ឥណ្ឌូណេស៊ី​ត្រៀម​ដី​២០ ០០០​ហិកតា ​សម្រាប់​ដាំ​ស្រូវ​ឲ្យ​ប៉ាឡេស្ទីន

505ec639459097e8b7cdc07cb7348698

ហ្សាការតា៖ រដ្ឋមន្ត្រីក្រសួងកសិកម្មឥណ្ឌូណេស៊ី បានប្រកាសថា ប្រទេសឥណ្ឌូណេស៊ីនឹងសហការគ្រប់គ្រង់ជាមួយប៉ាឡេស្ទីន លើផ្ទៃដីកសិកម្មទំហំ២០​ ០០០ហិកតា ដើម្បីដាំស្រូវ និងដំណាំសាកវប្បកម្មផ្សេងទៀត សម្រាប់បញ្ជូនទៅកាន់ប្រទេសនៅក្នុងតំបន់មជ្ឈិមបូព៌ា។

យោងតាមសារព័ត៌មាន អង់តារ៉ា (ANTARA) របស់ឥណ្ឌូណេស៊ី បានឱ្យដឹងថា លោក អានឌី អាំរ៉ាន់ ស៊ូឡៃម៉ាន (Andi Amran Sulaiman) រដ្ខមន្ត្រីក្រសួងកសិកម្មឥណ្ឌូណេស៊ី បានមានប្រសាសន៍ដូច្នេះ នៅក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្មប៉ាឡេស្ទីន កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ លោក រ៉េសបាសៀ សាលីមៀ (Rezq Basheer-Salimia) នៅទីក្រុងហ្សាកាតាថា «យើងកំពុងរៀបចំដីកសិកម្មទំហំពី១០​ ០០០ ទៅ២០ ០០០ហិកតាសម្រាប់ដាំស្រូវ និងដាំប្លែ»។

លោករដ្ឋមន្ត្រីបាន​គូស​បញ្ជាក់​ថា ប្រជាជនប៉ាឡេស្ទីន​ពូកែ​ខាង​គ្រប់​គ្រង​ទឹក​ដោយ​សារ​គុណ​សម្បត្តិ​ភូមិសាស្ត្រ​របស់​ខ្លួន។  ជនជាតិប៉ាឡេស្ទីន​មាន​ជំនាញ​ពិសេស​ក្នុង​បច្ចេកវិជ្ជា​ប្រព័ន្ធ​ធារាសាស្ត្រ​តំណក់​ទឹក ដែល​ស័ក្តិសម​សម្រាប់​ការអភិវឌ្ឍ​ផ្នែក​សាកវប្បកម្ម។

ក្រោមកិច្ចសហការនេះ អ្នកជំនាញប៉ាឡេស្ទីននឹងធ្វើទស្សនកិច្ចនៅប្រទេសឥណ្ឌូណេស៊ី ដើម្បីណែនាំអំពីបច្ចេកវិទ្យាធារាសាស្ត្រ ដើម្បីបង្កើនគុណភាពដីកសិកម្ម ដែលប៉ាឡេស្ទីននឹងសហការគ្រប់គ្រងនៅក្នុងតំបន់ស៊ូម៉ាត្រាខាងត្បូង និងតំបន់កាលីម៉ាន់តាន់។

លោករដ្ឋមន្ត្រីក្រសួងកសិកម្ម បានជូនដំណឹងថា ទិន្នផលភាគច្រើន រួមទាំងទិន្នផលស្រូវ ដែលដាំដុះលើផ្ទៃដីទំហំ២០ ០០០ហិកតា គ្រោងនឹងដឹកជញ្ជូនទៅកាន់ដែនដីប៉ាឡេស្ទីន សម្រាប់គាំទ្រដល់ការទ្រទ្រង់ស្បៀងអាហាររយៈពេលវែង និងជាសាមគ្គីភាពផ្នែកមនុស្សធម៌ផងដែរ។

លោក​បាន​បញ្ជាក់បន្ថែមដូច្នេះ​ថា​ «​នេះបង្ហាញពីការយកចិត្តទុកដាក់​របស់​ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ (Prabowo Subianto) ចំពោះទុក្ខលំបាករបស់ប្រជាជន​ប៉ាឡេស្ទីនទាំងមូល»។

