អូស្ត្រាលីគាំទ្រឲ្យកសិធុរកិច្ចកម្ពុជាកាន់តែលេចធ្លោនៅលើឆាកអន្តរជាតិ

ភ្នំពេញ៖ តាមរយៈកម្មវិធី CAPRED អូស្ត្រាលី បាននិងកំពុងគាំទ្រក្រុមហ៊ុន HESED Agricultural Trading ដែលជាក្រុមហ៊ុនផលិតផ្លែឈើសម្ងួតនៅកម្ពុជា ដើម្បីបង្កើនគុណភាពក្នុងដំណើរការផលិត និងអភិវឌ្ឍផលិតផល ដែលមានតម្លៃបន្ថែមសម្រាប់ទីផ្សារក្នុងស្រុក និងអន្តរជាតិ។

ក្រុមហ៊ុន HESED ទើបតែបានទទួលបានពានរង្វាន់  Great Taste Awards ដ៏មានកិត្យានុភាពចំនួនបីរង្វាន់ ដែលរួមមានពានរង្វាន់ផ្កាយ៣ ដែលត្រូវបានជ្រើសរើសក្នុងចំណោមក្រុមហ៊ុនជាង១៤០០០ សម្រាប់ដំណាប់ស្វាយសម្ងួតធម្មជាតិសុទ្ធ១០០ភាគរយ។

ក្រុមហ៊ុននេះទិញវត្ថុធាតុដើមពីកសិករក្នុងស្រុកដោយផ្តល់តម្លៃសមរម្យ ហើយបានណែនាំពូជស្វាយកែវរមៀត ដែលជាពូជពិសេសរបស់កម្ពុជា ទៅកាន់ពិភពលោក។ ប្រទេសអូស្ត្រាលីប្តេជ្ញាជួយធុរកិច្ចកម្ពុជាឱ្យកាន់តែមានសមត្ថភាពប្រកួតប្រជែង ដើម្បីរួមចំណែកដល់កំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ បរិយាបន្ន និងនិរន្តរភាព។

កន្លងទៅថ្មីៗនេះ ប្រទេសអូស្ត្រាលី និងកម្ពុជាបានប្រារព្ធពិធីអបអរសាទរនូវកំណើនពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ស្របពេលក្រុមហ៊ុន រ៉ូយ៉ាល់ ត្រាស់ ត្រេឌីង ខូ អិលធីឌី (RTT) របស់កម្ពុជា បានបើកការនាំចេញនូវគ្រាប់ធញ្ញជាតិ និងផ្លែឈើក្រៀមជាផ្លូវការលើកដំបូងទៅកាន់ប្រទេសអូស្ត្រាលី។

កិច្ចព្រមព្រៀងនេះ អាចសម្រេចទៅបានក្រោមកិច្ចគាំទ្រយ៉ាងខ្លាំងពីប្រទេសអូស្ត្រាលី តាមរយៈកម្មវិធីភាពជាដៃគូ កម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED)។ គម្រោង CAPRED បានគាំទ្រក្រុមហ៊ុន RTT និងអាជីវកម្មកសិកម្មផ្សេងទៀតរបស់កម្ពុជា តាមរយៈជំនួយបច្ចេកទេសសម្រាប់បណ្តុះបណ្តាលលើការត្រៀមខ្លួននាំចេញ និងការផ្សារភ្ជាប់ក្រុមហ៊ុនទាំងនោះទៅបណ្តាញទីផ្សារនានា។

ការនាំចេញផលិតផលកម្ពុជានេះ មានការចូលរួមមកពីតំណាងស្ថានទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជា ក្រសួងពាណិជ្ជកម្ម ក្រុមហ៊ុន RTT និងសហគ្រិនខ្មែរ។

ព្រឹត្តិការណ៍នេះ ត្រូវបានប្រារព្ធធ្វើឡើងនៅទីក្រុងភ្នំពេញ និងបានគូសបញ្ជាក់ពីការរីកចម្រើននៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអូស្ត្រាលី ដើម្បីជំរុញលំហូរពាណិជ្ជកម្ម និងបង្កើនសមត្ថភាពប្រកួតប្រជែងនៃការនាំចេញរបស់កម្ពុជា។

ក្រុមហ៊ុន RTT កំពុងនាំចេញគ្រាប់ធញ្ញជាតិ និងផ្លែឈើក្រៀមជាង១២តោនទៅកាន់ប្រទេសអូស្ត្រាលី។ ការនាំចេញនេះ រួមមានគ្រាប់ស្វាយចន្ទី ស្វាយក្រៀម ខ្នុរក្រៀម ចេកក្រៀម និងចំណិតត្រាវក្រៀម។ ការនាំចេញលើកទីពីរ គឺត្រូវបានគ្រោងទុករួចជាស្រេច ដោយនឹងមានប្រភេទផលិតផលផ្សេងបន្ថែមទៀត និងមានបរិមាណច្រើនជាងមុន។

