វៀតណាមចាប់ខ្លួនម្ចាស់សត្តឃាត ពីបទរក្សាទុកសាច់ជ្រូកមានមេរោគ៣៨តោន

ហាណូយ៖ អាជ្ញាធរ​នៅ​ភាគ​ខាងជើង​ប្រទេស​វៀតណាម​ បាន​ចាប់ខ្លួន​ម្ចាស់​​សត្តឃាត​មួយកន្លែង ​ដោយ​ចោទប្រកាន់​ពី​បទ​លួចស្តុកទុកដោយខុសច្បាប់នូវសាច់​ជ្រូក​ឆ្លង​មេរោគ​ប៉េស្ត​​អាហ្វ្រិកចំនួនជិត​៣៨​តោន ​ដើម្បី​លក់​យក​ចំណេញ ដោយមិនខ្វល់ពីសុខភាពអ្នកបរិភោគ។

សារព័ត៌មានវៀតណាម អេចប្រេស​ បានផ្សាយថា នគរបាលខេត្ត ភូថក (Phu Tho) ក្បែរទីក្រុងហាណូយ ប្រទេសវៀតណាម​ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ បាននិយាយថា ម្ចាស់សត្តឃាតជ្រូកមួយកន្លែង ឈ្មោះ ផាន់ វ៉ាន់ផុង (Phan Van Phong) អាយុ៦០ឆ្នាំ ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទរំលោភលើច្បាប់ស្តីពីសុវត្ថិភាពចំណីអាហារ បន្ទាប់ពីអ្នកស៊ើបអង្កេតបានរកឃើញឃ្លាំងបង្កកសាច់ជ្រូកប្រាំកន្លែងពោរពេញដោយសាច់ជ្រូក ដែលមាន​មេរោគ​ប៉េស្ត​ជ្រូក​អាហ្វ្រិក។

យោងតាមភ្នាក់ងារស៊ើបអង្កេត បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៥នេះ ​មេរោគ​ប៉េស្ត​ជ្រូក​អាហ្វ្រិកបានឆ្លងរាលដាលស្ទើរគ្រប់កសិដ្ឋានចិញ្ចឹមជ្រូក​ក្នុងប្រទេសវៀតណាម រហូតធ្វើឱ្យកសិករប្រញាប់ប្រញាល់លក់ជ្រូក រាប់ទាំងជ្រូកងាប់ដោយសារជំងឺឆ្លងផងដែរ។ ចំណែកសត្តឃាតជ្រូកខ្លះ បានទិញជ្រូកមានជំងឺមកកាប់យកសាច់លក់ក្នុងតម្លៃទាបបំផុត ឬបង្កកទុក ហើយរងចាំឱកាសល្អលក់ចេញតែម្តង។

នគរបាលវៀតណាម បានបញ្ជា់ថា ក្រុមអាជីវករ និង​ម្ចាស់សត្តឃាតមួយចំនួន រួមទាំងជនសង្ស័យខាងលើនេះ ​បានឆ្លៀតឱកាស​កេងចំណេញ​ពី​ជ្រូកងាប់ ដោយលួច​បង្កក​សាច់ទុក​លក់​បន្ត​នៅ​ពេលណាមួយ ចំណែកឈ្មួញខ្លះថែមទាំងដឹកជ្រូកឈឺពីតំបន់ផ្ទុះមេរោគឆ្លងរាលដាលទៅកាន់តំបន់ផ្សេងទៀត ដើម្បីគេចពីការបំផ្លាញចោល។

ការធ្វើតេស្តរបស់មន្ត្រីវៀតណាម បានបញ្ជាក់ថា សំណាកសាច់ជ្រូកទាំងអស់ ដែលយកចេញពីឃ្លាំងបង្កកសុទ្ធតែផ្ទុកមេរោគប៉េសជ្រូកអាហ្វ្រិក។

