ផ្លែបឺរអាហ្រ្វិកខាងត្បូង អាចនឹងមានកំណើននាំចេញទៅកាន់ទីផ្សារប្រទេសចិន

អន្តរជាតិ៖ អាហ្រ្វិកខាងត្បូងកំពុងទន្ទឹងរង់ចាំកំណើនការនាំចេញផ្លែបឺរទៅកាន់ប្រទេសចិន ក្នុងរដូវកាលខាងមុខ។ នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ទីផ្សារ​ចិន​បាន​បើក​ការ​នាំ​ចេញ​ផ្លែ​បឺរ​របស់​អាហ្វ្រិក​ខាង​ត្បូង។ ចាប់តាំងពីពេលនោះមក អាហ្រ្វិកខាងត្បូងបានដឹកជញ្ជូនផ្លែបឺរ ផ្ទុកក្នុងកុងតឺន័រទំហំ៤០ហ្វីតមួយគ្រឿង ដែលមានទម្ងន់សរុប២១តោន ទៅកាន់ប្រទេសចិន ក្នុងឆ្នាំ២០២៤។

ខណៈពេលដែលនេះតំណាងឱ្យត្រឹមតែ០,០៣ភាគរយនៃការនាំចេញផ្លែបឺរសរុបរបស់អាហ្រ្វិកខាងត្បូងចំនួនជាង៨ម៉ឺនតោន លោក ដេរិក ដុនគីន (Derek Donkin) នាយកប្រតិបត្តិនៃសមាគមអ្នកដាំដំណាំត្រូពិចអាហ្វ្រិកខាងត្បូងបានប្រាប់ថា ទីផ្សារចិនបង្ហាញពីឱកាសរីកចម្រើនដ៏ធំសម្រាប់អ្នកនាំចេញ និងកសិករអាហ្វ្រិកខាងត្បូង។

ចំណែកលោក ហាន បូយ៉ុម (Hans Boyum) នាយកពាណិជ្ជកម្មសម្រាប់ទ្វីបអាហ្រ្វិក ប្រចាំក្រុមហ៊ុន Westfalia Fruit ដែលជាក្រុមហ៊ុនដំបូងគេដែលនាំចេញផ្លែបឺរទៅប្រទេសកាន់ចិន បានយល់ស្របជាមួយនឹងការវាយតម្លៃរបស់លោក ដុនគីន ដែលបាននិយាយថា តម្រូវការផ្លែបឺរនៅក្នុងប្រទេសចិនត្រូវបានគេរំពឹងថា នឹងកើនឡើងជាលំដាប់ ជាពិសេសការយល់ដឹងរបស់អ្នកទទួលទានពីអត្ថប្រយោជន៍សុខភាពរបស់ផ្លែបឺរមានការកើនឡើង។

ការនាំចេញផ្លែបឺរដំបូងរបស់ក្រុមហ៊ុន Westfalia Fruit ត្រូវបានប្រើជាឧបករណ៍សម្រាប់វាស់ស្ទង់សមត្ថភាពរបស់ក្រុមហ៊ុនក្នុងការបំពេញតម្រូវការដ៏តឹងរ៉ឹងនៃពិធីការនាំចូលសម្រាប់ប្រទេសចិន ក៏ដូចជាការវាយតម្លៃការទទួលផ្លែបឺរនៅលើទីផ្សារប្រទេសចិន។

លោក បូយ៉ុម បាននិយាយថា៖’ដោយផ្អែកលើភាពជោគជ័យនៃកុងតឺន័រទីមួយ យើងមានទំនុកចិត្តក្នុងការបង្កើនការនាំចេញក្នុងឆ្នាំ២០២៥។ ទីផ្សារប្រទេសចិនកំពុងតែកើនឡើង​ ដោយសារចំណង់ចំណូលចិត្តអ្នកទទួលទានផ្លែបឺរ”។

ចំពោះបញ្ហាប្រឈមសំខាន់នាពេលបច្ចុប្បន្ន គឺផ្សព្វផ្សាយបង្កើនការយល់ដឹងដល់អ្នកទទួលទានអំពីចំណង់ចំណូលចិត្តចំពោះផ្លែបឺរ ព្រោះផ្លែបឺរនៅតែជាផលិតផលថ្មីនៅក្នុងប្រទេសចិន។ ហើយអ្នកផ្គត់ផ្គង់អាហ្រ្វិកខាងត្បូងក៏ប្រឈមនឹងការប្រកួតប្រជែងពីប្រទេសផ្សេងទៀត ដែលបានផ្គត់ផ្គង់ទីផ្សារអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ។

