នៅឆ្នាំ២០២៥នេះ កសិករនៅស្រុកទឹកឈូទទួលបានអត្ថប្រយោជន៍ច្រើនពីដំណាំទុរេន

ខេត្តកំពត៖ ប្រធានសហគមន៍កសិកម្មដំណាំទុរេនទឹកឈូ ខេត្តកំពត បានអះអាងថា នៅឆ្នាំ២០២៥នេះ សមាជិកនៅក្នុងសហគមន៍ទទួលបានអត្ថប្រយោជន៍ល្អប្រសើរជាងឆ្នាំ២០២៤ ដោយសារអាកាសធាតុអំណោយផលធ្វើឱ្យដំណាំទុរេនលូតលាស់បានល្អ និងផ្តល់ផលបានច្រើន។

លោក អ៊ួន ជាងម៉េង ប្រធានសហគមន៍កសិកម្មដំណាំទុរេនទឹកឈូ ខេត្តកំពតបានឱ្យដឹងថា បច្ចុប្បន្នសហគមន៍ មានសមាជិកចំនួន៣៦គ្រួសារ និងមានផ្ទៃដីដាំទុរេនសរុប១៥៤ហិកតា ហើយនៅពេលខាងមុខរំពឹងថា មានកសិករចូលរួមបន្ថែមទៀតនៅពេលពួកគាត់យល់ច្បាស់អំពីសហគមន៍។

សព្វថ្ងៃសហគមន៍ប្រឹងធ្វើយ៉ាងណាឱ្យប្រជាកសិករបានយល់ច្បាស់ពីអត្ថប្រយោជន៍របស់សហគមន៍ ហើយអាចចូលរួមធ្វើការជាមួយគ្នាតាមរយៈការចែករំលែកបទពិសោធន៍ និងបច្ចេកទេសដំណាំទុរេនឱ្យមានការលូតលាស់បានល្អ ផលិតផលមានគុណភាពល្អ មិនប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។

បើតាមលោក អ៊ួន ជាងម៉េង, សហគមន៍កសិកម្មដំណាំទុរេនទឹកឈូ ខេត្តកំពត បង្កើតឡើងរយៈពេលពីរឆ្នាំ ហើយនៅឆ្នាំ២០២៥នេះ ប្រជាកសិករដាំទុរេនមានការសប្បាយ ព្រោះទុរេនមានការលូតលាស់បានល្អ និងផ្តល់ផលឱ្យកសិករច្រើន។ តាមរយៈដំណាំទុរេនកំពតនេះ លោកសង្ឃឹមថា សមាជិក សហគមន៍នឹងមានជីវភាពល្អប្រសើរជាងឆ្នាំមុនៗ។

លោកលើកឡើងថា បច្ចុប្បន្នទុរេនកំពតមានកេរ្តិ៍ឈ្មោះតែមិនទាន់មានការកត់សម្គាល់ឬមានការបែងចែកឱ្យជាក់លាក់អំពីលក្ខណៈរបស់ខ្លួននៅឡើយនោះទេ ជាមួយនិងទុរេនដែលកសិករដាំនៅតំបន់ផ្សេងទៀត ឬទុរេននាំចូលមកពីខាងក្រៅ។ ការណ៍នេះ វាអាចធ្វើឱ្យប៉ះពាល់ផងដែរទៅដល់ការសម្រេចចិត្តរបស់ប្រជាពលរដ្ឋក្នុងស្រុកដែលមានបំណងចង់ទិញទុរេនកំពតយកទៅបរិភោគ។

