សហគមន៍កសិកម្មបាត់ដំបង និងក្រុមហ៊ុន អេមរុរ៉ាយស៍ កំពុងតែវិវត្តឆ្ពោះទៅរកស្រូវបំភាយកាបូនទាបប្រកបដោយនិរន្ដភាព

ភ្នំពេញ៖ សហគមន៍កសិកម្មបាត់ដំបង និងក្រុមហ៊ុន អេមរុរ៉ាយស៍កំពុងតែវិវត្តឆ្ពោះទៅរកប្រភេទដំណាំស្រូវបំភាយកាបូនទាប តាមរយៈការផ្តល់វគ្គបណ្តុះបណ្តាលដល់កសិករនៃសហភាពសហគមន៍កសិកម្ម តាមបណ្តាខេត្តអំពីការដាំដុះស្រូវប្រកបប្រកបដោយស្តង់ដារនិរន្តរភាព។

ដើម្បីសម្រេចឱ្យបាននូវគោលការណ៍កសិកមម្មកកើតឡើងវិញ និងមាននិរន្តរភាពនេះ កាលពីថ្ងៃទី០៩ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥កន្លងទៅនេះ នៅខេត្តបាត់ដំបង ក្រុមហ៊ុនអេមរុរ៉ាយស៍ បានដឹកនាំកសិករចុះអនុវត្តផ្ទាល់អំពីបច្ចេកទេសរៀបចំដី ការអនុវត្តបច្ចេកទេសសើមស្ងួត និងការដាំដុះដំណាំគម្របដី ដែលជាផ្នែកដ៏សំខាន់នៃការអនុវត្តកសិកម្មឆ្ពោះទៅរកការផលិតស្រូវដែលមានកាបូនទាប ស្របតាមការអនុវត្តគោលការណ៍កសិកម្មកកើតឡើងវិញ និងនិរន្តរភាព។

កម្មវិធីនេះនឹងផ្តល់ផលដល់កសិករនៅក្នុងខេត្តបាត់ដំបង សៀមរាប និងខេត្តកំពង់ធំ សរុប៩៧៣នាក់ ក្នុងនោះស្រី៤០៩នាក់ មានផ្ទៃដីដាំដុះស្រូវ ទំហំ៣២១៥ហិកតា ផ្តល់ទិន្នផលពីប្រមាណ១៣ ០០០តោន ទៅ១៨ ០០០តោន ហើយទិន្នផលស្រូវ ដែលដាំដុះស្របតាមការអនុវត្តគោលការណ៍ នឹងអាចទទួលបានតម្លៃបុព្វលាភបន្ថែមលើតម្លៃទីផ្សារពីក្រុមហ៊ុន។ ជាក់ស្តែង ស្រូវសែនក្រអូបនឹងអាចទទួលបានបន្ថែមប្រមាណ៧២ ០០០រៀល ក្នុងមួយតោន។

ក្រុមហ៊ុនអេមរុរ៉ាយស៍ បានផ្តល់ឱ្យកសិករនូវចំណេះដឹងអនុវត្តដូចជា ការកៀរពង្រាបដី និងការរៀបចំផ្ទៃដីស្រែឱ្យស្អាតគ្មានស្មៅ និងរាបស្មើ ដើម្បងាយស្រួលក្នុងការគ្រប់គ្រងទឹក គ្រប់គ្រងស្មៅចង្រៃ និងការប្រើប្រាស់ជី ដែលមានប្រសិទ្ធភាពខ្ពស់។ ចំណែកឯការអនុវត្តបច្ចេកទេសវិញ បានផ្តល់ឱ្យកសិករយល់ដឹងអំពីរបៀបដំឡើងបំពង់សម្រាប់ពិនិត្យទឹកក្នុងស្រែ ការជ្រើសរើសទីតាំងដាក់បំពង់ពិនិត្យទឹកក្នុងស្រែ ការគ្រប់គ្រងទឹក ពេលវេលា និងកម្រិតទឹកត្រូវបញ្ជូល ឬបញ្ចេញទឹកពីស្រែ ដើម្បីបង្កើនទិន្នផល និងកាត់បន្ថយការបំភាយឧស្ម័នមេតាន។ មួយវវិញទៀត សម្រាប់ដំណាំគម្របដី ត្រូវបានប្រើប្រាស់ជាបច្ចេកទេសមួយក្នុងការគ្រប់គ្រងស្មៅ និងកែលម្អគុណភាពដី ដោយកសិករអាចពង្រោះស្រូវ និងដំណាំគម្របដីក្នុងពេលតែមួយ ឬពង្រោះដំណាំគម្របដីនៅពេលស្រូវជិតទុំច្រូតកាត់ ឬនៅមុនការដាំដុះស្រូវ ឬនៅពេលដីស្រែទំនេរ។

