ខ្មែរ​​កែច្នៃដើមចេក​​ ត្បាញជាសម្ភារៈប្រើប្រាស់ និងរកប្រាក់ចំណូលប្រចាំថ្ងៃ

IMG_3465

រាជធានីភ្នំពេញ៖ ម្ចាស់អាជីវកម្មតម្បាញចេកខ្មែរបាន​​កែច្នៃពីដើមចេកចេញជាសម្ភារៈប្រើប្រាស់ច្រើនប្រភេទ មានដូចជា កាបូប កន្ត្រក ស្រោមសម្រាប់ដាក់ដបទឹក ខ្សែសម្រាប់យួរកែវកាហ្វេ និងខ្សែសម្រាប់តុបតែងលម្អគឺ កំពុងតែមានសន្ទុះគាំទ្រយ៉ាងខ្លាំងនៅលើទីផ្សារ ហើយអាចរកប្រាក់ចំណូលប្រមាណ១០០ដុល្លារ ក្នុងមួយថ្ងៃ។

អ្នកស្រី ឆាត សុឃឿប ម្ចាស់អាជីវកម្ម អនុសារតម្បាញចេកខ្មែរ មានទីតាំងនៅភូមិសំពៅលិច ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបងបានរៀបរាប់ថា អាជីវកម្មដើមចេក កាប់យកផ្លែរួចមកកែច្នៃធ្វើជាសម្ភារៈប្រើប្រាស់និងគ្រឿងសម្រាប់តុងតែងលម្អ ក្នុងពេលបច្ចុប្បន្នមានសន្ទុះកើនឡើងទ្វេដងបើប្រៀបធៀបទៅនិងពេលមុនៗ ។

តួយ៉ាងខ្សែធ្វើពីស្របាចេកសម្រាប់យួរកែវកាហ្វេ និងខ្សែសម្រាប់ដាក់ដបទឹក ដែលជាផលិតផលគាំទ្រដល់បរិស្ថាន កាត់បន្ថយដល់ការប្រើប្រាស់ថង់ប្លាសិ្ទកកំពុងទទួលបានការគាំទ្រច្រើន។

អ្នកស្រីគូសបញ្ជាក់ទៀត​ថា “នៅក្នុងអាជីវកម្មលក់សម្ភារៈប្រើប្រាស់ ឬផលិតផលកែច្នៃចេញពីដើមចេករាល់ថ្ងៃនេះ យើងទទួលបានប្រាក់ចំណូលតិចតួចនៅឡើយ ដោយថ្ងៃខ្លះលក់បានក្រោម១០០ដុល្លារតែថ្ងៃខ្លះទៀតលក់បានប្រាក់លើសពី១០០ដុល្លារ ។ តែទំហំសាច់ប្រាក់នេះ វាមិនទាន់ឆ្លើយតបទៅនិងអ្វីដែលយើងចង់បាននោះទេ ប៉ុន្តែសន្ទុះនៃការគាំទ្រកើនឡើងជាបន្តបន្ទាប់ដូចសព្វថ្ងៃនេះ វាបានជំរុញឱ្យយើងមានទឹកចិត្តធ្វើវាបន្តទៀត ហើយព្យាយាមកែលម្អផលិតផលឱ្យកាន់តែមានលក្ខណៈស្តង់ដា”។

 អ្នកស្រីបន្តទៀតថា បើតាមទស្សនៈយល់ឃើញរបស់ខ្ញុំ ។សម្រាប់អាជីវកម្មកែច្នៃដើមចេកធ្វើជាសម្ភារៈប្រើប្រាស់ទៅតាមប្រភេទផ្សេងៗគ្នានេះខ្ញុំគិតឃើញថាវានឹងមានការកើនឡើងបន្ថែមទៀត ព្រោះពលរដ្ឋងាកគិតដល់បរិស្ថាន ស្របពេលអាជីវកម្មរបស់យើងមានគុណតម្លៃ ទ្រទ្រង់ដល់បរិស្ថាន រួមនិងវប្បធម៌ជាតិនៅតាមតំបន់ជាដើម។ ដូចនេះនៅថ្ងៃខាងមុខសន្ទុះនៃការគាំទ្រមានការកើនឡើងបន្ថែមទៀត។

