ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចូលរួមអមដំណើរឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ក្នុងពិធីប្រគល់ម៉ូតូ៦៣គ្រឿង ដល់សិស្សនិទ្ទេស A និងថវិកាជូនសិស្សនិទ្ទេស B, C

ស្រុកល្វាឯម,ខេត្តកណ្តាល: នៅព្រឹកថ្ងៃទី២៥ខែតុលាឆ្នាំ២០២៥មេះ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្ដាល និង ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងអរិយក្សត្រ ស្រុកខ្សាច់កណ្ដាល ស្រុកល្វាឯម ស្រុកកៀនស្វាយ ស្រុកមុខកំពូល និង ស្រុកពញាឮ បានអញ្ជើញក្នុងពិធីប្រគល់ម៉ូតូ ៦៣គ្រឿង ដល់សិស្សនិទ្ទេស A និងថវិកាជូនសិស្សនិទ្ទេស B, C និងលោកគ្រូ អ្នកគ្រូបង្រៀនថ្នាក់ទី១២ ដែលស្ថិតនៅទីស្នាក់ការគណបក្ស ក្នុងស្រុកល្វាឯម ខេត្តកណ្តាល។
ឯកឧត្តមបណ្ឌិត កៅ ថាច ប្រធានក្រុមចលនាយុវជនរបស់ក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកខ្សាច់កណ្តាលខេត្តក ណ្តាលក៏បានអញ្ជើញចូលរួមអមដំណើរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ក្នុងពិធីប្រគល់ម៉ូតូ ៦៣គ្រឿង ដល់សិស្សនិទ្ទេស A និងថវិកាជូនសិស្សនិទ្ទេស B, C និងលោកគ្រូ អ្នកគ្រូបង្រៀនថ្នាក់ទី១២។
នៅក្នុងពិធីនេះដែរក៏មានអញ្ជើញចូលរួមពី ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មការគណបក្សខេត្ត និងជាភិបាលនៃគណៈអភិបាលខេត្តកណ្តាល ក្រុមការងារគណបក្សចុះមូលដ្ឋានក្រុង ស្រុក-ឃុំឯកឧត្តមប្រធាន អនុប្រធា គណៈកម្មាធិកា រគណបក្សខេត្ត តំណាងគណៈកម្មាធិ ការគណបក្សក្រុង ស្រុកទាំង៥ គណៈអចិន្ត្រៃយ៍គណបក្សស្រុក និងប្រធានគណបក្សឃុំទាំង១០ ក្នុងស្រុកល្វាឯម, លោកគ្រូ អ្នកគ្រូបង្រៀនថ្នាក់ទី១២ និងអាណាព្យាបាលសិស្ស ៣៥៤ រូប សិស្សនិទ្ទេស A B C ១,៤៤៤ រូប សរុបចំនួន ១,៩៣៣នាក់។
បន្ទាប់ពីបានស្តាប់របាយការណ៍របស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តរួចមក ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានមានប្រសាសន៍សម្តែងនូវការកោតសរសើរដល់ក្មួយៗ អាណាព្យាបាល លោកគ្រូ អ្នកគ្រូទាំងអស់ ដែលបានបង្ហាត់បង្រៀនកន្លងមក រហូតទទួលបានលទ្ធផលនិទ្ទេស A ជាពិសេសនៅខេត្តកណ្តាលជាខេត្តមួយដែលជាប់ចំណាត់ថ្នាក់លេខ២ បន្ទាប់ពីរាជធានីភ្នំពេញ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងបញ្ជាក់ថា ឥឡូវប្អូនៗ និងក្មួយៗដែលជាប់និទ្ទA B C នឹងទទួលបានអាហារូបករណ៍តាមបណ្តាសកលវិទ្យាល័យនិងអ្នកនិទ្ទេស E អាចចូលរៀនតាមជំនាញ។ ប៉ុន្តែប្អូនៗត្រូវចាំថា ការសិក្សារបស់ប្អូនគឺជាការវិនិយោគ មិនត្រឹមតែដើម្បីកសាងជីវិតប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសកាន់តែប្រសើរ ដើម្បីក្លាយជាមូលធនមនុស្សដ៏ល្អ សម្រាប់ចូលរួមចំណែលជាមួយនិងរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ប្រទេសជាតិយើងឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។
ក្រោយបញ្ចប់ពិធីសំណេះសំណាលរួចមក
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏បានអញ្ជើញក្នុងពិធីប្រគល់ម៉ូតូ ៦៣គ្រឿងដល់សិស្សនិទ្ទេស A ក្នុងម្នាក់១គ្រឿង និងផ្តល់ជូនថវិកាលើកទឹកចិត្តមួយចំនួន ជូនដល់សិស្សនិទ្ទេស B, C និងលោកគ្រូ អ្នកគ្រូបង្រៀនថ្នាក់ទី១២ផងដែរ៕

