ធនាគារជាតិនៃកម្ពុជាជំរុញការផ្សព្វផ្សាយចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន នៅក្នុងខេត្តកំពង់ឆ្នាំង

ដោយ ឡុង សារេត

ខេត្តកំពង់ឆ្នាំង៖ ធនាគារជាតិនៃកម្ពុជា និងរដ្ឋបាលខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ សហការគ្នារៀបចំសិក្ខាសាលាស្តីពី “ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន” ជូនដល់ភាគីពាក់ព័ន្ធប្រមាណជាង២០០នាក់។

លោកស្រី ប៊ន សុភី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង មានប្រសាសន៍ថា ការបង្កើតកម្មវិធីសិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងចែករំលែកចំណេះដឹងការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ និងសិទ្ធទទួលបានការគាំពារដោយច្បាប់ចំពោះអ្នកប្រើប្រាស់ឱ្យបានទូលំទូលាយដល់អាជ្ញាធរពាក់ព័ន្ធដើម្បីចូលរួមអនុវត្ត និងផ្សព្វផ្សាយបន្តនៅក្នុងមូលដ្ឋានរបស់ខ្លួន។

លោកស្រីលើកឡើងថា ទន្ទឹមនិងវិស័យហិរញ្ញវត្ថុមានដំណើការល្អ នៅក្នុងខេត្តមានធនាគារពាណិជ្ជ និងសាខាធនាគារពាណិជ្ជចំនួន១៣ ធនាគារឯកទេសមួយ គ្រឹះស្ថានមិនទាន់ទទួលបានប្រាក់កម្ចីចំនួន១០ ក្រុមហ៊ុន ឬគ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុចំនួន១ និងប្រតិបត្តិករឥណទាន សមាគម និងអង្គការចំនួនបួន ដោយគ្រឹះស្ថានទាំងនោះបានចូលរួមចណែកដល់ការងារជូនប្រជាជន ពិសេសផ្តល់សេវាហិរញ្ញវត្ថុចាំបាច់ និងជំនួញដល់ប្រជាជននៅក្នុងខេត្តផងដែរ។

តាមរយៈនៃការដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍ ដែលត្រូវបានដាក់ចេញនៅពេលកន្លងមក ខេត្តកំពង់ឆ្នាំងបានទទួលនូវវឌ្ឍនភាពលើគ្រប់វិស័យ ក្នុងនោះវិស័យធនាគារនិងហិរញ្ញវត្ថុ ក៏មានការរីកចម្រើនគួរឱ្យកត់សម្គាល់។ តួយ៉ាងបច្ចុប្បន្ននេះ គ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលកំពុងធ្វើប្រតិបត្តិការក្នុងខេត្តកំពង់ឆ្នាំង បានចូលរួមចំណែកគាំទ្រដល់ការអភិវឌ្ឍខេត្តប្រកបដោយបរិយាបន្ន តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុផ្លូវការ រួមមានសេវាឥណទាន សន្សំ និងទូទាត់ ជូនប្រជាពលរដ្ឋ និងក្រុមហ៊ុន សហគ្រាសនៅគ្រប់ទីកន្លែងក្នុងខេត្តកំពង់ឆ្នាំង។

ដើម្បីធានាបាននិរន្តរភាពប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ និងការអភិវឌ្ឍ ការបញ្ច្រៀបចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន ក្នុងសិក្ខាសាលានាពេលនេះ ពិតជាមានសារសំខាន់ ដែលអាចធ្វើឱ្យអ្នកប្រើប្រាស់បានយល់ដឹង និងប្រើជាប្រយោជន៍ក្នុងការរស់នៅប្រចាំថ្ងៃ និងទទួលបានការគាំពារតាមផ្លូវច្បាប់ពីស្ថាប័នពាក់ព័ន្ធ។

