អេស្ប៉ាញស៊ើបអង្កេតប្រភពដើមនៃមេរោគផ្តាសាយជ្រូក ដោយសង្ស័យលើជ្រូកព្រៃ

image_2025-12-03_09-45-18

ម៉ាឌ្រីដ៖ ប្រទេសអេស្ប៉ាញកំពុងស៊ើបអង្កេតប្រភពដើមនៃមេរោគផ្តាសាយជ្រូក ដែលត្រូវបានរកឃើញនៅក្នុងជ្រូកព្រៃ និងបានបណ្តាលឱ្យប្រទេសជាច្រើនបញ្ឈប់ការនាំចូលផលិតផលសាច់ជ្រូកអេស្ប៉ាញ។

អាជ្ញាធរមូលដ្ឋាននៅតំបន់ភាគឦសានប្រទេសអេស្ប៉ាញ​ បានជូនដំណឹងអំពីមេរោគនេះបន្ទាប់ពីប្រទះឃើញខ្មោចជ្រូកព្រៃពីរក្បាល នៅក្នុងឧទ្យានធម្មជាតិមួយកន្លែង ស្ថិតនៅជិតទីក្រុងបាសេឡូណា កាលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានផ្ទុកមេរោគគ្រុនផ្តាសាយជ្រូកអាហ្វ្រិក។ ក្រោយពីទៀត អាជ្ញាធរអេស្បាញបានរកឃើញសាកសពជ្រូកព្រៃងាប់សរុបចំនួន១៣ក្បាល មានផ្ទុកមេរោគដដែលនេះ។

អាជ្ញាធរមូលដ្ឋានបានបិទឧទ្យាននេះមិនឱ្យសាធារណជនចូលទស្សនា ហើយការគ្រប់គ្រងត្រូវបានរឹតបន្តឹងនៅទូទាំងតំបន់មានជ្រូកព្រៃ ហើយបន្តស្វែងរកសត្វជ្រូកឆ្លងមេរោគបន្ថែមទៀត។ ចំណែកយោធាត្រូវបានដាក់ពង្រាយទៅកាន់តំបន់នោះ ដើម្បីជួយទប់ស្កាត់ការឆ្លងរាលដាល។  ទោះបីជាមិនទាន់មានការរកឃើញមេរោគនៅក្នុងកសិដ្ឋានចិញ្ចឹមជ្រូកណាមួយក៏ដោយ ក៏រដ្ឋាភិបាលអេស្ប៉ាញ បានយល់ព្រមឱ្យសម្លាប់ សត្វជ្រូកចិញ្ចឹមអស់ជាង៣០ ០០០ក្បាល។

រដ្ឋមន្ត្រីក្រសួងកសិកម្ម អេស្ប៉ាញ​ បានមានប្រសាសន៍ថា​ ក្នុងរយៈពេលពីរសប្តាហ៍ខាងមុខនឹងមានការប្រកាសដំណឹងទាក់ទងនឹងការវិវត្តនៃមេរោគឆ្លង។ ប្រសិនបើរកឃើញថា មិនមានករណីឆ្លងរីករាលដាលចូលដល់សត្វជ្រូកក្នុងកសិដ្ឋានទេ អាជ្ញាធរអាចសម្អាតតំបន់នោះឱ្យបានស្អាត។

ឧស្សាហកម្មម្ហូបអាហាររបស់ប្រទេសអេស្ប៉ាញ កាលពីឆ្នាំ២០២៤ ទទួលបានចំណូលពីការនាំចេញសាច់ជ្រូកនូវទឹកប្រាក់ចំនួន១០,២១ពាន់លានដុល្លារ  ប៉ុន្តែនៅចុងឆ្នាំ២០២៥នេះ បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការនាំចេញ។

សហរដ្ឋអាម៉េរិក កាណាដា រុស្ស៊ី និងប្រទេសក្នុងតំបន់អាម៉េរិកឡាទីនមួយចំនួន បានផ្អាកនាំចូលផលិតផលសាច់ជ្រូកអេស្ប៉ាញ។ ប្រទេសចិន ដែលជាទីផ្សារធំបំផុតរបស់ប្រទេសអេស្ប៉ាញ និងចក្រភពអង់គ្លេស បានបន្ធូរបន្ថយការហាមឃាត់មុនគេ លើការនាំចូលសាច់ជ្រូកអេស្ប៉ាញ ដោយឥឡូវនេះហាមឃាត់តែផលិតផលសាច់ជ្រូកណា ដែលមានប្រភពមកពីខេត្តបាសេឡូណាប៉ុណ្ណោះ។

