ឥណ្ឌូណេស៊ី មានស្តុកអង្ករច្រើនបំផុតក្នុងរយៈពេលជាង៥៧ឆ្នាំកន្លងមកនេះ

img-pilar2022-03-142

ហ្សាកាតា៖  យោងតាមទិន្នន័យរបស់រដ្ឋាភិបាល បានឱ្យដឹងថា ស្តុកអង្កររបស់ប្រទេសឥណ្ឌូណេស៊ី បានកើនដល់ដំណាក់កាលជាប្រវត្តិសាស្ត្រមិនធ្លាប់មាន គឺមានបរិមាណលើសតម្រូវការចំនួន៣,៥លានតោន បើគិតត្រឹមថ្ងៃទី៣​ ខែឧសភា ឆ្នាំ២០២៥ ដែលជាបរិមាណអង្ករនៅក្នុងឃ្លាំងច្រើនបំផុត ក្នុងប្រវត្តិសាស្ត្រ។

រដ្ឋមន្ត្រីក្រសួងកសិកម្ម ឥណ្ឌូណេស៊ី​ លោក អានឌី អំរ៉ាន់ ស៊ូឡៃម៉ាន (Andi Amran Sulaiman) បានសាទរចំពោះសមិទ្ធិផលនេះថា ជាចំណុចសំខាន់មួយក្នុងកិច្ចខិតខំប្រឹងប្រែងរក្សាសន្តិសុខស្បៀងរបស់ប្រទេសឥណ្ឌូណេស៊ី និងជាសក្ខីភាពមួយចំពោះការយកចិត្តទុកដាក់របស់កសិករ និងប្រសិទ្ធភាពនៃគោលនយោបាយរដ្ឋាភិបាល។

លោករដ្ឋមន្ត្រី​ បានមានប្រសាន៍ថា នេះជាលើកដំបូងហើយ ក្នុងរយៈពេល៥៧ឆ្នាំ ដែលស្តុកស្រូវរបស់រដ្ឋាភិបាលមានលើសពី៣,៥លានតោន នៅចន្លោះខែមករា ដល់ខែឧសភា ឆ្នាំ២០២៥។

បរិមាណអង្ករក្នុងស្តុកសម្រាប់រយៈពេលប្រាំខែ ដើមឆ្នាំនេះ គឺចំនួនច្រើនជាងការគ្រោងទុក ក្នុងឆ្នាំ២០២៥ ព្រមទាំងបានបំបែកកំណត់ត្រាជាប្រវត្តិសាស្ត្រផងដែរ ដោយចាប់ផ្តើមសន្សំពីចំនួន១,៧លានតោន ក្នុងខែមករា គឺកើនឡើងលើសពីឆ្នាំ២០២៤ ដែលអង្ករក្នុងស្តុក​មានត្រឹមតែ១,៨លានតោនប៉ុណ្ណោះ ប៉ុន្តេដល់ឆ្នាំ២០២៥នេះ អង្ករ​នៅក្នុងស្តុកមានបរិមាណរហូតដល់៣,៥លានតោន​ ដោយគ្មានការនាំចូល។

ដោយផ្អែកលើកំណត់ត្រាប្រវត្តិសាស្ត្រ ដែលរក្សាទុកដោយទីភ្នាក់ងារភស្តុភាររដ្ឋ បានឱ្យដឹងថា ចាប់តាំងពីស្ថាប័ននេះបង្កើតឡើងក្នុងឆ្នាំ១៩៦៩​ ក្រោមការដឹកនាំរបស់ប្រធានាធិបតី ស៊ូហារតូ (Soeharto)​ បរិមាណអង្ករនៅក្នុងស្តុក នេះ គឺជាបរិមាណអង្ករនៅសល់ច្រើនបំផុតមិនធ្លាប់មាន រាប់ពីខែមករា ដល់ខែឧសភា។

