សមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺទទួលបានការបញ្ជាទិញកើនឡើងខ្ពស់នៅឆ្នាំ២០២៥

480691850_1178828186966069_6173538444187209996_n

កំពង់ស្ពឺ៖ ប្រធានសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ បានប្រាប់ឱ្យដឹងថា នៅឆ្នាំ២០២៥នេះ សមាគមទទួលបានការបញ្ជាទិញស្ករត្នោត ប្រភេទស្ករម្សៅសរីរាង្គពីក្រុមហ៊ុនដៃគូកើនឡើងខ្ពស់ បើប្រៀបធៀបនិងឆ្នាំ២០២៤។

លោក សំ សារឿន ប្រធានសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ បានឱ្យដឹងថា ឆ្នាំ២០២៥នេះ មានក្រុមហ៊ុនចំនួនបួនបានបញ្ជាការទិញប្រភេទស្ករម្សៅសរីរាង្គចំនួន១៥៧តោន កើនឡើងជាង១២៤ភាគរយ បើប្រៀបធៀបនិងរយៈពេលដូចគ្នាឆ្នាំ២០២៤ មានចំនួន៧០តោន។

បើតាមប្រធានសមាគមខាងលើ បានឱ្យដឹងថា ក្រុមហ៊ុនបួន ដែលបញ្ជាការទិញស្ករម្សៅ រួមមាន ក្រុមហ៊ុន ខនហ្វីរេល, ក្រុមហ៊ុនហ្វាមលីង, ក្រុមហ៊ុន ហះស៊ែត (ក្រុមហ៊ុនកូរ៉េ )និងក្រុមហ៊ុន ផ្លាថេសិន ហើយនៅក្នុងបរិមាណស្ករម្សៅសរុបទាំង១៥៧តោន មានប្រមាណ២០ភាគរយលក់នៅក្នុងស្រុក និង៨០ភាគរយផ្សេងទៀតនាំចេញទៅចែកចាយនៅលើទីផ្សារពិភពលោក រួមមានទីផ្សារនៅអឺរ៉ុប ជប៉ុន និងសហរដ្ឋអាម៉េរិក។

លោក សំ សារឿន បានបញ្ជាក់ថា «ប្រភេទស្ករម្សៅសរីរាង្គ និងស្ករត្នោតម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ក្នុងមួយតោនកសិករអាចលក់ថ្លៃជាងប្រាំពីរលានរៀល ហើយនៅក្នុងមួយរដូវសម្រាប់កសិករឡើងត្នោតតិចជាងគេ បានចំណូលជាង២៥០០ដុល្លារ ហើយដោយឡែកអ្នកឡើងត្នោតចាប់ពី១៥ដើមឡើងទៅ អាចរកប្រាក់ចំណូលបានដល់៦០០០ដុល្លារ»។

ទាក់ទងនិងស្ករត្នោតកំពង់ស្ពឺ,សមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺមានចក្ខុវិស័យរបស់ខ្លួន ចង់ឃើញប្រជាកសិករ ដែលជាអ្នកប្រកបរបរឡើងត្នោតមានជីវភាពល្អប្រសើរ តាមរយៈសមាគមជួយផ្សព្វផ្សាយ រកទីផ្សារជូនប្រជាកសិករ ការពារផលិតផលរបស់អ្នកឡើងត្នោត និងចុះបង្រៀនផ្នែកបច្ចេកទេស ការកត់ត្រាទិញ លក់នៅក្នុងរដូវកាលផលិតស្ករត្នោត។

