ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី អញ្ជើញសួរសុខទុក្ខកសិករចិញ្ចឹមត្រីនៅស្រុកពញាឭ ខេត្តកណ្តាល

photo_2025-03-25_13-45-47 (2)

ខេត្តកណ្តាល÷ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំងសហការី នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះសាកសួរសុខទុក្ខ និងសំណេះសំណាលជាមួយបណ្តុំកសិករអ្នកចិញ្ចឹមត្រី និងប្រមូលទិញត្រី ចំនួន១៥នាក់ ស្ថិតនៅឃុំកំពង់អុស ស្រុកពញាឭ ខេត្តកណ្តាល។

នៅក្នុងឱកាសចុះពិនិត្យមើលរបស់ឯកឧត្តមបណ្ឌិត កៅ ថាច នៅក្នុងកសិដ្ឋាន លោក សុវណ្ណ រុងរឿងគឺ កសិដ្ឋាននេះ មានការចិញ្ចឹមត្រីរ៉ស់ថ្មី ត្រីពោ និងត្រីប្រា ហើយអ្វីដែលជាការកត់សម្គាល់កសិដ្ឋានមួយនេះមិនត្រឹមតែចិញ្ចឹមត្រីផ្គត់ផ្គង់ទីផ្សារប៉ុណ្ណោះទេ ថែមទាំងមានការច្នៃប្រឌិតថ្មី អាចភ្ញាស់ត្រីរ៉ស់ ផលិតចៃទឹក សម្រាប់ចំណីកូនត្រីថែមទៀត។

បន្ទាប់ពីបានអញ្ជើញចុះមើលទីតាំងចិញ្ចឹម និងភ្ញាស់រួចមក ឯកឧត្តមបណ្ឌិតប្រតិភូក៏បានជួបសំណេះសំណាល និងសាកសួរសុខទុក្ខផ្ទាល់ដល់កសិករ ដែលប្រកបរបរចិញ្ចឹមត្រី និងក្រុមហ៊ុនផលិតចំណីត្រី ពូជត្រី ថែមទៀត។

ជាមួយគ្នានេះដែរ ក្នុងនាមធនាគារបម្រើគោលនយោបាយរបស់រារដ្ឋាភិបាល ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានលើកទឹកចិត្តឲ្យកសិករជំរុញការចិញ្ចឹមត្រីក្នុងស្រុក និងច្នៃប្រឌិតបង្កាត់ពូជត្រីដោយខ្លួនឯងឲ្យបានច្រើន ដើម្បីឈានដល់ការកាត់បន្ថយការនាំចូលពីប្រទេសជិតខាង។

បន្ថែមពីនេះ ឯកឧត្តមបណ្ឌិតប្រតិភូក៏បានផ្សព្វផ្សាយផងដែរ ពីតម្រូវការឥណទានរបស់ធនាគារARDB ដល់កសិករទូទៅ ដែលមានបំណងចង់យកទៅពង្រីកមុខរបរ និងមានតម្រូវការលើការចិញ្ចឹមត្រី និងសត្វ អាចទាក់ទងមកបាន ដែលមានអាត្រាការប្រាក់អនុគ្រោះផងដែរ៕


645603907_927282160104286_616485971841750049_n
កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦ ជំរុញការ​​តភ្ជាប់ពាណិជ្ជកម្ម ធុរកិច្ច និងការវិនិយោគនៅក្នុងតំបន់