លោក អានឌី អំរ៉ាន់ ស៊ូឡៃម៉ាន បានកត់សម្គាល់ថា “តួលេខនេះ គឺលើសពីកំណត់ត្រាមុន ដែលបានកំណត់ក្នុងខែមិថុនា ឆ្នាំ១៩៩៧ មានអង្ករនៅសល់ក្នុងស្តុកត្រឹម៣លានតោនប៉ុណ្ណោះ។

ប្រទេសឥណ្ឌូនេស៊ីមានបំណងបញ្ឈប់ការនាំចូលអង្ករ នៅឆ្នាំ២០២៥ នៅពេលខ្លួនឯងមានសមត្ថភាពបង្កើនទិន្នផលស្រូវ

ចំំណែកកសិករម៉ាឡេស៊ី ក៏បានមើលឃើញពីលទ្ធផលដ៏រឹងមាំរបសខ្លួនផងដែរ។ ចំណុចសំខាន់ គឺស្តុកអង្ករទាំងមូលមានប្រភពក្នុងស្រុកសុទ្ធសាធ ដោយគ្មានការនាំចូលអង្ករពីបរទេស។

ទន្ទឹមនឹងនេះ ទីភ្នាក់ងារស្ថិតិជាន់ខ្ពស់របស់ឥណ្ឌូណេស៊ី បានព្យាករណ៍ថា ផលិតកម្មស្រូវជាតិនឹងកើនឡើងដល់១៨,៧៦លានតោន នៅចុងខែមិថុនា ឆ្នាំ២០២៥។

ការពង្រឹងបន្ថែមទៀតនូវការធ្វើកសិកម្មដ៏រឹងមាំរបស់ប្រទេសឥណ្ឌូនេស៊ី ក្រសួងកសិកម្មសហរដ្ឋអាមេរិក​​ កាលពីពេលថ្មីៗកន្លងមកនេះ បានព្យាករណ៍ថា ទិន្នផលស្រូវរបស់ប្រទេសឥណ្ឌូនេស៊ីពេញមួយឆ្នាំ២០២៥ អាចឈានដល់បរិមាណ៣៤,៦លានតោន។

ការសន្សំបាននូវស្តុកអង្ករក្នុងស្រុកបានច្រើនបែបនេះ នឹងធ្វើឱ្យប្រទេសឥណ្ឌូណេស៊ី ក្លាយជាប្រទេសផលិតអង្ករធំជាងគេនៅអាស៊ីអាគ្នេយ៍ ដោយពង្រឹងតួនាទីរបស់ខ្លួនជាមជ្ឈមណ្ឌលស្បៀងអាហារជាយុទ្ធសាស្ត្រចំពេលមានការកើនឡើងនៃក្តីបារម្ភជាសកលអំពីអសន្តិសុខស្បៀង៕


photo_2026-04-02_13-36-48 (3)
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជាអធិបតីភាពក្នុងពិធីបំពាក់មេដាយសំរឹទ្ធ ជូនមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៃរដ្ឋបាលស្រុកខ្សាច់កណ្តាល២៣៧នាក់

ស្រុកខ្សាច់កណ្តាល,ខេត្តកណ្តាល៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកខ្សាច់កណ្តាល នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបំពាក់មេដាយសំរឹទ្ធការងារ ជូនមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៃរដ្ឋបាលស្រុកខ្សាច់កណ្តាលចំនួន២៣៧នាក់។ នៅក្នុងពិធីបំពាក់មេដាយសំរឹទ្ធការងារដល់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានេះ ដោយសារតែមន្រ្តីរាជការទាំងនេះកន្លងទៅបានបំពេញការងារលើសពី ១០ឆ្នាំ និងមិនធ្លាប់ទទួលបានគ្រឿងឥស្សរិយយសកន្លងមកនោះទេ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្តាល,ក្រុមប្រឹក្សាស្រុក នាយក នាយករងរដ្ឋបាលស្រុកមន្ត្រីរាជការ បុគ្គលិកអប់រំ គ្រូបង្រៀន និងមន្ត្រីជាប់កិច្ចសន្យា ដែលសរុបអ្នកចូលរួមចំនួន២៥០នាក់។ នៅក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការបំពេញការងារយ៉ាងសកម្ម ការលះបង់ពេលវេលា និងការទទួលខុសត្រូវខ្ពស់របស់មន្ត្រីរាជការនៅក្នុងស្រុកខ្សាច់កណ្តាល ដែលសម្រេចបាននូវស្នាដៃ និងសមិទ្ធផលជាច្រើន មានជាអាទិ៍ ការផ្តល់សេវាសាធារណៈ ការដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ ការរក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម។ ព្រមជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតប្រតិភូបានថ្លែងទៀតថា ការរៀបចំពិធីបំពាក់មេដាយនៅថ្ងៃនេះ គឺជាសក្ខីភាព នៃការទទួលស្គាល់នូវស្នាដៃ និងគុណបំណាច់ដ៏ធំធេងរបស់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ដែលបានខិតខំប្រឹងប្រែងបំពេញការងារ ដោយមិនខ្លាចការនឿយហត់ […]

