សាច់គោកាណាដា ត្រលប់មកទីផ្សារចិនវិញ ក្រោយពីផ្អាកនាំចូលតាំងពីឆ្នាំ២០២១

image_2026-01-28_09-19-48

អូតាវ៉ា៖ ប្រទេសចិន បានសម្រេចលុបចោលបម្រាមនាំចូលសាច់គោរបស់កាណាដា ដែលត្រូវបានហាមឃាត់អស់រយៈពេលមួយឆ្នាំកន្លងមកហើយ ដោយមន្ត្រីឧស្សាហកម្មសាច់គោសង្ឃឹមថា នឹងរួមចំណែកដល់កំណើនរបស់វិស័យនេះ និងគាំទ្រដល់ការធ្វើពិពិធកម្មទីផ្សារនាពេលអនាគត។

រដ្ឋមន្ត្រីក្រសួងកសិកម្មកាដាណា លោក ហៀត ម៉ាដូណាល់ (Heath MacDonald) បានមានប្រសាសន៍ថា ប្រកាសដកបម្រាមនេះ បានកើតឡើងកាលពីដើមសប្តាហ៍មុន បន្ទាប់ពីលោកបានធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង កាលពីពេលថ្មីៗកន្លងមកនេះ ដោយបន្ថែមថា លោកបានដឹងពីក្រុមហ៊ុនកាណាដា ដែលគ្រោងដឹកជញ្ជូនសាច់គោទៅកាន់ប្រទេសចិន នៅសប្តាហ៍ក្រោយ។

ចំណែកលោក ដេនីស ឡេក្រាហ្វ (Dennis Laycraft) អនុប្រធានប្រតិបត្តិនៃសមាគមចិញ្ចឹកគោកាណាដា បានមានប្រសាសន៍ថា ការដកចេញនូវបម្រាមនេះ គឺជាពេលវេលាដ៏វែងឆ្ងាយ ដែលអ្នកផលិត និងអ្នកកែច្នៃសាច់គោ កំពុងខ្នះខ្នែងវិលត្រលប់ចូលទៅក្នុងទីផ្សារប្រទេសចិនឡើងវិញ។

លោកបានមានប្រសាសន៍បន្ថែមថា ឥឡូវនេះយើងមានសិទ្ធិចូលទីផ្សារចិនម្តងទៀត យើងទន្ទឹងរង់ចាំមើលការលក់របស់យើងកើនឡើងដូចមុនការផ្អាកនាំចូល។

ប្រទេសចិន បានបិទការនាំចូលសាច់គោពីរោងចក្រកែច្នៃរបស់កាណាដា ចាប់តាំងពីខែធ្នូ ឆ្នាំ២០២១មកម្លេះ បន្ទាប់ពីមានករណីផ្ទុះជំងឺរលាកខួរក្បាលគោ (Bovine Spongiform Encephalopathy) នៅក្នុងកសិដ្ឋានចិញ្ចឹមគោមួយកន្លែងនៅក្នុងខេត្តអាល់ប៊ើតា (Alberta)​ ភាគខាងលិចកាណាដា។ ព្រមជាមួយគ្នានោះ ប្រទេសកូរ៉េខាងត្បូង និងហ្វីលីពីន ក៏បានហាមឃាត់ដូចគ្នានេះផងដែរ ប៉ុន្តែពីរខែក្រោយមកបានលុបបម្រាមនោះទៅវិញ។ ចំណែកប្រទេសចិន ដែលនៅឆ្នាំ២០២១ គឺជាទីផ្សារនាំចេញសាច់គោធំជាងគេទីបួនរបស់កាណាដា នៅតែរក្សាការហាមឃាត់រហូតមកដល់ពេលនេះ។

