អគ្គនាយក ARDB  រំ់ឭកដល់អ្នកនាំចេញរបស់កម្ពុជា ត្រូវត្រៀមខ្លួនសម្រាប់អនាគតទីផ្សារពិភពលោក ជាពិសេសអឺរ៉ុបត្រូវគិតគូរលើផលិតផលមិនបំផ្លាញបរិស្ថាន

THN1 copy

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានរំលឹកដល់អ្នកនាំចេញត្រូវត្រៀមខ្លួនអនាគតទីផ្សារពិភពលោក ពិសេសអឺរ៉ុប ដែលគេនឹងគិតគូរពីតម្រូវឱ្យនាំចូលផលិតផល ដែលមិនប៉ះពាល់ដល់បរិស្ថាន។

ការលើកឡើងរបស់ឯកឧត្តមបណ្ឌិត កៅ ថាច ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS កិច្ចពិភាក្សាលើប្រធានបទយន្តការលើកកម្ពស់ឥណទានបៃតងនៅកម្ពុជា។

ឯកឧត្តមបណ្ឌិតបាន​​ពន្យល់ថា ប្រទេសមួយចំនួននឹងមានច្បាប់របស់គេ ក្នុងការកំណត់ទៅលើផលិតផល ដែលនាំចូលទៅកាន់ទីផ្សាររបស់គេ គឺជាផលិតផលដែលមានការទទួលខុសត្រូវលើសង្គម និងបរិស្ថាន ដើម្បីរួមចំណែកដល់ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ។ ដូច្នេះហើយ ប្រសិនបើអ្នកផលិតមិនគោរពតាមច្បាប់ និងបែបបទដែលគេតម្រូវនោះទេ នឹងមិនអាចនាំចូលផលិតផលទៅប្រទេសគេបាននោះទេ។

ជាក់ស្តែងនាពេលថ្មីៗនេះ​​ នៅសហគមន៍អឺរ៉ុប ដែលជាទីផ្សារធំមួយរបស់កម្ពុជា បានបង្កើតនូវបទប្បញ្ញត្តិមួយ ដែលនឹងដាក់បន្ទុកលើផលិតផលទាំងអស់ ដែលនាំចូលទៅអឺរ៉ុបត្រូវតែគោរពទៅតាមវិធាន និងបទប្បញ្ញត្តិនេះ ប្រសិនអ្នកផលិត និងនាំចេញមិនគោរពតាមបទប្បញ្ញត្តិនេះនោះទេ នឹងមិនអាចនាំចូលទៅក្នុងទីផ្សារអឺរ៉ុបបានទេ។ ដូច្នេះហើយ លោកចង់ឱ្យអ្នកផលិត និងនាំចេញទំនិញ នៅកម្ពុជា យកចិត្តទុកដាក់ទៅលើបញ្ហានេះ ពោលគឺត្រូវគិតគូរទៅលើការផលិត និងកែច្នៃផលិតផល ដែលមានការទទួលខុសត្រូវលើសង្គម និងបរិស្ថាន ដើម្បីកុំឱ្យប៉ះពាល់ដល់ការនាំចេញ ផលិតផលកម្ពុជាទៅកាន់ទីផ្សារអឺរ៉ុប នាពេលអនាគត ជាពិសេសផលិតផលកសិកម្ម ។

ឯកឧត្តមបណ្ឌិតបានគូសបញ្ជាក់ថា អឺរ៉ុប និងសហរដ្ឋអាមេរិក គឺជាដៃគូពាណិជ្ជកម្មដ៏ធំសម្រាប់កម្ពុជា ក្នុងករណីដែលកម្ពុជាមិនអាចនាំចូលទៅក្នុងទីផ្សារទាំងនេះបាន វានឹងផ្តល់ផលប៉ះពាល់ដល់សេដ្ឋកិច្ចនៅថ្ងៃអនាគតផងដែរ៕


IMG_0485 (2)
ឯកឧត្តម ចាន់ សីហា អគ្គនាយករងធនាគារ ARDB អញ្ជើញចូលរួមកិច្ចពិភាក្សា ស្តីពី “អត្ថប្រយោជន៍ និងឱកាសទទួលបានការគាំទ្រហិរញ្ញប្បទានសម្រាប់ធុរកិច្ច”នៃវេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ឯកឧត្តម ចាន់ សីហា អគ្គនាយករងនៃធនាគារ ARDB ព្រមទាំងសហការី នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួមកិច្ចពិភាក្សា ស្តីអំពី “អត្ថប្រយោជន៍ និងឱកាសនៃការទទួលបានការគាំទ្រហិរញ្ញប្បទានសម្រាប់ធុរកិច្ច” នៃវេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ដែលរៀបចំឡើងនៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ។ កិច្ចពិភាក្សានេះ គឺក្រោមការសម្របសម្រួលដោយលោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារកម្ពុជា ព្រមទាំងវាគ្មិនកិត្តិយសរួមមានលោក ណូ លីដា អគ្គនាយកសាជីវកម្មធានាឥណទានកម្ពុជា, ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា, លោក ជា សុភ័ក្ត អគ្គនាយកធនាគារសហគ្រឹនធុនតូច និងមធ្យមកម្ពុជា។ នៅក្នុងឱកាសកិច្ចពិភាក្សានេះ ឯកឧត្តម ចាន់ សីហា បានលើកឡើងថា ចំពោះធនាគារ ARDBកន្លងមក គឺយើងមានសកម្មភាពជាច្រើន ដោយផ្តោតលើវិស័យកសិកម្មដូចជាការផ្តល់ឥណទានផ្តល់ដល់គ្រប់តួអង្គ ក្នុងខ្សែច្រវាក់តម្លៃកសិកម្មរួមមាន ដំណាំចន្ទី ពោត […]

