សាច់ពពែរបស់អាហ្វ្រិកខាងត្បូង មានតម្រូវការ​កាន់តែច្រើននៅលើសកលលោក

some-boer-goats-horns-walking-farm-field-canada-boer-goats-horns-walking-farm-field-canada-256686870

ទីក្រុងខេប៖ តម្រូវការសាច់ពពែជាសកលកំពុងកើនឡើងកាន់ច្រើន ដោយសារវាមានអត្ថប្រយោជន៍ដល់សុខភាព វប្បធម៌ និងជំនឿសាសនា នៅតាមបណ្តាប្រទេសនានានៅជុំវិញពិភពលោក។

ក្រុមហ៊ុនរក្សាទិន្នន័យសម្រាប់ពាណិជ្ជកម្ម ដែលជាអង្គការសង្កេតការណ៍នៃភាពស្មុគស្មាញផ្នែកសេដ្ឋកិច្ចបានរាយការណ៍ថា ក្នុងរយៈពេលប្រាំឆ្នាំកន្លងមកនេះ ពាណិជ្ជកម្មសាច់ពពែបានកើនឡើងក្នុងអត្រាប្រចាំឆ្នាំ១,៧៦ភាគរយ។

កាលពីនៅឆ្នាំ២០២៣ អ្នកនាំចូលសាច់ពពែសំខាន់ៗ គឺប្រទេសអារ៉ាប់រួមចំនួន៣០,៣ភាគរយ, សហរដ្ឋអាម៉េរិកចំនួន១៧,៤ភាគរយ និងកូរ៉េខាងត្បូងមានចំនួន៩,៩ភាគរយ។

ទោះបីជាយ៉ាងណាក៏ដោយ របាយការណ៍ពីភ្នាក់ងារសាច់សត្វ និងជិវិតសត្វរបស់ប្រទេសអូស្ត្រាលី បានកត់សម្គាល់ពីការកើនឡើងចំនួន៤៤ភាគរយនៃតម្រូវការរបស់ប្រទេសកូរ៉េខាងត្បូងសម្រាប់សាច់ពពែរបស់អូស្ត្រាលី កាលពីឆ្នាំ២០២៤ ដែលបាននាំចេញសាច់ពពែទៅកាន់កូរ៉េខាងត្បូង កើនឡើងចំនួន៦៧៥ភាគរយ ចាប់តាំងពីឆ្នាំ២០២០។

ចំណែកតម្រូវការសាច់ពពែសម្រាប់ប្រទេសទ្រីនីដាត និងតូបាហ្គោ ក៏បានកើនឡើងផងដែរ ដោយកើនឡើងចំនួន១៨ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។ ទន្ទឹមនឹងនេះដែរ សហរដ្ឋអាម៉េរិកនៅតែជាទីផ្សារនាំចេញដ៏ធំបំផុតតែមួយគត់សម្រាប់សាច់ពពែអូស្ត្រាលី ដែលស្មើនឹងចំណែកបរិមាណជាមធ្យមជិត៦០ភាគរយ ក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ។

ប្រទេសអូស្ត្រាលី គឺជាប្រទេសនាំចេញសាច់ពពែធំជាងគេបំផុត នៅលើពិភពលោក ដែលមានចំនួន៥៥ភាករយនៃបរិមាណសាច់ពពែសរុបរបស់ពិភពលោក ដូច្នេះ ចលនាពាណិជ្ជកម្មពីប្រទេសទាំងនោះមានឥទ្ធិពលយ៉ាងខ្លាំងទៅលើនិន្នាការផ្គត់ផ្គង់ និងតម្រូវការសាច់ពពែជាសកល។

ចំណែកប្រទេសកេនយ៉ា គឺជាប្រទេសនាំចេញសាច់ពពែធំជាងគេទី២ នៅលើពិភពលោក ដែលមានទំហំទឹកប្រាក់ចំនួន២៨ភាគរយ នៃពាណិជ្ជកម្ម បន្ទាប់មកប្រទេសអេត្យូពីចំនួន១២ភាគរយ អេស្ប៉ាញចំនួនប្រាំភាគរយ និងរី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឯប្រទេសបារាំងមានចំនួនបីភាគរយ។

