សាច់គោ​អាម៉េរិក​​ត្រូវ​បានលុបចេញពី​បញ្ជី​មុខ​ម្ហូបរបស់ភោជនីយដ្ឋាន ​ក្នុង​ទីក្រុង​ប៉េកាំង

image_2025-04-23_14-49-55

ប៉េកាំង៖ មុខម្ហូបសាច់គោ​របស់ភោជនីយដ្ឋានមួយ ដែលកាល​ពីមុន ​សាច់គោសុទ្ធតែនាំចូល​​ពី​សហរដ្ឋ​អាម៉េរិកទាំងអស់ ប៉ុន្តែចាប់តាំងពីផ្ទុះសង្គ្រាមពាណិជ្ជកម្មមក សាច់គោនៅក្នុងហាងនេះ គឺ​នាំចូលពី​ប្រទេស​អូស្ត្រាលី​វិញម្តង។

ភោជនីយដ្ឋាននេះ ប្រើសាច់គោប្រហែលប្រាំពីរ ទៅប្រាំបីតោនក្នុងមួយខែ ហើយជាសាច់គោរបស់អាម៉េរិក ដែលត្រូវបាននាំចូល និងត្រូវបានរក្សាទុកនៅក្នុងទូរបង្កករហូតដល់ពីរបីសប្តាហ៍ ដើម្បីធ្វើម្ហូបជូនភ្ញៀវ ប៉ុន្តែដល់ពេលឥឡូវនេះ ហាងនេះប្រើតែសាច់គោពីប្រទេសអូស្ត្រាលីប៉ុណ្ណោះ។

សាច់គោអាម៉េរិក បានរងគ្រោះមុនគេនៅប្រទេសចិន ក្នុងសង្គ្រាមពាណិជ្ជកម្មរវាងដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ពិភពលោក។  ​មុនពេលសង្គ្រាម​ចាប់​ផ្ដើម​ សាច់គោ​អាម៉េរិក​​​ ដូចជាសាច់ស្មា សាច់ជាប់ឆ្អឹងជំនី និងសាច់ចំឡកជាដើម មាន​តម្លៃ​ថ្លៃណាស់រួចទៅហើយ លុះពន្ធបដិការបស់ទីក្រុងប៉េកាំង ឡើងដល់១២៥ភាគរយ ដើម្បីតបទៅអាម៉េរិកវិញ ធ្វើឱ្យសាច់គោលែងមានអ្នកទិញហូប ព្រោះវាថ្លៃខ្លាំងពេក។

លោក ឆាល ឌឺប៉េឡែត (Charles de Pellette) នាយកប្រតិបត្តិការរបស់ហាងសាច់គោអាំងនេះ បាននិយាយថា “វាពិតជាធ្វើឱ្យពិបាកដល់ពួកយើងខ្លាំងណាស់ ក្នុងការបន្តលក់សាច់គោសហរដ្ឋអាម៉េរិក” ។

សាច់គោអាម៉េរិក ត្រូវបាននាំចូលទីផ្សារប្រទេសចិនក្នុងតម្លៃទឹកប្រាក់១២៥លានដុល្លារក្នុងមួយខែ ឥឡូវការធ្វើពាណិជ្ជកម្មមុខទំនិញនេះ ការលុបឈ្មោះសាច់គោចេញពីម៉ឺបញ្ជីមុខម្ហូប នៅតាមហាងក្នុងទីក្រុងប៉េកាំង គឺជាការបង្ហាញឱ្យឃើញពីជោគវាសនាអាក្រក់នៃទំនិញរាប់ពាន់មុខរបស់ប្រទេសទាំងពីរ គឺចិន និងអាម៉េរិក។

លោក ឆាល ឌឺប៉េឡែត បាននិយាយថា “នៅពេលយើងអស់ពីស្តុក យើងឈប់កុម្ម៉ង់ចូលទៀតហើយ យើងនឹងប្តូរទៅប្រើសាច់គោអូស្ត្រាលីទាំងអស់តែម្តង។ យើងនៅតែគិតថា រសជាតិឆ្ងាញ់ដូចល្អ និងមានគុណភាពល្អដូចគ្នា ប៉ុន្តែយើងត្រូវតែដូរចេញ ដោយសារតែសម្ពាធពីទីផ្សារ និងពន្ធច្រើនពេក”។

