ឥណ្ឌូណេស៊ីចាប់ផ្តើមសម្អាតវិទ្យុសកម្ម សេស្យូម ដែលប៉ះពាល់ដល់បង្គានាំចេញទៅអាម៉េរិក

pemerintah-tetapkan-cikande-daerah-terpapar-radiasi-cs-137-2636637

ហ្សាការតា៖ រដ្ឋាភិបាលឥណ្ឌូណេស៊ី បានចាប់ផ្តើមសម្អាតសារធាតុវិទ្យុសកម្ម សេស្យូម​១៣៧ (Cesium-137) នៅតាមទីតាំងចំនួនពីរ ក្នុងតំបន់ឧស្សាហកម្មមួយកន្លែងស្ថិតនៅក្នុងខេត្តបានតេន ភាគខាងលិចទីក្រុងហ្សាការតា និងបន្តបោសសម្អាតនៅតាមទីតាំងផ្សេងទៀត។

អនុប្រធានផ្នែកគ្រប់គ្រងការបំពុល និងការខូចខាតបរិស្ថាននៃក្រសួងបរិស្ថាន បាននិយាយថា ទីតាំងចំនួន១០ ត្រូវបានគេកំណត់ថា មានជាតិពុលដោយវិទ្យុសកម្ម សេស្យូម​១៣៧ ដែលគិតត្រឹមថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ក្រុមការងាររដ្ឋាភិបាលឥណ្ឌូណេស៊ីទទួលបន្ទុកគ្រោះថ្នាក់វិទ្យុសកម្ម បានដកហូតធុងជ័រចំនួន២០ និងថង់ប្លាស្ទិកចំនួន១៧ថង់ ព្រមទាំងសម្ភារៈសម្រាប់បំពុលមួយចំនួនទៀត។

ការកម្ចាត់មេរោគកំពុងត្រូវបានអនុវត្តក្រោមការត្រួតពិនិត្យរបស់ទីភ្នាក់ងារគ្រប់គ្រងថាមពលនុយក្លេអ៊ែរ ដើម្បីធានាសុវត្ថិភាពកម្មករ និងពារការការប៉ះពាល់នឹងវិទ្យុសកម្មបន្ថែមទៀត។ វត្ថុធាតុកខ្វក់មានផ្ទុកកម្រិតវិទ្យុសកម្មខ្ពស់​ ត្រូវបានជីកកកាយដោយប្រើឧបករណ៍ធុនធ្ងន់ ហើយបានផ្លាស់ប្តូរទៅកន្លែងរក្សាទុកជាបណ្តោះអាសន្នរបស់ក្រុមហ៊ុន។

លោកបាននិយាយថា «រដ្ឋាភិបាលបានប្តេជ្ញាអនុវត្តយ៉ាងខ្លាំងក្លានូវកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយ និងគ្រប់គ្រងការចម្លងរោគ»។

យោងតាមរដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាមេរិក បានឱ្យដឹងថា ដំបូងឡើយបានរកឃើញការចម្លងរោគវិទ្យុសកម្ម សេស្យូម ១៣៧ ត្រូវបានគេរាយការណ៍ថា បានរកឃើញនៅក្នុងផលិតផលបង្គាបង្កក ដែលនាំចេញពីឥណ្ឌូណេស៊ីទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។ ចំណែកក្រោយមកអាជ្ញាធរឥណ្ឌូណេស៊ីបានបិទទីតាំងក្រុមហ៊ុនកែច្នៃវេចខ្ចប់ ដែលសង្ស័យថា ជាប្រភពនៃការចម្លងរោគវិទ្យុសកម្មនៅក្នុងផលិតផលបង្គា។

កាលពីចុងខែកញ្ញា​ ឆ្នាំ២០២៥ រដ្ឋមន្ត្រីក្រសួងសម្របសម្រួលសម្រាប់ម្ហូបអាហារ បានបញ្ជាក់ថា ការចម្លងរោគវិទ្យុសកម្ម សេស្យូម ១៣៧ ត្រូវបានរក្សាទុកនៅក្នុងបរិវេណឧស្សាហកម្ម ហើយមិនប៉ះពាល់ដល់ខ្សែសង្វាក់ផ្គត់ផ្គង់ជាតិ ឬការនាំចេញឡើយ។

