បច្ចេកវិទ្យា​សម្រាប់​​វិស័យ​កសិកម្ម​របស់​អាមេរិក ​​អភិវឌ្ឍឥតឈប់ឈរ ដើម្បីបង្កភាពងាយស្រួល និងកាន់តែមានប្រសិទ្ធភាព

bg-MIT-pesticides-1-632x355

អាម៉េរិក៖ កសិកម្ម នៅតែជាឧស្សាហកម្មឈានមុខគេមួយនៅក្នុងសហរដ្ឋអាមេរិក ដោយបានផ្តល់ចំណីអាហារដល់ពលរដ្ឋរបស់ខ្លួនអស់ជាច្រើនសតវត្សមកហើយ និងបានក្លាយជាកន្លែងសាកល្បងសម្រាប់ការច្នៃប្រឌិតផ្នែកបច្ចេកវិទ្យាផ្សេងៗ​ នាពេលបច្ចុប្បន្ននេះ។

សព្វ​ថ្ងៃនេះ​ វិស័យ​កសិកម្ម​របស់​សហរដ្ឋ​អាមេរិក​កំពុងតែ​អភិវឌ្ឍ​យ៉ាង​សកម្ម និងគួរឱ្យកត់សម្គាល់ ។ បច្ចេកវិទ្យានេះបានជះឥទ្ធិពលជាវិជ្ជមានយ៉ាងខ្លាំងដល់ឧស្សាហកម្មទាំងមូល ដោយបានប្រែក្លាយទៅជាធាតុផ្សំសម្រាប់បង្កើតប្រព័ន្ធសេដ្ឋកិច្ចរបស់ប្រទេសអាម៉េរិក។

ការអភិវឌ្ឍឧស្សាហកម្មកសិកម្មរបស់សហរដ្ឋអាម៉េរិក មានកម្រិតខ្ពស់ណាស់ ដូចជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់កសិកម្មដល់ទីកន្លែងតែម្តង។ នៅគ្រប់រដ្ឋទាំងអស់ មានផ្លូវហាយវេខ្វាត់ខ្វែងជាច្រើនត្រូវបានសាងសង់សម្រាប់ឧស្សាហកម្មនេះ ដោយតភ្ជាប់កសិដ្ឋានជាមួយទីក្រុងក្បែរៗ ឃ្លាំងសម្រាប់រក្សាទុកគ្រាប់ធញ្ញជាតិ បន្លែ ផ្លែឈើ និងផលិតផលបសុសត្វ ប្រព័ន្ធផ្គត់ផ្គង់ទឹក មានដូចជា​អាងស្តុកទឹក អណ្តូង ស្ថានីយ៍បូមទឹកសម្រាប់ស្រោចដំណាំ។

ចំណែកហេដ្ឋារចនាសម្ព័ន្ធថាមពលសម្រាប់វិស័យកសិកម្មក៏មានគ្រប់គ្រាន់ដែរ​​ ដូចជាបំពង់បង្ហូរឧស្ម័ន បណ្តាញថាមពល និងថាមពលដើរដោយព្រះអាទិត្យ​ និងកម្លាំងខ្យល់។  ចំណែករោងចក្រសម្រាប់កែច្នៃផលិតផលសម្រេច កន្លែងលក់ទំនិញ មានដូចជារផ្សារលក់ដុំ លក់រាយ និងមន្ទីរពិសោធន៍សម្រាប់ការត្រួតពិនិត្យគុណភាពចំណីអាហារក៏មានគ្រប់គ្រាន់ដែរ។

តាមរយៈបច្ចេកវិទ្យា ស្ទើរគ្រាប់ដំណើរការផលិត​ កែច្នៃ វេចខ្ចប់ រក្សាតទុក និងចែកចាយ ស្ទើរតែដំណើរការដោយស្វ័យប្រវត្តិ និងមានសារៈសំខាន់ណាស់ក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងឧស្សាហកម្មផ្សេងទៀតនៅក្នុងសហរដ្ឋអាមេរិក។

