ភ្ញៀវទេសចរចិនម្នាក់ ត្រូវពិន័យអស់១៥៥ដុល្លារអាមេរិក ពីបទយកផ្លែទុរេនចូលក្នុងបន្ទប់សណ្ឋាគារ នៅសិង្ហបុរី

collage-102

សិង្ហបុរី៖ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ភ្ញៀវទេសចរជនជាតិចិនម្នាក់ ដែលដើរលេងនៅប្រទេសសិង្ហបុរី បានបង្កឱ្យមានការភ្ញាក់ផ្អើលពេញប្រទេសចិន បន្ទាប់ពីត្រូវផាកពិន័យអស់ប្រាក់២០០ដុល្លារសិង្ហបុរី ឬស្មើនឹង១៥៥ដុល្លារអាមេរិក ពីបទយកផ្លែរទុរេនបរិភោគក្នុងបន្ទប់សណ្ឋាគារផ្កាយបួន។

សារព័ត៌មាននៅក្នុងប្រទេសសិង្ហបុរី បានធ្វើសេចក្តីរាយការណ៍ថា ស្ត្រីភ្ញៀវទេសចរជនជាតិចិនម្នាក់នេះ​ បានយកសាច់ផ្លែទុរេនមួយផ្លែទិញតាមចិញ្ចើមថ្នល់ចូលក្នុងបន្ទប់សម្រាន្តរបស់នាង ដោយមិនដឹងថា វាខុសនឹងច្បាប់សិង្ហបុរីនោះទេ។

អ្នកទេសចររូបនេះ បាននិយាយរំឭថា នាង និងមិត្តភ័ក្តិម្នាក់ បានដើរលេងក្នុងទីក្រុងសិង្ហបុរី ហើយបានទិញផ្លែទុរេនពីតូបលក់នៅតាមដងផ្លូវ។  ដោយ​គ្មាន​កន្លែង​អង្គុយបិរភោគ អ្នកទាំងពីរក៏បាន​សម្រេច​ចិត្ត​ខ្ចប់​ផ្លែទុរេន​យកទៅសណ្ឋាគារ​ ដើម្បី​បរិភោគជុំគ្នានៅបន្ទប់។

ភ្ញៀវទេសចរណ៍រូបនេះ បានចែករំលែកបទពិសោធន៍របស់នាងនៅលើបណ្តាញទំនាក់ទំនងសង្គម កាលពីថ្ងៃទី២៦ ខែឧសភា ដោយនិយាយរំឭកថា នាងមិនបានដឹងពីបម្រាមរបស់សណ្ឋាគារ នៅក្នុងប្រទេសសិង្ហបុរី ដែលហាមភ្ញៀវមិនឲ្យយកទុរេនចូលបន្ទប់នោះឡើយ។

បុគ្គលិកសណ្ឋាគារបានប្រាប់នាងថា ផាកពិន័យត្រឹម២០០ដុល្លារសិង្ហបុរី គឺតិចតួចទេ កាលមុនធ្លាប់ពិន័យរហូតដល់៥០០ដុល្លារសិង្ហបុរី សម្រាប់អ្នកយកផ្លែទុរេនមកបរិភោគក្នុងបន្ទប់សម្រាន្ត។

ស្ត្រីជនជាតិចិន បាននិយាយថា នាងបានមកដល់ប្រទេសសិង្ហបុរី កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ ហើយនៅថ្ងៃបន្ទាប់ នាងបានទិញផ្លែទុរេន និងផ្លែឈើផ្សេងៗទៀត វេចយកទៅបរិភោគក្នុងបន្ទប់សណ្ឋាគារ ដោយសារនៅតូបលក់គ្មានកន្លែងសម្រាប់អង្គុយបរិភោគឡើយ។

នៅថ្ងៃបន្ទាប់ នាងបានទទួលលិខិតមួយសន្លឹកពីសណ្ឋាគារ ដោយប្រាប់នាងថា អ្នកសម្អាតបន្ទប់បានធំក្លិនទុរេននៅក្នុងបន្ទប់របស់នាង ហើយសណ្ឋាគារនឹងកំណត់តម្លៃសម្រាប់សម្អាតក្លិន ចំនួន២០០ដុល្លារសិង្ហបុរី ដើម្បីបំបាត់ក្លិនទុរេនពីក្នុងបន្ទប់។