លោកស្រីសង្កត់ធ្ងន់ថា “ក្នុងឱកាសនេះ ខ្ញុំសូមលើកទឹកចិត្តដល់ពលរដ្ឋ ក្រុមហ៊ុន សហគ្រាស ដែលមានវត្ថមាននៅក្នុងខេត្តកំពង់ឆ្នាំង ឱ្យបន្តចូលរួមប្រើប្រាស់ប្រាក់រៀលឱ្យច្រើនឡើងបន្ថែមទៀត ហើយមិនត្រឹមតែប៉ុណ្ណោះ ក៏សូមឱ្យមន្ទីរពាក់ព័ន្ធចូលរួមផ្សព្វផ្សាយបន្តទៅដល់អង្គភាពរបស់ខ្លួនបានយល់ដឹងពីអត្ថប្រយោជន៍នៃប្រាក់រៀល ហើយចូលរួមទាំងអស់គ្នាផ្សព្វផ្សាយឱ្យបានទូលំទូលាយនៅទូទាំងខេត្តកំពង់ឆ្នាំង”។

ឯកឧត្តម យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា ក្រៅពីសម្តែងការសប្បាយរីករាយដែលឃើញអ្នកពាក់ព័ន្ធចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន។ ក្នុងឱកានោះដែរ ឯកឧត្តម មានប្រសាសន៍គូសបញ្ជាក់ថា “សិក្ខាសាលានេះមានគោលបំណងពង្រីកចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងពង្រឹងវិសាលភាពនៃអនុវត្តវិធានការនិងកិច្ចការពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការដើម្បីរួមចំណែកដល់ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុរយៈពេលវែងនិងជំរុញបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា”។

សូមជម្រាបជូនថា ខេត្តកំពង់ឆ្នាំងស្ថិតនៅក្នុងទិសពាយព្យនៃព្រះរាជាណាចក្រកម្ពុជា មានចម្ងាយ៩១គីឡូម៉ែត្រពីរាជរដ្ឋាភ្នំពេញ មានព្រំព្រទល់ខាងកើតទល់និងខេត្តកំពង់ចាម ខាងលេចទល់និងខេត្តពោធិ៍សាត់ ខាតត្បូងទល់និងខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល ខាងជើងទល់និងខេត្តកំពង់ធំ ដែលមានផ្ទៃដី៥៥២១គីឡូម៉ែត្រការ៉េ មានរចនាសម្ព័ន្ធរដ្ឋបាលខេត្តចែកចេញជា៨ក្រុងស្រុក។ ក្រុងមួយ និងស្រុកប្រាំពីរ មានឃុំ និងសង្កាត់ចំនួន៧១ ស្មើនឹង៥៦៩ភូមិ។ មានប្រជាពលរដ្ឋសរុប១៥៩ពាន់គ្រួសារ ស្មើនឹង៦១៣ ០០០នាក់ ដោយក្នុងនោះស្ត្រីមាន៣១៦​ ០០០នាក់។ ដង់ស៊ីតេក្នុងខេត្ត១១០នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ និងអត្រាកំណើនប្រចាំឆ្នាំរបស់ប្រជាជនមាន ១,២៣ភាគរយ៕


image_2026-01-28_09-19-48
សាច់គោកាណាដា ត្រលប់មកទីផ្សារចិនវិញ ក្រោយពីផ្អាកនាំចូលតាំងពីឆ្នាំ២០២១