ជំងឺប៉េស្តជ្រូកអាហ្រ្វិក ដែលមានប្រភពនៅទ្វីបអាហ្រ្វិក បានឆ្លងរាលដាលយ៉ាងឆាប់រហ័សក្នុងចំណោមជ្រូកចិញ្ចឹម ទោះបីជំងឺនេះមិនឆ្លងដល់មនុស្សក៏ដោយ ប៉ុន្តែវាអាចឆ្លងតាមមនុស្សទៅសត្វជ្រូក ដែលនាំឱ្យមានការឆ្លងរាលដាលយ៉ាងឆាប់រហ័ស។

កាលពីដើមខែមេសា ឆ្នាំ២០២៥ មានក្រុមហ៊ុន​មួយ​នៅក្នុងខេត្តដដែលនេះ ​ត្រូវ​បាន​គេ​រក​ឃើញ​ថា ​បាន​យក​សាច់​ជ្រូក​ទៅ​ធ្វើ​ជា​សាច់ងៀត​ក្របី ដោយ​ប្រមូលមនុស្សមួយ​ភូមិឱ្យជួយកែច្នៃ និង​ប្រើ​ស្លាក​ក្លែងក្លាយ​ដើម្បី​បោក​បញ្ឆោត​អតិថិជន។

នគរបាលវៀតណាម បានចាប់ខ្លួនស្ត្រីម្នាក់ឈ្មោះ វូ ធិហួង (Vu Thi Huong) អាយុ៣២ឆ្នាំ ពីបទផលិត និងលក់អាហារក្លែងក្លាយ ក្រោយពីក្រុមស៊ើបអង្កេតបានរកឃើញថា ក្រុមហ៊ុនរបស់គាត់ ឈ្មោះ អឹមខ្យូ ហ្វូដ (MQ Food) កំពុងផលិត និងចែកចាយងៀតសាច់ក្របីរាប់រយតោន ដែលភាគច្រើនផលិតចេញពីសាច់ជ្រូក ដោយរកចំណូលបានជិតបួនលានដុល្លារ។

ក្នុង​ប្រតិបត្តិការ​ឆែកឆេរ​ អាជ្ញាធរ​វៀតណាមបាន​រឹបអូស​​សាច់ស្រស់ៗជាង៣០​តោន រួម​មាន​សាច់​ជ្រូក និងសាច់​ក្របី សាច់ក្រក​​មួយ​តោន ងៀតសាច់ក្របីបីតោន និង​ងៀតសាច់ជ្រូក​ចំនួន៣,៤​តោន៕


