ភូមានាំចេញអង្ករជាង១,៥លានតោន ក្នុងរយៈពេលត្រឹមតែប្រាំពីរខែ

Picture1

ណៃពិដោ៖ ការប្រឹងប្រែងរួមគ្នាជំរុញទីផ្សារនាំចេញដោយសហព័ន្ធស្រូវអង្ករ និងក្រុមហ៊ុននាំចេញអង្កររបស់ប្រទេសភូមា​ កំពុងដំណើរការដើម្បីសម្រេចបានគោលដៅនាំចេញអង្ករចំនួនបីលានតោន ដែលត្រូវបានកំណត់សម្រាប់ផែនការឆ្នាំ២០២៥-២០២៦។

យោងតាមសហព័ន្ធអង្ករភូមា បានឱ្យដឹងថា ការនាំចេញអង្កររបស់ភូមា​ ក្នុងរយៈពេលប្រាំពីរខែចុងឆ្នាំ២០២៥នេះ​ ដោយគិតចាប់តាំងនៅថ្ងៃទី១ ខែមេសា បានឈានដល់ជាង១,៥លានតោន ដែលមានតម្លៃជាទឹកប្រាក់សរុបចំនួន៤៩៩លានដុល្លារ។

ប្រទេសភូមា​ បាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ តាមផ្លូវទឹក និងតាមផ្លូវគោក ដែលការធ្វើពាណិជ្ជកម្មតាមផ្លូវទឹក គឺជាច្រកដ៏សំខាន់បំផុតសម្រាប់ការនាំចេញអង្ករ។

តំណាងសហព័ន្ធស្រុវអង្ករភូមា បាននិយាយថា ប្រទេសភូមា បាននាំចេញអង្ករជាង១៤២ ០០០ តោន ក្នុងខែមេសា ឆ្នាំ២០២៥ កើនឡើងដល់២៥០ ០០០តោន ក្នុងខែឧសភា ជាង២១០​ ០០០ តោន ក្នុងខែមិថុនា ជាង២៣០ ០០០តោន ក្នុងខែកក្កដា ជាង១៩០ ០០០ តោន ក្នុងខែសីហា ចំនួនជាង១៦០ ០០០តោន ក្នុងខែកញ្ញា និងជាង៣១០ ០០០ តោន ក្នុងខែតុលា ដែលមានបរិមាណសរុបចំនួន ១,៥លានតោន និងមានតម្លៃជាទឹកប្រាក់ប្រហែល៤៩៩លានដុល្លារ។

ប្រទេសភូមានាំចេញអង្ករទៅកាន់ប្រទេសហ្វីលីពីន ចិន អេស្ប៉ាញ ប៉ូឡូញ បែលហ្ស៊ិក ចិន ឥណ្ឌូណេស៊ី សេណេហ្គាល់ និងប្រទេសអង់គ្លេស។

សហព័ន្ធស្រូវអង្ករភូមា និងក្រុមហ៊ុននាំចេញអង្ករកំពុងតែសហការគ្នាខិតខំប្រឹងប្រែងធ្វើយ៉ាងណា ដើម្បីសម្រេចគោលដៅនាំចេញអង្ករឱ្យបានចំនួនបីលានតោន ដែលត្រូវបានកំណត់សម្រាប់ឆ្នាំ២០២៥-២០២៦។

ប្រធានសហព័ន្ធស្រូវអង្ករភូមា បានមានប្រសាសន៍ថា ប្រទេសភូមាសង្ឃឹមនាំចេញអង្ករ និងចុងអង្ករ ឱ្យបានប្រហែលបីលានតោន នៅក្នុងឆ្នាំ២០២៥-២០២៦ ខណៈពេលការនាំចេញនៅឆ្នាំ២០២៤-២០២៥ បានត្រឹម២,៤៨លានតោន។