ក្រសួង​សុខាភិបាលឥណ្ឌូណេស៊ី ​បាន​ពិនិត្យ​កម្មករ​ចំនួន១ ៥៦២នាក់ នៅ​ក្នុង​រង្វង់ផ្ទៃដីទំហំប្រាំគីឡូម៉ែត្រ​នៃ​តំបន់ឧស្សាហកម្ម។  អ្នកដែលត្រូវបានកំណត់អត្តសញ្ញាណថា​ ប្រឈមនឹងគ្រោះថ្នាក់សារធាតុវិទ្យុសកម្មនេះ ត្រូវបានព្យាបាលដោយឱសថ​ឈ្មោះ ព្រូសៀន ប្លូ (Prussian Blue) ដែលជាឱសថសម្រាប់ស្រូបយកសារធាតុវិទ្យុសកម្ម សេស្យូម១៣៧ ចេញពីរាងកាយអ្នកជំងឺ។

ប្រទេសឥណ្ឌូណេស៊ី គឺជាប្រទេសនាំចេញផលិតផលបង្គាធំជាងគេទី៥ របស់ពិភពលោក ដែលមានបរិមាណបង្គាប្រមាណចំនួនប្រាំមួយភាគរយនៃការនាំចេញលើពិភពលោក។ ក្នុងនោះ ប្រហែលពីរភាគបីផលិតផលបង្គាទាំងនេះត្រូវបាននាំចេញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។

យោងតាមទិន្នន័យ បានឱ្យដឹងថា  ប្រទេសឥណ្ឌូណេស៊ីបាននាំចេញបង្គាប្រហែល២១៥ ០០០តោន ដែលមានតម្លៃប្រហែល១,៧ពាន់លានដុល្លារ។ សហរដ្ឋអាម៉េិក គឺជាទីផ្សារចម្បងសម្រាប់បង្គាឥណ្ឌូណេស៊ីដែលមានចំនួន៦៣,៧ភាគរយនៃការនាំចេញសរុប បន្ទាប់មក គឺប្រទេសជប៉ុន។

លោកបាននិយាយថា ប្រសិនបើរឿងនេះនៅតែបន្តកើតមាន គ្រួសារអ្នកនេសាទឥណ្ឌូណេស៊ីរាប់លាន ដែលពឹងផ្អែកលើឧស្សាហកម្មនេះ នឹងប្រឈមមុខបាត់បង់ការងារធ្វើំ។

ប្រទេសឥណ្ឌូណេស៊ីបានបង្កើតក្រុមការងារមួយ បន្ទាប់ពីរដ្ឋបាលចំណីអាហារ និងឪសថររបស់សហរដ្ឋអាម៉េរិកបានចេញសេចក្តីណែនាំដល់អ្នកប្រើប្រាស់ អ្នកចែកចាយ និងអ្នកលក់ជនជាតិអាម៉េរិក មិនត្រូវបរិភោគ លក់ ឬធ្វើម្ហូបបង្គា បង្កកនាំចូលពីប្រទេសឥណ្ឌូណេស៊ី ដែលផ្ទុកសារធាតុវិទ្យុសកម្ម សេស្យូម ១៣៧ ភាយចេញពីកន្លែងសាកល្បងនុយក្លេអ៊ែរនាំពេលកន្លងមក៕


photo_2026-04-02_13-36-48 (3)
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជាអធិបតីភាពក្នុងពិធីបំពាក់មេដាយសំរឹទ្ធ ជូនមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៃរដ្ឋបាលស្រុកខ្សាច់កណ្តាល២៣៧នាក់

