ឯកឧត្តមបណ្ឌិត កៅ ថាច និងវិនិយោគិនខ្មែរ សម្ដែងការគួរសម និងពិភាក្សាការងារជាមួយអភិបាលខេត្តអៃជី

ខេត្តអៃជី, ប្រទេសជប៉ុន៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ព្រមជាមួយលោក រស់ រាសី ប្រធានសមាគមខ្មែរនៅប្រទេសជប៉ុន នារសៀលថ្ងៃព្រហស្បតិ៍ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈប្រតិភូ ARDB និងវិនិយោគិនខ្មែរ ចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយ ឯកឧត្តម ហ៊ីដេអាគី អូមុរ៉ា (Hideaki Omura) អភិបាលខេត្តអៃជី។

ក្នុងកិច្ចការពិភាក្សានេះ ឯកឧត្តមអភិបាល បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅបំផុតជូន ចំពោះគណៈប្រតិភូកម្ពុជា ដែលអញ្ជើញមកទស្សនកិច្ចនៅប្រទេសជប៉ុន ជាពិសេសខេត្តអៃជី។ ក្នុងឱកាសនេះឯកឧត្តមបណ្ឌិតប្រតិភូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការស្វាគមន៍ និងបានស្នេីសុំឯកឧត្តមអភិបាល បន្តពង្រឹង និងពង្រីកកិច្ចសហការប្រតិបត្តិការល្អបន្ថែមទៀត៕


photo_2025-06-03_11-30-48
លទ្ធផលនៃចូលរួមរបស់គណៈប្រតិភូធនាគារ ARDB ក្នុងកិច្ចប្រជុំគណៈកម្មការប្រតិបត្តិនៃ សមាគម APRACAលើកទី៧៨

ឮភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ឯកឧត្តម បាន លឹម អគ្គនាយករង បានដឹកនាំគណៈប្រតិភូធនាគារ ARDB អញ្ជើញចូលរួមក្នុងវេទិកាគោលនយោបាយថ្នាក់តំបន់របស់សមាគមឥណទានកសិកម្ម និងជនបទ អាស៊ី-ប៉ាស៊ីហ្វិក (Asia-Pacific Rural and Agricultural Credit Association-APRACA), កិច្ចប្រជុំគណៈកម្មការប្រតិបត្តិនៃសមាគម APRACA លើកទី៧៨ (78th APRACA Executive Committee Meeting), និងកិច្ចប្រជុំមជ្ឈមណ្ឌលខុត្តមភាពនៃសមាគម APRACA ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែខុសភា ឆ្នាំ២០២៥ នៅកោះបាលីនៃប្រទេសឥណ្ឌូនេស៊ី។ យោងតាមសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា លទ្ធផលនៃការចូលរួមរបស់គណៈប្រតិភូធនាគារ ARDB ក្នុងវេទិការគោលនយោបាយថ្នាក់តំបន់របស់សមាគម APRACA,កិច្ចប្រជុំគណៈកម្មការប្រតិបត្តិនៃ សមាគម APRACA លើកទី៧៨, និងកិច្ចប្រជុំមជ្ឈមណ្ឌលឧត្តមភាពនៃសមាគម APRACA ពីថ្ងៃទី២៦-២៨ ខែឧសភា ឆ្នាំ២០២៥ ​ទទួលបានលទ្ធផលយ៉ាងល្អប្រសើរ។ ការចូលរួមក្នុងព្រឹត្តិការណ៍ទាំងនេះសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើនតាមការរំពឹងទុក។ វេទិកាគោលនយោបាយថ្នាក់តំបន់របស់សមាគម […]

image_2025-06-04_08-15-45
ហ្វីលីពីនអនុញ្ញាតឱ្យនាំចូលសាច់ជ្រូក សាច់មាន់ពីតៃវ៉ាន់ និងថៃ ដើម្បីរក្សាស្ថិរភាពតម្លៃក្នុងប្រទេស

