គ្រោះរាំងស្ងួតនៅរដូវរំហើយ កំពុងគំរាមកំហែងដល់វិស័យកសិកម្ម នៅអឺរ៉ុប និងធ្វើឱ្យជួបវិបត្តិខ្វះស្បៀងអាហារ

2025-04-21 08.58.38

ក្រុងប្រ៊ុចសែល៖ ចាប់ពីសមរភូមិមុខ នៅក្នុងប្រទេសអ៊ុយក្រែន រហូតដល់តំបន់ដីសើមរបស់ប្រទេសបែលហ្ស៊ិក គឺគ្មានភ្លៀងធ្លាក់ទេនៅក្នុងខែមីនា កន្លងមកនេះ ដូច្នេះ វាបានធ្វើឱ្យបណ្តាប្រទេសក្នុងទ្វីបអឺរ៉ុបភាគច្រើន ជួបប្រទះគ្រោះរាំងស្ងួតហួតហែង នៅពាក់កណ្តាលរដូវរំហើយ ក្នុងខែមេសា ដែលអាចធ្វើឱ្យមានបញ្ហាដល់ខ្សែសង្វាក់ផ្គត់ផ្គង់ និងបង្កការលំបាកដល់កសិករ។

គ្រោះរាំងស្ងួតដំបូងបង្កបញ្ហាដល់ខ្សែសង្វាក់ផ្គត់ផ្គង់ស្បៀងអាហារ និងបង្កការលំបាក់ដល់កសិករ​។​ លើសពីនេះ វាកំពុងបង្កផលប៉ះពាល់ដល់សក្តានុពលសម្រាប់ឧស្សាហកម្ម ពាណិជ្ជកម្ម និងសន្តិសុខស្បៀងសកល ហើយកំពុងបង្កភាពវឹកវរទៅលើភាពចលាចលសេដ្ឋកិច្ច ដែលបង្កឡើងដោយការដំឡើងពន្ធរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់​ ត្រាំ។

តាមរយៈការធ្វើបច្ចុប្បន្នភាពថ្មីៗបំផុតរបស់ក្រុមឃ្លាំមើលភាពរាំងស្ងួតនៅអឺរ៉ុប បានឱ្យដឹងថា ចាប់ពីពាក់កណ្តាលខែមីនា ឆ្នាំ២០២៥នេះ ផ្នែកខ្លះនៃប្រទេសប៉ូឡូញ អ៊ុយក្រែន ក្រិក បាល់កង់ ស៊ុយអែត អៀរឡង់ និងអាល្លឺម៉ង់ ព្រមទាំងតាមតំបន់ជាច្រើនទៀត​ ត្រូវបានក្រុមអ្នកឃ្លាំមើលចាត់ចូលក្នុងសញ្ញាព្រមាន ដោយដាក់ពណ៌ទឹកក្រូច ឬពណ៌ក្រហម ស្របពេលតំបន់ឆ្នេរសមុទ្រភាគអាគ្នេយ៍នៃប្រទេសអេស្ប៉ាញ ត្រូវបានប្រកាសអាសន្ន ដោយដាក់ពណ៌ក្រហមរួចហើយ ដើម្បីបញ្ជាក់ពីភាពរាំងស្ងួត។

ព្រមជាមួយគ្នានេះដែរ អ្នកវិទ្យាសាស្ត្របាននិយាយថា ការគ្រប់គ្រងទឹកមិនបានល្អ ក៏ជាចំណែកបង្កឱ្យមានភាពរាំងស្ងួត គួបផ្សំនឹងការប្រែប្រួលអាកាសធាតុ ដែលបង្កើតឡើងដោយកត្តាមនុស្ស បង្កឱ្យមានការធ្លាក់ភ្លៀងមិនទៀងទាត់ និងធ្វើឱ្យសីតុណ្ហភាពក្តៅកាន់តែខ្លាំង ដែលនាំទៅបង្កភាពរាំងស្ងួតកាន់តែធ្ងន់ធ្ងរ និងញឹកញាប់ជាងពេលកន្លងមក។

លោក អេន្ទ្រា តូរ៉េទី (Andrea Toreti) អ្នកស្រាវជ្រាវនៃក្រុមឃ្លាំមើលភាពរាំងស្ងួត បាននិយាយថា កង្វះទឹកភ្លៀងរួមបញ្ចូលគ្នាជាមួយនឹងអាកាសធាតុក្តៅខុសធម្មតា នៅទ្វីបអឺរ៉ុប នៅក្នុងខែមីនា ឆ្នាំ២០២៥នេះ គឺជាមូលហេតុនាំឱ្យមានគ្រោះរាំងស្ងួត។

លោក​បាន​មាន​ប្រសាសន៍​ទៀតថា «ស្ថានភាព​ដែល​យើង​សង្កេត​ឃើញ​ គឺកំពុង​តែធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ថែមទៀត ជា​ពិសេស​នៅ​អឺរ៉ុប​កណ្តាល និង​អឺរ៉ុបខាង​កើត។  នៅទីនោះ បរិមាណទឹកភ្លៀងបាននិងកំពុងថយចុះ ហើយវាកំពុងតែថយចុះកាន់តែតិចទៅៗ។ យើងកំពុងតាមដានរឿងនេះយ៉ាងដិតដល់ ព្រោះវាមានការវិវត្តន៍លឿនណាស់»។

ក្រុមអ្នកវិទ្យាសាស្ត្រដដែល បាននិយាយព្រមានថា ឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ ដែលបង្កើតឡើងដោយកត្តាមនុស្សនឹងនាំឱ្យមានគ្រោះរាំងស្ងួតកាន់តែធ្ងន់ធ្ងរ និងញឹកញាប់ជាងមុន នៅក្នុងទ្វីបអឺរ៉ុប។

