​ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ នឹងក្លាយជាគោលដៅសម្រាប់អនុវត្តគម្រោងកសិកម្មស្ងួត-សើមបែបទំនើប

កំពង់ស្ពឺ ៖ យោងតាមរដ្ឋបាលខេត្តកំពង់ស្ពឺ​ ថ្មីៗនេះបានបង្ហាញថា មាន​ឃុំចំនួនប្រាំនៃស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ​ នឹងក្លាយជាគោលដៅក្នុងការអនុវត្តគម្រោងកសិកម្មស្ងួត-សើម (Agricultural Wet and Dry) នៃក្រុមហ៊ុន  Thanks Carbon Inc., និងអង្គការសម្ព័ន្ធភាពដៃគូដើម្បីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ (សម្ព័ន្ធភាព CPDD)។

ក្នុងឱកាសចុះអនុស្សារណ:នៃការយោគយល់គ្នារវាងក្រុមហ៊ុន Thanks Carbon Inc., និងអង្គការសម្ព័ន្ធភាពដៃគូដើម្បីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ​នៅវិមានរដ្ឋបាលខេត្តកំពង់ស្ពឺ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺបានលើកឡើងថា រដ្ឋបាលខេត្តតាមរយ:មន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានចុះអនុស្សារណ:នៃការយោគយល់ជាមួយ រវាងក្រុមហ៊ុនThanks Carbon Inc., និងអង្គការសម្ព័ន្ធភាពដៃគូដើម្បីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ ​ដើម្បីបង្ហាញអំពីទស្សនទាន និងគោលដៅគម្រោងស្ងួត-សើម ក្នុងការស្វែងរកកិច្ចសហការសម្រាប់ការអនុវត្តគម្រោង។

តាមរយៈនេះបានកំណត់នូវឱកាស បញ្ហាប្រឈម និងអនុសាសន៍នានា ពាក់ព័ន្ធនឹងគម្រោងស្ងួត-សើម ជាពិសេសដើម្បីឱ្យការអនុវត្តគម្រោងបានចូលរួមចំណែកក្នុងការផ្សាភ្ជាប់ និងគាំទ្រផ្នែកច្បាប់ គោលនយោបាយ និងបទដ្ឋានគតិយុត្តិរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានជាធរមានក្នុងការលើកកម្ពស់ជីវភាពរស់នៅឱ្យកាន់តែប្រសើរឡើងរបស់ប្រជាកសិករទូទៅ។

ឯកឧត្តមបណ្ឌិត​​បានគូសបញ្ជាក់ថា ខេត្តកំពង់ស្ពឺគឺជាខេត្តមួយ ដែលមានសក្តានុពលខ្លាំងលើវិស័យកសិកម្ម ពិសេសគឺដំណាំស្រូវ ដោយក្នុងមួយឆ្នាំៗ ប្រជាកសិករក្នុងខេត្តនេះអាចផលិតស្រូវបានជាងមួយលានតោនដើម្បីផ្គត់ផ្គង់ដល់ទីផ្សារ។ ដូច្នេះគម្រោងកសិកម្មស្ងួត-សើមរបស់ក្រុមហ៊ុន និងអង្គការសម្ព័ន្ធភាព ដែលជ្រើសយកឃុំគោលដៅទាំង៥ក្នុងស្រុកបសេដ្ឋមាន ឃុំពោធិម្រាល,និទាន,ពោធិចំរើន, ពោធិអង្រ្កង, និងឃុំព្រះខែ និងធ្វើឱ្យមានទំនើបកម្មលើវិស័យកសិកម្មនៅក្នុងស្រុកនេះមានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាព បង្កើនប្រាក់ចំណូលគ្រួសារកសិករ វិបុលភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ តាមអភិក្រម និងវិសាលភាពថ្មី ដើម្បីប្រែក្លាយវិស័យនេះ ពីដំណាក់កាលនៃការអភិវឌ្ឍតាមបែបវិបុលកម្ម ពោលគឺពឹងផ្អែកជាសំខាន់លើធនធានដែលមានស្រាប់​ ឈានទៅរកដំណាក់កាលថ្មី ដែលផ្តោតលើប្រពលវប្បកម្ម ពោលគឺពឹងផ្អែកជាសំខាន់លើការប្រើប្រាស់បច្ចេកទេស បច្ចេកវិទ្យាថ្មី កសិកម្មវៃឆ្លាត ការស្រាវជ្រាវ និងការអភិវឌ្ឍយន្តូបនីយកម្មផងដែរ៕ ដោយ៖ឡុង សារេត​


image_2025-07-01_09-31-18
វៀតណាមវ៉ាដាច់ថៃក្លាយជាប្រទេសនាំចេញអង្ករធំទីពីររបស់ពិភពលោក