ខណៈពេលអាហ្រ្វិកខាងត្បូងមានឧស្សាហកម្មផលិតសាច់ពពែ ដែលកំពុងរីកចម្រើន ការនាំចេញនៅតែមានបរិមាណតិចតួចនៅឡើយ។  លើសពីនេះ តម្រូវការក្នុងស្រុកលើសពីការផ្គត់ផ្គង់ ដែលមិនត្រឹមតែកំណត់ការនាំចេញប៉ុណ្ណោះទេ ថែមទាំងផ្គត់ផ្គង់ដល់អ្នកលក់រាយផងដែរ។

លោកនាយកប្រតិបត្តិនៃអង្គការអ្នកផលិតសាច់ក្រហម បាននិយាយថា តម្រូវការទីផ្សារក្រៅផ្លូវការសម្រាប់សាច់ពពែសម្រាប់ពិធីវប្បធម៌ ឬសាសនា គឺខ្ពស់ណាស់ ដែលកសិករមានតម្រូវការតិចតួចក្នុងការលក់ចូលទៅក្នុងទីផ្សារសាច់ទូទៅ ឬនាំចេញសាច់។

លោកបាននិយាយបន្ថែមថា អ្នកទិញក្នុងពិធីបុណ្យសាសនាត្រូវបានរៀបចំដើម្បីបង់បុព្វលាភរ៉ាប់រងសម្រាប់ពពែនៅរស់​ ដែលសូម្បីតែតម្លៃជាមធ្យមសម្រាប់សត្វពពែ គឺខ្ពស់ជាង សាច់ចៀម ដូច្នេះបើទោះបីជាសាច់ពពែមាននៅក្នុងកន្លែងលក់រាយក៏ដោយ ភាពធន់នឹងតម្លៃអ្នកប្រើប្រាស់នឹងកំណត់ការលក់។

ការបញ្ជាក់អំពីការផ្គត់ផ្គង់ និងតម្រូវការនៅអាហ្រ្វិកខាងត្បូងមានបញ្ហា ដោយសារមានការពន្យល់ថា ឧស្សាហកម្មសាច់ពពែមានភាពមិនផ្លូវការច្រើន ដោយការផលិត ការដេញថ្លៃ និងតួលេខសម្លាប់ភាគច្រើន មិនមានបញ្ជាក់នៅក្នុងរបាយការណ៍ឡើយ។

លោកបានពន្យល់ថា «កាលពីឆ្នាំមុន សត្តឃាតមានអាជ្ញាប័ណ្ណបានរាយការណ៍ថា មានសត្វពពែត្រឹមតែ៨០០ក្បាលប៉ុណ្ណោះ ដែលត្រូវបានសម្លាប់។ ការសម្លាប់ពពែភាគច្រើននៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង គឺមិនត្រូវបានធ្វើឡើងនៅទីសត្តឃាតឡើយ ដូច្នេះយើងសង្ស័យថា តើតម្រូវការ ឬការផ្គត់ផ្គង់សាច់ពពែ នឹងមានទំហំធំប៉ុនណា»។

ដើម្បីបង្កើនតម្រូវការសាច់ពពែលើសពីអ្នកទិញសម្រាប់ពិធីវប្បធម៌ និងសាសនា យុទ្ធនាការទីផ្សារ និងការអប់រំ ត្រូវតែធ្វើដើម្បីជួយពន្យល់អ្នកទិញឱ្យយល់ពីរបៀបចម្អិនសាច់ពពែ។

របាយការណ៍របស់ភ្នាក់ងារសាច់សត្វ និងជីវិតសត្វរបស់ប្រទេសអូស្ត្រាលី បាននិយាយថា ទោះបីជាការបរិភោគសាច់ពពែ នៅសហរដ្ឋអាម៉េរិកកំពុងកើនឡើងក៏ដោយ ការយល់ដឹងរបស់អុ្នកបរិភោគនៅមានកម្រិតទាបនៅឡើយ ដែលភាគច្រើនដោយសារតែខ្វះការយល់ដឹង។

