ទោះបី​​មាន​ចំណុច​ខ្វះខាត​ផ្នែកបច្ចេកទេស​ក៏ដោយ ផ្លែទុរេន​ខេត្តហៃ​ណាន​ នៅតឺមាន​គុណភាពល្អ​ច្រើន​

Hainan-Durians-To-Hit-Market-in-2024

ហៃណាន៖ នាយកផ្នែកលក់ផលិតផលក្រុមហ៊ុនចិន ដែលគ្រប់គ្រងចម្ការទុរេនជាង៨៦៦ហិកតា នៅក្នុងខេត្ត ហៃណាន ប្រទេសចិន បាននិយាយថា ក្រុមហ៊ុននឹងយកចិត្តទុកដាក់លើការផ្សព្វផ្សាយ និងរៀបចំព្រឹត្តិការណ៍ភ្លក្សរស់ជាតិ ផ្លែទុរេនខេត្តហៃណាន ដែលត្រូវចាប់ពីចុងខែមិថុនា ដល់ដើមខែកក្កដា ឆ្នាំ២០២៥នេះ ទោះបីមិនទាន់ចាប់ផ្តើមលក់ជាលក្ខណៈពាណិជ្ជកម្មក៏ដោយ។

លោកបានពន្យល់ថា «ដូចឆ្នាំមុនដែរ យើងបន្តអនុវត្តយុទ្ធសាស្ត្រ​ លាក់ទុកសារធាតុចិញ្ចឹមផ្លែឈើនៅក្នុងដីក្នុងគោលបំណងកំណត់ទិន្នផលផ្លែ ដើម្បីរក្សាសារធាតុចិញ្ចឹមនៅក្នុងដីឱ្យនៅបានយូរអង្វែងសម្រាប់ដើមទុរេនលូតលាស់ល្អថែមទៀត។  បច្ចុប្បន្ន ដើមទុរេនលើផ្ទៃដីទំហំប្រហែល២៦៦ហិកតាកំពុងចេញផ្លែ ហើយយើងរំពឹងថា នឹងកើនឡើងដល់៤០០ ទៅ៤៦៦ហិកតា នៅឆ្នាំក្រោយ ជាមួយនឹងទិន្នផលប៉ាន់ស្មានពី ៨០ ០០០ដើម ទៅ១០០ ០០០ដើម ដែលអាចឱ្យយើងបង្កើនទិន្នផលយ៉ាងច្រើន»។

លោកបានបញ្ជាក់ថា ក្នុងចំណោមដើមទុរេនទាំងអស់នេះ ពូជបច្ចុប្បន្ននេះ រួមមាន ម៉ាន់ថង មូសាងឃីង កានយ៉ៅ និងពូជប្លែកថន។

លោកបានមានប្រសាសន៍ទៀតថា ក្រុមបានបណ្តុះបណ្តាលក្រុមដាំដុះទុរេននៅក្រៅប្រទេស ហើយបាននាំយកពួកគេមកគ្រប់គ្រងចម្ការរបស់ក្រុមហ៊ុន។ ចម្ការបានអនុវត្តតាមស្តង់ដារគ្រប់គ្រង និងប្រើប្រាស់ជីសរីរាង្គដែលមានអាជ្ញាប័ណ្ណអនុញ្ញាតត្រឹមត្រូវ។ ផ្លែធុរេននឹងមានពណ៌លឿងស្រស់ មានរសជាតិផ្អែមមុត ដែលកម្ររកបានក្នុងចំណោមផ្លែទុរេននាំចូល។

ចំណែកចម្ការវិញបានទទួលវិញ្ញាបនប័ត្រសម្គាល់ការអនុវត្តកសិកម្មល្អ  (Good Agricultural Practices) រួចហើយ ព្រមទាំងរំពឹងថា នឹងទទួលបានវិញ្ញាបនប័ត្របញ្ជាក់កសិកម្មសរីរាង្គផងដែរ នៅឆ្នាំ២០២៦។ទាក់ទងនឹងបញ្ហាប្រឈមផ្នែកអាកាសធាតុព្យុះទីហ្វុង ដែលបានវាយប្រហារខេត្តហៃណាន នៅពាក់កណ្តាលខែមិថុនាកន្លងមកនេះ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ដំណាំហូបផ្លែជាច្រើន រួមទាំងទុរេនផងដែរ។

