អគ្គនាយកធនាគារ ARDB អញ្ជើញផ្សព្វផ្សាយស្តីពីឥណទានដល់សហគមន៍ដាំបន្លែ ចិញ្ចឹមសត្វ ក្នុងខេត្តកំពង់ធំ និងខេត្តសៀមរាប

កំពង់ធំ-សៀមរាប៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញផ្សព្វផ្សាយហិរញ្ញប្បទានរបស់ធនាគារ ARDB ដល់សហគមន៍ដាំបន្លែ ផ្ទះសំណាញ់ និងសហគមន៍ចិញ្ចឹមមាន់ ព្រមទាំងកសិករចិញ្ចឹមទារយកស៊ុតផងដែរស្ថិតនៅ ក្នុងស្រុកស្ទោង ខេត្តកំពង់ធំ។

នៅក្នុងឱកាសនៃការអញ្ជើញចុះផ្សព្វផ្សាយឥណទានដល់ក្រុមសហគមន៍ខាងលើនេះ គឺធ្វើឡើងនៅក្នុងពិធីជួបសំណេះសំណាលរវាងឯកឧត្តមបណ្ឌិត កៅ ថាច និងកសិករជាច្រើនកន្លែង ស្ថិតក្នុងស្រុកស្ទោង ខេត្តកំពង់ធំ ជាមួយនិងការស្តាប់មតិលើកឡើងរបស់ក្រុមកសិករអ្នកចិញ្ចឹមសត្វ ព្រមទាំងកន្លែងបំប៉នគោយកសាច់, សហគមន៍ចិញ្ចឹមមាន់ស្រែស្ថិត ឃុំចំណារក្រោម និងកសិដ្ឋានចិញ្ចឹមទារយកស៊ុត ស្តីពីតម្រូវការទីផ្សារ ការផ្គត់ផ្គង់ ព្រមទាំងបញ្ហាប្រឈមនានាផងដែរ។

បន្ទាប់ពីទទួលបានមតិលើកឡើងផ្សេងៗគ្នា និងសំណូមពរក៏ដូចជាការប្តេជ្ញាចិត្តចំពោះមុខរបរនីមួយៗរួចមក  ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានណែនាំបន្ថែមដល់បងប្អូនទាំងក្នុងសហគមន៍ ក្រៅសហគមន៍ទាំងអស់ ព្រមទាំងអ្នកចិញ្ចឹមស្រាប់ដែលមានឆន្ទៈពិតប្រាកដ ចង់ពង្រីកការចិញ្ចឹម និងដាំដុះបន្លែ ចិញ្ចឹមសត្វ ធនាគារ ARDB ស្វាគមន៍នឹងផ្តល់ឥណទានតម្លៃសមរម្យមានអត្រាការប្រាក់ទាបប្រមាណ៧ភាគរយក្នុង១ឆ្នាំផងដែរ។

ទន្ទឹមនឹងនេះ ក្នុងនាមជាធនាគាររដ្ឋ ដែលបម្រើតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជានោះ ធនាគារ ARDB មានគោលបំណងធំជាចម្បង គឺចង់ផ្តល់ជូនឥណទានដល់ប្រជាពលរដ្ឋ ដែលចង់បានទុនយកទៅធ្វើអាជីវកម្មពិតប្រាកដ និងកុំយកទៅប្រើប្រាស់ខុសគោលដៅរបស់ធនាគារ។

ហេតុដូច្នោះហើយ ការដែលសហគមន៍ និងអ្នកចិញ្ចឹមសត្វ បានយកឥណទានទៅបង្កើតមុខរបរពិតប្រាកដ ដូចជាបង្កើតចំណូលមូលដ្ឋាន មានដាំដុះបន្លែ ចិញ្ចឹមាន់ ត្រី វារីវប្បកម្ម បន្លែផ្ទះសំណាញ់ ដែលទាំងអស់នេះបានជួយចូលរួមចំណែកយ៉ាងធំ ក្នុងការបង្កើតការងារ ផ្តល់ប្រាក់ចំណូលពលរដ្ឋ និងកាត់បន្ថយចំណាកស្រុកថែមទៀតផង។

ឆ្លៀតក្នុងឱកាសនេះដែរ នៅរសៀលថ្ងៃដដែល ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី ក៏បានអញ្ជើញចុះពិនិត្យមើលចុងក្រោយ នូវទីតាំងកន្លែងកសិដ្ឋានរបស់ ក្រុមហ៊ុន Made for This របស់លោក ដារ៉ន ដែលចិញ្ចឹមត្រីតាមប្រព័ន្ធទឹកវិលជាប្លុក (IPRS) និងក្រុមចិញ្ចឹមកង្កែប ភ្ញាស់កូនកង្កែប និងចិញ្ចឹមកង្កែបសាច់ ប្រមាណ២០គ្រួសារផងដែរ ស្ថិតក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប៕


image_2026-01-27_12-59-48
កសិករ និងអ្នកនេសាទ ហ្វីលីពីនជិតបីលាននាក់ ទទួលបានធានារ៉ាប់រងពីរដ្ឋាភិបាល