ដើម្បីផ្តល់ភាពងាយស្រួលដល់ពលរដ្ឋ ខាងសហគមន៍ព្យាយាមថារៀបចំ QR Codeបិទលើផ្លែទុរេនសម្រាប់សម្គាល់ជាទុរេនកំពត ដែលទាមទារឱ្យខាងស្ថាប័នពាក់ព័ន្ធរបស់រដ្ឋជួយរៀបចំ ឱ្យបានក្នុងពេលឆាប់ៗ និងសំណូមពរដល់ អាជីវករដែលធ្វើការនាំចូលមកខេត្តកំពតសូមបិទផ្លាក ឱ្យបានច្បាស់លាស់ដើម្បីឱ្យអ្នកបរិភោគងាយស្រួលក្នុងការជ្រើសរើស។

អ្នកស្រី ហេង សុខខេង  អាជីវករលក់ផ្លែឈើ និងជាអ្នកដាំទុរេន នៅស្រុកទឹកឈូ ខេត្តកំពតបានឱ្យដឹងថា បច្ចុប្បន្នអ្នកស្រីមានផ្ទៃដីដាំទុរេនជាងបួនហិកតា ក្រៅពីដាំមង្ឃុត និងសាវម៉ៅ មានដាំទុរេនពូជឪខាក់ជាង២០០ដើម ពូជម៉ាន់ថងជាង១០០ដើម  ហើយនៅខែកក្កដា និងសីហាខាងមុខនេះគ្រោងដាំបន្ថែមចំនួន២០០ដើមទៀត។

បើតាមអ្នកស្រី ហេង សុខខេង, ប្រជាកសិករនៅស្រុកទឹកឈូ សព្វថ្ងៃពួកគាត់និយមដាំពូជទុរេនពូជឪខាក់ច្រើន ដោយសារពូជទុរេនមួយនេះមានកេរ្តិ៍ឈ្មោះល្បី។

ទាក់ទងនិងទុរេទឹកឈូខេត្តកំពត, លោក អ៊ួន ជាងម៉ង ទុរេនកំពត ដល់ពេលប្រមូលផលបានសន្សឹមៗចាប់ពីខែកុម្ភៈ ហើយសំបូរច្រើននៅខែឧសភា និងបញ្ចប់ការប្រមូលផលនៅខែកញ្ញានិងតុលា៕


photo_2025-08-11_14-55-21
ក្រុមហ៊ុនផលិតចំណីសត្វចំនួនបីចុះអនុស្សរណៈជំរុញការប្រមូលទិញផលិតផលពោតក្រហម ដំឡូងមី និងវត្ថុធាតុដើមដទៃទៀតសម្រាប់ផលិតចំណីសត្វ

ភ្នំពេញ៖ ក្រុមហ៊ុនផលិតចំណីសត្វចំនួនបី គឺ ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល ឯ.ក ក្រុមហ៊ុនផលិតចំណីសត្វ គ្រីនហ្វីត (GREENFEED Cambodia) និងសហគ្រាសផលិតចំណីសត្វដង្ខៅប៉ាង នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥នេះបានចុះអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការជំរុញការប្រមូលទិញផលិតផលពោតក្រហម ដំឡូងមី និងវត្ថុធាតុដើមដទៃទៀតក្នុងស្រុក សម្រាប់ផលិតចំណីសត្វ។ ពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នានេះ គឺរៀបចំឡើងនៅទីស្ដីការក្រសួងពាណិជ្ជកម្ម ក្រោមអធិបតីភាពលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដោយមានវត្តមានអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម តំណាងក្រុមហ៊ុនផលិតចំណីសត្វ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។ ក្នុងឱកាសនេះ លោកជំទាវរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា តាមរយៈអនុស្សារណៈនៃការយោគយល់គ្នានេះ ក្រុមហ៊ុនផលិតចំណីសត្វទាំងបី នឹងប្រមូលទិញកសិកផលក្នុងស្រុក មានពោតក្រហម៥៤ ០០០តោនក្នុងមួយឆ្នាំ, ដំឡូងមីចំនួន ១៣ ០០០តោនក្នុងមួយឆ្នាំ, កញ្ជុងអង្ករចំនួន១២ ៨០០តោនក្នុងមួយឆ្នាំ, និងកន្ទក់ចំនួន៣០ ០០០តោនក្នុងមួយឆ្នាំ។ លោកជំទាវរដ្ឋមន្រ្តី បានសង្កត់ធ្ងន់លើតួនាទី និងការចូលរួមដែលមិនអាចខ្វះបានពីវិស័យឯកជន ជាពិសេស ក្រុមហ៊ុនផលិតចំណីសត្វទាំងអស់នៅកម្ពុជា ក្នុងការប្រើប្រាស់ផលិតផលក្នុងស្រុក ការជំរុញការកែច្នៃ ដើម្បីបង្កើនផលិតភាពនិងលើកកម្ពស់ការផ្គត់ផ្គង់កសិផល […]