ទីក្រុងម៉ានីល៖ ក្រសួងកសិកម្មប្រទេសហ្វីលីពីន កាលពីពេលថ្មីកន្លងមកនេះបានអនុញ្ញាតឱ្យកោះតៃវ៉ាន់ និងប្រទេសថៃ អាចនាំចូលសាច់ជ្រូក​ និងសាច់មាន់ ទៅកាន់ប្រទេសរបស់ខ្លួនក្នុងរយៈពេលបីឆ្នាំ ដើម្បីឆ្លើយតបតាមតម្រូវការក្នុងស្រុក​ និងរក្សាបាននូវស្ថិរភាពតម្លៃម្ហូបអាហារ។ លិខិតរបស់ក្រសួងកសិកម្មហ្វីលីពីន បានអនុញ្ញាតឱ្យក្រុមហ៊ុនបួនមកពីកោះតៃវ៉ាន់ និងមកពីប្រទេសថៃ មានសិទ្ធិនាំចូលសាច់ជ្រូក និងសាច់មាន់​ ចាប់ពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៨។ ក្រុមហ៊ុនផលិតសាច់មាន់តៃវ៉ាន់ បានធានាចំពោះការយល់ព្រមពីក្រសួងកសិកម្ម ដើម្បីពង្រីកការផ្គត់ផ្គង់សាច់ មានដូចជាគ្រឿងក្នុងជ្រូក និងស្បែកជ្រូក ចំណែកក្រុមហ៊ុនរបស់ប្រទេសថៃនឹងនាំចូលសាច់មាន់ និងសាច់ទា។ យោងតាមសេចក្តីសម្រេចរបស់ក្រសួងកសិកម្ម បានឱ្យដឹងទៀតថា ក្រុមហ៊ុនផលិតសាច់នៅកោះតៃវ៉ាន់ និងថៃ ត្រូវបានអនុញ្ញាតឱ្យនាំចូលសាច់ទៅប្រទេសហ្វីលីពីន បន្ទាប់ពីបុគ្គលិកក្រសួងកសិកម្ម បានវាយតម្លៃយ៉ាងម៉ត់ចត់ ហើយបានរកឃើញថា ក្រុមហ៊ុនទាំងនេះ បានអនុលោមតាមស្តង់ដារសុវត្ថិភាពចំណីអាហារក្នុងស្រុក និងអន្តរជាតិ ក៏ដូចជានីតិវិធីប្រព័ន្ធត្រួតពិនិត្យផលិតផលសាច់ផងដែរ។ ក្រសួងកសិកម្មហ្វីលីពីន បានធ្វើបេសកកម្មត្រួតពិនិត្យក្រុមហ៊ុនផលិតសាច់ជ្រូករបស់កោះតៃវ៉ាន់ កាលពីក្នុងខែវិច្ឆិកា និងត្រួតពិនិត្យក្រុមហ៊ុនផលិតសាច់មាន់របស់ប្រទេសថៃ ក្នុងខែធ្នូ ឆ្នាំ២០២៤​ ដើម្បីធានាបានថា ការនាំចូលសាច់ជ្រូក និងសាច់មាន់ ទៅក្នុងប្រទេសហ្វីលីពីន មិនបង្កផលប៉ះពាល់ដល់សុខភាពអ្នកបរិភោគ ក៏ដូចជាមិនប៉ះពាល់ដល់ឧស្សាហកម្មបសុសត្វ និងបសុបក្សីរបស់ហ្វីលីពីន។ ក្រសួង​​កសិកម្មហ្វីលីពីន បានបញ្ជាក់ថា ការអនុវត្តវិធានការត្រួតពិនិត្យយ៉ាងម៉តចត់លើផលិតផលសត្វនាំចូលពីកោះតៃវ៉ាន់ […]

image_2025-06-03_08-11-29
ព្រីងប្រាំបីដើមអាចផ្តល់ប្រាក់រាប់ពាន់ដុល្លារដល់កសិករនៅស្រុកអង្គរបុរី ខេត្តតាកែវ

