ឆមាសទី១ ឆ្នាំ២០២៥ កម្ពុជារកចំណូលបាន៣០៤លានដុល្លារ ពីជ័រកៅស៊ូ ឈើកៅស៊ូ និងផ្គត់ផ្គង់ជ័រកៅស៊ូដល់រោងចក្រក្នុងស្រុក កើនឡើង៤១ភាគរយ

ភ្នំពេញ៖ របាយការណ៍ផ្លូវការរបស់អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា នៅឆមាសទី១ ឆ្នាំ២០២៥ កម្ពុជាបាននាំចេញជ័រកៅស៊ូ ឈើកៅស៊ូ និងផ្គត់ផ្គង់ជ័រកៅស៊ូដល់រោងចក្រផលិតសំបកកងរថយន្តក្នុងស្រុក ដោយគិតជាទឹកប្រាក់៣០៤លានដុល្លារ គឺកើនឡើង៤១,៦១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៤។

ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៥ កម្ពុជាបាននាំចេញជ័រកៅស៊ូក្នុងបរិមាណ១១២ ៥៩៥តោន បានប្រាក់ចំណូលចំនួន២០៨ ៦៣៣ ៨២៦ដុល្លារ នាំចេញឈើកៅស៊ូចំនួន ៩៩៤៣ម៉ែត្រគូប បានប្រាក់ចំណូលចំនួន២ ៣៥៥ ៤៣៨ដុល្លារ និងលក់ជ័រកៅស៊ូសម្រាប់រោងចក្រក្នុងស្រុកចំនួន៥៣ ៣៦១តោន បានប្រាក់ចំណូលចំនួន៩៣ ៥៤១ ៨៣៣ដុល្លារ។

សូមជម្រាបថា ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤២៥ ៤៤៣ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រមានចំនួន៣៣០ ២៥៩ហិកតា ស្មើនឹង៧៨ភាគរយ និងផ្ទៃដីថែទាំមានចំនួន ៩៥ ​១៨៤ហិកតា ស្មើនឹង២២ភាគរយ។

ចំណែកជ័រកៅស៊ូកម្ពុជាក្រៅពីនាំចេញ ក៏ត្រូវបានផ្គត់ផ្គង់ដល់រោងចក្រផលិតសំបកកង់រថយន្ដចំនួនបី ដែលកំពុងតែដំណើរការផងដែរ រួមមាននៅខេត្តស្វាយរៀង ព្រះសីហនុ និងខេត្តក្រចេះ។

គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០២៤ នៅ​កម្ពុជា​មាន​ផ្ទៃដី​កៅស៊ូ​សរុប​ចំនួន៤២៥ ៤៤៣ហិកតា កើនឡើង​ពី​៤០៧ ១៧២​ហិកតា កាល​ពី​ឆ្នាំ២០២៣។

ក្នុង​នោះ​ផ្ទៃដីកៅស៊ូចៀរជ័រ មាន​​ចំនួន៣៣០ ២៥៩ហិកតា ស្មើនឹង៧៧,៦៣ភាគរយ​​នៃផ្ទៃដីកៅស៊ូសរុប និងផ្ទៃដីថែទាំ៩៥ ១៨៤ហិកតា ស្មើនឹង២២,៣៧ភាគរយ៕


image_2025-12-09_10-15-19
វៀតណាមពង្រីកតំបន់ដាំដុះសុវត្ថិភាព ដើម្បីជំរុញការនាំចេញផលិតផលកសិកម្ម