photo_2025-10-28_11-34-08 (3)
កម្ពុជាបើកយុទ្ធនាការផ្សព្ចផ្សាយពីការចុះបញ្ជីផលិតផលថ្នាក់ជាតិ ដើម្បីបង្កើនទំនុកចិត្តក្នុងទីផ្សារ

ដោយ ឡុង សារេត រាជធានីភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបើកយុទ្ធនាការផ្សព្វផ្សាយពីការចុះបញ្ជីផលិតផល ថ្នាក់ជាតិ ដើម្បីពង្រឹងប្រព័ន្ធគុណភាពផលិតផលនៅកម្ពុជា ការពារអ្នកប្រើប្រាស់ និងបង្កើនទំនុកចិត្តក្នុងទីផ្សារកាលថ្ងៃទី២៧ខែតុលាឆ្នាំ២០២៥។ ឯកឧត្ត ហែម វណ្ណឌី មរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា “ការចុះបញ្ជីផលិតផលមិនមែនជាការងារថ្មី ឬបន្ទុកបន្ថែមសម្រាប់អាជីវកម្មទេ ប៉ុន្តែយុទ្ធនាការនេះកើតចេញពីឆន្ទៈក្នុងការកែលម្អសេវា និងការគាំទ្រដល់វិស័យឯកជនយ៉ាងពិតប្រាកដរបស់ក្រសួង។ យុទ្ធនាការពេលនេះគឺទាន់ពេល ត្រូវកាលៈទេសៈ និងឆ្លើយតបផ្ទាល់ទៅនឹងកង្វល់ និងសំណូមពររបស់ទីផ្សារ ទាំងអ្នកផលិតនិងអ្នកប្រើប្រាស់ ក៏ដូចជាការវិវត្តនៃសភាពការណ៍ពាណិជ្ជកម្ម”។ ការចុះបញ្ជីផលិតផលគឺជានីតិវិធីដែលផ្តល់អត្តសញ្ញាណដល់ផលិតផលគ្រប់ប្រភេទ និងគ្រប់ទម្រង់ ដោយអនុលោមតាមស្តង់ដារកម្ពុជា CS001-2000 ស្តីពីការដាក់ស្លាកផលិតផល។ សម្រាប់អ្នកប្រើប្រាស់ ការចុះបញ្ជីផលិតផលផ្តល់នូវតម្លាភាព និងលទ្ធភាពស្វែងរកប្រភពទំនិញ និងម្ចាស់ស្របច្បាប់របស់ផលិតផល។ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះវិទ្យាស្ថានស្តង់ដារកម្ពុជា បានចុះបញ្ជីផលិតផលចំនួន ៩ ៥៣៥ ដែលជាចំនួនតិចនៅឡើយ បើធៀបនឹងចំនួនផលិតផលដែលកំពុងចរាចរនៅលើទីផ្សារ ហើយក្រសួងកំពុងរៀបចំយន្តការបន្ថែម ដោយសម្រួលនីតិវិធី និងកាត់បន្ថយចំណាយ ដើម្បីលើកទឹកចិត្តឱ្យមានការចូលរួមកាន់តែច្រើនពីអ្នកផលិត និងអ្នកនាំចូលទំនិញ។ ជាផ្នែកមួយនៃកំណែទម្រង់នេះ ក្រសួងបានសម្រួលនីតិវិធី ដោយកាត់បន្ថយឯកសារតម្រូវសម្រាប់ពាក្យស្នើសុំ និងកាត់បន្ថយរយៈពេលនៃការផ្តល់អាជ្ញាបណ្ណ […]

Screenshot-2020-02-11-at-12.02.34-AM
ដើម្បីសន្តិសុខស្បៀង​ សង្ហិបុរី​គិតគូ​រតាំងពីសម្រូវ​ការ​ស្តុក​ទុក​ និង​តម្លៃ​អ្នក​បង់​ពន្ធស្តុក