លោក អេន្ទ្រា តូរ៉េទី បាននិយាយទៀតថា លក្ខខណ្ឌធម្មជាតិនាពេលបច្ចុប្បន្ន គឺស្រដៀងគ្នាទៅនឹងគ្រោះរាំងស្ងួតដ៏ធ្ងន់ធ្រនៅក្នុងទ្វីបអឺរ៉ុប កាលពីឆ្នាំ២០១៨។ គ្រោះរាំងស្ងួតនៅឆ្នាំ២០២៥នេះ នឹងធ្ងន់ធ្ងរដល់កម្រិតណា គឺវាអាស្រ័យលើអាកាសធាតុក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ហើយមើលទៅដូចជាមិនល្អសោះ។

លោកបានមានប្រសាសន៍បន្ថែមទៀតថា នៅក្នុងសប្តាហ៍ខាងមុខនេះ ស្ថានភាពរាំងស្ងួតនៅក្នុងប្រទេសអាល្លឺម៉ង់ នឹងកាន់តែធ្ងន់ធ្ងរជាងប្រទេសដទៃទៀត។ មជ្ឈមណ្ឌលឃ្លាំមើលគ្រោះរាំងស្ងួតរបស់អាឡឺម៉ង់ បានបង្ហាញសញ្ញាថា ស្ថានភាពដីកាន់តែស្ងួតហួតហែង ដែលមិនអាចឱ្យដំណាំដុះលូតលាស់បានឡើយ។

ស្របពេលជាមួយគ្នានេះដែរ ទន្លេដ៏ធំជាសរសៃឈាមសម្រាប់ដឹកជញ្ជូនទំនិញនៅអឺរ៉ុបខាងលិច កំពុងតែជួបប្រទះនឹងកម្រិតទឹកទាបខុសពីធម្មតា ធ្វើឱ្យនាវាដឹកទំនិញពិបាកឆ្លងកាត់ ដែលធ្វើឱ្យការដឹកជញ្ជូនឡើងថ្លៃ និងរាំងស្ទះដល់ខ្សែសង្វាក់ផ្គត់ផ្គង់។

ចំណែកនៅប្រទេសបែលហ្សិកវិញ ក៏កំពុងប្រឈមមុខនឹងបញ្ហាខ្វះទឹកភ្លៀងយ៉ាងខ្លាំងផងដែរ។  យោងតាមវិទ្យាស្ថានឧតុនិយមរបស់ប្រទេសបែលហ្សិក បានឱ្យដឹងថា កាលពីដើមខែមីនា ឆ្នាំ២០២៥នេះ មានភ្លៀងធ្លាក់តិចតួចបំផុត គឺគ្មានភ្លៀងអស់រយៈពេល៣៣ថ្ងៃរួចទៅហើយ ដោយមានភ្លៀងធ្លាក់ត្រឹមតែ៧,៨មីលីម៉ែត្រប៉ុណ្ណោះ ដែលជាមធ្យម ត្រូវមានកម្រិតទឹកភ្លៀងប្រហែល៥០មីលីម៉ែត្រ។

រីឯលោក ប៉ាស្កាល់ ម័រម៉ាល់ (Pascal Mormal) អ្នកជំនាញខាងអាកាសធាតុនៃវិទ្យាស្ថានឧតុនិយម បានមានប្រសាសន៍ថា «យើងមិនដែលជួបប្រទះគ្រោះរាំងស្ងួតមានរយៈពេលវែងបែបនេះទេ»។

ប៉ុន្តែ ទោះបីមានគ្រោះរាំងស្ថួតបែបនេះក៏ដោយ ប្រទេសបែលហ្ស៊ិក នៅមានដីសើមខ្លះដែរ ដោយសារកាលពីឆ្នាំ២០២៤ មានភ្លៀងធ្លាក់ច្រើន  ដែលធ្វើឱ្យបរិមាណទឹកក្នុងដីនៅសេសសល់ ដូច្នេះមិនទាន់មានហានិភ័យនៃគ្រោះរាំងស្ងួតធ្ងន់ធ្ងរពេកឡើយ។

ស្ថានភាពរាំងស្ថួតកាន់តែអាក្រក់ឡើងៗ នៅអឺរ៉ុបកណ្តាល និងខាងកើត នៅក្នុងរដូវរងាឆ្នាំនេះ ដែលអាកាសធាតុស្ងួតហួតហែងខុសពីកាលឆ្នាំមុន។  ក្នុងចំណោមប្រទេស ដែលមានគ្រោះរាំងស្ងួតខ្លាំងជាងគេ គឺប្រទេសប៉ូឡូញ និងប្រទេសអ៊ុយក្រែន ដែលជាប្រទេសនាំចេញគ្រាប់ធញ្ញជាតិឈានមុខគេលើពិភពលោក។

លោក ក្លាស ណេនដែល (Claas Nendel) អ្នកស្រាវជ្រាវផ្នែកកសិកម្ម បានព្រមាន កាលពីដើមខែមេសានេះថា «ជិតចូលដល់រដូវប្រមូលផលហើយ ប៉ុន្តែមើលទៅអាចទទួលទិន្នផលទាប ដោយសារគ្រោះរាំងស្ងួតខ្លាំងពេលអាចជះឥទ្ធិពលអាក្រក់ដល់ទីផ្សារគ្រាប់ធញ្ញជាតិលើពិភពលោក»៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