ស្វីសបង្កើនការនាំចូលស៊ុតមាន់ ដើម្បីបំពេញតម្រូវការក្នុងស្រុក

image_2025-05-05_08-11-29

អន្តរជាតិ៖ ​ទីភ្នាក់ងារព័ត៌មានបរទេស បានធ្វើសេចក្តីរាយការណ៍ពីទីក្រុង ហ្សូរីក ប្រទេស​ស្វីស កាលពី​​ចុងសប្តាហ៍កន្លងមកពីថា រដ្ឋាភិបាល​ស្វីស​បាន​ចេញ​សេចក្តី​ថ្លែងការណ៍មួយដោយបញ្ជាក់ថា ទោះបីជាផលិតកម្មស៊ុតក្នុងស្រុក បានកើនឡើង២,៨ភាគរយនៅក្នុងចន្លោះឆ្នាំ ២០២៣ និងឆ្នាំ២០២៤ក៏ដោយ ក៏គ្រប់គ្រាន់សម្រាប់តម្រូវការក្នុងស្រុកឡើយ។

ចំពោះបរិមាណនៃតម្រូវការស៊ុតមាន់ នៅក្នុងប្រទេសស្វីស អំឡុងឆ្នាំកន្លងមក គឺ១៩៨គ្រាប់​សម្រាប់មនុស្សម្នាក់ គឺកើនឡើងប្រហែល៥ភាករយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ ដូច្នេះ ដើម្បី​មាន​ស៊ុតមាន់​គ្រប់គ្រាន់​សម្រាប់​ធ្វើម្ហូប ប្រទេស​ស្វីស​គ្រោង​នឹង​បង្កើន​ការ​នាំ​ចូល​ស៊ុត​ចំនួន​១ម៉ឺនតោន ឬ​ប្រមាណ ១៥៨​លានគ្រាប់​នៅ​ដំណាច់​ឆ្នាំ​នេះ ។

ទោះបីយ៉ាង​ណា​ក៏ដោយ ប្រទេស ស្វីសក៏​ត្រូវ​ប្រកួតប្រជែង​ជាមួយសហរដ្ឋអាមេរិក ដែល​កំពុង​នាំ​ចូល​ស៊ុត​មាន់​មួយ​ចំនួន​ធំ​ផង​ដែរ។

ដោយសារតែការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សី ដែលកំពុងបន្តកើតមាននៅក្នុងសហរដ្ឋអាមេរិក អស់រយៈពេលជាច្រើនឆ្នាំកន្លងមក រដ្ឋាភិបាលអាមេរិកបានបង្កើនការនាំចូលស៊ុតមាន់ពីបណ្តាប្រទេសក្នុងទ្វីបអ៊ឺរ៉ុបជាច្រើន ហើយព្រមជាមួយគ្នានេះ ក៏បានបញ្ជាទិញស៊ុតមាន់ពីប្រទេសកូរ៉េខាងត្បូង និងទួរគីផងដែរ។

បញ្ហាកង្វះខាតស៊ុតមាន់ និងស៊ុតឡើងថ្លៃនៅក្នុងទីផ្សារសហរដ្ឋអាមេរិក បានកើតឡើងដោយសារតែការឆ្លងរាតត្បាតនៃជំងឺផ្តាសាយបក្សី​ ដែលបង្ខំឱ្យអាជ្ញាធរអាមេរិកត្រូវសម្លាប់សត្វមាន់ចោលអស់ជាង៣០លានក្បាល និងបិទកសិដ្ឋានចិញ្ចឹមមាន់យកពងទ្រង់ទ្រាយធំមួយចំនួនជាបណ្តោះអាសន្នផងដែរ។

អង្គការពិភពលោកសម្រាប់សុខភាពសត្វ បានចេញសេចក្តីថ្លែងការណ៍មួយដោយដកស្រង់ព័ត៌មានពីរដ្ឋាភិបាលសហរដ្ឋអាមេរិកថា មានការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សី H7N9 នៅកសិដ្ឋានចិញ្ចឹមមាន់ ក្នុងរដ្ឋម៊ីសស៊ីស៊ីបពី (Mississippi) កាលពីពាក់កណ្តាលខែមីនា ឆ្នាំ២០២៥នេះ។

ក្រសួងកសិកម្មសហរដ្ឋអាម៉េរិក និងការិយាល័យបសុសត្វ នៅតែបដិសេធមិនផ្តល់ការអត្ថាធិប្បាយជាផ្លូវការ អំពីស្ថានភាពជំងឺបក្សីនេះ​ ផ្ទុះឡើងចាប់តាំងពីឆ្នាំ២០១៧។