ហាណូយ៖ សមាគមន៍អ្នកនាំចេញអង្កររបស់ថៃ បាននិយាយថា​ ប្រទេសវៀតណាមបានវ៉ាដាច់ប្រទេសថៃ ដែលធ្លាប់ជាអ្នកនាំចេញអង្ករធំជាងគេទីពីរ របស់ពិភពលោក នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៥នេះ។ សមាគមបានកត់សម្គាល់ថា ចាប់ពីខែមករាដល់ខែមិថុនា ឆ្នាំ២០២៥នេះ ប្រទេសឥណ្ឌាបាននាំចេញអង្ករចំនួន១១,៦៨68 លានតោន កើនឡើងចំនួន៣៦,៥ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ តាមពីក្រោយដោយប្រទេសវៀតណាម ដែលបាននាំចេញអង្ករចំនួន៤,៧២លានតោន កើនឡើងចំនួន៣,៦ភាគរយ។ ទន្ទឹមនឹងនេះ ប្រទេសថៃបាននាំចេញះអង្ករចំនួន៣,៧៣លានតោន ធ្លាក់ចុះចំនួន២៧,៣ភាគរយ ខណៈប្រទេសប៉ាគីស្ថាន​ បាននាំចេញអង្ករចំនួន២,៧៦លានតោន ធ្លាក់ចុះចំនួន២០,២ភាគរយ។  ចំណែកសហរដ្ឋអាម៉េរិក បាននាំចេញអង្ករចំនួន១,៤លានតោន ធ្លាក់ចុះចំនួន២៣,៥ភាគរយ។ យោងតាមក្រសួងកសិកម្ម និងបរិស្ថានវៀតណាម បានឱ្យដឹងថា ប្រទេសវៀតណាមបាននាំចេញអង្ករប្រមាណ៧៥០ ០០០តោនក្នុងខែកក្កដា ឆ្នាំ២០២៥ ជាមួយនឹងប្រាក់ចំណូលចំនួន៣៦៦,១លានដុល្លារ។  តួលេខនេះបាននាំឱ្យការនាំចេញអង្ករសរុបសម្រាប់រយៈពេលប្រាំពីរខែដំបូងនៃឆ្នាំ២០២៥នេះ មានចំនួនរហូតដល់ប្រហែល៥,៥លានតោន ដែលបង្កើតប្រាក់ចំណូលបានចំនួន២,៨១ពាន់លានដុល្លារ​ គឺកើនឡើងចំនួន៣,១ភាគរយ ប៉ុន្តែតម្លៃបានធ្លាក់ចុះគួរឱ្យកត់សម្គាល់មកត្រឹម១៥,៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៤។ ការ​ធ្លាក់​ចុះ​នៃ​ប្រាក់​ចំណូល​ត្រូវ​បាន​គេ​សន្មត់​ថា ដោយសារ​ការ​ធ្លាក់​ចុះ​តម្លៃ​នាំ​ចេញ​ជា​មធ្យម។  ក្នុងរយៈពេលប្រាំពីរខែដំបូង តម្លៃនាំចេញជាមធ្យមរបស់វៀតណាម បានធ្លាក់ចុះមកនៅត្រឹម៥១៤ដុល្លារក្នុងមួយតោន គឺធ្លាក់ចុះចំនួណ១៨,៤ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២៤។ ចំណែកប្រទេសហ្វីលីពីននៅតែជាអ្នកទិញអង្ករធំជាងគេបំផុតរបស់វៀតណាម ដែលស្មើនឹង៤២,៦ភាគរយនៃទំហំនាំចេញសរុប ទោះបីជាតម្លៃនាំចេញទៅកាន់ទីផ្សារនេះបានធ្លាក់ចុះចំនួន១៣,៥ភាគរយនៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៥នេះ។ ផ្ទុយទៅវិញ ទីផ្សារអាហ្រ្វិកជាច្រើនបានកត់ត្រាកំណើនគួរឲ្យចាប់អារម្មណ៍។  ការ​នាំ​ចេញ​អង្ករទៅ​កាន់ប្រទេស​ហ្គាណា​ បាន​កើន​ឡើង៥៣,៥ភាគរយ ខណៈ​ការ​នាំ​ចេញ​ទៅកាន់​ប្រទេស​កូតឌីវ័រ​ បាន​កើន​ឡើង​ជិត​ពីរ​ដង […]

rice-export
ប្រាំពីរខែដើមឆ្នាំ២០២៥ កម្ពុជានាំចេញអង្ករជាងបួនសែនតោន គិតជាទឹកប្រាក់ជាង៣០៩លានដុល្លារ