ក្រោយបង់ប្រាក់ព័យរួចហើយ នាងបានបង្ហោះសារនៅលើបណ្តាញទំនាក់ទំនងសង្គម ដោយរៀបរាប់ថា​​ ពេល​ជិះតាក់ស៊ី​ត្រឡប់​មកសណ្ឋាគារ​វិញ មិត្ត​ភក្តិ​របស់​នាង​បាន​ប្រាប់ថា ខ្ចប់ហើយនៅតែធំក្លិន​ចេញ​ពី​ប្រអប់ទៀត។​ ខ្លាចតែអ្នកបើកបរតាក់ស៊ីធំក្លិនទុរេននេះដែរទេ។

ពេល​ចូល​បន្ទប់​ភ្លាម អ្នក​ទាំង​ពីរ​ចាប់​ផ្តើម​នាំគ្នាបរិភោគ​ផ្លែ​ទុរេន​យ៉ាងឆ្ងាញ់ ដោយ​មិន​បាន​គិត​ច្រើន​ឡើយ។  ប៉ុន្តែ​បន្ទាប់​ពី​ត្រឡប់​មក​ពី​ដើរ​លេងវិញ​ នា​ល្ងាច​នោះ នាង​បាន​ទទួលសេចក្តីជូនដំណឹងមួយសន្លឹក​​ដាក់​នៅលើ​គ្រែ​របស់​នាង ដោយសរសេរយ៉ាងច្បាស់ថា “សូមជូនដំណឹងថា អ្នកសម្អាតបន្ទប់របស់យើង បានធំក្លិនទុរេននៅក្នុងបន្ទប់របស់លោកស្រី ដូច្នេះត្រូវពិន័យចំនួន២០០ដុល្លារសិង្ហបុរី ដើម្បីបង់ថ្លៃសម្អាតក្លិន”។

ដោយមិនអស់ចិត្ត នាងប្រឹងរកមើលសារបង្ហោះនៅលើបណ្តាញសង្គម ទើបដឹងថា ភ្ញៀវទេសចរផ្សេងទៀតក៏បានជួបប្រទះបញ្ហាពិន័យស្រដៀងគ្នានេះដែរ ករណីយកផ្លែទុរេនចូលបន្ទប់សម្រាន្ត នៅក្នុងប្រទេសិង្ហបុរី។

ក្រោយពីទទួលបានលិខិតពិន័យភ្លាម នាង​បាន​ទាក់ទង​ទៅ​ផ្នែក​គ្រប់គ្រង​សណ្ឋាគារ​ ដើម្បី​តវ៉ា​ចំពោះ​ការ​ផាក​ពិន័យនេះ ប៉ុន្តែខាងសណ្ឋាគារមិនអនុគ្រោះឱ្យឡើយ ដោយលើកហេតុផលថា​​ ដោយសារតែក្លិនដ៏ខ្លាំងរបស់ទុរេន នៅជាប់ក្នុងបន្ទប់យូរពេក ខាងសណ្ឋាគារត្រូវសម្អាតប្រកបដោយវិជ្ជាជីវៈ ហើយត្រូវបិទបន្ទប់ចោលអស់ជាច្រើនថ្ងៃ ទើបបាត់ក្លិន។

តាមរយៈរៀនមេរៀននេះ អ្នកទេសចរជាច្រើន​ បានបញ្ចេញមតិយោបល់នៅលើគណនីរបស់នាង ដោយប្រាប់ដល់អ្នកដទៃទៀតថា នៅក្នុងប្រទេសសិង្ហបុរី កុំយកទុរេនចូលក្នុងបន្ទប់សណ្ឋាគារឱ្យសោះ៕


image_2026-03-31_09-42-13
តម្លៃសាច់ជ្រូកនៅប្រទេសចិនធ្លាក់ចុះទាបបំផុតក្នុងរយៈពេល១៦ឆ្នាំ ដោយសារច្រើនលើសតម្រូវការពេក