គួរបញ្ជាក់ថា រដ្ឋាភិបាលអាមេរិកនាពេលថ្មីៗនេះ បានអនុម័តថវិកាជាងមួយពាន់លានដុល្លារដើម្បីប្រើប្រាស់ប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺផ្តាសាយបក្សី   ​ស្របពេលអាជ្ញាធរអាម៉េរិកបានរកឃើញ ករណីឆ្លងជំងឺផ្តាសាយបក្សីទៅកាន់មនុស្សចំនួន ៧០ករណី និងនៅក្នុងនោះមានករណីស្លាប់មួយករណីទៀតផង៕


image_2026-06-10_09-57-55
ឥណ្ឌូណេស៊ីពង្រីកលទ្ធភាពនាំចេញផលនេសាទ ទៅកាន់ប្រទេសចិន

ហ្សាការតា៖ ក្រសួងកិច្ចការសមុទ្រ និងនេសាទ ឥណ្ឌូណេស៊ី បន្តពង្រីកលទ្ធភាពនាំចេញជលផលរបស់ខ្លួនចូលទៅកាន់ទីផ្សារប្រទេសចិន បន្ទាប់ពីអង្គភាពកែច្នៃត្រីជាង៦០០ស្ថាប័ន បានទទួលការយល់ព្រមពីប្រទេសចិន។ ប្រធានទីភ្នាក់ងារត្រួតពិនិត្យគុណភាព និងសុវត្ថិភាពផលិតផលជលផលសមុទ្រ បានមានប្រសាសន៍ថា អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន បានចេញលិខិតអនុញ្ញាតសម្រាប់អង្គភាពកែច្នៃត្រីចំនួនប្រាំបីបន្ថែមទៀត កាលពីខែឧសភា ឆ្នាំ២០២៦ ដែលធ្វើឱ្យចំនួនសរុបកើនដល់៦៣៨ស្ថាប័ន។ លោកស្រីប្រធានបានបន្ថែមថា សំណើរបស់អង្គភាពកែច្នៃទាំងប្រាំបី ត្រូវបានអនុម័តតាមរយៈបណ្តាញទ្វេភាគីសម្រាប់ទទួលស្គាល់ទៅវិញទៅមក។ យោងតាមលោកស្រី បច្ចុប្បន្ននេះ ប្រទេសឥណ្ឌូណេស៊ី បាននាំចេញផលិតផលជលផលចំនួន១ ០៨០ប្រភេទទៅកាន់ប្រទេសចិន។ នៅឆ្នាំ២០២៥ បរិមាណនាំចេញទៅកាន់ប្រទេសចិនបានឈានដល់៤៩១ ៥២៨តោន ដែលមានតម្លៃ ជាទឹកប្រាក់ចំនួន១,០៤ពាន់លានដុល្លារ។ ផលិតផលជលផលសមុទ្រសំខាន់ៗ ត្រូវនាំចេញទៅកាន់ទីផ្សារប្រទេសចិន រួមមាន មឹកក្លាស្សេ សារាយសមុទ្រក្រៀម និងប្រភេទត្រីក្លាស្សេ ដូចជាត្រីផ្ទោង ត្រីគោ និងត្រីប្រម៉ា។ លោកស្រីប្រធានទីភ្នាក់ងារត្រួតពិនិត្យគុណភាព និងសុវត្ថិភាពផលិតផលសមុទ្រ បានជំរុញឱ្យតួអង្គផ្នែកធុរកិច្ច និងអ្នកពាក់ព័ន្ធទាំងអស់ ដែលទទួលបានលទ្ធភាពនាំចេញជលផលទៅកាន់ប្រទេសផ្សេងៗទៀត ត្រូវរក្សាការប្តេជ្ញាចិត្ត និងភាពស៊ីសង្វាក់គ្នាក្នុងការអនុវត្តស្តង់ដារអនាម័យ ក៏ដូចជាគោលការណ៍សុវត្ថិភាពចំណីអាហារ ទាំងក្នុងខ្សែច្រវាក់ផលិតកម្ម និងបរិក្ខារប្រើប្រាស់។ លោកស្រីបានកត់សម្គាល់ថា “នេះគឺដើម្បីរក្សាការទទួលយកផលិតផល និងពង្រឹងការជឿទុកចិត្តជាសកល ដែលនឹងជួយជំរុញការប្រកួតប្រជែង។” ចំណែករដ្ឋមន្ត្រីក្រសួងកិច្ចការសមុទ្រ និងនេសាទ របស់ឥណ្ឌូណេស៊ី បានសង្កត់ធ្ងន់លើតម្រូវការក្នុងការធានាគុណភាពផលិតផលជាបន្តបន្ទាប់ […]