លោកបាននិយាយថា «ព្យុះទីហ្វុងខែមិថុនា គឺកម្រកើតឡើងនៅខេត្តហៃណានណាស់ ដូច្នេះកសិករមានពេលតិចតួចក្នុងការរៀបចំការពារ។ ដំបូងឡើយយើងមានទុរេនជិតទុំពី២០​ ០០០ផ្លែ ទៅ៣០ ០០០ផ្លែ ប៉ុន្តែព្យុះនេះបានបំផ្លាញអស់ផ្លែ មកនៅសល់ត្រឹមតែ៨ ០០០ផ្លែ ទៅ១០ ០០០ផ្លែប៉ុណ្ណោះ»។

និយាយអំពីស្ថានភាពបច្ចុប្បន្ន និងបញ្ហាប្រឈមនៃឧស្សាហកម្មធុរេនរបស់ខេត្តហៃណានវិញ លោកបានចង្អុលបង្ហាញថា កាលពីមុន គុណភាពផ្លែទុរេនរបស់ចម្ការនីមួយៗមិនសូវល្អ ច្រើនតែបណ្តាលមកពីការដាំដុះ និងបច្ចេកទេសគ្រប់គ្រងមិនសូវល្អ ដោយសារម្ចាស់ចម្ការមិនមែនជាដៃគូរបស់យើងទេ។ អ្នកចម្ការឯករាជ្យខ្លះហេតុតែចង់បានលុយពេក ទើបប្រញាប់យកផ្លែទុរេនមិនទាន់ទុំល្អទៅលក់នៅទីផ្សារ ទើបនាំឱ្យផ្លែទុរេនមានគុណភាពទាប។

ជាឧទាហរណ៍ ផ្លែទុរេនពូជម៉ាន់ថង គួរតែរៀបចំទុកដាក់តម្រៀបគ្នាយ៉ាងប្រុងប្រយ័ត្ន រួមជាមួយនឹងការលាងទឹកសម្លាប់មេរោគ និងត្រួតពិនិត្យសីតុណ្ហភាព។  ទោះបីជាយ៉ាងណាក៏ដោយ ម្ចាស់ចម្ការខ្លះដឹកផ្លែទុរេនទៅលក់ភ្លាមៗបន្ទាប់ពីបេះពីដើម ដែលបណ្តាលឱ្យមានបញ្ហាដូចជាសាច់មិនទុំ សម្បកមិនបើក និងសាច់មានព៌ណស្លេកជាដើម។  កាល​ពី​ឆ្នាំ​២០២៤ បញ្ហា​គុណភាព​បែប​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍​ឈ្មោះ​ទីផ្សារ​របស់​ទុរេន​ខេត្តហៃណាន។  លើសពីនេះ ចម្ការខ្លះប្រើជី និងថ្នាំសម្លាប់សត្វល្អិតច្រើនពេក ហើយមានការគ្រប់គ្រងមិនស៊ីសង្វាក់គ្នា នាំឱ្យផ្លែឈើមានរសជាតិមិនឆ្ងាញ់។

លោកប្រធានផ្នែកលក់ផ្លែទុរេន បានកត់សម្គាល់ថា «ជាការពិតណាស់ មានចម្ការដែលគ្រប់គ្រងបានល្អជាមួយនឹងការអនុវត្តកសិកម្មល្អ ប៉ុន្តែពួកគេនៅតែមានចំនួនតិចដដែល។ មន្ត្រីជំនាញក្នុងតំបន់កំពុងយកចិត្តទុកដាក់លើបញ្ហាទាំងនេះ ហើយសង្ឃឹមថា ក្រុមហ៊ុនអាចជួយលើកកម្ពស់ស្តង់ដាររួមនៃឧស្សាហកម្មនេះ»។

ដោយសង្កត់ធ្ងន់លើគុណសម្បត្តិច្បាស់លាស់មួយចំនួននៃដំណាធុរេន ដែលដាំដុះក្នុងស្រុក លោកបានមានប្រសាសន៍ថា ផ្លែទុរេនហៃណាន អាចប្រមូលផលបាននៅពេលវាដុំលើដើមប្រហែល៩៥ភាគរយ។ ដោយសារផ្លែទុរេនដាំដុះក្នុងស្រុក មិនត្រូវការដឹកជញ្ជូនផ្លូវឆ្ងាយ ឬរក្សាទុកយូរទេ ដូច្នេះធ្វើឱ្យផ្លែទុរេននៅស្រស់ល្អ។