ប៉េកាំង៖ តម្លៃសាច់ជ្រូកនៅក្នុងប្រទេសចិន កំពុងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីកសិករចិញ្ចឹមជ្រូកបានពង្រីកផលិតកម្មសាច់ជ្រូកយ៉ាងគំហុក ដែលជាទំនិញធំបំផុតតែមួយ នៅក្នុងសេដ្ឋកិច្ច ដែលប្រធានាធិបតីចិន លោក ស៊ី ជីនភីង បានអំពាវនាវឱ្យមានស្បៀងអាហារគ្រប់គ្រាន់។ តម្លៃជ្រូកនៅប្រទេសចិនកំពុងធ្លាក់ចុះដល់កម្រិតទាបបំផុត កាលពីឆ្នាំ២០១០ ដោយសារការផលិតហួសកម្រិតនៅក្នុងទីផ្សារដ៏ធំបំផុតរបស់ពិភពលោក បានបន្ថែមទៅលើសម្ពាធអតិផរណា ដែលកំពុងរីករាលដាលលើសេដ្ឋកិច្ច។ យោងតាមទិន្នន័យពីក្រុមហ៊ុនប្រឹក្សាកសិកម្ម សៀងហៃ បានឱ្យដឹងថា តម្លៃជ្រូករស់បានធ្លាក់ចុះដល់កម្រិតទាបបំផុតត្រឹម៩,៥៩យន់ ឬស្មើនឹង១,៤ដុល្លារ ក្នុងមួយគីឡូក្រាម ដែលជាកម្រិតទាបបំផុតក្នុងរយៈពេល១៦ឆ្នាំ និងទាបជាងថ្លៃដើមផលិតកម្ម។ បើយោងតាមទិន្នន័យផ្លូវការប្រចាំសប្តាហ៍ ដែលបានចេញផ្សាយកាលពីថ្ងៃទី២៥​ ខែមីនា ឆ្នាំ២០២៦ បានឱ្យដឹងថា ចំណែកតម្លៃសាច់ជ្រូកមានតម្លៃ២២យន់ ឬស្មើ៣,១៨ដុល្លារ ក្នុងមួយគីឡូក្រាម គឺបានធ្លាក់ចុះដល់កម្រិតទាបបំផុត ចាប់តាំងពីខែតុលា ឆ្នាំ២០២១។ សាច់ជ្រូក ដែលជាអាហារចម្បង និងជាទំនិញសំខាន់នៅក្នុងទំនិញរបស់ចិន ដែលបង្កើតជាសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់របស់ប្រទេសចិន គឺជាទំនិញដ៏សំខាន់នៅក្នុងសេដ្ឋកិច្ចមួយ ដែលលោកប្រធានាធិបតីចិន បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ភាពគ្រប់គ្រាន់នៃអាហារកាន់តែច្រើន។ ប៉ុន្តែ រដ្ឋាភិបាលទីក្រុងប៉េកាំងកំពុងជម្នះនឹងបញ្ហាជ្រូក បន្ទាប់ពីការលើកទឹកចិត្តដល់កសិករចិញ្ចឹមជ្រូកជាច្រើនឆ្នាំ ឱ្យពង្រីកផលិតកម្ម ដែលនាំឱ្យមានសមត្ថភាពថ្មី រហូតដល់សាងសង់អគារកសិដ្ឋានចិញ្ចឹមជ្រូកមានកម្ពស់ជាច្រើនជាន់។ តម្លៃសាច់ជ្រូកបានបន្តធ្លាក់ចុះ ទោះបីជាក្រសួងកសិកម្ម និងគណៈកម្មាធិការអភិវឌ្ឍន៍ និងកំណែទម្រង់ជាតិ ដែលជាអ្នករៀបចំផែនការសេដ្ឋកិច្ចកំពូលរបស់ប្រទេសចិន កាលពីសប្តាហ៍មុន បាននិយាយថា […]

image_2026-03-31_08-51-37
ឥណ្ឌូណេស៊ីរឹតបន្តឹងលើការប្រើប្រាស់គ្រឿងចក្រកសិកម្ម ជាជំនួយរដ្ឋាភិបាល

