អគ្គនាយកធនាគារ ARDB និងសហព័ន្ធស្រូវអង្ករកម្ពុជាអញ្ជើញចុះសួរសុខទុក្ខនិងសំណេះសំណាលជាមួយបងប្អូននាយទាហានកងពលតូចអន្តរាគមន៍លេខ៨

IMG_20250407_070052_183

ព្រះវិហារ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជានៅថ្ងៃទី៦ខែមេសានេះ បានអញ្ជើញចុះសួរសុខទុក្ខនិងសំណេះសំណាលជាមួយបងប្អូនជានាយ ទាហាន នាយទាហានរងនិងពលទាហាននៃកងពលតូចអន្តរាគ មន៍លេខ៨នៃកងពលធំអន្តរាគមន៍លេខ៣ ដែលកំពុងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនប្រាសាទព្រះវិហារ។

នៅក្នុងពិធីសំណេះសំណាលសួរសុខទុក្ខនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍រំលឹកជូនថា នេះគឺជាលើកទី៣ហើយ ដែលធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម រួមជាមួយសប្បុរសជនរួមមាន សហព័ន្ធស្រូវអង្ករ ដើម្បីផ្តល់ជូនបងប្អូន នៅសមរភូមិមុខនាំយកគ្រឿង ឧបភោគបរិភោគមាន ជាស្បៀង អាហារ អង្ករ និងសម្ភារៈមួយចំនួនទៀត ព្រមទាំងថវិកាឧបត្ថម្ភមួយចំនួន ជូនបងប្អូន នៃកងពលតូចអន្តរាគមន៍លេខ៨នៃកងពលធំអន្តរាគមន៍លេខ៣ដែលឈរជើងការពារបូរណភាពទឹកដីសមរភូមិមុខតំបន់ប្រាសាទព្រះវិហារ បន្ទាប់ពីការចងសម្ព័ន្ធមេត្រីភាពជាមួយគ្នាកាលពីឆ្នាំ២០២៤កន្លងទៅ។

ឯកឧត្តមបណ្ឌិតថ្លែងរំលឹកថា ថ្ងៃនេះ ពិតជាមានមោទនភាពជាខ្លាំង និងសូមកោតសសើរយ៉ាងក្រៃលែង ចំពោះបងប្អូនទាំងអស់គ្នា ដែលឈរជើងការពារ បូរណភាពទឹកដីតំបន់ប្រាសាទព្រះវិហារបានយ៉ាងរឹងមាំ ដោយឈរលើស្មារតី និងការប្តេជ្ញាចិត្តដ៏មោះមុតឥតងាករេក្រោមបទបញ្ជាររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តគោលនយោបាយកសាង ខ្សែបន្ទាត់ព្រំដែនច្បាស់លាស់ ប្រកបដោយ សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការ អភិវឌ្ឍជាមួយនឹងប្រទេសជិតខាង ។

ទន្ទឹមនោះ ឯកឧត្តមបណ្ឌិតប្រតិភូក៏បាន
រំលឹកជូន បង- ប្អូន ដែលជានាយទាហាន និងនាយទាហានរងទាំងអស់ ក្រៅពីការងារស្នូលការពារបូរណភាពទឹកដី ត្រូវតែយកពេលវេលាខិតខំកសាងសមត្ថភាពបន្ថែមទៀត ដូចជា ការប្រើប្រាស់បច្ចេកវិទ្យា និងការស្រាវជ្រាវបច្ចេកវិទ្យាយោធាដែលពិភពលោកកំពុងតែមានអភិវឌ្ឍន៍។

ទោះបីជាមានភារកិច្ចមមាញឹកខ្លាំងយ៉ាង ណាក្តី ឯកឧត្តមបណ្ឌិត កៅ ថាច មិនភ្លេចបង-ប្អូនឡើយ ដែលហ៊ានលះបង់គ្រប់បែបយ៉ាង ដើម្បីការពារជាតិមាតុភូមិ និងប្រជាជន ហេតុនេះហើយបានជាឆ្លៀតពេលវេលា មកសួរសុខទុក្ខ និងនាំយកវត្ថុអនុស្សាវរីយ៍ជាស្បៀងអា ហារនិងថវិកាមួយចំនួន ជូនបងប្អូននៅសមរភូមិមុខឱ្យបានមុនថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

សម្រាប់ ឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការកងពលតូចអន្តរាគមន៍ លេខ៨ នៃកងពលធំអន្តរាគមន៍លេខ៣
បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវត្តមានរបស់ ឯកឧត្តមបណ្ឌិត កៅ ថាច និងសហព័ន្ធស្រូវអង្ករ ព្រមទាំងសហការី ដែលតែងតែផ្សារភ្ជាប់ជាមួយនិងការសួរសុខទុក្ខ ដក់ការនាយទាហាន ពលទាហានកំពុងឈរជើងនៅតំបន់ប្រាសាទ ព្រះវិហារ។