ភ្នំពេញ៖ កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា (CABS) ឆ្នាំ២០២៦ ត្រូវបានបើកដំណើរនៅរាជធានីភ្នំពេញ ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦នេះមានការចូលពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់រដ្ឋាភិបាល អ្នកធ្វើគោលនយោបាយក្នុងតំបន់ និងនាយកប្រតិបត្តិអាជីវកម្មជាច្រើនរូប។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចប្រជុំកំពូលនេះគឺជាវេទិកាយុទ្ធសាស្ត្រមួយ ជំរុញការចូលរួមរបស់វិស័យឯកជនរួមចំណែកដល់កំណើនសេដ្ឋកិច្ចកម្ពុជា ជាពិសេសជំរុញការតភ្ជាប់ពាណិជ្ជកម្ម និងធុរកិច្ចក្នុងតំបន់។ សម្តេចធិបតី បានមានប្រសាសន៍ទៀតថា ប្រទេសកម្ពុជាបានឱបក្រសោបគំរូនៃ “យុទ្ធសាស្ត្របើកចំហ” ដែលមានគោលបំណងអភិវឌ្ឍខ្លួនជាមជ្ឈមណ្ឌលឌីជីថល និងឧស្សាហកម្មរីកចម្រើននៅក្នុងតំបន់។ ទន្ទឹមនេះ រាជរដ្ឋាភិបាលបានប្តេជ្ញាក្នុងការសម្រេចឱ្យបានឋានៈជាប្រទេសមានប្រាក់ចំណូលខ្ពស់ប្រកបនិរន្តរភាព នវានុវត្តន៍ និងសមាហរណកម្មតំបន់កាន់តែស៊ីជម្រៅ។ លើសពីនេះសម្តេចធិបតី បានសង្កត់ធ្ងន់ថា ប្រទេសកម្ពុជា មិនត្រឹមតែចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចអាស៊ានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការបង្កើតសេដ្ឋកិច្ចក្នុងតំបន់ ដែលមានការតភ្ជាប់ និងឯកភាពគ្នាកាន់តែប្រសើរឡើង។ បន្ថែមពីលើនេះ ភាពធន់ និងការប្រកួតប្រជែងឥឡូវនេះគឺជាចំណុចកណ្តាលនៃគោលនយោបាយជាតិក្នុងពេលសេដ្ឋកិច្ចពិភពលោកផ្តោតលើឌីជីថល និងនិរន្តរភាពកាន់តែខ្លាំងឡើង»។ សម្រាប់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា បានថ្លែងថា កិច្ចប្រជុំកំពូលនេះត្រូវបានប្រារព្ធឡើង នៅចំពេលសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជា។ ទន្ទឹមនេះ អ្នកឧកញ៉ា […]

image_2026-03-04_09-28-04
ឥណ្ឌូណេស៊ីយល់ព្រមទិញពូជមាន់ពងអាម៉េរិក៥៨០ ០០០ក្បាល ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្ម

ហ្សាការតា៖ ប្រទេសឥណ្ឌូណេស៊ីគ្រោងនឹងនាំចូលពូជមាន់សាច់កម្រិតខ្ពស់ចំនួន៥៨០ ០០០ក្បាល ដែលត្រូវបានគេស្គាល់ថា ជាពូជមាន់ធំ (Grand Parent Stock-GPS) ដែលមានតម្លៃជាទឹកប្រាក់ប្រហែល២០លានដុល្លារពីសហរដ្ឋអាម៉េរិក ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មវាងប្រទេសទាំងពីរ ដែលត្រូវបានចុះហត្ថលេខា នាពេលថ្មីៗកន្លងមកនេះ។  អ្នកនាំពាក្យក្រសួងសម្របសម្រួលកិច្ចការសេដ្ឋកិច្ច បានមានប្រសាសន៍កាលពីសប្តាហ៍មុនថា ការនាំចូលពូជមាន់ពងនេះក្នុងគោលបំណងបំពេញតម្រូវការបន្ទាន់ដល់កសិករក្នុងម៉ាឡេស៊ី សម្រាប់ហ្សែនសត្វមាន់ដ៏ល្អឥតខ្ចោះ ដែលបច្ចុប្បន្នមិនទាន់មាននៅក្នុងប្រទេសឥណ្ឌូណេស៊ីឡើយ។ អ្នកនាំពាក្យបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កសិករម៉ាឡេស៊ីត្រូវការពូជមាន់ធំ ជីភីអេស (GPS) យ៉ាងខ្លាំង ដើម្បីចិញ្ចឹមនៅក្នុងស្រុក ដែលជាប្រភពចម្បងនៃស្តុកហ្សែន ហើយប្រទេសឥណ្ឌូណេស៊ី មិនទាន់មានកន្លែងសម្រាប់បង្កាត់ពូជមាន់ជីភីអេស នៅឡើយទេ។ ក្រៅពីការទិញនាំចូលពូជមាន់ធំ ប្រទេសឥណ្ឌូណេស៊ីក៏នឹងបើកទីផ្សារសម្រាប់ផលិតផលសាច់ជាច្រើនប្រភេទផ្សេងទៀតរបស់សហរដ្ឋអាម៉េរិកផងដែរ ដែលរួមមាន ការបង្កាត់ពូជគោ ចំណីគោ និងគោសាច់ ជ្រូក សេះ ចៀម និងពពែផងដែរ។ ប្រទេសឥណ្ឌូណេស៊ីក៏បានប្តេជ្ញានាំចូលផលិតផលសាច់សុទ្ធជាទៀងទាត់ចន្លោះពី១២០ ០០០តោន ទៅ១៥០ ០០០តោន ក្នុងមួយឆ្នាំ ដើម្បីផ្គត់ផ្គង់ដល់ឧស្សាហកម្មកែច្នៃម្ហូបអាហារ រួមទាំងផលិតផលដូចជាសាច់ក្រក និងប្រហិតសាច់ជាដើម។ អ្នកនាំពាក្យខាងលើបានសង្កត់ធ្ងន់ថា ការពង្រីកការនាំចូលក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មនឹងមិនធ្វើឱ្យប៉ះពាល់ដល់កសិករចិញ្ចឹមមាន់ក្នុងស្រុកនោះទេ ដោយសាររដ្ឋាភិបាលនៅតែប្តេជ្ញារក្សាស្ថិរភាពតម្លៃ និងធ្វើឱ្យការផ្គត់ផ្គង់នៅក្នុងប្រទេសមានតុល្យភាពល្អ។ រដ្ឋាភិបាលឥណ្ឌូណេស៊ីបន្តផ្តល់អាទិភាពដល់ការការពារកសិករក្នុងស្រុក និងការពារតុល្យភាពនៃការផ្គត់ផ្គង់ស៊ុតមាន់ សាច់ាមន និងតម្លៃលើទីផ្សារ ដោយមិនមានគោលនយោបាយណាមួយ ដែលនាំឱ្យខូចឧស្សាហកម្មក្នុងស្រុកឡើយ។ […]

