ជប៉ុនចង់កែច្នៃអំពៅហ្វីលីពីនសម្រាប់ផលិតជីវអេតាណុល នាពេលអនាគត

image_2025-12-10_08-56-59

ម៉ានីល៖ ជប៉ុនកំពុងតែសម្លឹងមើលសក្តានុពលរបស់កសិករប្រទេសហ្វីលីពីន ដើម្បីធ្វើជាដៃគូដ៏ល្អក្នុងការអភិវឌ្ឍប្រភពជីវអេតាណុលថ្មី ស្របពេលរដ្ឋាភិបាលជប៉ុនកំពុងតែបង្កើនកិច្ចសហការស្រាវជ្រាវផ្នែកបច្ចេកវិទ្យាកែច្នៃអំពៅ និងការផលិតឥន្ធនៈបញ្ចេញកាបូនទាប។

ថ្លែងនៅក្នុងសិក្ខាសាលា ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាពនៃការដាំដុះអំពៅ កាលពីដើមខែធ្នូ ឆ្នាំ២០២៥នេះ ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសហ្វីលីពីន លោក អេនដូ កាហ្សួយ៉ា (Endo Kazuya) បានមានប្រសាសន៍ថា រដ្ឋាភិបាលជប៉ុនមើលឃើញសក្តានុដ៏សំខាន់សម្រាប់ពលរយៈពេលវែងនៅក្នុងវិស័យអំពៅរបស់ប្រទេសជប៉ុន។

លោកបានមានប្រសាសន៍ថា «ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ភាពជោគជ័យនៃគម្រោងនេះនឹងបង្កើតលទ្ធផលល្អយូរអង្វែង តាមរយៈការពង្រឹងសន្តិសុខស្បៀង ការជំរុញភាពធន់ផ្នែកកសិកម្ម និងលើសពីនេះទៅទៀត ការលើកកម្ពស់កសិករ និងសហគមន៍របស់យើង»។

លោកមានប្រសាសន៍បែបនេះ​ ដោយសំដៅទៅលើកិច្ចខិតខំប្រឹងប្រែងសហការស្រាវជ្រាវអស់រយៈពេលប្រាំឆ្នាំរវាងជប៉ុន និងហ្វីលីពីន ដែលដឹកនាំដោយសាកលវិទ្យាល័យ និងស្ថាប័នក្នុងស្រុករបស់ជប៉ុន។

រដ្ឋបាលគ្រប់គ្រងស្កររបស់ហ្វីលីពីន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយសាកលវិទ្យាល័យតូក្យូ កាលពីខែមីនា ឆ្នាំ២០២៥ ដើម្បីជំរុញការស្រាវជ្រាវអំពីគុណភាពអំពៅជាក់ស្តែង​របស់ហ្វីលីពីន។

ភាពជាដៃគូនេះមានគោលបំណងអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ កែលម្អប្រព័ន្ធ និងស្វែងយល់ពីរបៀប ដែលអំពៅអាចផ្តល់អត្ថប្រយោជន៍ដល់ឧស្សាហកម្មផ្សេងៗ រួមទាំងការផលិតជីវអេតាណុលផងដែរ។

ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសហ្វីលីពីន បានមានប្រសាសន៍ទៀតថា ការសិក្សាជាបន្តបន្ទាប់លើពូជអំពៅ ដែលធន់នឹងអាកាសធាតុ បច្ចេកទេសដាំដុះល្អ និងការបំប្លែងអំពៅទៅជាអេតាណុលមានគុណភាពល្អ អាចជួយបង្កើនផលិតភាពស្ករអំពៅនៅក្នុងប្រទេសហ្វីលីពីន ស្របពេលប្រទេសជប៉ុនកំពុងតែកសាងមូលដ្ឋានគ្រឹះសម្រាប់បង្កើតខ្សែសង្វាក់តម្លៃថ្មី ដែលផ្តោតលើការនាំចេញ។

លោកបានបន្ថែមថា អ្នកស្រាវជ្រាវជប៉ុនក៏កំពុងធ្វើការជាមួយភ្នាក់ងារហ្វីលីពីន ដើម្បីរៀបចំផែនទីពង្រីកតំបន់ដាំដុះអំពៅ សម្រាប់ផ្គត់ផ្គង់ជាវត្ថុធាតុដើមដល់ខ្សែសង្វាក់ជីវអេតាណុល និងដើម្បីវាយតម្លៃការចូលរួមរបស់កសិករខ្នាតតូច នៅក្នុងកិច្ចសន្យាផ្គត់ផ្គង់អំពៅនាពេលអនាគត។