__18_MocChauHighland_v05
កសិករវៀតណាម ​ដាំ​ផ្លែ​ស្រកានាគសរីរាង្គ ​មិន​ខ្លាច​ជាន់ជោរតម្លៃលើទីផ្សារ

ហាណូយ៖ ការផ្លាស់ប្តូរការដាំដុះដំណាំស្រកានាគសរីរាង្គរបស់កសិករវៀតណាម គឺជាការផ្លាស់ប្តូរពីកសិកម្មតម្រង់ទិសផលិតភាព ទៅជាកសិកម្មសេដ្ឋកិច្ច ដែលទាមទារការវិនិយោគ និងហានិភ័យទាប ប៉ុន្តែផ្តល់នូវប្រសិទ្ធភាពខ្ពស់ជាងមុន។ ខណៈពេលកសិករវៀតណាមជាច្រើនជួបការលំបាកចំពោះតម្លៃកសិផល ដែលមិនស្ថិតស្ថេរចំពេលមានការប្រែប្រួលទីផ្សារ សហគមន៍ និងអ្នកដាំដំណាំស្រកានាគមួយចំនួននៅក្នុង តាយ នីញ  (Tay Ninh) ប្រទេសវៀតណាម អាចរក្សាបានប្រាក់ចំណេញជាប់លាប់ ដោយបន្តអនុវត្តតាមវិធីសាស្រ្តផលិតកម្មស្អាត ដែលបំពេញតាមស្តង់ដារតឹងរឹងនៃតម្រូវការទីផ្សារ។ នៅតំបន់ដាំដុះផ្លែស្រកានាគនេះ កសិករភាគច្រើនបានស្គាល់ដំណើរការរបស់ការអនុវត្តកសិកម្មល្អរបស់វៀតណាម (Good Agricultural Practice)។ ទោះបីជាយ៉ាងណាក៏ដោយ ដើម្បីបង្កើនតម្លៃផលិតផល និងពង្រីកទីផ្សារ គ្រួសារកសិករជាច្រើនបានបន្តផ្លាស់ប្តូរទៅរកស្តង់ដារសរីរាង្គ ដើម្បីបំពេញតម្រូវការរបស់អ្នកនាំចេញទៅកាន់ទីផ្សារប្រទេសជប៉ុន និងទីផ្សារសហភាពអឺរ៉ុប។ ជាលទ្ធផល ការយល់ដឹងរបស់កសិករវៀតណាមអំពីការអនុវត្តកសិកម្មល្អ បានធ្វើឱ្យការដាំដុះល្អប្រសើរឡើង គុណភាពផលិតផលកាន់តែស៊ីសង្វាក់គ្នា និងប្រសិទ្ធភាពសេដ្ឋកិច្ចកាន់តែមាននិរន្តរភាព។ កសិករវៀតណាមម្នាក់ ដែលធ្វើ​កសិកម្ម​សរីរាង្គអស់រយៈ​ជាង​១២ឆ្នាំកន្លង​មក​ហើយ ដែលពេលនោះមានមនុស្សជាច្រើននៅចិត្តស្ទាក់ស្ទើរ ប៉ុន្តែគាត់បានបង្កើតផែនទីបង្ហាញផ្លូវបីដំណាក់កាល គឺការពិសោធន៍ ការធ្វើតេស្តជី និងការបញ្ចប់ដំណើរការ។ តាមរយៈការដឹកនាំ និងបង្ហាញពីប្រសិទ្ធភាព គាត់បានបញ្ចុះបញ្ចូលអ្នកដទៃឱ្យផ្លាស់ប្តូរផ្នត់គំនិត និងទម្លាប់របស់ពួកគាត់។ យោងតាមកសិករម្នាក់នេះ​ បានឱ្យដឹងថា បញ្ហាប្រឈមធំបំផុតមិនស្ថិតនៅលើបច្ចេកទេសទេ ប៉ុន្តែនៅក្នុងទីផ្សារ។ កង្វះខាតទិន្នផលមានស្ថិរភាព បានធ្វើឱ្យកសិករមានការខកចិត្ត។ ទោះបីជាយ៉ាងណាក៏ដោយ បទពិសោធន៍ជាង១២ឆ្នាំ បានបង្ហាញថា […]

image_2025-10-07_08-57-08
កុងតឺន័ររាប់ពាន់ដឹកបង្គា​ឥណ្ឌូណេស៊ី​ ទទួលបានការអនុញ្ញាតនាំ​ចូល​ទីផ្សារអាម៉េរិក

