កម្ពុជា និងធនាគារពិភពលោក ពិភាក្សាលើការគាំទ្រនៃការផ្តល់ជំនាញ និងការងារដល់ពលករខ្មែរ ដែលបានត្រឡប់មកពីប្រទេសថៃវិញ

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបជាមួយប្រតិភូធនាគារពិភពលោក ដឹកនាំដោយលោកស្រី តានីយ៉ា ម៉ីយ័រ (Tania Meyer) ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ដើម្បីផ្លាស់ប្តូរយោបល់ និងចែករំលែកព័ត៌មានអំពីការជួយគាំទ្ររបស់ធនាគារពិភពលោកចំពោះពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ ស្តីពីការស្វែងរកការងារធ្វើ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈតាមរយៈយន្តការគាំទ្របឋមភ្លាមៗ និងរយៈពេលមធ្យម។

ឯកឧត្តមរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការរបស់ធនាគារពិភពលោក លើការងារការកសាងមូលធនមនុស្ស ការងារ និងជំនាញនៅកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា ការពិភាក្សានៅថ្ងៃនេះ គឺស្របទៅនឹងអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា លើការបង្កើតការងារ ទីផ្សារការងារ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។

ឯកឧត្តម ហេង សួរ ក៏បានកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងយូរអង្វែងរបស់ធនាគារពិភពលោកជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើគម្រោងជំនាញដើម្បីការងារកាន់តែប្រសើរ (Skills for Better Jobs Project)។

ជាការឆ្លើយតប លោកស្រី តានីយ៉ា ម៉ីយ័រ បានថ្លែងអំណរគុណឯកឧត្តមរដ្ឋមន្ត្រីចំពោះជំនួប ដែលបានផ្តល់ឱកាសដល់ភាគីទាំងពីរអាចផ្លាស់ប្តូរយោបល់ និងចែករំលែកព័ត៌មានអំពីការជួយគាំទ្ររបស់ធនាគារពិភពលោកចំពោះពលករខ្មែរ ដែលត្រឡប់ពីប្រទេសថៃ ស្តីពីការស្វែងរកការងារ និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ តាមរយៈយន្តការគាំទ្របឋមភ្លាមៗ និងរយៈពេលមធ្យម។

ទន្ទឹមនេះដែរ លោកស្រីក៏បានថ្លែងកោតសរសើរអំពីឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយសន្យាថា នឹងបន្តបើកទូលាយទទួលនូវរាល់សំណូមពរ និងប្តេជ្ញាបន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើការបង្កើតការងារ ទីផ្សារការងារ និងការបណ្តុះបណ្តាលជំនាញដល់យុវជន និងពលករខ្មែរ ដែលបានត្រឡប់មកពីប្រទេសថៃវិញ។

ក្នុងជំនួបនេះ ភាគីទាំងពីរក៏បានឯកភាពបន្តភាពជាដៃគូ និងពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជាផងដែរ។

បន្ទាប់ពីបញ្ចប់ជំនួបពិភាក្សាការងារ ឯកឧត្តមរដ្ឋមន្ត្រីបានអញ្ជើញ លោកស្រី តានីយ៉ា ម៉ីយ័រ ប្រធានគ្រប់គ្រងធនាគារពិភពលោក ប្រចាំនៅកម្ពុជា និងគណៈប្រតិភូទៅទស្សនាបន្ទប់ផ្តល់ព័ត៌មាន២៤ម៉ោង តាមរយៈលេខទូរសព្ទ Hotline 1297 ដែលបម្រើសេវាកម្មស្វែងរកការងារធ្វើដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសពលករខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃវិញ៕


photo_2025-10-31_08-05-34 (2)
សហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា បង្ហាញការជឿជាក់លើគោលនយោបាយម្រេច ដែលនឹងនាំមកនូវផលប្រយោជន៍ជូនដល់កសិករ