photo_2024-12-17_08-32-12
ម្ចាស់កសិដ្ឋានចិញ្ចឹមទាយកពង ខ្មែររីករាយ បញ្ជាក់ថា តម្លៃពងទាបានហក់ឡើងបន្តិច បើធៀបខែមុនៗ

ដោយ អៀវ ឈៀងនី ភ្នំពេញ៖ លោក សៀវ វិសុទ្ធ ម្ចាស់កសិដ្ឋានចិញ្ចឹមទាយកពង ខ្មែររីករាយ បានប្រាប់ទូរទស្សន៍អនឡាញ ARDBថា បញ្ហាសង្រ្គាមនៅមជ្ឈឹមបូពាជាបញ្ហាធ្ងន់ធ្ងរ ដែលជារឿងរបស់ពិភពលោក ហើយលោកមានការព្រួយបារម្មណ៍ជាខ្លាំង។ លោកបានមានប្រសាសន៍ថា ចំពោះកម្ពុជា ដែលជាប្រទេសកំពុងតែមានការអភិវឌ្ឍលើគ្រប់វិស័យ ផ្នែកកសិកម្មនេះ ក៏ជាផ្នែកមួយធំធេង ហើយវត្ថុធាតុដើម ដែលខ្មែរបានទិញគ្រប់សហគ្រាសធំៗ និងការបញ្ជាទិញពីមជ្ឈឹមបូពា ក៏មានការបិទច្រក ដែលហេតុផលទាំងអស់នេះហើយ ធ្វើឱ្យតម្លៃប្រែប្រួល មានន័យថា តម្លៃកើនឡើងខ្ពស់ ដូចជាប្រេងសាំង ប្រេងមាស៊ូត ជាតម្រូវការចាំបាច់មិនអាចខ្វះបាន។ លោកបាន​លើកឡើងទៀតថា ការកើនឡើងនេះ បានធ្វើកសិករ ប្រជាពលរដ្ឋទូទៅ មានការព្រួយបារម្មណ៍ ចំពោះផលប៉ះពាល់សេដ្ឋកិច្ច និងកក្តារស់នៅប្រចាំថ្ងៃរបស់ពួកគាត់ខ្លាំងខ្លាមែនទែន។ ទោះបីយ៉ាងណាលោក លោក សៀវ វិសុទ្ធ បានបង្ហាញជំនឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា ដែលនឹងប្រើគ្រប់មធ្យោបាយ និងវិធីសាស្រ្ត ដើម្បីជួយសម្រួលបញ្ហាទាំងនេះបាន។ ពាក់ព័ន្ធចំពោះតម្លៃបច្ចុប្បន្ន លោក សៀវ វិសុទ្ធ បានគូសបញ្ជាក់ថា ពងទាបានឡើងថ្លៃបន្តិច បើធៀបទៅនិងខែមុនៗ។ លោកថា កសិករប្រឈមបញ្ហាធ្ងន់ធ្ងរ បញ្ហាទី១ […]

img20230503212825688
ការនាំចូលអង្កររបស់ហ្វីលីពីន ពីខែមករា ដល់ខែឧសភា កើនឡើង១៥ភាគរយ