បច្ចេកវិទ្យាអាចជួយកាត់បន្ថយកត្តាប្រើមនុស្ស ដែលសព្វថ្ងៃនេះ ឧបករណ៍ទំនើបៗជាច្រើនត្រូវបានយកទៅប្រើនៅក្នុងគ្រប់វិស័យកសិកម្ម ដូចជាឧបករណ៍ចាប់សញ្ញាផ្សេងៗ ដែលប្រមូលព័ត៌មានចាំបាច់ និងអាចដ់រដោយស្វ័យប្រវត្តិនូវដំណើរការនៃការសាបព្រួស ការស្រោចទឹក ការប្រមូលផល ការគ្រប់គ្រងសត្វល្អិត ការត្រួតពិនិត្យគុណភាពដី ការត្រួតពិនិត្យស្ថានភាពនៃវាលស្រែជាដើម។  ជាពិសេសបច្ចេកវិទ្យាជួយកែលម្អគុណភាពនៃផលិតផល និងបង្កើនការប្រកួតប្រជែងនៅលើទីផ្សារពិភពលោក។

បច្ចេកវិជ្ជាទំនើប មានដូចជាការប្រើបញ្ញាសិប្បនិមិត្តដើម​ ដែលថ្មីៗនេះត្រូវដាក់បញ្ចូលទៅក្នុងវិស័យកសិកម្មរបស់សហរដ្ឋអាមេរិក។  គ្មាននរណាម្នាក់ដឹងពីដែនកំណត់នៃសមត្ថភាពរបស់បញ្ញាសិប្បនិមិត្តនៅឡើយទេ។  ដូច្នេះហើយ គ្មានការងឿងឆ្ងល់ទេថា បញ្ហាសុប្បនិមិត្ត អាចក្លាយជាធាតុផ្សំដ៏សំខាន់នៃការអភិវឌ្ឍបន្ថែមទៀតរបស់ឧស្សាហកម្មកសិកម្មនេះ។ បច្ចេកវិទ្យានេះត្រូវបានប្រើប្រាស់ក្នុងកិច្ចការជាច្រើនក្នុងវិស័យកសិកម្មរបស់សហរដ្ឋអាមេរិក។  វាត្រូវបានប្រើដើម្បីវិភាគទិន្នន័យ ដែលប្រមូលបានពីឧបករណ៍ចាប់សញ្ញាផ្សេងៗ ដូចជាអំពីសីតុណ្ហភាព សំណើម ស្ថានភាពដី។ល។​ និងធ្វើការសម្រេចចិត្តត្រឹមត្រូវ ដើម្បីបង្កើនទិន្នផលដំណាំ កាត់បន្ថយការចំណាយ និងកាត់បន្ថយកំហុសឆ្គង។

បញ្ញាសិប្បនិមិត្ត ក៏ជួយជ្រើសរើសទីកន្លែងសម្រាប់ដាំគ្រាប់ពូជ កំណត់ជីដ៏ល្អ និងផលិតផលកម្ចាត់សត្វល្អិត ទស្សន៍ទាយទិន្នផលដំណាំ និងបង្កើនប្រសិទ្ធភាពផ្នែកដឹកជញ្ជូន។  បើគ្មានបច្ចេកវិជ្ជានេះទេ វានឹងពិបាក ឬមិនអាចធ្វើកិច្ចការទាំងអស់ខាងលើបាន។  ដូច្នេះ បញ្ញាសិប្បនិមិត្តកំពុងក្លាយជាធាតុផ្សំដ៏សំខាន់នៃការអភិវឌ្ឍឧស្សាហកម្មកសិកម្មទាំងមូលរបស់សហរដ្ឋអាមេរិកយ៉ាងឆាប់រហ័ស។