កន្លងមកថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងកសិកម្មអេស្ប៉ាញ​ បានអះអាងថា សត្វជ្រូកព្រៃអាចប្រភពចម្លងមេរោគគ្រុនផ្តាសាយជ្រូក ដោយសារពួកវាស៊ីចំណីអាហារស្មោកគ្រោក​ ដែលមនុស្សបោះចោលក្នុងធុងសំរាម​​ ហើយអាចចម្លងមេរោគមកសត្វជ្រូកចិញ្ចឹមនៅក្នុងកសិដ្ឋាន។

លោករដ្ឋមន្ត្រីកសិកម្ម​ បានអះអាងថា  «ជម្រើសដែលទំនងបំផុត… គឺថា សាច់ត្រជាក់ នំសាំងវិច និងអាហារផ្អូមមានមេរោគ ដែលគេបោះចោលទៅក្នុងធុងសំរាម នៅតំបន់មានចរាចរណ៍ឆ្លងកាត់ច្រើនពីទូទាំងទ្វីបអឺរ៉ុប  បន្ទាប់មកជ្រូកព្រៃនឹងស៊ីចំណីនោះ ហើយក៏ឆ្លងមេរោគតែម្តង»។

រដ្ឋាភិបាលអេស្ប៉ាញ​ បានជូនដំណឹងដល់សហភាពអឺរ៉ុប និងអង្គការសុខភាពសត្វពិភពលោកអំពីការផ្ទុះជំងឺផ្តាសាយជ្រូកនេះ និងបានចាត់វិធានការបន្ទាន់នៅក្នុងតំបន់ដែលរងផលប៉ះពាល់។

ជំងឺគ្រុនផ្តាសាយជ្រូកមិនបង្កគ្រោះថ្នាក់ដល់មនុស្សទេ ប៉ុន្តែជំងឺនេះរីករាលដាលយ៉ាងឆាប់រហ័សក្នុងចំណោមជ្រូកចិញ្ចឹម និងជ្រូកព្រៃ​ ហើយរហូតដល់ពេលនេះមិនមានវ៉ាក់សាំង ឬវិធីព្យាបាលជំងឺនេះទេ។ ប្រទេសអេស្ប៉ាញបានជួបប្រទះនឹងការផ្ទុះឡើងនៃជំងឺផ្តាសាយជ្រូកនេះម្តង កាលពីចុងក្រោយនៅឆ្នាំ១៩៩៤។

វិបត្តិផ្ទុះជំងឺផ្តាសាយជ្រូកនេះបង្កការគំរាមកំហែងដល់តំណែងរបស់ប្រទេសអេស្ប៉ាញ ក្នុងនាមជាអ្នកផលិត និងនាំចេញសាច់ជ្រូកធំជាងគេបំផុតរបស់សហភាពអឺរ៉ុប និងជាប្រទេសផលិតសាច់ជ្រូកធំបំផុតទីបីនៅលើពិភពលោក។ ក្រសួងកសិកម្មអេស្ប៉ាញ បានសម្រេចព្យួរអាជ្ញាបណ្ណនាំចេញសាច់ជ្រូកប្រហែលមួយភាគបីនៃអាជ្ញាប័ណ្ណនាំចេញទៅកាន់១០៤ប្រទេស។

អ្នកនាំពាក្យក្រសួងបរិស្ថាន ស្បៀងអាហារ និងកិច្ចការជនបទអង់គ្លេស បានមានប្រសាសន៍ថា «បន្ទាប់ពីការផ្ទុះឡើងនៃជំងឺគ្រុនផ្តាសាយជ្រូក នៅប្រទេសអេស្ប៉ាញ សាច់ជ្រូកស្រស់ទាំងអស់ និងផលិតផលដែលរងផលប៉ះពាល់ផ្សេងទៀត ដែលនាំចូលពីប្រទេសអេស្ប៉ាញនឹងត្រូវរក្សាទុកនៅប៉ុស្តិ៍ត្រួតពិនិត្យតាមព្រំដែនរហូតដល់មានការជូនដំណឹងបន្ថែម។ យើងនឹងបន្តតាមដានស្ថានភាពនេះ និងពិនិត្យឡើងវិញនូវវិធានការទាំងអស់»។

