ឡាវ-អាស៊ាន ចេញសេចក្តីណែនាំសម្រាប់ការផ្លាស់ប្តូរប្រព័ន្ធកសិកម្មទំនើប

អន្តរជាតិ៖ រដ្ឋាភិបាលឡាវ រួមជាមួយនឹងតំណាងមកពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងដៃគូអភិវឌ្ឍន៍ រួមគ្នាដាក់ឱ្យដំណើរការនូវក្រមប្រតិបត្តិអាស៊ាន សម្រាប់ការផ្លាស់ប្តូរទៅជាប្រព័ន្ធ កសិ-អេកូឡូស៊ី ដើម្បីពង្រឹងប្រព័ន្ធចំណីអាហារប្រកបដោយនិរន្តរភាព និងភាពបត់បែនក្នុងតំបន់។

ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍​ពី​ទីក្រុង​វៀងចន្ទន៍ ប្រទេស​ឡាវ កាលពី​ថ្ងៃ​ទី​២៤ ខែ​មីនា ថា យោង​តាម​របាយការណ៍​របស់​ក្រសួង​កសិកម្ម និង​រុក្ខា​ប្រមាញ់​ឡាវចំពោះ ការអនុវត្តនូវសេចក្តីណែនាំនេះបានចាប់ផ្តើមក្នុង​កិច្ច​ប្រជុំ​ដើម្បី​អនុវត្ត​គោល​នយោបាយ​អន្តរកាល ​កសិ-អេកូឡូស៊ី និងភ្ជាប់ជាមួយហិរញ្ញវត្ថុបៃតង ដែលនេះ​ជា​ការបោះជំហាន​ដ៏សំខាន់​មួយ​ក្នុង​ការ​លើក​កម្ពស់​វិស័យ​កសិកម្ម​នៅ​អាស៊ាន និងក៏ដូចជាត្រួសត្រាយផ្លូវសម្រាប់កសិកម្មនិរន្តរភាពបន្ថែមទៀតរបស់ប្រទេសឡាវ។

នៅក្នុងកិច្ចប្រជុំនេះអ្នកបង្កើតគោលនយោបាយ ដែលជាអ្នកដឹកនាំវិស័យឯកជន និងដៃគូអភិវឌ្ឍន៍ បានប្រមូលផ្តុំគ្នា ដើម្បីពិភាក្សាអំពីការអនុវត្ត កសិវិទ្យាក្នុងតំបន់ ដោយផ្តោតលើការចូលរួមរបស់អ្នកពាក់ព័ន្ធ និងការវិនិយោគបៃតង ដើម្បីគាំទ្រកសិករក្នុងការទទួលយកការអនុវត្តប្រកបដោយនិរន្តរភាព។

គួរបញ្ជាក់ថា ប្រទេសឡាវ កំពុងតែស្វែងរកការលើកកម្ពស់ផលិតផលកសិកម្មរបស់ខ្លួនបន្ថែមទៀត និងលើកទឹកចិត្តដល់កសិករ និងអ្នកផលិតដើម្បីបង្កើនការនាំចេញកសិផលឲ្យកាន់តែច្រើន ទៅកាន់ប្រទេសចិន តាមរយៈផ្លូវដែកចិន-ឡាវ។

ជាមួយគ្នានេះរដ្ឋាភិបាលឡាវ កំពុងលើកទឹកចិត្តកសិករ និងអ្នកផលិតឱ្យផលិត និងផ្គត់ផ្គង់ទំនិញឱ្យកាន់តែច្រើន ទៅកាន់ទីផ្សារក្នុងស្រុក និងការនាំចេញ ដើម្បីបង្កើនថវិកាជាតិ និងជួយកាត់បន្ថយអត្រាប្តូរប្រាក់បរទេសខ្ពស់៕


image_2026-08-10_14-06-35
សីតុណ្ហភាពនៅហុងកុង ក្តៅបំផុតក្នុងប្រវត្តិសាស្ត្រ ដោយសារព្យុះទីហ្វុងដុលហ្វីន បង្កើតជារលកកម្តៅ

