ឥណ្ឌាពង្រីកទីផ្សារផ្លែត្របែកទៅកាន់ទ្វីបអឺរ៉ុប ដោយប្រកួតប្រជែងជាមួយអេហ្សីប

ក្រុងពូណេ៖ ប្រធានក្រុមហ៊ុននាំចេញ នាំចូលផលិតផលកសិកម្ម​ ដែលមានមូលដ្ឋាននៅទីក្រុងពូណេ (Pune) រដ្ឋមហារាស្ត្រ (Maharashtra) នៃប្រទេសឥណ្ឌា បានមានប្រសាសន៍ថា ការនាំចេញផ្លែត្របែកស្រស់របស់ប្រទេសឥណ្ឌាកំពុងតែកើនឡើង នៅរដូវប្រមូលផលថ្មីនេះ ដោយមានការរីកចម្រើនគួរឱ្យកត់សម្គាល់ទាំងបរិមាណ និងគុណភាព។

លោកស្រីប្រធានក្រុមហ៊ុន បានមានប្រសាសន៍ដូច្នេះថា​ «ពូជត្របែកសាច់ស​ (Allahabad Safeda) និងពូជត្របែកតៃវ៉ាន់សាច់ពណ៌ស្វាយ (Taiwan Pink) បន្តនាំមុខគេក្នុងការនាំចេញរបស់យើង និងទទួលបានការកោតសរសើរយ៉ាងច្រើនចំពោះភាពរឹងមាំអាចទុុកបានយូរ មានក្លិនក្រអូបពិសេស និងមានរសជាតិឆ្ងាញ់របស់ផ្លែត្របែកទាំងនេះ»។

លោកស្រីបានគូសបញ្ជាក់ថា ដោយសារពូជផ្លែត្របែកទាំងពីរប្រភេទនេះ មានទីផ្សារនៅទ្វីបអឺរ៉ុប ទើបធ្វើឱ្យការដាំដុះកើនឡើង១០​ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំមុន នៃផលិតកម្មនៅទូទាំងរដ្ឋមហារាស្ត្រ និងរដ្ឋគុជរ៉ាត់ (Gujarat)។

លោកស្រីបានមានប្រសាសន៍ដូច្នេះ «ការគ្រប់គ្រងចម្ការផ្លែត្របែកបានល្អប្រសើរឡើង និងការប្តេជ្ញាចិត្តកាន់តែខ្លាំងឡើងរបស់កសិករក្នុងការបំពេញតាមតម្រូវការគុណភាពនាំចេញ គឺជាកត្តាដ៏សំខាន់នាំឱ្យរីកចម្រើនបែបនេះ។ បរិមាណនាំចេញក៏បានកើនឡើងដែរ ដោយកើនឡើងប្រហែល១២​ភាគរយ ដោយសារតែតម្រូវការផ្លែត្របែនច្រើន ពីប្រទេសអារ៉ាប់រួម កាតា និងប្រទេសអូម៉ង់ ជាពិសេសចំណាប់អារម្មណ៍ថ្មីនៅក្នុងទីផ្សារអឺរ៉ុប»។

វិស័យនាំចេញផ្លែត្របែកនេះ ក៏បានទប់ទល់នឹងបញ្ហាប្រឈមនៅរដូវកាលនេះផងដែរ រួមទាំងរដូវវស្សា និងការប្រែប្រួលអាកាសធាតុ ដែលមិនអាចទាយទុកមុនបាន។ លោកស្រីទទួលស្គាល់ថា លក្ខខណ្ឌទាំងនេះបណ្តាលឱ្យខូចខាតផលដំណាំខ្លះ ប៉ុន្តែដោយសារការកែលម្អប្រព័ន្ធទឹកបានមុន និងការគ្រប់គ្រងសំណើមបានល្អ ធ្វើឱ្យទិន្នផលផ្លែត្របែកឡើងខ្ពស់ និងមានគុណភាពល្អ។