ស្រុកខ្សាច់កណ្តាល,ខេត្តកណ្តាល៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកខ្សាច់កណ្តាល នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបំពាក់មេដាយសំរឹទ្ធការងារ ជូនមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៃរដ្ឋបាលស្រុកខ្សាច់កណ្តាលចំនួន២៣៧នាក់។ នៅក្នុងពិធីបំពាក់មេដាយសំរឹទ្ធការងារដល់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានេះ ដោយសារតែមន្រ្តីរាជការទាំងនេះកន្លងទៅបានបំពេញការងារលើសពី ១០ឆ្នាំ និងមិនធ្លាប់ទទួលបានគ្រឿងឥស្សរិយយសកន្លងមកនោះទេ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្តាល,ក្រុមប្រឹក្សាស្រុក នាយក នាយករងរដ្ឋបាលស្រុកមន្ត្រីរាជការ បុគ្គលិកអប់រំ គ្រូបង្រៀន និងមន្ត្រីជាប់កិច្ចសន្យា ដែលសរុបអ្នកចូលរួមចំនួន២៥០នាក់។ នៅក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការបំពេញការងារយ៉ាងសកម្ម ការលះបង់ពេលវេលា និងការទទួលខុសត្រូវខ្ពស់របស់មន្ត្រីរាជការនៅក្នុងស្រុកខ្សាច់កណ្តាល ដែលសម្រេចបាននូវស្នាដៃ និងសមិទ្ធផលជាច្រើន មានជាអាទិ៍ ការផ្តល់សេវាសាធារណៈ ការដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ ការរក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម។ ព្រមជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតប្រតិភូបានថ្លែងទៀតថា ការរៀបចំពិធីបំពាក់មេដាយនៅថ្ងៃនេះ គឺជាសក្ខីភាព នៃការទទួលស្គាល់នូវស្នាដៃ និងគុណបំណាច់ដ៏ធំធេងរបស់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ដែលបានខិតខំប្រឹងប្រែងបំពេញការងារ ដោយមិនខ្លាចការនឿយហត់ […]

656917729_1355030693324352_4583475268584509419_n
ក្នុងរយៈពេលបីខែ ឆ្នាំ២០២៦ កម្ពុជារកចំណូលបានជាង១៣លានដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

ភ្នំពេញ៖ តាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ បានឱ្យដឹងថា កម្ពុជារកចំណូលបានជាង១៣លានដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គររយៈពេល៣ខែដើមឆ្នាំ២០២៦ និងទទួលបានភ្ញៀវទេសចរបរទេសចំនួនជាង២៧ម៉ឺននាក់ ធ្លាក់ចុះប្រមាណ៣២ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ របាយការណ៍ដដែលបានឱ្យដឹងទៀតថា ក្នុងរយៈពេលបីខែ ដើមឆ្នាំ២០២៦នេះ ចំណូលដែលទទួលបានពីការលក់សំបុត្រមានប្រមាណជាង១៣លានដុល្លារ ធ្លាក់ចុះ៣០ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ ចំណូលសរុបពីការលក់បណ្ណនៅប្រាសាទកោះកែរ រយៈពេលបីខែ ឆ្នាំ២០២៦ មានចំនួន៩០ ០៦០ ដុល្លារ និងមានភ្ញៀវទេសចរចំនួន៦ ០០៤នាក់។ ចំពោះចំណូលសរុបពីការលក់សំបុត្រនៅប្រាសាទបេងមាលា រយៈពេលបីខែ ឆ្នាំ២០២៦ មានចំនួន៦១ ៥៦០ដុល្លារ និងមានភ្ញៀវទេសចរបរទេសចំនួន៦ ១៥៦នាក់។ រីឯចំណូលសរុបពីការសំបុត្រនៅភ្នំក្បាលស្ពានរយៈពេលបីខែ ឆ្នាំ២០២៦ មានចំនួន២ ៤៧៥ដុល្លារ និងមានភ្ញៀវទេសចរបរទេសចំនួន៤៩៥នាក់ ខណៈចំណូលលក់សំបុត្រទូករយៈពេល៣ខែនេះមានចំនួន២៩៤ ១៤១ដុល្លារ។ ដោយឡែក ក្នុងខែមីនា ឆ្នាំ២០២៦ កម្ពុជារកចំណូលបានជិតបួនលានដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ធ្លាក់ចុះជាង២៩ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ខណៈទទួលបានភ្ញៀវទេសចរបរទេសចំនួនប្រមាណ៨០ ០០០នាក់ ធ្លាក់ចុះ៣១ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥៕

image_2026-03-31_09-42-13
តម្លៃសាច់ជ្រូកនៅប្រទេសចិនធ្លាក់ចុះទាបបំផុតក្នុងរយៈពេល១៦ឆ្នាំ ដោយសារច្រើនលើសតម្រូវការពេក