ហុងកុង៖ នាយកដ្ឋានឧតុនិយមក្រុងហុងកុង បានឱ្យដឹងថា សីតុណ្ហភាពបានឡើងខ្ពស់បំផុតខុសពីធម្មតា ស្របពេលព្យុះទីហ្វុងដុលហ្វីន (Dolphin) បានបក់បោកខ្យល់ក្តៅមកលើទីក្រុងនេះ កាលពីចុងសប្តាហ៍មុន។ មជ្ឈមណ្ឌលសង្កេតការណ៍អាកាសធាតុនៃទីក្រុងហុងកុង បានបង្ហាញសីតុណ្ហភាព កាលពីថ្ងៃអាទិត្យ បានឡើងជិតដល់៣៧អង្សាសេ ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាន ចាប់តាំងពីឆ្នាំ១៨៨៤។ ព្យុះទីហ្វុងដុលហ្វីន គឺជាឈ្មោះរបស់ទីក្រុងហុងកុង​ ដែលន័យថា សត្វផ្សោត នៅពេលព្យុះដុលហ្វីបក់បោកដល់ទីក្រុងវ៉េនជូ (Wenzhou) និងទីក្រុងសៀងហៃ កម្តៅបានកើនឡើងយ៉ាងខ្លាំងនៅនៅចុងសប្តាហ៍មុន និងបានបង្កឱ្យមានការលុបចោលជើងហោះហើរជាច្រើន ព្រមទាំងត្រូវជម្លៀសប្រជាជន នៅតាមបណ្តោយឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសចិន មុនពេលព្យុះដ៏ខ្លាំងនេះបក់បោកមកដល់ឆ្នេរសមុទ្រ នៅល្ងាចថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦នេះ។ នៅក្នុងប្រវត្តិសាស្ត្រទីក្រុងហុងកុង កម្តៅខ្ពស់បំផុតត្រឹមតែ៣៦,៦អង្សាសេប៉ុណ្ណោះ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ នៅមុនពេលព្យុះទីហ្វុងមួយ ឈ្មោះ ហាតូ (Hato) បានបក់បោកមកដល់រ។ ប៉ុន្តែ សីតុណ្ហភាពនៅចុងសប្តាហ៍មុន​ បានឡើងដល់៣៦,៩អង្សាសេ។ នាយកដ្ឋានឧតុនិយមហុងកុង ឱ្យដឹងថា សីតុណ្ហភាព៣៦,៩អង្សាសេ គឺជាសីតុណ្ហភាពខ្ពស់បំផុតរបស់ទីក្រុងនេះ ក្នុងេយៈពេល១៤២ឆ្នាំកន្លងមក ដោយសារព្យុះបានកួចនាំមកនូវកម្តៅយ៉ាងខ្លាំងពីមហាសមុទ្រប៉ាស៊ីហ្វិក។ តួលេខផ្លូវការរបស់ការិយាល័យកណ្តាលនៃមជ្ឈមណ្ឌលសង្កេតការណ៍អាកាសធាតុហុងកុង បានកត់ត្រាត្រឹម៣៦,៩អង្សាសេរ ប៉ុន្តែសីតុណ្ហភាពនៅទីតាំងផ្សេងទៀត ក្នុងទីក្រុងហុងកុង បានកើនឡើងលើសពី៣៩អង្សាសេ។ ស្ថានីយឧតុនិយមនៅភាគខាងជើងនៃទីក្រុងហុងកុង បានកត់ត្រាសីតុណ្ហភាពដល់ទៅ៣៩,៨អង្សាសេ […]