កាលពីឆ្នាំ២០២៣ ប្រទេសភូមាបាននាំចេញអង្ករក្នុងតម្លៃទឹកប្រាក់ចំនួន៧៨៨លានដុល្លារ ដែលធ្វើឲ្យប្រទេសភូមា ក្លាយជាប្រទេសនាំចេញអង្ករធំជាងគេទី៩ ក្នុងចំណោម១៨៤ប្រទេស​ ដែលនាំចេញអង្ករនៅលើពិភពលោក។ ក្នុងឆ្នាំដដែលនោះដែរ អង្ករគឺជាផលិតផលនាំចេញច្រើនជាងគេទី៧ ក្នុងចំណោមផលិតផលចំនួន៨០៩មុខ នៅក្នុងប្រទេសភូមា។

នៅឆ្នាំ២០២៣ គោលដៅសំខាន់ៗនៃការនាំចេញអង្កររបស់ប្រទេសភូមា គឺប្រទេសចិន ក្នុងតម្លៃ២៤៥លានដុល្លារ ឥណ្ឌូណេស៊ី ក្នុងតម្លៃ៨១,៦លានដុល្លារ បែលហ្ស៊ិក ក្នុងតម្លៃ៦២,៣លានដុល្លារ ហ្វីលីពីន ក្នុងតម្លៃ៥៨,៥លានដុល្លារ និងប្រទេសអេស្ប៉ាញ ក្នុងតម្លៃ៤៤,៥លានដុល្លារ៕


Kiripost_dec04-02.2e16d0ba.fill-960x540
កម្ពុជាគ្រោងនាំចេញគ្រាប់ស្វាយចន្ទីមានតម្លៃរហូតដល់៤០០លានដុល្លារ នៅពេលខាងមុខ

ដោយ ឡុង សារេត ភ្នំពេញ៖ យោងតាមក្រសួងពាណិជ្ជកម្មឲ្យដឹងថា ប្រទេសកម្ពុជា នឹងនាំចេញគ្រាប់ស្វាយចន្ទីសំបក (ប្រភេទ M23) ដែលមានតម្លៃប្រមាណ ៣៥ លានដុល្លារអាមេរិក ក្នុងដំណាក់កាលដំបូងហើយនៅពេលខាងមុខ មានផែនការពង្រីកការនាំចេញឱ្យឈានដល់ប្រមាណ ៤០០ លានដុល្លារអាមេរិក។ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញថ្មីៗនេះ បានអញ្ចើញចូលរួមធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពី “កិច្ចសន្យាផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីកម្ពុជា” រវាងក្រុមហ៊ុន China Bonded Port Group និងក្រុមហ៊ុន Men Sarun MDR ។ យោងតាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជានឹងចាប់ផ្តើមនាំចេញគ្រាប់ស្វាយចន្ទីទាំងសំបក (ប្រភេទ M23) ក្នុងជំហានដំបូងដែលមានទំហំទឹកប្រាក់ប្រមាណ ៣៥លានដុល្លារសហរដ្ឋអាម៉េរិក ដោយភាគីទាំងពីរមានចក្ខុវិស័យយុទ្ធសាស្ត្រក្នុងការជំរុញទំហំនាំចេញបន្ថែមទៀត ដែលរំពឹងថានឹងអាចកើនឡើងដល់សក្តានុពលទឹកប្រាក់ប្រមាណ ៤០០លានដុល្លារសហរដ្ឋអាម៉េរិក នាពេលអនាគត។ ពាក់ព័ន្ធនិងគម្រោងនៃការនាំចេញគ្រាប់ស្វាយចន្ទីជាផ្លូវការតាមរយៈការចុះ MOUខាងលើនេះ ឯកឧត្តម សំហេង បូរ៉ា បានប្រាប់ ARDB TV បច្ចុប្បន្ននេះក្រុមហ៊ុនកំពុងប្រមូលទិញគ្រាប់ស្វាយចន្ទីពីប្រជាកសិករនៅតាមតំបន់ ហើយការនាំចេញជាផ្លូវការលើកដំបូងនឹងចាប់ផ្តើមនៅក្នុងឆ្នាំ២០២៦នេះ។ […]

image_2026-03-16_10-10-44
វិញ្ញាបនបត្រហាឡាល់ បើកច្រកសម្រាប់ទំនិញវៀតណាមចេញទៅកាន់ទីផ្សារមូស្លីម