កិច្ចខិតខំប្រឹងប្រែងនេះ នឹងជួយគាំទ្រទៅដល់គោលដៅរបស់ប្រទេសកម្ពុជានូវការចាកចេញពីក្រុមប្រទេស ដែលមានការអភិវឌ្ឍតិចតួចប្រកបដោយជោគជ័យ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ ក៏នឹងជួយបង្កើននូវពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ ដោយប្តេជ្ញាចិត្តពង្រឹងភាពជាដៃគូសេដ្ឋកិច្ចជាមួយកម្ពុជា និងគាំទ្រការធ្វើសមាហរណកម្មរបស់កម្ពុជាទៅក្នុងខ្សែសង្វាក់តម្លៃក្នុងតំបន់ និងលើសកលលោក៕


2025-12-30 19.04.14
ការចិញ្ចឹមជ្រូកកណ្តុរ និងជ្រូកស្រែរបស់​ពលរដ្ឋតាមទីជនបទមានកំណើនឡើងវិញ

ដោយ ជិន ម៉ាដេប៉ូ ភ្នំពេញ៖ពលរដ្ឋរស់នៅតាមទីជនបទខ្មែរដែលនិយមចូលចិត្ត ចិញ្ចឹមជ្រូកតាមផ្ទះសម្បែងគ្រាន់រកចំណូលសម្រាប់គ្រួសារនោះបានកំពុងថែរក្សាទំនៀមទំលាប់នេះឥតបោះបង់ចោលនោះឡើយ។ ជ្រូកដែលពួកគាត់ចូលចិត្តចិញ្ចឹមបំផុតនោះគឺជ្រូកស្រែធម្មតា ឬជ្រូកពូជសម័យថ្មី និងសម្រាប់អ្នករស់នៅព្រៃភ្នំដែលជាជនជាតិភាគតិចពួកគាត់ចូលចិត្តចិញ្ចឹមជ្រូកកណ្តុរ ឬជ្រូកកាត់ព្រៃដែលមានសាច់រសជាតិឆ្ងាញ់ពិសារ។ លោក ស្រេវ ផែត ប្រធានសហគមន៍ជនជាតិដើមភាគតិចព្នង ស្ថិតនៅក្នុងភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បានប្រាប់ARDB ថា៖ជ្រូកកណ្តុរគឺ ជនជាតិភាគតិចពួកគាត់ចូលចិត្តចិញ្ចឹមតាំងតែពីដូនតាមក។ជ្រូកប្រភេទនេះបើទោះមាឌតូចៗជាងជ្រូកកសិដ្ឋាន ឬជ្រូកស្រែដទៃទៀតពិតមែន តែតម្លៃវាខ្ពស់គួរសមដោយមួយក្បាលគេអាចលក់បានថ្លៃពីជាង៣០ទៅ៥០ម៉ឺនរៀល។ ប្រធានសហគមន៍ជនជាតិដើមភាគតិចព្នង ស្ថិតនៅក្នុងភូមិពូរ៉ាងរូបនេះបានប្រាប់បន្ថែមថាអ្នកភូមិភាគច្រើនបានចិញ្ចឹមជ្រូកកណ្តុរក្នុងមួយផ្ទះៗប្រមាណ២ទៅ១០ក្បាល។ពួកគាត់អាចរកចំណូលតាមរយៈជ្រូកដូនតានេះសម្រាប់ជួយគ្រួសារក្រៅពីធ្វើស្រែចំការ និងការលក់ដូរ។ លោក ផាន់ ផុន ប្រធានសហគមន៍ព្រៃធំអន្លង់ធំ លើខ្នងភ្នំគូលេន ខេត្តសៀមរាបវិញ បានបញ្ជាក់ប្រាប់ដែរថា ជ្រូកកណ្តុរ ជាប្រភេទសត្វងាយស្រួលចិញ្ចឹម ស៊ីចំណីធម្មជាតិដូចជាដើមចេក ឬសឈើ ផ្លែឈើជ្រុះពីដើម ឬអ្វីផ្សេងពីនេះ ហើយនៅពេលជ្រូកទម្ងន់ចាប់ពី ៦គីឡូដល់ជាង១០គីឡូក្រាម កសិករនៅសហគមន៍នេះអាចចាប់លក់ក្នុងមួយក្បាលតម្លៃ៣០ទៅ៤០ម៉ឺនរៀល ប៉ុន្តែបើគេទិញអាំងឬខ្វៃគេលក់ក្នុងតម្លៃចាប់ពី ជាង៥០ទៅ៦០ម៉ឺនរៀល។ ប្រធានសហគមន៍ព្រៃធំអន្លង់ធំរូបនេះបានប្រាប់បន្ថែមថាក្នុងសហគមន៍របស់លោកមានប្រជាពលរដ្ឋរស់នៅ៣២៨គ្រួសារ ហើយក្នុងចំណោមនេះមានប្រមាណជិត១០០គ្រួសារបានចិញ្ចឹមជ្រូកកណ្តុរ និងខ្លះទៀតចិញ្ចឹមជ្រូកសាច់លក់។ជ្រូករបស់ប្រជាសហគមន៍លើខ្នងភ្នំគូលេននេះគឺភាគច្រើនបំផុតលក់ឱ្យភ្ញៀវទេសចរ និងមួយចំនួនទៀតលក់ទៅតាមបណ្តាខេត្តក្នុងប្រទេសកម្ពុជា។ ទាក់ទិនក្នុងការចិញ្ចឹមជ្រូកនេះដែរលោក ស្រ៊ុន ពៅ ប្រធានសមាគមន៍អ្នកចិញ្ចឹមសត្វកម្ពុជាបានបញ្ជាក់ប្រាប់ឱ្យដឹងថា៖ការចិញ្ចឹមជ្រូករបស់បងប្អូនប្រជាពលរដ្ឋតាមផ្ទះសម្បែងតាមទីជនបទ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះបានហក់ឡើងបន្តបន្ទាប់ ពោលគឺ ក្រោយការបិទការនាំចូលជ្រូកទាំងស្រុងពីបណ្តាប្រទេសជិតខាង​ដែលជាមូលហេតុចម្បងបំផុតដែលជ្រូកមានតម្លៃថោក ហើយកសិករចិញ្ចឹម […]