MYANMAR-ECONOMY
ភូមា រំពឹងទទួលបានប្រាក់ចំណូល១ ០០០លានដុល្លារ ពីការនាំចេញអង្ករ

ណៃពិដោ៖ ប្រទេសភូមារំពឹងថា នឹងអាចរកប្រាក់ចំណូលបានជាង១,១៧៩ពាន់លានដុល្លារពីការនាំចេញអង្ករ និងចុងអង្ករ ដោយគិតចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៧។ នៅក្នុងឆ្នាំហិរញ្ញវត្ថុ២០២៦-២០២៧ ប្រទេសភូមាបានកំណត់គោលដៅនាំចេញអង្ករឱ្យបាន១,៨លានតោន និងចុងអង្ករចំនួន១,២លានតោន តាមផ្លូវសមុទ្រ និងច្រកពាណិជ្ជកម្មតាមព្រំដែន ដែលសរុបបរិមាណអង្ករទាំងអស់មានចំនួន៣លានតោន។ យោងតាមសហព័ន្ធស្រូវអង្ករភូមា បានឱ្យដឹងថា នៅក្នុងត្រីមាសទីមួយ គិតពីខែមេសា ដល់ខែមិថុនា ប្រទេសភូមាបាននាំចេញអង្ករ និងចុងអង្ករបានជាង៥២៩ ០០០តោន ដោយទទួលបានប្រាក់ចំណូលចំនួន១៦៧លានដុល្លារ។ បរិមាណនាំចេញអង្ករនៅដើមឆ្នាំ២០២៦ ត្រូវបានកត់ត្រាដូចជាក្នុងខែមេសា មានចំនួន១៦៩ ៥៥៩តោន ទទួលបានប្រាក់ចំណូលចំនួន៥១លានដុល្លារ។ ក្នុងខែឧសភានាំចេញបានចំនួន១៣៦ ២៦២តោន ទទួលបានប្រាក់ចំណូលចំនួន៤២លានដុល្លារ។ ចំណែកនៅក្នុងខែមិថុនា នាំចេញបានចំនួន២២៣ ៧១៤តោន ទទួលបានប្រាក់ចំណូលចំនួន៧៤លានដុល្លារ។ រហូតមកទល់ពេលនេះ នៅក្នុងឆ្នាំសារពើពន្ធថ្មីនមិនទាន់មានការនាំចេញអង្ករតាមច្រកព្រំដែនគោកនៅឡើយទេ។ ក្រសួងពាណិជ្ជកម្មភូមា កំពុងសហការរៀបចំសេចក្តីព្រាងយុទ្ធសាស្ត្រនាំចេញអង្ករសម្រាប់ឆ្នាំ២០២៦-២០៣០ ជាមួយស្ថាប័នរដ្ឋ និងឯកជន ដើម្បីជំរុញពាណិជ្ជកម្ម បង្កើនប្រាក់ចំណូលរូបិយប័ណ្ណបរទេសឱ្យបានជាអតិបរមាដោយវាយលុកចូលទីផ្សារបរទេស ដែលមានសក្តានុពលបន្ថែមទៀត និងជួយលើកកម្ពស់ការនាំចេញ។ ទិន្នន័យរបស់សហព័ន្ធស្រូវអង្ករភូមា បានបង្ហាញថា ការនាំចេញអង្កររបស់ប្រទេសភូមា​ ក្នុងឆ្នាំហិរញ្ញវត្ថុ២០២៥-២០២៦ ដោយគិតចាប់ពីខែមេសា ដល់ខែមីនា សម្រេចបានលើស២,៧លានតោន ដោយប្រមូលចំណូលបានចំនួន៨៦១លានដុល្លារ។ […]

534229907_1407772588024085_7863421940066385741_n
ក្រុមហ៊ុននាំចេញអង្ករចុះកិច្ចសន្យាជាមួយកសិករនៅស្រុកថ្មគោល និងស្រុកបវេល ដើម្បីផលិត និងផ្គត់ផ្គង់ស្រូវសែនក្រអូប

ដោយ ហៃ ស៊ីណា បាត់ដំបង៖ ក្រុមហ៊ុន ស៊ីធី រ៉ាយស៍ អ៊ឹមផត អិចផត ខូ អិលធីឌី (City Rice Import Export Co., Ltd.) តំណាងដោយលោក លី លាង បានចុះកិច្ចសន្យាកសិកម្មស្តីពីការផលិតនិងផ្គត់ផ្គង់ស្រូវសែនក្រអូប រវាងក្រុមផលិតស្រូវស្រុកថ្មគោល តំណាងដោយលោកស្រី ប៊ី សុខា និងក្រុមផលិតស្រូវស្រុកបវេល តំណាងដោយលោក ចៅ ធី។ កិច្ចសន្យានេះត្រូវបានធ្វើឡើងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦នេះ ស្របតាមគំនិតផ្តួចរបស់ ឯកឧត្តម បណ្ឌិត កៅ ថាច អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ​និងកសិកម្ម​ (ARDB ) និង​ជាប្រធាន​សមាគមន៍​បណ្តាញ​កសិករ​តេជោ​ ដើម្បីផលិត និងផ្គត់ផ្គង់ស្រូវសម្រាប់នាំចេញទៅក្រៅប្រទេស។ កម្មវិធីនេះដែលក៏មានការចូលរួមពី ឯកឧត្តម ឡាយ ឈុនហាំង អនុប្រធានសមាគមបណ្តាញកសិករតេជោ ជា​អនុប្រធាន​ក្រុមប្រឹក្សា​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ និងលោក រស់ សេងហាក់ តំណាងឱ្យសមាគមបណ្តាញកសិករតេជោ ព្រមទាំងភាគីពាក់ព័ន្ធ ដែលមានបំណងចូលរួមលើកកម្ពស់ផលិតកម្មស្រូវ […]