អាហ្រ្វិកខាងត្បូងក៏ទទួលបានទីផ្សារទៅកាន់ប្រទេសឥណ្ឌាសម្រាប់ផ្លែបឺរក្នុងឆ្នាំ២០២៤។ ទីផ្សារនេះក៏មានសក្តានុពលយ៉ាងខ្លាំងសម្រាប់អ្នកទទួលទានផ្លែបឺរដ៏ធំ។ ទោះជាយ៉ាងណាក៏ដោយ ដុនគីន បានទទួលស្គាល់ថា ពន្ធនាំចូលខ្ពស់៣០ភាគរយ ធ្វើឱ្យមានការលំបាកសម្រាប់អាហ្វ្រិកខាងត្បូង ក្នុងការប្រកួតប្រជែងជាមួយប្រទេសតង់ហ្សានី ដែលរីករាយនឹងការចូលទៅកាន់ប្រទេសឥណ្ឌាដោយគ្មានពន្ធ។ ខណៈពន្ធ​នាំ​ចូល​ទៅ​ប្រទេស​ចិន​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នៅត្រឹម​៧ភាគរយ។

លោក ដុនគីន បាននិយាយថា៖’កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអាហ្វ្រិកខាងត្បូង និងឥណ្ឌាគឺចាំបាច់ណាស់សម្រាប់ឧស្សាហកម្មផ្លែបឺរអាហ្រ្វិកខាងត្បូង ដើម្បីទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីការទទួលបានថ្មីនេះ”។

៩៥ភាគរយនៃការនាំចេញផ្លែបឺររបស់អាហ្រ្វិកខាងត្បូងមានគោលដៅសម្រាប់សហភាពអឺរ៉ប ចក្រភពអង់គ្លេស រុស្ស៊ី និងរដ្ឋបាល់ទិក។ ហើយប្រហែល២,៥ ភាគរយមានទិសដៅសម្រាប់មជ្ឈិមបូព៌ា។

យោងតាមទិន្នន័យរបស់សមាគមអ្នកដាំផ្លែបឺរអាហ្រ្វិកខាងត្បូងឆ្នាំ២០២៣ អាហ្វ្រិកខាងត្បូង មានផ្ទៃដីសម្រាប់ដាំដំណាំបឺរប្រហែល១៩​ ៥០០ហិកតា ហើយជារៀងរាល់ឆ្នាំដាំបានប្រមាណ៨០០ហិកតា៕


photo_2025-10-21_15-27-44
ឧទ្យានវប្បធម៌តេជោ​​ចូលរួមផ្សព្វផ្សាយ​ពីវប្បធម៌ និង​​​ម្ហូបអាហារ​​ខ្មែរឱ្យ​កាន់តែទូលំទូលាយ​ នៅលើពិភពលោក​