photo_2026-03-05_10-29-32
សមាគមត្រចៀកកាំកម្ពុជារំពឹងថា នៅដើមឆ្នាំ២០២៦នេះ តម្លៃសំបុកត្រចៀកកាំប្រសើរជាងចុងឆ្នាំមុន

ភ្នំពេញ៖ លោក ស៊ុយ កុកធាន ប្រធានសមាគមត្រចៀកកាំកម្ពុជា បានបង្ហាញនូវសុទិដ្ឋិនិយមថា  ក្នុងដើមឆ្នាំ២០២៦នេះពោលគឺរយៈពេលជាង២ខែកន្លងមកនេះ តម្លៃសំបុកត្រចៀកកាំកម្ពុជាគឺមានតម្លៃល្អជាងចុងឆ្នាំ២០២៥។ លោកបានលើកឡើងទៀតថា ចាប់ពីដើមឆ្នាំ២០២៦នេះមកសំបុកត្រចៀកកាំកម្ពុជាមានតម្លៃទីផ្សារល្អប្រសើរពោលគឺតម្លៃហក់ឡើងខ្ពស់ជាងចុងឆ្នាំ២០២៥។សម្រាប់សំបុកធម្មតាមានជាប់រោមលាយឡំគឺបានតម្លៃ៣០០-៣៥០ដុល្លារ និងសំបុកត្រចៀកកាំល្អលេខ១វិញបានតម្លៃមួយគីឡូក្រាម៥០០ដុល្លារឡើងទៅ។តម្លៃនេះចាត់ទុកថាល្អ ដែលធ្វើឱ្យអ្នកចិញ្ចឹមសប្បាយចិត្ត។ ទោះជាតម្លៃត្រចៀកកាំពេលនេះល្អក្តីតែ ប្រធានសមាគមត្រចៀកកាំកម្ពុជាបានឱ្យដឹងដែរថាបើគិតក្នុងរយៈពេលជាង២ខែនៃដើមឆ្នាំ២០២៦នេះដែរចំនួនអ្នកសាងសង់ផ្ទះត្រចៀកកាំបានធ្លាក់ចំនួនចុះ និងអ្នកសាងសង់ផ្ទះត្រចៀកកាំមួយចំនួនទៀតក៏បានផ្អាកសំណង់របស់ខ្លួនផងដែរ។ជាមួយការផ្អាកសំណង់ និងការសាងសង់មានចំនួនតិចតួចនេះដែរត្រូវបានសមាគមត្រចៀកកាំកម្ពុជាពន្យល់ថាដោយសារកត្តាសេដ្ឋកិច្ចទាំងក្នុងនិងក្រៅប្រទេស ហើយពិសេសថែមទាំងសង្រ្គាមព្រំដែនកម្ពុជា-ថៃក៏ដូចជាការផ្ទុះសង្រ្គាមថ្មីៗនេះនៅមជ្ឍិមបូព៌ាជាដើម។ លោក ស៊ុយ កុកធាន ប្រធានសមាគមត្រចៀកកាំកម្ពុជា បានបញ្ជាក់ប្រាប់ថាក្នុងចំណោមផ្ទះត្រចៀកកាំដែល បានផ្អាកការសាងសង់គឺ ភាគច្រើននៅតាមតំបន់ក្បែរព្រំដែនកម្ពុជា-ថៃនិងតំបន់មួយចំនួនទៀតនៅភូមិភាគកណ្តាលនៃប្រទេសកម្ពុជា។ការផ្អាក និងការមិនបានសាងសង់ថ្មីនេះលោកមើលឃើញថាដោយសារតែកត្តាច្រើនរួមផ្សំក្នុងនេះដូចជាកត្តាសេដ្ឋកិច្ចទាំងក្នុង