លោកបានបញ្ជាក់បន្ថែមទៀតថា ចំណែកសាច់ឆ្អឹងជំនីជ្រូកវិញក៏ដូរចេញដែរ។  ឥឡូវនេះ សាច់ជ្រូកនាំចូលមកពីប្រទេសកាណាដាវិញម្តង។

យោងតាមអ្នកផ្គត់ផ្គង់សាច់គោ នៅក្នុងទីក្រុងប៉េកាំង បាននិយាយថា នេះគឺជាបទពិសោធន៍ល្វីងជូរចត់នៃបណ្តាញភោជនីយដ្ឋាន ដែលមានសាខាចំនួនបី នៅក្នុងប្រទេសចិន។

អ្នកផ្គត់ផ្គង់សាច់គោដដែលនេះ បាននិយាយទៀតថា «គេត្រូវប្តូរទៅប្រើសាច់គោអូស្ត្រាលី – សូម្បីតែភោជនីយដ្ឋានសាច់អាំងអាម៉េរិក ក៏ត្រូវប្រើសាច់គោអូស្ត្រាលីដែរ»។

សាច់គោ​អាម៉េរិក នៅក្នុងប្រទេសចិន ​បាន​ឡើង​ថ្លៃ​តាំងពីមុន​សង្គ្រាម​ពាណិជ្ជកម្ម​​ចាប់​ផ្តើមម៉្លេះ ​​ដោយ​សារ​ខ្វះសាច់ ដែល​បង្ក​ឡើង​ដោយ​អាកាសធាតុរាំង​ស្ងួត​អស់​ជាច្រើន​ឆ្នាំកន្លងមក។

តម្លៃសាច់ស្មារបស់សហរដ្ឋអាម៉េរិក បានឡើងថ្លៃជិត៥០ភាគរយ នៅក្នុងចន្លោះខែឧសភា និងខែមីនា ឆ្នាំ២០២៥ បន្ទាប់មកបានឡើងយ៉ាងខ្លាំងបន្ថែមទៀត ដោយពន្ធរបស់លោក ដូណាល់ ត្រាំ។ ចំណែកអ្នកលក់សាច់គោអូស្ត្រាលី​កំពុង​តែសម្លឹង​រក​ហក់ចូលជំនួស ហើយ​មាន​តម្លៃ​ថោក​ជាងសាច់គោអាម៉េរិករហូតដល់៤០ភាគរយ។

លោក ឆាល ឌឺប៉េឡែត បាននិយាយថា «យើងបានសាកល្បងប្រើសាច់គោអូស្ត្រាលីអស់រយៈពេលពីរបីខែ ហើយយើងបានឃើញថា តាមពិតវាល្អដូចតែគ្នា ហើយអតិថិជនរបស់យើងក៏ចូលចិត្តដែរ»៕

 


photo_2026-10-01_19-52-36
ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ អញ្ជើញសួរសុខទុក្ខ និងចែកអំណោយជូនពលរដ្ឋភៀសសឹកជាង ៧០០គ្រួសារ និងជំរុញការបង្កើតមុខរបររកប្រាក់ចំណូល

