ប្រទេសឡាវ បង្កើនការឃ្លាំមើលពីមេរោគអង់ត្រាក់ ហាមឃាត់ការនាំចូលសត្វពីប្រទេសថៃ

វៀងច័ន្ទ៖ ​ក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ ប្រទេសឡាវ បានឱ្យមន្រ្តីរបស់ខ្លួនមានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ និង ​មាន​ការ​យល់​ដឹង​អំពី​គ្រោះថ្នាក់នៃ​រោគជំងឺ អង់ត្រាក់ (Anthrax) បន្ទាប់​ពី​មាន​ការ​ផ្ទុះ​ឡើង​នៅ​ក្នុង​ខេត្ត​មុដាហាន និងបានឆ្លងពីសត្វទៅមនុស្សយ៉ាងហោចណាស់៣នាក់ហើយ ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ក្នុងខេត្តមុដាហាន ប្រទេសថៃ។

ទីភ្នាក់ងារព័ត៌មានស៊ីនហួរ របស់ចិន បានរាយការណ៍ពីទីក្រុងវៀងច័ន្ទ ប្រទេសឡាវ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ថា ក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ឡាវ បានចេញមកព្រមាន និងបានជំរុញឱ្យគ្រប់វិស័យពាក់ព័ន្ធ  រួម​ទាំង​ប្រជាពលរដ្ឋ និង​អាជីវកម្មសាច់​ផ្អាក​ការ​នាំ​ចូល និង​ដឹក​ជញ្ជូន​សត្វ​ពាហនៈ ​ដែល​រួម​មាន គោ ក្របី ចៀម ពពែ ជ្រូក សេះ និង​ផលិតផល​សត្វ​ ​មក​ពី​ប្រទេស​ថៃ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺអាង់ត្រាក់នេះ។

ព្រមជាមួយគ្នានេះដែរ មន្ត្រី​មូលដ្ឋាន ជាពិសេសមន្ត្រីឈរជើងតាម​តំបន់​ព្រំដែន​ត្រូវតែ​អនុវត្ត​វិធានការ​ទប់ស្កាត់​ជំងឺ​យ៉ាង​តឹងរ៉ឹង ក្នុងនេះមានទាំងការត្រួតពិនិត្យលម្អិត ហាមនាំចូលសត្វពីប្រទេសថៃ និងបាញ់ថ្នាំសម្លាប់មេរោគលើយានយន្តទាំងអស់ ដែលធ្វើដំណើរពីប្រទេសថៃ ចូលមកកាន់ប្រទេសឡាវ។

ក្រៅពីនេះម្ចាស់បសុសត្វគួរតែតាមដានយ៉ាងដិតដល់នូវសុខភាពសត្វរបស់ខ្លួន ហើយត្រូវរាយការណ៍ពីរោគសញ្ញាគួរឲ្យសង្ស័យប្រាប់មកស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាលជាបន្ទាន់។ ចំណែកសាធារណជនគួរតែតាមដានព័ត៌មានពីហានិភ័យនៃជំងឺ អង់ត្រាក់ ដោយត្រូវត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ពន្លឿន​គម្រោង​ចាក់​វ៉ាក់សាំងការពារ ជា​ពិសេស​សម្រាប់ប្រជាជននៅតំបន់​ដែល​មាន​ហានិភ័យ​ខ្ពស់។