អូតាវ៉ា៖ ប្រទេសចិន បានសម្រេចលុបចោលបម្រាមនាំចូលសាច់គោរបស់កាណាដា ដែលត្រូវបានហាមឃាត់អស់រយៈពេលមួយឆ្នាំកន្លងមកហើយ ដោយមន្ត្រីឧស្សាហកម្មសាច់គោសង្ឃឹមថា នឹងរួមចំណែកដល់កំណើនរបស់វិស័យនេះ និងគាំទ្រដល់ការធ្វើពិពិធកម្មទីផ្សារនាពេលអនាគត។ រដ្ឋមន្ត្រីក្រសួងកសិកម្មកាដាណា លោក ហៀត ម៉ាដូណាល់ (Heath MacDonald) បានមានប្រសាសន៍ថា ប្រកាសដកបម្រាមនេះ បានកើតឡើងកាលពីដើមសប្តាហ៍មុន បន្ទាប់ពីលោកបានធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង កាលពីពេលថ្មីៗកន្លងមកនេះ ដោយបន្ថែមថា លោកបានដឹងពីក្រុមហ៊ុនកាណាដា ដែលគ្រោងដឹកជញ្ជូនសាច់គោទៅកាន់ប្រទេសចិន នៅសប្តាហ៍ក្រោយ។ ចំណែកលោក ដេនីស ឡេក្រាហ្វ (Dennis Laycraft) អនុប្រធានប្រតិបត្តិនៃសមាគមចិញ្ចឹកគោកាណាដា បានមានប្រសាសន៍ថា ការដកចេញនូវបម្រាមនេះ គឺជាពេលវេលាដ៏វែងឆ្ងាយ ដែលអ្នកផលិត និងអ្នកកែច្នៃសាច់គោ កំពុងខ្នះខ្នែងវិលត្រលប់ចូលទៅក្នុងទីផ្សារប្រទេសចិនឡើងវិញ។ លោកបានមានប្រសាសន៍បន្ថែមថា ឥឡូវនេះយើងមានសិទ្ធិចូលទីផ្សារចិនម្តងទៀត យើងទន្ទឹងរង់ចាំមើលការលក់របស់យើងកើនឡើងដូចមុនការផ្អាកនាំចូល។ ប្រទេសចិន បានបិទការនាំចូលសាច់គោពីរោងចក្រកែច្នៃរបស់កាណាដា ចាប់តាំងពីខែធ្នូ ឆ្នាំ២០២១មកម្លេះ បន្ទាប់ពីមានករណីផ្ទុះជំងឺរលាកខួរក្បាលគោ (Bovine Spongiform Encephalopathy) នៅក្នុងកសិដ្ឋានចិញ្ចឹមគោមួយកន្លែងនៅក្នុងខេត្តអាល់ប៊ើតា (Alberta)​ ភាគខាងលិចកាណាដា។ ព្រមជាមួយគ្នានោះ ប្រទេសកូរ៉េខាងត្បូង និងហ្វីលីពីន ក៏បានហាមឃាត់ដូចគ្នានេះផងដែរ ប៉ុន្តែពីរខែក្រោយមកបានលុបបម្រាមនោះទៅវិញ។ ចំណែកប្រទេសចិន ដែលនៅឆ្នាំ២០២១ […]

photo_2026-01-27_20-18-45
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចូលរួមអបអរសាទរខួប៥ឆ្នាំរបស់សាជីវកម្មធានាឥណទានកម្ពុជា 

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួមអបអរសាទរខួប៥ឆ្នាំរបស់សាជីវកម្មធានាឥណទានកម្ពុជា (CGCC)ក្រោមប្រធានបទ៥ឆ្នាំនៃការធានាឥណទានជាយុទ្ធសាស្រ្ត សម្រាប់អភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន។ កម្មវិធីនេះ រៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ នៅក្នុងឱកាសអញ្ជើញចូលរួមរបស់ឯកឧត្តមបណ្ឌិត កៅ ថាច ក្រោមប្រធានបទ៥ឆ្នាំនៃការធានាឥណទានជាយុទ្ធសាស្រ្ត សម្រាប់អភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន ដែលគោលបំណងនៃកម្មវិធីនេះ គឺដើម្បីអបអរសាទរខួប៥ឆ្នាំ និងដាក់សម្ពោធឱ្យដំណើរការនូវគម្រោងធានាឥណទានថ្មីរបស់សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ក៏ដូចជាផ្ដល់ជូនលិខិតសរសើរដល់គ្រឹះស្ថានហិរញ្ញវត្ថុ និងម្ចាស់អាជីវកម្មឆ្នើម។ នៅក្នុងពិធីនេះ ក៏មានការចូលរួមពីតំណាងស្ថាប័នរដ្ឋ ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ, គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ,សមាគមអាជីវកម្ម, និងស្ថាប័នពាក់ព័ន្ធនានាផងដែរ៕