រដូវនាំកាលចេញផ្លែត្របែករបស់ប្រទេសឥណ្ឌា ចាប់ផ្តើមពីខែកញ្ញា ដល់ខែកុម្ភៈ ហើយផ្លែត្របែកភាគច្រើនដាំនៅក្នុងរដ្ឋមហារាស្ត្រ និងរដ្ឋគុជៈរ៉ាត់ ដែលជាតំបន់ដីមានជីជាតិល្អ។ ចំណែកតម្លៃផ្លែត្របែកវិញ គេសង្កេតឃើញថា កើនឡើងដល់៣០ ០០០រ៉ូពី ឬស្មើនឹង៣៣៨ដុល្លារ ក្នុងមួយតោន គឺកើនពី៥  ទៅ៧​ភាគរយ។​ តម្លៃខ្ពស់ជាងនេះ គឺដោយសារតែការកែលម្អចំណាត់ថ្នាក់ ការដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាព និងការធ្វើឱ្យប្រសើរឡើងនូវការវេចខ្ចប់ដូចជាថង់សំណាញ់សម្រាប់ខ្យល់ចេញចូលបានល្អប្រសើរ និងកាត់បន្ថយការខូចខាត ដែលទាំងអស់នេះរួមចំណែកដល់ភាពស្រស់ថ្លារបស់ផ្លែត្របែកដឹកចេញពីកសិដ្ឋានរហូតដល់ទីផ្សារ។

លោកស្រីប្រធានក្រុមហ៊ុន បានមានប្រសាសន៍ថា តំបន់មជ្ឈិមបូព៌ានៅតែជាទីផ្សារធំបំផុតសម្រាប់ផ្លែត្របែករបស់ឥណ្ឌា ហើយតម្រូវការក៏កើនឡើងនៅទ្វីបអឺរ៉ុបផងដែរ ជាពិសេសនៅក្នុងប្រទេសហូឡង់ ប៉ូឡូញ និងប្រទេសអាល្លឺម៉ង់។  ចំណែកប្រទេសអេហ្ស៊ីប គឺជាដៃគូប្រកួតប្រជែងដ៏ខ្លាំងក្លាចំពោះទីផ្សារផ្លែត្របែក ប៉ុន្តែផ្លែត្របែកប្រទេសឥណ្ឌាលេចធ្លោជាងគេដោយសារតែអាកាសធាតុអំណោយផល និងមានរសជាតិឆ្ងាញ់។

លោកស្រីបានសន្និដ្ឋានថា ការពង្រីកទីផ្សារផ្លែត្របែកទៅកាន់ទ្វីបអឺរ៉ុប តាមរយៈអ្នកទិញ ដែលឱ្យតម្លៃដល់ការតាមដាន និងការចូលរួមរបស់កសិករ គឺជាជំហានបន្ទាប់ដ៏ល្អនូវពេលអនាគត់៕

 


1000022161-768x402
កសិករនៅស្រុកមោងឫស្សីអំពាវនាវដល់ផ្សារទំនើបៗឱ្យជួយប្រមូលទិញផ្លែម្នាស់ ដើម្បីកាត់បន្ថយការខាតបង់