បើតាមអ្នកស្រី ឆាត សុឃឿប គឺ អាជីវកម្មកែច្នៃពីដើមចេកនេះបានចូលរួមចំណែកផ្តល់ការងារនិងប្រាក់ចំណូលដល់ពលរដ្ឋក្នុងតំបន់បានប្រមាណ២០នាក់ក្នុងពេលបច្ចុប្បន្ន ហើយផលិតផលរបស់អ្នកស្រីមានតម្លៃចាប់ពី២០០រៀលរហូតដល់៨ម៉ឺនរៀល ឬស្មើនិង២០ដុល្លារក្នុងមួយផលិតផល។

ទន្ទឹមនឹងអាជីវកម្មបាននិងកំពុងទទួលបានសន្ទុះគាំទ្រពីទីផ្សារជាបន្តបន្ទាប់ សម្រាប់ផលិតផល ឬសម្ភារៈកែច្នៃពីដើមចេកនេះ ក៏ជាសមាជិកភូមិមួយផលិតផលមួយនៃទីស្តីការគណៈរដ្ឋមន្ត្រីផងដែរកាលថ្មីៗនេះ។

អ្នកស្រី ឆាត សុឃឿប បាននិយាយាថា “នៅពេលយើងចូលជាសមាជិកភូមិមួយផលិតផលមួយធ្វើឱ្យអាជីវកម្មមានគុណតម្លៃមួយ ដែលមានលក្ខណៈពិសេសមួយទៀតសម្រាប់អាចទាក់ទាញចំណាប់អារម្មណ៍ពីអតិថិជន ឱ្យគាត់បានឃើញកាន់តែច្បាស់  ហើយផលិតផលយើងមានគុណតម្លៃ ធ្វើឱ្យអ្នកទាំងអស់គ្នាអាចទទួលយកបាន អាចទុកចិត្តបាន។

ផលិតករខាងលើ​បាន​មានប្រសាសន៍ផ្តាំផ្ញើរ ថា សូមឱ្យប្រជាជននៅក្នុងស្រុកជួយគាំទ្រដល់ផលិតផលខ្មែរ កែច្នៃផលិតនៅក្នុងស្រុក ព្រោះផលិតផលខ្មែរយើងមាន គុណភាព មានស្តង់ដាមិនចាញផលិតផលបរទេសនោះទេ ។សូមឱ្យមានការជឿជាក់ និងទុកចិត្តលើផលិតផលដែលផលិតដោយដៃខ្មែរ ទោះបីផលិតផលកែច្នៃ ចេញពីស្របាចេកទៀតទោះជាវាងាយរកមែនប៉ុន្តែការធ្វើគឺចេញពីបេះដូង បើអត់មានទឹកចិត្តនិងក្តីស្រលាញ់ដាក់ចូលទេក៏ធ្វើមិនបានដែរ”៕


photo_2026-04-02_13-36-48 (3)
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជាអធិបតីភាពក្នុងពិធីបំពាក់មេដាយសំរឹទ្ធ ជូនមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៃរដ្ឋបាលស្រុកខ្សាច់កណ្តាល២៣៧នាក់