បន្ទាប់ពីបានបញ្ចប់នូវពិធីសំណេះសំណា លជាមួយ និងការសួរសុខទុក្ខដល់នាយទាហាន និងនាយទាហានរងនៃកងពលធំអន្តរាគមន៍លេខ៣រួចមកឯកឧត្តមបណ្ឌិតប្រតិភូ បានអញ្ជើញចុះពិនិពិត្យមើលកន្លែងប្រមូលទិញនិង ស្តុកដំឡូងមីមួយកន្លែង និងទីតាំងធ្វើកសិកម្ម របស់នាយទាហានស្ថិតនៅឃុំសាអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលមានផ្ទៃដី១៦០ហិកតាផងដែរ៕


photo_2026-03-11_14-31-44 (2)
ឯកឧត្តម ចាន់ សីហា អញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ក្នុងសិក្ខាសាលាស្តីពី «អនុលោមភាពភូតគាមអនាម័យ និងវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ សម្រាប់ការនាំចេញ»

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ឯកឧត្តម ចាន់ សីហា អគ្គនាយករងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាគន្លឹះ ក្នុងសិក្ខាសាលាស្តីពី «អនុលោមភាពភូតគាមអនាម័យ និងវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញសម្រាប់ការនាំចេញ» នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ធុរកិច្ច ជាន់ទី១៥ នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦។ សិក្ខាសាលាដ៏មានសារៈសំខាន់ខាងលើនេះ ក៏មានការអញ្ជើញចូលរួមថ្លែងមតិស្វាគមន៍ និងបើកកម្មវិធីដោយឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា នាយកប្រតិបត្ដិនៃសហគ្រិនខ្មែរ និងបិទកម្មវិធី ដោយឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា។ ក្នុងឱកាសដ៏ថ្លៃថ្លានេះ ឯកឧត្តម ចាន់ សីហា អគ្គនាយករងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានចាត់ទុកសិក្ខាសាលានេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់លើកកម្ពស់ចំណេះដឹង និងការយល់ដឹងអំពីច្បាប់ស្តីពីភូតគាមអនាម័យ និងវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ។ ជាមួយគ្នានេះ ឯកឧតុ្តមបានបង្ហាញជំនឿថា សិក្ខាសាលានៅថ្ងៃនេះមិនមែនត្រឹមតែជាសិក្ខាសាលាប៉ុណ្ណោះទេ តែវាជាឱកាសដ៏សាកសមបំផុតសម្រាប់ម្ចាស់សហគ្រាស ក្រុមហ៊ុន និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ […]

Malta, 2021. Fish market
អង្គការស្បៀងអាហារ និងកសិកម្ម រៀបរាប់ពីការក្លែងបន្លំត្រី​ និងវិធីទប់ស្កាត់