ដោយ ឡុង សារេត រាជធានីភ្នំពេញ៖ស្របពេលសេចក្តីព្រាងគោលនយោបាយម្រេចបានបញ្ចប់ និងគ្រោងដាក់ឱ្យអនុវត្តនៅឆ្នាំ២០២៦ បានធ្វើឱ្យសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា មានសុទិដ្ឋិនិយមនិងជឿជាក់ថាគោលនយោបាយម្រេច នឹងផ្តល់ផលប្រយជន៍ជូនសហគមន៍កសិកម្ម កសិករដាំម្រេច និងក្រុមហ៊ុននាំចេញ។ លោកស្រី សួន ជុឡា ប្រធានប្រតិបត្តិនៃសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា បានសង្កេតឃើញថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យម្រេចមានទាំងការរីកចម្រើន និងមានទាំងបញ្ហា។ ការរីកចម្រើននេះឃើញរាជរដ្ឋាភិបាលខិតខំប្រឹងប្រែងនៅក្នុងការបង្កើតគោលនយោបាយម្រេច ដើម្បីធ្វើឱ្យវិស័យម្រេចកាន់តែមានការរីកចម្រើន ដោយក្នុងនោះអង្គការដៃគូអភិវឌ្ឍន៍មួយចំនួបានព្យាយាមជួយដល់កសិករដាំដុះ​និងអ្នកនាំចេញ។ ផលិតផលម្រេច ដែលកសិករដាំបាននាពេលកន្លងមក ត្រូវបានលក់ចែកចាតសម្រាប់តម្រូវការក្នុងស្រុកប្រហែល១០ភាគរយ និង៩០ភាគរយត្រូវនាំចេញ។  ដូច្នេះកសិករក្នុងស្រុកត្រូវស្វែងយល់បន្ថែម ត្រូវប្រើជី និងថ្នាំបែបណា ដើម្បីឱ្យទិន្នផលម្រេចរបស់ខ្លួនត្រូវបានក្រុមហ៊ុននាំចេញទទួលទិញ។ តែទោះជាបែបនេះក្តី, ប្រធានប្រតិបត្តិសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា បានទទួលស្គាល់ថា រាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍ កំពុងតែព្យាយាមជួយសម្របសម្រួលទៅដល់កសិករ។ សម្រាប់កសិករមួយចំនួនក្រោយពីទទួលបានចំណេះដឹងហើយ បានព្យាយាមអនុវត្តការដាំដុះម្រេចរបស់ខ្លួន ដើម្បីទទួលបានការបញ្ជាក់អំពីស្តង់ដាសុវត្ថិភាព ប៉ុន្តែកសិករមួយចំនួនផ្សេងទៀតមិនទាន់ធ្វើបានល្អនៅឡើយទេ។ កង្វះខាតទាំងនេះ ក្រសួងពាក់ព័ន្ធកំពុងតែព្យាយាមជួយ ដោយសង្ឃឹមថា រាល់បញ្ហាប្រឈមរបស់កសិករដាំម្រេច នឹងត្រូវបានដោះស្រាយ ម្លោះហើយវិស័យម្រេចក៏នឹងបន្តរីកចម្រើនទៅមុខទៀតផងដែរ។ លោកស្រី សួន ជុឡា បានគូសបញ្ជាក់ដូច្នេះថា “នៅពេលគោលនយោបាយម្រេចត្រូវបានដាក់ឱ្យអនុវត្ត ខ្ញុំជឿជាក់ ទាំងសហគមន៍កសិកម្ម […]

image_2025-10-09_10-39-51
ម៉ាឡេស៊ីពង្រីកការនាំចេញផ្លែទុរេនទៅកាន់អឺរ៉ុប និងអាម៉េរិកខាងជើង