លោកប្រធានផ្នែកលក់ បាននិយាយដូច្នេះថា «យើងកំពុងធ្វើការជាមួយក្រុមហ៊ុនអាកាសចរណ៍ដើម្បីធានាកន្លែងដឹកទំនិញតាមផ្លូវអាកាស និងសាងសង់ឃ្លាំងនៅក្នុងទីក្រុងធំៗ។ គោលដៅរបស់យើងគឺជ្រើសរើសផ្លែទុរេននៅពេលព្រឹក ហើយបញ្ជូនវាទៅឃ្លាំងរបស់អ្នកលក់ក្នុងរយៈពេល២៤ម៉ោង។ នៅខែកក្កដា យើងក៏នឹងបញ្ចប់ការសាងសង់រោងចក្រវេចខ្ចប់ផ្លែធុរេនស្រស់ ដែលបំពាក់សម្ភារេះគ្រប់គ្រាន់ ដែលរួមមានម៉ាស៊ីនពិនិត្យដោយប្រើបញ្ញាសិប្បនិម្មិត។ ប្រព័ន្ធនេះអាចពិនិត្យឃើញសត្វល្អិតបំផ្លាញ ឬពិនិត្យយ៉ាងច្បាស់លាស់អំពីគុណភាពនៅក្នុងសាច់ ដែល​ធ្វើ​ឱ្យ​វា​ក្លាយ​ជា​ខ្សែ​សង្វាក់​ផលិតកម្ម​ផ្លែទុរេន​ដំបូង​គេ​របស់​ប្រទេស​ចិន»៕


image_2026-02-13_13-17-47
មន្រ្តីជំនាញណែនាំពលរដ្ឋកុំដុតជញ្ជ្រាំង ព្រោះប៉ះពាល់បរិស្ថាន តែត្រូវភ្ជួរលប់ដើម្បីដីមានជីជាតិល្អ

ភ្នំពេញ៖ ស្របពេលរដូវច្រូតកាត់រួចរាល់ និងរដូវក្តៅឈានមកដល់ដែរនោះ ក្រុមមន្រ្តីក្រសួងបរិស្ថានបានបង្ហាញការព្រួយបារម្ភអំពីពលរដ្ឋដុតជញ្រ្ជាងស្រូវ ដែលមិនត្រឹមបង្កផលប៉ះពាល់ដល់គុណភាពដីទេ ថែមទាំងបង្កើតខ្យល់ពុលប៉ះពាល់ដល់សុខភាព និងបរិស្ថាន។ ដោយឡែកមន្រ្តីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានបង្ហាញពីផលប៉ះពាល់ដល់គុណភាពដីរបស់ប្រជាកសិករក្នុងការធ្វើស្រែផងដែរ។ គួរបញ្ជាក់ថា កាលពីដើមឡើយ ពលរដ្ឋជាច្រើនបានប្រកាន់យកការដុតជញ្រ្ជាំងនេះ ដោយគិតថា នឹងផ្តល់ជីជាតិតាមរយៈការដុតនេះ តែផ្ទុយគ្នាស្រឡះ ក្រោយមកមន្រ្តីជំនាញបានពន្យល់ថា ការដុតជញ្រ្ជាំងស្រូវតែងបង្កជះផលអាក្រក់ច្រើនមកវិញ ក្នុងនេះរួមមានទាំងបង្កការប៉ះពាល់ដល់គុណភាពដី បំផ្លាញសត្វល្អិត និងអាក្រក់ធ្ងន់ធ្ងរជាងនេះ គឺបង្កការប៉ះពាល់ដល់បរិស្ថាន បង្កឱ្យមានផ្សែងពុលថែមទៀត។ ឯកឧត្តម ខ្វៃ អាទិត្យា មន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថានបានថ្លែងបញ្ជាក់ប្រាប់ដោយពន្យល់ណែនាំកុំឱ្យពលរដ្ឋដុតជញ្រ្ជាំងស្រូវក្រោយពេលច្រូតកាត់ ដោយសារវាបង្កផលប៉ះពាល់ច្រើនទាំងវិស័យបរិស្ថានក៏ដូចជាវិស័យកសិកម្មផ្ទាល់របស់បងប្អូនកសិករតែម្តង។ អ្នកនាំពាក្យក្រសួងបរិស្ថានលើកឡើងថា ក្រសួងបរិស្ថាន បានធ្វើការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានអប់រំប្រជាពលរដ្ឋ និងអនុវត្តវិធានការទប់ស្កាត់ និងបញ្ឈប់ការដុតសំណល់កសិកម្ម គល់ជញ្ជ្រាំង ដុតទន្រ្ទានព្រៃ សំរាម សំណល់រឹង ប្លាស្ទិក ដែលជាប្រភពធ្វើឱ្យគុណភាពខ្យល់ធ្លាក់ចុះ។ ​ឯកឧត្តម ខ្វៃ អាទិត្យា បានឱ្យដឹងដូច្នេះថា “ត្រូវបញ្ឈប់ការដុតជញ្ជ្រាំង និងសំណល់ដំណាំដើម្បីកាត់បន្ថយការកើនឡើងនូវកំហាប់ភាគល្អិតពុល PM2.5 សំដៅរួមគ្នាថែរក្សាគុណភាពខ្យល់ឱ្យកាន់តែស្អាតសម្រាប់យើងទាំងអស់គ្នា”។ ដោយឡែក លោក ស៊ន សារី មន្រ្តីកសិកម្មឃុំត្រពាំងស្តៅ […]