ខេត្តបាក់និញ៖ ខេត្តបាក់និញស្ថិតនៅភាគខាងជើងវៀតណាមកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រីកតំបន់ដាំដុះដំណាំរបស់ខ្លួន ដោយផ្តល់អាទិភាពដល់ពូជផ្លែឈើ និងបន្លែសំខាន់ៗដែលផលិតតាមស្តង់ដារសុវត្ថិភាព និងមានគុណភាពខ្ពស់សម្រាប់ទាំងទីផ្សារក្នុងស្រុក និងការនាំចេញ។ យោងតាមនាយកមន្ទីរកសិកម្ម និងបរិស្ថាន នៃខេត្តបាក់និញ របស់វៀតណាម បានឱ្យដឹងថា ខេត្តកំពុងពង្រីកតំបន់ផលិតកម្មសម្រាប់ដំណាំផ្លែឈើហូបផ្លែ សំខាន់ៗដូចជា ផ្លែគូលេន ផ្លែមៀន ក្រូចឃ្វិច ក្រូចថ្លុង ផ្លែប៉ោម និងផ្លែត្របែក ដែលដាំដុះក្រោមស្តង់ដារសុវត្ថិភាព រួមទាំងការអនុវត្តកសិកម្មល្អរបស់វៀតណាម និងការអនុវត្តកសិកម្មល្អរបស់សកលលោក ព្រមទាំងមានវិញ្ញាបនបត្របញ្ជាក់ដំណាំសរីរាង្គផងដែឬ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ ដោយមានគោលបំណងបង្កើតខ្សែសង្វាក់តម្លៃ ដែលផ្សារភ្ជាប់ទៅនឹងការតាមដានផលិតផល និងការធានាលក្ខខណ្ឌផលិតកម្ម សម្រាប់បំពេញតាមតម្រូវការទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។ មន្ត្រីកសិកម្មវៀតណាម បានបញ្ជាក់ថា នៅឆ្នាំ២០២៦ខាងមុខនេះ ខេត្តបាក់និញ ដែលមានចម្ងាយប្រមាណ៣០គីឡូម៉ែត្រភាគខាងជើងទីក្រុងហាណូយ មានគោលដៅពង្រីកផ្ទៃដីដាំដុះចម្ការផ្លែគូលេន រហូតដល់ទំហំ២៩,៨០០ហិកតា ដោយរំពឹងទទួលបានទិន្នផលចំនួន១៦០,០០០តោន។ ក្នុងចំណោមនេះ ផ្ទៃដីទំហំ១៧,៥០០ហិកតា នឹងត្រូវដាំដុះតាមស្តង់ដារកសិកម្មល្អរបស់វៀតណាម ដោយរំពឹងទទួលបានទិន្នផលចំនួន១២៥,០០០តោន។ ចំណែកតំបន់ផ្លែគូលេន ដែលមានវិញ្ញាបនបត្របញ្ជាក់កសិកម្មល្អរបស់សកលលោក នឹងមានផ្ទៃដីទំហំ២៣៥ហិកតា និងតំបន់ដាំគូលេនសរីរាង្គនៅទំហំ១០ហិកតា។ អាជ្ញាធរខេត្តបាក់និញក៏កំពុងលើកកម្ពស់ពូជផ្លែឈើ ដែលមានតម្លៃខ្ពស់ ដូចជាទំពាំងបាយជូរព៌ណខ្មៅ និងទំពាំងបាយជូរព៌ណប្រផេះ ព្រមទាំងកំពុងពន្លឿនការអនុវត្តបច្ចេកវិទ្យាឌីជីថល សម្រាប់ជួយដល់កសិករផ្នែកការផលិត ការតាមដាន ការគ្រប់គ្រងលេខកូដចម្ការ កន្លែងវេចខ្ចប់ ការព្យាករណ៍សត្វល្អិត […]

image_2025-12-09_09-54-13
ភូមាគ្រោងនាំចេញអង្ករតាមផ្លូវទឹកចំនួន៧ ៥០០តោន ទៅបង់ក្លាដែស

ណៃពិដោ៖ សហព័ន្ធស្រូវអង្ករភូមា បានបញ្ជាក់ថា អង្ករបាក់ប្រាំភាគរយចំនួន៧ ៥០០តោន ដែលផលិតចេញពីតំបន់អាយ៉េយ៉ាវ៉ាឌី (Ayeyawady) នឹងត្រូវនាំចេញទៅកាន់ប្រទេសបង់ក្លាដែស ក្រោមកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលរបស់ប្រទេសទាំងពីរ។ អង្ករសរុបចំនួន២ ៥០០តោន នឹងត្រូវដឹកជញ្ជូនក្រោមផែនការនាំចេញជើងដំបូង ទៅកាន់ប្រទេសបង់ក្លាដែស តាមសមុទ្រតែប៉ុណ្ណោះ។ យោងតាមអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីពាណិជ្ជកម្មអង្កររវាងភូមា និងបង់ក្លាដែស ក្រុមហ៊ុនចំនួន៣១ត្រូវបានអនុញ្ញាតឱ្យដឹកជញ្ជូនអង្ករទៅកាន់ប្រទេសបង់ក្លាដែស ក្នុងបរិមាណអង្ករសរុបចំនួន៧ ៥០០តោន តាមរយៈកំពង់ផែសមុទ្រប៉ាថេន (Pathein Seaport)។ ចំណែកកំពង់ផែយ៉ាងហ្គោន ក៏មានការដឹកជញ្ជូនអង្ករចេញទៅកាន់ប្រទេសបង់ក្លាដែសផងដែរ កាលពីក្នុងចុងខែវិច្ឆិកា និងដើមសប្តាហ៍ដំបូងនៃខែធ្នូ ឆ្នាំ២០២៥ តាមរយៈកប៉ាល់ពីរគ្រឿង។ សហព័ន្ធស្រូវអង្ករភូមា មានគោលបំណងសម្រេចគោលដៅនាំចេញអង្ករចំនួនបីលានតោននៅក្នុងឆ្នាំ ២០២៥-២០២៦។  ការនាំចេញអង្កររបស់ប្រទេសភូមា ក្នុងអំឡុងពេលខែមេសា ដល់ខែតុលា ឆ្នាំ២០២៥ មានបរិមាណជាង១,៥លានតោន ដោយទទួលបានប្រាក់ចំណូលចំនួន៤៩៩លានដុល្លារ។ អង្ករសម្រាប់នាំចេញទៅកាន់ទីផ្សារបង់ក្លាដែស ត្រូវបានកិនវេចខ្ចប់ នៅតំបន់ឧស្សាហកម្ម ប៉ាថេន ដែលរោងម៉ាស៊ីនកិនស្រូវនៅទីនោះ ដើរដោយថាមពលពន្លឺព្រះអាទិត្យ កម្លាំង៤០០គីឡូវ៉ាត់ ដោយធានាបាននូវគុណភាពផលិតផល ដែលមានស្ថេរភាព និងប្រសិទ្ធភាពផ្គត់ផ្គង់ទីផ្សារ។  ព្រមជាមួយគ្នានេះដែរ រដ្ឋបាលតំបន់ អាយ៉េយ៉ាវ៉ាឌី ដែលស្ថិតនៅភាគខាងត្បូងប្រទេសភូមា ក៏កំពុងសម្របសម្រួលដល់ការនាំចេញអង្ករក្នុងរយៈពេលកំណត់ ស្របតាមច្បាប់ និងបទប្បញ្ញត្តិរបស់ស្ថាប័នក្រសួងពាក់ព័ន្ធ។ […]