ហ្សាការតា៖ រដ្ឋាភិបាលឥណ្ឌូណេស៊ី បានចេញបញ្ជាឱ្យអ្នកកាន់កាប់គ្រឿងចក្រកសិកម្មទូទាំងប្រទេស ត្រូវយកចិត្តទុកដាក់ថែរក្សាជំនួយរបស់រដ្ឋាភិបាល សម្រាប់ប្រើប្រាស់ឧបករណ៍ទាំងនេះ ដើម្បីគាំទ្រដល់ការប្រឹងប្រែងបង្កើនទិន្នផលស្បៀងអាហារឱ្យបានគ្រប់គ្រាន់តាមតម្រូវរបស់ប្រទេសជាតិ។ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក​ អានឌី អាំរ៉ាន ស៊ូឡៃម៉ាន (Andi Amran Sulaiman) បានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីសប្តាហ៍មុន​ ដោយលើកឡើងថា “គ្រឿងយន្តកសិកម្មទាំងអស់ ដែលជាជំនួយរបស់រដ្ឋាភិបាលត្រូវតែប្រើប្រាស់ឱ្យបានល្អដើម្បីបង្កើនទិន្នផលកសិកម្ម”។ លោកបានណែនាំដល់ការិយាល័យនៅតាមបណ្តាខេត្តនៃទីភ្នាក់ងារស្តង់ដារឧបករណ៍កសិកម្មរបស់ក្រសួងកសិកម្ម ឱ្យបញ្ជូនរបាយការណ៍លម្អិត​ ស្តីពីការចែកចាយ និងការប្រើប្រាស់ត្រាក់ទ័រ ម៉ាស៊ីនច្រូតស្រូវ និងឧបករណ៍ផ្សេងៗទៀត ដែលរដ្ឋាភិបាលឥណ្ឌូណេស៊ីនបានចែកឱ្យនាពេលកន្លងមក ដើម្បីឱ្យដឹងច្បាស់ថា គ្រឿងចក្រទាំងនោះនៅល្អ និងផ្តល់ផលប្រយោជន៍ដល់វិស័យកសិកម្ម។ លោករដ្ឋមន្ត្រីក្រសួងកសិកម្ម បានបញ្ជាថា រាល់របាយការណ៍ត្រូវតែបង្ហាញពីស្ថានភាពរបស់គ្រឿងចក្រ ទីកន្លែងរក្សាទុក និងលទ្ធផលនៃការចូលរួមចំណែកលើកកម្ពស់ទិន្នផលកសិដ្ឋាននៅក្នុងប្រទេស។ លោក​ អានឌី អាំរ៉ាន ស៊ូឡៃម៉ាន ដែលកាន់តំណែងជាប្រធានទីភ្នាក់ងារស្បៀងអាហារជាតិឥណ្ឌូណេស៊ី បានព្រមានថា ឧបករណ៍ដែលមិនទាន់បានប្រើប្រាស់ត្រូវបែងចាយឡើងវិញ ទៅកាន់តំបន់មានតម្រូវការតែច្រើន។ លោកបានមានប្រសាសន៍ថា “យើងនឹងចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងអ្នកណា ដែលលក់គ្រឿងចក្រ ដោយផ្សំគំនិតជាមួយអ្នកអនុវត្តច្បាប់” ដោយសង្កត់ធ្ងន់ថា ការប្រើប្រាស់ខុសគោលដៅនឹងមិនត្រូវបានអត់ឱនឡើយ។ លោកបញ្ជាក់យ៉ាងច្បាស់ថា គ្រឿងចក្រមិនមែនជាជំនួយឥតគិតថ្លៃនោះទេ។ កសិករអាចជួលគ្រឿងចក្រក្នុងអត្រាតម្លៃប្រកួតប្រជែង ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល ក្នុងគោលបំណងលើកកម្ពស់ការបង្កបង្កើនផល ដោយហាមមិនឱ្យប្រើប្រាស់ ដើម្បីធ្វើអាជីវកម្មជួលជាឯកជនឡើយ។ លោកបានមានប្រសាសន៍ថា […]

image_2026-03-31_07-51-38
វៀតណាម ដាក់គោលដៅនាំចេញកសិផល ឈើ និងជលផល ឱ្យបានពី៧៣ ទៅ៧៤ពាន់លានដុល្លារនៅឆ្នាំ២០២៦នេះ