656917729_1355030693324352_4583475268584509419_n
ក្នុងរយៈពេលបីខែ ឆ្នាំ២០២៦ កម្ពុជារកចំណូលបានជាង១៣លានដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

ភ្នំពេញ៖ តាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ បានឱ្យដឹងថា កម្ពុជារកចំណូលបានជាង១៣លានដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គររយៈពេល៣ខែដើមឆ្នាំ២០២៦ និងទទួលបានភ្ញៀវទេសចរបរទេសចំនួនជាង២៧ម៉ឺននាក់ ធ្លាក់ចុះប្រមាណ៣២ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ របាយការណ៍ដដែលបានឱ្យដឹងទៀតថា ក្នុងរយៈពេលបីខែ ដើមឆ្នាំ២០២៦នេះ ចំណូលដែលទទួលបានពីការលក់សំបុត្រមានប្រមាណជាង១៣លានដុល្លារ ធ្លាក់ចុះ៣០ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ ចំណូលសរុបពីការលក់បណ្ណនៅប្រាសាទកោះកែរ រយៈពេលបីខែ ឆ្នាំ២០២៦ មានចំនួន៩០ ០៦០ ដុល្លារ និងមានភ្ញៀវទេសចរចំនួន៦ ០០៤នាក់។ ចំពោះចំណូលសរុបពីការលក់សំបុត្រនៅប្រាសាទបេងមាលា រយៈពេលបីខែ ឆ្នាំ២០២៦ មានចំនួន៦១ ៥៦០ដុល្លារ និងមានភ្ញៀវទេសចរបរទេសចំនួន៦ ១៥៦នាក់។ រីឯចំណូលសរុបពីការសំបុត្រនៅភ្នំក្បាលស្ពានរយៈពេលបីខែ ឆ្នាំ២០២៦ មានចំនួន២ ៤៧៥ដុល្លារ និងមានភ្ញៀវទេសចរបរទេសចំនួន៤៩៥នាក់ ខណៈចំណូលលក់សំបុត្រទូករយៈពេល៣ខែនេះមានចំនួន២៩៤ ១៤១ដុល្លារ។ ដោយឡែក ក្នុងខែមីនា ឆ្នាំ២០២៦ កម្ពុជារកចំណូលបានជិតបួនលានដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ធ្លាក់ចុះជាង២៩ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ខណៈទទួលបានភ្ញៀវទេសចរបរទេសចំនួនប្រមាណ៨០ ០០០នាក់ ធ្លាក់ចុះ៣១ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥៕

image_2026-03-31_09-42-13
តម្លៃសាច់ជ្រូកនៅប្រទេសចិនធ្លាក់ចុះទាបបំផុតក្នុងរយៈពេល១៦ឆ្នាំ ដោយសារច្រើនលើសតម្រូវការពេក