បច្ចេកវិទ្យាទំនើបជួយផ្លាស់ប្តូរយ៉ាងខ្លាំងដល់វិស័យកសិកម្មរបស់សហរដ្ឋអាមេរិក និងបើកឱកាសថ្មីសម្រាប់ការអភិវឌ្ឍវិសយកសិកម្ម​ដោយ​ជោគជ័យ​បំផុត។  ចំណែកពាក់ព័ន្ធនឹងវិធីសាស្រ្តកសិកម្មក្នុងផ្ទះសំណាញ់វិញ បច្ចេកវិទ្យាជួយផ្តល់ឱ្យនូវបរិមាណចាំបាច់នៃពន្លឺ ទឹក និងជី ដែលអាចជួយបង្កើនទិន្នផល និងជៀសវាងបញ្ហាផ្សេងៗបង្កឡើងដោយសត្វល្អិតចម្រៃ។

អត្ថប្រយោជន៍ចម្បងនៃបច្ចេកវិទ្យានេះ គឺសមត្ថភាពគ្រប់គ្រងផលិតផលកសិកម្មក្នុងបរិមាណមិនឱ្យច្រើនលើសពីបរិមាណកំណត់។  ប៉ុន្តែ នៅក្រោមលក្ខខណ្ឌជាក់លាក់ បច្ចេកវិទ្យាអាចធ្វើបានសូម្បីតែនៅក្នុងតំបន់ទីក្រុង ដោយជួយសម្រួលដល់ការទំនាក់ទំនងនានាក្នុងទីក្រុង និងកាត់បន្ថយថ្លៃដើមនៃការដឹកជញ្ជូនផលិតផលសម្រេច ទៅកាន់ហាងលក់ និងទីផ្សារ។

ល្បឿន​នៃ​ការ​អភិវឌ្ឍ​វិស័យកសិកម្ម​ផ្នែកគ្រប់គ្រងជីសរីរាង្គ ដែលផលិតពីសារធាតុសុវត្ថិភាពសម្រាប់មនុស្ស និងធម្មជាតិ។  សមាសធាតុទាំងនេះបង្កើនទិន្នផលដំណាំ និងមិនបំពុលបរិស្ថាន។  បច្ចេកវិជ្ជាជីវសាស្រ្តក៏អនុញ្ញាតឱ្យទទួលបានប្រភេទដំណាំថ្មីៗផងដែរ ដែលមានភាពធន់ទៅនឹងលក្ខខណ្ឌខាងក្រៅ ដូចជាសីតុណ្ហភាពទាបពេក ឬខ្ពស់ពេក សំណើមលើសលប់ពេក ឬស្ងួតខ្លាំងពេក។  ការលេចឡើងនៃដំណាំធន់នឹងជំងឺ គឺជាសមិទ្ធផលមួយទៀតនៃបច្ចេកវិទ្យាជីវសាស្ត្រ។  រុក្ខជាតិទាំងនេះ មិនតម្រូវឱ្យមានការកែច្នៃបន្ថែមទេ ហើយតែងតែផ្តល់ផលខ្ពស់ និងនាំមកនូវប្រាក់ចំណូលខ្ពស់ជាប់លាប់ និងផ្តល់ឱ្យឧស្សាហកម្មនូវមូលនិធិ ដែលចាំបាច់សម្រាប់ការអភិវឌ្ឍបន្ថែមទៀត។

ដោយសារបច្ចេកវិជ្ជាទំនើប និងសមត្ថភាពក្នុងការសម្របខ្លួនបានយ៉ាងឆាប់រហ័សទៅនឹងលក្ខខណ្ឌប្រែប្រួល ការរួមបញ្ចូលគ្នានៃកត្តាទាំងអស់នេះបានអនុញ្ញាតឱ្យកសិកម្មរបស់សហរដ្ឋអាមេរិកវ៉ាដាច់ឧស្សាហកម្មជាច្រើនទៀតក្នុងការអភិវឌ្ឍ និងក្លាយជាចំណែកដ៏សំខាន់នៃសេដ្ឋកិច្ចរបស់អាម៉េរិក៕


image_2026-11-18_16-01-01
កូរ៉េខាងត្បូងគ្រោងវិនិយោគ១៦៣លានដុល្លារ សាងសង់រោងចក្រផលិតអាហារនៅវៀតណាម