ហាណូយ៖ យោងតាមក្រសួងកសិកម្ម និងបរិស្ថានវៀតណាម បានឱ្យដឹងថា វិស័យកសិកម្មរបស់វៀតណាម នៅតែរក្សា​បាននូវកំណើនថេរ ក្នុងអំឡុងឆ្នាំ២០២១-២០២៥ ដែលលើសពីមធ្យមភាគជាសកល ដោយសារតម្រូវការ​ក្នុងស្រុក និងអន្តរជាតិ​បានបន្តកើនឡើង។ ការចូលរួម និងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើនរបស់ប្រទេសវៀតណាម បានជួយពង្រីកខ្លួនចូល​ទៅកាន់​​ទីផ្សារ ដែលធ្វើឱ្យផលិតផលកសិកម្មវៀតណាម កាន់តែស៊ីជម្រៅនៅក្នុងទីផ្សារដ៏សក្តានុពលនៅលើពិភពលោក។ ក្រសួងបានកត់សម្គាល់ថា វិស័យនេះ នៅតែមានឱកាសច្រើនសម្រាប់ការអភិវឌ្ឍ ជាពិសេស ស៊ីជម្រៅនៅក្នុង​ផលិតផល​កែច្នៃទំនិញ ដែលមានតម្លៃបន្ថែមខ្ពស់ និងការអនុវត្តបច្ចេកវិទ្យាទំនើបអាចជួយបង្កើនការប្រកួតប្រជែង​ជាសកល​របស់កសិផលវៀតណាម។ ឥឡូវនេះ ផលិតផលកសិកម្មវៀតណាម មានវត្តមាននៅលើទីផ្សារភាគច្រើន​ទូទាំងពិភពលោក។ ក្រសួងកសិកម្ម និងបរិស្ថាន បានឱ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាន នាទីក្រុងហូជីមិញ កាលពីថ្ងៃទី២៣ ខែមករាថា ប្រទេសវៀតណាម កំពុងកំណត់គោលដៅសម្រាប់ការនាំចេញកសិផល ផលព្រៃឈើ និងជលផល ឱ្យទទួលបានចំណូលសរុបពី៧៣ ទៅ៧៤ពាន់លានដុល្លារ នៅឆ្នាំ២០២៦នេះ។ ទោះបីជាមានការប្រែប្រួលជាសកល ដែលបណ្តាលមកពីជំងឺរាតត្បាត ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងការប្រែប្រួលអាកាសធាតុក៏ដោយ ក៏ការនាំចេញកសិផល ផលព្រៃឈើ និងជលផលរបស់ប្រទេសវៀតណាម នៅតែរក្សាបាននូវសន្ទុះកំណើនក្នុងប៉ុន្មានឆ្នាំថ្មីកន្លងមកៗនេះ ដោយបន្តដើរតួជាសសរស្តម្ភដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ និងរួមចំណែកដល់កំណើនសេដ្ឋកិច្ច ស្ថិរភាពជញ្ជីងពាណិជ្ជកម្ម និងការលើកកម្ពស់ប្រាក់ចំណូលនៅតាមជនបទ។ ទាក់ទងនឹងអាទិភាពសម្រាប់ឆ្នាំ២០២៦ អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាន វៀតណាម បានមានប្រសាសន៍ថា […]

image_2026-03-31_07-22-13
ធនាគារអភិវឌ្ឍន៍អាស៊ីផ្តល់ហិរញ្ញប្បទាន១០ពាន់លានដុល្លារ ដល់ប៉ាគីស្ថាន ក្រោមយុទ្ធសាស្ត្រថ្មីរយៈពេលប្រាំឆ្នាំ

