អ្នកស្រី ចំរើន ពិសោធន៍ដំាបន្លែស្លឹកក្នុងផ្ទះបន្លែសុវត្ថិភាពថ្មី ដែលមិនមានការហ៊ុមព័ន្ធបិទជិត

អ្នកស្រី វង់ ចំរើន ជាកសិកររស់នៅភូមិស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល កំពុងធ្វើការសាកល្បងពិសោធន៍ដំាដំណាំស្លឹក នៅក្នុងគម្រោងផ្ទះបន្លែសុវត្ថិភាពថ្មី ដែលមិនមានយកស្បៃហ៊ុមព័ន្ធជុំវិញ ឬ បិទជិត។
កសិកររូបនេះ បានរៀបរាប់ថា “ផ្ទះបន្លែសុវត្ថិភាពគឺ គម្រោងមាសបៃតងបានឱ្យខ្ញុំធ្វើការដកស្រង់ថា តើការការពារសត្វ ការលូតលាស់របស់ដំណាំ ហើយបន្លែយើងមានសុវតិ្ថភាពបានកម្រិតណា ដោយគេឱ្យខ្ញុំធ្វើស្ដង់ដាពិសោធន៍រោងថ្មី សាកល្បងក្នុងផ្ទះសំណាញ់ថ្មីនេះ វាធន់នឹងបម្រែបម្រួលអាកាសធាតុកម្រិតណា” ។
អ្នកស្រី វង់ ចំរើន បានពិសោធន៍ផ្ទះបន្លែសុវត្ថិភាព អស់រយៈពេល ១ខែហើយ ដោយឃើញថាដំណាំរបស់អ្នកស្រីទទួលបានផលល្អ មិនមានសត្វល្អិតមកបំផ្លាញដំណាំនោះទេ។ ជុំវិញផលលំបាក អ្នកស្រី ពុំទាន់អាចបញ្ជាក់ប្រាប់បាននោះទេ ព្រោះបច្ចុប្បន្នកំពុងស្ថិតនៅក្នុងការសាកល្បងពិសោធន៍នៅឡើយ។
មុននឹងក្លាយជាគ្រោងផ្ទះដំាដំណាំសុវត្ថិភាពមួយនេះ អ្នកស្រី និងគម្រោងមាសបៃតង បានចំណាយថវិកាអស់ប្រមាណ ៣ ៦០០ដុល្លារអាមេរិក ដោយក្នុងនោះកសិករត្រូវចេញជាបដិភាគ ៥០០ដុល្លារអាមេរិក។
អ្នកស្រី វង់ ចំរើន បានបញ្ជាក់ថា គម្រោងមាសបៃតង បានឱ្យគាត់ពិសោធន៍ទៅលើដំណាំស្លឹក ដំណាំផ្លែ ដំណាំមើម និងដំណាំផ្កា តែបច្ចុប្បន្នទើបតែបានសាកល្បងដាំដំណាំស្លឹកនោះទេ។ នៅកម្ពុជាផ្ទះបន្លែសុវត្ថិភាព ទើបតែសាងសង់បានចំនួន ៩រោងប៉ុណ្ណោះគឺមាន នៅខេត្តតាកែវ កំពង់សោម មណ្ឌលគិរី រតនៈគិរី និងខេត្តកណ្ដាល។
សូមជម្រាបថា គម្រោងផ្ទះបន្លែសុវត្ថិភាពថ្មីនេះ ជាបុត្រសម្ព័ន្ធរបស់មាសបៃតង ដែលបានបង្កើតនៅក្នុងសហគមន៍ស្វាយប្រទាល ចាប់តាំងពីថ្ងៃ១៨ ខែកក្កដា ឆ្នាំ២០១៨៕

ដោយ៖ ញឹក សំអូន


image_2025-10-07_08-57-08
កុងតឺន័ររាប់ពាន់ដឹកបង្គា​ឥណ្ឌូណេស៊ី​ ទទួលបានការអនុញ្ញាតនាំ​ចូល​ទីផ្សារអាម៉េរិក