ហាណូយ៖ ក្រុមហ៊ុនផលិតចំណីអាហារដ៏ធំ របស់កូរ៉េខាងត្បូង កាលពីសប្ដាហ៍មុន បានប្រកាសផែនការសាងសង់រោងចក្រផលិតចំណីមួយ ដែលមានទុនវិនិយោគ១៦៣លានដុល្លារ នៅទីក្រុងបាក់និញ (Bac Ninh) ភាគខាងជើងប្រទេសវៀតណាម ដើម្បីពង្រីកសមត្ថភាពផលិត សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងតំបន់អាស៊ាន និងនាំចេញទៅកាន់ទ្វីបអឺរ៉ុប។ ក្រុមហ៊ុនផលិតចំណីអាហាររបស់កូរ៉េឈ្មោះសាមយ៉ាង ហ្វូដស៍ (Samyang Foods) គឺជាអ្នកផលិតមីកញ្ចប់ដ៏ពេញនិយមម៉ាក ប៊ុលដាក់ (Buldak) នឹងមានសមត្ថភាពដំឡើងខ្សែសង្វាក់ផលិតកម្មរហូតដល់៨ខ្សែ ហើយនឹងក្លាយជាមូលដ្ឋានផលិតកម្មនៅក្រៅប្រទេស ដែលគ្រោងនឹងចាប់ផ្តើមប្រតិបត្តិការនៅចុងឆ្នាំ២០២៦។ យោងតាមការលើកឡើងរបស់ក្រុមហ៊ុន បានឱ្យដឹងថា ការវិនិយោគនេះនឹងកាត់បន្ថយការពឹងផ្អែកលើតំបន់ផលិតកម្មតែមួយ ចំពេលមានភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយជាសកល។ក្រុមហ៊ុនបានជ្រើសរើសយកប្រទេសវៀតណាម ដោយសារថ្លៃដើមផលិតកម្មមានការប្រកួតប្រជែងល្អ ជាពិសេសមានវត្ថុធាតុដើមសំខាន់ៗ ដូចជាម្សៅស្រូវសាលី និងប្រេងដូង។ ក្រុមហ៊ុនក៏បានលើកឡើងពីបណ្តាញដឹកជញ្ជូនដ៏មានអំណោយផល ទីតាំងភូមិសាស្ត្រល្អ ដែលអាចឱ្យរោងចក្រនេះផ្គត់ផ្គង់ផលិតផលទៅកាន់ទីផ្សារអាស៊ាន និងអឺរ៉ុបបានយ៉ាងមានប្រសិទ្ធភាព។ ក្រុមហ៊ុន សាមយ៉ាង បានបន្ថែមថា ថ្លៃដើមវិនិយោគ ការចំណាយសម្រាប់ប្រតិបត្តិការ និងនីតិវិធីសាងសង់នៅប្រទេសវៀតណាម មានលក្ខណៈប្រកួតប្រជែងជាងនៅសហរដ្ឋអាមេរិក និងអឺរ៉ុប។ ដើម្បីអនុវត្តគម្រោងនេះ ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនបានអនុម័តការវិនិយោគទឹកប្រាក់ចំនួន៩៨លានដុល្លារ ដែលគ្រោងនឹងដំណើរការក្រោមឈ្មោះ សាមយ៉ាង ហ្វូដស៍ បាក់និញ អិលអិលស៊ី (Samyang Foods Bac Ninh […]

sean-catching-big-jeff-head-coho-salmon-1024x563
អង្គការការពារសុខមាលភាពត្រី នៅអាម៉េរិក ដាក់ឱ្យប្រើស្តង់ដារថ្មីសម្រាប់ត្រីសាម៉ុន