និងក្រៅប្រទេស សភាពការណ៍ព្រំដែន និងពិសេសនាពេលនេះជម្លោះរវាងអាម៉េរិក-អ៊ីស្រាអែល ជាមួយនឹងអ៊ីរ៉ង់ សុទ្ធសឹងជះផលអាក្រក់មួយចំនួនដល់វិស័យនេះទាំងអស់។បើគេគិតចំនួនអ្នកសាងសង់ថ្មីគឺមានចំនួនតិចតួចណាស់ ហើយភាគច្រើនពួកគាត់មិនគិតពីបញ្ហាជម្លោះព្រំដែន និងសង្រ្គាមនៅមជ្ឈឹមបូព៌ាទេ។ លោកប្រធានសមាគមត្រចៀកកាំកម្ពុជារំពឹងថា នៅពេលដែលតម្លៃត្រចៀកកាំល្អ និងសភាពការណ៍ស្ងប់ស្ងាត់ពិសេសបញ្ហាសង្រ្គាមតាមព្រំដែនរវាងកម្ពុជា និងថៃ ក៏ដូចជាជម្លោះនៅមជ្ឈមបូព៌ាបញ្ចប់នោះលោករំពឹងថាម្ចាស់អាជីវកម្មសំណង់ផ្ទះត្រចៀកកាំនឹងចាប់ផ្តើមសាងសង់វិញជាក់ជាពុំខាន។ ដោយឡែកទាក់ទិនទៅនឹងការនាំចេញសំបុកត្រចៀកកាំទៅកាន់ប្រទេសចិននោះត្រូវបានលោក ស៊ុយ កុកធានរំពឹងថានឹងអាចនាំទៅអំឡុងពាក់កណ្តាលឆ្នាំ២០២៦ពោលគឺអាចនៅចន្លោះរវាងខែមិថុនាដល់ខែសីហាឆ្នាំ២០២៦ខាងមុខ ពីព្រោះថាពេលនេះទាំង ក្រសួងជំនាញ និងវិស័យឯកជនកំពុងធ្វើការយ៉ាងសស្រាក់សស្រាំដើម្បីចុះបញ្ជីក្រុមហ៊ុនដែលអាចនាំទៅកាន់ទីផ្សារប្រទេសចិន។ទោះបីយ៉ាងណានីតិវិធីការនាំចេញមានច្រើនហើយបញ្ហាស្មុគស្មាញក៏ច្រើនដែរ។ ផលិតកម្មសម្បុកត្រចៀកកាំនៅកម្ពុជា ភាគច្រើនផលិតនៅខេត្តជាប់មាត់សមុទ្រ ដូចជា ខេត្តកំពត និងខេត្តកោះកុង ប៉ុន្តែសក្ដានុពលសម្រាប់ការវិនិយោគបច្ចុប្បន្ន បានប្ដូរមកខេត្តភូមិភាគកណ្ដាលក៏ច្រើនផងដែរ ដូចជាខេត្តកំពង់ធំ ខេត្តជុំវិញបឹងទន្លេសាប ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារជាដើម។នេះបើតាមការលើកឡើងពីសំណាក់ លោក […]

image_2026-03-04_09-08-06
ហ្វីលីពីននឹងស៊ើបអង្កេតភាពមិនប្រក្រតីនៃការចែកចាយជី និងគ្រឿងចក្រកសិកម្ម

