ម៉ាឡេស៊ីបង្កើតកម្មវិធីពង្រីកគ្រាប់ពូជខ្ទឹមបារាំងក្រហម ដើម្បីកាត់បន្ថយការនាំចូល

image_2025-10-06_08-39-48

កូឡាឡាំពួរ៖ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មម៉ាឡេស៊ី បានកំណត់គោលដៅកាត់បន្ថយឱ្យបាន៣០ភាគរយនូវការពឹងផ្អែករបស់ខ្លួនលើខ្ទឹមបារាំងក្រហមនាំចូល នៅឆ្នាំ២០៣០ ដោយប្រើកម្មវិធីផលិតកម្មគ្រាប់ពូជក្នុងស្រុក ដែលមានរចនាសម្ព័ន្ធត្រឹមត្រូវ។

អគ្គនាយកវិទ្យាស្ថានស្រាវជ្រាវ បាននិយាយថា គំនិតផ្តួចផ្តើមនេះគាំទ្រដល់គោលដៅសន្តិសុខស្បៀងជាតិ ស្របពេលប្រទេសម៉ាឡេស៊ី នាពេលបច្ចុប្បន្នបាននាំចូលស្ទើរតែទាំងអស់នូវខ្ទឹមបារាំងក្រហម​ ដើម្បីឆ្លើយតបតាមតម្រូវការក្នុងប្រទេស ដែលមានតម្លៃជាទឹកប្រាក់ជាង ៥៥៥លានដុល្លារក្នុងមួយឆ្នាំ។

គម្រោងដាំដុះសាកល្បងនៅក្នុងប្រទេសម៉ាឡេស៊ីបានបង្ហាញពីការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយសហគ្រិនទីវ័យក្មេងម្នាក់បានពង្រីកពីគ្រាប់ពូជចំនួន២០គីឡូក្រាម ដាំនៅលើថ្នាលតូចៗ រហូតបង្កើនគ្រាប់ពួជបានយ៉ាងច្រើន ដែលអាចដាំបានលើផ្ទៃដីកន្លះហិកតា និងទទួលបានទិន្នផលរហូតដល់ប្រាំតោនក្នុងមួយរដូវ។

លោកអគ្គនាយកវិទ្យាស្ថានស្រាវជ្រាវ បាននិយាយក្នុងដំណើរទស្សនកិច្ចពិនិត្យមើលគម្រោងផលិតគ្រាប់ពូជខ្ទឹមបារាំងក្រហម ដែលបង្ហាញថា ខ្ទឹមបារាំងក្រហមអាចដាំដុះបានជាលក្ខណៈពាណិជ្ជកម្មនៅក្នុងប្រទេសម៉ាឡេស៊ី។

សព្វថ្ងៃនេះ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មម៉ាឡេស៊ី កំពុងផ្តោតលើការអភិវឌ្ឍគ្រាប់ពូជក្នុងស្រុកសម្រាប់ចែកចាយដល់ប្រជាកសិករនៅក្រោមនាយកដ្ឋានកសិកម្ម ស្របពេលសហគ្រិនគំរូ នឹងដើរតួជាអ្នកផលិតគ្រាប់ពូជសម្រាប់ចែកចាយបន្ត តាមរយៈប្រព័ន្ធដាំឡើងវិញ គ្រាប់មួយកញ្ចប់អាចបង្កើតបានគ្រាប់ថ្មីបីកញ្ចប់ ដែលអាចពង្រីកការដាំដុះតាមគ្រប់រដូវនីមួយៗ។

យោងតាមអាកាសធាតុក្នុងប្រទេសម៉ាឡេស៊ី ខ្ទឹមបារាំងក្រហមអាចដាំបាននៅនៅក្នុងខែសីហា និងប្រមូលផលនៅក្នុងខែតុលា។  ការដាំដុះនឹងពង្រីកឱ្យបានកាន់តែធំនៅឆ្នាំ២០២៦ ដែលអ្នកជំនាញសង្ឃឹមថា នឹងទទួលបានទិន្នផលគ្រាប់ចំនួន១៥ ០០០ គីឡូក្រាមក្នុងមួយរដូវដាំដុះ។  ចំណែកនៅកសិដ្ឋាផលិតកម្មចំណីអាហារផ្សេងទៀត​ អាចផលិតគ្រាប់ពូជបានឈានដល់ ២ ៤០០គីឡូក្រាមក្នុងមួយរដូវ ដែលអ្នកជំនាញបានព្យាករណ៍ថា នឹងទទួលបានទិន្នផលគ្រាប់ពូជកើនឡើងរហូតដល់៥០ ០០០គីឡូក្រាម នៅឆ្នាំ២០២៦។

