ផ្លែក្រូចថ្លុងកោះទ្រង់ ខេត្តក្រចេះ ចាប់ផ្តើមទទួលបានការគាំទ្រពីផ្សារទំនើបធំៗ នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ផលិតផលខ្មែរ

ខេត្តក្រចេះ៖ ផ្លែក្រូចថ្លុងកោះទ្រង់ ដែលជាផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ប្រចាំខេត្តក្រចេះ បាននិងកំពុងទទួលបានការគាំទ្រពីផ្សារទំនើប អ៊ីអន និងផ្សារទំនើបជីបម៉ុង នៅក្រុងភ្នំពេញ ដែលបង្ហាញឱ្យឃើញពីការចូលរួមលើកកម្ពស់ផលិតផលក្នុងស្រុក និងធ្វើឱ្យកសិករ ដែលជាអ្នកដាំក្រូចថ្លុងជនៅលើកោះទ្រង់ មានក្តីរំពឹងលើទីផ្សារនាថ្ងៃអនាគត។

អ្នកស្រី ហុង ចាន់ណា ប្រធានសមាគមអ្នកដាំក្រូចថ្លុងកោះទ្រង់ ខេត្តក្រចេះ បានឱ្យដឹងថា នៅក្នុងរយៈពេលពីរបីខែកន្លងមកនេះ ផ្លែក្រូចថ្លុងកោះទ្រង់ ចាប់ផ្តើមទទួលបានការគាំទ្រពីផ្សារទំនើប អ៊ីអន និងផ្សារទំនើបជីបម៉ុង នៅក្រុងភ្នំពេញ ក្នុងបរិមាណជាង១៦០០ផ្លែ។

បើតាមអ្នកស្រីប្រធានសមាគន បានឱ្យដឹងថា ក្នុងចំណោមផ្លែក្រូចថ្លុងសរុបជាង១៦០០ផ្លែ ក្នុងនោះផ្សារទំនើបអ៊ីអន ទទួលយកជាង១០០០ផ្លែ ចំណែកផ្សារជីបម៉ុង សម្រេចទទួលយកចំនួន៦០០ផ្លែ ហើយនៅគ្រាបន្ទាប់នឹងនៅបន្តជួយលើកស្ទួយផលិតផលរបស់សមាគមអ្នកដាំក្រូចថ្លុងកោះទ្រង់ថែមទៀត។

អ្នកស្រីបានបន្តថា «រាល់ថ្ងៃនេះខាងផ្សារទំនើបនៅក្រុងភ្នំពេញ បានជួយលើកកម្ពស់ផលិតផលក្រូចថ្លុងកោះទ្រង់ ក្នុងនាមខ្ញុំជាប្រធានសមាគមមានការសប្បាយចិត្ត ហើយនៅពេលខាងមុខ ខ្ញុំនឹងខិតខំប្រឹងប្រែងរកទីផ្សារថ្មីបន្ថែមទៀត, ព្យាយាមពន្យល់ដល់កសិករឱ្យយកចិត្តទុកដាក់មើលការថែទាំ និងការពារដើមក្រូចថ្លុងពីសត្វល្អិតចង្រៃទាំងអស់គ្នា ដើម្បីងាយស្រួលនាំចូលទៅកាន់ទីផ្សារទំនើប»។

អ្នកស្រីបានលើកឡើងទៀតថា  ស្ថិតក្នុងដំណាក់កាលក្រូចថ្លុងកោះទ្រង់ចាប់ផ្តើមប្រមូលផលបណ្តើរៗដូចសព្វថ្ងៃនេះ ក្រៅពីនាំទៅលក់នៅតាមផ្សារទំនើប នៅក្រុងភ្នំពេញជាង១៦០០ផ្លែ ក្រូចថ្លុងកោះទ្រង់ក៏បានចែកចាយទៅតាមទីផ្សារក្នុងតំបន់ បានជាង១ពាន់ផ្លែផងដែរ។

សូមជម្រាបជូនផងដែរថា កាលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ ក្រសួងពាណិជ្ជកម្ម បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ  ក្រូចថ្លុងកោះទ្រង់ ដែលជាឈើហូបផ្លែធម្មជាតិដ៏ពេញនិយម មានឱជារសឆ្ងាញ់ពិសា និងកេរ្តិ៍ឈ្មោះល្បីល្បាញតាំងពីសម័យសង្គមរាស្ត្រនិយម។