វ៉ាស៊ីនតោន៖​ អង្គការការពារសុខមាលភាពត្រី នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក បានដាក់ឱ្យប្រើប្រាស់ស្តង់ដារថ្មី ស្តីពីសុខុមាលភាពសត្វ ដែលកំណត់ជាក់លាក់សម្រាប់ពូជត្រីសាម៉ុងមួយប្រភេទ ក្រោមវិញ្ញាបនបត្របញ្ជាក់សតង់ដារសម្រាប់វិស័យវារីវប្បកម្ម។ អង្គការផ្តល់វិញ្ញាបនបត្របែបមនុស្សធម៌អន្តរជាតិ (Certified Humane International) ដែលជាអង្គការ នៅតំបន់អាមេរិកឡាទីន និងអាស៊ី បានវាយតម្លៃលើដំណាក់កាលផ្សេងៗនៃដំណើរការផលិតកម្ម រួមមាន ការសម្លាប់​ និងការគ្រប់គ្រងត្រីក្នុងអំឡុងពេលចិញ្ចឹម ការដឹកជញ្ជូន និងនីតិវិធីនៃការប្រមូលផល។ គោលបំណងចម្បង គឺដើម្បីកំណត់លក្ខខណ្ឌតម្រូវ ដែលជួយណែនាំក្នុងការគ្រប់គ្រង និងវាយតម្លៃស្ថានភាពសុខុមាលភាពរបស់ពូជសត្វត្រី​សាលមុន ម្ស៉ាង​​ មានឈ្មោះថា កូហូ (Coho)។ ស្តង់ដារថ្មីនេះ បានគិតគូរពីលក្ខណៈពិសេស និងអត្តសញ្ញាណជីវសាស្ត្ររបស់ត្រីសាលមុន​ កូហូ ដែលខុសពីស្តង់ដារទូទៅសម្រាប់ត្រីសាម៉ុនផ្សេងទៀត ដែលធ្លាប់ត្រូវបានកំណត់នាពេលកន្លងមក។ យោងតាមអ្នកជំនាញផ្នែកវារីវប្បកម្ម បានបញ្ជាក់ថា ឯកសារស្រាវជ្រាវបែបវិទ្យាសាស្ត្រមួយចំនួនទាក់ទងនឹងពូជត្រី កូហូ គឺផ្អែកលើការសិក្សាអំពីត្រីសាម៉ុន ក្នុងមហាសមុទ្រអាត្លង់ទិក ដែលកំណត់លក្ខណៈវិនិច្ឆ័យផ្តោតលើលក្ខណៈជាក់លាក់របស់ប្រភេទសត្វនីមួយៗ។ ការរៀបចំស្តង់ដារនេះ ក៏បានយកតាមបទពិសោធន៍ជាក់ស្តែងពីក្រុមហ៊ុន ចិញ្ចឹមត្រីប្រភេទនេះនៅប្រទេស ឈីលី ផងដែរ។ ប្រទេសឈីលី គឺជាប្រទេស ដែលផលិតត្រីសាម៉ុន កូហូ ប្រមាណ៩០ភាគរយនៃផលិតកម្មសរុបនៅទូទាំងពិភពលោក ហើយកំពុងជំរុញយ៉ាងសកម្មឱ្យត្រីប្រភេទនេះមានអត្តសញ្ញាណជាផលិតផលជាតិរបស់ខ្លួន ដើម្បីបង្កើតភាពខុសប្លែកពីត្រីសាម៉ុន ក្នុងមហាសមុទ្រអាត្លង់ទិក។ […]