ប៉េកាំង៖ តម្លៃសាច់ជ្រូកនៅក្នុងប្រទេសចិន កំពុងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីកសិករចិញ្ចឹមជ្រូកបានពង្រីកផលិតកម្មសាច់ជ្រូកយ៉ាងគំហុក ដែលជាទំនិញធំបំផុតតែមួយ នៅក្នុងសេដ្ឋកិច្ច ដែលប្រធានាធិបតីចិន លោក ស៊ី ជីនភីង បានអំពាវនាវឱ្យមានស្បៀងអាហារគ្រប់គ្រាន់។ តម្លៃជ្រូកនៅប្រទេសចិនកំពុងធ្លាក់ចុះដល់កម្រិតទាបបំផុត កាលពីឆ្នាំ២០១០ ដោយសារការផលិតហួសកម្រិតនៅក្នុងទីផ្សារដ៏ធំបំផុតរបស់ពិភពលោក បានបន្ថែមទៅលើសម្ពាធអតិផរណា ដែលកំពុងរីករាលដាលលើសេដ្ឋកិច្ច។ យោងតាមទិន្នន័យពីក្រុមហ៊ុនប្រឹក្សាកសិកម្ម សៀងហៃ បានឱ្យដឹងថា តម្លៃជ្រូករស់បានធ្លាក់ចុះដល់កម្រិតទាបបំផុតត្រឹម៩,៥៩យន់ ឬស្មើនឹង១,៤ដុល្លារ ក្នុងមួយគីឡូក្រាម ដែលជាកម្រិតទាបបំផុតក្នុងរយៈពេល១៦ឆ្នាំ និងទាបជាងថ្លៃដើមផលិតកម្ម។ បើយោងតាមទិន្នន័យផ្លូវការប្រចាំសប្តាហ៍ ដែលបានចេញផ្សាយកាលពីថ្ងៃទី២៥​ ខែមីនា ឆ្នាំ២០២៦ បានឱ្យដឹងថា ចំណែកតម្លៃសាច់ជ្រូកមានតម្លៃ២២យន់ ឬស្មើ៣,១៨ដុល្លារ ក្នុងមួយគីឡូក្រាម គឺបានធ្លាក់ចុះដល់កម្រិតទាបបំផុត ចាប់តាំងពីខែតុលា ឆ្នាំ២០២១។ សាច់ជ្រូក ដែលជាអាហារចម្បង និងជាទំនិញសំខាន់នៅក្នុងទំនិញរបស់ចិន ដែលបង្កើតជាសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់របស់ប្រទេសចិន គឺជាទំនិញដ៏សំខាន់នៅក្នុងសេដ្ឋកិច្ចមួយ ដែលលោកប្រធានាធិបតីចិន បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ភាពគ្រប់គ្រាន់នៃអាហារកាន់តែច្រើន។ ប៉ុន្តែ រដ្ឋាភិបាលទីក្រុងប៉េកាំងកំពុងជម្នះនឹងបញ្ហាជ្រូក បន្ទាប់ពីការលើកទឹកចិត្តដល់កសិករចិញ្ចឹមជ្រូកជាច្រើនឆ្នាំ ឱ្យពង្រីកផលិតកម្ម ដែលនាំឱ្យមានសមត្ថភាពថ្មី រហូតដល់សាងសង់អគារកសិដ្ឋានចិញ្ចឹមជ្រូកមានកម្ពស់ជាច្រើនជាន់។ តម្លៃសាច់ជ្រូកបានបន្តធ្លាក់ចុះ ទោះបីជាក្រសួងកសិកម្ម និងគណៈកម្មាធិការអភិវឌ្ឍន៍ និងកំណែទម្រង់ជាតិ ដែលជាអ្នករៀបចំផែនការសេដ្ឋកិច្ចកំពូលរបស់ប្រទេសចិន កាលពីសប្តាហ៍មុន បាននិយាយថា […]

photo_2026-04-02_13-42-04
ម៉ាកយីហោកាហ្វេក្នុងស្រុក គិរីកាហ្វេ កំពុងជំរុញការផ្សព្វផ្សាយពីគុណភាពផលិតផលកាហ្វេក្នុងស្រុកដល់ភ្ញៀវជាតិ និងអន្តរជាតិ