ដោយ ឡុង សារេត ខេត្តកណ្តាល៖ ឧទ្យាន​វប្បធម៌តេជោ ​​​ដែល​រៀបចំ​លើផ្ទៃដី​ប្រមាណ​ប្រាំពីរហិកតា ​ស្ថិតនៅក្នុង​ទីតាំង​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ​​ ​​បាននិង​កំពុង​ដើរតួកាន់តែសំខាន់​ក្នុងការចូលរួមផ្សព្វផ្សាយ​អំពីវប្បធម៌ និងមុខម្ហូបអាហារ​​​ខ្មែរឱ្យកាន់តែទូលំទូលាយ នៅលើពិភពលោក ​តាមរយៈ​ភ្ញៀវទេសចរណ៍​​អន្តរជាតិ​​។ យោងតាម​ប្រធានប្រតិបត្តិ​នៃឧទ្យានវប្បធម៌តេជោ បានឱ្យដឹង​ថា​ នៅក្នុងគម្រោងផែនការអភិវឌ្ឍន៍​​ឧទ្យានវប្បធម៌តេជោ​ នៅលើផ្ទៃ​​ប្រាំពីរហិកតា ​សម្រេច​បានលទ្ធផល​ប្រមាណ​​​១០ភាគរយ​ហើយ នៅលើទំហំផ្ទៃដីសរុប​​ ដោយ​បែងចែកជាបីទីតាំង​ធំ​ៗ ក្នុងនោះមានទីតាំង​​រូបសំណាក​ព្រះវិស្ណុ , ទីតាំង​ផ្សារបៃតង និងទីតាំងបង្ហាញ​វត្ថុអនុស្សាវរីយ៍​យ៉ាងសំបូរបែប ​ដែលជាផលិតផល​ក្នុងស្រុក​។​ ​ អ្នកស្រី ម៉ៃ សុខច័ន្ទ​មរកត ប្រធានប្រតិបត្តិ​នៃឧទ្យាន​វប្បធម៌តេជោ បានឱ្យដឹង​ថា ​គំនិតផ្តួចផ្តើម​បង្កើត​ឱ្យមាន​​ឧទ្យានវប្បធម៌តេជោនេះឡើង គឺ​​ចង់បង្ហាញពីឱ្យឃើញនូវវប្បធម៌ខ្មែរ​ទៅកាន់ភ្ញៀវ​ទេសចជាតិ និងអន្តរជាតិ​ អាចមកទស្សនានៅ​​ទីនេះ​ ​បាន​ទាំងវប្បធម៌​បែបបុរាណ និងបែបសម័យ​ទំនើប​ ដោយគ្រាន់តែ​ភ្ញៀវជាតិ និងអន្តរជាតិ​ដើរចេញពីព្រលាន​ ឬនៅមុនពេលមួយម៉ោង​នៃ​ការចេញដំណើរហោះហើរ ពួកគាត់អាចស្វែងយល់ពីវប្បធម៌ខ្មែរនៅទីនេះបាន​។ អ្នកស្រី​បានបន្ថែម​ថា ក្រៅពីផ្សព្វផ្សាយ​អំពីវប្បធម៌​ខ្មែរទៅដល់​ភ្ញៀវទេសចរបរទេស។ នៅក្នុងបរិវេណ​ឧទ្យាន​វប្បធម៌តេជោ​ ក៏មាន​ការបង្ហាញ​ពីមុខម្ហូប​ខ្មែរ​ប្រចាំនៅតាមតំបន់ដល់​ភ្ញៀវជាតិនិងអន្តរជាតិ​​ដល់ផងដែរ។ ដូច្នេះ​អ្វីដែល​បានរៀបចំនៅទីនេះ​វាអាចជួយបង្ហាញទៅកាន់ពិភពលោក ​ឬពលរដ្ឋខ្មែរ​ ដែលបានរស់នៅ​​ក្រៅប្រទេសឱ្យបាន​​ដឹងកាន់តែ​​ទូលំទូលាយ​ និងចង់មកទស្សនា​នៅទីនេះ​កាន់តែច្រើន​​។ ជាក់ស្តែង​ នៅក្នុងមួយរយៈពេល​ដែល​ឧទ្យានវប្បធម៌តេជោបើកផ្តល់សេវា​ ​សម្រាប់​ពលរដ្ឋរស់នៅបរទេស​ ពេល​បានមកដល់ គឺ​មានការសប្បាយជាមួយទេសភាព ​វប្បធម៌ ​និងការបរិភោគ​នូវ​ម្ហូបខ្មែរ​។ អ្នកស្រី […]

pabda-fish
បង់ក្លាដែសនាំចេញត្រីទៅឥណ្ឌាជិត១៤លានគីឡូក្រាម រកចំណូលបានជាង៣៨លានដុល្លារ