ក្រោយពីបានស្វែងយល់នៅវាលស្រែអំពីការអនុវត្តជាក់ស្ដែងនូវបច្ចេកទេសទាំងនេះ កសិករក៏ទទួលបានបំពង់សម្រាប់ពិនិត្យទឹកក្នុងស្រែ និងគ្រាប់ពូជដំណាំសង្រ្កងស្វាស្លឹកតូច ដើម្បីយកទៅអនុវត្តផ្ទាល់នៅលើដីរបស់ខ្លួនបន្ថែមទៀត។

ក្នុងឱកាសនេះដែរ​ ក្រុមហ៊ុនអេមរុរ៉ាយស៍ ក៏បានថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍន៍ មានដូចជា Carbon Farm, Wat4Cam, Cirad, Die Meas ដែលបានគាំទ្រក្នុងការផ្ដល់បច្ចេកទេស និងលទ្ធផលស្រាវជ្រាវ ដែលជាកត្ដាសំខាន់ក្នុងការអនុវត្តការងារបច្ចេកទេសទាំងអស់នេះ និងសូមលើកទឹកចិត្តឱ្យដៃគូអភិវឌ្ឍន៍ និងកសិករទាំងអស់បន្ដសកម្មភាពនេះទៅមុខទៀត ដើម្បីចូលរួមលើកកម្ពស់សមត្ថភាពបច្ចេកទេសដាំដុះ ការពារការប្រែប្រួលអាកាសធាតុ និងជាពិសេសចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចផងដែរ៕


image_2025-09-16_13-33-15
ខេត្តយូណានរបស់ចិនជំរុញការនាំចេញបន្លែផ្លែឈើទៅកាន់ទីផ្សារអាស៊ាន