ដោយ ឡុង សារេត ភ្នំពេញ៖ ស្របពេលវិស័យកាហ្វេទទួលបានការចាប់អារម្មណ៍ពីសំណាក់ប្រជាពលរដ្ឋនិងភ្ញៀវបរទេស ពិសារជាប្រចាំថ្ងៃ គេសង្កេតឃើញគិរីហ្វេ ដែលជាក្រុមហ៊ុនដាំដុះ និងកែច្នៃកាហ្វេនៅក្នុងស្រុកមួយ បាននិងកំពុងជំរុញការផ្សព្វផ្សាយយ៉ាងសកម្មទៅលើគុណភាពនិងរសជាតិកាហ្វេ ដែលបានដាំនៅក្នុងខេត្តមណ្ឌលគិរី។ តួយ៉ាងថ្មីៗនេះ គិរីកាហ្វេ បានចូលរួមផ្សព្វផ្សាយអំពីគុណភាពកាហ្វេ នៅក្នុងកម្មវិធីប្រកួតសិល្បៈឡាតេអាត ជើកឯក កម្ពុជា-ចិន លើកទី១ កាលពីថ្ងៃទី២៨ និង២៩ ខែមីនា ឆ្នាំ២០២៦។ បើយោងតាមប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុនគិរីកាហ្វេ បានឱ្យដឹងថា គោលដៅចម្បងរបស់គិរីកាហ្វេ គឺលើកស្ទួយ និងផ្សព្វផ្សាយផលិតផលខ្មែរ ដើម្បីឱ្យភ្ញៀវបរទេស ដែលចូលមកទស្សនាកម្ពុជា បានស្គាល់ពីរសជាតិកាហ្វេខ្មែរឆ្ងាញ់មិនចាញ់កាហ្វេ ដែលដាំនៅប្រទេសជិតខាងកម្ពុជានោះទេ។ លោក យិម សំរ៉ុង ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុនគិរីកាហ្វេ បានគូសបញ្ជាក់ថា “ការចូលរួមសហការជាមួយក្រុមហ៊ុនចិនក្នុងព្រឹត្តិការណ៍ ប្រកួតសិល្បៈឡាតេអាតលើកដំបូង នៅកម្ពុជា មានគោលបំណងធំចម្បង គឺព្យាយាមផ្សព្វផ្សាយពីកាហ្វេគិរី ដែលជាផលិតផលខ្មែរមានគុណភាពល្អ បើប្រៀបធៀបនិងកាហ្វេផលិតនៅប្រទេសជិតខាង ក៏ដូចជាគុណភាពកាហ្វេនៅលើពិភពលោក”។ បើតាមប្រធានផ្នែកទីផ្សារខាងលើ ក្រៅពីជំរុញការផ្សព្វផ្សាយផលិតផលកាហ្វេគិរី ការចូលរួមសហការនៅក្នុងព្រឹត្តិការណ៍បែបអន្តរជាតិនេះ គឺដើម្បីប្រមូលផ្តុំនូវយុវជនក្នុងស្រុក ដែលមានស្មាដៃ និងបច្ចេកទេសឆុងកាហ្វេមានឱកាសបានសិក្សាបន្ថែមនៅចំណុចខ្វះខាតពីអ្នកជំនាញដើម្បីមានសមត្ថភាពចូលរួមប្រកួតប្រជែងកម្រិតអន្តរជាតិផ្សេងៗ។ លើសពីនេះមានគោលបំណងជំរុញលើកទឹកចិត្តដល់អ្នកពាក់ព័ន្ធនិងកាហ្វេនៅគ្រប់តំបន់ ផ្តោតទៅលើវិស័យកាហ្វេឱ្យមានសក្តានុពលកាន់តែខ្លាំងក្នុងពេលបច្ចុប្បន្ន។ លោកបានបន្តថា “កន្លងទៅយើងបានបំពេញបេសកកម្មរបស់យើងបានច្រើន តាមរយៈការជំរុញឱ្យមានការប្រើប្រាស់កាហ្វេ […]

កាលវិភាគផ្សព្វផ្សាយ