ដោយ នៅ ស៊ីវុត្ថា ព្រះវិហារ៖ នារសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត កៅ ថាចប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងលោកជំទាវ សួរ សុខគីម បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋភៀសសឹកជាង ៧០០គ្រួសារ ដែលកំពុងស្នាក់នៅក្នុងមណ្ឌលភៀសសឹក ស្ថិតនៅភូមិតាកឹងបៃតង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ព្រមទាំងលើកឡើងពីការយកចិត្តទុកដាក់លើជីវភាព និងការបង្កើតមុខរបរ ដើម្បីជួយឱ្យប្រជាពលរដ្ឋមានការងារ និងប្រភពចំណូលសមរម្យ។ ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម មិន ស៊ីថា អភិបាលស្ដីទីខេត្តព្រះវិហារ ព្រមទាំងតំណាងថ្នាក់ដឹកនាំសហព័ន្ធស្រូវអង្ករកម្ពុជា និងតំណាងថ្នាក់ដឹកនាំសមាគមបណ្តាញកសិករតេជោជាច្រើនរូប។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ថា ប្រជាពលរដ្ឋភាគច្រើនដែលកំពុងស្នាក់នៅមណ្ឌលភៀសសឹកភូមិតាកឹងបៃតង គឺជាប្រជាពលរដ្ឋដែលមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនបាន ដោយសារលំនៅឋានរបស់ពួកគាត់ស្ថិតនៅក្នុងតំបន់ក្រហមក្នុងនោះមួយចំនួនទៀតជាអតីតយុទ្ធជនផងដែរ។ក្នុងនោះ រាជរដ្ឋាភិបាល ក្រោមអនុសាសន៍ណែនាំពីសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី រួមជាមួយរដ្ឋបាលខេត្ត និងក្រសួង-ស្ថាប័នពាក់ព័ន្ធ បានផ្តល់ជម្រក និងរៀបចំហេដ្ឋារចនាសម្ព័ន្ធចាំបាច់សម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមបណ្ឌិតបានគូសបញ្ជាក់ថា ក្រៅពីការរៀបចំទីលំនៅឱ្យប្រជាពលរដ្ឋមានកន្លែងស្នាក់នៅសមរម្យ ការយកចិត្តទុកដាក់លើជីវភាព និងមុខរបរ ក៏ជាកិច្ចការសំខាន់ដែលត្រូវគិតគូរផងដែរ។ ដោយហេតុនេះ ក្នុងនាមជាអ្នកទទួលបន្ទុកលើការងារលើកស្ទួយជីវភាពប្រជាពលរដ្ឋជាជនភៀសសឹកនៅក្នុងខេត្តព្រះវិហារ ឯកឧត្តមនឹងរៀបចំគម្រោងអភិវឌ្ឍវិស័យកសិកម្ម ដើម្បីបង្កើតការងារ […]

DSC08528
ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ សួរ សុខគីម​ អញ្ជើញចូលរួមពិធីកាន់បិណ្ឌ​ទី៥​ នៅវត្តប្រាសាទគោកបេង ខេត្តព្រះវិហារ

ដោយ នៅ ស៊ីវុត្ថា ព្រះវិហារ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងលោកជំទាវ សួរ សុខគីម បានដឹកនាំក្រុមគ្រួសារ និងសហការី អញ្ជើញចូលរួមពិធីកាន់បិណ្ឌទី៥​ នៅវត្តប្រាសាទគោកបេង ក្នុងក្រុងព្រះវិហារ ខេត្តព្រះវិហារនៅព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦។ នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវសួរ សុខគីម បានដឹកនាំក្រុមគ្រួសារ​ និងសហការី អញ្ជើញអុជទៀនធូបបូជា​ថ្វាយព្រះពុទ្ធបដិមា​ ក្រាបថ្វាយបង្គំប្រគេនចង្ហាន់ទេយ្យទានផ្សេងៗ​ និងបច្ច័យបួនចំពោះ ព្រះគ្រូចៅអធិការវត្ត​ និងព្រះភិក្ខុសង្ឃ ដើម្បីបង្សុកូលឧទ្ទិសមហាកុសលផលបុណ្យជូនចំពោះបុព្វការីជន​ ញាតកាទាំង៧សណ្ដាន និងវីរកងទ័ពដ៏អង់អាចក្លាហាន ដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិ និងមាតុភូមិ។ ពិធីកាន់បិណ្ឌនិងភ្ជុំបិណ្ឌគឺជាមរតកវប្បធម៌ដ៏ថ្លៃថ្លារបស់ជាតិខ្មែរ ដែលឆ្លុះបញ្ចាំងពីគុណតម្លៃនៃការដឹងគុណ ការគោរពបុព្វបុរស និងសាមគ្គីភាពក្នុងសង្គម។ ការបន្តគោរពនិងប្រតិបត្តិពិធីបុណ្យប្រពៃណីនេះ គឺជាការចូលរួមថែរក្សា និងលើកស្ទួយអត្តសញ្ញាណវប្បធម៌ខ្មែរ និងព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋឱ្យបានគង់វង្ស និងបន្តពីជំនាន់មួយទៅជំនាន់មួយ៕