ចំណែករដ្ឋបាលគ្រប់គ្រងស្កររបស់ហ្វីលីពីន បាននិយាយថា លទ្ធផលសំខាន់មួយនៃគម្រោងនេះ គឺការបង្រៀនកសិករហ្វីលីពីនអំពីវិធីសាស្ត្រដាំអំពៅរបស់ប្រទេសជប៉ុន ដែលអាចជួយបង្កើនទិន្នផលអំពៅ។

ការសិក្សាបានរកឃើញថា កសិករហ្វីលីពីន ដែលប្រើប្រាស់វិធីសាស្ត្រថ្មីនេះ អាចប្រមូលផលអំពៅបានបរិមាណ៧៧,២៣តោន ក្នុងមួយហិកតា ស្របពេលការដាំដុះអំពៅតាមទម្លាប់ចាស់របស់កសិករហ្វីលីពីន ទទួលបានទិន្នផលត្រឹមតែ៦៣,៩២តោនក្នុងមួយហិកតា។ ដូច្នេះការជំរុញផលិតកម្មនេះ កសិករហ្វីលីពីនទទួលបានស្ករប្រហែល២៨បាវបន្ថែមទៀតក្នុងមួយហិកតា និងអាចរកប្រាក់ចំណូលបន្ថែមបានប្រហែល៦៨ ២១៥ប៉េសូ ឬស្មើនឹង១ ១៥២ដុល្លារ សម្រាប់កសិករម្នាក់ៗ៕


IMG_5834
តំណាងធនាគារ ARDB ចូលរួមជាវាគ្មិនក្នុងវេទិកាគយ និង FASMEC លើកទី១ ស្តីពីឱកាសពង្រីកអាជីវកម្ម និងជំរុញផលិតកម្មក្នុងប្រព័ន្ធសេដ្ឋកិច្ចផ្លូវការ

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)  លោក គុយ បញ្ញា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍យុទ្ធសាស្ត្រអាជីវកម្ម នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមជាវាគ្មិនក្នុង វេទិកាគយ និង FASMEC លើកទី១ ក្រោមប្រធានបទ «ការគាំទ្រ និងគាំពារសហគ្រាសធុនតូច និងមធ្យម ដើម្បីជំរុញផលិតកម្មក្នុងស្រុក និងសមត្ថភាពប្រកួតប្រជែង» ដោយផ្តោតលើប្រធានបទពិភាក្សា «ឱកាសពង្រីកអាជីវកម្ម និងជំរុញផលិតកម្មក្រោមយន្តការសេដ្ឋកិច្ចក្នុងប្រព័ន្ធ»។ វេទិកានេះមានការចូលរួមពីតំណាងក្រសួង ស្ថាប័នរដ្ឋ គ្រឹះស្ថានហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធជាច្រើន ព្រមទាំងថ្នាក់ដឹកនាំនៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) ដើម្បីពិភាក្សាអំពីយន្តការ គោលនយោបាយ និងដំណោះស្រាយនានា សម្រាប់គាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម (SMEs) នៅកម្ពុជា។ កម្មវិធីនេះត្រូវបានសម្របសម្រួលដោយឧកញ៉ាបណ្ឌិត ស៊ិន ចន្ធី អនុប្រធាន FASMEC និងមានវាគ្មិនមកពីស្ថាប័នសំខាន់ៗជាច្រើន រួមមាន ក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អគ្គនាយកដ្ឋានគយ […]

721179521_1550327243125800_4911286540979927665_n copy
​សហគមន៍កសិកម្មទំនើបមាន់ស្រែ នៅតំបន់ជំរុំជនភៀសសឹក ខេត្តបន្ទាយមានជ័យបង្កើតជាផ្លូវការ​ មានសមាជិកដំបូង​៦០០គ្រួសារ