យូណាន៖ ផលិតបន្លែផ្លែឈើស្រស់ៗក្នុងខេត្តយូណាន ស្ថិតនៅភាគនិរតីនៃប្រទេសចិន ដែលទើបប្រមូលផលថ្មីៗត្រូវបានដឹកជញ្ជូនឆ្លងកាត់ព្រំដែនតាមរយៈគម្រោងបណ្តាញបៃតង សំដៅទៅទីផ្សារក្នុងប្រទេសជិតខាង ដែលមាន​តម្រូវការផលិតផលបន្លែរបស់កសិករចិន មានដូចជា​​ប្រទេសភូមាជាដើម។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ផលិតផលបន្លែ​ផ្លែឈើ​ស្រស់ៗពី​ខេត្ត​យូណាន​បាន​កើន​ឡើង​នៅ​ទូទាំង​ទីផ្សារ​អាស៊ាន មានដូចជាផ្លែទំពាំងបាយជូ ក្រូចឆ្មា ផ្សិត និងផលិតផលផ្សេងទៀត កំពុងនាំមុខក្នុងការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស។ យោងតាមគយចិន ប្រចាំទីក្រុងគុនមីង បានឱ្យដឹងថា ពាណិជ្ជកម្មកសិកម្មរបស់ខេត្តយូណានជាមួយប្រទេសជាសមាជិកអាស៊ាន បានឈានដល់ទំហំទឹកប្រាក់ចំនួន២,៦២ពាន់លានដុល្លារក្នុងឆមាសទីមួយនៃឆ្នាំ២០២៥ គឺកើនឡើងចំនួន២៣,៥ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដែលគ្រាន់តែផ្លែឈើតែមួយមុខប៉ុណ្ណោះ បានកើនឡើងចំនួន៤៤,៣ភាគរយក្នុងរយៈពេលដូចគ្នានេះ។ លោក ចាង សេងភីង (Zhang Shengping) នាយករងវិទ្យាស្ថានបន្លែ និងផ្កានៃបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មចិន បានពន្យល់ថា ទឹកដីខ្ពង់រាបនៃខេត្តយូណានមានពន្លឺថ្ងៃគ្រប់គ្រាន់ និងសម្បូរជីវចម្រុះ ដែលអាកាសធាតុល្អអំណោយផលដល់ផលិតកម្មផ្លែឈើត្រូពិចពេញមួយឆ្នាំ។  ការប្រមូលផលពីខេត្តយូណាន បំពេញបន្ថែមសង្វាក់វិលជុំនៃផលិតកម្មសម្រាប់ទីផ្សារអាស៊ាន ព្រមទាំងបង្កើតការផ្គត់ផ្គង់ក្នុងអំឡុងពេលផុតរដូវប្រមូលផល។ ខេត្ត​យូណាន គឺ​ជា​តំបន់ផលិត​បន្លែ​ដ៏​សំខាន់​ផង​ដែរ​។  ជ្រលងភ្នំភាគខាងត្បូងអាចផលិតបន្លែដាំក្នុងរដូវក្តៅ សម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងរដូវរងារ ខណៈតំបន់ខ្ពង់រាបអាចផលិតបន្លែក្នុងរដូវរងា សម្រាប់ផ្គត់ផ្គង់តម្រូវការនៅរដូវក្តៅ។ ដូច្នេះ តំបន់ដាំដុះក្នុងខេត្តយូណាន អាច​ផ្គត់ផ្គង់​បន្លែផ្លែឈើវិលជុំបាន​ពេញ​មួយ​ឆ្នាំ។ ចំណែកបណ្តាញដឹកជញ្ជូន បានគាំទ្រដល់កំណើននៃការនាំចេញ។  ផ្លូវដែកចិន-ឡាវ និងនីតិវិធីងាយស្រួលរបស់គយចិន បានជួយកាត់បន្ថយពេលវេលាដឹកជញ្ជូន បើធៀបនឹងការដឹកជញ្ជូនតាមផ្លូវគោក។ កាលពីខែសីហា ឆ្នាំ២០២៥នេះ រថភ្លើងខ្សែសង្វាក់ទូត្រជាក់សម្រាប់ដឹកបន្លែផ្លែឈើ បានដឹកផលិតផលស្រស់ៗ […]