ដោយសារអ្នកបរិភោគភាគច្រើន មិនបានធំធាត់ឡើងដោយសារហូបសាច់ពពែ ដូច្នេះមនុស្សជាច្រើនមិនដឹងពីរបៀបចម្អិនសាច់ពពែទេ។ អ្នកទិញសាច់ពពែ នៅអាម៉េរិកទំនងជាជនជាតិមានដើមកំណើតមកពីតំបន់ការ៉ាប៊ីន អាហ្រ្វិក អាស៊ី អ្នករស់នៅលើតំបន់កោះប៉ាស៊ីហ្វិក និងវប្បធម៌អាម៉េរិកកណ្តាល ដែលសាច់ពពែ គឺជាចំណែកដ៏សំខាន់នៃម្ហូបប្រពៃណីរបស់ពួកគេ។

របាយការណ៍​ដដែលបាន​បញ្ជាក់​ថា​ «​សាច់ពពែ​ក៏​ត្រូវ​បាន​គេ​បរិភាគជា​ញឹកញាប់​ដោយ​អ្នក​ដែល​កំណត់​ថា​ ជា​អ្នកកាន់សាសនាហិណ្ឌូ និង​មូស្លីម ដោយ​អ្នកបរិភោគ​ទាំងនោះ សប្បាយ​រីករាយ​នឹង​អាហារ​សាច់ពពែ​ច្រើន​ជាង​ពីរដង​ក្នុង​មួយ​សប្តាហ៍ ​គឺច្រើន​ជាង​មធ្យមភាគ​នៅក្នុងសហរដ្ឋអាមេរិក​»​។

ភ្នាក់ងារសាច់សត្វ និងជីវិតសត្វរបស់អូស្ត្រាលី បានកត់សម្គាល់ថា អ្នកទិញសាច់ពពែញឹកញាប់ជាងមុនមានទំនោរទៅជាអ្នកបរិភោគនៅវ័យក្មេង ដែលកំពុងស្វែងរកភាពសម្បូរបែប អត្ថប្រយោជន៍សុខភាព និងសាច់សត្វ ដែលចិញ្ចឹមប្រកបដោយស្តង់ដារសុខុមាលភាពសត្វខ្ពស់៕


photo_2026-04-02_13-36-48 (3)
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជាអធិបតីភាពក្នុងពិធីបំពាក់មេដាយសំរឹទ្ធ ជូនមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៃរដ្ឋបាលស្រុកខ្សាច់កណ្តាល២៣៧នាក់

ស្រុកខ្សាច់កណ្តាល,ខេត្តកណ្តាល៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកខ្សាច់កណ្តាល នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបំពាក់មេដាយសំរឹទ្ធការងារ ជូនមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៃរដ្ឋបាលស្រុកខ្សាច់កណ្តាលចំនួន២៣៧នាក់។ នៅក្នុងពិធីបំពាក់មេដាយសំរឹទ្ធការងារដល់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានេះ ដោយសារតែមន្រ្តីរាជការទាំងនេះកន្លងទៅបានបំពេញការងារលើសពី ១០ឆ្នាំ និងមិនធ្លាប់ទទួលបានគ្រឿងឥស្សរិយយសកន្លងមកនោះទេ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្តាល,ក្រុមប្រឹក្សាស្រុក នាយក នាយករងរដ្ឋបាលស្រុកមន្ត្រីរាជការ បុគ្គលិកអប់រំ គ្រូបង្រៀន និងមន្ត្រីជាប់កិច្ចសន្យា ដែលសរុបអ្នកចូលរួមចំនួន២៥០នាក់។ នៅក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការបំពេញការងារយ៉ាងសកម្ម ការលះបង់ពេលវេលា និងការទទួលខុសត្រូវខ្ពស់របស់មន្ត្រីរាជការនៅក្នុងស្រុកខ្សាច់កណ្តាល ដែលសម្រេចបាននូវស្នាដៃ និងសមិទ្ធផលជាច្រើន មានជាអាទិ៍ ការផ្តល់សេវាសាធារណៈ ការដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ ការរក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម។ ព្រមជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតប្រតិភូបានថ្លែងទៀតថា ការរៀបចំពិធីបំពាក់មេដាយនៅថ្ងៃនេះ គឺជាសក្ខីភាព នៃការទទួលស្គាល់នូវស្នាដៃ និងគុណបំណាច់ដ៏ធំធេងរបស់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ដែលបានខិតខំប្រឹងប្រែងបំពេញការងារ ដោយមិនខ្លាចការនឿយហត់ […]