ឯកឧត្តម ប៉ាន សូរស័ក្តិ អតីតរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មពេលនោះបានលើកឡើងថា អត្ថប្រយោជន៍នៃម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ជាឧបករណ៍ទីផ្សាដ៏មានសក្តានុពល និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីអភិវឌ្ឍវិស័យសេដ្ឋកិច្ច ហើយការដាក់ឱ្យប្រើប្រាស់ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញក្រូចថ្លុងកោះទ្រង់​ នៅពេលនេះនឹងជួយបង្កើនឱកាសការងារ និងប្រាក់ចំណូលជូនប្រជាជនមូលដ្ឋាន ព្រមទាំងទាំងលើកកម្ពស់វិស័យទេសចរណ៍ជាតិថែមទៀត។

ចំណែកលោកស្រី អេឡិច ហ្គ្រាស្យូលី (Alexandra Grazioli) តំណាងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) បានចាត់ទុកការចុះម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ក្រូចថ្លុងកោះទ្រង់ ថ្ងៃនេះ គឺជាជោគជ័យមួយទៀត សម្រាប់ក្រសួងពាណិជ្ជកម្ម និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រើប្រាស់កម្មវិស័យសិទ្ធិបញ្ញា ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការផ្សាភ្ជាប់ផលិតផលប្រពៃណី ទៅនឹងការគោរពបរិស្ថាន សម្រាប់ទុកជាប្រយោជន៍ដល់មនុស្សជំនាន់ក្រោយ៕


image_2025-12-03_09-45-18
រដ្ឋមន្ត្រីកសិកម្មអេស្ប៉ាញថា​ ជំងឺគ្រុនផ្តាសាយជ្រូកអាចបង្កឡើងដោយជ្រូកព្រៃស៊ីសាំងវិច

ម៉ាទ្រីត៖ រដ្ឋមន្ត្រីក្រសួងកសិកម្មអេស្ប៉ាញ​ បានមានយោបល់ណែនាំថា សត្វជ្រូកព្រៃអាចឆ្លងមេរោគគ្រុនផ្តាសាយជ្រូក ដោយសារពួកវាស៊ីចំណីអាហារស្មោកគ្រោក​ ដែលមនុស្សបោះចោលក្នុងធុងសំរាម​​ ហើយបានចម្លងមេរោគមកសត្វជ្រូកចិញ្ចឹមនៅក្នុងកសិដ្ឋាន។ រដ្ឋមន្ត្រីក្រសួងកសិកម្មអេស្ប៉ាញ លោក  អូស្កា អរដេក (Oscar Ordeig) បានមានប្រសាសន៍អះអាងថា វិបត្តិជំងឺគ្រុនផ្តាសាយជ្រូកនៅក្នុងប្រទេសអេស្ប៉ាញ អាចបណ្តាលមកពីសត្វជ្រូកព្រៃ ដែលបានស៊ីសាំងវិចគេបោះចោលក្នុងធុងសំរាម ហើយបណ្តាលឱ្យកើតជំងឺឆ្លងមកសត្វជ្រូកចិញ្ចឹម។ រដ្ឋាភិបាលអេស្ប៉ាញ បានដាក់ពង្រាយយោធាដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃជំងឺគ្រុនផ្តាសាយជ្រូក បន្ទាប់ពីមានបញ្ជាក់កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះថា សត្វជ្រូកព្រៃពីរក្បាលត្រូវបានធ្វើតេស្តវិជ្ជមានចំពោះជំងឺផ្តាសាយជ្រូកនៅតំបន់មួយ ស្ថិតនីជិតទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ។ ជាការឆ្លើយតបចំពោះការឆ្លងរាលដាលជំងឺផ្តាសាយជ្រូកនេះ ប្រទេសអង់គ្លេស ចិន និងប្រទេសម៉ិកស៊ិក បានប្រកាសហាមឃាត់មិនឱ្យនាំចូលសាច់ជ្រូកពីប្រទេសអេស្ប៉ាញ។ លោក អូស្កា អរដេក រដ្ឋមន្ត្រីកសិកម្មអេស្ប៉ាញ បានប្រកាសតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា មូលហេតុទំនងបំផុតចំពោះការរីករាលដាលនៃជំងឺផ្តាសាយជ្រូក គឺអាចបង្កឡើងពីសត្វជ្រូកព្រៃស៊ីចំណី ដែលមានមេរោគ។ លោករដ្ឋមន្ត្រីកសិកម្ម​ បានអះអាងថា  «ជម្រើសដែលទំនងបំផុត… គឺថា សាច់ត្រជាក់ នំសាំងវិច និងអាហារផ្អូមមានមេរោគ ដែលគេបោះចោលទៅក្នុងធុងសំរាម នៅតំបន់មានចរាចរណ៍ឆ្លងកាត់ច្រើនពីទូទាំងទ្វីបអឺរ៉ុប  បន្ទាប់មកជ្រូកព្រៃនឹងស៊ីចំណីនោះ ហើយក៏ឆ្លងមេរោគតែម្តង»។ បន្ទាប់ពីរកឃើញជ្រូកព្រៃពីរក្បាលមានផ្ទុកមេរោគ មន្ត្រីអេស្ប៉ាញ បានធ្វើតេស្តិ៍រកឃើញមេរោគនៅលើខ្លួនជ្រូកព្រៃចំនួន១២ក្បាលទៀត ដែលគេសង្ស័យថា មានផ្ទុកមេរោគដោយសារស៊ីចំណីតាមធុងសំរាម។ […]

image_2025-12-09_10-15-19
វៀតណាមពង្រីកតំបន់ដាំដុះសុវត្ថិភាព ដើម្បីជំរុញការនាំចេញផលិតផលកសិកម្ម