ដោយ រស្មី​ ​ខេត្តបន្ទាយមានជ័យ៖ មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានគូសបញ្ជាក់ថា​​ នៅ​ទីបំផុតសហគមន៍មាន់ស្រែដ៏ថ្មីស្រឡាងមួយ បានចេញជារូបរាង ដោយ​មានសមាជិកចុះឈ្មោះក្នុងជំហានដំបូងចំនួនជាង៦០០គ្រួសារ។ ​អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឃឹម ហ្វីណង់ ឱ្យដឹងនៅ​​ថ្មីៗនេះ​​ថា ក្រោយការបង្កើតសហគមន៍មាន់ស្រែក្នុងតំបន់ជនភៀសសឹក ខេត្តបន្ទាយមានជ័យនេះដែរ គេរំពឹងថា ចំនួនសមាជិកសហគមន៍នឹងកើនឡើងដល់១ ០០០ពាន់គ្រួសារ នៅពេលចុះឈ្មោះត្រូវបានបញ្ចប់នាពេលខាងមុខ។ ​ឯកឧត្តមបានឱ្យដឹងទៀត​ថា គម្រោងនេះផ្តួចផ្តើមដោយក្រសួងកសិកម្ម ដែលធ្វើឡើងចំពោះជនភៀសសឹកចំនួនបីខេត្ត គឺខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តព្រះវិហារ។ តាមរយៈគម្រោងនេះដែរ ការចុះឈ្មោះសមាជិកគ្រោងបញ្ចប់នៅក្នុងឆ្នាំ២០២៦ ជាមួយនឹងសមាជិកប្រមាណ៣ ០០០គ្រួសារ។ ឯកឧត្តម ឃឹម ហ្វីណង់ បានឱ្យដឹងបន្ថែមថា ដើម្បីជួយស្តារជីវភាពដល់បងប្អូនពលរដ្ឋភៀសសឹកជុំដំបូង ការគាំទ្រពីគម្រោងរបស់ក្រសួង រួមមាន៖ ទ្រុងចិញ្ចឹមមាន់ស្តង់ដាចំនួន១,ពូជកូនមាន់ស្រែ អាយុ២១ថ្ងៃចំនួន ១០០ក្បាល,ការគាំទ្រវ៉ាក់សាំងការពារជំងឺ,ចំណីសម្រាប់ចិញ្ចឹមមាន់មួយវគ្គដំបូង,ការបណ្តុះបណ្តាលបច្ចេកទេស និងការចុះតាមដានជាប់ជាប្រចាំ និងការការធានាទិញមាន់សាច់ក្នុងតម្លៃសមរម្យ៕

images (1)
វៀតណាមអនុញ្ញាតឱ្យនាំចូលផ្លែត្រសក់ស្រូវ របស់កូរ៉េខាងត្បូង

សេអ៊ូល៖ ការនាំចេញផ្លែត្រសក់ស្រូវ របស់កូរ៉េខាងត្បូង កំពុងពង្រីកទៅកាន់ទីផ្សារនៅក្នុងប្រទេសវៀតណាម បន្ទាប់ពីមានកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ ដើម្បីពង្រីករយៈពេលនាំចេញស្របតាមអនុញ្ញាត ចាប់ពីខែឧសភា ដល់ខែមិថុនា។ ផ្លែត្រសក់ស្រូវកូរ៉េ ឥឡូវនេះកំពុងដាក់លក់តាមបណ្តាហាងលក់រាយធំៗ និងហាងលក់ផ្លែឈើថ្លៃៗ នៅក្នុងប្រទេសវៀតណាម ដែលបង្កើតបានជាបណ្តាញលក់បន្ថែមទៀត ក្នុងអំឡុងពេលតម្លៃលក់នៅក្នុងស្រុកធ្លាក់។ ការពន្យារពេលនាំចូលនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីជំនួបរវាងលោកស្រី​ សុង មីយុង (Song Mi-ryung) រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទរបស់កូរ៉េខាងត្បូង និងលោក ជិញ វៀតហឺង (Trinh Viet Hung) រដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថានវៀតណាម ដែលបានធ្វើឡើងនៅទីក្រុងហាណូយ កាលពីខែមេសា ឆ្នាំ២០២៦។ កិច្ចពិភាក្សានាពេលនោះ បានផ្តោតសំខាន់លើការពង្រីកការនាំចេញត្រសក់ស្រូវរបស់កូរ៉េខាងត្បូង ទៅកាន់ប្រទេសវៀតណាម និងការបង្កើនពាណិជ្ជកម្មផ្លែឈើរវាងប្រទេសទាំងពីរ។ បន្ទាប់ពីការពិគ្រោះយោបល់ ភាគីទាំងពីរបានយល់ព្រមពន្យាររយៈពេលនាំចេញមួយខែទៀត។ ក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទនៃប្រទេសកូរ៉េខាងត្បូង បានរំពឹងទុកថា នឹងមានការផ្លាស់ប្តូរដើម្បីគាំទ្រដល់ប្រាក់ចំណូលដល់កសិដ្ឋាន ក្នុងអំឡុងខែមិថុនា នៅពេលតម្លៃផ្លែត្រសក់ស្រូវ ជាទូទៅស្ថិតនៅក្រោមសម្ពាធធ្លាក់ថ្លៃ។ នៅក្នុងសន្និសីទសារព័ត៌មាន កាលពីដើមខែឧសភា ឆ្នាំ២០២៦ លោកស្រីរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ចាប់តាំងពីខែមិថុនា ជាពេលតម្លៃផ្លែត្រសក់ធ្លាក់ចុះខ្លាំង ការប្រឹងប្រែងនាំចេញក្នុងពេលនេះ […]