ដោយ នៅ ស៊ីវុត្ថា បាត់ដំបង៖ កសិករ នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង បានអំពាវនាវ ឱ្យម្ចាស់ផ្សារទំនើបនានាដែលមានការលក់ផលិតផលកសិកម្ម រួមជាមួយនឹងអាជីវករផ្សេងទៀត ឱ្យជួយទិញផ្លែម្នាស់របស់ខ្លួន បន្ទាប់ពីជួបវិបត្តិទីផ្សារ និងគ្មានការបញ្ជាទិញពីអតិថិជន។ លោក ហាក់ សុងឌី កសិករដាំម្នាស់មួយរូបនៅកស្រុកមោងឬស្សី បានថ្លែងប្រាប់ទូរទស្សន៍ ARDB ថា សម្រាប់ឆ្នាំនេះ ក៏ដូចជាឆ្នាំកន្លងទៅ លោកបានជួបប្រទះបញ្ហាប្រឈមវិបត្តិទីផ្សារ គ្មានការបញ្ជាទិញពីអថិតិជន ដែលបណ្តាលឱ្យផ្លែម្នាស់មួយចំនួនមានការខូចខាត។ លោកបន្តថា ដូច្នេះ លោកក៏សម្រេចចិត្តអំពាវនាវដល់ម្ចាស់ផ្សារទំនើប និងអតិថិជនផ្សេងទៀតជួយទិញ និងកុំឱ្យលោកមានការខាតបង់បន្តទៀត ជាពិសេសអាចឱ្យលោកមានលទ្ធភាពដាំដុះនៅឆ្នាំបន្តបន្ទាប់ទៀត ។ លោកបន្តថា លោក បានដាំម្នាស់ក្នុងទំហំដីប្រមាណ៣ ហិកតា  ដែលសរុបជាផ្លែជាង១០ម៉ឺនផ្លែ ក្នុងពេលប្រមូលផលម្តងៗ ប៉ុន្តែសម្រាប់នេះ ផ្លែម្នាស់បានទុំជោ បណ្តាលឱ្យមានការខូចខាតជាច្រើនហើយបើគ្មានការបញ្ជាទិញពីអតិថជនផ្លែម្នាស់ទាំងអស់នឹងទទួលរងនូវការខូចខាត ។ លោកបន្ថែមទៀតថា ទោះជាយ៉ាងណាក្រោយមានការអំពាវនាវរបស់លោកតាមបណ្តាញសង្គម ក៏មានតំណាងម្ចាស់ផ្សារទំនើបជីពម៉ុងបានទាក់ទងមកជួយទិញ ។លើសពីនេះទៀត ក៏មានប្រជាពលរដ្ឋជួយទិញជាហូរហែ និងជាបន្តបន្ទាប់ ដែលអាចឱ្យលោក មិនមានការខាតបង់ច្រើន។ ស្រុកមោងឬស្សី គឺជាតំបន់កសិកម្មសំខាន់មួយរបស់ខេត្តបាត់ដំបង ដែលល្បីឈ្មោះពីការដាំដំណាំស្រូវ បន្លែ និងជាពិសេស […]

photo_2026-01-28_11-12-13 (4)
កសិករនៅខេត្តព្រះវិហារម្នាក់ដាំបន្លែត្រឹមតែប្រាំមួយខែ អាចរកប្រាក់ចំណូលបានដល់៤០លានរៀល

ដោយ ឡុង សារេត ភ្នំពេញ៖ កសិករគំរូ ចន គឹមស្រស់ នៅស្រុកឆែប ខេត្តព្រះវិហារបន្ទាប់ពីចាប់ផ្តើមដាំបន្លែនៅក្នុងផ្ទះសំណាញ់និងនៅលើទីវាលបន្ទាប់បន្សំ នៅខែឧសភា ឆ្នាំ២០២៥រហូតមកដល់ពេលនេះធ្លាប់រកប្រាក់ចំណូលបានដល់៤០លានរៀល ដោយចំណាយពេលត្រឹមតែ៦ខែ។ លោក ចន គឹមស្រស់ មានបទពិសោធន៍ដាំបន្លែនៅលើទីវាលជាង២០ឆ្នាំបានអះអាងថា ក្នុងរយៈពេលជាង២០ឆ្នាំមកនេះ លោកមានសមត្ថភាពរកចំណូលពីការដាំលើទីវាល ក្នុងមួយឆ្នាំបានយ៉ាងច្រើន២០លានរៀលប៉ុណ្ណោះ។ ប៉ុន្តែនៅពេលមកចាប់ផ្តើមដាំបន្លែនៅក្នុងផ្ទះសំណាញ់រយៈពេល៦ខែអាចរកប្រាក់ចំណូលបានដល់៤០លានរៀល ហើយក្នុងឆ្នាំ២០២៦នេះ លោកនៅតែមានជំនឿចិត្តថា នៅតែអាចរកប្រាក់ចំណូលបាន៤០លានរៀលដូចពេលកន្លងទៅ ព្រោះលោកបានសាងសង់ផ្ទះសំណាញ់សម្រាប់ដាំបន្លែបន្ថែមឱ្យបានដល់១០ខ្នង ច្រើនជាងនាពេលសព្វថ្ងៃ។ ផ្អែកលើបទពិសោធន៍ដាំបន្លែលើទីវាលជាង២០ឆ្នាំ, លោក ចន គឹមស្រស់ បានឱ្យដឹងថា ការដាំបន្លែនៅក្នុងផ្ទះសំណាញ់កសិករទទួលបានទិន្នផលបន្លែច្រើន  ចំណាយថ្លៃផលិតតិច តែទទួលបានប្រាក់ចំណូលខ្ពស់ជាងការដាំបន្លែនៅលើទីវាល ។តួយ៉ាងនៅខែមីនាឆ្នាំ២០២៦ខាងមុខនេះ គ្រោងប្រមូលផលបន្លែរបស់ខ្លួនប្រមាណ៣ទៅ៤តោន ហើយរំពឹងថាលក់បានតម្លៃល្អប្រសើរ។ បើតាមកសិករគំរូនៅស្រុកឆែបខាងលើ, ការដាំបន្លែនៅលើទីវាបើកសិករចំណាយដើមទុនអស់ប្រាក់៧០ម៉ឺនរៀល ពេលប្រមូលផលត្រឡប់មកវិញបានប្រាក់តែជាង១លានរៀល ហើយបើកាត់ថ្លៃចំណាយអស់គឺនៅសល់ប្រាក់តិចប៉ុណ្ណោះ។ ប៉ុន្តេបើកសិករដាំបន្លែនៅក្នុងផ្ទះសំណាញ់វិញ ចំណាយទុនអស់តិច តែចំណូលបានមកវិញច្រើន។ ឧទាហរណ៍ក្នុងផ្ទះសំណាញ់១ ចំណាយមួយខែអស់ប្រាក់ជាង១០ម៉ឺនរៀល តែដល់ពេលប្រមូល អាចបានប្រាក់ជាង១លានរហូតដល់៣លានរៀលក៏បាន អាស្រ័យលើទំហំផ្ទះសំណាញ់ជាក់ស្តែង។ លោក ចន គឹមស្រស់ មានជំនឿយ៉ាងមុតមាំថា មុខរបរដាំបន្លែក្នុងផ្ទះសំណាញ់ក្នុងពេលសព្វថ្ងៃនេះនឹងជួយឱ្យគ្រួសាររបស់លោកមានប្រភពប្រាក់ចំណូលកាន់តែរឹងមាំបន្ថែមទៀតនៅពេលខាងមុខ ខណៈបច្ចុប្បន្នលោកមានទីផ្សារចាំទទួលទិញនៅតាមខេត្តមានច្រើនកន្លែង៕