image_2026-02-12_11-53-11
កោះហៃណានប្រទេសចិននាំចូលផ្លែដូង៥៩២,០០០តោន ក្នុងឆ្នាំ២០២៥

ហៃណាន៖ យោងតាមអាជ្ញាធរគយចិនប្រចាំក្រុងហៃគូ (Haikou Customs) បានឱ្យដឹងថា ខេត្តហៃណាន (Hainan) របស់ប្រទេសចិន បាននាំចូលផ្លែដូងចំនួន៥៩២ ០០០តោន តាមរយៈកំពង់ផែរបស់ខ្លួន ក្នុងឆ្នាំ២០២៥ ដោយកើនឡើង ១៧,៣ភាគរយ បើធៀបនឹងឆ្នាំ២០២៤ ដែលបានធ្វើឱ្យកោះហៃណាន គឺជាខេត្តនាំចូលផ្លែដូងមុនគេបង្អស់របស់ប្រទេសចិន។ ការនាំចូលផ្លែដូងពីប្រទេសឥណ្ឌូណេស៊ី បានឈានដល់បរិមាណ៥១៦ ០០០តោន ក្នុងឆ្នាំ២០២៥ គឺកើនឡើង ៣៤,៣ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២៤ ដែលស្មើនឹង៨៧,២ភាគរយ នៃការនាំចូលផ្លែដូងសរុបរបស់ខេត្តហៃណាន ចំណែកបរិមាណនាំចូលពីប្រទេសហ្វីលីពីន ក៏បានកើនឡើងផងដែរ នៅក្នុងអំឡុងឆ្នាំ២០២៥។ ទិន្នន័យអាជ្ញាធរគយចិន បានបង្ហាញថា ការកើនឡើងនៃការនាំចូលផ្លែដូងបានផ្សារភ្ជាប់ទៅនឹងការអនុវត្តគោលនយោបាយ ក្រោមក្របខ័ណ្ឌកំពង់ផែពាណិជ្ជកម្មសេរីហៃណាន ដែលកំពុងគាំទ្រដល់ការអភិវឌ្ឍវិស័យដូងក្នុងស្រុក ប៉ុន្តែជះផលប៉ះពាល់ដល់រយៈពេល និងថ្លៃដឹកជញ្ជូន។ អាជ្ញាធរគយចិនបានដាក់ចេញនូវវិធានការជួយសម្រួលដល់ការនាំចូលផ្លែដូង រួមទាំងការប្រកាសជាមុន និងការត្រួតពិនិត្យតាមពេលកំណត់ទុកមុន។ ជំហានទាំងនេះបានកាត់បន្ថយនីតិវិធីប្រកាសមុខទំនិញ និងកាត់បន្ថយពេលវេលារវាងការមកដល់របស់ផ្លែដូង និងការរៀបចំផលិតកែច្នៃ។ ភ្នាក់ងារគយប្រចាំនៅក្រុមហ៊ុនដឹកជញ្ជូនទំនិញក្នុងស្រុក បាននិយាយថា ពេលវេលាជាអ្នកកំណត់ដោយផ្ទាល់នូវការប្រកួតប្រជែងផលិតផល។ ឥឡូវនេះ ការនាំចូលផ្លែដូងត្រូវចំណាយពេលត្រឹមតែ២៤ម៉ោងប៉ុណ្ណោះ គិតចាប់ពីពេលទំនិញចូលមកចំណតរហូតដល់ដំណើរកាតផលិត។ ចំណែកវិធានការអនុគ្រោះពន្ធនាំចូលតាមកំពង់ផែពាណិជ្ជកម្មសេរីហៃណាន ក៏បានប៉ះពាល់ដល់ប្រតិបត្តិការកែច្នៃផ្លែដូងផងដែរ។ សហគ្រាសក្នុងស្រុកអាចនាំចូលឧបករណ៍ផលិតកម្ម ក្រោមការអត្រាពន្ធសូន្យ ដោយកាត់បន្ថយការចំណាយដើមទុន និងការចំណាយលើប្រតិបត្តិការ។ នៅឆ្នាំ២០២៥ […]