ម៉ានីល៖ បរិមាណចូលអង្កររបស់ប្រទេសប្រទេសហ្វីលីពីន គិតត្រឹមចុងខែឧសភា ឆ្នាំ២០២៦នេះ បានកើនឡើងប្រហែល១៥ភាគរយ ហើយកំពុងបង្កើនអង្ករស្តុកបម្រុង ដើម្បីការពារផលប៉ះពាល់ធ្ងន់ធ្ងរពីបាតុភូត អែលនីណូ មកលើផលិតកម្មស្រូវក្នុងប្រទេស។ ទិន្នន័យរបស់ការិយាល័យឧស្សាហកម្មដំណាំ បានបង្ហាញថា គិតចាប់ពីខែមករា ដល់ថ្ងៃទី២៨ ខែឧសភា ប្រទេសហ្វីលីពីនបាននាំចូលអង្ករចំនួន២,២២លានតោន ដែលជាបរិមាណខ្ពស់ជាងការនាំចូលអង្កររវាងខែមករា និងខែឧសភា ឆ្នាំ២០២៥ ចំនួន១,៩៣លានតោន។ ការនាំចូលអង្ករក្នុងខែឧសភា ឆ្នាំ២០២៦នេះ ឡើងដល់៥០៣ ១៣១តោន នៅទាបជាងឆ្នាំមុនបន្តិច ប៉ុន្តែ នេះគឺជាបរិមាណនាំចូលប្រចាំខែខ្ពស់បំផុតសម្រាប់ ឆ្នាំ២០២៦។ នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី៣ មិថុនា ឆ្នាំ២០២៦ អនុរដ្ឋមន្ត្រី និងជាអ្នកនាំពាក្យក្រសួងកសិកម្ម ហ្វីលីពីន លោក អាណែល ឌឹ មេសា (Arnel de Mesa) បានមានប្រសាសន៍ថា ក្រសួងកំពុងទឹធានាការផ្គត់ផ្គង់ឱ្យបានគ្រប់គ្រាន់ ដោយសារបាតុភូតអេលនីណូ និងលក្ខខណ្ឌអាកាសធាតុផ្សេងទៀត។ ក្រសួងកសិកម្មហ្វីលីពីន បានព្យាករណ៍ថា ក្នុងករណីស្ថានភាពគ្រោះរាំងស្ងួតធ្ងន់ធ្ងរអាចកាត់បន្ថយផលិតកម្មស្រូវប្រមាណ៧០០ ០០០តោន។ លោក អាណែល ឌឹ មេសា បានមានប្រសាសន៍ទៀតថា ប្រសិនបើយើងគិតអំពីព្យុះនោះ […]

IMG_20260609_202124
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកដងទង់ ខេត្តកំពត

ខេត្តកំពត៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ នារសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកដងទង់ ខេត្តកំពត។ ក្នុងឱកាសនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ចាន់ ថា អភិបាលរងនៃគណ:អភិបាលខេត្តកំពតជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណ:អភិបាលខេត្តកំពត និងលោក ឈួន ថាន អភិបាលរងនៃគណ:អភិបាលស្រុកដងទង់ ព្រមទាំងមានការចូលរួមពីមន្ត្រីរដ្ឋបាលស្រុក អធិការនគរបាលស្រុក កងរាជអាវុហត្ថស្រុក ការិយាល័យជំនាញជុំវិញស្រុក មន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក មេឃុំ មន្ត្រីកសិកម្ម ព្រមទាំងប្រជាកសិករស្រុកដងទង់ ប្រមាណ៣០០នាក់។ ឆ្លៀតក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមបណ្ឌិត បានជំរុញឱ្យកសិករមកពីបណ្តាឃុំ ដែលស្ថិតនៅក្នុងស្រុកដងទង់ គួរគិតគូរពិចារណាចងក្រងជាក្រុមនៅក្នុងការធ្វើរបរកសិកម្ម និងគិតគូរឳ្យបានច្បាស់អំពីការធ្វើកសិកម្មដើម្បីជារបរបានចំណេញ និងកសិកម្មតាមលក្ខណៈគ្រួសារ។ លើសពីនេះទៅទៀត ឯកឧត្តមបណ្ឌិតប្រតិភូ ក៏បានឳ្យកសិករគិតគូរអំពីទម្លាប់ការធ្វើកសិកម្មតាមបែបប្រពៃណី ដែលប្រើកម្លាំងមនុស្សច្រើន និងចាយពេលវេលាយូរនៅក្នុងការបង្កបង្កើនផលិតផលកសិកម្ម ដោយក្រឡេកមកមើលនូវការធ្វើកសិកម្មតាមបែបបច្ចេកវិទ្យាទំនើបវិញ ដែលអាចជួយសម្រួលដល់ការធ្វើកសិកម្មសម័យថ្មី។ បន្ថែមពីលើនេះ ឯកឧត្តមបណ្ឌិត បានផ្តល់នូវធាតុចូលជូនដល់ប្រជាកសិករ អំពីបញ្ហាប្រឈម និងគន្លឹះដោះស្រាយដែលអាចឱ្យកសិករទទួលបានផលចំណេញពីការធ្វើកសិកម្ម។ […]

កាលវិភាគផ្សព្វផ្សាយ