image_2026-01-12_09-18-40
បារាំងផ្អាកនាំចូលទំនិញកសិផលមកពីប្រទេសមិនមែនជាសមាជិកសហភាពអឺរ៉ុប ដោយចោទថា មានសំណល់ថ្នាំគីមី

ប៉ារីស៖ ចាប់ពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ប្រទេសបារាំងនឹងផ្អាកការនាំចូល និងលក់ចែកចាយនៅលើទឹកដីរបស់ខ្លួននូវផលិតផលម្ហូបអាហារមួយចំនួន នាំចូលពីបណ្តាប្រទេសខាងក្រៅសហភាពអឺរ៉ុប ដោយចោទថា​ មានសំណល់សារធាតុសកម្មប្រភេទ ដែលផ្ទុយពីការអនុញ្ញាតនៅក្នុងសហភាពអឺរ៉ុប។ ក្នុងបរិបទនេះ ក្រសួងកសិកម្ម និងឧស្សាហកម្មម្ហូបអាហារបារាំង កំពុងណែនាំដល់អ្នកនាំចូលផលិតផលម្ហូបអាហារ និងពាណិជ្ជករឱ្យពិនិត្យផ្ទៀងផ្ទាត់ភាពត្រឹមត្រូវខ្ពស់បំផុត រួមទាំងការធ្វើតេស្តរកសំណល់ថ្នាំពុលសម្លាប់សត្វល្អិតផងដែរ។ វិធានការបន្ទាន់ត្រូវអនុវត្តចំពោះផលិតផលកសិកម្ម ដែលមានសំណល់សារធាតុថ្នាំពុលហាមឃាត់របស់សហភាពអឺរ៉ុប មានដូចជា​ ឈ្មោះសារធាតុគីមី ម៉ង់កូហ្សែប (Mancozeb) គ្លុយហ្វូស៊ីណាត (Glufosinate) ត្យូផាណាត-មេទីល  (Thiophanate-methyl) និងសារធាតុគីមីឈ្មោះ កាបង់ដាហ្សីម (Carbendazim) ដែលមាននៅលើផលិតផលផ្លែ មានដូចជា ផ្លែប៉ោម, ផ្លែសារី, ផ្លែទន្លាប់, ផ្លែអាព្រីកូត, ផ្លែឈើរី, ផ្លែប៉េស, ផ្លែព្រូន, ទំពាំងបាយជូរ, កូរ៉ានខ្មៅ, ស្ត្រប៊ើរី។ ចំណែកបន្លែ មានដូចជា ប៉េងប៉ោះ, ផ្លែត្រប់វែង, ស្ពៃក្តោម, សណ្តែកសៀង, សណ្តែកបារាំង, ផ្សិត, ដំឡូងបារាំង, ម្រេច, ត្រសក់ និងសាឡាត់។ វិធានការដដែលនេះ ក៏អនុវត្តចំពោះទាំងផលិតផលស្រស់ […]