IMG_0279
ឯកឧត្តម ហង់ជួន ណារ៉ុន ផ្តល់អនុសាសន៍សំខាន់ៗបីដល់គ្រឹះស្ថានឧត្តមសិក្សាជំនាញកសិកម្មបន្តជំរុញលើកកម្ពស់គុណភាពការសិក្សា និងបង្កើនការស្រាវជ្រាវ

ដោយ៖ឡុង សារេត ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៦ ខែកញ្ញានេះ បានផ្តល់អនុសាសន៍សំខាន់ៗចំនួនបីចំណុច ដល់គ្រឹះស្ថានឧត្តមសិក្សា សាកលវិទ្យាល័យភូមិន្ទកសិកម្ម, វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម ឱ្យបន្តជំរុញលើកកម្ពស់គុណភាពការសិក្សា និងបង្កើនការស្រាវជ្រាវ។ នៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតចំនួន ១,៤៨៧នាក់ ឯកឧត្តមបណ្ឌិតសភាចារ្យ  បានចាត់ទុកការចែកសញ្ញាបត្រថ្ងៃនេះ គឺជាសក្ខីភាពមួយទៀតនៃជោគជ័យរបស់គ្រឹះស្ថានឧត្តមសិក្សាទាំងបី ក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ នៅក្នុងពេលនេះដែរ ឯកឧត្តមបានផ្តល់អនុសាសន៍សំខាន់ៗចំនួនបីចំណុចដល់គ្រឹះស្ថានឧត្តមសិក្សាទាំងបីខាងលើផងដែរ។ (ទី១)-ត្រូវបន្តជំរុញលើកកម្ពស់គុណភាពការសិក្សា ដោយធ្វើទំនើបកម្មកម្មវិធីសិក្សាឆ្ពោះទៅកាន់ការធ្វើកសិកម្មទំនើបឌីជីថល និងបច្ចេកវិទ្យាសិប្បនិម្មិត (AI), បង្កើនសមត្ថភាពសាស្ត្រាចារ្យ និងលោកគ្រូ អ្នកគ្រូ, បំពាក់សម្ភារៈឧបករណ៍ចាំបាច់ និងទាញយកសក្តានុពលឱ្យអស់ពីលទ្ធភាពពីគម្រោងកែលម្អការអប់រំឧត្តមសិក្សាទី២ ដែលរាជរដ្ឋាភិបាលបានចូលរួមថវិកា វិនិយោគ លើការកែលម្អការអប់រំឧត្តមសិក្សានៅកម្ពុជា ដើម្បីអប់រំបណ្តុះបណ្តាលនិស្សិត ឱ្យស្របទៅនឹងតម្រូវការទីផ្សារការងារ។ (ទី២)- ត្រូវបង្កើនការស្រាវជ្រាវ និងអនុវត្តផ្ទាល់ឱ្យបានកាន់តែច្រើនថែមទៀតសម្រាប់និស្សិត និងដោយអភិវឌ្ឍមាតិកាស្រាវជ្រាវល្អៗលើមុខជំនាញឯកទេស ដើម្បីផ្សារភ្ជាប់ទ្រឹស្តី និងការអនុវត្តជាក់ស្តែង និងបង្កើតជាកញ្ចប់បច្ចេកវិទ្យា […]