photo_2026-02-13_09-06-15
តម្រូវការជ្រូកនៅរដូវចូលឆ្នាំចិន-វៀតណាម ចូលរួមចំណែកលើកកម្ពស់ជីវភាពប្រជាកសិករ

ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ ប្រធានសមាគមចិញ្ចឹមសត្វកម្ពុជា ប្រាប់ឱ្យ​ដឹង​កាលពីពេលថ្មីៗនេថា តម្រូវការជ្រូវខ្វៃ និងជ្រូកកាប់សាច់នៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម ដែលនឹងប្រព្រឹត្តទៅនៅពាក់កណ្តាលខែនេះនឹងរួមចំណែកលើកកម្ពស់ជីវភាពរបស់ប្រជាកសិករ និងម្ចាស់កសិដ្ឋានកាន់តែល្អប្រសើរថែមមួយកម្រិតទៀត។ ​ លោក ស្រ៊ុន ពៅ បន្ថែមថា  ទាំងកសិករ និងទាំងម្ចាស់កសិដ្ឋាន  បានសារទរចំពោះការកើនឡើងនៃតម្លៃជ្រូករស់ កើនឡើងជាង១០ ០០០រៀល ក្នុងមួយគីឡូក្រាម​នៅមុនចូលឆ្នាំចូលឆ្នាំចិន-វៀតណាមនេះ ព្រោះពួកគាត់បានខាតបង់អស់ច្រើនឆ្នាំមកហើយ។ បើតម្លៃនេះ នៅថេរបន្តទៀត ពួកគាត់នឹងបន្តចិញ្ចឹមទៀត។ ទោះបីតម្លៃជ្រូករស់បានកើនឡើងថ្លៃខ្ពស់ក៏ដោយ ក៏ប៉ុន្តែលោកថា តម្លៃនេះពុំទាន់អាចឱ្យកសិករទទួលបានប្រាក់ចំណេញនៅឡើយទេ​ ព្រោះកសិករបានរងការខាតបង់យ៉ាងធ្ងន់ធ្ងររួចទៅហើយ ក្នុងអំឡុងពេលជ្រូកជួបវិបត្តិជំងឺ និងតម្លៃធ្លាក់ចុះនាពេលកន្លងទៅ។ បើតាមលោក ស្រ៊ុន ពៅ បច្ចុប្បន្នកម្ពុជាត្រូវការជ្រូករស់ប្រមាណ៩ ០០០ក្បាល ឬស្មើនឹង៩០ម៉ឺនគីឡូក្រាម ក្នុងមួយថ្ងៃសម្រាប់បំពេញតម្រូវការប្រើប្រាស់។ កសិករម្នាក់ក្នុងចំណោមកសិករដែលជាអ្នកចិញ្ចឹមជ្រូកផ្គត់ផ្តគ់ទីផ្សារ និងជាម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូកភ្នំវល្លិ ក្នុងខេត្តកំពត លោកស្រី ម៉ន ម៉ារិនី  បានប្រាប់ទូរទស្សន៍ ARDBថា តម្រូវការជ្រូកនៅក្នុងរដូវកាលបុណ្យចូលឆ្នាំចិន-វៀតណាម គឺមានកំណើនខ្ពស់ ព្រោះគេយកទៅខ្វៃសម្រាប់ទុកសែន និងកាប់សាច់លក់។ លោកស្រីបន្ថែមថា ជ្រូករបស់លោកស្រីត្រូវបានទទួលការបញ្ជាទិញពីឈ្មួញកណ្តាល អស់ហើយនៅមុនពេលចូលឆ្នាំប្រពៃណីចិន-វៀតណាមឈានចូលមកកដល់  ដើម្បីត្រៀមយកទៅខ្វៃសម្រាប់សែន និងកាប់សាច់លក់ […]

image_2026-02-12_11-09-58
ឥណ្ឌូណេស៊ី កំពុងធ្វើការបង្កាត់ពូជចេកព្រៃ ដើម្បីសុវត្ថិភាពស្បៀងអាហារ