photo_2026-01-28_11-12-56
ក្រុមហ៊ុនមួយគ្រោងប្រមូលកាកសំណល់ពីលាមកជ្រូក កែច្នៃធ្វើជីកំប៉ុស ដើម្បីបង្កើតប្រភពចំណូលបន្ថែមជូនកសិករ

ដោយ អៀវ ឈៀងនី ភ្នំពេញ៖ ក្រុមហ៊ុនមួយគ្រោងសាកល្បងប្រមូលកាកសំណល់លាមកពីកសិដ្ឋានចិញ្ចឹមជ្រូក មកផលិតជាជីកំប៉ុស ក្នុងបំណងកាត់បន្ថយការបំភាយឧស្ម័នកាបូន និងផ្គត់ផ្គង់ជីកំប៉ុសមានគុណភាពខ្ពស់ ដើម្បីបង្កើតប្រភពចំណូលបន្ថែមជូនកសិករចិញ្ចឹមជ្រូក ព្រមទាំងធ្វើអាជីវកម្មឥណទានកាបូនផងដែរ។ ក្រុមហ៊ុន ខាបូន ខេភីថល បានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ ដើម្បីសាកល្បងប្រមូលកាកសំណល់លាមកពីកសិដ្ឋានចិញ្ចឹមជ្រូក សម្រាប់កែច្នៃធ្វើជាជីកំប៉ុស្តិ៍ ដើម្បីបង្កើតប្រភពចំណូលបន្ថែមជូនកសិករចិញ្ចឹមជ្រូក ជាពិសេស គាំទ្រដល់ការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពនៃសហគមន៍កសិកម្មទំនើប។ តាមរយៈការចុះអនុស្សរណៈយោគយល់គ្នានេះ​​ ក្រុមហ៊ុន ខាបូន ខេភីថល នឹងធ្វើវិភាគទានប្រាក់ចំណូលមួយផ្នែកសម្រាប់គាំទ្រដល់មូលនិធិអភិវឌ្ឍន៍សហគមន៍កសិកម្ម។ ទាក់ទងនិងបរិមាណផលិត ក៏ដូចជាកាលបរិច្ឆេតដំណើរការប្រមូលកាកសំណល់លាមកពីកសិដ្ឋានចិញ្ចឹមជ្រូក ដើម្បីយកមកធ្វើជីកំប៉ុស្តិ៍នេះ ត្រូវបានលោក ចាន់ សុផល សមាជិកគណៈកម្មការនាយកក្រុមហ៊ុន ខាបូន ខេភីថល ប្រាប់ទូរទស្សន៍អនឡាញ ARDB ថា សម្រាប់ពេលវេលាជាក់លាក់ និងចំនួនផលិតពិតប្រាកដ ក្រុមហ៊ុន កំពុងធ្វើការ​សិក្សាឱ្យបានច្បាស់លាស់សិន មុននឹងដាក់ឱ្យដំណើរការ។ ជាមួយគ្នានេះ លោកសង្ឃឹមថា ដំណើរការផលិត អាចនឹងចាប់ផ្តើមសាកល្បងនាចុងឆ្នាំ២០២៦នេះ។ លោកបានគូសបញ្ជាក់ថា តាមរយៈគម្រោងនេះ នៅពេលដំណើរការ អ្នកទទួលផល គឺម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូក និងកសិករប្រើប្រាស់ជីកំប៉ុស។ នៅកម្ពុជា […]

កាលវិភាគផ្សព្វផ្សាយ