លោកប្រធានវិទ្យាស្ថានបានជ្រើសរើសកំណត់សម្រាប់ដាំដុះខ្ទឹមបារាំងក្រហម ដែលអាចផ្តល់ទិន្នផលពី៨ ០០០ ទៅ៩០ ០០០គីឡូក្រាម ក្នុងមួយហិកតា អាស្រ័យលើវិធីសាស្រ្តដាំដុះ។  ចំណែកតម្រូវការទីផ្សារក្នុងស្រុកនៅតែមានកម្រិតខ្ពស់ដដែល ដោយមានតម្លៃចន្លោះពី ១,៥០ដុល្លារ ទៅ២,១៥ដុល្លារ ក្នុងមួយគីឡូក្រាម ដែលអាចលក់ស្រស់ៗ និងផលិតផលខ្ទឹមបារាំងបំពងដ៏ពេញនិយមផងដែរ។

សហគ្រិនគំរូពសម្រាប់ផលិតគ្រាប់ពូជវិញ បានកត់សម្គាល់ថា ការងាររបស់លោកបានចាប់ផ្តើមនៅដើមឆ្នាំ២០២៣ បន្ទាប់ពីទទួលបានការគាំទ្រផ្នែកបច្ចេកទេសពីវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មម៉ាឡេស៊ី។  ការសាកល្បងដំបូង លោកបានដាំគ្រាប់ពូជចំនួន២០គីឡូក្រាម ផលិតបានខ្ទឹមបារាំងបំពងចំនួន១១៥គីឡូក្រាម ឬស្មើនឹងខ្ទឹមបារាំងក្រហមចំនួន៥០០មើម។  លោកបានបន្ថែមថា ខ្ទឹមបារាំងក្រហមមានភាពងាយស្រួលក្នុងការគ្រប់គ្រងជាងបន្លែដទៃទៀត ហើយក៏អាចបណ្តេញសត្វល្អិតចេញពីដំណាំផ្សេងទៀង ដូចជាម្ទេសជាដើម។

ផ្ទៃដីដាំដុះ គឺសមស្របបំផុតនៅរដូវប្រាំង ខណៈពេលនៅរដូវវស្សា គេអាចដំណាំផ្សេងជំនួសវិញ មានដូចជា ស្ពៃខ្មៅ និងត្រកួនជាដើម។  តម្រូវការខ្ទឹមបារាំងក្រហមបច្ចុប្បន្ននៅក្នុងប្រទេសម៉ាឡេស៊ី គឺកើនលើសពីការផ្គត់ផ្គង់ ដោយការលក់ភាគច្រើនមានកំណត់ចំពោះទីផ្សារក្នុងស្រុក ដោយសារកសិករមិនអាចបំពេញតាមការបញ្ជាទិញពីតាមផ្សារទំនើបបានទេ។  ខ្ទឹមបារាំង ដែលមានគុណភាពខ្ពស់ ត្រូវបានលក់ក្នុងតម្លៃរហូតដល់២,១៥ដុល្លារ ក្នុងមួយគីឡូក្រាម៕


photo_2026-04-02_13-36-48 (3)
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជាអធិបតីភាពក្នុងពិធីបំពាក់មេដាយសំរឹទ្ធ ជូនមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៃរដ្ឋបាលស្រុកខ្សាច់កណ្តាល២៣៧នាក់