598280623_1262221889268964_7900329931354818415_n
ក្រសួងពាណិជ្ជកម្មប្រជុំក្រុមការងារបច្ចេកទេសលើកទី២ ដើម្បីពិនិត្យ និងផ្តល់យោបល់ទៅលើសេចក្តីព្រាងគោលនយោបាយម្រេចកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារបច្ចេកទេសដើម្បីសិក្សា ស្រាវជ្រាវ និងរៀបចំសេចក្តីព្រាងគោលនយោបាយឬយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យម្រេចនាព្រឹកថ្ងៃសុក្រ ទី១២ខែធ្នូឆ្នាំ២០២៥នេះបានដឹកនាំកិច្ចប្រជុំបច្ចេកទេសលើកទី២ដោយមានការចូលរួមពីសមាជិក សមាជិកា មន្រ្តីជំនាញនៃក្រសួងពាណិជ្ជកម្ម សមាជិកសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា និងតំណាងក្រុមការងារគម្រោង EU-German CAPSAFE ជាច្រើនរូប។ ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានថ្លែងថា កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យ ពិភាក្សា និងផ្តល់យោបល់លើសេចក្តីព្រាងបឋមនៃគោលនយោបាយម្រេចនេះ ឱ្យមានលក្ខណៈកាន់តែស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ។ មន្រ្តីជាន់ខ្ពស់ខាងលើបញ្ជាក់ថា ម្រេចត្រូវបានចាត់ទុកជាផលិតដែលមានសក្តានុពលមួយរបស់ដែលកម្ពុជា ដែលក្រសួងបានយកចិត្តទុកដាក់ក្នុងការជំរុញការនាំចេញ។ នៅពេលគោលនយោបាយជាតិស្តីពីម្រេចដាក់ឱ្យអនុវត្តនៅពេលខាងមុខ នឹងជំរុញការនាំចេញ និងពង្រីកទីផ្សារម្រេចបន្ថែម​ ខណៈបច្ចុប្បន្ននេះ ក្រសួងបាននិងកំពុងពង្រឹងលើការដាំដុះ ការកែច្នៃ និងការទទួលបានឥណទាន សម្រាប់កសិករ ឬអ្នកកែច្នៃយកទៅពង្រីកអាជីវកម្ម។​ ​ក្នុង​រយៈពេល​ ១០ ខែ ឆ្នាំ ២០២៥ កម្ពុជា​រក​ចំណូល​បាន​ជិត ៣០ ​លានដុល្លារ ​ពីការនាំចេញ​ម្រេច ដោយបាន​​​ធ្លាក់ចុះ ១១,៣៨ ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​នៅឆ្នាំ ២០២៤ ​ដែលមាន​ទំហំ​ទឹក​ប្រាក់ប្រ​មា​ណ​ជាង ៣៣ ​លានដុល្លារ។ […]