12water2
ហ្វីលីពីនមិនឈប់នាំចូលអង្ករឡើយ ព្រោះខ្លាចខ្វះស្បៀងក្នុងស្រុក បង្កឡើងដោយបាតុភូតអែលនីញ៉ូ

ម៉ានីល៖ ប្រទេសហ្វីលីពីននឹងបន្តអនុញ្ញាតនាំចូលអង្ករ នៅក្នុងឆ្នាំ២០២៦នេះ ដោយសារការព្រួយបារម្ភពីកង្វះខាតស្បៀងអាហារក្នុងស្រុក បង្កឡើងដោយបាតុភូតមហាអែលនីញ៉ូ (El Niño) ដែលគេព្យាករណ៍ថា នឹងធ្វើឱ្យទិន្នផលស្រូវហ្វីលីពីនថយចុះចំនួន៧៥០ ០០០តោន។ ដោយសារតម្រូវការក្នុងស្រុកមានបរិមាណចំនួន១៣,៥៧លានតោន លើសពីការផ្គត់ផ្គង់ក្នុងស្រុកបានត្រឹមតែ ១២,៤០លានតោន ដូច្នេះរដ្ឋាភិបាលហ្វីលីពីន មានផែនការបង្កើតប្រភពស្បៀងបម្រុង និងប្រមូលទិញស្រូវក្នុងស្រុកចំនួន៥០០ ០០០តោន ដើម្បីគាំទ្រដល់កសិករ គឺជាការផ្លាស់ប្តូរខុសប្លែកពីឆ្នាំមុន ដែលធ្លាប់បានផ្អាកការនាំចូលអង្ករពីបរទេស។ យោងតាមការចេញផ្សាយរបស់សារព័ត៌មានវៀតណាម បានលើកឡើងថា គោលនយោបាយបើផ្លូវនាំចូលអង្កររបស់រដ្ឋាភិបាលហ្វីលីពីន បានផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់អ្នកនាំចេញវៀតណាម ដែលចាត់ទុកប្រទេសហ្វីលីពីនជាទីផ្សារធំបំផុតរបស់ខ្លួន ដោយមានទំហំរហូតដល់៤៥ភាគរយនៃប្រាក់ចំណូលនាំចេញអង្ករសរុបរបស់វៀតណាម ចំនួ​ន២,៦៤ពាន់លានដុល្លារ ក្នុងរយៈពេលប្រាំខែដំបូងនៃឆ្នាំ២០២៦នេះ។ ចំណែកទីភ្នាក់ងារព័ត៌មានហ្វីលីពីន បានរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍របស់ក្រសួងកសិកម្មហ្វីលីពីន កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ថា បាតុភូតអែលនីញ៉ូដ៏ខ្លាំងក្លា ដែលព្យាករណ៍ថា នឹងកើតមានឡើងនៅចុងឆ្នាំ២០២៦នេះ អាចធ្វើឱ្យទិន្នផលស្រូវរបស់ប្រទេសហ្វីលីពីនថយចុះប្រមាណ៧៥០ ០០០តោន ដែលបង្កើនហានិភ័យនៃការខ្វះខាតអង្ករ នៅមុនពេលចួលរដូវប្រមូលផលស្រូវរដូវប្រាំង នាដើមឆ្នាំ២០២៧។ រីឯតម្រូវការអង្កររបស់ប្រទេសហ្វីលីពីន មានបរិមានសរុបចំនួន១៣,៥៧លានតោន ក្នុងឆ្នាំ២០២៥ គឺច្រើនជាងការផ្គត់ផ្គង់ក្នុងស្រុក ដែលមានត្រឹមតែ១២,៤០លានតោនប៉ុណ្ណោះ។ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ហ្វ្រេនស៊ីស្កូ ធៀវ ឡូរ៉ែល (Francisco Tiu Laurel) បានមានប្រសាសន៍ថា […]

កាលវិភាគផ្សព្វផ្សាយ