ស្រុកខ្សាច់កណ្តាល,ខេត្តកណ្តាល៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកខ្សាច់កណ្តាល នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបំពាក់មេដាយសំរឹទ្ធការងារ ជូនមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៃរដ្ឋបាលស្រុកខ្សាច់កណ្តាលចំនួន២៣៧នាក់។ នៅក្នុងពិធីបំពាក់មេដាយសំរឹទ្ធការងារដល់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានេះ ដោយសារតែមន្រ្តីរាជការទាំងនេះកន្លងទៅបានបំពេញការងារលើសពី ១០ឆ្នាំ និងមិនធ្លាប់ទទួលបានគ្រឿងឥស្សរិយយសកន្លងមកនោះទេ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្តាល,ក្រុមប្រឹក្សាស្រុក នាយក នាយករងរដ្ឋបាលស្រុកមន្ត្រីរាជការ បុគ្គលិកអប់រំ គ្រូបង្រៀន និងមន្ត្រីជាប់កិច្ចសន្យា ដែលសរុបអ្នកចូលរួមចំនួន២៥០នាក់។ នៅក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការបំពេញការងារយ៉ាងសកម្ម ការលះបង់ពេលវេលា និងការទទួលខុសត្រូវខ្ពស់របស់មន្ត្រីរាជការនៅក្នុងស្រុកខ្សាច់កណ្តាល ដែលសម្រេចបាននូវស្នាដៃ និងសមិទ្ធផលជាច្រើន មានជាអាទិ៍ ការផ្តល់សេវាសាធារណៈ ការដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ ការរក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម។ ព្រមជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតប្រតិភូបានថ្លែងទៀតថា ការរៀបចំពិធីបំពាក់មេដាយនៅថ្ងៃនេះ គឺជាសក្ខីភាព នៃការទទួលស្គាល់នូវស្នាដៃ និងគុណបំណាច់ដ៏ធំធេងរបស់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ដែលបានខិតខំប្រឹងប្រែងបំពេញការងារ ដោយមិនខ្លាចការនឿយហត់ […]

656917729_1355030693324352_4583475268584509419_n
ក្នុងរយៈពេលបីខែ ឆ្នាំ២០២៦ កម្ពុជារកចំណូលបានជាង១៣លានដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

ភ្នំពេញ៖ តាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ បានឱ្យដឹងថា កម្ពុជារកចំណូលបានជាង១៣លានដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គររយៈពេល៣ខែដើមឆ្នាំ២០២៦ និងទទួលបានភ្ញៀវទេសចរបរទេសចំនួនជាង២៧ម៉ឺននាក់ ធ្លាក់ចុះប្រមាណ៣២ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ របាយការណ៍ដដែលបានឱ្យដឹងទៀតថា ក្នុងរយៈពេលបីខែ ដើមឆ្នាំ២០២៦នេះ ចំណូលដែលទទួលបានពីការលក់សំបុត្រមានប្រមាណជាង១៣លានដុល្លារ ធ្លាក់ចុះ៣០ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ ចំណូលសរុបពីការលក់បណ្ណនៅប្រាសាទកោះកែរ រយៈពេលបីខែ ឆ្នាំ២០២៦ មានចំនួន៩០ ០៦០ ដុល្លារ និងមានភ្ញៀវទេសចរចំនួន៦ ០០៤នាក់។ ចំពោះចំណូលសរុបពីការលក់សំបុត្រនៅប្រាសាទបេងមាលា រយៈពេលបីខែ ឆ្នាំ២០២៦ មានចំនួន៦១ ៥៦០ដុល្លារ និងមានភ្ញៀវទេសចរបរទេសចំនួន៦ ១៥៦នាក់។ រីឯចំណូលសរុបពីការសំបុត្រនៅភ្នំក្បាលស្ពានរយៈពេលបីខែ ឆ្នាំ២០២៦ មានចំនួន២ ៤៧៥ដុល្លារ និងមានភ្ញៀវទេសចរបរទេសចំនួន៤៩៥នាក់ ខណៈចំណូលលក់សំបុត្រទូករយៈពេល៣ខែនេះមានចំនួន២៩៤ ១៤១ដុល្លារ។ ដោយឡែក ក្នុងខែមីនា ឆ្នាំ២០២៦ កម្ពុជារកចំណូលបានជិតបួនលានដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ធ្លាក់ចុះជាង២៩ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ខណៈទទួលបានភ្ញៀវទេសចរបរទេសចំនួនប្រមាណ៨០ ០០០នាក់ ធ្លាក់ចុះ៣១ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥៕

image_2026-03-31_09-42-13
តម្លៃសាច់ជ្រូកនៅប្រទេសចិនធ្លាក់ចុះទាបបំផុតក្នុងរយៈពេល១៦ឆ្នាំ ដោយសារច្រើនលើសតម្រូវការពេក