សិង្ហបុរី៖ មន្ត្រីជាន់ខ្ពស់របស់ប្រទេសសិង្ហបុរី បានមានប្រសាសន៍ថា ប្រទេសរបស់លោករៀបចំខ្លួនទប់ទល់នឹងស្ថានភាពគ្រោះអាសន្ន ដោយស្តុកស្បៀងអាហារសំខាន់ៗ ដែលត្រូវមានតុល្យភាពរវាងការធានាសន្តិសុខស្បៀង និងការរក្សាតម្លៃស្តុកទុក}្យនៅទាប។ ទេសរដ្ឋមន្ត្រីទទួលបន្ទុកក្រសួងនិរន្តរភាព និងបរិស្ថាន លោក ហ្សាគី ម៉ូហាម៉ាត់  (Zaqy Mohamad) បានបញ្ជាក់ថា បើមិនដូច្នេះទេ ការស្តុកទុកស្បៀងអាហារច្រើនពេកអាចនាំឱ្យខ្ជះខ្ជាយ ហើយការចំណាយលើការស្តុកទុកក៏អាចកើនឡើងសម្រាប់អ្នកបង់ពន្ធផងដែរ។ លោកបាននិយាយប្រាប់អ្នកសារព័ត៌មានក្នុងអំឡុងពេលពិនិត្យមើលឃ្លាំងស្តុកទំនិញ ដែលដំណើរការដោយខ្សែសង្វាក់ផ្គត់ផ្គង់សិង្ហបុរី និងក្រុមហ៊ុនដឹកជញ្ជូនរបស់សង្ហបុរី កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥នេះ។ កាលពីដើមឆ្នាំ២០២៥ ប្រទេសសិង្ហបុរីបានអនុម័តច្បាប់ស្តីពីសុវត្ថិភាពចំណីអាហារ និងសុវត្ថិភាពចំណីអាហារ ដែលបានកំណត់តម្រូវការស្តុកទុកអប្បបរមាសម្រាប់អ្នកនាំចូលអង្ករ ដើម្បីស្តុកទុក។ ច្បាប់នេះក៏អនុញ្ញាតឱ្យដំណើរការស្តុកទុករបស់សិង្ហបុរី អាចស្តុកប្រភេទអាហារបន្ថែមផ្សេងទៀត ក្រៅពីអង្ករផងដែរ ព្រោះអាហារសំខាន់ៗផ្សេងទៀត ឬផលិតផលកសិ-អាហារក៏អាចស្តុកទុកបានដែរ ប្រសិនបើតម្រូវការកើតឡើងនាពេលអនាគត។ ដោយកត់សម្គាល់ថា ស្តុកជាតិរបស់សិង្ហបុរី នាពេលឥឡូវនេះ មានលើសពីអង្ករដើម្បីរួមបញ្ចូលម្ហូបអាហារសម្បូរប្រូតេអ៊ីន និងអាហារសម្បូរជាតិសរសៃ លោកទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា នៅពេលនេះប្រទេសសិង្ហបុរី កំពុងតែប្រកាន់ខ្ជាប់នូវតម្រូវការស្តុកទុកសម្រាប់តែអង្ករតែប៉ុណ្ណោះ។ លោកបានលើកយកករណីតម្រូវការសាច់មាន់ធ្វើជាឧទាហរណ៍​ ហើយបាននិយាយថា វាមិនថោកទេ ក្នុងការរក្សាទុកសាច់មាន់ឱ្យមានប្រូតេអ៊ីន ដោយសារត្រូវបង្កកទុក ទើបអាចរក្សាគុណភាពបានយូរ។ លោក​បាន​បន្ត​ទៀតថា ​មិន​ថា​ទេសាច់​មាន់ ឬម្ហូប​អាហារ​ផ្សេង​ទៀតទេ ​ត្រូវ​តែរក្សាទុកឱ្យបានត្រឹមត្រូវច្បាស់លាស់ ស្របតាមការ​វាយ​តម្លៃអំពី​ហានិភ័យ​នៃ​តម្រូវ​ការ​បច្ចុប្បន្ន។ […]

photo_2025-10-28_12-50-06
សហព័ន្ធស្វាយចន្ទីកម្ពុជាចាប់ដៃគូជាមួយក្រុមហ៊ុន Eurofinsដើម្បីពង្រឹងការនាំចេញស្វាយចន្ទីទៅអឺរ៉ុប