ជំងឺអង់ត្រាក់បង្កឡើងដោយបាក់តេរីម្យ៉ាងឈ្មោះ​ បាស៊ីលុស ​​អង់ត្រាស៊ីស​ (Bacllus Anthracis) គឺជាភា្នក់ងារ​បង្កើតឱ្យមានជំងឺអង់ត្រាក់ ដែលជាជំងឺដ៏កាចសាហាវកើតឡើងចំពោះសត្វចិញ្ចឹម និងជួនកាលឆ្លងទៅមនុស្សផងដែរ។ បាក់តេរីនេះត្រូវបានរកឃើញដោយគ្រូពេទ្យអាល្លឺម៉ង់​ ឈ្មោះ រ៉ូបើត​ គុច (Robert Koch) នៅក្នុងឆ្នាំ១៨៧៦ ហើយបានក្លាយជាបាក់តេរីដំបូងគេ ដែលត្រូវបានបង្ហាញដោយពិសោធន៍ថា ជាមេរោគភាគច្រើនតាមរយៈការប៉ះពាល់សត្វពាហនៈ។ មនុស្សអាចឆ្លងមេរោគ និងវិវត្តន៍ទៅជាជំងឺទៀតផង ប្រសិនបើអ្នកប៉ះពាល់សត្វ ដែលមានមេរោគ ឬផលិតផលសត្វ ដែលមានមេរោគប្រភេទនេះ។

គួរបញ្ជាក់ថានៅ ខេត្តមុដាហាន ប្រទេសថៃ ត្រូវបានគេរាយការណ៍ឱ្យដឹងថា បានរកឃើញករណីឆ្លងមេរោគ អង់ត្រាក់មួយករណីទៀត សរុបមានអ្នកជំងឺទាំងអស់៣នាក់ហើយ ដែលបានឆ្លងរោគជំងឺកាចសាហាវមួយនេះ។ ក្រៅពីនេះ មន្ត្រីបានចាក់ថ្នាំអង់ទីប៊ីយោទិច ទៅដល់គោ ក្របី ដែលមានហានិភ័យចំនួន១២៤ក្បាល ហើយកំពុងបង្ខំបន្ទាន់ក្នុងការចាក់វ៉ាក់សាំងគោ ក្របីចំនួន ១.២២២ ក្បាលក្នុងរង្វង់ ៥ គីឡូម៉ែត្រ នៅទីកន្លែងកើតហេតុនេះ។

គិតរហូតមកដល់ពេលនេះដែរនៅខេត្តមុនដាហានរបស់ថៃមានសត្វគោ ៣ ក្បាលត្រូវបានគេប្រទះឃើញងាប់​ ដែលគេសង្ស័យថា ងាប់ដោយសារជំងឺអង់ត្រាក់៕


605777559_122153855360904824_5397821866131437087_n
សមាគមកាហ្វេកម្ពុជារៀបចំវេទិកាជំរុញការវិនិយោគលើវិស័យកាហ្វេ ការចែករំលែកបច្ចេកទេសដាំ និងការកែច្នៃកាហ្វេ

ភ្នំពេញ៖ សមាគមកាហ្វេកម្ពុជា កាលពីចុងខែធ្នូ​ ឆ្នាំ២០២៥ ​បាន​​រៀបចំវេទិកានៃ​ “ការជំរុញការវិនិយោគលើវិស័យកាហ្វេ ការចែករំលែកបច្ចេកទេសដាំ និងការកែច្នៃកាហ្វេ” ក្ដោយអ្នកជំនាញចង់ស្នើឲ្យ​ពង្រីកការដាំដុះឱ្យបានឆាប់រហ័ស។ កាហ្វេ គឺជាដំណាំមានសក្តានុពលខ្លាំង និងមានអនាគតយូរអង្វែង ដែលកម្ពុជាគួរចាប់ឱកាសជំរុញការវិនិយោគ និងពង្រីកការដាំដុះឱ្យបានឆាប់រហ័ស។ ឯកឧត្តម ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា និងជាប្រធានកិត្តិយសសមាគមកាហ្វេកម្ពុជា បានថ្លែងថា តម្រូវការកាហ្វេកំពុងកើនឡើងទាំងក្នុងស្រុក និងលើពិភពលោក ហើយកាហ្វេជាដំណាំមានសក្តានុពលខ្លាំង និងមានអនាគតយូរអង្វែង ដែលកម្ពុជាគួរចាប់ឱកាសជំរុញការវិនិយោគ និងពង្រីកការដាំដុះឱ្យបានឆាប់រហ័ស។ ឯកឧត្តមបានលើកឡើងថា ខេត្តមណ្ឌលគិរី មានលក្ខខណ្ឌធម្មជាតិសមស្រប អាកាសធាតុល្អ កម្ពស់សមស្រប និងដីមានគុណភាព ដែលអាចដាំដុះកាហ្វេបានល្អទាំងពូជកាហ្វេអារ៉ាប៊ីកា និងពូជរ៉ូបូស្តា ស្របតាមកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៃភូមិភាគឦសាន ឆ្នាំ២០២៥–២០២៨ ដោយទទួលបានលើកទឹកចិត្តពីរាជរដ្ឋាភិបាល ដោយបានអនុគ្រោះពន្ធរយៈពេល១២ឆ្នាំ លើការវិនិយោគ និងការកែច្នៃកាហ្វេ។ ឯកឧត្តមបានបន្ថែមថា ការបំប្លែងដីមួយផ្នែកពីដំណាំទិន្នផលទាបទៅដាំកាហ្វេ អាចជួយកសិករបង្កើនចំណូល និងលើកកម្ពស់ជីវភាព។ បន្ថែមលើនេះទៀត ឯកឧត្តមក៏បានជំរុញឱ្យកម្ពុជាពង្រឹងការដាំដុះ និងការកែច្នៃ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកជាមុន និងបង្កើតគុណភាព-ស្តង់ដារ ឈានទៅការនាំចេញនាពេលអនាគត។ ក្នុងការបង្ហាញពីទំហំទីផ្សារពិភពលោក ឯកឧត្តមបានរំលឹកថា នៅឆ្នាំ២០២៤ ប្រទេសប្រេស៊ីលផលិតបានកាហ្វេប្រមាណ៣,៥លានតោន […]