លោកបានបន្ថែមថា គម្រោងកិច្ចសហប្រតិបត្តិការនេះពាក់ព័ន្ធនឹងផ្នែកបច្ចេកវិទ្យា និងធនធាន ដោយប្រទេសឥណ្ឌូនេស៊ីទទួលបានអត្ថប្រយោជន៍ពីការផ្ទេរចំណេះដឹង ជាពិសេសក្នុងវិស័យធារាសាស្ត្រ និងការអភិវឌ្ឍវិស័យសាកវប្បកម្ម។

លោក អានឌី អាំរ៉ាន់ ស៊ូឡៃម៉ាន បានមានប្រសាសន៍ទៀតថា កិច្ចសហប្រតិបត្តិការនេះអាចនាំឱ្យផលិតកម្មស្រូវទទួលបានទិន្នផលខ្ពស់រហូតដល់២០០ពាន់តោនក្នុងមួយឆ្នាំ ព្រមទាំងដំណាំសាកវប្បកម្មដូចជា ផ្លែប៉េងប៉ោះ ផ្លែត្រសក់ និងមើមខ្ទឹមស នឹងផ្តល់ទិន្នផលខ្ពស់ផងដែរ។

លោកបានបន្ថែមថា គម្រោងនេះនឹងប្រកបដោយនិរន្តរភាព អាចភាពបត់បែនបាន និងបើកចំហសម្រាប់ការពង្រីកបន្ថែមទៀត ព្រោះក្នុងនេះក៏រួមបញ្ចូលគ្នានូវស្មារតីមនុស្សជាតិ ជាមួយនឹងចក្ខុវិស័យនៃអធិបតេយ្យភាពស្បៀងអាហារ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេសទាំងពីរ។

ក្នុងឱកាសនេះដែរ រដ្ឋមន្ត្រីក្រសួងកសិកម្មប៉ាឡេស្ទីន លោក រ៉េសបាសៀ សាលីមៀ បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ និងការគាំទ្រយ៉ាងខ្ជាប់ខ្ជួនរបស់រដ្ឋាភិបាលឥណ្ឌូណេស៊ីចំពោះប្រជាជនប៉ាឡេស្ទីន។

លោកបានមានប្រសាសន៍ដូច្នេះថា «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រ និងដឹងគុណចំពោះរដ្ឋាភិបាលឥណ្ឌូណេស៊ី។ សូមអរគុណចំពោះការគាំទ្រដល់ប្រជាជនប៉ាឡេស្ទីនលើគ្រប់វិស័យ ជាពិសេសសម្រាប់ការគាំទ្រសិទ្ធិរបស់ប្រជាជនប៉ាឡេស្ទីន»។

ប្រទេសទាំងពីរ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ដើម្បីពង្រឹងទំនាក់ទំនងជាយុទ្ធសាស្ត្រ និងផ្នែកមនុស្សធម៌។

អនុស្សរណៈយោគយល់គ្នានេះ​គ្របដណ្តប់លើកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍផលិតផលកសិកម្ម និងការពង្រឹងសមត្ថភាពលើវិស័យផ្សេងៗក្នុងវិស័យកសិកម្ម មានដូចជា ឧស្សាហកម្មគ្រាប់ពូជ បច្ចេកវិទ្យាជីវសាស្រ្ត ការគ្រប់គ្រងកសិឧស្សាហកម្ម ឧបករណ៍ និងគ្រឿងយន្តកសិកម្ម និងទុនបម្រុងសម្រាប់ទ្រទ្រង់ស្បៀងអាហារជាដើម៕


photo_2026-04-02_13-36-48 (3)
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជាអធិបតីភាពក្នុងពិធីបំពាក់មេដាយសំរឹទ្ធ ជូនមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៃរដ្ឋបាលស្រុកខ្សាច់កណ្តាល២៣៧នាក់