ដោយ ឡុង សារេត រាជធានីភ្នំពេញ៖ ដើម្បីពង្រឹងដល់ការនាំចេញផលិតផលស្វាយចន្ទីទៅអឺរ៉ុប, សហព័ន្ធស្វាយចន្ទីកម្ពុជាបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន Eurofinsកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥។ លោក អាន ដារ៉ា ប្រធានសហព័ន្ធស្វាយចន្ទីកម្ពុជា បានគូសបញ្ជាក់ថា ការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងសហព័ន្ធស្វាយចន្ទីកម្ពុជា ជាមួយក្រុមហ៊ុន Eurofins  ថ្ងៃនេះ ក្នុងគោលបំណងធំ គឺដើម្បីជួយពង្រឹងការនាំចេញស្វាយចន្ទីកម្ពុជាទៅសហភាពអឺរ៉ុប។ ព្រោះអឺរ៉ុបបច្ចុប្បន្នមានតម្រូវការនាំចូលគ្រាប់ស្វាយចន្ទីកែច្នៃសម្រេចច្រើនជាងគេនៅលើពិភពលោក។ បើតាមប្រធានសហព័ន្ធស្វាយចន្ទីកម្ពុជា, ការនាំចូលស្វាយចន្ទីទៅសហភាពអឺរ៉ុបនេះ គឺតឹងតែងខ្លាំងទាក់ទងគុណភាពស្វាយចន្ទី, ទាក់ទងសុវត្ថិភាពចំណីអាហារ, បរិមាណស្វាយចន្ទីត្រូវផ្តល់ឱ្យអឺរ៉ុបជាប្រចាំ និងការធ្វើតេស្តស្វែងរកជាតិពុលនៅក្នុងគ្រាប់ស្វាយចន្ទីជាដើម។ លោក អាន ដារ៉ា គូសបញ្ជាក់បន្ថែមទៀតថា “ការចុះ MOUជាមួយ Eurofinsថ្ងៃនេះ គឺមានសារសំខាន់ណាស់នៅពេលយើងនាំគ្រាប់ស្វាយចន្ទីទៅក្រៅប្រទេស ដាច់ខាតត្រូវធ្វើតេស្តរកជាតិពុលនៅក្នុងគ្រាប់ស្វាយចន្ទីមុនពេលធ្វើការនាំចេញ។ គាប់ជូនខ្លាចសហគមន៍អឺរ៉ុបរកឃើញជាតិពុល គេនិងបញ្ជូនទំនិញត្រឡប់មកវិញ។ បើមានបញ្ហាបែបនេះយើងនឹងខាតបង់ច្រើន ដូច្នេះហើយទើបសហព័ន្ធស្វាយចន្ទីកម្ពុជា ចុះអនុស្សរណៈជាមួយ EUrofin ដើម្បីសុំឱ្យគាត់ធ្វើយ៉ាងណាជួយធ្វើតេស្តទាក់ទងស្វាយចន្ទី ឱ្យទៅក្រុមហ៊ុន ដែលធ្វើការកែច្នៃចន្ទីទាំងនៅក្នុងស្រុក មុនធ្វើការនាំចេញ”។ ក្នុងវិស័យស្វាយចន្ទីបច្ចុប្បន្ន អ្វីដែលជាបញ្ហាសម្រាប់កសិករ សហគ្រាសកែច្នៃ គឺក្រុមអ្នកផលិតមិនមានទុនបង្វិលសម្រាប់ប្រមូលទិញគ្រាប់ស្វាយចន្ទីពីកសិករស្តុកទុក។ ទាក់ទងនិងទីផ្សារស្វាយចន្ទីកម្ពុជានៅក្រៅប្រទេស បើយោងតាមឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម […]

359684_341636_4814746527646057_1
ការនាំចេញផ្លែទុរេនវៀតណាមត្រូវជាប់គាំង បន្ទាប់ពីអាជ្ញាធរបិទចោលមន្ទីរពិសោធន៍ទាំអស់ ដែលធ្វើតេស្តរកសំណល់សារធាតុថ្នាំគីមី