ហ្សាការតា៖ មន្ត្រីរដ្ឋាភិបាលឥណ្ឌូណេស៊ី បាននិយាយថា រដ្ឋាភិបាលឥណ្ឌូនេស៊ី បានចុះកិច្ចព្រមព្រៀងជាមួយរដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាម៉េរិក ដើម្បីចាប់ផ្តើមដំណើរការនាំចេញឡើងវិញ នូវផលិតផលបង្គាឥណ្ឌូនេស៊ីទៅកាន់សហរដ្ឋអាម៉េរិក។ ប្រធានទីភ្នាក់ងារគ្រប់គ្រង និងត្រួតពិនិត្យគុណភាពផលិតផលសមុទ្រ និងនេសាទរបស់ប្រទេសឥណ្ឌូណេស៊ី បានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះអនុញ្ញាតឱ្យកុងតឺន័ររាប់ពាន់គ្រឿងដឹកបង្គារឥណ្ឌូណេស៊ី ដែលកំពុងធ្វើដំណើរទៅកាន់សហរដ្ឋអាម៉េរិក អាចចូលចតបាន បើទោះបីជាបទប្បញ្ញត្តិនាំចូលថ្មីនឹងចូលជាធរមាននៅចុងខែតុលា ឆ្នាំ២០២៥នេះ។ លោកស្រីបាននិយាយទៀតថា រដ្ឋបាលចំណីអាហារ និងឱសថ របស់សហរដ្ឋអាម៉េរិកបានផ្តល់ការលើកលែងពិសេសសម្រាប់កុងតឺន័រដឹកបង្គារាប់ពាន់គ្រឿង ដែលនឹងទៅដល់សហរដ្ឋអាម៉េរិក នៅចុងខែតុលា​ ឬដើមវិច្ឆិកា។ ការនាំចូលថ្មីនេះ ត្រូវស្ថិតក្រោមការឃ្លាំមើលយ៉ាងតឹងរ៉ឹងបំផុត លើការដឹកជញ្ជូនបង្គាពីប្រទេសឥណ្ឌូនេស៊ី ជាពិសេសផលិតផលបង្គាមានប្រភពមកពីកោះ​ជ្វា និងកោះឡាំពុង ដើម្បីធានាថា គ្មានសារធាតុវិទ្យុសកម្មសេស្យូម​១៣៧ (Cesium-137)។  ផលិតផលបង្គាទាំងអស់ក៏តម្រូវឱ្យមានវិញ្ញាបនបត្រផ្លូវការពីប្រទេសឥណ្ឌូណេស៊ី ដែលបញ្ជាក់បន្ថែមថា មិនមានសារធាតុវិទ្យុសកម្មឡើយ។ កាលពីខែកញ្ញា ឆ្នាំ២០២៥ អាជ្ញាធរអាម៉េរិកបានបដិសេធការនាំចូលបង្គាឥណ្ឌូណេស៊ី ជាបណ្ដោះអាសន្ន បន្ទាប់ពីបានរកឃើញមានសារធាតុវិទ្យុសកម្ម ដែលបង្កឱ្យមានការព្រួយបារម្ភក្នុងចំណោមអ្នកនាំចេញ និងបង្កឱ្យមានការចរចាជាបន្ទាន់រវាងរដ្ឋាភិបាលប្រទេសទាំងពីរ។ កិច្ចព្រមព្រៀងចុងក្រោយបំផុតបានបន្ធូរបន្ថយការភ័យខ្លាចនៅក្នុងឧស្សាហកម្មនេះ ដោយសារអ្នកនាំចេញជាច្រើនបានបញ្ជូនកុងតឺន័ររួចហើយ ដែលនឹងទៅគោលដៅនាពេលឆាប់ៗនេះ ប៉ុន្តែដោយសារគ្មានវិញ្ញាបនប័ត្របញ្ជាក់បន្ថែម ដែលតម្រូវដោយរដ្ឋបាលចំណីអាហារ និងឱសថអាម៉េរិក។ លោកស្រីបាននិយាយថា «យើងបានបញ្ចុះបញ្ចូលដោយជោគជ័យនូវរដ្ឋបាលចំណីអាហារ និងឱសថថា កុងតឺន័រជាងមួយពាន់បានឆ្លងកាត់ប្រព័ន្ធបញ្ជាក់គុណភាពដ៏តឹងរឹងរបស់ប្រទេសឥណ្ឌូណេស៊ី ហើយត្រូវបានបញ្ជាក់រួចហើយនៅក្រោមក្របខណ្ឌត្រួតពិនិត្យគុណភាពជលផលថ្នាក់ជាតិរបស់យើង»។ លោកស្រីបានបន្ថែមថា នៅពេលកុងតឺន័រទាំងនោះមកដល់សហរដ្ឋអាម៉េរិក […]

image_2025-10-22_09-26-24
គយចិន ចាប់ផ្តើមត្រួតពិនិត្យទំនិញនាំចេញពីចម្ងាយ ដោយប្រើបច្ចេកវិទ្យាថ្មី