អ៊ីស្លាមបាដ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ត្រូវបានគេរំពឹងថា នឹងពង្រីកហិរញ្ញប្បទាន​ជាទឹកប្រាក់​ប្រហែល​១០ពាន់​លាន​ដុល្លារដល់ប្រទេសប៉ាគីស្ថានក្នុងរយៈពេលប្រាំឆ្នាំខាងមុខ ក្រោមយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេស ឆ្នាំ២០២៦-២០៣០ ដែលបានចាប់ផ្តើមកាលសប្តាហ៍មុន។ ធានាគារបានប្រកាសថា ផែនទីបង្ហាញផ្លូវដើម្បីគាំទ្រដល់ការផ្លាស់ប្តូររបស់ប្រទេសប៉ាគីស្ថានឆ្ពោះទៅរកកំណើន​ប្រកប​ដោយចីរភាព និងបរិយាបន្ន តាមរយៈការអភិវឌ្ឍន៍ដោយវិស័យឯកជន។ យុទ្ធសាស្ត្ររយៈពេលប្រាំឆ្នាំ នឹងផ្តោតលើមាគាចំនួនបី គឺការជំរុញការអភិវឌ្ឍវិស័យឯកជន ការជំរុញបរិយាបន្ន និងការពង្រឹងភាពធន់ និងមាននិរន្តរភាព ដោយអាទិភាពទាំងនេះនឹងត្រូវជួយពង្រឹងបញ្ហាអន្តរវិស័យ រួមមាន អភិបាល​កិច្ចល្អ និងការពង្រឹងស្ថាប័ន សមភាពយេនឌ័រ និងបរិយាបន្នសង្គម បរិវត្តកម្មឌីជីថល និងកិច្ចសហប្រតិបត្តិការ និងសមា​ហរណកម្មក្នុងតំបន់។ លោកស្រី អេម៉ា ហ្វាន (Emma Fan) នាយកប្រចាំប្រទេសប៉ាគីស្ថាននៃធនាគារអភិវឌ្ឍន៍អាស៊ី បានមាន​ប្រសាសន៍ថា យុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេសថ្មីនេះត្រូវបានរៀបចំឡើង​ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែក​រចនា​សម្ព័ន្ធ​របស់ប្រទេសប៉ាគីស្ថាន និងលើកកម្ពស់កំណើនដ៏រឹងមាំ និងយូរអង្វែង ដែលផ្តល់អត្ថប្រយោជន៍ដល់ប្រទេសទាំងមូល ជាពិសេសប្រជាជនក្រីក្រ និងងាយរងគ្រោះ។ ក្រោមយុទ្ធសាស្ត្រនេះក៏ជួយលើកកម្ពស់ការវិនិយោគជាយុទ្ធសាស្ត្រ និងកំណែទម្រង់នៅទូទាំងវិស័យសំខាន់ៗ ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច និងបង្កើតការងារធ្វើ។ ធនាគារអភិវឌ្ឍន៍អាស៊ីនឹងគាំទ្រវិស័យសាធារណៈ និងឯកជនរបស់ប៉ាគីស្ថាន ក្នុងការអនុវត្តតាមរបៀបវារៈដ៏មានមហិច្ឆតានេះ។ យុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេស បានកត់សម្គាល់ថា ប៉ាគីស្ថានបានធ្វើឱ្យស្ថានភាពម៉ាក្រូសេដ្ឋកិច្ច​របស់ខ្លួន​មានស្ថិរភាព បន្ទាប់ពីមានវិបត្តិខាងក្រៅជាបន្តបន្ទាប់ ហើយបានផ្តួចផ្តើមកំណែទម្រង់រចនាសម្ព័ន្ធសំខាន់ៗ។ យុទ្ធសាស្ត្ររយៈពេលប្រាំឆ្នាំឆ្លើយតបទៅនឹងបរិបទប្រទេសកំពុងវិវឌ្ឍ ដោយសង្កត់ធ្ងន់លើកំណើននៃការនាំចេញ និងការវិនិយោគ […]

កាលវិភាគផ្សព្វផ្សាយ