anh-t48
ការនាំចេញបន្លែ​ ផ្លែឈើ របស់វៀតណាម ឈានដល់កំណត់ត្រាថ្មី ក្នុងទឹកប្រាក់៨​,៥ពាន់លានដុល្លារ

ហាណូយ៖ យោងតាមទិន្នន័យរបស់ភ្នាក់ងារគយវៀតណាម​ បានឱ្យដឹងថា​ ការនាំចេញផលិតផលបន្លែ និងផ្លែឈើរបស់ប្រទេសវៀតណាម​​ ទទួលបានប្រាក់ចំណូលចំនួន៧៥០លានដុល្លារ​​ នៅក្នុងខែធ្នូ​ និងចំនួន៧,​ ៧៥ពាន់លានដុល្លារ​ ក្នុងរយៈពេល១១ខែដំបូងនៃដំបូងនៃឆ្នាំ២០២៥ ដោយកើនឡើង១៧,៣ភាគរយ បើធៀបនឹងឆ្នាំ២០២៤។ តួលេខទាំងនេះបង្ហាញពីតម្រូវការជាសកល ប្រកបដោយចីរភាពសម្រាប់ផលិតផលផ្លែឈើ និងបន្លែវៀតណាម ដែលបង្កើតបាននូវមូលដ្ឋានរឹងមាំសម្រាប់ពាណិជ្ជកម្ម ឱ្យកើនឡើងលើសពី១០ពាន់លានដុល្លារ ក្នុងពេលឆាប់ៗនេះ។ យោងតាមការចេញរបស់សារព័ត៌មានវៀតណាម​ អេចប្រេស​ បានឱ្យដឹងថា​​ កំណើនដ៏ល្អនេះ ដោយសារការនាំចេញផ្លែឈើសំខាន់ៗចំនួនប្រាំមួយមុខ មានដូចជា ផ្លែទុរេន ចេក ស្វាយ ខ្នុរ ដូង និងផ្លែក្រូចថ្លុង។ ផ្លែទុរេននៅតែជាផលិតផលលេចធ្លោជាងគេ ជាពិសេសនៅក្នុងទីផ្សារប្រទេសចិន ដែលតម្រូវការបានកើនឡើង។ ការនាំចេញផលិតផ្លែឈើវៀតណាម​ ត្រូវបានប៉ាន់ប្រមាណថា ទទួលចំណូលចំនួនជាង៤ ០០០លានដុល្លារ នៅឆ្នាំ២០២៦នេះ។ នាយកដ្ឋានផែនការ និងហិរញ្ញវត្ថុនៃក្រសួងកសិកម្ម និងបរិស្ថានវៀតណាម​ បានរាយការណ៍ថា តម្លៃនាំចេញជាមធ្យមសម្រាប់ផលិតផលកសិកម្មសំខាន់ៗជាច្រើន បានកើនឡើងនៅចុងឆ្នាំ២០២៥ ធ្វើប្រាក់ចំណូលនាំចេញកើនឡើងខ្ពស់។ ការនាំចេញបន្លែ និងផ្លែឈើរបស់វៀតនណាម​ នៅក្នុងឆ្នាំ២៩២៥​ បានងើបឡើងវិញនៅក្នុងខែកញ្ញា និងខែតុលា ហើយក៏មានការកកស្ទះបង្កឱ្យប៉ះពាល់ដល់ការនាំចេញផ្លែទុរេន។ ការនាំចេញទៅកាន់ប្រទេសចិនមានតម្លៃជិត៥ ០០០លានដុល្លារ ក្នុងរយៈពេល១១ខែដំបូង ​នៃឆ្នាំ២០២៥​ […]