ការលុបចោលការហាមឃាត់នាំចូលសាច់គោនេះ ធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីកាណាដា លោក ម៉ាក ខានី (Mark Carney) ឯកភាពគ្នាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសចិន ដោយអនុញ្ញាតឱ្យរថយន្តអគ្គិសនីផលិតដោយប្រទេសចិន អាចចូលទៅលក់ក្នុងប្រទេសកាណាដា ជាថ្នូរនឹងការមិនយកពន្ធនាំចូលលើផលិតផលកសិកម្មរបស់កាណាដា មានដូចជាគ្រាប់កាណូឡាជាដើម។

ខណៈពេលការនាំចេញសាច់គោ មិនត្រូវបានបញ្ជាក់នៅក្នុងកិច្ចព្រមព្រៀងនេះ អ្នកជំនាញមួយរូប បាននិយាយថា ការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងនយោបាយ និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ អាចមានផលជាវិជ្ជមានសម្រាប់ឧស្សាហកម្មផ្សេងទៀត។

លោក ហ្គោដុន ហូលដិន (Gordon Houlden) នាយកវិទ្យាស្ថានចិននៅសាកលវិទ្យាល័យ អាល់ប៊ើតា បាននិយាយថា អ្នកផលិតសាច់គោកាណាដា គួរតែសាទររឿងនេះ។

លោកបានបន្ថែមថា ប្រសិនបើយើងអាចប្រើប្រាស់ទំនាក់ទំនងនយោបាយ ដើម្បីជួយដល់ឧស្សាហកម្មសាច់គោនោះ គឺជារឿងល្អ។ ទោះបីជាការហាមឃាត់នេះប៉ះពាល់ដល់ឧស្សាហកម្មនៅក្នុងប្រទេសកាណាដាក៏ដោយ ក៏លោក ដេនីស ឡេក្រាហ្វ បានលើកឡើងថា វាក៏ផ្តល់ឱកាសសម្រាប់អ្នកផលិតក្នុងការពិនិត្យមើលទីផ្សារនៅកន្លែងផ្សេងទៀតផងដែរ។ លោកបានចង្អុលបង្ហាញពីទំនាក់ទំនងកាន់តែរឹងមាំជាមួយប្រទេសជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន់ ម៉ិកស៊ិក និងសហរដ្ឋអាមេរិក ជារបៀបដែលទីផ្សារសាច់គោ បានធ្វើពិពិធកម្មចាប់តាំងពីការហាមឃាត់។ សហរដ្ឋអាមេរិក នៅតែជាអ្នកនាំចូលដ៏ធំបំផុត និងសំខាន់បំផុតរបស់ឧស្សាហកម្មសាច់គោកាណាដា។

លោកបានឱ្យដឹងកាលពីឆ្នាំមុនថា ប្រទេសកាណាដាបាននាំចេញសាច់គោ និងគោរស់ ដែលមានតម្លៃជាទឹកប្រាក់ចំនួន៧ ០០០លានដុល្លារ ដោយក្នុងនោះ៦ ០០០លានដុល្លារ កំពុងឆ្ពោះនាំចេញទៅភាគខាងត្បូងនៃព្រំដែនកាណាដា។

លោកបានឱ្យដឹងថា ប្រទេសចិនបានលុបចោលបម្រាមនាំចូល មានន័យថា ឧស្សាហកម្មសាច់គោអាចបន្តពង្រីកទីផ្សាររបស់ខ្លួន ទៅរកដៃគូខាងក្រៅបាន។

លោកបានមានប្រសាសន៍ថា ជាការពិត គោលដៅរបស់យើង គឺធ្វើពិពិធកម្មលើសពីទីផ្សារសហរដ្ឋអាមេរិក មិនមែនជំនួសឱ្យសហរដ្ឋអាមេរិកទេ។ ការធ្វើពិពិធកម្មនេះ គឺជាការធ្វើពិពិធកម្មអាចជួយរក្សាតម្លៃឱ្យមានស្ថិរភាពផងដែរ សម្រាប់ទាំងអ្នកផលិត និងអ្នកប្រើប្រាស់។ ស្របពេលលោកមិនរំពឹងថា តម្លៃសាច់គោនឹងធ្លាក់ចុះក្នុងពេលឆាប់ៗនេះទេ ប៉ុន្តែវានឹងឡើងថ្លៃខ្លាំងទៅវិញ។