ហាណូយ៖ ស្របពេលប្រទេសវៀតណាមកំពុងពន្លឿនកិច្ចខិតខំប្រឹងប្រែង ដើម្បីរៀបចំរចនាសម្ព័ន្ធទីផ្សារនាំចេញរបស់ខ្លួន ទីផ្សារហាឡាល់សម្រាប់ជនមូស្លីមកំពុងលេចចេញជាមធ្យោបាយដ៏ជោគជ័យមួយ សម្រាប់ការធ្វើសមាហរណកម្មពាណិជ្ជកម្មកាន់តែស៊ីជម្រៅ ដែលស្របតាមចក្ខុវិស័យរយៈពេលវែងសម្រាប់កំណើនប្រកបដោយចីរភាព។ សារព័ត៌មានវៀតណាម បានចេញផ្សាយថា ការរៀបចំរចនាសម្ព័ន្ធទីផ្សារនាំចេញរបស់ប្រទេសវៀតណាម រួមមានការធ្វើពិពិធកម្មទីផ្សារ និងកាត់បន្ថយការពឹងផ្អែកលើដៃគូពាណិជ្ជកម្មបែបប្រពៃណី។ យោងតាមអង្គការអន្តរជាតិ ជនម៉ូស្លីមនៅលើពិភពលោក នាពេលបច្ចុប្បន្នជាង២ ០០០លាននាក់ ដែលស្មើនឹងប្រហែល២៥ភាគរយនៃចំនួនប្រជាជនទាំងអស់នៅលើពិភពលោក។ ចំណែកសេដ្ឋកិច្ចហាឡាល់ត្រូវបានព្យាករថា នឹងកើនដល់ប្រមាណ៥ទ្រីលានដុល្លារ នៅឆ្នាំ២០៣០ ដោយពង្រីកហួសពីអាហារ និងភេសជ្ជៈ ក្លាយទៅជាគ្រឿងសម្អាង ឱសថ ភស្តុភារកម្ម ទេសចរណ៍ និងហិរញ្ញវត្ថុអ៊ីស្លាម។ ជាការកត់សម្គាល់ ទីផ្សារហាឡាល់មិនមែនជាទីផ្សារពិសេសទៀតទេ ប៉ុន្តែជាទីផ្សាររបស់អ្នកប្រើប្រាស់កាន់តែទូលំទូលាយ ដែលផ្ដល់អាទិភាពចំពោះស្តង់ដារសីលធម៌ ការតាមដាន តម្លាភាព និងសុចរិតភាពផលិតកម្ម។ រីឯអ្នកប្រើប្រាស់ ដែលមិនមែនជាជនមូស្លីម ក៏កំពុងមានទំនោរទៅរកផលិតផលហាឡាល់ផងដែរ ដោយចាត់ទុកវិញ្ញាបនបត្រ ហាឡាល់ជាការធានានូវគុណភាព សុវត្ថិភាព និងនិរន្តរភាព។ ជាមួយនឹងភាពខ្លាំងរបស់ខ្លួននៅក្នុងវិស័យកសិកម្មត្រូពិច ការកែច្នៃម្ហូបអាហារ និងការធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មី ប្រទេសវៀតណាមត្រូវបានគេចាត់ទុកថា មានសក្តានុពលគួរឱ្យកត់សម្គាល់ក្នុងការអភិវឌ្ឍឧស្សាហកម្មហាឡាល់ ដែលមានរចនាសម្ព័ន្ធរឹងមាំ។ ទោះបីជាយ៉ាងណាក៏ដោយ ដើម្បីបង្វែរសក្តានុពលនោះទៅជាឧត្តមភាពប្រកួតប្រជែង វិញ្ញាបនបត្រហាឡាល់មិនត្រឹមតែជាស្តង់ដារប៉ុណ្ណោះទេ ថែមទាំងត្រូវតែជាយុទ្ធសាស្ត្រអភិវឌ្ឍន៍ទូទាំងឧស្សាហកម្មផងដែរ។ ស្របពេលជាមួយគ្នានេះដែរ ក្រុមហ៊ុននានាកំពុងចូលរួមជាមួយទីផ្សារហាឡាល់ ជាលក្ខណៈបុរេសកម្ម និងជាយុទ្ធសាស្ត្រ។ ថ្មីៗនេះ […]

photo_2026-03-16_13-45-24 (2)
ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB អញ្ជើញជួបពិភាក្សាការងារជាមួយតំណាងធនាគារ Rabobank នៃប្រទេសណូវែលហ្សេឡង់