ចំណែកសមាគមកសិករវ័យក្មេង ដែលជាអង្គការកសិកម្មអាជីពធំជាងគេនៅក្នុងប្រទេសអេស្ប៉ាញ  បានស្នើសុំឱ្យរដ្ឋាភិបាលចេញមុខដោះស្រាយចំពោះកំណើនសត្វជ្រូកព្រៃ និងសត្វព្រៃដទៃទៀត ដែលកើនឡើងច្រើនពេករហូតមិនអាចគ្រប់គ្រងបាន៕

 


photo_2026-08-14_12-28-38 (3)
ឯកឧត្តមបណ្ឌិត កៅ ថាច អំពាវនាវឲ្យកសិករនៅខេត្តព្រះវិហារចូលរួមជាមួយសមាគមបណ្តាញកសិករតេជោ ដើម្បីធ្វើជាស្ពានភ្ជាប់ទៅរកប្រភពទុន ទីផ្សារ និងចំណេះដឹងបច្ចេកទេសកសិកម្ម

ព្រះវិហារ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦នេះ បានអំពាវនាវឲ្យកសិករនៅខេត្តព្រះវិហារ ចូលរួមជាមួយសមាគមបណ្តាញកសិករតេជោ ដើម្បីដោះស្រាយកង្វល់លើវិស័យកសិកម្ម និងធ្វើជាស្ពានភ្ជាប់ទៅកាន់ប្រភពទុន ទីផ្សារ និងចំណេះដឹងបច្ចេកទេសកសិកម្ម។ ការអំពាវនាវរបស់ឯកឧត្តមបណ្ឌិត កៅ ថាច ក្នុងឱកាសដឹកនាំក្រុមការងារចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅក្រុងព្រះវិហារ និងស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ដែលមានការចូលរួមពីឯកឧត្តម អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ តំណាង ឯកឧត្តម គឹម រីទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ លោក ប៉ុក ងួន អភិបាលក្រុងព្រះវិហារ លោក ឃីន រស្មី អភិបាលស្រុកត្បែងមានជ័យ ក្រុមការងារសមាគមបណ្តាញកសិករតេជោ មន្ត្រីជំនាញកសិកម្ម មន្ត្រីរដ្ឋបាលក្រុង-ស្រុក មន្ត្រីកសិកម្មឃុំ-សង្កាត់ សមាគមកសិករ និងប្រជាពលរដ្ឋសរុបប្រមាណ៤៥០នាក់។ ឯកឧត្តមបណ្ឌិត កៅ ថាច បានថ្លែងប្រាប់កសិករថា ការជួបជុំនៅថ្ងៃនេះ ដើម្បីពិភាក្សា និងស្តាប់បញ្ហាពិតរបស់ប្រជាកសិករ ហើយរួមគ្នាស្វែងរកដំណោះស្រាយនៃការធ្វើកសិកម្មឲ្យមានប្រសិទ្ធភាព […]

photo_2026-08-14_08-34-27
តម្លៃកង្កែបសាច់​នៅលើទីផ្សារ​ក្នុងស្រុក មិនទាន់​ផ្តល់ក្តីសង្ឃឹម​ឡើងវិញ ដល់​​អ្នក​ចិញ្ចឹម​​