ស្រុកខ្សាច់កណ្តាល,ខេត្តកណ្តាល៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកខ្សាច់កណ្តាល នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបំពាក់មេដាយសំរឹទ្ធការងារ ជូនមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៃរដ្ឋបាលស្រុកខ្សាច់កណ្តាលចំនួន២៣៧នាក់។ នៅក្នុងពិធីបំពាក់មេដាយសំរឹទ្ធការងារដល់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានេះ ដោយសារតែមន្រ្តីរាជការទាំងនេះកន្លងទៅបានបំពេញការងារលើសពី ១០ឆ្នាំ និងមិនធ្លាប់ទទួលបានគ្រឿងឥស្សរិយយសកន្លងមកនោះទេ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្តាល,ក្រុមប្រឹក្សាស្រុក នាយក នាយករងរដ្ឋបាលស្រុកមន្ត្រីរាជការ បុគ្គលិកអប់រំ គ្រូបង្រៀន និងមន្ត្រីជាប់កិច្ចសន្យា ដែលសរុបអ្នកចូលរួមចំនួន២៥០នាក់។ នៅក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការបំពេញការងារយ៉ាងសកម្ម ការលះបង់ពេលវេលា និងការទទួលខុសត្រូវខ្ពស់របស់មន្ត្រីរាជការនៅក្នុងស្រុកខ្សាច់កណ្តាល ដែលសម្រេចបាននូវស្នាដៃ និងសមិទ្ធផលជាច្រើន មានជាអាទិ៍ ការផ្តល់សេវាសាធារណៈ ការដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ ការរក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម។ ព្រមជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតប្រតិភូបានថ្លែងទៀតថា ការរៀបចំពិធីបំពាក់មេដាយនៅថ្ងៃនេះ គឺជាសក្ខីភាព នៃការទទួលស្គាល់នូវស្នាដៃ និងគុណបំណាច់ដ៏ធំធេងរបស់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ដែលបានខិតខំប្រឹងប្រែងបំពេញការងារ ដោយមិនខ្លាចការនឿយហត់ […]

656917729_1355030693324352_4583475268584509419_n
ក្នុងរយៈពេលបីខែ ឆ្នាំ២០២៦ កម្ពុជារកចំណូលបានជាង១៣លានដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

ភ្នំពេញ៖ តាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ បានឱ្យដឹងថា កម្ពុជារកចំណូលបានជាង១៣លានដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គររយៈពេល៣ខែដើមឆ្នាំ២០២៦ និងទទួលបានភ្ញៀវទេសចរបរទេសចំនួនជាង២៧ម៉ឺននាក់ ធ្លាក់ចុះប្រមាណ៣២ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ របាយការណ៍ដដែលបានឱ្យដឹងទៀតថា ក្នុងរយៈពេលបីខែ ដើមឆ្នាំ២០២៦នេះ ចំណូលដែលទទួលបានពីការលក់សំបុត្រមានប្រមាណជាង១៣លានដុល្លារ ធ្លាក់ចុះ៣០ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ ចំណូលសរុបពីការលក់បណ្ណនៅប្រាសាទកោះកែរ រយៈពេលបីខែ ឆ្នាំ២០២៦ មានចំនួន៩០ ០៦០ ដុល្លារ និងមានភ្ញៀវទេសចរចំនួន៦ ០០៤នាក់។ ចំពោះចំណូលសរុបពីការលក់សំបុត្រនៅប្រាសាទបេងមាលា រយៈពេលបីខែ ឆ្នាំ២០២៦ មានចំនួន៦១ ៥៦០ដុល្លារ និងមានភ្ញៀវទេសចរបរទេសចំនួន៦ ១៥៦នាក់។ រីឯចំណូលសរុបពីការសំបុត្រនៅភ្នំក្បាលស្ពានរយៈពេលបីខែ ឆ្នាំ២០២៦ មានចំនួន២ ៤៧៥ដុល្លារ និងមានភ្ញៀវទេសចរបរទេសចំនួន៤៩៥នាក់ ខណៈចំណូលលក់សំបុត្រទូករយៈពេល៣ខែនេះមានចំនួន២៩៤ ១៤១ដុល្លារ។ ដោយឡែក ក្នុងខែមីនា ឆ្នាំ២០២៦ កម្ពុជារកចំណូលបានជិតបួនលានដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ធ្លាក់ចុះជាង២៩ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ខណៈទទួលបានភ្ញៀវទេសចរបរទេសចំនួនប្រមាណ៨០ ០០០នាក់ ធ្លាក់ចុះ៣១ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥៕

image_2026-03-31_09-42-13
តម្លៃសាច់ជ្រូកនៅប្រទេសចិនធ្លាក់ចុះទាបបំផុតក្នុងរយៈពេល១៦ឆ្នាំ ដោយសារច្រើនលើសតម្រូវការពេក