ហ្សានស៊ី៖ អាជ្ញាធរគយចិន នៅក្នុងខេត្តហ្សានស៊ី បានណែនាំប្រព័ន្ធត្រួតពិនិត្យពីចម្ងាយសម្រាប់ការនាំចេញផ្លែឈើ ដោយកាត់បន្ថយពេលវេលាអនុញ្ញាតឱ្យនាំចូល និងបន្ថយថ្លៃដឹកជញ្ជូនរបស់អ្នកនាំចេញ។ ប្រព័ន្ធត្រួតពិនិត្យថ្មីនេះ អនុញ្ញាតឱ្យធ្វើប្រតិវេទ ការត្រួតពិនិត្យ និងបញ្ចេញទំនិញនៅថ្ងៃតែមួយ តាមរយៈវីដេអូដំណភ្ជាប់រវាងពាណិជ្ជករ និងមន្ត្រីគយ។ យោងតាមសារព័ត៌មាន ហ្សានស៊ី ដេលី របស់ចិន បានឱ្យដឹងថា កាលពីពេលថ្មីៗនេះ ក្រុមបច្ចេកទេសបានភ្ជាប់ទំនាក់ទំនងជាមួយមន្ត្រីគយតាមរយៈការហៅជាវីដេអូ ដើម្បីបញ្ចប់ការត្រួតពិនិត្យការនាំចូលផ្លែទំពាំងបាយជូរស្រស់ទម្ងន់ជាង១៥តោន នាំចេញទៅកាន់ប្រទេសឥណ្ឌូនេស៊ី។ នេះ​ជា​ការ​ត្រួតពិនិត្យពីចម្ងាយលើកដំបូងលើផ្លែឈើ​នាំ​ចេញពីប្រទេសចិន​ ​ដែលត្រូវ​បាន​ធ្វើ​នៅ​ខេត្តហ្សានស៊ី ដោយ​ប្រើប្រព័ន្ធ​ត្រួត​ពិនិត្យ​ពីចម្ងាយរវាងពាណិជ្ជករចិន និងភ្នាក់ងារគយឥណ្ឌូណេស៊ី។ គំរូត្រួតពិនិត្យពីចម្ងាយត្រូវបានបង្កើតឡើងដោយអគ្គរដ្ឋបាលគយចិន សម្រាប់ជួយពិនិត្យមើលដំណើរការនាំចេញតាមប្រព័ន្ធអ៊ីនធឺណិត ដែលគាំទ្រដោយអ្នកបច្ចេកទេសនៅនឹងកន្លែង និងប្រើបញ្ញាសិប្បនិម្មិតដ៏ឆ្លាតវៃ។  ជាមួយនឹងប្រព័ន្ធថ្មីនេះ អ្នកនាំចេញលែងត្រូវរង់ចាំការចុះពិនិត្យមើលជាក់ស្តែងទៀតហើយ។ គេអាចចាប់ផ្តើម និងបញ្ចប់ដំណើរការត្រួតពិនិត្យដោយផ្ទាល់ពីឧបករណ៍ចល័តនៅក្នុងថ្ងៃតែមួយ ឬរហ័សទាន់ចិត្ត។ កាលពីមុន ការកំណត់ពេល និងធ្វើអធិការកិច្ចដោយផ្ទាល់របស់មន្ត្រីគយ ជាធម្មតាត្រូវការរយៈពេលយ៉ាងឆាប់មួយថ្ងៃ ឬពីរថ្ងៃ។ ប៉ុន្តែសម្រាប់ប្រព័ន្ធត្រួតពិនិត្យតាមវីដេអូពីចម្ងាយ បានកាត់បន្ថយពេលវេលាមកត្រឹមប្រហែល២០នាទីប៉ុណ្ណោះ ដែលអនុញ្ញាតឱ្យមានការប្រកាស ត្រួតពិនិត្យ និងបញ្ចេញទំនិញក្នុងថ្ងៃតែមួយ។  ម៉ូដែលនេះជួយកាត់បន្ថយសម្ពាធផ្នែកដឹកជញ្ជូន កាត់បន្ថយការចំណាយលើការលើកដាក់ និងជួយរក្សាគុណភាពផ្លែឈើឱ្យនៅល្អក្នុងពេលដឹកជញ្ជូន។ ដើម្បីអនុវត្តប្រព័ន្ធនេះ មន្ត្រីគយបានបង្កើតក្រុមជំនាញ ដែលធ្វើតេស្តកម្មវិធី ដើម្បីធានាបាននូវស្ថេរភាពប្រតិបត្តិការ។  ភ្នាក់ងារគយចិនក៏បានជួយដល់ក្រុមបច្ចេកទេសក្នុងការដំឡើង និងកំណត់រចនាសម្ព័ន្ធកម្មវិធីទូរស័ព្ទដៃផងដែរ។ ចំណែក វិធានការសម្របសម្រួលបន្ថែម […]