ណូវែលហ្សេឡង់៖ ក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅប្រទេសនូវែលហ្សេឡង់, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅ  ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជួបពិភាក្សាការងារ និងផ្លាស់ប្តូរបទពិសោធន៍ការងារជាមួយតំណាងធនាគារ Rabobank ក្រោមការសម្របសម្រួលពីលោក ឃួយ ម៉ៃខល ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំប្រទេសណូវែលហ្សេឡង់។ ក្នុងជំនួបពិភាក្សាដ៏មានសារៈសំខាន់នេះ ភាគីទាំងពីរបានផ្លាស់ប្តូរបទពិសោធន៍យ៉ាងស៊ីជម្រៅលើការងារក្នុងនាមធនាគារអភិវឌ្ឍន៍កសិកម្មដូចគ្នា ដោយផ្តោតលើចំណុចគន្លឹះៗរួមមាន៖ • ការចែករំលែកបទពិសោធន៍៖ ការគ្រប់គ្រងស្ថាប័នធនាគារ, គោលការណ៍ឥណទាន និងយុទ្ធសាស្ត្រក្នុងការធ្វើការផ្ទាល់ជាមួយកសិករ ក្នុងនាមជាធនាគារឯកទេសអភិវឌ្ឍន៍វិស័យកសិកម្មដូចគ្នា។ • ការអញ្ជើញទស្សនកិច្ចសិក្សា៖ ជាកិច្ចចាប់ផ្តើមនៃទំនាក់ទំនងដ៏ល្អប្រសើរ ឯកឧត្តមបណ្ឌិត កៅ ថាច បានគោរពអញ្ជើញតំណាងធនាគារ Rabobank ឱ្យមកបំពេញទស្សនកិច្ចសិក្សានៅព្រះរាជាណាចក្រកម្ពុជា ដើម្បីស្វែងយល់ផ្ទាល់ពីសក្តានុពលនៃវិស័យកសិកម្ម និងបរិយាកាសហិរញ្ញវត្ថុនៅកម្ពុជា។ • ការផ្ដួចផ្ដើមកិច្ចសហប្រតិបត្តិការ (MoU)៖ ក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិត កៅ ថាច បានលើកឡើងនូវសំណើផ្ដួចផ្ដើមក្នុងការបង្កើតកិច្ចសហប្រតិបត្តិការផ្លូវការ តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) នាពេលខាងមុខ ដើម្បីជំរុញការចែករំលែកព័ត៌មាន បច្ចេកទេស និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងធនាគារទាំងពីរឱ្យកាន់តែរឹងមាំ […]

image_2026-03-16_09-51-02
ការដឹកជញ្ជូនបន្លែផ្លែឈើទៅកាន់ទីក្រុងឌូបៃ ត្រូវអាក់ខានដោយសារសង្គ្រាមអ៊ីរ៉ង់