DSC08046
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចុះសួរសុខទុក្ខ លើកទឹកចិត្តនាយទាហាន និងពលទាហានកងពលតូចអន្តរាគមន៍លេខ៨ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ដោយ នៅ ស៊ីវុត្ថា ព្រះវិហារ៖ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំសហការរីអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងលើកទឹកចិត្តដល់នាយទាហាន នាយទាហានរង និងពលទាហាននៃកងពលតូចអន្តរាគមន៍លេខ៨។ ពិធីចុះសួរសុខទុក្ខនេះ ធ្វើឡើងនៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ ស្ថិតនៅភូមិមរតកតេជោ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម គឹម ច័ន្ទបញ្ញា អភិបាលរងខេត្តព្រះវិហារ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គីម រីទ្ធី អភិបាលខេត្តព្រះវិហារ ព្រមទាំងតំណាងថ្នាក់ដឹកនាំសមាគមបណ្តាញកសិករតេជោ និងថ្នាក់ដឹកនាំសហព័ន្ធស្រូវអង្ករកម្ពុជា។ ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានថ្លែងអំណរគុណ និងសម្តែងការដឹងគុណចំពោះកងកម្លាំងប្រដាប់អាវុធ ដែលបានខិតខំបំពេញភារកិច្ច ដោយលះបង់កម្លាំងកាយចិត្ត និងសាច់ស្រស់ឈាមស្រស់ ដើម្បីការពារជាតិ បូរណភាពទឹកដី ប្រជាពលរដ្ឋ និងប្រជាជននៅសមរភូមិក្រោយ។ ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍ថា ការចុះសួរសុខទុក្ខនាយទាហាន និងពលទាហានធ្វើឡើងពីរដងគឺក្នុងឱកាសបុណ្យប្រពៃណីជាតិ ដូចជាបុណ្យភ្ជុំបិណ្ឌ […]

photo_2026-09-27_16-05-34 (3)
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ទទួលបានពានរង្វាន់ ADFIAP Development Award 2026 លើកម្មវិធីហិរញ្ញប្បទានត្រីភាគី តភ្ជាប់ទីផ្សារ និងការផលិត

ទីក្រុងកូឡុំបូ ប្រទេសស្រីលង្កា៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានទទួលពានរង្វាន់អភិវឌ្ឍន៍របស់សមាគមគ្រឹះស្ថានហិរញ្ញប្បទានអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP Development Award) ឆ្នាំ២០២៦ លើកម្មវិធីហិរញ្ញប្បទានត្រីភាគីតភ្ជាប់ទីផ្សារ និងការផលិត (Tri-Party Market-Linked Financing Program) នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគម ADFIAP លើកទី៤៩ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុងកូឡុំបូ ប្រទេសស្រីលង្កា។ កម្មវិធីហិរញ្ញប្បទានត្រីភាគីតភ្ជាប់ទីផ្សារ និងការផលិតនេះ គឺជាគំនិតផ្តួចផ្តើមថ្មីមួយរបស់ធនាគារ ARDB ក្នុងការផ្តល់នូវនវានុវត្តន៍ដំណោះស្រាយហិរញ្ញវត្ថុដល់ប្រជាកសិករ និងគ្រប់តួអង្គក្នុងខ្សែច្រវាក់តម្លៃផលិតកម្មកសិកម្ម និងកសិឧស្សាហកម្ម ពោលគឺអភិវឌ្ឍដំណោះស្រាយហិរញ្ញប្បទានប្រកបដោយបរិយាបន្ន និងចីរភាព សម្រាប់វិស័យកសិកម្មតាមរយៈការសម្រួលដល់លទ្ធភាពទទួលបានហិរញ្ញប្បទាន ដោយផ្អែកលើភាពជាដៃគូតាមខ្សែច្រវាក់តម្លៃកសិកម្ម កសិឧស្សាហកម្ម និងយន្តការហិរញ្ញប្បទានដែលមិនតម្រូវឱ្យមានទ្រព្យធានាឥណទាន។ ការទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ធនាគារ ARDB, ក្នុងនាមជាស្ថាប័នដែលមិនត្រឹមតែបានរួមចំណែកលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើនភាពធន់នៃអាជីវកម្មដល់ប្រជាកសិករ, លើការខិតខំប្រឹងប្រែងរបស់ធនាគារ ARDB ក្នុងការគាំទ្រ​ប្រជាកសិករ ពង្រឹងខ្សែច្រវាក់តម្លៃកសិកម្ម កសិឧស្សាហកម្ម និងជំរុញការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជាឱ្យកាន់តែមានភាពធន់ និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