ទោះបីជាការលុបចោលសម្រាមនេះ គឺជាសារលើកទឹកចិត្តក៏ដោយ វាមិនមានន័យថា សាច់គោកាណាដានឹងអាចនាំចូលទីផ្សារចិនបានភ្លាមៗនោះទេ។ កាលពីឆ្នាំមុន ក្នុងវិធានការការពារឧស្សាហកម្មគោក្នុងស្រុករបស់ខ្លួន ប្រទេសចិន បានអនុវត្តពន្ធ៥៥ភាគរយលើការនាំចូលសាច់គោ ដែលលើសកូតាបានកំណត់ទុកជាមុន។ មានកូតាជាក់លាក់ សម្រាប់អ្នកផ្គត់ផ្គង់ធំៗរបស់ប្រទេសចិន ដូចជាប្រេស៊ីល និងអាហ្សង់ទីន រួមជាមួយនឹងកូតាទូទៅសម្រាប់ប្រទេស ដែលមិនមែនជាអ្នកនាំចេញធំក៏ដោយ។

នៅឆ្នាំ២០២៦ កូតាសម្រាប់ប្រទេសកាណាដា ឬតំបន់នាំសាច់គោចេញ ផ្សេងទៀតចូលទៅកាន់ទីផ្សារចិន មានប្រហែល១៥៦ ០០០តោនប៉ុណ្ណោះ។

លោក ដេនីស ឡេក្រាហ្វ អនុប្រធានប្រតិបត្តិនៃសមាគមចិញ្ចឹកគោកាណាដា បានឱ្យដឹងបន្ថែមទៀតថា ដោយសារតែការហាមឃាត់នេះ ប្រទេសកាណាដា មិនត្រូវបានកំណត់កូតាជាក់លាក់ទេ តែផ្ទុយទៅវិញ នឹងត្រូវប្រកួតប្រជែងដើម្បីនាំចេញផលិតផលសាច់គោករបស់ខ្លួនក្រោមកូតាទូទៅ។ តម្លៃសាច់គោលំដាប់ខ្ពស់ ត្រូវបានគេរំពឹងថា នឹងបន្តកើនឡើងនៅឆ្នាំ២០២៦នេះ៕


photo_2026-08-14_12-28-38 (3)
ឯកឧត្តមបណ្ឌិត កៅ ថាច អំពាវនាវឲ្យកសិករនៅខេត្តព្រះវិហារចូលរួមជាមួយសមាគមបណ្តាញកសិករតេជោ ដើម្បីធ្វើជាស្ពានភ្ជាប់ទៅរកប្រភពទុន ទីផ្សារ និងចំណេះដឹងបច្ចេកទេសកសិកម្ម

ព្រះវិហារ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦នេះ បានអំពាវនាវឲ្យកសិករនៅខេត្តព្រះវិហារ ចូលរួមជាមួយសមាគមបណ្តាញកសិករតេជោ ដើម្បីដោះស្រាយកង្វល់លើវិស័យកសិកម្ម និងធ្វើជាស្ពានភ្ជាប់ទៅកាន់ប្រភពទុន ទីផ្សារ និងចំណេះដឹងបច្ចេកទេសកសិកម្ម។ ការអំពាវនាវរបស់ឯកឧត្តមបណ្ឌិត កៅ ថាច ក្នុងឱកាសដឹកនាំក្រុមការងារចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅក្រុងព្រះវិហារ និងស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ដែលមានការចូលរួមពីឯកឧត្តម អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ តំណាង ឯកឧត្តម គឹម រីទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ លោក ប៉ុក ងួន អភិបាលក្រុងព្រះវិហារ លោក ឃីន រស្មី អភិបាលស្រុកត្បែងមានជ័យ ក្រុមការងារសមាគមបណ្តាញកសិករតេជោ មន្ត្រីជំនាញកសិកម្ម មន្ត្រីរដ្ឋបាលក្រុង-ស្រុក មន្ត្រីកសិកម្មឃុំ-សង្កាត់ សមាគមកសិករ និងប្រជាពលរដ្ឋសរុបប្រមាណ៤៥០នាក់។ ឯកឧត្តមបណ្ឌិត កៅ ថាច បានថ្លែងប្រាប់កសិករថា ការជួបជុំនៅថ្ងៃនេះ ដើម្បីពិភាក្សា និងស្តាប់បញ្ហាពិតរបស់ប្រជាកសិករ ហើយរួមគ្នាស្វែងរកដំណោះស្រាយនៃការធ្វើកសិកម្មឲ្យមានប្រសិទ្ធភាព […]