656917729_1355030693324352_4583475268584509419_n
ក្នុងរយៈពេលបីខែ ឆ្នាំ២០២៦ កម្ពុជារកចំណូលបានជាង១៣លានដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

ភ្នំពេញ៖ តាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ បានឱ្យដឹងថា កម្ពុជារកចំណូលបានជាង១៣លានដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គររយៈពេល៣ខែដើមឆ្នាំ២០២៦ និងទទួលបានភ្ញៀវទេសចរបរទេសចំនួនជាង២៧ម៉ឺននាក់ ធ្លាក់ចុះប្រមាណ៣២ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ របាយការណ៍ដដែលបានឱ្យដឹងទៀតថា ក្នុងរយៈពេលបីខែ ដើមឆ្នាំ២០២៦នេះ ចំណូលដែលទទួលបានពីការលក់សំបុត្រមានប្រមាណជាង១៣លានដុល្លារ ធ្លាក់ចុះ៣០ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ ចំណូលសរុបពីការលក់បណ្ណនៅប្រាសាទកោះកែរ រយៈពេលបីខែ ឆ្នាំ២០២៦ មានចំនួន៩០ ០៦០ ដុល្លារ និងមានភ្ញៀវទេសចរចំនួន៦ ០០៤នាក់។ ចំពោះចំណូលសរុបពីការលក់សំបុត្រនៅប្រាសាទបេងមាលា រយៈពេលបីខែ ឆ្នាំ២០២៦ មានចំនួន៦១ ៥៦០ដុល្លារ និងមានភ្ញៀវទេសចរបរទេសចំនួន៦ ១៥៦នាក់។ រីឯចំណូលសរុបពីការសំបុត្រនៅភ្នំក្បាលស្ពានរយៈពេលបីខែ ឆ្នាំ២០២៦ មានចំនួន២ ៤៧៥ដុល្លារ និងមានភ្ញៀវទេសចរបរទេសចំនួន៤៩៥នាក់ ខណៈចំណូលលក់សំបុត្រទូករយៈពេល៣ខែនេះមានចំនួន២៩៤ ១៤១ដុល្លារ។ ដោយឡែក ក្នុងខែមីនា ឆ្នាំ២០២៦ កម្ពុជារកចំណូលបានជិតបួនលានដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ធ្លាក់ចុះជាង២៩ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ខណៈទទួលបានភ្ញៀវទេសចរបរទេសចំនួនប្រមាណ៨០ ០០០នាក់ ធ្លាក់ចុះ៣១ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥៕

image_2026-03-31_09-42-13
តម្លៃសាច់ជ្រូកនៅប្រទេសចិនធ្លាក់ចុះទាបបំផុតក្នុងរយៈពេល១៦ឆ្នាំ ដោយសារច្រើនលើសតម្រូវការពេក

