
ក្រុមហ៊ុនកែច្នៃក្នុងស្រុកពីរចុះកិច្ចសន្យាទទួលទិញស្វាយចន្ទីសរីរាង្គជាង២០០តោន

ភ្នំពេញ៖ ក្រុមហ៊ុនកែច្នៃក្នុងស្រុកពីរ បានចុះកិច្ចសន្យាទទួលទិញគ្រាប់ស្វាយចន្ទីសរីរាង្គចំនួនជាង២០០តោន ដែលគិតជាតម្លៃប្រហែល២៥ម៉ឺនដុល្លារ ពីសហគមន៍ផលិតស្វាយចន្ទីចំនួនប្រាំ ក្នុងខេត្តព្រះវិហារ ដើម្បីកែច្នៃនាំចេញទៅកាន់ទីផ្សារអន្តរជាតិ នៅក្នុងឆ្នាំ២០២៦នេះ។ កិច្ចព្រមព្រៀងនេះ ត្រូវបានធ្វើឡើងក្រោមការសម្របសម្រួលរបស់សហព័ន្ធស្វាយចន្ទីកម្ពុជា លោកស្រី សម្បត្តិ កល្យាណ នាយកប្រតិបត្តិក្រុមហ៊ុន Ample Agro Product បានឱ្យដឹងថា បន្ទាប់ពីបានជួបចចារជាច្រើនលើកច្រើនសារ កាលពីកន្លងទៅថ្មីៗនេះ ក្រុមហ៊ុនលោកស្រី សហការជាមួយក្រុមហ៊ុន S’trei Corporation Co., Ltd. បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហការប្រតិបត្តិការគាំទ្រ និងជំរុញផលិតកម្មស្វាយចន្ទីសរីរាង្គ ក្នុងខេត្តព្រះវិហារ ជាមួយសហគមន៍កសិកម្ម ដើម្បីរួមគ្នាស្ថាបនាខ្សែសង្វាក់ផលិតកម្មស្វាយចន្ទីសរីរាង្គ ដែលមានស្តង់ដារ និងមាននិរន្តរភាព។ ក្នុងនោះ មានសហគមន៍ចន្ទីចំនួនបួននៅក្នុងស្រុករវៀង និងសហគមន៌ចន្ទីមួយទៀត នៅស្រុកជាំក្សាន្ត ហើយ គោលបំណងសំខាន់ៗនៃការចុះហត្ថលេខាអនុស្សរណៈយោគយល់គ្នានេះ នឹងធ្វើការបញ្ជាទិញចន្ទីពីកសិករក្នុងសហគម៌ ដែលក្រុមហ៊ុនមានទីផ្សារក្នុងដៃស្រាប់នៅក្នុងទីផ្សារអឺរ៉ុប ជាពិសេសប្រទេសអាល្លឹម៉ង់ និងអាម៉េរិច។ លើសពីនេះថែមទៀត ក្រុមហ៊ុននឹងជួយជាបច្ចេកទេស និងហិរញ្ញវត្ថុសម្រាប់ជួយឱ្យសហគមន៌ទាំងប្រាំទទួលបានវិញ្ញាបណ្ឌបត្រ័សរីរាង្គ។ លោកស្រីបន្ថែមទៀតថា បន្ទាប់ពីសហគមន៌ទទួលបានវិញ្ញាបណ្ឌបត្រ័សរីរាង្គ ក្រុមហ៊ុននឹងមានកិច្ចសន្យាបញ្ជាទិញមួយទៀត រាល់ផលិតផលដែលកសិករដាំដុះបានប្រមាណជាង ២០០តោន។ ក្រុមហ៊ុន Ample Agro […]

កាលវិភាគផ្សព្វផ្សាយ