ខេត្តបាក់និញ៖ ខេត្តបាក់និញស្ថិតនៅភាគខាងជើងវៀតណាមកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រីកតំបន់ដាំដុះដំណាំរបស់ខ្លួន ដោយផ្តល់អាទិភាពដល់ពូជផ្លែឈើ និងបន្លែសំខាន់ៗដែលផលិតតាមស្តង់ដារសុវត្ថិភាព និងមានគុណភាពខ្ពស់សម្រាប់ទាំងទីផ្សារក្នុងស្រុក និងការនាំចេញ។ យោងតាមនាយកមន្ទីរកសិកម្ម និងបរិស្ថាន នៃខេត្តបាក់និញ របស់វៀតណាម បានឱ្យដឹងថា ខេត្តកំពុងពង្រីកតំបន់ផលិតកម្មសម្រាប់ដំណាំផ្លែឈើហូបផ្លែ សំខាន់ៗដូចជា ផ្លែគូលេន ផ្លែមៀន ក្រូចឃ្វិច ក្រូចថ្លុង ផ្លែប៉ោម និងផ្លែត្របែក ដែលដាំដុះក្រោមស្តង់ដារសុវត្ថិភាព រួមទាំងការអនុវត្តកសិកម្មល្អរបស់វៀតណាម និងការអនុវត្តកសិកម្មល្អរបស់សកលលោក ព្រមទាំងមានវិញ្ញាបនបត្របញ្ជាក់ដំណាំសរីរាង្គផងដែឬ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ ដោយមានគោលបំណងបង្កើតខ្សែសង្វាក់តម្លៃ ដែលផ្សារភ្ជាប់ទៅនឹងការតាមដានផលិតផល និងការធានាលក្ខខណ្ឌផលិតកម្ម សម្រាប់បំពេញតាមតម្រូវការទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។ មន្ត្រីកសិកម្មវៀតណាម បានបញ្ជាក់ថា នៅឆ្នាំ២០២៦ខាងមុខនេះ ខេត្តបាក់និញ ដែលមានចម្ងាយប្រមាណ៣០គីឡូម៉ែត្រភាគខាងជើងទីក្រុងហាណូយ មានគោលដៅពង្រីកផ្ទៃដីដាំដុះចម្ការផ្លែគូលេន រហូតដល់ទំហំ២៩,៨០០ហិកតា ដោយរំពឹងទទួលបានទិន្នផលចំនួន១៦០,០០០តោន។ ក្នុងចំណោមនេះ ផ្ទៃដីទំហំ១៧,៥០០ហិកតា នឹងត្រូវដាំដុះតាមស្តង់ដារកសិកម្មល្អរបស់វៀតណាម ដោយរំពឹងទទួលបានទិន្នផលចំនួន១២៥,០០០តោន។ ចំណែកតំបន់ផ្លែគូលេន ដែលមានវិញ្ញាបនបត្របញ្ជាក់កសិកម្មល្អរបស់សកលលោក នឹងមានផ្ទៃដីទំហំ២៣៥ហិកតា និងតំបន់ដាំគូលេនសរីរាង្គនៅទំហំ១០ហិកតា។ អាជ្ញាធរខេត្តបាក់និញក៏កំពុងលើកកម្ពស់ពូជផ្លែឈើ ដែលមានតម្លៃខ្ពស់ ដូចជាទំពាំងបាយជូរព៌ណខ្មៅ និងទំពាំងបាយជូរព៌ណប្រផេះ ព្រមទាំងកំពុងពន្លឿនការអនុវត្តបច្ចេកវិទ្យាឌីជីថល សម្រាប់ជួយដល់កសិករផ្នែកការផលិត ការតាមដាន ការគ្រប់គ្រងលេខកូដចម្ការ កន្លែងវេចខ្ចប់ ការព្យាករណ៍សត្វល្អិត […]

image_2025-12-09_09-54-13
ភូមាគ្រោងនាំចេញអង្ករតាមផ្លូវទឹកចំនួន៧ ៥០០តោន ទៅបង់ក្លាដែស