photo_2025-08-08_15-21-51
ធនាគារ ARDBបើកវគ្គបណ្តុះបណ្តាលដល់បុគ្គលិក​ស្តីពី “ការទំនាក់ទំនង​ប្រកបដោយប្រសិទ្ធភាព​ ការលក់ប្រកបដោយប្រសិទ្ធភាព​ខ្ពស់ និង​ការគ្រប់គ្រង​ឥណទាន​មិនដំណើរការ​ ”

រាជធានីភ្នំពេញ​៖ ដោយទទួលបានការអនុញ្ញាត​ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល​ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)​ នៅទីស្នាក់ការកណ្តាល​ធនាគារ​ ARDB ​នាថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០២៥នេះ​ បានរៀបចំវគ្គបណ្តុះបណ្តាល​ចំនួន​៣ថ្ងៃ​ដល់បុគ្គលិក​​​ស្តីពីការទំនាក់ទំនង​ប្រកបដោយប្រសិទ្ធភាព​ ការលក់ប្រកបដោយប្រសិទ្ធភាព​ និង​ការគ្រប់គ្រង​ឥណទាន​មិនដំណើរការ​។ វគ្គបណ្តុះបណ្តាល​នេះ មានការអញ្ចើញចូលរួម​ជាកិត្តិយស ដោយឯកឧត្តម ប៉ិច សានី អគ្គនាយករងធនាគារ ARDB​, លោក កៅ ភិរុណ ទីប្រឹក្សា​បច្ចេកទេស​ នៃធនាគារ ARDB, លោក គិត ខេមរារិទ្ធ ប្រធាន​នាយកដ្ឋានផ្នែកលក់និងទីផ្សារ​នៃធនាគារ ARDB​ រួមនិងសិក្ខាកាម​ចូលរួមសិក្សា​ផ្ទាល់ និងប្រយោលសរុបជាង​១០០នាក់​។​​ នៅក្នុងឱកាសនោះដែរ, ឯកឧត្តម ប៉ិច សានី អគ្គនាយករងធនាគារ ARDB​បាន​សម្តែងនៅសេចក្តីសោមនស្សរីករាយជាអនេក ដោយទទួលបានការចាត់តាំងពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម ក្នុងការ​ចូលរួមបើកវគ្គបណ្តុះបណ្តាលស្តីពីការទំនាក់ ទំនងប្រកបដោយប្រសិទ្ធភាព​, ការលក់ប្រកបដោយប្រសិទ្ធភាព​ និងការគ្រប់គ្រង ឥណទានមិនដំណើរការ។ ​ វត្តមានរបស់បុគ្គលិកមកពីគ្រប់ការិយាល័យចល័ត សាខាខេត្ត […]

p10
ការ​នាំ​ចេញ​បន្លែ​របស់​ប៉ាគីស្ថាន កើនដល់​១,៤​លាន​តោន​ បានចំណូលជាង៣៥៣លានដុល្លារ