ចំណែកការផលិតវិញ សមាគមបានកំណត់រដូវចាប់ផ្តើមផលិតស្ករត្នោតកំពង់ស្ពឺ ចាប់ពីខែធ្នូ រហូតដល់ថ្ងៃទី៣០ ខែឧសភា ត្រូវបញ្ចប់ការប្រមូលផលស្ករត្នោតកំពង់ស្ពឺ។ ប៉ុន្តែបើកសិករនៅបន្តការផលិតស្ករទៀត សមាគមមិនអនុញ្ញាតឱ្យប្រើប្រាស់ឈ្មោះស្ករត្នោតកំពង់ស្ពឺបានទេ ទោះជាស្ថិតនៅក្នុងតំបន់ក៏ដោយ៕ ដោយ ឡុង សារេត


image_2026-03-31_07-51-38
វៀតណាម ដាក់គោលដៅនាំចេញកសិផល ឈើ និងជលផល ឱ្យបានពី៧៣ ទៅ៧៤ពាន់លានដុល្លារនៅឆ្នាំ២០២៦នេះ

ហាណូយ៖ យោងតាមក្រសួងកសិកម្ម និងបរិស្ថានវៀតណាម បានឱ្យដឹងថា វិស័យកសិកម្មរបស់វៀតណាម នៅតែរក្សា​បាននូវកំណើនថេរ ក្នុងអំឡុងឆ្នាំ២០២១-២០២៥ ដែលលើសពីមធ្យមភាគជាសកល ដោយសារតម្រូវការ​ក្នុងស្រុក និងអន្តរជាតិ​បានបន្តកើនឡើង។ ការចូលរួម និងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើនរបស់ប្រទេសវៀតណាម បានជួយពង្រីកខ្លួនចូល​ទៅកាន់​​ទីផ្សារ ដែលធ្វើឱ្យផលិតផលកសិកម្មវៀតណាម កាន់តែស៊ីជម្រៅនៅក្នុងទីផ្សារដ៏សក្តានុពលនៅលើពិភពលោក។ ក្រសួងបានកត់សម្គាល់ថា វិស័យនេះ នៅតែមានឱកាសច្រើនសម្រាប់ការអភិវឌ្ឍ ជាពិសេស ស៊ីជម្រៅនៅក្នុង​ផលិតផល​កែច្នៃទំនិញ ដែលមានតម្លៃបន្ថែមខ្ពស់ និងការអនុវត្តបច្ចេកវិទ្យាទំនើបអាចជួយបង្កើនការប្រកួតប្រជែង​ជាសកល​របស់កសិផលវៀតណាម។ ឥឡូវនេះ ផលិតផលកសិកម្មវៀតណាម មានវត្តមាននៅលើទីផ្សារភាគច្រើន​ទូទាំងពិភពលោក។ ក្រសួងកសិកម្ម និងបរិស្ថាន បានឱ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាន នាទីក្រុងហូជីមិញ កាលពីថ្ងៃទី២៣ ខែមករាថា ប្រទេសវៀតណាម កំពុងកំណត់គោលដៅសម្រាប់ការនាំចេញកសិផល ផលព្រៃឈើ និងជលផល ឱ្យទទួលបានចំណូលសរុបពី៧៣ ទៅ៧៤ពាន់លានដុល្លារ នៅឆ្នាំ២០២៦នេះ។ ទោះបីជាមានការប្រែប្រួលជាសកល ដែលបណ្តាលមកពីជំងឺរាតត្បាត ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងការប្រែប្រួលអាកាសធាតុក៏ដោយ ក៏ការនាំចេញកសិផល ផលព្រៃឈើ និងជលផលរបស់ប្រទេសវៀតណាម នៅតែរក្សាបាននូវសន្ទុះកំណើនក្នុងប៉ុន្មានឆ្នាំថ្មីកន្លងមកៗនេះ ដោយបន្តដើរតួជាសសរស្តម្ភដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ និងរួមចំណែកដល់កំណើនសេដ្ឋកិច្ច ស្ថិរភាពជញ្ជីងពាណិជ្ជកម្ម និងការលើកកម្ពស់ប្រាក់ចំណូលនៅតាមជនបទ។ ទាក់ទងនឹងអាទិភាពសម្រាប់ឆ្នាំ២០២៦ អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាន វៀតណាម បានមានប្រសាសន៍ថា […]

image_2026-03-31_07-22-13
ធនាគារអភិវឌ្ឍន៍អាស៊ីផ្តល់ហិរញ្ញប្បទាន១០ពាន់លានដុល្លារ ដល់ប៉ាគីស្ថាន ក្រោមយុទ្ធសាស្ត្រថ្មីរយៈពេលប្រាំឆ្នាំ