ដោយ ឡុង សារេត ភ្នំពេញ៖​ តម្លៃកង្កែបសាច់​នៅលើទីផ្សារគិតមកដល់ថ្ងៃទី​១២ ខែសីហានេះ​ ត្រូវបាន​មើលឃើញថា​ មិនទាន់​មាន​សញ្ញាល្អ​ធ្វើឱ្យកសិករ​ក្នុងស្រុក ដែលជាអ្នកចិញ្ចឹម​អាចលក់បាន​ប្រាក់ចំណេញ​ត្រឡប់មកវិញ​នោះទេ​ បន្ទាប់ពី​សមាគមវារីវប្បករនៅកម្ពុជា ​បាន​អំពាវនាវ​ឱ្យស្ថាប័នពាក់ព័ន្ធ​ចាត់វិធានការទប់ស្កាត់​ពីការធ្លាក់ចុះតម្លៃ​ ​នៅ​ខែមេសា​ ឆ្នាំ២០២៦ ពីតម្លៃជាង​៧ ០០០រៀល​ មក​នៅ​៥ ០០០រៀល ក្នុងមួយគីឡូក្រាម​។ លោក ឡែមផូរ សុថារិទ្ធ ប្រធានគណៈកម្មការប្រតិបត្តិ​សមាគមវារីវប្បករនៅកម្ពុជា បានឱ្យដឹង​ថា តម្លៃកង្កែបសាច់​ដែល​សមាគម​បានចែករំលែក​​នៅលើបណ្តាញទំនាក់ទំនងសង្គម​ កាលពី​ខែ​​កក្កដា​ រហូតមកដល់ថ្ងៃទី​១២ ខែសីហានេះ សមាគម​​​បានធ្វើបច្ចុប្បន្នភាពតម្លៃ​កង្កែបសាច់​ឡើងវិញ​ ដោយ​កង្កែបសាច់​មួយគីឡូ​ក្រាមឡើងថ្លៃបាន​១០០រៀល​ ទៅ​២០០រៀល ចំណែកនៅតាមកន្លែងខ្លះឡើងថ្លៃ​បាន​៣០០រៀល​។​ ស្របពេលតម្លៃកង្កែបសាច់​មានការប្រែប្រួលចន្លោះពី១០០រៀល ទៅ​៣០០រៀល​ ក្នុងមួយគីឡូក្រាម​ក៏ដោយ ប៉ុន្តែ​មិនទាន់ឡើង​ដល់ថ្លៃដើមផលិត​របស់កសិករ​នៅឡើយទេ​​។ ពោលថ្លៃដើមផលិតកង្កែបសាច់មួយគីឡូក្រាម​ កសិករចំណាយពី​៥ ៧០០រៀល ទៅ​៦ ០០០រៀល​ ដូច្នេះដើម្បីអាច​បានប្រាក់ចំណេញ ទាមទារឱ្យកសិករលក់ក្នុងតំម្លៃ​ចាប់ពី​៦ ៥០០រៀលឡើងទៅ ក្នុងមួយគីឡូក្រាម​។​ លោកបន្តថា បច្ចុប្បន្ន​កសិដ្ឋាន​ចិញ្ចឹមកង្កែប ដែលជាសមាជិកសមាគម​នៅសល់​កង្កែប​​ក្នុងស្តុកសរុប​​​ប្រមាណ​១១៥តោន​​​ ព្រោះតម្លៃលក់នៅលើទីផ្សារទាបជាងថ្លៃដើមផលិត។​ ប៉ុន្តែនៅលើទីផ្សារ​មានឈ្មួញ​នាំចូលមកបោះដុំលក់​​ដល់អ្នកប្រើប្រាស់ក្នុងស្រុក ខណៈអ្នកប្រមូលទិញកង្កែប​សាច់ពីកសិករនៅតាមតំបន់​​​បានផ្អាកដោយសារ​លក់មិនបានចំណេញ​។​​​ ប្រធានគណកម្មការប្រតិបត្តខាងលើនេះ បានលើកឡើងទៀត​ថា បើកង្កែបដល់អាយុកាល​ត្រូវលក់ចេញហើយ បែរជាលក់មិនចេញ​ដោយសារតម្លៃទាបនេះ វាធ្វើឱ្យកសិករ​ត្រូវការចំណាយថ្លៃដើមខ្ពស់​។ […]

photo_2026-08-13_17-39-51
ឯកឧត្តមបណ្ឌិត កៅ ថាច ប្រាប់គន្លឹះសំខាន់ៗដល់កសិករនៅស្រុករវៀង ខេត្តព្រះវិហារអំពីប្រសិទ្ធភាពនៃការធ្វើស្រែ ឬប្តូរមុខដំណាំ ដើម្បីបង្កើនប្រាក់ចំណូល

ដោយ នៅ​ ស៊ីវុត្ថា ព្រះវិហារ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានប្រាប់ដល់កសិករនៅស្រុករវៀង ខេត្តព្រះវិហារឲ្យពិចារណាឡើងវិញពីប្រសិទ្ធភាពនៃការធ្វើស្រែ ប្រសិនបើធ្វើស្រែជាបន្តបន្ទាប់ ហើយមិនទទួលបានផលចំណេញ គួរពិចារណាប្រែក្លាយដីទាំងនេះទៅដាំដំណាំផ្សេងទៀត ដែលមានទីផ្សារសមស្របនឹងស្ថានភាពដី ដើម្បីបង្កើនប្រាក់ចំណូល។ ការរំលឹកដូច្នេះរបស់ឯកឧត្តមបណ្ឌិ កៅ ថាច ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅស្រុករវៀង ខេត្តព្រះវិហារ នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ដែលមានការចូលរួមពីឯកឧត្តម អ៊ុក គឹមសាន្ត អភិបាលរងខេត្តព្រះវិហារ ជាតំណាងឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ,លោក មឿង សាខឿន ប្រធានក្រុមប្រឹក្សាស្រុករវៀង លោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង ព្រមទាំងមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន តំណាងសមាគមកសិករ និងប្រជាពលរដ្ឋ សរុបប្រមាណ៣០០នាក់។ ក្នុងជំនួបនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ថា ការធ្វើកសិកម្មត្រូវគិតគូរឱ្យបានច្បាស់អំពីថ្លៃដើមផលិត ទិន្នផល និងប្រាក់ចំណេញមិនគួរធ្វើតាមទម្លាប់នោះទេ។ […]