ប៉េកាំង៖ តម្លៃសាច់ជ្រូកនៅក្នុងប្រទេសចិន កំពុងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីកសិករចិញ្ចឹមជ្រូកបានពង្រីកផលិតកម្មសាច់ជ្រូកយ៉ាងគំហុក ដែលជាទំនិញធំបំផុតតែមួយ នៅក្នុងសេដ្ឋកិច្ច ដែលប្រធានាធិបតីចិន លោក ស៊ី ជីនភីង បានអំពាវនាវឱ្យមានស្បៀងអាហារគ្រប់គ្រាន់។ តម្លៃជ្រូកនៅប្រទេសចិនកំពុងធ្លាក់ចុះដល់កម្រិតទាបបំផុត កាលពីឆ្នាំ២០១០ ដោយសារការផលិតហួសកម្រិតនៅក្នុងទីផ្សារដ៏ធំបំផុតរបស់ពិភពលោក បានបន្ថែមទៅលើសម្ពាធអតិផរណា ដែលកំពុងរីករាលដាលលើសេដ្ឋកិច្ច។ យោងតាមទិន្នន័យពីក្រុមហ៊ុនប្រឹក្សាកសិកម្ម សៀងហៃ បានឱ្យដឹងថា តម្លៃជ្រូករស់បានធ្លាក់ចុះដល់កម្រិតទាបបំផុតត្រឹម៩,៥៩យន់ ឬស្មើនឹង១,៤ដុល្លារ ក្នុងមួយគីឡូក្រាម ដែលជាកម្រិតទាបបំផុតក្នុងរយៈពេល១៦ឆ្នាំ និងទាបជាងថ្លៃដើមផលិតកម្ម។ បើយោងតាមទិន្នន័យផ្លូវការប្រចាំសប្តាហ៍ ដែលបានចេញផ្សាយកាលពីថ្ងៃទី២៥​ ខែមីនា ឆ្នាំ២០២៦ បានឱ្យដឹងថា ចំណែកតម្លៃសាច់ជ្រូកមានតម្លៃ២២យន់ ឬស្មើ៣,១៨ដុល្លារ ក្នុងមួយគីឡូក្រាម គឺបានធ្លាក់ចុះដល់កម្រិតទាបបំផុត ចាប់តាំងពីខែតុលា ឆ្នាំ២០២១។ សាច់ជ្រូក ដែលជាអាហារចម្បង និងជាទំនិញសំខាន់នៅក្នុងទំនិញរបស់ចិន ដែលបង្កើតជាសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់របស់ប្រទេសចិន គឺជាទំនិញដ៏សំខាន់នៅក្នុងសេដ្ឋកិច្ចមួយ ដែលលោកប្រធានាធិបតីចិន បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ភាពគ្រប់គ្រាន់នៃអាហារកាន់តែច្រើន។ ប៉ុន្តែ រដ្ឋាភិបាលទីក្រុងប៉េកាំងកំពុងជម្នះនឹងបញ្ហាជ្រូក បន្ទាប់ពីការលើកទឹកចិត្តដល់កសិករចិញ្ចឹមជ្រូកជាច្រើនឆ្នាំ ឱ្យពង្រីកផលិតកម្ម ដែលនាំឱ្យមានសមត្ថភាពថ្មី រហូតដល់សាងសង់អគារកសិដ្ឋានចិញ្ចឹមជ្រូកមានកម្ពស់ជាច្រើនជាន់។ តម្លៃសាច់ជ្រូកបានបន្តធ្លាក់ចុះ ទោះបីជាក្រសួងកសិកម្ម និងគណៈកម្មាធិការអភិវឌ្ឍន៍ និងកំណែទម្រង់ជាតិ ដែលជាអ្នករៀបចំផែនការសេដ្ឋកិច្ចកំពូលរបស់ប្រទេសចិន កាលពីសប្តាហ៍មុន បាននិយាយថា […]

photo_2026-04-02_13-42-04
ម៉ាកយីហោកាហ្វេក្នុងស្រុក គិរីកាហ្វេ កំពុងជំរុញការផ្សព្វផ្សាយពីគុណភាពផលិតផលកាហ្វេក្នុងស្រុកដល់ភ្ញៀវជាតិ និងអន្តរជាតិ