ក្រុងដាកា៖ ការនាំចេញត្រីរបស់ប្រទេសបង់ក្លាដែស ទៅកាន់ប្រទេសឥណ្ឌា បានកើនឡើងយ៉ាងខ្លាំងព្រោះមានតម្រូវការកាន់តែខ្ពស់ ដោយអាចរកប្រាក់ចំណូលពីការនាំចេញកើនឡើងរហូតដល់១២,៨៨លានដុល្លារ ខណៈការនាំចូលត្រីពីប្រទេសឥណ្ឌាបានធ្លាក់ចុះចំនួន៩,៦៨លានដុល្លារ រវាងឆ្នាំឆ្នាំ២០២៤-២០២៥។ យោងតាមទិន្នន័យផ្លូវការណ៍ បានឱ្យដឹងថា ប្រទេសបង់ក្លាដែស បាននាំចេញត្រីចំនួន១៣,៧៤លានគីឡូក្រាម ទៅកាន់ប្រទេសឥណ្ឌារវាងឆ្នាំ២០២៤​-២០២៥ ដែលមានតម្លៃជាទឹកប្រាក់ចំនួន៣៨,៣៥លានដុល្លារ គឺប្រហែល៨៨ភាគរយ​ ជាប្រភេទត្រីត្រឱន ខណៈប្រភេទត្រី​ចង្វាមានបរិមាណប្រហែលបួនភាគរយប៉ុណ្ណោះ។ ផ្ទុយទៅវិញ ការនាំចូលប្រភេទត្រីគល់រាំង និងប្រភេទត្រីសមុទ្រពីប្រទេសឥណ្ឌា បានធ្លាក់ចុះយ៉ាងខ្លាំង។  ក្រុមមន្ត្រីជលផលសន្មត់ថា ការកើនឡើងនៃការនាំចេញរបស់ប្រទេសបង់ក្លាដែស ដោយសារតម្រូវការកំពុងតែកើនឡើងសម្រាប់បុណ្យសាសនានៅក្នុងប្រទេសឥណ្ឌា ជាពិសេសប្រភេទត្រីត្រឱនតែម្តង។ រវាងឆ្នាំ២០២៣-២០២៤ ប្រទេសបង់ក្លាដែស បាននាំចេញត្រីទៅកាន់ប្រទេសឥណ្ឌា ក្នុងបរិមាណចំនួន៨,២៩លានគីឡូក្រាម ដោយគិតជាទឹកប្រាក់មានចំនួន២៥,៤៦លានដុល្លារ ហើយភាគច្រើន គឺជាប្រភេទត្រីត្រឱន។ ទន្ទឹមនឹងនេះដែរ ការនាំចូលត្រីពីប្រទេសឥណ្ឌា បានធ្លាក់ចុះយ៉ាងខ្លាំង ដែលក្នុងអំឡុងឆ្នាំ២០២៤-២០២៥ បង់ក្លាដែសបាននាំចូលត្រីចំនួន១៧,១១លានគីឡូក្រាម គិតជាទឹកប្រាក់ចំនួន៧,៦៦លានដុល្លារ បើធៀបនឹងឆ្នាំ២០២៣-២០២៤ មានបរិមាណ៣៥,៤០លានគីឡូក្រាម គិតជាទឹកប្រាក់ចំនួន១៧,៣៤លានដុល្លារ។ ទោះបីការនាំចេញត្រីទៅកាន់ប្រទេសឥណ្ឌាមានការកើនឡើង និងមានប្រាក់ចំណូលខ្ពស់ក៏ដោយ ម្ចាស់កសិដ្ឋានចិញ្ចឹមត្រីមួយចំនួននៅក្នុងប្រទេសបង់ក្លាដែស បាននិយាយត្អូញត្អែរអំពីការកើនថ្លៃដើមផលិត​ ដែលធ្វើឱ្យកសិករពិបាករកប្រាក់ចំណេញ។ ម្ចាស់កសិដ្ឋានរូបនេះ បាននិយាយថា «​តម្លៃ​ផលិតកម្ម​បាន​កើនឡើង​ខ្លាំង​ដោយសារ​តម្លៃ​ចំណី ថាមពលអគ្គិសនី និង​កម្លាំង​ពលកម្ម​កាន់តែ​ខ្ពស់​»​។ យោងតាមមន្ត្រីជលផល និងកសិករក្នុងប្រភេទបង់ក្លាដែស បានឱ្យដឹងថា ផលិតកម្មចិញ្ចឹមត្រីត្រឱន នៅក្នុងប្រទេសបង់ក្លាដែស […]

photo_2025-10-20_11-44-17
ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំប្រតិភូធនាគារ ARDBចេញដំណើរទៅទីក្រុងម៉ាកាវប្រទេសចិន ដើម្បីដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសមាគម ADFIAPលើកទី៩៩

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP​) បានដឹកនាំប្រតិភូតំណាងធនាគារ ARDB ចេញដំណើរទៅទីក្រុងម៉ាកាវនៃប្រទេសចិន ដើម្បីដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសមាគម ADFIAP លើកទី៩៩ និងចូលរួមជាអធិបតីក្នុងវេទិកា ADFIAP-AADFI Joint International CEO Forum 2025 និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥។ ឆ្លៀតក្នុងឱកាសនេះ, ឯកឧត្តមបណ្ឌិត កៅ ថាច នឹងចូលរួមក្នុងកម្មវិធី ADFIAP Development Finance Fellowship Program ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ដែលផ្តល់ឱកាសដល់ថ្នាក់ដឹកនាំ និងគណៈគ្រប់គ្រងជាន់ខ្ពស់នៃគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់ ចែករំលែកចំណេះដឹង និងបទពិសោធ ពាក់ព័ន្ធនឹងការដឹកនាំ ព្រមទាំងនវានុវត្តន៍នានាក្នុងការផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍។ កិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃសមាគម ADFIAP លើកទី៩៩ នឹងផ្តល់នូវវេទិកាដ៏សំខាន់មួយដល់សមាជិក ក្រុមប្រឹក្សាភិបាលរបស់សមាគមក្នុងការត្រួតពិនិត្យទៅលើវឌ្ឍនភាពការងារ និងការផ្តួចផ្តើមនានា, ពិភាក្សា […]

image_2025-10-20_11-18-12
ភូមាបង្កើតសមាគមអ្នកដាំ និងអ្នកនាំចេញផ្លែទុរេន ទៅកាន់ទីផ្សារអន្តរជាតិ