កូឡាឡាំពួរ៖ ផ្លែទុរេនរបស់ប្រទេសម៉ាឡេស៊ីកំពុងទទួលបានប្រជាប្រិយភាពនៅទូទាំងទីផ្សារពិភពលោក ដោយការនាំចេញបានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្របពេលតម្រូវការផ្លែឈើនៅតែបន្តកើនឡើងនៅអាស៊ី អឺរ៉ុប និងអាម៉េរិកខាងជើង។ យោងតាមរដ្ឋមន្ត្រីក្រសួងកសិកម្ម និងសន្តិសុខស្បៀង ម៉ាឡេស៊ី បានឱ្យដឹងកាលទី៣០ ខែតុលា ឆ្នាំ២០២៥នេះថា បើគិតត្រឹមចន្លោះឆ្នាំ២០២០ និង២០២៤ ការនាំចេញផ្លែទុរេនរបស់ប្រទេសម៉ាឡេស៊ីទៅកាន់ទីផ្សារក្នុងទ្វីបអឺរ៉ុប បានកើនឡើង១៦២ភាគរយ ខណៈការដឹកជញ្ជូនទៅកាន់ប្រទេសក្នុងទ្វីបអាម៉េរិកខាងជើង និងតំបន់មជ្ឈិមបូព៌ា បានកើនឡើង៥,២ភាគរយ និង៨,៨ភាគរយ។ លោកបានមានប្រសាសន៍ថា កំណើននេះកើតឡើងដោយសារកិច្ចខិតខំប្រឹងប្រែងសម្របសម្រួល ដើម្បីអភិវឌ្ឍទីផ្សារនាំចេញ និងលើកកម្ពស់ពូជទុរេនលំដាប់ខ្ពស់របស់ប្រទេសម៉ាឡេស៊ី ជាពិសេសពូជ មូសាង ឃីង ដែលនៅតែមានតម្រូវការខ្ពស់នៅលើឆាកអន្តរជាតិ។ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ដូច្នេះថា «ប្រទេសចិននៅតែជាគោលដៅនាំចេញដ៏សំខាន់ ដោយមានការនាំចេញក្នុងតម្លៃទឹកប្រាក់ចំនួន២៤៧,៧លានដុល្លារ នៅឆ្នាំ២០២៣ បន្ទាប់មក គឺទីក្រុងហុងកុង ក្នុងទំហំទឹកប្រាក់ចំនួន២១លានដុល្លារ សិង្ហបុរី១៥,៨លានដុល្លារ ឥណ្ឌូនេស៊ី១២,១លានដុល្លារ និងសហរដ្ឋ៧,៤លានដុល្លារ»។ ជារួម ការនាំចេញផ្លែទុរេនរបស់ប្រទេសម៉ាឡេស៊ី បានកើនឡើងពី១១៩លានដុល្លារ នៅឆ្នាំ២០២០ ដល់៣១៤,៥លានដុល្លារ នៅឆ្នាំ២០២៣ មុនពេលធ្លាក់ចុះបន្តិចមកនៅត្រឹម២៤៥លានដុល្លារ កាលពីឆ្នាំ២០២៤។ ផ្លែទុរេនម៉ាឡេស៊ី ឥឡូវនេះត្រូវបាននាំចេញទៅកាន់ប្រទេសជាង៤០ រួមមានប្រទេសកាណាដា ជប៉ុន កូរ៉េខាងត្បូង កាតា អារ៉ាប់រួម អារ៉ាប៊ីសាអូឌីត ចក្រភពអង់គ្លេស […]

Heated-Pakistani-meat-to-enter-China-696x348
ប៉ាគីស្ថានចង់បានកិច្ចព្រមព្រៀងនាំចេញសាច់គោក ក្នុងទឹកប្រាក់២០០លានដុល្លារ ទៅម៉ាឡេស៊ី