IMG_1378 (3)
ខេត្តបួនចាប់ផ្តើមបង្កើតផ្សារលក់ផលិតផលខ្មែរប្រចាំសប្តាហ៍​ ដើម្បីពង្រីកទីផ្សារ និងបង្កើនការគាំទ្រក្នុងស្រុក​​

ភ្នំពេញ៖ ផ្សារផលិតផលខ្មែរនៅតាមបណ្តាលខេត្តចំនួនបួន បាននិងកំពុងដំណើរការលក់កសិផល ផលិតផលខ្មែរ ដែលត្រូវបានដាំដុះ និងកែឆ្នៃដោយកសិករ និងផលិតករក្នុងស្រុក​​ ដោយដាក់តាំងបង្ហាញនៅរៀងរាល់ថ្ងៃសៅរ៍-អាទិត្យ ចាប់ពីម៉ោង៧ព្រឹក ដល់ ១២ថ្ងៃត្រង់ រៀងរាល់ចុងសប្តាហ៍ សម្រាប់លក់ជូនដល់ប្រជាជន​កម្ពុជាអ្នកភរិភោគ ដើម្បីពង្រីកទីផ្សារ និងបង្កើនការគាំទ្រក្នុងស្រុក​​បន្ថែមទៀត។​ ផ្សារផលិតផលខ្មែរទី១ នៅខេត្តសៀមរាប មានទីតាំងនៅភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប នៅសួនច្បារហាត់ប្រាណ ជិតមាត់ស្ទឹងសៀមរាប ក្បែរសួនព្រះរាជដំណាក់។ ទី២ នៅខេត្តកំពង់ធំ ក៏មានផ្សារផលិតផលខ្មែរដែរ ដែលបាននឹងកំពុងដំណើរលក់កសិផល និងផលិតផលខ្មែរ ដែលត្រូវបានដាំដុះ និងកែច្នៃដោយកសិករខ្មែរ នៅក្នុងខេត្តកំពង់ធំ ដោយបើដំណើរការរៀងរាល់ថ្ងៃសុក្រ-សៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង៦ព្រឹក ដល់ម៉ោង៦ល្ងាច។​ ដោយឡែកផ្សារផលិតផលខ្មែរទី៣ នៅខេត្តកណ្តាល បាននិងកំពុងដំណើរលក់កសិផល និងផលិតផលខ្មែរ ដែលត្រូវបានដាំដុះ និងកែច្នៃដោយកសិករ ផលិតករ និងសិប្បករខ្មែរ ដោយបើកដំណើរការរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង១រសៀល ស្ថិតនៅសួនច្បារមាត់ទន្លេ ក្រុងតាខ្មៅ។ ផ្សារផលិតផលខ្មែរទី៤ នៅខេត្តព្រៃវែង បាននឹងកំពុងដំណើរការលក់កសិផល និងផលិតផលខ្មែរ ដែលត្រូវបានដាំដុះ និងកែច្នៃដោយកសិករ […]

កាលវិភាគផ្សព្វផ្សាយ