ប៉េកាំង៖ តម្លៃសាច់ជ្រូកនៅក្នុងប្រទេសចិន កំពុងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីកសិករចិញ្ចឹមជ្រូកបានពង្រីកផលិតកម្មសាច់ជ្រូកយ៉ាងគំហុក ដែលជាទំនិញធំបំផុតតែមួយ នៅក្នុងសេដ្ឋកិច្ច ដែលប្រធានាធិបតីចិន លោក ស៊ី ជីនភីង បានអំពាវនាវឱ្យមានស្បៀងអាហារគ្រប់គ្រាន់។ តម្លៃជ្រូកនៅប្រទេសចិនកំពុងធ្លាក់ចុះដល់កម្រិតទាបបំផុត កាលពីឆ្នាំ២០១០ ដោយសារការផលិតហួសកម្រិតនៅក្នុងទីផ្សារដ៏ធំបំផុតរបស់ពិភពលោក បានបន្ថែមទៅលើសម្ពាធអតិផរណា ដែលកំពុងរីករាលដាលលើសេដ្ឋកិច្ច។ យោងតាមទិន្នន័យពីក្រុមហ៊ុនប្រឹក្សាកសិកម្ម សៀងហៃ បានឱ្យដឹងថា តម្លៃជ្រូករស់បានធ្លាក់ចុះដល់កម្រិតទាបបំផុតត្រឹម៩,៥៩យន់ ឬស្មើនឹង១,៤ដុល្លារ ក្នុងមួយគីឡូក្រាម ដែលជាកម្រិតទាបបំផុតក្នុងរយៈពេល១៦ឆ្នាំ និងទាបជាងថ្លៃដើមផលិតកម្ម។ បើយោងតាមទិន្នន័យផ្លូវការប្រចាំសប្តាហ៍ ដែលបានចេញផ្សាយកាលពីថ្ងៃទី២៥​ ខែមីនា ឆ្នាំ២០២៦ បានឱ្យដឹងថា ចំណែកតម្លៃសាច់ជ្រូកមានតម្លៃ២២យន់ ឬស្មើ៣,១៨ដុល្លារ ក្នុងមួយគីឡូក្រាម គឺបានធ្លាក់ចុះដល់កម្រិតទាបបំផុត ចាប់តាំងពីខែតុលា ឆ្នាំ២០២១។ សាច់ជ្រូក ដែលជាអាហារចម្បង និងជាទំនិញសំខាន់នៅក្នុងទំនិញរបស់ចិន ដែលបង្កើតជាសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់របស់ប្រទេសចិន គឺជាទំនិញដ៏សំខាន់នៅក្នុងសេដ្ឋកិច្ចមួយ ដែលលោកប្រធានាធិបតីចិន បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ភាពគ្រប់គ្រាន់នៃអាហារកាន់តែច្រើន។ ប៉ុន្តែ រដ្ឋាភិបាលទីក្រុងប៉េកាំងកំពុងជម្នះនឹងបញ្ហាជ្រូក បន្ទាប់ពីការលើកទឹកចិត្តដល់កសិករចិញ្ចឹមជ្រូកជាច្រើនឆ្នាំ ឱ្យពង្រីកផលិតកម្ម ដែលនាំឱ្យមានសមត្ថភាពថ្មី រហូតដល់សាងសង់អគារកសិដ្ឋានចិញ្ចឹមជ្រូកមានកម្ពស់ជាច្រើនជាន់។ តម្លៃសាច់ជ្រូកបានបន្តធ្លាក់ចុះ ទោះបីជាក្រសួងកសិកម្ម និងគណៈកម្មាធិការអភិវឌ្ឍន៍ និងកំណែទម្រង់ជាតិ ដែលជាអ្នករៀបចំផែនការសេដ្ឋកិច្ចកំពូលរបស់ប្រទេសចិន កាលពីសប្តាហ៍មុន បាននិយាយថា […]

photo_2026-04-02_13-42-04
ម៉ាកយីហោកាហ្វេក្នុងស្រុក គិរីកាហ្វេ កំពុងជំរុញការផ្សព្វផ្សាយពីគុណភាពផលិតផលកាហ្វេក្នុងស្រុកដល់ភ្ញៀវជាតិ និងអន្តរជាតិ