ប៉េកាំង៖ តម្លៃសាច់ជ្រូកនៅក្នុងប្រទេសចិន កំពុងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីកសិករចិញ្ចឹមជ្រូកបានពង្រីកផលិតកម្មសាច់ជ្រូកយ៉ាងគំហុក ដែលជាទំនិញធំបំផុតតែមួយ នៅក្នុងសេដ្ឋកិច្ច ដែលប្រធានាធិបតីចិន លោក ស៊ី ជីនភីង បានអំពាវនាវឱ្យមានស្បៀងអាហារគ្រប់គ្រាន់។ តម្លៃជ្រូកនៅប្រទេសចិនកំពុងធ្លាក់ចុះដល់កម្រិតទាបបំផុត កាលពីឆ្នាំ២០១០ ដោយសារការផលិតហួសកម្រិតនៅក្នុងទីផ្សារដ៏ធំបំផុតរបស់ពិភពលោក បានបន្ថែមទៅលើសម្ពាធអតិផរណា ដែលកំពុងរីករាលដាលលើសេដ្ឋកិច្ច។ យោងតាមទិន្នន័យពីក្រុមហ៊ុនប្រឹក្សាកសិកម្ម សៀងហៃ បានឱ្យដឹងថា តម្លៃជ្រូករស់បានធ្លាក់ចុះដល់កម្រិតទាបបំផុតត្រឹម៩,៥៩យន់ ឬស្មើនឹង១,៤ដុល្លារ ក្នុងមួយគីឡូក្រាម ដែលជាកម្រិតទាបបំផុតក្នុងរយៈពេល១៦ឆ្នាំ និងទាបជាងថ្លៃដើមផលិតកម្ម។ បើយោងតាមទិន្នន័យផ្លូវការប្រចាំសប្តាហ៍ ដែលបានចេញផ្សាយកាលពីថ្ងៃទី២៥​ ខែមីនា ឆ្នាំ២០២៦ បានឱ្យដឹងថា ចំណែកតម្លៃសាច់ជ្រូកមានតម្លៃ២២យន់ ឬស្មើ៣,១៨ដុល្លារ ក្នុងមួយគីឡូក្រាម គឺបានធ្លាក់ចុះដល់កម្រិតទាបបំផុត ចាប់តាំងពីខែតុលា ឆ្នាំ២០២១។ សាច់ជ្រូក ដែលជាអាហារចម្បង និងជាទំនិញសំខាន់នៅក្នុងទំនិញរបស់ចិន ដែលបង្កើតជាសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់របស់ប្រទេសចិន គឺជាទំនិញដ៏សំខាន់នៅក្នុងសេដ្ឋកិច្ចមួយ ដែលលោកប្រធានាធិបតីចិន បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ភាពគ្រប់គ្រាន់នៃអាហារកាន់តែច្រើន។ ប៉ុន្តែ រដ្ឋាភិបាលទីក្រុងប៉េកាំងកំពុងជម្នះនឹងបញ្ហាជ្រូក បន្ទាប់ពីការលើកទឹកចិត្តដល់កសិករចិញ្ចឹមជ្រូកជាច្រើនឆ្នាំ ឱ្យពង្រីកផលិតកម្ម ដែលនាំឱ្យមានសមត្ថភាពថ្មី រហូតដល់សាងសង់អគារកសិដ្ឋានចិញ្ចឹមជ្រូកមានកម្ពស់ជាច្រើនជាន់។ តម្លៃសាច់ជ្រូកបានបន្តធ្លាក់ចុះ ទោះបីជាក្រសួងកសិកម្ម និងគណៈកម្មាធិការអភិវឌ្ឍន៍ និងកំណែទម្រង់ជាតិ ដែលជាអ្នករៀបចំផែនការសេដ្ឋកិច្ចកំពូលរបស់ប្រទេសចិន កាលពីសប្តាហ៍មុន បាននិយាយថា […]

photo_2026-04-02_13-42-04
ម៉ាកយីហោកាហ្វេក្នុងស្រុក គិរីកាហ្វេ កំពុងជំរុញការផ្សព្វផ្សាយពីគុណភាពផលិតផលកាហ្វេក្នុងស្រុកដល់ភ្ញៀវជាតិ និងអន្តរជាតិ