ហ្សាការតា៖ មន្ត្រីរដ្ឋាភិបាលឥណ្ឌូណេស៊ី បាននិយាយថា រដ្ឋាភិបាលឥណ្ឌូនេស៊ី បានចុះកិច្ចព្រមព្រៀងជាមួយរដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាម៉េរិក ដើម្បីចាប់ផ្តើមដំណើរការនាំចេញឡើងវិញ នូវផលិតផលបង្គាឥណ្ឌូនេស៊ីទៅកាន់សហរដ្ឋអាម៉េរិក។ ប្រធានទីភ្នាក់ងារគ្រប់គ្រង និងត្រួតពិនិត្យគុណភាពផលិតផលសមុទ្រ និងនេសាទរបស់ប្រទេសឥណ្ឌូណេស៊ី បានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះអនុញ្ញាតឱ្យកុងតឺន័ររាប់ពាន់គ្រឿងដឹកបង្គារឥណ្ឌូណេស៊ី ដែលកំពុងធ្វើដំណើរទៅកាន់សហរដ្ឋអាម៉េរិក អាចចូលចតបាន បើទោះបីជាបទប្បញ្ញត្តិនាំចូលថ្មីនឹងចូលជាធរមាននៅចុងខែតុលា ឆ្នាំ២០២៥នេះ។ លោកស្រីបាននិយាយទៀតថា រដ្ឋបាលចំណីអាហារ និងឱសថ របស់សហរដ្ឋអាម៉េរិកបានផ្តល់ការលើកលែងពិសេសសម្រាប់កុងតឺន័រដឹកបង្គារាប់ពាន់គ្រឿង ដែលនឹងទៅដល់សហរដ្ឋអាម៉េរិក នៅចុងខែតុលា​ ឬដើមវិច្ឆិកា។ ការនាំចូលថ្មីនេះ ត្រូវស្ថិតក្រោមការឃ្លាំមើលយ៉ាងតឹងរ៉ឹងបំផុត លើការដឹកជញ្ជូនបង្គាពីប្រទេសឥណ្ឌូនេស៊ី ជាពិសេសផលិតផលបង្គាមានប្រភពមកពីកោះ​ជ្វា និងកោះឡាំពុង ដើម្បីធានាថា គ្មានសារធាតុវិទ្យុសកម្មសេស្យូម​១៣៧ (Cesium-137)។  ផលិតផលបង្គាទាំងអស់ក៏តម្រូវឱ្យមានវិញ្ញាបនបត្រផ្លូវការពីប្រទេសឥណ្ឌូណេស៊ី ដែលបញ្ជាក់បន្ថែមថា មិនមានសារធាតុវិទ្យុសកម្មឡើយ។ កាលពីខែកញ្ញា ឆ្នាំ២០២៥ អាជ្ញាធរអាម៉េរិកបានបដិសេធការនាំចូលបង្គាឥណ្ឌូណេស៊ី ជាបណ្ដោះអាសន្ន បន្ទាប់ពីបានរកឃើញមានសារធាតុវិទ្យុសកម្ម ដែលបង្កឱ្យមានការព្រួយបារម្ភក្នុងចំណោមអ្នកនាំចេញ និងបង្កឱ្យមានការចរចាជាបន្ទាន់រវាងរដ្ឋាភិបាលប្រទេសទាំងពីរ។ កិច្ចព្រមព្រៀងចុងក្រោយបំផុតបានបន្ធូរបន្ថយការភ័យខ្លាចនៅក្នុងឧស្សាហកម្មនេះ ដោយសារអ្នកនាំចេញជាច្រើនបានបញ្ជូនកុងតឺន័ររួចហើយ ដែលនឹងទៅគោលដៅនាពេលឆាប់ៗនេះ ប៉ុន្តែដោយសារគ្មានវិញ្ញាបនប័ត្របញ្ជាក់បន្ថែម ដែលតម្រូវដោយរដ្ឋបាលចំណីអាហារ និងឱសថអាម៉េរិក។ លោកស្រីបាននិយាយថា «យើងបានបញ្ចុះបញ្ចូលដោយជោគជ័យនូវរដ្ឋបាលចំណីអាហារ និងឱសថថា កុងតឺន័រជាងមួយពាន់បានឆ្លងកាត់ប្រព័ន្ធបញ្ជាក់គុណភាពដ៏តឹងរឹងរបស់ប្រទេសឥណ្ឌូណេស៊ី ហើយត្រូវបានបញ្ជាក់រួចហើយនៅក្រោមក្របខណ្ឌត្រួតពិនិត្យគុណភាពជលផលថ្នាក់ជាតិរបស់យើង»។ លោកស្រីបានបន្ថែមថា នៅពេលកុងតឺន័រទាំងនោះមកដល់សហរដ្ឋអាម៉េរិក […]