ប៉េកាំង៖ តម្លៃសាច់ជ្រូកនៅក្នុងប្រទេសចិន កំពុងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីកសិករចិញ្ចឹមជ្រូកបានពង្រីកផលិតកម្មសាច់ជ្រូកយ៉ាងគំហុក ដែលជាទំនិញធំបំផុតតែមួយ នៅក្នុងសេដ្ឋកិច្ច ដែលប្រធានាធិបតីចិន លោក ស៊ី ជីនភីង បានអំពាវនាវឱ្យមានស្បៀងអាហារគ្រប់គ្រាន់។ តម្លៃជ្រូកនៅប្រទេសចិនកំពុងធ្លាក់ចុះដល់កម្រិតទាបបំផុត កាលពីឆ្នាំ២០១០ ដោយសារការផលិតហួសកម្រិតនៅក្នុងទីផ្សារដ៏ធំបំផុតរបស់ពិភពលោក បានបន្ថែមទៅលើសម្ពាធអតិផរណា ដែលកំពុងរីករាលដាលលើសេដ្ឋកិច្ច។ យោងតាមទិន្នន័យពីក្រុមហ៊ុនប្រឹក្សាកសិកម្ម សៀងហៃ បានឱ្យដឹងថា តម្លៃជ្រូករស់បានធ្លាក់ចុះដល់កម្រិតទាបបំផុតត្រឹម៩,៥៩យន់ ឬស្មើនឹង១,៤ដុល្លារ ក្នុងមួយគីឡូក្រាម ដែលជាកម្រិតទាបបំផុតក្នុងរយៈពេល១៦ឆ្នាំ និងទាបជាងថ្លៃដើមផលិតកម្ម។ បើយោងតាមទិន្នន័យផ្លូវការប្រចាំសប្តាហ៍ ដែលបានចេញផ្សាយកាលពីថ្ងៃទី២៥​ ខែមីនា ឆ្នាំ២០២៦ បានឱ្យដឹងថា ចំណែកតម្លៃសាច់ជ្រូកមានតម្លៃ២២យន់ ឬស្មើ៣,១៨ដុល្លារ ក្នុងមួយគីឡូក្រាម គឺបានធ្លាក់ចុះដល់កម្រិតទាបបំផុត ចាប់តាំងពីខែតុលា ឆ្នាំ២០២១។ សាច់ជ្រូក ដែលជាអាហារចម្បង និងជាទំនិញសំខាន់នៅក្នុងទំនិញរបស់ចិន ដែលបង្កើតជាសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់របស់ប្រទេសចិន គឺជាទំនិញដ៏សំខាន់នៅក្នុងសេដ្ឋកិច្ចមួយ ដែលលោកប្រធានាធិបតីចិន បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ភាពគ្រប់គ្រាន់នៃអាហារកាន់តែច្រើន។ ប៉ុន្តែ រដ្ឋាភិបាលទីក្រុងប៉េកាំងកំពុងជម្នះនឹងបញ្ហាជ្រូក បន្ទាប់ពីការលើកទឹកចិត្តដល់កសិករចិញ្ចឹមជ្រូកជាច្រើនឆ្នាំ ឱ្យពង្រីកផលិតកម្ម ដែលនាំឱ្យមានសមត្ថភាពថ្មី រហូតដល់សាងសង់អគារកសិដ្ឋានចិញ្ចឹមជ្រូកមានកម្ពស់ជាច្រើនជាន់។ តម្លៃសាច់ជ្រូកបានបន្តធ្លាក់ចុះ ទោះបីជាក្រសួងកសិកម្ម និងគណៈកម្មាធិការអភិវឌ្ឍន៍ និងកំណែទម្រង់ជាតិ ដែលជាអ្នករៀបចំផែនការសេដ្ឋកិច្ចកំពូលរបស់ប្រទេសចិន កាលពីសប្តាហ៍មុន បាននិយាយថា […]

photo_2026-04-02_13-42-04
ម៉ាកយីហោកាហ្វេក្នុងស្រុក គិរីកាហ្វេ កំពុងជំរុញការផ្សព្វផ្សាយពីគុណភាពផលិតផលកាហ្វេក្នុងស្រុកដល់ភ្ញៀវជាតិ និងអន្តរជាតិ