ការ៉ាជី៖ នៅចន្លោះខែឧសភា និងខែកក្កដា ឆ្នាំ២០២៥នេះ បរិមាណនាំចេញបន្លែរបស់ប្រទេសប៉ាគីស្ថានបានកើនឡើងដល់១,៣៩៥លានតោន ដែលមានតម្លៃជាទឹកប្រាក់ចំនួន៣៥៣លានដុល្លារ កើនឡើងលើសពីតួលេខ ឆ្នាំ២០២៣ ដែលមានបរិមាណ១,៣៣៦លានតោន មានតម្លៃទឹកប្រាក់ចំនួន៣០០លានដុល្លារ។ ទោះបីជាយ៉ាងណាក៏ដោយ តម្លៃក្នុងបន្លែមួយតោន បានធ្លាក់ចុះពី៣៤៣ដុល្លារ មកនៅត្រឹម២៥៣ដុល្លារ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា ដោយធ្វើឱ្យធ្លាក់ចុះនូវប្រាក់ចំណូលសរុបជារូបិយប័ណ្ណបរទេស។ យោងតាមគេហទំព័របន្លៃ និងផ្លែឈើ បានឱ្យដឹងថា​ រវាងឆ្នាំ២០១៨ និងឆ្នាំ២០២៥ ការនាំចេញបន្លែរបស់ប្រទេសប៉ាគីស្ថាន បានចំណូលចាប់ពី២៣៤លានដុល្លារ ទៅ៤៣០លានដុល្លារ ក្នុងបរិមាណពី៨២៥ ២៥៧តោន ទៅ១,៣៣៦លានតោន។ កសិផលនាំចេញសំខាន់ៗ រួមមានដំឡូងបារាំង និងខ្ទឹមបារាំង ដោយដឹកជញ្ជូនតាមសមុទ្រ និងផ្លូវគោក ចំណែកបន្លែស្រស់ មានដូចជាការ៉ុត ម្ទេសបៃតង និងទំនិញកសិផលផ្សេងទៀត ត្រូវបានដឹកជញ្ជូនតាមផ្លូវអាកាស។  ការប្រែប្រួលតម្លៃអ្នកប្រើប្រាស់នៅក្នុងចំណោមម្ហូបអាហារចម្បងៗបានកើតឡើងដោយសារតែការប្រែប្រួលនៃកម្រិតផលិតកម្ម និងការនាំចេញ រួមជាមួយនឹងផលប៉ះពាល់តម្លៃរបស់ខ្ទឹមបារាំងនៅលើទីផ្សារអន្តរជាតិ។  ចំណែកការនាំចូលខ្ទឹមបារាំងវិញ ជាធម្មតាតែងតែកើតឡើង នៅពេលផលិតកម្មក្នុងប្រទេសប៉ាគីស្ថាន ធ្លាក់ចុះដោយសារពេលខ្លះទីផ្សារក្នុងស្រុករងផលប៉ះពាល់ពីឈ្មួញកណ្តាលទិញស្តុកទុកច្រើនពេក។ យោងតាមសមាគមអ្នកនាំចេញបន្លែ និងផ្លែឈើ និងសមាគមអ្នកនាំចូល និងពាណិជ្ជករ ប៉ាគីស្ថាន បានឱ្យដឹងថា ក្នុងចំណោមបរិមាណនាំចេញជិត១,៤លានតោន នៅចន្លោះខែឧសភា និងខែកក្កដា ឆ្នាំ២០២៥នេះ បរិមាណដំឡូងបារាំង […]

image_2025-07-01_09-31-18
វៀតណាមវ៉ាដាច់ថៃក្លាយជាប្រទេសនាំចេញអង្ករធំទីពីររបស់ពិភពលោក