អ៊ីស្លាមបាដ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ត្រូវបានគេរំពឹងថា នឹងពង្រីកហិរញ្ញប្បទាន​ជាទឹកប្រាក់​ប្រហែល​១០ពាន់​លាន​ដុល្លារដល់ប្រទេសប៉ាគីស្ថានក្នុងរយៈពេលប្រាំឆ្នាំខាងមុខ ក្រោមយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេស ឆ្នាំ២០២៦-២០៣០ ដែលបានចាប់ផ្តើមកាលសប្តាហ៍មុន។ ធានាគារបានប្រកាសថា ផែនទីបង្ហាញផ្លូវដើម្បីគាំទ្រដល់ការផ្លាស់ប្តូររបស់ប្រទេសប៉ាគីស្ថានឆ្ពោះទៅរកកំណើន​ប្រកប​ដោយចីរភាព និងបរិយាបន្ន តាមរយៈការអភិវឌ្ឍន៍ដោយវិស័យឯកជន។ យុទ្ធសាស្ត្ររយៈពេលប្រាំឆ្នាំ នឹងផ្តោតលើមាគាចំនួនបី គឺការជំរុញការអភិវឌ្ឍវិស័យឯកជន ការជំរុញបរិយាបន្ន និងការពង្រឹងភាពធន់ និងមាននិរន្តរភាព ដោយអាទិភាពទាំងនេះនឹងត្រូវជួយពង្រឹងបញ្ហាអន្តរវិស័យ រួមមាន អភិបាល​កិច្ចល្អ និងការពង្រឹងស្ថាប័ន សមភាពយេនឌ័រ និងបរិយាបន្នសង្គម បរិវត្តកម្មឌីជីថល និងកិច្ចសហប្រតិបត្តិការ និងសមា​ហរណកម្មក្នុងតំបន់។ លោកស្រី អេម៉ា ហ្វាន (Emma Fan) នាយកប្រចាំប្រទេសប៉ាគីស្ថាននៃធនាគារអភិវឌ្ឍន៍អាស៊ី បានមាន​ប្រសាសន៍ថា យុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេសថ្មីនេះត្រូវបានរៀបចំឡើង​ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែក​រចនា​សម្ព័ន្ធ​របស់ប្រទេសប៉ាគីស្ថាន និងលើកកម្ពស់កំណើនដ៏រឹងមាំ និងយូរអង្វែង ដែលផ្តល់អត្ថប្រយោជន៍ដល់ប្រទេសទាំងមូល ជាពិសេសប្រជាជនក្រីក្រ និងងាយរងគ្រោះ។ ក្រោមយុទ្ធសាស្ត្រនេះក៏ជួយលើកកម្ពស់ការវិនិយោគជាយុទ្ធសាស្ត្រ និងកំណែទម្រង់នៅទូទាំងវិស័យសំខាន់ៗ ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច និងបង្កើតការងារធ្វើ។ ធនាគារអភិវឌ្ឍន៍អាស៊ីនឹងគាំទ្រវិស័យសាធារណៈ និងឯកជនរបស់ប៉ាគីស្ថាន ក្នុងការអនុវត្តតាមរបៀបវារៈដ៏មានមហិច្ឆតានេះ។ យុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេស បានកត់សម្គាល់ថា ប៉ាគីស្ថានបានធ្វើឱ្យស្ថានភាពម៉ាក្រូសេដ្ឋកិច្ច​របស់ខ្លួន​មានស្ថិរភាព បន្ទាប់ពីមានវិបត្តិខាងក្រៅជាបន្តបន្ទាប់ ហើយបានផ្តួចផ្តើមកំណែទម្រង់រចនាសម្ព័ន្ធសំខាន់ៗ។ យុទ្ធសាស្ត្ររយៈពេលប្រាំឆ្នាំឆ្លើយតបទៅនឹងបរិបទប្រទេសកំពុងវិវឌ្ឍ ដោយសង្កត់ធ្ងន់លើកំណើននៃការនាំចេញ និងការវិនិយោគ […]