ម៉ានីល៖ ក្រសួងកសិកម្មហ្វីលីពីន កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ១២០២៦ បានឱ្យដឹងថា កសិករ និងអ្នកនេសាទ ហ្វីលីពីនជិតបីលាននាក់ នឹងទទួលបានអត្ថប្រយោជន៍ពីការធានារ៉ាប់រងរបស់រដ្ឋាភិបាល ក្រោមកញ្ចប់ថវិកាច្រើនជាងមុន។ យោងតាមច្បាប់ស្តីពីការអនុគ្រោះទូទៅ ឆ្នាំ២០២៦ ក្រុមហ៊ុនសាជីវកម្មធានារ៉ាប់រងដំណាំហ្វីលីពីន (Philippine Crop Insurance Corp.) បានធានាការទូទាត់ចំនួន៦,៥ពាន់លានប៉េសូ ឬស្មើនឹង១១០លានដុល្លារ ដោយកើនឡើង៤៥ ភាគរយ ធៀបនឹងទឹកប្រាក់ទំហំ៤,៥ពាន់លានប៉េសូ ឬស្មើនឹង៧៦លានដុល្លារ កាលពីឆ្នាំ២០២៥។ តាមរយៈកញ្ចប់ថវិកាដ៏ច្រើនសម្រាប់ឆ្នាំ២០២៦នេះ ក្រុមហ៊ុនធានារ៉ាប់រងអាចការពារកសិករ និងអ្នកនេសាទ ក្នុងស្រុកបានប្រហែល២,៩៣លាននាក់ ដែលខ្ពស់ជាង២៥ភាគរយ បើធៀបនឹងអ្នកផលិតស្បៀងអាហារ ដែលមានធានារ៉ាប់រងចំនួន២,៣៥លាននាក់ នៅឆ្នាំ២០២៥។ ក្រសួងកសិកម្មហ្វីលីពីន បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានថា ថវិកាបង្កើនឡើងនេះនឹងប្រែក្លាយទៅជាការធានារ៉ាប់រងខ្ពស់សម្រាប់ដំណាំស្រូវ និងពោត និងការឈានទៅបង្កើតកម្មវិធីធានារ៉ាប់រងដោយឥតគិតថ្លៃ នៅទូទាំងប្រទេសហ្វីលីពីន។ ចំណែកការទូទាត់ប្រាក់សំណងច្រើនបំផុតសម្រាប់ការខូចខាតដំណាំស្រូវ និងពោត បានកើនឡើងដល់២៥ ០០០ប៉េសូ ឬស្មើនឹង៤២៣ដុល្លារ ក្នុងមួយហិកតា ដែលខ្ពស់ជាងប្រាក់សំណងចំនួន២០ ០០០ប៉េសូ ឬស្មើនឹង៣៣៨ដុល្លារ កាលពីឆ្នាំ២០២៥។ ក្រោមការធានារ៉ាប់រងដល់ផលដំណាំនេះ ក្រុមហ៊ុននឹងទទួលខុសត្រូវសងរាល់ការខូចខាតផលដំណាំដោយសារគ្រោះធម្មជាតិ សត្វល្អិតបំផ្លាញ និងជំងឺឆ្លងរាតត្បាត។ រីឯផលិតផលផ្សេងទៀត ដែលទទួលបានការធានារ៉ាប់រងដែរ […]

photo_2026-01-27_09-47-14
វិនិយោគិនម៉ាឡេស៊ីចាប់អារម្មណ៍បណ្តាក់ទុនក្នុងវិស័យកសិកម្មនៅខេត្តតាកែវ ដើម្បីនាំចេញទៅទីផ្សារអន្តរជាតិ