photo_2026-08-14_08-34-27
តម្លៃកង្កែបសាច់​នៅលើទីផ្សារ​ក្នុងស្រុក មិនទាន់​ផ្តល់ក្តីសង្ឃឹម​ឡើងវិញ ដល់​​អ្នក​ចិញ្ចឹម​​

ដោយ ឡុង សារេត ភ្នំពេញ៖​ តម្លៃកង្កែបសាច់​នៅលើទីផ្សារគិតមកដល់ថ្ងៃទី​១២ ខែសីហានេះ​ ត្រូវបាន​មើលឃើញថា​ មិនទាន់​មាន​សញ្ញាល្អ​ធ្វើឱ្យកសិករ​ក្នុងស្រុក ដែលជាអ្នកចិញ្ចឹម​អាចលក់បាន​ប្រាក់ចំណេញ​ត្រឡប់មកវិញ​នោះទេ​ បន្ទាប់ពី​សមាគមវារីវប្បករនៅកម្ពុជា ​បាន​អំពាវនាវ​ឱ្យស្ថាប័នពាក់ព័ន្ធ​ចាត់វិធានការទប់ស្កាត់​ពីការធ្លាក់ចុះតម្លៃ​ ​នៅ​ខែមេសា​ ឆ្នាំ២០២៦ ពីតម្លៃជាង​៧ ០០០រៀល​ មក​នៅ​៥ ០០០រៀល ក្នុងមួយគីឡូក្រាម​។ លោក ឡែមផូរ សុថារិទ្ធ ប្រធានគណៈកម្មការប្រតិបត្តិ​សមាគមវារីវប្បករនៅកម្ពុជា បានឱ្យដឹង​ថា តម្លៃកង្កែបសាច់​ដែល​សមាគម​បានចែករំលែក​​នៅលើបណ្តាញទំនាក់ទំនងសង្គម​ កាលពី​ខែ​​កក្កដា​ រហូតមកដល់ថ្ងៃទី​១២ ខែសីហានេះ សមាគម​​​បានធ្វើបច្ចុប្បន្នភាពតម្លៃ​កង្កែបសាច់​ឡើងវិញ​ ដោយ​កង្កែបសាច់​មួយគីឡូ​ក្រាមឡើងថ្លៃបាន​១០០រៀល​ ទៅ​២០០រៀល ចំណែកនៅតាមកន្លែងខ្លះឡើងថ្លៃ​បាន​៣០០រៀល​។​ ស្របពេលតម្លៃកង្កែបសាច់​មានការប្រែប្រួលចន្លោះពី១០០រៀល ទៅ​៣០០រៀល​ ក្នុងមួយគីឡូក្រាម​ក៏ដោយ ប៉ុន្តែ​មិនទាន់ឡើង​ដល់ថ្លៃដើមផលិត​របស់កសិករ​នៅឡើយទេ​​។ ពោលថ្លៃដើមផលិតកង្កែបសាច់មួយគីឡូក្រាម​ កសិករចំណាយពី​៥ ៧០០រៀល ទៅ​៦ ០០០រៀល​ ដូច្នេះដើម្បីអាច​បានប្រាក់ចំណេញ ទាមទារឱ្យកសិករលក់ក្នុងតំម្លៃ​ចាប់ពី​៦ ៥០០រៀលឡើងទៅ ក្នុងមួយគីឡូក្រាម​។​ លោកបន្តថា បច្ចុប្បន្ន​កសិដ្ឋាន​ចិញ្ចឹមកង្កែប ដែលជាសមាជិកសមាគម​នៅសល់​កង្កែប​​ក្នុងស្តុកសរុប​​​ប្រមាណ​១១៥តោន​​​ ព្រោះតម្លៃលក់នៅលើទីផ្សារទាបជាងថ្លៃដើមផលិត។​ ប៉ុន្តែនៅលើទីផ្សារ​មានឈ្មួញ​នាំចូលមកបោះដុំលក់​​ដល់អ្នកប្រើប្រាស់ក្នុងស្រុក ខណៈអ្នកប្រមូលទិញកង្កែប​សាច់ពីកសិករនៅតាមតំបន់​​​បានផ្អាកដោយសារ​លក់មិនបានចំណេញ​។​​​ ប្រធានគណកម្មការប្រតិបត្តខាងលើនេះ បានលើកឡើងទៀត​ថា បើកង្កែបដល់អាយុកាល​ត្រូវលក់ចេញហើយ បែរជាលក់មិនចេញ​ដោយសារតម្លៃទាបនេះ វាធ្វើឱ្យកសិករ​ត្រូវការចំណាយថ្លៃដើមខ្ពស់​។ […]