bamboo-shoots
ភូមាសម្លឹងមើលទីផ្សាររុស្ស៊ី និងអឺរ៉ុប សម្រាប់ការនាំចេញទំពាំង

ណៃពិដោ ៖ ប្រទេសភូមាកំពុងរៀបចំផែនការនាំចេញផលិតផលទំពាំង ទៅកាន់ទីផ្សារអន្តរជាតិ ដោយផ្តោតជាពិសេសលើសហព័ន្ធរុស្ស៊ី និងសហភាពអឺរ៉ុប។ បច្ចុប្បន្នប្រទេសភូមាកំពុងត្រៀមនាំចេញទំពាំងស្រស់ចំនួនបីប្រភេទទៅកាន់ទីផ្សារសហព័ន្ធរុស្ស៊ី ខណៈដែលការធ្វើតេស្តគុណភាពក៏កំពុងដំណើរការដែរ ដើម្បីអាចនាំចេញទំពាំងស្រស់ ដែលគ្មានក្លិនទៅកាន់ទីផ្សារសហភាពអឺរ៉ុប។ សមាគមអ្នកដាំ និងអ្នកកែច្នៃទំពាំងរបស់ភូមា បានឲ្យដឹងថា សហព័ន្ធរុស្ស៊ីបានលើកសំណើទិញទំពាំងស្រស់ចំនួនបីប្រភេទ រួមទាំងទំពាំងស្ងោរ។ ជាមួយគ្នានេះដែរ ក៏មានសំណើសម្រាប់ចែកចាយទំពាំងស្រស់ ដែលគ្មានក្លិនទៅកាន់ទីផ្សារបណ្ដាប្រទេសក្នុងសហភាពអឺរ៉ុប ដោយបច្ចុប្បន្នកំពុងអនុវត្តការសាកល្បងគុណភាព និងស្តង់ដារនាំចេញ ។ ក្រៅពីនេះ ប្រទេសជប៉ុនក៏បានបញ្ជាទិញទំពាំងក្រៀមភូមារហូតដល់២០០តោន សម្រាប់ឆ្នាំ២០២៦នេះ ទោះបីជាមានតែប្រមាណ១០ភាគរយនៃបរិមាណ ដែលបានបញ្ជាទិញត្រូវបាននាំចេញរួចមកហើយក្តី។ សម្រាប់ការដឹកជញ្ជូនលើកដំបូង ទំពាំងក្រៀមចំនួនប្រាំតោន គ្រោងនឹងនាំចេញទៅកាន់ប្រទេសជប៉ុន នៅក្នុងខែកុម្ភៈ ខណៈបរិមាណនៅសល់នឹងត្រូវដឹកជញ្ជូនជាបន្តបន្ទាប់។ សម្រាប់ដំណើរការផលិតទំពាំងក្រៀម ទំពាំងស្រស់ត្រូវបានប្រមូលទិញជារៀងរាល់ឆ្នាំ ចាប់ពីខែកក្កដា ដល់ខែកញ្ញា ហើយត្រូវដំណើរការសម្ងួតចាប់ពីខែវិច្ឆិកា រហូតដល់ចុងខែមីនា មុននឹងនាំចេញទៅកាន់ទីផ្សារបរទេស។ សមាគមអ្នកដាំ និងអ្នកកែច្នៃទំពាំងរបស់ភូមា បានបញ្ជាក់ថា ក្នុងការនាំចេញទំពាំងស្រស់ និងទំពាំងក្រៀមទៅកាន់ទីផ្សារអន្តរជាតិ ទំពាំងក្រៀមផលិតពីប្រភេទទំពាំងមួយចំនួន ដែលអាចឆ្លើយតបទៅនឹងស្តង់ដារទីផ្សារអន្តរជាតិ។ ទោះបីជាយ៉ាងណា ក្នុងដំណើរការកែច្នៃទៅជាផលិតផលសម្រេច គេត្រូវយកចិត្តទុកដាក់យ៉ាងខ្លាំង ដើម្បីធានាថា ទំពាំងមិនមានការប្រើប្រាស់សារធាតុគីមី ព្រោះសំណល់គីមីអាចបណ្តាលឱ្យបាត់បង់ឱកាសនាំចូលទីផ្សារអន្តរជាតិ៕ អ្នកឯកទេសសិប្បកម្មទំពាំងភូមា បានរាយការណ៍ថា តម្រូវការក្នុងស្រុកដ៏រឹងមាំបានរារាំងអ្នកនាំចេញមិនអាចបំពេញការបញ្ជាទិញពីអន្តរជាតិ ទោះបីជាមានការចាប់អារម្មណ៍ពីបរទេសលើផលិតផលទំពាំងភូមាក៏ដោយ។ […]