photo_2026-01-01_15-41-50
ក្រសួងកសិកម្ម និងតំណាងធនាគារ ARDB ចុះកិច្ចព្រមព្រៀងជួយគាំទ្រទុនប្រមាណ១៣លានដុល្លារដល់កសិករដាំស្រូវនៅបួនខេត្ត

សៀមរាប៖ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP)នៃក្រសួងកសិកម្ម និងឯកឧត្តម ចាន់ សីហា អគ្គនាយករងនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអញ្ជើញចុះហត្ថលេខាផ្តល់កម្ចីឥណទានការប្រាក់ទាបជាង១២លានដុល្លារ និងជំនួយឥតសំណងជិត១លានដុល្លារ ។ ក្រៅពីកម្ចីឥណទានការនេះ គឺផ្តតល់ជូនដល់សហគមន៍កសិកម្មទំនើបចំនួន៩ មកពីខេត្តបន្ទាយមានជ័យ បាត់ដំបង កំពង់ធំ និងខេត្តសៀមរាប។ ដោយសារភាពស្រពេចស្រពិលនៃបញ្ហាសង្គ្រាមនៅតាមបណ្តាខេត្តជាប់ព្រំដែន កម្មវិធីចុះកិច្ចព្រមព្រៀងដ៏សំខាន់នេះត្រូវបានធ្វើឡើងរួមគ្នា នៅខេត្តសៀមរាប នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ ដែលជាការចុះកិច្ចព្រមព្រៀងក្នុងទំហំធំបំផុតមិនធ្លាប់មានពីមុនមក។ ការធ្វើ​ដូច្នេះ គឺដើម្បីជួយគាំទ្រដើមទុនដល់កសិករដាំដុះស្រូវចំនួនជាង១ ៥០០គ្រួសារ នៅលើផ្ទៃដីជាង១៥០​ ០០ហិកតា និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធផលិតកម្មមួយចំនួន ដូចជា ឃ្លាំង ម៉ាស៊ីនច្រូត ត្រាក់ទ័រ ម៉ាស៊ីនបូមទឹក និងម៉ាស៊ីនកិនស្រូវជាដើម។ សហគមន៍កសិកម្មទំនើបទាំង៩ រួមមាន៖ សហគមន៍កសិកម្មទំនើបដំណាំស្រូវបារាយណ៍តាំងគោក (ខេត្តកំពង់ធំ) សហគមន៍កសិកម្មទំនើបស្រូវអង្ករសុវត្ថិភាពស្រុកឯកភ្នំ (ខេត្តបាត់ដំបង) សហគមន៍កសិកម្មទំនើបស្រូវនាងអំ (ខេត្តសៀមរាប) សហគមន៍កសិកម្មទំនើបស្រូវស្រុកបាណន់ (ខេត្តបាត់ដំបង) សហគមន៍កសិកម្មទំនើបស្រូវប្រព័ន្ធធារាសាស្រ្តកង្ហត (ខេត្តបាត់ដំបង) សហគមន៍កសិកម្មទំនើបស្រូវរូងជ្រៃមានជ័យ […]