ម៉ានីល៖ ក្រសួងកសិកម្មរបស់ប្រទេសហ្វីលីពីន កាលពីសប្តាហ៍មុន បានបញ្ជាឱ្យមានការស៊ើបអង្កេតភាពមិនប្រក្រតីក្នុងការទិញ និងចែកចាយជី រួមទាំងគ្រឿងចក្រកសិកម្ម នៅក្នុងប្រទេស បន្ទាប់ពីអង្គការការពារកសិករជាច្រើន បានដាក់ពាក្យបណ្តឹងទៅទីភ្នាក់ងារស៊ើបអង្កេត ជាប់សង្ស័យពីភាពមិនប្រក្រតី នៅក្នុងនាយកដ្ឋាននេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន លោក ហ្វ្រេនស៊ីស្កូ ធៀវ ឡូរ៉ែល (Francisco Tiu Laurel) បានមានប្រសាសន៍ថា ការស៊ើបអង្កេតថ្មីនេះនឹងស៊ីជម្រៅជាងការត្រួតពិនិត្យតាមស្តង់ដារ ដើម្បីការពារប្រាក់របស់អ្នកបង់ពន្ធពីសកម្មភាពខុសច្បាប់ ឬអំពើពុករលួយ។ លោកបានមានប្រសាសន៍ថា​ “យើងសូមអញ្ជើញក្រុមកសិករទាំងនេះ និងអង្គការផ្សេងទៀតឱ្យជួយយើងកម្ចាត់អំពើពុករលួយនៅក្នុងចំណោមពួកយើង”។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា នាយកដ្ឋានច្បាប់របស់ក្រសួងកសិកម្មនឹងបើកការស៊ើបអង្កេតលើសេចក្តីរាយការណ៍អំពីការពន្យារពេលនាំចូលជី។ ក្រសួងកសិកម្មបាននិយាយថា អ្នកផ្គត់ផ្គង់ណា ដែលខកខានមិនបានផ្តល់ ឬមិនបំពេញកាតព្វកិច្ចរបស់ខ្លួន ឱ្យទាន់រដូវដាំដុះខិតជិតមកដល់ នឹងត្រូវដាក់ពិន័យ ឬដាក់ក្នុងបញ្ជីខ្មៅ។ កាលពីនៅ២០២៥ ក្រសួងកសិកម្មបានស៊ើបអង្កេតបណ្តឹងស្រដៀងគ្នានេះ ដែលនាំឱ្យមានការដាក់ទណ្ឌកម្មលើអ្នកផ្គត់ផ្គង់ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។ ទន្ទឹមនឹងនេះដែរ ក្រសួងកសិកម្មហ្វីលីពីនគ្រោងសាកល្បងជីគីមី ដើម្បីវាយតម្លៃប្រសិទ្ធភាពរបស់វាក្នុងការជំរុញទិន្នផលក្នុងស្រុក រួមជាមួយការអនុវត្តសាកល្បងនូវប្រព័ន្ធលទ្ធកម្មថ្មីសម្រាប់ជីគីមី។ ក្រោមប្រព័ន្ធលទ្ធកម្មថ្មីនេះ កសិករហ្វីលីពីននឹងត្រូវបានអនុញ្ញាតឱ្យទិញជី ដែលបានចុះបញ្ជីតាមរយៈកាតតាមដានអន្តរាគមន៍របស់ពួកគេ។ ទន្ទឹមនឹងនេះ មជ្ឈមណ្ឌលហ្វីលីពីនសម្រាប់ការអភិវឌ្ឍក្រោយការប្រមូលផល និងគ្រឿងចក្រកសិម្ម បានបដិសេធការចោទប្រកាន់ថា ការពិគ្រោះយោបល់របស់ខ្លួនជាមួយអ្នកទទួលផលពីកសិករ គឺជាមុខសញ្ញា។ ជារៀងរាល់ឆ្នាំ មជ្ឈមណ្ឌលហ្វីលីពីនសម្រាប់ការអភិវឌ្ឍក្រោយការប្រមូលផល […]

កាលវិភាគផ្សព្វផ្សាយ