ស្រុកខ្សាច់កណ្តាល,ខេត្តកណ្តាល៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកខ្សាច់កណ្តាល នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបំពាក់មេដាយសំរឹទ្ធការងារ ជូនមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៃរដ្ឋបាលស្រុកខ្សាច់កណ្តាលចំនួន២៣៧នាក់។ នៅក្នុងពិធីបំពាក់មេដាយសំរឹទ្ធការងារដល់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានេះ ដោយសារតែមន្រ្តីរាជការទាំងនេះកន្លងទៅបានបំពេញការងារលើសពី ១០ឆ្នាំ និងមិនធ្លាប់ទទួលបានគ្រឿងឥស្សរិយយសកន្លងមកនោះទេ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្តាល,ក្រុមប្រឹក្សាស្រុក នាយក នាយករងរដ្ឋបាលស្រុកមន្ត្រីរាជការ បុគ្គលិកអប់រំ គ្រូបង្រៀន និងមន្ត្រីជាប់កិច្ចសន្យា ដែលសរុបអ្នកចូលរួមចំនួន២៥០នាក់។ នៅក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការបំពេញការងារយ៉ាងសកម្ម ការលះបង់ពេលវេលា និងការទទួលខុសត្រូវខ្ពស់របស់មន្ត្រីរាជការនៅក្នុងស្រុកខ្សាច់កណ្តាល ដែលសម្រេចបាននូវស្នាដៃ និងសមិទ្ធផលជាច្រើន មានជាអាទិ៍ ការផ្តល់សេវាសាធារណៈ ការដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ ការរក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម។ ព្រមជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតប្រតិភូបានថ្លែងទៀតថា ការរៀបចំពិធីបំពាក់មេដាយនៅថ្ងៃនេះ គឺជាសក្ខីភាព នៃការទទួលស្គាល់នូវស្នាដៃ និងគុណបំណាច់ដ៏ធំធេងរបស់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ដែលបានខិតខំប្រឹងប្រែងបំពេញការងារ ដោយមិនខ្លាចការនឿយហត់ […]

656917729_1355030693324352_4583475268584509419_n
ក្នុងរយៈពេលបីខែ ឆ្នាំ២០២៦ កម្ពុជារកចំណូលបានជាង១៣លានដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

ភ្នំពេញ៖ តាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ បានឱ្យដឹងថា កម្ពុជារកចំណូលបានជាង១៣លានដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គររយៈពេល៣ខែដើមឆ្នាំ២០២៦ និងទទួលបានភ្ញៀវទេសចរបរទេសចំនួនជាង២៧ម៉ឺននាក់ ធ្លាក់ចុះប្រមាណ៣២ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ របាយការណ៍ដដែលបានឱ្យដឹងទៀតថា ក្នុងរយៈពេលបីខែ ដើមឆ្នាំ២០២៦នេះ ចំណូលដែលទទួលបានពីការលក់សំបុត្រមានប្រមាណជាង១៣លានដុល្លារ ធ្លាក់ចុះ៣០ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ ចំណូលសរុបពីការលក់បណ្ណនៅប្រាសាទកោះកែរ រយៈពេលបីខែ ឆ្នាំ២០២៦ មានចំនួន៩០ ០៦០ ដុល្លារ និងមានភ្ញៀវទេសចរចំនួន៦ ០០៤នាក់។ ចំពោះចំណូលសរុបពីការលក់សំបុត្រនៅប្រាសាទបេងមាលា រយៈពេលបីខែ ឆ្នាំ២០២៦ មានចំនួន៦១ ៥៦០ដុល្លារ និងមានភ្ញៀវទេសចរបរទេសចំនួន៦ ១៥៦នាក់។ រីឯចំណូលសរុបពីការសំបុត្រនៅភ្នំក្បាលស្ពានរយៈពេលបីខែ ឆ្នាំ២០២៦ មានចំនួន២ ៤៧៥ដុល្លារ និងមានភ្ញៀវទេសចរបរទេសចំនួន៤៩៥នាក់ ខណៈចំណូលលក់សំបុត្រទូករយៈពេល៣ខែនេះមានចំនួន២៩៤ ១៤១ដុល្លារ។ ដោយឡែក ក្នុងខែមីនា ឆ្នាំ២០២៦ កម្ពុជារកចំណូលបានជិតបួនលានដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ធ្លាក់ចុះជាង២៩ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ខណៈទទួលបានភ្ញៀវទេសចរបរទេសចំនួនប្រមាណ៨០ ០០០នាក់ ធ្លាក់ចុះ៣១ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥៕

image_2026-03-31_09-42-13
តម្លៃសាច់ជ្រូកនៅប្រទេសចិនធ្លាក់ចុះទាបបំផុតក្នុងរយៈពេល១៦ឆ្នាំ ដោយសារច្រើនលើសតម្រូវការពេក