ហាណូយ៖ យោងតាមរបាយការណ៍ថ្មីមួយ ដែលចេញផ្សាយដោយអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) បានរៀបរាប់ថា សព្វថ្ងៃនេះមានការក្លែងបន្លំត្រី ក្នុងទម្រង់ផ្សេងៗគ្នា កំពុងរីករាលដាលនៅក្នុងទីផ្សារជុំវិញពិភពលោក និងកំពុងបង្កគ្រោះថ្នាក់ដល់សុខភាពអ្នកទទួលទាន។ របាយការណ៍របស់អង្គការស្បៀងអាហារ និងកសិកម្ម ត្រូវបានធ្វើឡើងតាមរយៈកិច្ចសហប្រតិបត្តិការរវាងផ្នែកនេសាទ និងវារីវប្បកម្ម សហការជាមួយមជ្ឈមណ្ឌលបច្ចេកទេសនុយក្លេអ៊ែរ (IAEA) ស្តីពី «ការក្លែងបន្លំចំណីអាហារក្នុងវិស័យនេសាទ និងវារីវប្បកម្ម» បានផ្តល់នូវទិន្នភាពរួមនៃការក្លែងបន្លំ និងការពិនិត្យឡើងវិញ អំពីបច្ចេកទេសវិភាគថ្មីៗ ដើម្បីជួយរកឱ្យឃើញនូវចំណីអាហារក្លែងក្លាយនេះ។ ការក្លែងបន្លំត្រីត្រូវបានកំណត់នៅក្នុងរបាយការណ៍ថា “ជាចេតនាក្នុងគោលបំណងបញ្ឆោតអ្នកដទៃតាមប្រភេទនៃអំពើបោកបញ្ឆោត ហើយអាចបង្កហានិភ័យដល់ជីវៈចម្រុះ សុខភាពមនុស្ស ឬប្រព័ន្ធសេដ្ឋកិច្ច។ ប្រភេទសំខាន់ៗនៃការក្លែងបន្លំត្រី គឺការក្លែងបន្លំបន្ថែមពណ៌ ដើម្បីធ្វើឱ្យត្រីធូណាមើលទៅស្រស់ជាងមុន។ ការក្លែងបន្លំបង្គាដោយធ្វើពីម្សៅ, ការក្លែងបន្លំសាច់ក្តាមដោយធ្វើពីសាច់ចិញ្ច្រាំ, ការចែកចាយផលិតផលស្របច្បាប់នៅខាងក្រៅទីផ្សារគោលដៅ, ការបន្លំឈ្មោះត្រី, ការនេសាទហួសកម្រិត, ការលក់ត្រីទីឡាព្យាក្រហមជាត្រីអាំងកឺយក្រហម, និងការបន្លំដាក់ស្លាកប្រភពដើមមិនពិត រួមកាលបរិច្ឆេទផុតកំណត់ផងដែរ។ មិនមានការប៉ាន់ប្រមាណជាផ្លូវការណាមួយថា តើការក្លែងបន្លំមានទំហំទឹកប្រាក់ប៉ុន្មានទេ នៅក្នុងវិស័យជលផល និងវារីវប្បកម្មពិភពលោក ដែលមានតម្លៃសរុបចំនួន១៩៥ពាន់លានដុល្លារ ប៉ុន្តែការសិក្សាជាក់ស្តែងបង្ហាញថា ប្រហែល២០ភាគរយនៃពាណិជ្ជកម្ម អាចមានការក្លែងបន្លំខ្លះដែរ ជាពិសេសមានអត្រាខ្ពស់ជាងផលិតផលសាច់ និងផលិតផលបន្លែផ្លែឈើ ដែលភាគច្រើនដោយសារតែភាពចម្រុះនៃប្រភេទពូជសត្វនៅក្នុងវិស័យវារីវប្បកម្ម។ របាយការណ៍នេះគាំទ្រតម្រូវការដាក់ស្លាកឱ្យស៊ីសង្វាក់គ្នា ចាំបាច់រួមបញ្ចូលឈ្មោះជាវិទ្យាសាស្ត្រ ដែលអាចធ្វើទៅបាន និងមានប្រព័ន្ធតាមដានកាន់តែច្បាស់លាស់។ ការប្រើប្រាស់បច្ចេកទេសកម្រិតខ្ពស់ […]

image_2026-03-11_08-48-08
ឥណ្ឌូណេស៊ីចាប់ផ្តើមនាំចេញអង្ករទៅក្រៅប្រទេស ដើម្បីផ្គត់ផ្គង់អ្នកចូលរួមបុណ្យហាជ នៅមជ្ឈឹមបូព៌ា

ហ្សាការតា៖ ប្រទេសឥណ្ឌូណេស៊ី កាលពីសប្តាហ៍មុន បានចាប់ផ្តើមនាំចេញអង្ករផលិតក្នុងស្រុកចំនួន២ ២៨០តោន ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ជាលើកដំបូង ដើម្បីផ្គត់ផ្គង់ដល់មូស្លីមសាសនិកចូលរួមធ្វើធម្មយាត្រា ក្នុងរដូវហាជ (Hajj Pilgrims) នៅក្នុងតំបន់មជ្ឃឹមបូព៌ា។ រដ្ឋមន្ត្រីក្រសួងកសិកម្ម ឥណ្ឌូណេស៊ី លោក អានឌី អំារ៉ាម ស៊ូឡៃម៉ាន (Andi Amran Sulaiman) ដែលជាប្រធានទីភ្នាក់ងារស្បៀងអាហារជាតិឥណ្ឌូណេស៊ី បានស្ងើចសរសើរចំពោះសមិទ្ធិផលនេះដល់ក្រុមហ៊ុនរបស់រដ្ឋ និងកសិករទូទាំងប្រទេសឥណ្ឌូណេស៊ី។ ចំណែកប្រធានក្រុមហ៊ុនរដ្ឋគ្រប់គ្រង លោក អះម៉ាដ រីហ្សាល រាំដានី (Ahmad Rizal Ramdhani) បានពិពណ៌នាគំនិតផ្តួចផ្តើមនាំចេញអង្ករនេះថា ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់ជាងការធ្វើពាណិជ្ជកម្មទៅទៀត ដោយលោកបានបញ្ជាក់ថា “នេះជានិមិត្តរូបនៃសេចក្តីថ្លៃថ្នូរ និងមោទនភាពរបស់ប្រទេសជាតិយើង”។ លោកបានពន្យល់ថា ការនាំចេញអង្ករទាំងនេះនឹងត្រូវដឹកជញ្ជូនរួមគ្នាតែម្តង នូវផលិតផលអង្ករបានមកយកពីកសិករក្នុងស្រុក ការកិនកែច្នៃវេចខ្ចប់តាមស្តង់ដារខ្ពស់ និងបំពេញតាមស្តង់ដារគុណភាពយ៉ាងតឹងរ៉ឹង រួមទាំងសមាមាត្រគ្រាប់បាក់ច្រើនបំផុតត្រឹមប្រាំភាគរយ។ អង្ករទាំងអស់ត្រូវបានឆ្លងកាត់ការធ្វើតេស្តនៅមន្ទីរពិសោធន៍ ឃើញថា អនុលោមតាមស្តង់ដារនាំចេញរបស់អន្តរជាតិ និងមានវិញ្ញាបនបត្រហាឡាល់ផងដែរ។ ក្រសួងហាជ​ និងអ៊ុមរ៉ះ (Ministry of Hajj and Umrah) របស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត […]