k-2-600x360
ក្រូអាស៊ីចាប់ខ្លួនអ្នកនាំ​ចូល​ប៉េងប៉ោះ​ពី​អាល់បានី ដោយសារមានសារធាតុថ្នាំសម្លាប់សត្វល្អិតហួសកម្រិត

ហ្សាក្រេប៖ នគរបាលរដ្ឋក្នុងប្រទេសអាល់បានី បានប្រកាសថា មនុស្សបីនាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីការរារាំង និងបំផ្លាញផ្លែប៉េងប៉ោះអស់ប្រហែលប្រាំបីតោនដោយអាជ្ញាធរក្រូអាស៊ី។  ផ្លែប៉េងប៉ោះនាំចូលពីប្រទេសអាល់បានី ត្រូវបានរកឃើញមានផ្ទុកសារធាតុកាកសំណល់ថ្នាំពុលសម្លាប់សត្វល្អិត ឈ្មោះក្ល័រហ្វេណាពៀ (Chlorfenapyr) កម្រិតខ្ពស់ខុសពីច្បាប់កំណត់។ យោងតាមសេចក្តីថ្លែងការណ៍របស់នគរបាលប្រទេសក្រូអាស៊ី បានឱ្យដឹងថា អ្នកគ្រប់គ្រងអង្គភាពផលិត និងនាំចូលបន្លែ ដែលដឹកជញ្ជូនប៉េងប៉ោះត្រូវបានចាប់ខ្លួន រួមជាមួយនឹងអធិការពីរនាក់មកពីទីភ្នាក់ងារត្រួតពិនិត្យសុវត្ថិភាពចំណីអាហារជាតិ។  ការចាប់ខ្លួននេះធ្វើឡើងក្រោមការដឹកនាំរបស់ការិយាល័យព្រះរាជអាជ្ញាប្រចាំតុលាការ។ សេចក្តីប្រកាសបានពន្យល់ថា អ្នកឯកទេសមកពីផ្នែកស៊ើបអង្កេតឧក្រិដ្ឋកម្មសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយកម្លាំងប្រតិបត្តិការពិសេស បានអនុវត្តប្រតិបត្តិការបង្ក្រាបម្តងទៀត បន្ទាប់ពីទទួលបានព័ត៌មានអំពីភាពមិនប្រក្រតីនៃការនាំចូលបន្លែ។ ការចាប់ខ្លួននេះ រួមមាន បុរសម្នាក់អាយុ៤០ឆ្នាំ ត្រូវបានគេស្គាល់ថា ជាអ្នកគ្រប់គ្រងក្រុមហ៊ុនប្រមូលទិញ និងនាំចូលបន្លែស្រស់ៗ។  បុរសរូបនេះបាននាំចូលផ្លែប៉េងប៉ោះចំនួនប្រាំបីតោនទៅកាន់ប្រទេសក្រូអាត ដែលបន្លែទាំងនេះត្រូវបានវិភាគរកឃើញកម្រិតខ្ពស់សារធាតុគីមី ក្ល័រហ្វេណាពៀ។ ផលិតផលបន្លែទាំងនេះត្រូវបានអាជ្ញាធរក្រូអាស៊ីបំផ្លាញចោល ចំណែកអ្នកគ្រប់គ្រងក្រុមហ៊ុននាំចូលបន្លែក៏ត្រូវតុលាការចោទប្រកាន់ថា បានប្រើប្រាស់វិក្កយបត្រទិញក្លែងក្លាយពីកសិករផ្សេងទៀត ដើម្បីជៀសវាងការទទួលខុសត្រូវតាមផ្លូវច្បាប់។ មនុស្សពីរនាក់ផ្សេង​ទៀត ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ មានបុរសអាយុ២៧ឆ្នាំ និងម្នាក់ទៀតអាយុ២៥ឆ្នាំ ជា​អ្នកត្រួតពិនិត្យមើលទំនិញ។  សេចក្តីថ្លែងការណ៍រាយការណ៍ថា ក្នុងអំឡុងពេលត្រួតពិនិត្យសំណាក ម្ចាស់ក្រុមហ៊ុននាំចូលមិនអាចយកសំណាកប៉េងប៉ោះណាមួយនៅក្នុងកន្លែងលើកដាក់ទំនិញឡើយ ព្រមទាំងប្រើវិក្កយបត្រទិញក្លែងក្លាយដូចគ្នា។ កំណត់ត្រារបស់ក្រុមត្រួតពិនិត្យត្រូវបានគេរាយការណ៍ថា បានបញ្ចប់ដោយមិនបានអនវត្តតាមនីតិវិធីឱ្យបានត្រឹមត្រូវ ដោយបកស្រាយខុសអំពីស្ថានភាពជាក់ស្តែងទាក់ទងនឹងផ្លែប៉េងប៉ោះ ដែលរកឃើញមានសារធាតុថ្នាំសម្លាប់សត្វល្អិតខ្ពស់ហួសកម្រិតអនុញ្ញាត។ ក្នុងអំឡុងពេលឆែកឆេរឃ្លាំងស្តុកបន្លែផ្សេងទៀត អាជ្ញាធរក្រូអាស៊ី ក៏ត្រូវបានរឹបអូស ហើយយកសំណាកមកធ្វើតេស្តនៅមន្ទីរពិសោធន៍ ដោយសង្ស័យថា […]