ណៃពិដោរ៖ ប្រទេសភូមា គ្រោងបង្កើតសមាគមអ្នកដាំ និងអ្នកនាំចេញផ្លែទុរេន ដើម្បីបង្រួបបង្រួមអ្នកផលិតក្នុងតំបន់ និងពង្រឹងតួនាទីរបស់ប្រទេសក្នុងពាណិជ្ជកម្មផ្លែទុរេននៅលើពិភពលោក។ គំនិតផ្តួចផ្តើមនេះនឹងច្របាច់បញ្ចូលគ្នានូវក្រុមអ្នកដាំទុរេនមកពីតំប់សំខាន់ៗមួយចំនួន ដែលសព្វថ្ងៃនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់សមាគមអ្នកផលិត និងនាំចេញបន្លែផ្លែឈើ ភូមា។ នៅពេលបានចុះបញ្ជីជាផ្លូវការជាមួយអគ្គនាយកដ្ឋានចុះបញ្ជីក្រុមហ៊ុន និងវិនិយោគ សមាគមថ្មីនេះនឹងសម្របសម្រួលសកម្មភាពនាំចេញផ្លែទុរេន​ ដែលមានគុណភាពស្តង់ដារ និងគាំទ្រដល់ការនាំចូលចេញប្រកួតប្រជែងលើទីផ្សារសម្រាប់អ្នកដាំទុរេនទូទាំងប្រទេសភូមា។ យោងតាមប្រធានសមាគមអ្នកផលិត និងនាំចេញបន្លែផ្លែឈើ ភូមា បានឱ្យដឹងថា សមាគមអ្នកដាំ និងអ្នកនាំចេញផ្លែទុរេន នឹងពង្រឹកសមត្ថភាពអ្នកដាំ និងអ្នកនាំចេញនូវស្តង់ដារច្បាស់លាស់ និងលើកកម្ពស់ការប្រកួតប្រជែងរបស់ប្រទេសផ្លែទុរេនភូមានៅក្នុងទីផ្សារអន្តរជាតិ។ សមាគមអ្នកដាំ និងអ្នកនាំចេញផ្លែទុរេន ភូមា​​ នឹងចូលរួមចំណែកជាមួយសមាគមអ្នកផលិត និងអ្នកនាំចេញបន្លែផ្លែឈើភូមា ដែលនាពេលកន្លងមកធ្លាប់សហការគ្នាក្នុងការត្រួតពិនិត្យមើលមេរោគ ឬសំណល់ថ្នាំពុលនៅបន្លែផ្លែឈើឱ្យបានត្រឹមត្រូវសម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ នាយកដ្ឋានកសិកម្មនៅភាគខាងត្បូងរដ្ឋសាន បានបើកសិក្ខាសាលាមួយ ដើម្បីស្វែងយល់ពីតម្រូវការត្រួតពិនិត្យ និងបទដ្ឋានសុវត្ថិភាពរបស់អគ្គនាយកដ្ឋានគយចិន។  ដូច្នេះ ការងារនេះត្រូវតែសហការគ្នារវាងសមាគមអ្នកផលិត និងអ្នកនាំចេញបន្លែផ្លែឈើ ដើម្បីពង្រឹងស្តង់ដាររបស់ខ្លួនឱ្យស្របនឹងស្តង់ដារនាំចេញរបស់បរទេស។ ប្រធានសមាគមអ្នកផលិត និងអ្នកនាំចេញបន្លែផ្លែឈើភូមា បានបង្កើតក្រុមហ៊ុនសាធារណៈសម្រាប់កសិករមួយ ដែលមានទិសដៅសម្រាប់នាំចេញផលិតផលកសិកម្មទៅកាន់ប្រទេសសិង្ហបុរី ម៉ាឡេស៊ី និងប្រទេសថៃ នៅក្នុងពេលខាងមុខនេះ  ដោយខិតខំគាំទ្រឱ្យមានការនាំចូលជីកសិកម្ម និងថ្នាំសម្លាប់សត្វល្អិតផងដែរ ដើម្បីផ្គត់ផ្គង់ដល់អ្នកដាំដុះ។ ចំណែកស្ថានទូត​ចិន​ប្រចាំ​ប្រទេសភូមា ​បាន​និយាយ​ថា កន្លងមកថ្មីៗនេះ […]

កាលវិភាគផ្សព្វផ្សាយ