ហាណូយ៖ សមាគមន៍អ្នកនាំចេញអង្កររបស់ថៃ បាននិយាយថា​ ប្រទេសវៀតណាមបានវ៉ាដាច់ប្រទេសថៃ ដែលធ្លាប់ជាអ្នកនាំចេញអង្ករធំជាងគេទីពីរ របស់ពិភពលោក នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៥នេះ។ សមាគមបានកត់សម្គាល់ថា ចាប់ពីខែមករាដល់ខែមិថុនា ឆ្នាំ២០២៥នេះ ប្រទេសឥណ្ឌាបាននាំចេញអង្ករចំនួន១១,៦៨68 លានតោន កើនឡើងចំនួន៣៦,៥ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ តាមពីក្រោយដោយប្រទេសវៀតណាម ដែលបាននាំចេញអង្ករចំនួន៤,៧២លានតោន កើនឡើងចំនួន៣,៦ភាគរយ។ ទន្ទឹមនឹងនេះ ប្រទេសថៃបាននាំចេញះអង្ករចំនួន៣,៧៣លានតោន ធ្លាក់ចុះចំនួន២៧,៣ភាគរយ ខណៈប្រទេសប៉ាគីស្ថាន​ បាននាំចេញអង្ករចំនួន២,៧៦លានតោន ធ្លាក់ចុះចំនួន២០,២ភាគរយ។  ចំណែកសហរដ្ឋអាម៉េរិក បាននាំចេញអង្ករចំនួន១,៤លានតោន ធ្លាក់ចុះចំនួន២៣,៥ភាគរយ។ យោងតាមក្រសួងកសិកម្ម និងបរិស្ថានវៀតណាម បានឱ្យដឹងថា ប្រទេសវៀតណាមបាននាំចេញអង្ករប្រមាណ៧៥០ ០០០តោនក្នុងខែកក្កដា ឆ្នាំ២០២៥ ជាមួយនឹងប្រាក់ចំណូលចំនួន៣៦៦,១លានដុល្លារ។  តួលេខនេះបាននាំឱ្យការនាំចេញអង្ករសរុបសម្រាប់រយៈពេលប្រាំពីរខែដំបូងនៃឆ្នាំ២០២៥នេះ មានចំនួនរហូតដល់ប្រហែល៥,៥លានតោន ដែលបង្កើតប្រាក់ចំណូលបានចំនួន២,៨១ពាន់លានដុល្លារ​ គឺកើនឡើងចំនួន៣,១ភាគរយ ប៉ុន្តែតម្លៃបានធ្លាក់ចុះគួរឱ្យកត់សម្គាល់មកត្រឹម១៥,៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៤។ ការ​ធ្លាក់​ចុះ​នៃ​ប្រាក់​ចំណូល​ត្រូវ​បាន​គេ​សន្មត់​ថា ដោយសារ​ការ​ធ្លាក់​ចុះ​តម្លៃ​នាំ​ចេញ​ជា​មធ្យម។  ក្នុងរយៈពេលប្រាំពីរខែដំបូង តម្លៃនាំចេញជាមធ្យមរបស់វៀតណាម បានធ្លាក់ចុះមកនៅត្រឹម៥១៤ដុល្លារក្នុងមួយតោន គឺធ្លាក់ចុះចំនួណ១៨,៤ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២៤។ ចំណែកប្រទេសហ្វីលីពីននៅតែជាអ្នកទិញអង្ករធំជាងគេបំផុតរបស់វៀតណាម ដែលស្មើនឹង៤២,៦ភាគរយនៃទំហំនាំចេញសរុប ទោះបីជាតម្លៃនាំចេញទៅកាន់ទីផ្សារនេះបានធ្លាក់ចុះចំនួន១៣,៥ភាគរយនៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៥នេះ។ ផ្ទុយទៅវិញ ទីផ្សារអាហ្រ្វិកជាច្រើនបានកត់ត្រាកំណើនគួរឲ្យចាប់អារម្មណ៍។  ការ​នាំ​ចេញ​អង្ករទៅ​កាន់ប្រទេស​ហ្គាណា​ បាន​កើន​ឡើង៥៣,៥ភាគរយ ខណៈ​ការ​នាំ​ចេញ​ទៅកាន់​ប្រទេស​កូតឌីវ័រ​ បាន​កើន​ឡើង​ជិត​ពីរ​ដង […]

កាលវិភាគផ្សព្វផ្សាយ