ការ៉ាជី៖ មន្ត្រីជាន់ខ្ពស់ប៉ាគីស្ថាន បានបញ្ជាក់ថា ប្រទេសប៉ាគីស្ថានកំពុងតែសម្លឹងមើលទីផ្សារដ៏ធំមួយ ដើម្បីនាំចេញសាច់គោក្នុងទំហំទឹកប្រាក់ចំនួន២០០លានដុល្លារ ទៅកាន់ប្រទេសម៉ាឡេស៊ី ស្របពេលរដ្ឋាភិបាលកំពុងតែពង្រឹងសមត្ថភាពនាំចេញសាច់គោ ហាឡាល់ និងបើកទីផ្សារអន្តរជាតិបន្ថែមទៀត។ គោលបំណងនេះ ត្រូវបានលើមកពិភាក្សាគ្នាក្នុងអំឡុងពេលកិច្ចប្រជុំ ស្តីពីកិច្ចសហប្រតិបត្តិការប៉ាគីស្ថាន-ម៉ាឡេស៊ី ក្នុងវិស័យសាច់គោ ដែលបានធ្វើឡើងនៅក្រសួងពាណិជ្ជកម្ម ក្រោមអធិបតីភាពមន្ត្រីជាន់ខ្ពស់របស់រដ្ឋមន្ត្រីប៉ាគីស្ថាន។ សារព័ត៌មានរបស់ប៉ាគីស្ថាន បានផ្សាយកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ថា កិច្ចប្រជុំនេះ ប្រមូលផ្តុំដោយរដ្ឋមន្ត្រីសហព័ន្ធសន្តិសុខស្បៀងអាហារ  និងរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម រួមទាំងតំណាងមកពីវិស័យសាធារណៈ និងឯកជនរបស់ប៉ាគីស្ថានផងដែរ ។ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានបង្ហាញថា ការនាំចេញសាច់គោ ហាឡាល់ ដែលដ៏ល្អរបស់ប៉ាគីស្ថាន ទៅកាន់ប្រទេសម៉ាឡេស៊ី អាចឈានដល់បិរមាណ២០០លានដុល្លារ ដរាបណាមានវិធានការជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហាហាមឃាត់មួយចំនួន ដូចជាជំងឺអុតក្តាម និងបំរាមនាំចេញសាច់គោជាប់ឆ្អឹង។ លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ប្រទេសឥណ្ឌាទទួលបានអត្ថប្រយោជន៍ពីការប្រកួតប្រជែង ដោយនាំចេញសាច់ជាប់ឆ្អឹង ស្របពេលប្រទេសប៉ាគីស្ថាន ត្រូវបានកំណត់ឱ្យនាំចូលតែសាច់សុទ្ធប៉ុណ្ណោះ ដោយសារតែការព្រួយបារម្ភអំពីការឆ្លងជំងឺអុតក្តាម។ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ កិច្ចប្រជុំបានសម្រេចលើផែនការធ្វើរបាយការណ៍ភ្លាមៗក្នុងរយៈពេលបួនថ្ងៃ ដើម្បីកំណត់វិធានការចាំបាច់ ដើម្បីសម្រេចបានគោលដៅ នាំចេញសាច់គោក្នុងទឹកប្រាក់ចំនួន២០០លានដុល្លារ បន្ទាប់មកត្រូវកំណត់ក្របខ័ណ្ឌគោលនយោបាយដ៏ទូលំទូលាយក្នុងរយៈពេលដប់ថ្ងៃ ដើម្បីបញ្ជាក់ឱ្យច្បាស់លាស់ចំពោះការនាំចេញសាច់គោ ប្រកបដោយចីរភាព។ ចំណែករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មវិញ បានចាត់ទុកប្រទេសម៉ាឡេស៊ីថា ជាដៃគូពាណិជ្ជកម្មងាយស្រួល សម្រាប់ឧស្សាហកម្មសាច់គោរបស់ប្រទេសប៉ាគីស្ថាន […]