photo_2025-12-08_16-45-06 (3)
ឯកឧត្ដមបណ្ឌិតប្រតិភូ កៅ ថាច អនុញ្ញាតឱ្យអ្នកជំនាញចិញ្ចឹមគោយកទឹកដោះ មកពីប្រទេសណូវ៉ែលហ្សេឡង់ ចូលជួបពិភាក្សា

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានអនុញ្ញាតឱ្យ អ្នកជំនាញចិញ្ចឹមគោយកទឹកដោះមកពីប្រទេសណូវ៉ែលហ្សេឡង់ ចូលជួបពិភាក្សា ក្នុងគោលបំណង ចែករំលែកបទពិសោធ និងសិក្សា​អំពីឱកាសជួយជាជំនួយបច្ចេកទេសពាក់ព័ន្ធការ ចិញ្ចឹមគោយកទឹកដោះដល់កសិករកម្ពុជា និងកិច្ចសហការផ្សេងទៀត​ក្នុងវិស័យកសិកម្ម​។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅការិយាល័យកណ្ដាលរបស់ធនាគារ ARDB នាព្រឹកថ្ងៃចន្ទ ៣រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥៕

image_2025-12-08_12-59-51
សភាពាណិជ្ជកម្មចិនប្រចាំប្រទេសឡាវ ប្រារព្ធខួបលើកទី២០ នៃកិច្ចសហប្រតិបត្តិការចិន-ឡាវ

វៀងចន្ទន៍៖ សភាពាណិជ្ជកម្មចិនប្រចាំប្រទេសឡាវ បានប្រារព្ធខួបលើកទី២០ របស់ខ្លួននៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ ដោយបានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការរយៈពេលពីរទសវត្សរ៍រវាងប្រទេសឡាវ និងប្រទេសចិន ព្រមទាំងបានគូសបញ្ជាក់ពីចក្ខុវិស័យសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត។ ព្រឹត្តិការណ៍នេះមានការចូលរួមពីឧបនាយករដ្ឋមន្ត្រីឡាវ លោក សាឡឹមសៃ កុម៉ាស៊ីត (Saleumxay Kommasith) ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសឡាវ លោកស្រី ហ្វាង ហុង (Fang Hong) ប្រធានសភាពាណិជ្ជកម្មទូទៅចិនប្រចាំប្រទេសឡាវ លោក សិន ស៊ឺឈីន (Shen Xueqin) មន្ត្រីរដ្ឋាភិបាល តំណាងធុរកិច្ច និងភ្ញៀវកិត្តិយសផ្សេងទៀត។ ថ្លែងនៅក្នុងព្រឹត្តិការណ៍នេះ កាលពីដើមសប្តាហ៍មុន លោក សាឡឹមសៃ កុម៉ាសីត បានកោតសរសើរសភាពាណិជ្ជកម្ម និងសហគ្រាសចិន ចំពោះការចូលរួមចំណែករបស់ពួកគេចំពោះការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសឡាវ។ លោកបានបញ្ជាក់ថា រដ្ឋាភិបាលឡាវស្វាគមន៍ការវិនិយោគជាបន្តបន្ទាប់ពីក្រុមហ៊ុនចិន នៅក្នុងវិស័យដូចជា សេដ្ឋកិច្ចបៃតង ថាមពលស្អាត សេដ្ឋកិច្ចឌីជីថល ការកែច្នៃផលិតផលកសិកម្ម ទេសចរណ៍ និងផលិតកម្ម ដោយលោកបន្ថែមថា ប្រទេសឡាវនឹងបន្តធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ចរបស់ខ្លួន និងការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់វិនិយោគិនចិន។ ចំណែក លោកស្រី ហ្វាង ហុង  ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសឡាវ […]

កាលវិភាគផ្សព្វផ្សាយ