719463986_122166710726823197_1729617197515226591_n
ក្រុមការងារជំរុញការវិនិយោគភូមិភាគឦសានផ្តើមគម្រោងសិក្សាស្រាវជ្រាវ អំពីការវិនិយោគលើការកែច្នៃកសិផលនៅភូមិភាគឦសាន

ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន បានណែនាំឱ្យលេខាធិការដ្ឋានក្រុមការងារ ចាប់ផ្តើមគម្រោងសិក្សាស្រាវជ្រាវ អំពីការជំរុញការវិនិយោគលើការកែច្នៃកសិផល និងវិស័យទេសចរណ៍ នៅតំបន់ភូមិភាគឦសាន ឱ្យបានគ្រប់ជ្រុងជ្រោយ។ ការ​លើកឡើងបែបនេះ ក្នុងពេលប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន បាន​​ដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោគក្នុងតំបន់ភូមិភាគឦសាន កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ក្នុងគោលបំណងពិនិត្យវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ នៃការអនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសានរបស់កម្ពុជា និងដាក់ចេញទិសដៅអាទិភាពការងារបន្ត។ ឯកឧត្តមបណ្ឌិតសភាចារ្យ បាន​​សង្កត់ធ្ងន់ថា ការឱ្យចចាប់ផ្តើមគម្រោងសិក្សាស្រាវជ្រាវ អំពីការជំរុញការវិនិយោគលើការកែច្នៃកសិផល និងវិស័យទេសចរណ៍ ដើម្បីកំណត់បញ្ហាប្រឈមចំពោះមុខ ជាពិសេស ក្នុងបរិការណ៍ ដែលពិភពលោកទាំងមូលជួបប្រទះនឹងបញ្ហានៃការកើនឡើងថ្លៃប្រេងឥន្ធនៈ និងជីកសិកម្ម ព្រមទាំងរៀបចំជាយុទ្ធសាស្ត្រសម្រាប់ដោះស្រាយបញ្ហាប្រឈមរយៈពេលមធ្យម ដើម្បីជាមូលដ្ឋានសម្រាប់ការស្នើសុំវិធានការដោះស្រាយសមស្រប។ ជាមួយគ្នានេះ ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន នឹងបន្តគាំទ្រ សម្របសម្រួល និងស្វែងរកដំណោះស្រាយពាក់ព័ន្ធការអនុវត្តគម្រោងវិនិយោគជាប្រចាំ ហើយវិនិយោគិនឯកជន ដែលទទួលបានគោលការណ៍វិនិយោគ ត្រូវផ្តោតការយកចិត្តទុកដាក់ក្នុងការអនុវត្តគម្រោងជាក់ស្តែងតាមផែនការ ដែលបានស្នើសុំ ជាពិសេស ត្រូវសង្កត់ធ្ងន់លើការបង្កើតការងារ, ការផ្ទេរជំនាញ, ការខិតខំកែច្នៃ និងការប្រើប្រាស់បច្ចេកទេសថ្មីៗ ក្នុងខ្សែច្រវាក់ផលិតកម្ម, និងការជំរុញបរិវត្តកម្មពីការផ្តោតតែលើការផលិត ឈានទៅរកការកែច្នៃ […]

កាលវិភាគផ្សព្វផ្សាយ