NET-Nov-25-1-2-1024x512
ឧស្សាហកម្មសាច់គោអូស្ត្រាលីខកចិត្តយ៉ាងខ្លាំង បន្ទាប់ពីប្រទេសចិនដំឡើងពន្ធនាំចូល៥៥ភាគរយ

កង់បេរ៉ា៖ ក្រុមហ៊ុនផលិតសាច់គោអូស្ត្រាលី បាននិយាយថា ពួកគេ «ខកចិត្តយ៉ាងខ្លាំង» បន្ទាប់ពីប្រទេសចិន បានប្រកាសពន្ធ៥៥ភាគរយ លើការនាំចូលដែលលើសពីកម្រិតកូតា ដើម្បីការពារឧស្សាហកម្មសាច់គោនៅក្នុងប្រទេសចិន ដែលកំពុងងើបឡើងជាបណ្តើរៗ ក្រសួងពាណិជ្ជកម្មចិន បានប្រកាសថា កូតានាំចូលសាច់គោសរុបក្នុងឆ្នាំ២០២៦ សម្រាប់ប្រទេសអូស្ត្រាលី និងប្រទេសដទៃទៀត ដូចជាប្រេស៊ីល និងសហរដ្ឋអាមេរិក ដែលគ្របដណ្តប់ក្រោម «វិធានការការពារ» ថ្មី គឺក្នុងបរិមាណ២,៧លានតោន ដែលប្រហាក់ប្រហែលនឹងកំណត់ត្រា២,៨៧លានតោននៃសាច់គោនាំចូលក្នុងឆ្នាំ២០២៤។ កម្រិតកូតាប្រចាំឆ្នាំ២០២៦ ត្រូវបានកំណត់ទាបជាងកម្រិតនាំចូលសម្រាប់រយៈពេល ១១ខែដំបូងនៃឆ្នាំ២០២៥ សម្រាប់ប្រទេសអូស្ត្រាលី ក៏ដូចជាប្រទេសប្រេស៊ីលផងដែរ។ ក្រសួងដដែលនេះ បាននិយាយនៅក្នុងការប្រកាសវិធានការថ្មីនេះ បន្ទាប់ពីការស៊ើបអង្កេតកាលពីខែធ្នូឆ្នាំ២០២៤ថា «ការកើនឡើងនៃបរិមាណសាច់គោនាំចូលបានធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ឧស្សាហកម្មសាច់គោក្នុងស្រុករបស់ប្រទេសចិន»។  វិធានការថ្មីនេះចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ រយៈពេលបីឆ្នាំ ដោយកូតាសរុបកើនឡើងជារៀងរាល់ឆ្នាំ។ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អេនតូនី អាលបានីស​ (Anthony Albanese) បានមានប្រសាសន៍ថា ប្រទេសអូស្ត្រាលីកំពុងទាក់ទងជាមួយប្រទេសចិនលើការផ្លាស់ប្តូរនេះ ប៉ុន្តែបានបន្ថយផលប៉ះពាល់ ដែលអាចកើតមានចំពោះឧស្សាហកម្មសាច់គោក្នុងស្រុក។ លោកបានមានប្រសាសន៍កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦នេះថា «នេះជាអ្វីមួយដែលមិនមែនជាប្រទេសអូស្ត្រាលីជាអ្នកជ្រើសរើសទេ។ នេះជាជំហរទូទៅដែលប្រទេសចិនបានដាក់។ យើងកំពុងតស៊ូមតិ ដូចដែលយើងតែងតែធ្វើសម្រាប់ឧស្សាហកម្មសាច់គោអូស្ត្រាលី។ លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី  បានមានប្រសាសន៍ទៀតថា […]

កាលវិភាគផ្សព្វផ្សាយ