ដោយ ឡុង សារេត ភ្នំពេញ៖ ស្របពេលវិស័យកាហ្វេទទួលបានការចាប់អារម្មណ៍ពីសំណាក់ប្រជាពលរដ្ឋនិងភ្ញៀវបរទេស ពិសារជាប្រចាំថ្ងៃ គេសង្កេតឃើញគិរីហ្វេ ដែលជាក្រុមហ៊ុនដាំដុះ និងកែច្នៃកាហ្វេនៅក្នុងស្រុកមួយ បាននិងកំពុងជំរុញការផ្សព្វផ្សាយយ៉ាងសកម្មទៅលើគុណភាពនិងរសជាតិកាហ្វេ ដែលបានដាំនៅក្នុងខេត្តមណ្ឌលគិរី។ តួយ៉ាងថ្មីៗនេះ គិរីកាហ្វេ បានចូលរួមផ្សព្វផ្សាយអំពីគុណភាពកាហ្វេ នៅក្នុងកម្មវិធីប្រកួតសិល្បៈឡាតេអាត ជើកឯក កម្ពុជា-ចិន លើកទី១ កាលពីថ្ងៃទី២៨ និង២៩ ខែមីនា ឆ្នាំ២០២៦។ បើយោងតាមប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុនគិរីកាហ្វេ បានឱ្យដឹងថា គោលដៅចម្បងរបស់គិរីកាហ្វេ គឺលើកស្ទួយ និងផ្សព្វផ្សាយផលិតផលខ្មែរ ដើម្បីឱ្យភ្ញៀវបរទេស ដែលចូលមកទស្សនាកម្ពុជា បានស្គាល់ពីរសជាតិកាហ្វេខ្មែរឆ្ងាញ់មិនចាញ់កាហ្វេ ដែលដាំនៅប្រទេសជិតខាងកម្ពុជានោះទេ។ លោក យិម សំរ៉ុង ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុនគិរីកាហ្វេ បានគូសបញ្ជាក់ថា “ការចូលរួមសហការជាមួយក្រុមហ៊ុនចិនក្នុងព្រឹត្តិការណ៍ ប្រកួតសិល្បៈឡាតេអាតលើកដំបូង នៅកម្ពុជា មានគោលបំណងធំចម្បង គឺព្យាយាមផ្សព្វផ្សាយពីកាហ្វេគិរី ដែលជាផលិតផលខ្មែរមានគុណភាពល្អ បើប្រៀបធៀបនិងកាហ្វេផលិតនៅប្រទេសជិតខាង ក៏ដូចជាគុណភាពកាហ្វេនៅលើពិភពលោក”។ បើតាមប្រធានផ្នែកទីផ្សារខាងលើ ក្រៅពីជំរុញការផ្សព្វផ្សាយផលិតផលកាហ្វេគិរី ការចូលរួមសហការនៅក្នុងព្រឹត្តិការណ៍បែបអន្តរជាតិនេះ គឺដើម្បីប្រមូលផ្តុំនូវយុវជនក្នុងស្រុក ដែលមានស្មាដៃ និងបច្ចេកទេសឆុងកាហ្វេមានឱកាសបានសិក្សាបន្ថែមនៅចំណុចខ្វះខាតពីអ្នកជំនាញដើម្បីមានសមត្ថភាពចូលរួមប្រកួតប្រជែងកម្រិតអន្តរជាតិផ្សេងៗ។ លើសពីនេះមានគោលបំណងជំរុញលើកទឹកចិត្តដល់អ្នកពាក់ព័ន្ធនិងកាហ្វេនៅគ្រប់តំបន់ ផ្តោតទៅលើវិស័យកាហ្វេឱ្យមានសក្តានុពលកាន់តែខ្លាំងក្នុងពេលបច្ចុប្បន្ន។ លោកបានបន្តថា “កន្លងទៅយើងបានបំពេញបេសកកម្មរបស់យើងបានច្រើន តាមរយៈការជំរុញឱ្យមានការប្រើប្រាស់កាហ្វេ […]

កាលវិភាគផ្សព្វផ្សាយ