ប៉េកាំង៖ តម្លៃសាច់ជ្រូកនៅក្នុងប្រទេសចិន កំពុងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីកសិករចិញ្ចឹមជ្រូកបានពង្រីកផលិតកម្មសាច់ជ្រូកយ៉ាងគំហុក ដែលជាទំនិញធំបំផុតតែមួយ នៅក្នុងសេដ្ឋកិច្ច ដែលប្រធានាធិបតីចិន លោក ស៊ី ជីនភីង បានអំពាវនាវឱ្យមានស្បៀងអាហារគ្រប់គ្រាន់។ តម្លៃជ្រូកនៅប្រទេសចិនកំពុងធ្លាក់ចុះដល់កម្រិតទាបបំផុត កាលពីឆ្នាំ២០១០ ដោយសារការផលិតហួសកម្រិតនៅក្នុងទីផ្សារដ៏ធំបំផុតរបស់ពិភពលោក បានបន្ថែមទៅលើសម្ពាធអតិផរណា ដែលកំពុងរីករាលដាលលើសេដ្ឋកិច្ច។ យោងតាមទិន្នន័យពីក្រុមហ៊ុនប្រឹក្សាកសិកម្ម សៀងហៃ បានឱ្យដឹងថា តម្លៃជ្រូករស់បានធ្លាក់ចុះដល់កម្រិតទាបបំផុតត្រឹម៩,៥៩យន់ ឬស្មើនឹង១,៤ដុល្លារ ក្នុងមួយគីឡូក្រាម ដែលជាកម្រិតទាបបំផុតក្នុងរយៈពេល១៦ឆ្នាំ និងទាបជាងថ្លៃដើមផលិតកម្ម។ បើយោងតាមទិន្នន័យផ្លូវការប្រចាំសប្តាហ៍ ដែលបានចេញផ្សាយកាលពីថ្ងៃទី២៥​ ខែមីនា ឆ្នាំ២០២៦ បានឱ្យដឹងថា ចំណែកតម្លៃសាច់ជ្រូកមានតម្លៃ២២យន់ ឬស្មើ៣,១៨ដុល្លារ ក្នុងមួយគីឡូក្រាម គឺបានធ្លាក់ចុះដល់កម្រិតទាបបំផុត ចាប់តាំងពីខែតុលា ឆ្នាំ២០២១។ សាច់ជ្រូក ដែលជាអាហារចម្បង និងជាទំនិញសំខាន់នៅក្នុងទំនិញរបស់ចិន ដែលបង្កើតជាសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់របស់ប្រទេសចិន គឺជាទំនិញដ៏សំខាន់នៅក្នុងសេដ្ឋកិច្ចមួយ ដែលលោកប្រធានាធិបតីចិន បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ភាពគ្រប់គ្រាន់នៃអាហារកាន់តែច្រើន។ ប៉ុន្តែ រដ្ឋាភិបាលទីក្រុងប៉េកាំងកំពុងជម្នះនឹងបញ្ហាជ្រូក បន្ទាប់ពីការលើកទឹកចិត្តដល់កសិករចិញ្ចឹមជ្រូកជាច្រើនឆ្នាំ ឱ្យពង្រីកផលិតកម្ម ដែលនាំឱ្យមានសមត្ថភាពថ្មី រហូតដល់សាងសង់អគារកសិដ្ឋានចិញ្ចឹមជ្រូកមានកម្ពស់ជាច្រើនជាន់។ តម្លៃសាច់ជ្រូកបានបន្តធ្លាក់ចុះ ទោះបីជាក្រសួងកសិកម្ម និងគណៈកម្មាធិការអភិវឌ្ឍន៍ និងកំណែទម្រង់ជាតិ ដែលជាអ្នករៀបចំផែនការសេដ្ឋកិច្ចកំពូលរបស់ប្រទេសចិន កាលពីសប្តាហ៍មុន បាននិយាយថា […]

photo_2026-04-02_13-42-04
ម៉ាកយីហោកាហ្វេក្នុងស្រុក គិរីកាហ្វេ កំពុងជំរុញការផ្សព្វផ្សាយពីគុណភាពផលិតផលកាហ្វេក្នុងស្រុកដល់ភ្ញៀវជាតិ និងអន្តរជាតិ