carne-brasil
ប្រទេសប្រេស៊ីល នៅតែនាំចេញសាច់គោច្រើនបំផុតលើពិភពលោក នៅឆ្នាំ២០២៥

ក្រុងសៅប៉ាវឡូ៖ យោងតាមទិន្នន័យពីក្រសួងកសិកម្មសហរដ្ឋអាម៉េរិក បានឱ្យដឹងថា ប្រទេសប្រេស៊ីល ត្រូវបានគេរំពឹងថា នឹងរក្សាតំណែងជាអ្នកនាំចេញសាច់គោធំជាងគេបំផុតរបស់ពិភពលោក នៅឆ្នាំ២០២៥។ ការព្យាករណ៍ ដែលគិតត្រឹមខែមេសា ឆ្នាំ២០២៥ បានលើឡើងថា ប្រទេសប្រេស៊ីលនឹងនាំចេញសាច់គោចំនួន៣,៧៥លានតោន នៅក្នុងឆ្នាំ២០២៥នេះ។ ចំណែកប្រទេសជាប់លំដាប់ថ្នាក់បន្ទាប់ក្នុងការនាំចេញសាច់គោ នៅឆ្នាំ២០២៥ គឺប្រទេសឥណ្ឌា ដែលនាំចេញសាច់គោទៅកាន់សហរដ្ឋអាម៉េរិក និងអូស្ត្រាលី។ ទោះបីជាអាណត្តិទីពីររបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trup)បានបង្កើនអត្រាពន្ធបដិការថ្មីជាច្រើន ហើយបានចូលជាធរមានហើយក៏ដោយ ក៏ទីផ្សារពាណិជ្ជកម្មសាច់គោ មិនមានការរំខានធំដុំណាមួយទេ ក្នុងរយៈពេលមួយឆ្នាំនេះ។ សហរដ្ឋអាម៉េរិកមិនត្រឹមតែជាអ្នកផលិត និងនាំចេញសាច់គោដ៏សំខាន់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាអ្នកទិញសាច់គោដ៏ច្រើនពីប្រទេសអូស្ត្រាលី ប្រេស៊ីល និងនូវែលសេឡង់ផងដែរ។ ប៉ុន្តែដោយសារតែអត្រាពន្ធដិការថ្មីរបស់លោក ដូណាល់ ត្រាំ ស្របពេលមានកង្វះខាតសាច់គោក្នុងស្រុក នៅឆ្នាំ២០២៥នេះ សហរដ្ឋអាម៉េរិកបានបន្តនាំចូលសាច់គោពីក្រៅប្រទេស។ ចាប់តាំងពីការដំឡើងពន្ធលើទំនិញរបស់ប្រេស៊ីលបានកើនឡើងរហូតដល់៥០ភាគរយ នៅដើមខែសីហា ឆ្នាំ២០២៥ ធ្វើឱ្យប្រទេសប្រេស៊ីល ត្រូវស្វែងរកអ្នកទិញផ្សេងទៀត ក្រៅពីសហរដ្ឋអាមេរិក។ សព្វថ្ងៃនេះ ប្រទេសប្រេស៊ីល គឺជាប្រទេសនាំចេញសាច់គោធំជាងគេបំផុត ដោយផ្គត់ផ្គង់តម្រូវការលើពិភពលោកបាន២៣ភាគរយ ព្រមទាំងមានគោចំនួនជាង ២១៣,៦លានក្បាល។ ចំណែកការនាំចេញសាច់គោវិញ នៅតែបន្តដើរតួយ៉ាងសំខាន់ក្នុងការរក្សាតម្លៃនៅទូទាំងវិស័យចិញ្ចឹមសត្វរបស់ប្រទេសប្រេស៊ីល។ នៅក្នុងឆ្នាំ២០២៥នេះ តម្រូវការសាច់គោប្រេស៊ីលនៅទូទាំងពិភពលោក នៅតែខ្ពស់ជាងគេ […]

កាលវិភាគផ្សព្វផ្សាយ