6899bbd4f35da803738ea299
ឥណ្ឌូណេស៊ី និងប៉េរូ ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី

ហ្សាការតា៖ ប្រទេសឥណ្ឌូណេស៊ី និងប្រទេសប៉េរូ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម ក្នុងពេលមេដឹកនាំប្រទេសទាំងពីរបានជួបប្រជុំគ្នានៅទីក្រុងហ្សាកាតា បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានកំណត់អត្រាពន្ធ១៩ភាគរយលើការនាំចូលពីប្រទេសឥណ្ឌូណេស៊ី។ សារព័ត៌មាន ហ្សាកាតា ប៉ុស្ត្តិ៍ របស់ឥណ្ឌូណេស៊ី បានចេញផ្សាយថា កិច្ចព្រមព្រៀងធ្វើឡើងក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីប៉េរូ លោកស្រី ឌីណា បូលួតេ (Dina Boluarte) ដែលត្រូវបានស្វាគមន៍ដោយក្រុមតន្រ្តីកងកិត្តិយស នៅឯវិមានប្រធានាធិបតី ក្នុងរដ្ឋធានីឥណ្ឌូណេស៊ី។ ប្រធានាធិបតីឥណ្ឌូណេស៊ី​​ លោក ប្រាបូវូស ស៊ូប៊ីយ៉ាន់តូ (Prabowo Subianto) បានមានប្រសាន៍ថា មេដឹកនាំទាំងនេះបានធ្វើជាសាក្សីក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម ហៅថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ ដែលនឹងធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅបន្ទាប់ពីលោកបានទៅបំពេញទស្សនកិច្ចនៅទីក្រុងលីម៉ា កាលពីឆ្នាំ២០២៤។ លោកប្រធានាធិបតី​ បានមានប្រសាសន៍បន្ទាប់ពីកិច្ចប្រជុំថា «កិច្ចព្រមព្រៀងនេះនឹងពង្រីកការនាំទំនិញចូលទៅកាន់ទីផ្សារ និងជំរុញសកម្មភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។  ជាធម្មតា កិច្ចព្រមព្រៀងបែបនេះត្រូវចំណាយពេលជាច្រើនឆ្នាំ ប៉ុន្តែឥណ្ឌូណេស៊ី និងប៉េរូ អាចសម្រេចបាននូវកិច្ចព្រមព្រៀងនេះ ក្នុងរយៈពេល១៤ខែ»។ តាមការវិភាគស៊ីជម្រៅអំពីបញ្ហាធុរកិច្ច គេរំពឹងទុកថា កិច្ចព្រមព្រៀងនេះ គឺជាប្រភពឆ្ពោះទៅរកការពង្រីកទីផ្សារថ្មីៗថែមទៀត […]

កាលវិភាគផ្សព្វផ្សាយ