photo_2026-04-01_13-12-15 (9)
សហភាពអឺរ៉ុបផ្តល់ទឹកប្រាក់ពីរលានអឺរ៉ូ សម្រាប់បង្កើតមន្ទីរពិសោធន៍កសិកម្មជាតិ និងដាក់ឱ្យដំណើរការគម្រោងគាំទ្រកសិពាណិជ្ជកម្មកម្ពុជាសម្រាប់នាំចេញ

ដោយ៖ នៅ ស៊ីវុត្ថា ភ្នំពេញ៖ សហភាពអឺរ៉ុប ប្រកាសផ្តល់ទឹក ប្រាក់ ២លានអឺរ៉ូ សម្រាប់ការបង្កើតមន្ទីរពិសោធន៍កសិកម្មជាតិ និងដាក់ឱ្យដំណើរការគម្រោងគាំទ្រកសិពាណិជ្ជកម្មចំនួនបី ដើម្បីគាំទ្រដល់វិស័យកសិពាណិជ្ជកម្មរបស់ប្រទេសកម្ពុជា ដោយជួយផលិតករក្នុងស្រុកក្នុងការផ្លាស់ប្តូរពីផលិតផលឆៅទៅជាការនាំចេញដែលមានគុណភាពខ្ពស់។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សហភាពអឺរ៉ុបប្រចាំកម្ពុជា បញ្ជាក់ថា មន្ទីរពិសោធន៍ថ្មីនេះ ត្រូវបានផ្តល់មូលនិធិដោយកម្មវិធីភាពជាដៃគូ EU–German Cambodia សម្រាប់កសិកម្មប្រកបដោយនិរន្តរភាព និងប្រព័ន្ធស្បៀងអាហារ (CAPSAFE) ដែលមានកញ្ចប់ថវិកាចំនួន  ២៤.៣ លានអឺរ៉ូ ស្មើនឹង ប្រមាណ ២៨.១ លានដុល្លារអាមេរិក។ ប្រភពដដែលបន្តថា  មន្ទីរធ្វើតេស្តទំនើបនេះ ដែលទទួលស្គាល់តាមស្តង់ដារ ISO នឹងជួយឱ្យការនាំចេញស្បៀងអាហាររបស់កម្ពុជា អនុលោមតាមស្តង់ដារអន្តរជាតិ និងលើកកម្ពស់សមត្ថភាពក្នុងពាណិជ្ជកម្មពិភពលោក។ លើសពីនេះ សហគ្រាសធុនតូច និងមធ្យមកម្ពុជាចំនួន ២៩ មកពីវិស័យស្វាយចន្ទី ម្រេច និងស្វាយ ត្រូវបានជ្រើសរើស ដើម្បីទទួលបានជំនួយបច្ចេកទេស និងការគាំទ្រផ្នែកហិរញ្ញវត្ថុ។ អាជីវកម្មទាំងនេះបង្ហាញពីសក្តានុពលខ្ពស់ ក្នុងការពង្រឹងផលិតកម្ម បង្កើនប្រាក់ចំណូល បង្កើតការងារ និងឆ្លើយតបតម្រូវការទីផ្សារ ជាមួយនឹងការគាំទ្របន្ថែម។ គំនិតផ្តួចផ្តើមនេះ ជាផ្នែកមួយនៃកម្មវិធី EU–German GATE […]