ដោយ ឡុង សារេត ភ្នំពេញ៖ ស្របពេលវិស័យកាហ្វេទទួលបានការចាប់អារម្មណ៍ពីសំណាក់ប្រជាពលរដ្ឋនិងភ្ញៀវបរទេស ពិសារជាប្រចាំថ្ងៃ គេសង្កេតឃើញគិរីហ្វេ ដែលជាក្រុមហ៊ុនដាំដុះ និងកែច្នៃកាហ្វេនៅក្នុងស្រុកមួយ បាននិងកំពុងជំរុញការផ្សព្វផ្សាយយ៉ាងសកម្មទៅលើគុណភាពនិងរសជាតិកាហ្វេ ដែលបានដាំនៅក្នុងខេត្តមណ្ឌលគិរី។ តួយ៉ាងថ្មីៗនេះ គិរីកាហ្វេ បានចូលរួមផ្សព្វផ្សាយអំពីគុណភាពកាហ្វេ នៅក្នុងកម្មវិធីប្រកួតសិល្បៈឡាតេអាត ជើកឯក កម្ពុជា-ចិន លើកទី១ កាលពីថ្ងៃទី២៨ និង២៩ ខែមីនា ឆ្នាំ២០២៦។ បើយោងតាមប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុនគិរីកាហ្វេ បានឱ្យដឹងថា គោលដៅចម្បងរបស់គិរីកាហ្វេ គឺលើកស្ទួយ និងផ្សព្វផ្សាយផលិតផលខ្មែរ ដើម្បីឱ្យភ្ញៀវបរទេស ដែលចូលមកទស្សនាកម្ពុជា បានស្គាល់ពីរសជាតិកាហ្វេខ្មែរឆ្ងាញ់មិនចាញ់កាហ្វេ ដែលដាំនៅប្រទេសជិតខាងកម្ពុជានោះទេ។ លោក យិម សំរ៉ុង ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុនគិរីកាហ្វេ បានគូសបញ្ជាក់ថា “ការចូលរួមសហការជាមួយក្រុមហ៊ុនចិនក្នុងព្រឹត្តិការណ៍ ប្រកួតសិល្បៈឡាតេអាតលើកដំបូង នៅកម្ពុជា មានគោលបំណងធំចម្បង គឺព្យាយាមផ្សព្វផ្សាយពីកាហ្វេគិរី ដែលជាផលិតផលខ្មែរមានគុណភាពល្អ បើប្រៀបធៀបនិងកាហ្វេផលិតនៅប្រទេសជិតខាង ក៏ដូចជាគុណភាពកាហ្វេនៅលើពិភពលោក”។ បើតាមប្រធានផ្នែកទីផ្សារខាងលើ ក្រៅពីជំរុញការផ្សព្វផ្សាយផលិតផលកាហ្វេគិរី ការចូលរួមសហការនៅក្នុងព្រឹត្តិការណ៍បែបអន្តរជាតិនេះ គឺដើម្បីប្រមូលផ្តុំនូវយុវជនក្នុងស្រុក ដែលមានស្មាដៃ និងបច្ចេកទេសឆុងកាហ្វេមានឱកាសបានសិក្សាបន្ថែមនៅចំណុចខ្វះខាតពីអ្នកជំនាញដើម្បីមានសមត្ថភាពចូលរួមប្រកួតប្រជែងកម្រិតអន្តរជាតិផ្សេងៗ។ លើសពីនេះមានគោលបំណងជំរុញលើកទឹកចិត្តដល់អ្នកពាក់ព័ន្ធនិងកាហ្វេនៅគ្រប់តំបន់ ផ្តោតទៅលើវិស័យកាហ្វេឱ្យមានសក្តានុពលកាន់តែខ្លាំងក្នុងពេលបច្ចុប្បន្ន។ លោកបានបន្តថា “កន្លងទៅយើងបានបំពេញបេសកកម្មរបស់យើងបានច្រើន តាមរយៈការជំរុញឱ្យមានការប្រើប្រាស់កាហ្វេ […]

កាលវិភាគផ្សព្វផ្សាយ