PRESS RELEASE_V234-1-01
ធនាគារ ARDB ចេញញត្តិថ្កោលទោសសង្គ្រាមឈ្លានពានរបស់ប្រទេសថៃមកលើអធិបតេយ្យ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ បានចេញញត្តិថ្កោលទោសសង្គ្រាមឈ្លានពានរបស់ប្រទេសថៃមកលើអធិបតេយ្យ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រើប្រាស់អាវុធធុនតូច និងធំគ្រប់ប្រភេទ រួមទាំងយន្តហោះចម្បាំង គ្រាប់បែកចង្កោម និងផ្សែងពុល បាញ់ស្រោចដ៏កំរោល ដោយមិនរើសគោលដៅយ៉ាងសាហាវព្រៃផ្សៃ។ ញត្តិថ្កោលទោសនេះមានខ្លឹមសារដូច្នេះថា៖ យើងខ្ញុំទាំងអស់គ្នា ជាថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការបង្កសង្គ្រាមឈ្លានពានដោយខុសច្បាប់ និងគួរឱ្យស្អប់ខ្ពើមពីសំណាក់ប្រទេសថៃ ដោយបានប្រើប្រាស់អាវុធធុនតូច និងធំគ្រប់ប្រភេទ រួមទាំងយន្តហោះចម្បាំង គ្រាប់បែកចង្កោម និងផ្សែងពុល បាញ់ស្រោចដ៏កំរោល ដោយមិនរើសគោលដៅយ៉ាងសាហាវព្រៃផ្សៃ ចូលយ៉ាងជ្រៅក្នុងដែនអធិបតេយ្យ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើឱ្យប្រជាជនស្លូតត្រង់បាត់បង់អាយុជីវិត និងរងរបួសជាច្រើន, ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល សាលារៀន និងផ្ទះសម្បែងរបស់ប្រជាជនជាច្រើនខ្នងត្រូវបានបំផ្លាញប្រជាជន និងសិស្សសាលា ក្មេងចាស់ ប្រុសស្រីត្រូវបង្ខំចិត្តភៀសខ្លួនរកទីកន្លែងសុវត្ថិភាពបណ្តោះអាសន្នភ្លាមៗ ដែលបង្កនូវវិបត្តិមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ ចាប់តាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ រហូតមកនេះ។ ទង្វើនេះជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរពីសំណាក់ភាគីថៃ លើ “សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព រវាងកម្ពុជានិងថៃ” ដែលបានចុះហត្ថលេខាដោយភាគីទាំងពីរ កាលពីថ្ងៃទី២៦ […]

photo_2025-12-25_12-36-59 (9)
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសមាគមបណ្ដាញកសិករតេជោ ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

ខេត្តកណ្ដាល៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសមាគមបណ្ដាញកសិករតេជោ ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការ ផ្លាស់ប្ដូរព័ត៌មាន និងចែករំលែកបទពិសោធកសិកម្ម ផ្ដល់ហិរញ្ញប្បទានគាំទ្រលើកតម្កើងសេដ្ឋកិច្ចគ្រួសារអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងការអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ និងផ្ដល់ការគាំទ្រជំនួយបច្ចេកទេសកសិកម្ម និងការតភ្ជាប់ទីផ្សារលក់ផលិតផលកសិកម្ម។ ពិធីចុះហត្ថលេខានេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងលោក ជេត ភិរម្យ អនុប្រធាននៃសមាគមបណ្ដាញកសិករតេជោ និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ថ្នាក់ដឹកនាំធនាគារ ARDB និងតំណាងសមាគមបណ្ដាញកសិករតេជោ សរុបជាង៥០នាក់។ អនុស្សរណៈនៃការយោគយល់គ្នានេះមានគោលបំណងបង្កើតកិច្ចសហប្រតិបត្តិការ ផ្លាស់ប្ដូរព័ត៌មាន និងចែករំលែកបទពិសោធកសិកម្ម ផ្ដល់ហិរញ្ញប្បទានគាំទ្រលើកតម្កើងសេដ្ឋកិច្ចគ្រួសារអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងការអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ និងផ្ដល់ការគាំទ្រជំនួយបច្ចេកទេសកសិកម្ម និងការតភ្ជាប់ទីផ្សារលក់ផលិតផលកសិកម្ម។ ពិធីហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ បានប្រព្រឹត្តទៅនៅទីស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នាថ្ងៃព្រហស្បតិ៍ ៦កើត ខែបុស្ស […]

កាលវិភាគផ្សព្វផ្សាយ