photo_2026-03-11_08-03-08 (7)
កម្ពុជា និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ពិភាក្សាលើលទ្ធភាពពង្រីកទីផ្សារការងារ ការអភិវឌ្ឍជំនាញ និងការធ្វើសមាហរណកម្មអតីតពលករពីប្រទេសថៃ

ភ្នំពេញ៖ នៅទីស្តីការក្រសួង ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Jochen M. Schmittmann តំណាងប្រចាំតំបន់របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) សម្រាប់កម្ពុជា ឡាវ និងវៀតណាម។  កិច្ចពិភាក្សានេះ ផ្តោតលើបច្ចុប្បន្នភាពការងារ ផ្លាស់ប្តូរយោបល់លើការស្រូបទាញកម្លាំងពលកម្ម ការអភិវឌ្ឍជំនាញ ជាពិសេស ការធ្វើសមាហរណកម្មពលករទេសន្តរប្រវេសន៍មកពីប្រទេសថៃ។ ឯកឧត្ដមរដ្ឋមន្ត្រីបានថ្លែងអំណរគុណ បានវាយតម្លៃខ្ពស់ចំពោះជំនួបពិភាក្សាផ្លាស់ប្តូរទស្សនៈពីបច្ចុប្បន្នភាពស្ថានភាពទីផ្សារការងារ តម្រូវការជំនាញ និងកម្លាំងពលកម្ម ព្រមទាំងទស្សនវិស័យនៃការងារនាពេលខាងមុខ ចំពោះអតីតពលករដែលវិលត្រឡប់មកវិញ ដោយឯកឧត្តមបានគូសបញ្ជាក់ថា ការពិភាក្សានៅថ្ងៃនេះមានសារៈសំខាន់ និងទាន់ពេលវេលា ខណៈប្រទេសកម្ពុជាកំពុងបន្តពង្រឹងភាពធន់នៃទីផ្សារការងារ និងលើកកម្ពស់ប្រសិទ្ធភាពនៃប្រព័ន្ធអភិវឌ្ឍជំនាញ និងប្រព័ន្ធផ្គូផ្គងការងារ។ កឧត្ដម ហេង សួរ ក៏បានលើកឡើងពីកិច្ចអន្តរាគមន៍យ៉ាងទាន់ពេលវេលារបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយផ្តោតលើការផ្តល់សេវាកម្មទីផ្សារការងារជាក់ស្តែងសំខាន់ៗ ដូចជាការពង្រឹងតួនាទីទីភ្នាក់ងារជាតិមុខរបរ និងការងារ ក្នុងការប្រមូលព័ត៌មាននៃឱកាសការងារពីនិយោជក ហើយផ្សព្វផ្សាយឱកាសការងារ ព្រមទាំងការរៀបចំវេទិកាការងារ និងពិព័រណ៍ការងារនៅតាមមូលដ្ឋាន ជាពិសេសនៅតាមខេត្តជាប់ព្រំដែនកម្ពុជា-ថៃ សម្រាប់អតីតពលករ ជាមួយការផ្តល់ព័ត៌មានពីរបបសន្តិសុខសង្គម និងជម្រើសបណ្តុះបណ្តាលជំនាញផងដែរ។ ជាមួយគ្នានេះ […]

កាលវិភាគផ្សព្វផ្សាយ