ណៃពិដោ៖ សហព័ន្ធស្រូវអង្ករភូមា បានបញ្ជាក់ថា អង្ករបាក់ប្រាំភាគរយចំនួន៧ ៥០០តោន ដែលផលិតចេញពីតំបន់អាយ៉េយ៉ាវ៉ាឌី (Ayeyawady) នឹងត្រូវនាំចេញទៅកាន់ប្រទេសបង់ក្លាដែស ក្រោមកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលរបស់ប្រទេសទាំងពីរ។ អង្ករសរុបចំនួន២ ៥០០តោន នឹងត្រូវដឹកជញ្ជូនក្រោមផែនការនាំចេញជើងដំបូង ទៅកាន់ប្រទេសបង់ក្លាដែស តាមសមុទ្រតែប៉ុណ្ណោះ។ យោងតាមអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីពាណិជ្ជកម្មអង្កររវាងភូមា និងបង់ក្លាដែស ក្រុមហ៊ុនចំនួន៣១ត្រូវបានអនុញ្ញាតឱ្យដឹកជញ្ជូនអង្ករទៅកាន់ប្រទេសបង់ក្លាដែស ក្នុងបរិមាណអង្ករសរុបចំនួន៧ ៥០០តោន តាមរយៈកំពង់ផែសមុទ្រប៉ាថេន (Pathein Seaport)។ ចំណែកកំពង់ផែយ៉ាងហ្គោន ក៏មានការដឹកជញ្ជូនអង្ករចេញទៅកាន់ប្រទេសបង់ក្លាដែសផងដែរ កាលពីក្នុងចុងខែវិច្ឆិកា និងដើមសប្តាហ៍ដំបូងនៃខែធ្នូ ឆ្នាំ២០២៥ តាមរយៈកប៉ាល់ពីរគ្រឿង។ សហព័ន្ធស្រូវអង្ករភូមា មានគោលបំណងសម្រេចគោលដៅនាំចេញអង្ករចំនួនបីលានតោននៅក្នុងឆ្នាំ ២០២៥-២០២៦។  ការនាំចេញអង្កររបស់ប្រទេសភូមា ក្នុងអំឡុងពេលខែមេសា ដល់ខែតុលា ឆ្នាំ២០២៥ មានបរិមាណជាង១,៥លានតោន ដោយទទួលបានប្រាក់ចំណូលចំនួន៤៩៩លានដុល្លារ។ អង្ករសម្រាប់នាំចេញទៅកាន់ទីផ្សារបង់ក្លាដែស ត្រូវបានកិនវេចខ្ចប់ នៅតំបន់ឧស្សាហកម្ម ប៉ាថេន ដែលរោងម៉ាស៊ីនកិនស្រូវនៅទីនោះ ដើរដោយថាមពលពន្លឺព្រះអាទិត្យ កម្លាំង៤០០គីឡូវ៉ាត់ ដោយធានាបាននូវគុណភាពផលិតផល ដែលមានស្ថេរភាព និងប្រសិទ្ធភាពផ្គត់ផ្គង់ទីផ្សារ។  ព្រមជាមួយគ្នានេះដែរ រដ្ឋបាលតំបន់ អាយ៉េយ៉ាវ៉ាឌី ដែលស្ថិតនៅភាគខាងត្បូងប្រទេសភូមា ក៏កំពុងសម្របសម្រួលដល់ការនាំចេញអង្ករក្នុងរយៈពេលកំណត់ ស្របតាមច្បាប់ និងបទប្បញ្ញត្តិរបស់ស្ថាប័នក្រសួងពាក់ព័ន្ធ។ […]

photo_2025-12-08_16-45-06 (3)
ឯកឧត្ដមបណ្ឌិតប្រតិភូ កៅ ថាច អនុញ្ញាតឱ្យអ្នកជំនាញចិញ្ចឹមគោយកទឹកដោះ មកពីប្រទេសណូវ៉ែលហ្សេឡង់ ចូលជួបពិភាក្សា

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានអនុញ្ញាតឱ្យ អ្នកជំនាញចិញ្ចឹមគោយកទឹកដោះមកពីប្រទេសណូវ៉ែលហ្សេឡង់ ចូលជួបពិភាក្សា ក្នុងគោលបំណង ចែករំលែកបទពិសោធ និងសិក្សា​អំពីឱកាសជួយជាជំនួយបច្ចេកទេសពាក់ព័ន្ធការ ចិញ្ចឹមគោយកទឹកដោះដល់កសិករកម្ពុជា និងកិច្ចសហការផ្សេងទៀត​ក្នុងវិស័យកសិកម្ម​។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅការិយាល័យកណ្ដាលរបស់ធនាគារ ARDB នាព្រឹកថ្ងៃចន្ទ ៣រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥៕

កាលវិភាគផ្សព្វផ្សាយ