ដោយ ឡុង សារេត តាកែវ៖ ក្រុមអ្នកវិនិយោគមកពីប្រទេសម៉ាឡេស៊ីកំពុងចាប់អារម្មណ៍ដាក់ទុនវិយោគលើវិស័យកសិកម្មនៅខេត្តតាកែវ ដោយដាំដំណាំហូបផ្លែជាច្រើនមុខ ដើម្បីនាំចេញទៅកាន់ទីផ្សារសហគមន៍អឺរ៉ុប និងដៃគូរសហការជាច្រើន នៅលើសកលលោក។ យោងតាមមន្ទីរព័ត៌មានខេត្តតាកែវ បានឱ្យដឹងថា​  ក្នុងជំនួបសំណេះសំណាលជាមួយអ្នកវិនិយោគម៉ាឡេស៊ី កាលពីពេលថ្មីៗកន្លងមកនេះ,  ឯកឧត្តម វ៉ី សំណាង វ អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានលើកឡើងថា ខេត្តតាកែវជាខេត្តផលិតស្រូវធំជាងគេលំដាប់លេខ៣ បន្ទាប់ពីខេត្តព្រៃវែង និងខេត្តបាត់ដំបង  ដោយមានផ្ទៃដីកសិកម្មសរុបជាង២៦ម៉ឺនហិកតា ក្នុងនោះមានផ្ទៃដីសម្រាប់ធ្វើស្រែវស្សាមាន១៨ម៉ឺនហិកតា ផ្ទៃដីសម្រាប់ធ្វើស្រែប្រាំងចំនួនប្រាំបីម៉ឺនហិកតា និងផ្ទៃដីសម្រាប់ដាំដំណាំផ្សេងៗមាន៤  ០០ហិកតា។ ផ្ទៃដីស្រូវរដូវវស្សាមានលទ្ធភាពអាចដាំដុះបានមានជាង២២ម៉ឺនហិកតា ក្នុងនោះផ្ទៃដីអាចធ្វើការដាំដុះបានពីររដូវ មានជាង៧០ ០០០ហិកតា។ ផ្ទៃដីស្រូវរដូវប្រាំងមានលទ្ធភាពអាចដាំដុះបានជាង ១១ម៉ឺនហិកតា ចំណែកផ្ទៃដីខ្លះអាចដាំដុះបានពីរដង ផ្តល់ទិន្នផលមធ្យមជាងប្រាំតោនក្នុងមួយហិកតា។ ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា នៅខេត្តតាកែវមានការចិញ្ចឹមសត្វ ក្នុងនោះកសិដ្ឋានចិញ្ចឹមគោ មាន១១កន្លែង កសិដ្ឋានចិញ្ចឹមជ្រូកមាន៥៨កន្លែង កសិដ្ឋានចិញ្ចឹមបក្សីមាន៣៥កន្លែង, ឡភ្ញាស់ពងទាមាន៧៤ឡ។ ខេត្តតាកែវ ក៏មានផលិតផលកសិកម្មល្បីឈ្មោះចំនួនពីរ គឺបង្កងទឹកសាប និងពងទាកូន ហើយក្នុងនោះសម្រាប់បង្កងទឹកសាបត្រូវបានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ដោយក្រសួងពាណិជ្ជកម្ម ការប្រមូលទិន្នផលបង្កងក្នុង មួយឆ្នាំ បានចំនួន៧៥ តោន គិតជាតម្លៃនៃចំណូលសេដ្ឋកិច្ចស្មើប្រមាណ២,៦លានដុល្លារ។ ចំណែកពងទាកូនខេត្តតាកែវ […]

le-cong-bo-xuat-khau-trai-buoi-cua-viet-nam-sang-uc-100116_856-232502_712-063000
កសិករអូស្រ្តាលីព្រួយបារម្ភពីការនាំចូលផ្លែក្រូចថ្លុងពីវៀតណាម

កង់បេរ៉ា៖ អ្នកដំាដំណាំហូបផ្លែនៅភាគខាងជើងប្រទេសអូស្ត្រាលី បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការអនុញ្ញាតឱ្យមានការនាំចូលផ្លែក្រូចថ្លុងពីប្រទេសវៀតណាម ដែលអាចដាក់សម្ពាធលើទីផ្សារ និងប៉ះពាល់ដល់ផលិតកម្មក្នុងស្រុក។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់ប្រទេសអូស្ត្រាលី កាលពីឆ្នាំមុនបានផ្តល់យោបល់ឱ្យមានការនាំចូលផ្លែក្រូចថ្លុងពីប្រទេសវៀតណាម ដោយត្រូវអនុវត្តតាមតម្រូវការសុវត្ថិភាពជីវសាស្ត្រ។ ទោះបីជាយ៉ាងណា សំណើនេះបានជំរុញឱ្យមានការឆ្លើយតបពីអ្នកដាំដុះនៅដែនដីភាគខាងជើង ដែលមានការផលិតក្រូចថ្លុងដូចគ្នាដែរ។ អ្នកគ្រប់គ្រងកសិដ្ឋានក្រូចថ្លុងនៅតំបន់ជុំវិញទីក្រុង ដាវីន (Darwin) បាននិយាយថា ការកើនឡើងនៃការនាំចូលផ្លែក្រូចថ្លុងនេះ អាចធ្វើឱ្យក្រូចក្នុងស្រុកធ្លាក់ថ្លៃ និងខូចទឹកចិត្តអ្នកដាំដុះដូចគ្នា នៅក្នុងប្រទេសអូស្ត្រាលី។ លោកបាននិយាយថា «យើងព្រួយបារម្ភថា ការនាំចូលផ្លែក្រូចថ្លុងពីប្រទេសវៀតណាមនឹងជន់ពន្លិចឧស្សាហកម្មដាំដុះរបស់យើង»។ យោងតួលេខនៃឧស្សាហកម្មក្រូចអូស្ត្រាលី ឆ្នាំ២០២៣ បានប៉ាន់ប្រមាណថា ការផលិតផ្លែក្រូចថ្លុងប្រចាំឆ្នាំរបស់អូស្ត្រាលី មានបរិមាណប្រហែល១ ០០០តោន នៅក្នុងរដ្ឋ ហ្វាណដ ឃ្វីនឡែន (Far North Queensland) រដ្ឋញូវសោទ វ៉េល (New South Wales) និងរដ្ឋវិចតូរីយ៉ា (Victoria) រដ្ឋសោត អូស្ត្រាលី រីវើឡែន (South Australian Riverland) និងរដ្ឋណរឌើន ធើរីតធើរី (Northern Territory)។ ទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញថា អូស្ត្រាលីបាននាំចូលផ្លែក្រូចថ្លុង […]