ភ្នំពេញ៖ យោងតាម​​សេចក្ដីប្រកាសព័ត៌មាន របស់សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥នេះ បានបង្ហាញថា ការនាំចេញក្នុងរយៈពេលប្រាំពីរខែ នៃដើមឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករចំនួន៤២០ ៥៧២តោន គិតជាទឹកប្រាក់បានចំនួន៣០៩,៣២លានដុល្លារ។ សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា ក្នុងរយៈពេលប្រាំពីរខែ នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករបានចំនួន៤២០ ៥៧២តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន៥១ក្រុមហ៊ុន ដោយនាំទៅកាន់គោលដៅចំនួន៦៥ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន២៦ បានបរិមាណអង្ករចំនួន២០០ ៧៧២តោន គិតជាទឹកប្រាក់ចំនួន ១៥៦,៩២លានដុល្លារសហរដ្ឋអាមេរិក។ ក្រៅពីនេះការនាំចេញអង្ករទៅកាន់ប្រទេសចិន និងហុងកុង មានចំនួន ១០៥ ៦២១តោន គិតជាទឹកប្រាក់ចំនួន៦២,១៣ លានដុល្លារ ទៅកាន់ប្រទេសក្នុងសហគមន៍អាស៊ាន ចំនួនប្រាំពីរប្រទេស បានបរិមាណចំនួន៥៧ ១៧៩តោន គិតជាទឹកប្រាក់ចំនួន ៤០,១៤លានដុល្លារ។ ទន្ទឹមនេះដែរ ប្រទេសកម្ពុជាក៏បាននាំចេញអង្ករទៅកាន់គោលដៅចំនួន៣២ប្រទេសផ្សេងទៀត មានអាហ្វ្រិក មជ្ឈឹមបូព៌ា អាម៉េរិក កាណាដា អូស្ត្រាលី ណូវ៉ែលហ្សេឡង់ បានចំនួន៥៧ ០០០តោន គិតជាទឹកប្រាក់ចំនួន ៥០.១៣ លានដុល្លារ។ ចំពោះប្រភេទអង្ករត្រូវបាននាំចេញ មានដូចជាអង្ករក្រអូបចំនួន៧៧,៦៥ភាគរយ ប្រភេទអង្ករសគ្រាប់វែង១៥,៦១ភាគរយ អង្ករចំហ៊ុយ […]

1941878ce19f3e0b13192b0616587d41667158b5493af64c0c1447637dcfce0c
ចិនបន្តស៊ើបអង្កេតលើការនាំចូលសាច់គោ ដើម្បីកាត់បន្ថយក្តីព្រួយបារម្ភ ពីអ្នកផ្គត់ផ្គង់លើពិភពលោក

ប៉េកាំង៖ ក្រសួងពាណិជ្ជកម្ម របស់ប្រទេសចិន បានប្រកាសកាលពីថ្ងៃទី៦ ខែសីហា​ ឆ្នាំ២០២៥ថា ខ្លួននឹងបន្តការស៊ើបអង្កេតលើការនាំចូលសាច់គោរយៈពេលបីខែ ដើម្បីជួយកាត់បន្ថយក្តីកង្វល់ពីអ្នកផ្គត់ផ្គង់ពីបរទេស ខណៈឧស្សាហកម្មសាច់គោក្នុងស្រុកជួបបញ្ហាលើការផ្គត់ផ្គង់នាពេលកន្លងមក។ ទីភ្នាក់ងារសារព័ត៌មាន​អាម៉េរិក AFP បានរាយការណ៍ពីទីក្រុងប៉េកាំង ប្រទេសចិន នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ថា ការស៊ើបអង្កេតបានចាប់ផ្តើមនៅក្នុងខែធ្នូ ឆ្នាំ២០២៤ ក្នុងអំឡុងពេលនៃការធ្លាក់ចុះតម្រូវការសាច់គោរួចមក។ ក្រសួងបានសង្កត់ធ្ងន់ថា ការស៊ើបអង្កេតមិនសំដៅទៅលើប្រទេសណាមួយនោះទេ ប៉ុន្តែការកាត់បន្ថយការនាំចូលអាចប៉ះពាល់ដល់ដំណើរអ្នកផ្គត់ផ្គង់សាច់ធំៗ ដូចជាប្រទេសអាហ្សង់ទីន អូស្ត្រាលី និងប្រទេសប្រេស៊ីល។ ក្រសួងពាណិជ្ជកម្មចិនក៏បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនដោយលើងឡើងថា ការស៊ើបអង្កេតនឹងបន្តរហូតដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយសារការងារច្រើនពេក និងមានបញ្ហាភាពស្មុគស្មាញ។ ប្រទេសចិនក៏បានសន្យាថា នឹងបង្កើតបរិយាកាសពាណិជ្ជកម្មពិភពលោកមួយប្រកបដោយស្ថិរភាព និងរឹងមាំតាមរយៈការប្រាស្រ័យទាក់ទងជាមួយគ្រប់ភាគីទាំងអស់។ លោកស្រី អ៊ីវែន រ៉ូជើសផេ​ (Ewen Rogers Pay) អ្នកវិភាគផ្នែកកសិកម្មនៃប្រទេសចិនមួយរូប បាននិយាយថា ការពន្យារពេលនេះនឹងផ្តល់ឱ្យរដ្ឋាភិបាលទីក្រុងប៉េកាំងរយៈពេលពីរបីខែ ដើម្បីធានាថា ឧស្សាហកម្មក្នុងស្រុកអាចរកប្រាក់ចំណេញឡើងវិញ ស្របពេលវិធានការពាណិជ្ជកម្មដូចជាការគ្រប់គ្រងកូតា មិនត្រូវបានដកចេញទាំងស្រុងនៅឡើយទេ។ ប្រទេសចិនទំនងជានឹងស្វែងរកដំណោះស្រាយស្ងប់ស្ងាត់ រួមទាំងការបង្កើនការគាំទ្រផ្នែកហិរញ្ញវត្ថុផងដែរ។ គួរបញ្ជាក់ថា ប្រទេសចិនបាននាំចូលសាច់គោចំនួន២,៨៧លានតោន​ ក្នុងឆ្នាំ២០២៤ ប៉ុន្តែនៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៥ ការនាំចូលមានត្រឹមតែ១,៣ លានតោនប៉ុណ្ណោះ […]