9759815658021f9f1b8fcc03bb0b8a57
ល្បិចលួចស្រូវរបស់សមាជិក្រុមសាមគ្គី នៅកូរ៉េខាងជើង គឺលួចស្រូវខ្លួនឯង

ព្យុងយ៉ាង៖ កសិករនៅក្នុងក្រុមសាមគ្គីរបស់កូរ៉េខាងជើងលួចស្រូវខ្លួនរបស់ខ្លួនឯង ព្រោះខ្វះអង្ករច្រកឆ្នាំង។ ចំណែកកម្មាភិបាលរាយការណ៍ថា ស្រូវទុំពេកជ្រុះអស់។ កម្មករកសិកម្មកូរ៉េខាងជើងបានលួចស្រូវរបស់ខ្លួន​​ នៅពេលប្រមូលផលស្រូវប្រចាំ ឆ្នាំ២០២៦ ដោយលួចទម្លាក់កណ្ដាប់ស្រូវដឹកលើរទេះគោ តាមផ្លូវដឹកទៅទៅកាន់ទីលានបោកបែនរបស់ក្រុមសាមគ្គី។ សេចក្ដីរាយការណ៍របស់សារព័ត៌មាន  ដេលី​ អេនខេ​ (Daily NK) បានលើកឡើងថា អ្នកសមគំនិតលួច បានដើរពីក្រោយរទេះដឹកកណ្ដាប់ ហើយរើសទុកជារបស់ផ្ទាល់ខ្លួន។ ករណីនេះ បានកើតឡើងកាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦​ នៅអ្នកបើករទេះគោកដឹកស្រូវម្នាក់ បានធ្វើឱ្យកណ្ដាប់ស្រូវមួយធ្លាក់តាមផ្លូវ ហើយលេខាបក្សភូមិ​បានឃើញសកម្មភាពនេះ។ សារព័ត៌មានដដែលនេះ បានសរសេរថា ទង្វើប្រព្រឹត្តបែបនេះបង្ហាញពីស្ថានភាពខ្វះខាតស្បៀងអាហារកាន់តែធ្ងន់ធ្ងរនៅតាមកក្រុមសាមគ្គីរបស់ប្រទេសកូរ៉េខាងជើង។ អ្នកបររទេះគោត្រូវរងចោទប្រកាន់ថា ប៉ុនប៉ងលួចកណ្ដាប់ស្រូវ ហើយត្រូវគណៈចាត់តាំងនាំខ្លួនទៅឌធ្ចើស្វ័យទិទៀននៅក្នុងអង្គប្រជុំរិះគន់ជាសាធារណៈ។ អង្គប្រជុំប្រភេទនេះតម្រូវឱ្យសមាជិកក្រុមសាមគ្គីសារភាពកំហុសរបស់ខ្លួន និងទទួលរងការរិះគន់បន្ទោសពីសំណាក់សមមិត្តនៅក្នុងក្រុមសាមគ្គី។ ការបង្កបង្កើនផលដំណាំនៅកូរ៉េខាងជើង​ កសិករប្រើគោរឱ្យអូសរទេសះ ដើម្បីដឹកជញ្ជូនដំណាំ ដោយសារខ្វះគ្រឿងយន្តកសិកម្ម។ សូម្បីតែត្រាក់ទ័រ​របស់រដ្ឋខ្លះ ត្រូវទុកចោលឱ្យពុក ដោយសារក្រុមសាមគ្គីខ្វះប្រេង។ ទោះជាយ៉ាងណា ការដឹកកណ្ដាប់ស្រូវតាមរទេះគោជ្រុះតាមផ្លូវ បានផ្តល់ឱកាសដល់សមាជិកក្រុមសាមគ្គី អាចលួចណ្ឌាប់ស្រូវខ្លួនង ហើយកម្មាភិបាលប្រចាំក្រុមសាមគ្គី​ រាយការណ៍ថា «ទិន្នផលស្រុវជ្រុះអស់ »។ តាមសេចក្តីរាយការណ៍ កម្មករកសិកម្មមួយចំនួនបានរៀបចំផែនការជាមុន និងបែងចែកតួនាទីគ្នាសម្រាប់លួច នៅមុនពេលប្រមូលផលស្រូវម្ដងៗ។ ដូចករណីនេះ អ្នកបររទេះគោលួចទម្លាក់កណ្ដាប់ស្រូវ […]