photo_2026-08-13_17-39-51
ឯកឧត្តមបណ្ឌិត កៅ ថាច ប្រាប់គន្លឹះសំខាន់ៗដល់កសិករនៅស្រុករវៀង ខេត្តព្រះវិហារអំពីប្រសិទ្ធភាពនៃការធ្វើស្រែ ឬប្តូរមុខដំណាំ ដើម្បីបង្កើនប្រាក់ចំណូល

ដោយ នៅ​ ស៊ីវុត្ថា ព្រះវិហារ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានប្រាប់ដល់កសិករនៅស្រុករវៀង ខេត្តព្រះវិហារឲ្យពិចារណាឡើងវិញពីប្រសិទ្ធភាពនៃការធ្វើស្រែ ប្រសិនបើធ្វើស្រែជាបន្តបន្ទាប់ ហើយមិនទទួលបានផលចំណេញ គួរពិចារណាប្រែក្លាយដីទាំងនេះទៅដាំដំណាំផ្សេងទៀត ដែលមានទីផ្សារសមស្របនឹងស្ថានភាពដី ដើម្បីបង្កើនប្រាក់ចំណូល។ ការរំលឹកដូច្នេះរបស់ឯកឧត្តមបណ្ឌិ កៅ ថាច ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅស្រុករវៀង ខេត្តព្រះវិហារ នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ដែលមានការចូលរួមពីឯកឧត្តម អ៊ុក គឹមសាន្ត អភិបាលរងខេត្តព្រះវិហារ ជាតំណាងឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ,លោក មឿង សាខឿន ប្រធានក្រុមប្រឹក្សាស្រុករវៀង លោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង ព្រមទាំងមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន តំណាងសមាគមកសិករ និងប្រជាពលរដ្ឋ សរុបប្រមាណ៣០០នាក់។ ក្នុងជំនួបនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ថា ការធ្វើកសិកម្មត្រូវគិតគូរឱ្យបានច្បាស់អំពីថ្លៃដើមផលិត ទិន្នផល និងប្រាក់ចំណេញមិនគួរធ្វើតាមទម្លាប់នោះទេ។ […]