ដោយ ឡុង សារេត ភ្នំពេញ៖ ស្របពេលវិស័យកាហ្វេទទួលបានការចាប់អារម្មណ៍ពីសំណាក់ប្រជាពលរដ្ឋនិងភ្ញៀវបរទេស ពិសារជាប្រចាំថ្ងៃ គេសង្កេតឃើញគិរីហ្វេ ដែលជាក្រុមហ៊ុនដាំដុះ និងកែច្នៃកាហ្វេនៅក្នុងស្រុកមួយ បាននិងកំពុងជំរុញការផ្សព្វផ្សាយយ៉ាងសកម្មទៅលើគុណភាពនិងរសជាតិកាហ្វេ ដែលបានដាំនៅក្នុងខេត្តមណ្ឌលគិរី។ តួយ៉ាងថ្មីៗនេះ គិរីកាហ្វេ បានចូលរួមផ្សព្វផ្សាយអំពីគុណភាពកាហ្វេ នៅក្នុងកម្មវិធីប្រកួតសិល្បៈឡាតេអាត ជើកឯក កម្ពុជា-ចិន លើកទី១ កាលពីថ្ងៃទី២៨ និង២៩ ខែមីនា ឆ្នាំ២០២៦។ បើយោងតាមប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុនគិរីកាហ្វេ បានឱ្យដឹងថា គោលដៅចម្បងរបស់គិរីកាហ្វេ គឺលើកស្ទួយ និងផ្សព្វផ្សាយផលិតផលខ្មែរ ដើម្បីឱ្យភ្ញៀវបរទេស ដែលចូលមកទស្សនាកម្ពុជា បានស្គាល់ពីរសជាតិកាហ្វេខ្មែរឆ្ងាញ់មិនចាញ់កាហ្វេ ដែលដាំនៅប្រទេសជិតខាងកម្ពុជានោះទេ។ លោក យិម សំរ៉ុង ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុនគិរីកាហ្វេ បានគូសបញ្ជាក់ថា “ការចូលរួមសហការជាមួយក្រុមហ៊ុនចិនក្នុងព្រឹត្តិការណ៍ ប្រកួតសិល្បៈឡាតេអាតលើកដំបូង នៅកម្ពុជា មានគោលបំណងធំចម្បង គឺព្យាយាមផ្សព្វផ្សាយពីកាហ្វេគិរី ដែលជាផលិតផលខ្មែរមានគុណភាពល្អ បើប្រៀបធៀបនិងកាហ្វេផលិតនៅប្រទេសជិតខាង ក៏ដូចជាគុណភាពកាហ្វេនៅលើពិភពលោក”។ បើតាមប្រធានផ្នែកទីផ្សារខាងលើ ក្រៅពីជំរុញការផ្សព្វផ្សាយផលិតផលកាហ្វេគិរី ការចូលរួមសហការនៅក្នុងព្រឹត្តិការណ៍បែបអន្តរជាតិនេះ គឺដើម្បីប្រមូលផ្តុំនូវយុវជនក្នុងស្រុក ដែលមានស្មាដៃ និងបច្ចេកទេសឆុងកាហ្វេមានឱកាសបានសិក្សាបន្ថែមនៅចំណុចខ្វះខាតពីអ្នកជំនាញដើម្បីមានសមត្ថភាពចូលរួមប្រកួតប្រជែងកម្រិតអន្តរជាតិផ្សេងៗ។ លើសពីនេះមានគោលបំណងជំរុញលើកទឹកចិត្តដល់អ្នកពាក់ព័ន្ធនិងកាហ្វេនៅគ្រប់តំបន់ ផ្តោតទៅលើវិស័យកាហ្វេឱ្យមានសក្តានុពលកាន់តែខ្លាំងក្នុងពេលបច្ចុប្បន្ន។ លោកបានបន្តថា “កន្លងទៅយើងបានបំពេញបេសកកម្មរបស់យើងបានច្រើន តាមរយៈការជំរុញឱ្យមានការប្រើប្រាស់កាហ្វេ […]

កាលវិភាគផ្សព្វផ្សាយ