ហ្សាការតា៖ ទីភ្នាក់ងារស្រាវជ្រាវ និងនវានុវត្តន៍ជាតិឥណ្ឌូណេស៊ី បានប្រកាសកាលពីដើមសប្តាហ៍មុនថា ខ្លួនកំពុងតែដឹកនាំគម្រោងស្រាវជ្រាវរួមមួយ ស្តីពីការបង្កាត់ពូជចេកព្រៃ ក្នុងគោលបំណងពង្រឹងសន្តិសុខស្បៀងអាហារជាតិ និងពិភពលោក។ ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវវិស្វកម្មហ្សែនរបស់ប្រទេសឥណ្ឌូណេស៊ី លោកស្រី រ៉ាទីស អាស្មាណា នីងរ៉ុម (Ratih Asmana Ningrum) បានពន្យល់ថា ដំណាំចេក គឺជាទំនិញអាហារដ៏សំខាន់បំផុតមួយរបស់ពិភពលោក ដែលជាអាហារចម្បងសម្រាប់មនុស្សរាប់លាននាក់នៅក្នុងប្រទេសឥណ្ឌូណេស៊ី  និងទូទាំងទ្វីបអាហ្វ្រិក។ ទោះជាយ៉ាងណាក៏ដោយ ការដំណាំចេកប្រឈមមុខនឹងការគំរាមកំហែងធ្ងន់ធ្ងរពីជំងឺរលួយឫស និងជំងឺក្រឹន ដែលរីករាលដាលតាមរយៈសត្វល្អិតចង្រៃ។ លោកស្រិបាននិយាយថា ពូជចេក ដែលធន់នឹងសត្វល្អិត និងជំងឺ គឺជាដំណោះស្រាយរយៈពេលវែងប្រកបដោយនិរន្តរភាពបំផុត។ លោកស្រីបានកត់សម្គាល់ថា ភ្នាក់ងារបង្កជំងឺ ហ្វូស្សារៀម (Fusarium) ដែលឆ្លងតាមដីមានការលំបាកក្នុងការគ្រប់គ្រង ព្រោះវាអាចបន្តកើតមានក្នុងរយៈពេលយូរ។ ចេកព្រៃដ៏សម្បូរបែបរបស់ប្រទេសឥណ្ឌូណេស៊ី  ដែលត្រូវបានគេជឿថា ជាបុព្វបុរសនៃពូជចេកស្រុកផ្តល់នូវធនធានហ្សែនដ៏មានតម្លៃសម្រាប់ការអភិវឌ្ឍពូជចេកធន់នឹងជំងឺ។ ការស្រាវជ្រាវរបស់ទីភ្នាក់ងារស្រាវជ្រាវ និងនវានុវត្តន៍ជាតិឥណ្ឌូណេស៊ី ផ្តោតលើការប្រមូល និងកំណត់លក្ខណៈប្លាស្មាបន្តពូជចេកព្រៃ ដើម្បីកំណត់លក្ខណៈធន់ និងលក្ខណៈមានប្រយោជន៍ផ្សេងទៀត។ ការរកឃើញទាំងនេះ នឹងត្រូវបានប្រើដើម្បីអភិវឌ្ឍជីនណូថាយ (Genotypes) ដែលមានភាពធន់នឹងជំងឺរលួសឫស  និងជំងឺក្រឹន ដែលអាចបម្រើជាមេជីវិត សម្រាប់បង្កើតពូជចេកថ្មី។ ពូជទាំងនោះនឹងត្រូវចែកចាយតាមរយៈដៃគូអន្តរជាតិ ដូចជាវិទ្យាស្ថានកសិកម្មត្រូពិចអន្តរជាតិ (International […]

កាលវិភាគផ្សព្វផ្សាយ