image_2026-01-27_12-59-48
កសិករ និងអ្នកនេសាទ ហ្វីលីពីនជិតបីលាននាក់ ទទួលបានធានារ៉ាប់រងពីរដ្ឋាភិបាល

ម៉ានីល៖ ក្រសួងកសិកម្មហ្វីលីពីន កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ១២០២៦ បានឱ្យដឹងថា កសិករ និងអ្នកនេសាទ ហ្វីលីពីនជិតបីលាននាក់ នឹងទទួលបានអត្ថប្រយោជន៍ពីការធានារ៉ាប់រងរបស់រដ្ឋាភិបាល ក្រោមកញ្ចប់ថវិកាច្រើនជាងមុន។ យោងតាមច្បាប់ស្តីពីការអនុគ្រោះទូទៅ ឆ្នាំ២០២៦ ក្រុមហ៊ុនសាជីវកម្មធានារ៉ាប់រងដំណាំហ្វីលីពីន (Philippine Crop Insurance Corp.) បានធានាការទូទាត់ចំនួន៦,៥ពាន់លានប៉េសូ ឬស្មើនឹង១១០លានដុល្លារ ដោយកើនឡើង៤៥ ភាគរយ ធៀបនឹងទឹកប្រាក់ទំហំ៤,៥ពាន់លានប៉េសូ ឬស្មើនឹង៧៦លានដុល្លារ កាលពីឆ្នាំ២០២៥។ តាមរយៈកញ្ចប់ថវិកាដ៏ច្រើនសម្រាប់ឆ្នាំ២០២៦នេះ ក្រុមហ៊ុនធានារ៉ាប់រងអាចការពារកសិករ និងអ្នកនេសាទ ក្នុងស្រុកបានប្រហែល២,៩៣លាននាក់ ដែលខ្ពស់ជាង២៥ភាគរយ បើធៀបនឹងអ្នកផលិតស្បៀងអាហារ ដែលមានធានារ៉ាប់រងចំនួន២,៣៥លាននាក់ នៅឆ្នាំ២០២៥។ ក្រសួងកសិកម្មហ្វីលីពីន បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានថា ថវិកាបង្កើនឡើងនេះនឹងប្រែក្លាយទៅជាការធានារ៉ាប់រងខ្ពស់សម្រាប់ដំណាំស្រូវ និងពោត និងការឈានទៅបង្កើតកម្មវិធីធានារ៉ាប់រងដោយឥតគិតថ្លៃ នៅទូទាំងប្រទេសហ្វីលីពីន។ ចំណែកការទូទាត់ប្រាក់សំណងច្រើនបំផុតសម្រាប់ការខូចខាតដំណាំស្រូវ និងពោត បានកើនឡើងដល់២៥ ០០០ប៉េសូ ឬស្មើនឹង៤២៣ដុល្លារ ក្នុងមួយហិកតា ដែលខ្ពស់ជាងប្រាក់សំណងចំនួន២០ ០០០ប៉េសូ ឬស្មើនឹង៣៣៨ដុល្លារ កាលពីឆ្នាំ២០២៥។ ក្រោមការធានារ៉ាប់រងដល់ផលដំណាំនេះ ក្រុមហ៊ុននឹងទទួលខុសត្រូវសងរាល់ការខូចខាតផលដំណាំដោយសារគ្រោះធម្មជាតិ សត្វល្អិតបំផ្លាញ និងជំងឺឆ្លងរាតត្បាត។ រីឯផលិតផលផ្សេងទៀត ដែលទទួលបានការធានារ៉ាប់រងដែរ […]

កាលវិភាគផ្សព្វផ្សាយ