images (3)
អ្នកជំនាញពន្យល់ពីមូលហេតុសាច់គោអូស្ត្រាលី ថោកជាងសាច់គោកាណាដា

កាណាដា៖ ខណៈពេលសាច់គោនាំចូលពីប្រទេសអូស្ត្រាលី មានតម្លៃធូរថ្លៃជាង ដែលធ្វើឲ្យអ្នកទិញងាយស្រួលសម្រេចចិត្តរើសដាក់ក្នុងកន្ត្រកទិញអីវ៉ាន់ជាងសាច់គោ ដែលផលិតនៅក្នុងប្រទេសកាណាដា ដូច្នេះអ្នកជំនាញផ្នែកសាច់គោម្នាក់ ប្រចាំខេត្តសាស្កាតឈីវ៉ាន់ (Saskatchewan) ប្រទេសកាណាដា បានផ្តល់ជាមតិ និងការពិចារណាខ្លះៗសម្រាប់អ្នកប្រើប្រាស់។ លោក ជេហ្វ្រី យោហ្គា (Jeffrey Yorga) អតីតប្រធានសមាគមអ្នកចិញ្ចឹមសត្វ ខេត្តសាស្កាតឈីវ៉ាន់ បានលើកឡើងថា ទីផ្សារសាច់គោ គឺជាទីផ្សារសកល ប៉ុន្តែវាមិនមែនមានន័យថា សាច់គោទាំងអស់សុទ្ធតែមានគុណភាពដូចគ្នានោះទេ។ ភាពខុសគ្នានៃតម្លៃរវាងផលិតផលទាំងពីរនេះ មិនសូវពាក់ព័ន្ធនឹងចម្ងាយនៃការដឹកជញ្ជូនផ្លូវឆ្ងាយនោះទេ ប៉ុន្តែវាអាស្រ័យទៅលើគុណភាព នៃសាច់គោផ្ទាល់តែម្តង។ លោកបាននិយាយថា សាច់គោអូស្ត្រាលី មិនដូចសាច់គោមកពីខេត្តអាល់ប៊ឺតា (Alberta) ឬសាច់គោផ្សេងទៀត ដែលផលិតនៅក្នុងប្រទេសកាណាដានោះទេ។ សាច់គោមកពីអូស្ត្រាលីខ្លះមិនមានការវាយតម្លៃចំណាត់ថ្នាក់ច្បាស់លាស់ឡើយ ដូច្នេះអ្នកទិញមិនអាចប្រាកដប្រជាពីគុណភាពនៃសាច់ដែលពួកគេកំពុងទិញ ដូចជាការទិញសាច់គោរបស់កាណាដានោះទេ។ ទោះបីជាមើលទៅវាជាសាច់ដុំដូចគ្នា ប៉ុន្តែគុណភាពមិនដូចគ្នាទេ ដូច្នេះយើងមិនអាចយកវាមកប្រៀបធៀបស្មើគ្នាបានឡើយ។ លោកបានពន្យល់បែបនេះថា​ សាច់គោនាំចូលពីអូស្ត្រាលីភាគច្រើន គឺបានមកពីគោស៊ីស្មៅធម្មតាៗ មិនមានការផ្ទៀងផ្ទាត់អាយុកាលរបស់សត្វច្បាស់លាស់ ហើយក៏មិនមានការបំប៉នចំណីឲ្យបានត្រឹមត្រូវមុនពេលសម្លាប់យកសាច់នោះដែរ គឺមិនទាន់បំប៉នឱ្យគ្រប់ស្តង់ដារនៅឡើយទេ។ អ្នកជំនាញផ្នែកសាច់គោរូបនេះបានអះអាងថា សាច់គោប្រចាំប្រទេសកាណាដា​ គឺស្ថិតនៅកម្រិត AAA គឺមានឈ្មោះល្បីលើទីផ្សារពិភពលោក។ វាជាផលិតផលខុសគ្នាស្រឡះ។ សាច់គោរបស់កាណាដា ត្រូវបានបែងចែកចំណាត់ថ្នាក់គុណភាពច្បាស់ៗដូចជា កម្រិត អេវ័ន […]

កាលវិភាគផ្សព្វផ្សាយ