image_2025-09-16_08-39-18
កសិដ្ឋានចិញ្ចឹមត្រីឆ្ពង់ដ៏ធំ នៅអូស្ត្រាលី មានទោសពីបទបំពានច្បាប់បរិស្ថាន

ឃ្វីនឡែន៖​ ក្រុមហ៊ុនវារីវប្បកម្មដ៏ធំមួយ នៅក្នុងរដ្ឋឃ្វីនឡែន ប្រទេសអូស្ត្រាលី  ត្រូវ​តុលាការ​រក​ឃើញ​ថា​ មានទោស​ក្នុង​ការ​ធ្វើ​កសិដ្ឋានចិញ្ចឹមត្រីឆ្ពង់ ដោយ​មិន​សមស្របតាម​ប្រព័ន្ធ​បរិស្ថាន​ជា​ចាំ​បាច់ និង​ការរំលោភ​បំពាន​ផ្សេងៗ​ទៀត​ពាក់ព័ន្ធនឹង​ច្បាប់​ការពារ​បរិស្ថាន​របស់​ប្រទេសអូស្ត្រាលី។ តុលាការរដ្ឋឃ្វីនឡែនរបស់អូស្ត្រាលី បានបើកសវនាការជំនុំជម្រះសំណុំរឿងក្រុមហ៊ុនចិញ្ចឹមត្រីឆ្ពង់ និងរកឃើញថា ក្រុមហ៊ុនពិតជាបានបង្ហូរទឹកកខ្វក់មានសារធាតុពុលស្ពាន់ស៊ុលហ្វាត ដោយខុសច្បាប់ចូលទៅក្នុងព្រែកធម្មជាតិនៅជិតកសិដ្ឋានចិញ្ចឹមត្រី។ តុលាការបានបើកសវនាការ និងបានរកឃើញថា ក្រុមហ៊ុនវារីវប្បកម្ម មួយនេះបានបញ្ចេញប្រតិកម្មតបវិញនៅពេលសម្រេចចិត្តស្តុកទុកទឹកនៅក្នុងកសិដ្ឋានចិញ្ចឹមត្រីឆ្ពង់ ដោយគ្មានការយល់ព្រមពីផ្នែកបរិស្ថានឱ្យបានត្រឹមត្រូវជាមុនសិន។ នាយកដ្ឋានបរិស្ថានរបស់រដ្ឋឃ្វីនឡែន បានប្តឹងចោទប្រកាន់ចំនួនប្រាំបីបទល្មើសលើក្រុមហ៊ុនវារីវប្បកម្ម ជុំវិញសកម្មភាពរបស់ខ្លួន ដែលពីមុនជាកសិដ្ឋានចិញ្ចឹមបង្គា ប៉ុន្តែក្រុមហ៊ុនបានទិញ កាលពីឆ្នាំ២០២១​​ ហើយធ្វើជាកសិដ្ឋានចិញ្ចឹមត្រីឆ្ពង់។ ចៅក្រមតុលាការរដ្ឋឃ្វីនឡែន បានជំនុំជម្រះអំពីទីតាំងកសិដ្ឋានចិញ្ចឹមត្រីនេះ ដែលមានសិទ្ធិផ្នែកបរិស្ថានក្នុងការចិញ្ចឹមសត្វបង្គាបង្កងក្តាម នៅពេលក្រុមហ៊ុនបានចាប់ផ្តើមស្តុកទឹកក្នុងទុកស្រះសម្រាប់ចិញ្ចឹមត្រីឆ្ពង់ កាលពីឆ្នាំ២០២២។ ក្រុមហ៊ុនគ្រប់គ្រងកសិដ្ឋាន​បាន​បដិសេធថា ខ្លួនមិន​មាន​ទោស​ចំពោះ​បទ​ល្មើស​ចំនួនប្រាំបីករណី  រួម​មាន​ការ​អនុវត្ត​សកម្មភាព​ពាក់ព័ន្ធ​បរិស្ថាន​ដោយ​គ្មាន​សមត្ថកិច្ច និងពីរករណីផ្សេងទៀត ពាក់ព័ន្ធនឹងការ​មិន​គោរព​តាម​ការ​ណែនាំ​ពី​មន្ទីរ​បរិស្ថាន។ កាលពីចុងសប្តាហ៍មុន​ ចៅក្រមជំនុំជម្រះបានរកឃើញថា ក្រុមហ៊ុនមានពិរុទ្ធភាពក្នុងបទល្មើសនីមួយៗ ដែលបានកើតឡើងក្នុងរង្វង់ឆ្នាំ២០២២ និង២០២៣។ សវនាការបានពិនិត្យលើភស្តុតាងរបស់ប្រធានអ្នកវិទ្យាសាស្ត្រផ្នែកវារីវប្បកម្មប្រចាំរដ្ឋឃ្វីនឡែន រួមទាំងឃ្លីបវីដេអូនិយាយជាមួយអ្នកស៊ើបអង្កេត ដែលក្នុងនោះ ប្រធានកសិដ្ឋានបាននិយាយថា ក្រុមហ៊ុនគឺជាពលរដ្ឋធ្វើអាជីវកម្មដ៏ល្អ មិនធ្វើសកម្មភាពបំពានច្បាប់ឡើយ។ នៅក្នុងពេលជំនុំជម្រះ ក្រុមហ៊ុនបាននិយាយថា ការរំដោះទឹកចេញពីស្រះចិញ្ចឹមត្រីឆ្ពង់ គឺធ្វើឡើងដោយស្របច្បាប់ ពីព្រោះទឹកនឹងចូលទៅក្នុងស្រះសម្រាប់ចិញ្ចឹមបង្គា សិន មុននឹងបង្ហូរដោយផ្ទាល់ចូលទៅក្នុងប្រឡាយ ដែលហូរចាក់ចូលទៅក្នុងព្រែកធម្មជាតិនៅក្បែរនោះ។ លោកចៅក្រម […]

កាលវិភាគផ្សព្វផ្សាយ