image_2026-03-30_15-22-36
ភូមាខិតខំនាំចេញគ្រាប់ពូជស្រូវ ទៅក្រៅប្រទេស

ណៃពិដោ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហព័ន្ធស្រូវអង្ករភូមា កំពុងខិតខំប្រឹងប្រែងក្នុងការនាំចេញពូជស្រូវរបស់ខ្លួនទៅកាន់បរទេស រួមមានប្រទេសហ្វីលីពីន បង់ក្លាដែស និងប្រទេសឥណ្ឌូណេស៊ី។ ក្រសួងកសិកម្ម សហការជាមួយសហព័ន្ធស្រូវអង្ករភូមា បាននិងកំពុងរៀបចំផែនការនាំចេញពូជស្រូវទៅកាន់ប្រទេសបង់ក្លាដែស ហ្វីលីពីន និងឥណ្ឌូណេស៊ី។ ប្រធានសហពន្ធស្រូវអង្ករភូមា បានមានប្រសាសន៍ថា «ស្រូវមានតម្លៃខ្លាំងណាស់។ នៅពេលស្រូវស្រស់សម្រាប់កិនជាអង្ករមានតម្លៃប្រហែល៣០០ ទៅ៤០០ដុល្លារ ក្នុងមួយតោន ចំណែកគ្រាប់ពូជអាចទទួលបានតម្លៃរហូតដល់៧០០ ទៅ៨០០ដុល្លារ ក្នុងមួយតោន។ ដូច្នេះ កសិករភូមាត្រូវគិតពីប្រាក់ចំណេញក្នុងមួយហិកតា និងកំណត់ផែនការផលិតស្រូវ ឬផលិតគ្រាប់ស្រូវពូជឱ្យបានល្អ»។ ប្រទេសហូឡង់ និងប្រទេសបែលហ្ស៊ិក គឺជាប្រទេសឈានមុខគេក្នុងការផលិតគ្រាប់ពូជស្រូវ និងការបង្កាត់ពូជរុក្ខជាតិ ដោយកាន់តំណែងកំពូលក្នុងការនាំចេញគ្រាប់ពូជនៅលើឆាកអន្តរជាតិ។ រីឯប្រទេសភូមាបានផលិតគ្រាប់ពូជស្រូវគ្រប់គ្រាន់ដោយខ្លួនឯង។ ហេតុដូច្នេះហើយ ប្រទេសភូមាកំពុងរៀបចំផែនការនាំចេញគ្រាប់ពូជស្រូវមួយចំនួន។ ប៉ុន្តែគ្រាប់ពូជស្រូវមួយចំនួននៅតែត្រូវបាននាំចូល។ លើសពីនេះទៀត ប្រទេសភូមាក៏កំពុងផលិតគ្រាប់ពូជសណ្តែកផងដែរ។ ប៉ុន្តែគ្រាប់ពូជសណ្តែក និងគ្រាប់ពូជពោតមួយចំនួនត្រូវបាននាំចូល។ ពូជពោតភូមាមានពីរប្រភេទ គឺពូជពោតយកគ្រាប់ទុំ និងពោតផ្អែម។ ពោតយកគ្រាប់ទុំ គឺសម្រាប់ផលិតជាចំណីសត្វ និងអាហារកែច្នៃ មានតម្លៃត្រឹមតែ២០០ដុល្លារ ក្នុងមួយតោន ខណៈពោតផ្អែមមានតម្លៃរហូតដល់៥០០ ទៅ៦០០ ដុល្លារ ក្នុងមួយតោន។ ដូច្នេះ កសិករចាំបាច់ត្រូវដាំដុះទាំងពោតគ្រាប់យកគ្រាប់ទុំ និងពោតផ្អែម […]

កាលវិភាគផ្សព្វផ្សាយ