images (3)
អ្នកជំនាញពន្យល់ពីមូលហេតុសាច់គោអូស្ត្រាលី ថោកជាងសាច់គោកាណាដា

កាណាដា៖ ខណៈពេលសាច់គោនាំចូលពីប្រទេសអូស្ត្រាលី មានតម្លៃធូរថ្លៃជាង ដែលធ្វើឲ្យអ្នកទិញងាយស្រួលសម្រេចចិត្តរើសដាក់ក្នុងកន្ត្រកទិញអីវ៉ាន់ជាងសាច់គោ ដែលផលិតនៅក្នុងប្រទេសកាណាដា ដូច្នេះអ្នកជំនាញផ្នែកសាច់គោម្នាក់ ប្រចាំខេត្តសាស្កាតឈីវ៉ាន់ (Saskatchewan) ប្រទេសកាណាដា បានផ្តល់ជាមតិ និងការពិចារណាខ្លះៗសម្រាប់អ្នកប្រើប្រាស់។ លោក ជេហ្វ្រី យោហ្គា (Jeffrey Yorga) អតីតប្រធានសមាគមអ្នកចិញ្ចឹមសត្វ ខេត្តសាស្កាតឈីវ៉ាន់ បានលើកឡើងថា ទីផ្សារសាច់គោ គឺជាទីផ្សារសកល ប៉ុន្តែវាមិនមែនមានន័យថា សាច់គោទាំងអស់សុទ្ធតែមានគុណភាពដូចគ្នានោះទេ។ ភាពខុសគ្នានៃតម្លៃរវាងផលិតផលទាំងពីរនេះ មិនសូវពាក់ព័ន្ធនឹងចម្ងាយនៃការដឹកជញ្ជូនផ្លូវឆ្ងាយនោះទេ ប៉ុន្តែវាអាស្រ័យទៅលើគុណភាព នៃសាច់គោផ្ទាល់តែម្តង។ លោកបាននិយាយថា សាច់គោអូស្ត្រាលី មិនដូចសាច់គោមកពីខេត្តអាល់ប៊ឺតា (Alberta) ឬសាច់គោផ្សេងទៀត ដែលផលិតនៅក្នុងប្រទេសកាណាដានោះទេ។ សាច់គោមកពីអូស្ត្រាលីខ្លះមិនមានការវាយតម្លៃចំណាត់ថ្នាក់ច្បាស់លាស់ឡើយ ដូច្នេះអ្នកទិញមិនអាចប្រាកដប្រជាពីគុណភាពនៃសាច់ដែលពួកគេកំពុងទិញ ដូចជាការទិញសាច់គោរបស់កាណាដានោះទេ។ ទោះបីជាមើលទៅវាជាសាច់ដុំដូចគ្នា ប៉ុន្តែគុណភាពមិនដូចគ្នាទេ ដូច្នេះយើងមិនអាចយកវាមកប្រៀបធៀបស្មើគ្នាបានឡើយ។ លោកបានពន្យល់បែបនេះថា​ សាច់គោនាំចូលពីអូស្ត្រាលីភាគច្រើន គឺបានមកពីគោស៊ីស្មៅធម្មតាៗ មិនមានការផ្ទៀងផ្ទាត់អាយុកាលរបស់សត្វច្បាស់លាស់ ហើយក៏មិនមានការបំប៉នចំណីឲ្យបានត្រឹមត្រូវមុនពេលសម្លាប់យកសាច់នោះដែរ គឺមិនទាន់បំប៉នឱ្យគ្រប់ស្តង់ដារនៅឡើយទេ។ អ្នកជំនាញផ្នែកសាច់គោរូបនេះបានអះអាងថា សាច់គោប្រចាំប្រទេសកាណាដា​ គឺស្ថិតនៅកម្រិត AAA គឺមានឈ្មោះល្បីលើទីផ្សារពិភពលោក។ វាជាផលិតផលខុសគ្នាស្រឡះ។ សាច់គោរបស់កាណាដា ត្រូវបានបែងចែកចំណាត់ថ្នាក់គុណភាពច្បាស់ៗដូចជា កម្រិត អេវ័ន […]

កាលវិភាគផ្សព្វផ្សាយ