ខេត្តតាកែវ៖​ ដំបូងឡើយ ម្ចាស់ដើមព្រីងបានគិតត្រឹមថា ដាំដើមពូជឈើមួយប្រភេទនេះនៅតាមព្រំរបងផ្ទះ​ គឺដើម្បីការពារខ្យល់ និងធ្វើឱ្យជុំវិញផ្ទះមានទេសភាពបៃតងល្អ​ ចំណែកផ្លែរបស់វាក្រៅពីហូប គេអាចកែច្នៃធ្វើជាឪសថសម្រាប់ព្យាបាលជំងឺផងដែរ។ លោក រស់ កេត កសិករនៅស្រុកអង្គរបុរី ខេត្តតាកែវ បាន​​និយាយថា ការដំាំដើមព្រីងនៅក្បែរផ្ទះ ក្រៅពីផ្តល់លក់ផ្លែទុំសម្រាប់ហូប  លោកក៏អាចកែច្នៃធ្វើជាស្រាបានថែមទៀតផង ដោយអាចផ្តល់ចំណូលរហូតដលប្រាំពាន់ដុល្លារក្នុងមួយឆ្នាំ។ កសិករខាងលើ​បាន​រៀបរាប់អំពីអត្ថប្រយោជន៍ផ្លែប្រេងថា ដើមព្រីងមានអត្ថប្រយោជន៍កែច្នៃធ្វើជាឱសថសម្រាប់ព្យាបាលជំងឺ, ជួយការពារខ្យល់កន្ទ្រាក់ និងធ្វើឱ្យបរិស្ថាននៅជុំវិញផ្ទះមានភាពបៃតង។ ដើមឈើហូបផ្លែមួយនេះ ត្រូវបានប្រជាពលរដ្ឋក្នុងតំបន់ដាំដុះតាមគ្នា ជាបន្តបន្ទាប់នៅនជុំវិញគេហដ្ឋាន ដោយសារតែវាងាយស្រួលក្នុងការដាំដុះជាងដើមឈើផ្សេងៗ។ ក្រោយពីមើលឃើញដើមព្រីងមានអត្ថប្រយោជន៍ច្រើន គ្រួសារលោក រស់ កេត និងអ្នកស្រី ហ៊ ឡៅ មានទីតាំងនៅភូមិអង្គរ ឃុំព្រែកផ្ទោល ស្រុកអង្គរបុរី ខេត្តតាកែវ បានសម្រេចចិត្តដាំដើមព្រីងពូជម៉ាឡេស៊ីចំនួនប្រាំបីដើមនៅជុំវិញផ្ទះ ដែលដាំកាលពីឆ្នាំ២០១៦ រហូតមកដល់នេះ បានចូលរួមចំណែកយ៉ាងសំខាន់សម្រាប់សេដ្ឋកិច្ចគ្រួសារ។ តួយ៉ាងនៅក្នុងរយៈពេលបួនប្រាំឆ្នាំកន្លងមកនេះ គ្រួសារកសិករខាងលើមួយនេះរកចំណូលពីការលក់ផ្លែព្រីងស្រស់ និងពីការកែច្នៃផ្លែព្រីងធ្វើជាស្រាព្រីង បានប្រាក់ចន្លោះពីបួនពាន់ដុល្លារ ទៅបួនពាន់ដុល្លារនៅក្នុងមួយឆ្នាំៗ។ លោក រស់ កេត បាននិយាយថា ក្រោយមកមូលហេតុដែលជំរុញឱ្យលោកដំាំដើមព្រីងនៅក្បែរផ្ទះ ក្រៅពីអាចលក់ផ្លែស្រស់ គឺលោកអាចកែច្នៃធ្វើជាស្រា។ លោកលើកឡើងថា  កាលពីមុនមិនទាន់មានការនិយមដាំដើមព្រីងពូជពីប្រទេសម៉ាឡេស៊ីច្រើនទេ […]

503503950_1324723202342797_268348654498371290_n
ឯកឧត្តមបណ្ឌិត កៅ ថាច គាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត លើបញ្ហាព្រំដែនជាមួយថៃ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធានាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥នេះ បានចេញញត្តិគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លើបញ្ហាព្រំដែនជាមួយថៃ ទាំងការប្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងការប្រើប្រាស់កម្លាំងការពារខ្លួន។ នៅក្នុងញត្តិសម្តែងការគាំទ្រចំពោះមនសិការស្នេហាជាតិនេះ ក្នុងនាមជាថ្នាក់ដឹកនាំធនាគារ ARDB ដែលជាធនាគារអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ឯកឧត្តមបណ្ឌិតប្រតិភូ បានមានប្រសាសន៍ថា «យើងខ្ញុំទាំងអស់គ្នាជា​ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម   ព្រមទាំងរូបខ្ញុំបាទផ្ទាល់ និងភរិយា សូមប្រកាសជាឱឡារិកគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើបញ្ហាព្រំដែនជាមួយថៃ ទាំងការប្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងការប្រើប្រាស់កម្លាំងការពារខ្លួន នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីដោះស្រាយឱ្យដាច់ស្រេចចំពោះជម្លោះព្រំដែន ដែលកំពុងអូសបន្លាយមួយនេះ។ «ព្រឹត្តិការណ៍ផ្ទុះអាវុធ ដែលបង្កដោយភាគីកងទ័ពនៃប្រទេសថៃក្នុងដែនអធិបតេយ្យភាពប្រទេសកម្ពុជា កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ គឺជាការបង្ហាញឱ្យឃើញកាន់តែច្បាស់នូវការចិញ្ចឹមចិត្តឈ្លានពាន​ ដែលមានតាំងពីអតីតកាលរបស់ប្រទេសជិតខាងមួយនេះ មកលើទឹកដីជាទីស្នេហានៃយើងទាំងអស់គ្នា ហើយក៏ជាការរំលឹកដល់កូនខ្មែរគ្រប់រូបត្រូវប្រកាន់ខ្ជាប់នូវស្មារតីសាមគ្គីភាព […]

កាលវិភាគផ្សព្វផ្សាយ