ប៉េកាំង៖ សង្គ្រាមអ៊ីរ៉ងកំពុងបង្កភាពតានតឹងនៅមជ្ឈិមបូព៌ា និងបន្តរំខានដល់ការដឹកជញ្ជូនក្នុងតំបន់ ជាពិសេសធ្វើឱ្យប៉ះពាល់ដល់ទីផ្សារផលិតផលស្រស់របស់ទីក្រុងឌូបៃ ប្រទេសអេមីរ៉ាត អារ៉ាប់រួម ដែលជាវិស័យមួយពឹងផ្អែកភាគច្រើនលើការនាំចូលពីបរទេស។ ប្រភពពីឧស្សាហកម្មបន្លែផ្លែឈើ បានរាយការណ៍ថា អាជីវកម្មនាំចូលរបស់ប្រទេសអេមីរ៉ាត អារ៉ាប់រួម កំពុងស្វែងរកផ្លូវដឹកជញ្ជូនផ្សេង ដើម្បីរក្សាការផ្គត់ផ្គង់ ព្រោះការពន្យារពេលនេះនៅតែបន្តអូសបន្លាសដោយសារសង្គ្រាម។ ការផ្គត់ផ្គង់ផលិតផលស្រស់មកកាន់ទីក្រុងឌូបៃ ត្រូវពឹងផ្អែកលើការនាំចូលតាមសមុទ្រមកកាន់ផ្សារបន្លែ និងផ្លែឈើនិងបន្លែ។ ដូច្នេះដើម្បីឆ្លើយតបទៅនឹងស្ថានភាពបែបនេះ ក្រុមហ៊ុនដឹកជញ្ជូនអន្តរជាតិជាច្រើនបានដូរផ្លូវនាំចូលតំបន់មជ្ឈិមបូព៌ា។ ដោយសារកប៉ាល់ជាច្រើនបានចាកចេញមុនពេលផ្ទុះសង្គ្រាម កុងតឺន័រទូរទឹកកក ដែលផ្ទុកផលិតផលស្រស់ៗ កំពុងតែព្យាយាមឆ្លងកាត់តំបន់ជម្លោះ។ ការរំខានដល់ការដឹកជញ្ជូនបានបង្ខំកប៉ាល់មួយចំនួនត្រូវបោះយុថ្ការងចាំនៅក្នុងលំហសមុទ្រអស់រយៈពេលជាច្រើនថ្ងៃ ដោយមិនអាចចូលចតបានតាមការគ្រោងទុកឡើយ។ សម្រាប់ផលិតផលស្រស់ៗឆាប់ខូច បានក្លាយជាកង្វល់របស់ខ្សែសង្វាក់ផ្គត់ផ្គង់។ គិតត្រឹមថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ កប៉ាល់មួយចំនួន ដែលដឹកផលិតផលស្រស់ៗនាំចូលពីប្រទេសចិន បានចាប់ផ្តើមបង្វែរទៅកាន់កំពង់ផែក្បែរៗនោះ ដើម្បីចូលទៅកាន់ទីផ្សារមជ្ឈិមបូព៌ា។ ចំណែកកប៉ាល់ខ្លះកំពុងដាក់ទំនិញចុះនៅកំពង់ផែផ្សេង ហើយបន្តដឹកជញ្ជូនតាមផ្លូវគោកទៅកាន់ទីក្រុងឌូបៃ ខណៈកប៉ាល់ខ្លះទៀតកំពុងដឹកជញ្ជូនតាមកំពង់ផែ ក្នុងប្រទេសអូម៉ង់ និងកំពង់ផែរបស់ប្រទេសអារ៉ាប៊ីសាអូឌីត។ ទូកុងតឹន័រខ្លះទៀតត្រូវបានរក្សាទុកជាបណ្តោះអាសន្ននៅកំពង់ផែក្នុងតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ដើម្បីរង់ចាំការសម្របសម្រួលបន្ថែមទៀត។ ប្រធានតំណាងចែកចាយផលិតផលស្រស់ៗប្រចាំតំបន់មជ្ឈិមបូព៌ា បាននិយាយថា ក្រុមហ៊ុនខ្សែសង្វាក់ផ្គត់ផ្គង់កំពុងតាមដានព័ត៌មានថ្មីៗពីកំពង់ផែ និងពីក្រុមហ៊ុនដឹកជញ្ជូន ដើម្បីកែសម្រួលផែនការដឹកជញ្ជូន។ លោកស្រីបាននិយាយថា ស្ថិតក្នុងស្ថានភាពនេះ ច្រកចុងក្រោយនៃការលើកដាក់ទំនិញត្រូវបានកំណត់តែនៅក្នុងដំណាក់កាលចុងក្រោយប៉ុណ្ណោះ ដែលតម្រូវឱ្យដឹកជញ្ជូនតាមផ្លូវគោក។ ជាពិសេសនៅកំពង់ផែ ដែលមានថាមពលសម្រាប់រក្សាសីតុណ្ហភាពទូត្រជាក់ឱ្យមានស្ថេរភាពល្អ។ ការត្រួតពិនិត្យជាបន្តចំពោះស្ថានភាពកំពង់ផែ និងកុងតឺន័រ […]

កាលវិភាគផ្សព្វផ្សាយ