ដោយ ឡុង សារេត ភ្នំពេញ៖ ស្របពេលវិស័យកាហ្វេទទួលបានការចាប់អារម្មណ៍ពីសំណាក់ប្រជាពលរដ្ឋនិងភ្ញៀវបរទេស ពិសារជាប្រចាំថ្ងៃ គេសង្កេតឃើញគិរីហ្វេ ដែលជាក្រុមហ៊ុនដាំដុះ និងកែច្នៃកាហ្វេនៅក្នុងស្រុកមួយ បាននិងកំពុងជំរុញការផ្សព្វផ្សាយយ៉ាងសកម្មទៅលើគុណភាពនិងរសជាតិកាហ្វេ ដែលបានដាំនៅក្នុងខេត្តមណ្ឌលគិរី។ តួយ៉ាងថ្មីៗនេះ គិរីកាហ្វេ បានចូលរួមផ្សព្វផ្សាយអំពីគុណភាពកាហ្វេ នៅក្នុងកម្មវិធីប្រកួតសិល្បៈឡាតេអាត ជើកឯក កម្ពុជា-ចិន លើកទី១ កាលពីថ្ងៃទី២៨ និង២៩ ខែមីនា ឆ្នាំ២០២៦។ បើយោងតាមប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុនគិរីកាហ្វេ បានឱ្យដឹងថា គោលដៅចម្បងរបស់គិរីកាហ្វេ គឺលើកស្ទួយ និងផ្សព្វផ្សាយផលិតផលខ្មែរ ដើម្បីឱ្យភ្ញៀវបរទេស ដែលចូលមកទស្សនាកម្ពុជា បានស្គាល់ពីរសជាតិកាហ្វេខ្មែរឆ្ងាញ់មិនចាញ់កាហ្វេ ដែលដាំនៅប្រទេសជិតខាងកម្ពុជានោះទេ។ លោក យិម សំរ៉ុង ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុនគិរីកាហ្វេ បានគូសបញ្ជាក់ថា “ការចូលរួមសហការជាមួយក្រុមហ៊ុនចិនក្នុងព្រឹត្តិការណ៍ ប្រកួតសិល្បៈឡាតេអាតលើកដំបូង នៅកម្ពុជា មានគោលបំណងធំចម្បង គឺព្យាយាមផ្សព្វផ្សាយពីកាហ្វេគិរី ដែលជាផលិតផលខ្មែរមានគុណភាពល្អ បើប្រៀបធៀបនិងកាហ្វេផលិតនៅប្រទេសជិតខាង ក៏ដូចជាគុណភាពកាហ្វេនៅលើពិភពលោក”។ បើតាមប្រធានផ្នែកទីផ្សារខាងលើ ក្រៅពីជំរុញការផ្សព្វផ្សាយផលិតផលកាហ្វេគិរី ការចូលរួមសហការនៅក្នុងព្រឹត្តិការណ៍បែបអន្តរជាតិនេះ គឺដើម្បីប្រមូលផ្តុំនូវយុវជនក្នុងស្រុក ដែលមានស្មាដៃ និងបច្ចេកទេសឆុងកាហ្វេមានឱកាសបានសិក្សាបន្ថែមនៅចំណុចខ្វះខាតពីអ្នកជំនាញដើម្បីមានសមត្ថភាពចូលរួមប្រកួតប្រជែងកម្រិតអន្តរជាតិផ្សេងៗ។ លើសពីនេះមានគោលបំណងជំរុញលើកទឹកចិត្តដល់អ្នកពាក់ព័ន្ធនិងកាហ្វេនៅគ្រប់តំបន់ ផ្តោតទៅលើវិស័យកាហ្វេឱ្យមានសក្តានុពលកាន់តែខ្លាំងក្នុងពេលបច្ចុប្បន្ន។ លោកបានបន្តថា “កន្លងទៅយើងបានបំពេញបេសកកម្មរបស់យើងបានច្រើន តាមរយៈការជំរុញឱ្យមានការប្រើប្រាស់កាហ្វេ […]

កាលវិភាគផ្សព្វផ្សាយ