ហាណូយ៖ ផ្លែទុរេនវៀតណាមសម្រាប់នាំចេញជិត២០០០កុងតឺន័រ ត្រូវទុកចោលបន្ទាប់ពីអាជ្ញាធរសម្រេចបិទមន្ទីរពិសោធន៍ទាំងអស់ ដែលធ្លាប់ធ្វើតេស្តរកសំណល់សារធាតុថ្នាំគីមី ហើយបង្កឱ្យមានវិបត្តិនៅទូទាំងឧស្សាហកម្មនាំចេញផ្លែទុរេនរបស់ខេត្តដាក់ឡាក់ ប្រទេសវៀតណាម។ ប្រធានសមាគមអ្នកដាំទុរេន ក្នុងខេត្តដាក់ឡាក់ ប្រទេសវៀតណាម បាននិយាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ថា ញត្តិសុំអន្តរាគមន៍ជាបន្ទាន់របស់សមាគនត្រូវបានផ្ញើជូនទៅកាន់នាយករដ្ឋមន្ត្រីវៀតណាម រួមទាំងក្រសួងកសិកម្ម និងបរិស្ថាន និងគណៈកម្មាធិការប្រជាជន ខេត្តដាក់ឡាក់ ដើម្បីសុំការគាំទ្រជួយដោះស្រាយចំពោះការរាំងស្ទះក្នុងការនាំចេញផលិតផលផ្លែទុរេន។ បណ្តាញសារព័ត៌មានរបស់វៀតណាម បានចេញផ្សាយថា ចាប់តាំងពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥រហូតមក កន្លែងធ្វើតេស្តរកសារធាតុគីមីពុលលើផ្លែទុរេនទាំងអស់ ត្រូវផ្អាកប្រតិបត្តិការទាំងអស់ ដូចជាឈប់ត្រួតពិនិត្យផ្លែទុរេន និងឈប់ចេញវិញ្ញាបនបត្រអនុញ្ញាតឱ្យនាំចេញ។ ការបិទចោលមន្ទីរពិសោធន៍នេះ បានបណ្តាលឱ្យ កកស្ទះផ្លែទុរេនយ៉ាងខ្លាំងនៅតាមឃ្លាំងស្តុក តាមបណ្តោយផ្លូវដឹកជញ្ជូន និងនៅជិតច្រកព្រំដែននាំចេញ ស្របពេលចូលពេលសម្រុកប្រមូលផលផ្លែទុរេនដើមរដូវរបស់ខេត្តដាក់ឡាក់ ដែលមានរយៈពេលពី២០ ទៅ៣០ថ្ងៃ។ ក្រុមហ៊ុនជាច្រើនបានឈប់ទិញផ្លែទុរេន ដូច្នេះធ្វើឱ្យតម្លៃបានធ្លាក់ចុះយ៉ាងខ្លាំង ហើយកសិករកំពុងតែដេកព្រួយគ្មានអ្នកទិញ ធ្វើឱ្យផ្លែទុរេនរបស់ខ្លួនត្រូវទុំរលួយចោលនៅក្នុងចម្ការរ។ ការចំណាយថ្លៃដើមសម្រាប់ឃ្លាំងស្តុក និងថ្លៃដឹកជញ្ជូន រួមទាំងថ្លៃឈ្នួលទូបង្កកក៏បានកើនឡើងយ៉ាងគំហុកផងដែរ ដែលក្លាយជាបន្ទុកយ៉ាងធ្ងន់ទៅលើអ្នកផលិត និងអ្នកនាំចេញផ្លែទុរេន។ សមាគមអ្នកកដាំទុរេនវៀតណាម បានព្រមានថា «ក្នុងស្ថានភាពបែបនេះមិនត្រឹមតែប៉ះពាល់ដល់កសិកររាប់ពាន់នាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចធ្វើឱ្យខូចកេរ្តិ៍ឈ្មោះឧស្សាហកម្មទុរេន និងមុខមាត់ជាតិរបស់វៀតណាមផងដែរ»។ សមាគមដដែលនេះ បានជំរុញឱ្យអាជ្ញាធរវៀតណាម​ សូមបន្តការធ្វើតេស្តរកសារធាតុសំណល់ថ្នាំគីមីឡើងវិញ ដោយផ្តល់អាទិភាពលើផ្លែទុរេនតាមទំបន់ខ្ពង់រាបនេះធ្វើជាគំរូ និងសូមត្រួតពិនិត្យឱ្យបានលឿន ព្រមទាំងផ្តល់សិទ្ធិជាបណ្ដោះអាសន្នដល់មន្ទីរពិសោធន៍ក្នុងស្រុក […]

កាលវិភាគផ្សព្វផ្សាយ