ដោយ ឡុង សារេត ភ្នំពេញ៖ ស្របពេលវិស័យកាហ្វេទទួលបានការចាប់អារម្មណ៍ពីសំណាក់ប្រជាពលរដ្ឋនិងភ្ញៀវបរទេស ពិសារជាប្រចាំថ្ងៃ គេសង្កេតឃើញគិរីហ្វេ ដែលជាក្រុមហ៊ុនដាំដុះ និងកែច្នៃកាហ្វេនៅក្នុងស្រុកមួយ បាននិងកំពុងជំរុញការផ្សព្វផ្សាយយ៉ាងសកម្មទៅលើគុណភាពនិងរសជាតិកាហ្វេ ដែលបានដាំនៅក្នុងខេត្តមណ្ឌលគិរី។ តួយ៉ាងថ្មីៗនេះ គិរីកាហ្វេ បានចូលរួមផ្សព្វផ្សាយអំពីគុណភាពកាហ្វេ នៅក្នុងកម្មវិធីប្រកួតសិល្បៈឡាតេអាត ជើកឯក កម្ពុជា-ចិន លើកទី១ កាលពីថ្ងៃទី២៨ និង២៩ ខែមីនា ឆ្នាំ២០២៦។ បើយោងតាមប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុនគិរីកាហ្វេ បានឱ្យដឹងថា គោលដៅចម្បងរបស់គិរីកាហ្វេ គឺលើកស្ទួយ និងផ្សព្វផ្សាយផលិតផលខ្មែរ ដើម្បីឱ្យភ្ញៀវបរទេស ដែលចូលមកទស្សនាកម្ពុជា បានស្គាល់ពីរសជាតិកាហ្វេខ្មែរឆ្ងាញ់មិនចាញ់កាហ្វេ ដែលដាំនៅប្រទេសជិតខាងកម្ពុជានោះទេ។ លោក យិម សំរ៉ុង ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុនគិរីកាហ្វេ បានគូសបញ្ជាក់ថា “ការចូលរួមសហការជាមួយក្រុមហ៊ុនចិនក្នុងព្រឹត្តិការណ៍ ប្រកួតសិល្បៈឡាតេអាតលើកដំបូង នៅកម្ពុជា មានគោលបំណងធំចម្បង គឺព្យាយាមផ្សព្វផ្សាយពីកាហ្វេគិរី ដែលជាផលិតផលខ្មែរមានគុណភាពល្អ បើប្រៀបធៀបនិងកាហ្វេផលិតនៅប្រទេសជិតខាង ក៏ដូចជាគុណភាពកាហ្វេនៅលើពិភពលោក”។ បើតាមប្រធានផ្នែកទីផ្សារខាងលើ ក្រៅពីជំរុញការផ្សព្វផ្សាយផលិតផលកាហ្វេគិរី ការចូលរួមសហការនៅក្នុងព្រឹត្តិការណ៍បែបអន្តរជាតិនេះ គឺដើម្បីប្រមូលផ្តុំនូវយុវជនក្នុងស្រុក ដែលមានស្មាដៃ និងបច្ចេកទេសឆុងកាហ្វេមានឱកាសបានសិក្សាបន្ថែមនៅចំណុចខ្វះខាតពីអ្នកជំនាញដើម្បីមានសមត្ថភាពចូលរួមប្រកួតប្រជែងកម្រិតអន្តរជាតិផ្សេងៗ។ លើសពីនេះមានគោលបំណងជំរុញលើកទឹកចិត្តដល់អ្នកពាក់ព័ន្ធនិងកាហ្វេនៅគ្រប់តំបន់ ផ្តោតទៅលើវិស័យកាហ្វេឱ្យមានសក្តានុពលកាន់តែខ្លាំងក្នុងពេលបច្ចុប្បន្ន។ លោកបានបន្តថា “កន្លងទៅយើងបានបំពេញបេសកកម្មរបស់យើងបានច្រើន តាមរយៈការជំរុញឱ្យមានការប្រើប្រាស់កាហ្វេ […]

កាលវិភាគផ្សព្វផ្សាយ