618625195_1269387945001517_8801577029802709925_n
ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ពេញចិត្តចំពោះការចុះបញ្ជីផ្ទះត្រចៀកកាំថា ជាសញ្ញាវិជ្ជមានមួយសម្រាប់ពាណិជ្ជកម្មកសិផលរវាងប្រទេសទាំងពីរ

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ បានលើកឡើងថា ផ្ទះត្រចៀកកាំកម្ពុជាជិត១ ០០០កន្លែង ត្រូវបានចុះបញ្ជីជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ ដែលក្នុងនោះ ក្រសួងបានជ្រើសរើសផ្ទះចំនួនប្រាំមួយកន្លែង ដើម្បីសម្របសម្រួលជាមួយគយចិន ក្នុងគោលបំណងនាំចេញសម្បុកត្រចៀកកាំរបស់កម្ពុជាទៅកាន់ទីផ្សារចិន នៅឆ្នាំ២០២៦។ លោកឯកអគ្គរដ្ឋទូតចិន វ៉ាង វិនពីន នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនបានសម្តែងការពេញចិត្តចំពោះការចុះបញ្ជីផ្ទះត្រចៀកកាំទាំងនេះថា ជាសញ្ញាវិជ្ជមានមួយសម្រាប់ពាណិជ្ជកម្មកសិផលរវាងប្រទេសទាំងពីរ កម្ពុជា-ចិន។ នៅដើមឆ្នាំថ្មី២០២៦នេះ ប្រធានសមាគមត្រចៀកកាំកម្ពុជា លោក ស៊ុយ កុកធាន រំពឹងថា នៅក្នុងឆ្នាំ២០២៦នេះ កម្ពុជានឹងនាំចេញសម្បុកត្រចៀកកាំ ជាផ្លូវការទៅកាន់ទីផ្សារចិនបានហើយ ស្របពេលសម្បុកត្រចៀកកាំមានតម្លៃមួយល្អ គឺមានការឡើងថ្លៃប្រមាណ២០ភាគរយ ដោយសារតែទីផ្សារ ជាពិសេសអំឡុងពេលជិតបុណ្យចូលឆ្នាំប្រពៃណីចិន ជិតចូលមកដល់ ហើយតម្រូវការមានខ្ពស់ជាងធម្មតា។ អគ្គនាយកដ្ឋានគយចិន បានចេញសេចក្តីជូនដំណឹង​អនុញ្ញាតឱ្យ​កម្ពុជាអាចនាំចូលសម្បុកត្រចៀកកាំ ទៅកាន់ទីផ្សារចិន តាំងពីពាក់កណ្តាលឆ្នាំ២០២៥ ប៉ុន្តែគិតមកទល់ពេលនេះ កម្ពុជាមិនទាន់អាចនាំចេញទៅកាន់ទីផ្សារចិនបាននៅឡើយទេ។ ប្រធានសមាគមត្រចៀកកាំកម្ពុជា បានបញ្ជាក់ប្រាប់ ARD TV កាលពីថ្ងៃទី១៤ ខែ​​មករា ឆ្នាំ២០២៦នេះថា មកដល់ពេលនេះការចិញ្ចឹមត្រចៀកកាំនៅកម្ពុជាអាចមានក្នុងរង្វង់ពី៥ ០០០-៧ ០០០ខ្នងអគារ ដែលអាចផ្តល់ផលទឹកមាត់ត្រចៀកកាំបានប្រមាណ១០០តោនក្នុងមួយឆ្នាំ។ ប្រធានសមាគមត្រចៀកកាំខ្មែរ […]

កាលវិភាគផ្សព្វផ្សាយ