528191726_1071040405204301_6360955327121363588_n
មន្ត្រីជាន់ខ្ពស់ខេត្តកណ្តាលជំរុញឱ្យម្ចាស់សហគ្រាសក្នុងស្រុកពង្រឹងគុណភាពផលិតផលដើម្បីប្រកួតប្រជែងជាមួយផលិតទំនិញនាំចូល

ខេត្តកណ្តាល៖ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្ដាល បានជំរុញដល់ម្ចាស់អាជីវកម្ម សហគ្រាសទាំងអស់ ត្រូវខិតខំពង្រឹងគុណភាព សុវត្ថិភាព ការវេចខ្ចប់ប្រកបដោយអនាម័យ ការដាក់ស្លាកតម្លៃផលិតឱ្យត្រូវតាមបទដ្ឋានបច្ចេកទេស និងតាមតម្រូវការរបស់អ្នកប្រើប្រាស់ជាមួយនឹងតម្លៃល្អ ដើម្បីអាចប្រកួតប្រជែងជាមួយផលិតផលនាំចូល។ ឯកឧត្តមបានលើកឡើងបែបនេះនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយការកំណត់អត្តសញ្ញាណ និងការផ្សព្វផ្សាយផលិតផលសក្តានុពលកម្ពុជា ដែលរៀបចំដោយមន្ទីរពាណិជ្ជកម្មខេត្តកណ្ដាល កាលពីពេលមីៗកន្លងមកនេះ។ ឯកឧត្តមអភិបាលរងខេត្តមានប្រសាសន៍ថា ខេត្តកណ្ដាលជាខេត្តមួយដែលមានសក្តានុពលខ្ពស់ក្នុងការទទួលគម្រោងវិនិយោគក្នុងវិស័យកសិកម្ម ឧស្សាហកម្ម នគរូបនីយកម្ម សំណង់ ទេសចរណ៍ សេវាកម្ម និងបណ្តាវិស័យផ្សេងៗទៀត។ គោលដៅអភិវឌ្ឍន៍ក្នុងខេត្តកណ្តាល គឺខិតខំទាក់ទាញវិនិយោគក្នុងស្រុក និងក្រៅស្រុក មកវិនិយោគក្នុងខេត្ត ដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋក្នុងខេត្តមានការងារធ្វើ បង្កើនប្រាក់ចំណូល និងមានជីវភាពសមរម្យ ពង្រឹងការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលា ។ ឯកឧត្តមគូសបញ្ជាក់ថា ផលិតផលសក្កានុពលរបស់ខេត្តកណ្តាលមានចំនួនប្រាំពីរមុខ ក្នុងនោះមានដូចជា ចម្លាក់ប្រាក់ស្ពាន់ តម្បាញសូត្រ តម្បាញក្រមា កន្ទេលកក់ ឆៃប៉ូវ កន្ត្រកធ្វើពីវល្លិ៍ថ្នឹង ស្លឹកទ្រាំង មួក ផ្លិត ធ្វើពីស្លឹកត្នោត ដែលផលិតផលទាំងនេះ បាននឹងកំពុងចរាចរលើទីផ្សារ និងជំរុញការផ្សព្វផ្សាយ តាមរយៈការពិព័រណ៍ពាណិជ្ជកម្មក្នុង និងក្រៅប្រទេស យុទ្ធនាការទិញផលិតផលខ្មែរ […]

កាលវិភាគផ្សព្វផ្សាយ