photo_2026-11-18_15-23-17
ត្រីទីឡាព្យ៉ាអាចញ៉ាំឆៅដូចត្រីសាលម៉ុនបាន តែ​អាស្រ័យលើការចិញ្ចឹម និងកែច្នៃ

ដោយ អៀវ ឈាងនី ភ្នំពេញ៖ ការញ៉ាំត្រីទីឡាព្យ៉ាឆៅ​ អាចធ្វើឡើងទៅបាន គឺអាស្រ័យទៅលើការចិញ្ចឹម និងការ​កែច្នៃ ជាពិសេស​វិធីសាស្ត្រក្នុងការសម្អាតប្រភេទពួកបាក់តេរី និងការចិញ្ចឹមត្រូវឆ្លងកាត់ការអនុវត្តតាមគោលការណ៍រីវប្បកម្មល្អ ដែលគិតតាំងពីការជ្រើសរើសពូជ ការគ្រប់គ្រងគុណភាពទឹក ការផ្ដល់ចំណី កាត់បន្ថយការប្រើប្រាស់នូវប្រភេទថ្នាំមួយចំនួន ដែលមិនប៉ះពាល់សុខភាពដល់អ្នកបរិភោគ។​ ការញ៉ាំត្រីទីឡាព្យ៉ាឆៅ អាចមានហានិភ័យដល់សុខភាព ប្រសិនបើត្រីនោះ មិនបានចិញ្ចឹម និងកែច្នៃតាមស្តង់ដារអនាម័យត្រឹមត្រូវសម្រាប់ការហូបឆៅ។ លោក កែន ចិន្តា ប្រធានការិយាល័យគាំទ្រវារីវប្បកម្មនៃធនគារអភិវឌ្ឍន៍ធនបទ និងកសិកម្ម ARDB បានប្រាប់ទូរទស្សន៍កសិករ TVថា ចំពោះការហូបឆៅ អាស្រ័យទៅលើការកែច្នៃ ។ បើសិនជាប្រជាពលរដ្ឋ មិនមាននូវវិធីសាស្ត្រក្នុងការសម្អាតប្រភេទពួកបាក់តេរី ឬក៏ពួកប៉ារ៉ាសិតមួយចំនួនចេញពីសាច់ទេ គឺវាមិនមានសុវត្ថិភាពការទទួលទាននោះទេ។ លោក កែន ចិន្តា បានមានប្រសាសន៍បន្តថា ការកែច្នៃហូបត្រីទីឡាព្យ៉ាឆៅបាន គឺកសិដ្ឋានដែលផលិត ឬក៏ចិញ្ចឹមនោះ ត្រូវឆ្លងកាត់ការអនុវត្តតាមគោលការណ៍ GAQP បានន័យថា ការអនុវត្តវារីវប្បកម្មល្អ ដែលគិតតាំងពីការជ្រើសរើសពូជ ការគ្រប់គ្រងគុណភាពទឹក ការផ្ដល់ចំណី កាត់បន្ថយការប្រើប្រាស់នូវប្រភេទថ្នាំមួយចំនួន ដែលមិនប៉ះពាល់សុខភាពដល់អ្នកបរិភោគ។ គួរបញ្ជាក់ថា មួយរយៈចុងក្រោយនេះ ឃើញថាប្រជាជនកម្ពុជាយើងមួយចំនួន និយមបរិភោគត្រីទីឡាព្យ៉ាឆៅ […]

កាលវិភាគផ្សព្វផ្សាយ