759642541_122170801394825876_6252287668296511174_n
គិរីកាហ្វេ ត្រៀមខ្លួននាំចេញទៅអឺរ៉ុប ហើយប្រឹងបង្កើតរោងចក្រ និងតេស្តរសជាតិកាហ្វេ

ដោយ ផាន់ អាណា ភ្នំពេញ៖ ដើម្បីជំរុញកាហ្វេខ្មែរទៅកាន់ទីផ្សារអន្តរជាតិ ក្រុមហ៊ុនគិរីកាហ្វេ (Kiri Coffee) បានជួបពិភាក្សាការងារជាមួយលោក តាំង វីទ្យា (Taing Vithya) នាយកប្រតិបត្តិនៃក្រុមហ៊ុន  ហ្គោលស្តា ត្រេឌីង (GOLD STAR TRADING SWISS B.I.G GmbH) មកពីប្រទេសស្វ៊ីស។ ជំនួបនេះធ្វើឡើងក្នុងគោលបំណងសហការនាំចេញគ្រាប់កាហ្វេមានគុណភាពខ្ពស់របស់ក្រុហ៊ុនគិរីកាហ្វេ ទៅកាន់ទីផ្សារធំៗនៅតំបន់អឺរ៉ុប គឺប្រទេសស្វ៊ីស និងប្រទេសអ៊ីតាលី។ ​ក្នុងឱកាសនេះ តំណាងក្រុមហ៊ុនមកពីស្វ៊ីស បានធ្វទស្សនកិច្ចសិក្សាដោយផ្ទាល់ដល់ទីតាំងរោងចក្រ ដែលកំពុងដំណើរការសាងសង់ និងត្រៀមបំពាក់ម៉ាស៊ីនកែច្នៃ។ បន្ថែមពីនេះ លោកក៏បានចូលរួមធ្វើតេស្តសាកល្បងរសជាតិកាហ្វេដោយផ្ទាល់ និងបានសម្តែងនូវការកោតសរសើរយ៉ាងខ្លាំង ចំពោះក្លិនឈ្ងុយ និងរសជាតិដ៏ពិសេសនៃគ្រាប់កាហ្វេខ្មែរ។ ​កិច្ចសហប្រតិបត្តិការនេះ គឺជាជំហានដ៏សំខាន់មួយរបស់ក្រុមហ៊ុនគិរីកាហ្វេ ក្នុងការនាំយករសជាតិកាហ្វេខ្មែរទៅកាន់ពិភពលោក និងរួមចំណែកលើកកម្ពស់ជីវភាពកសិករក្នុងស្រុកផងដែរ៕ ពាក់ព័ន្ធនឹងការប្រឹងជំរុញ ការនាំចេញផលិតផលកាហ្វេខ្មែរនេះ នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារ និងភេសជ្ជៈដ៏ធំ Fancy Food Show នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ លោក ជិន ជ័យាបុត្រ អគ្គនាយកនៃក្រុមហ៊ុន […]

IMG_0480 (2)
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន  អញ្ជើញថ្លែងសុន្ទរកថា គន្លឹះក្នុងវេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ចឆ្នាំ២០២៦

ដោយ ហៃ​ ស៊ីណា ភ្នំពេញ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦នេះបាន​អញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងវេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ក្រោមប្រធានបទ សមាហរណកម្មការគាំទ្រហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាល ដើម្បីសម្រេចបានភាពធន់នៃសេដ្ឋកិច្ច ដែលរៀបចំឡើងនៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។ វេទិកាខាងលើនេះក៏មានវត្តមានអញ្ជើញចូលរួមផងដែរពីឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ,ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល, គ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុ, ក្រុមហ៊ុនឯកជន, សមាគម,ដៃគូអភិវឌ្ឍជាតិ និងអន្តរជាតិ ព្រមទាំងគ្រប់ភាគីពាក់ព័ន្ធផ្សេងទៀត។ ក្នុងឱកាសនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានចាត់ទុកវេទិកាថ្នាក់ជាតិស្ដីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ចឆ្នាំ២០២៦ គឺជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់ អំពីកិច្ចសហប្រតិបត្តិការស្អិតល្មួត រវាងស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលក្នុងការបង្កើតសហថាមពល និងការបន្ស៊ីគោលនយោបាយអន្តរស្ថាប័ន សំដៅជំរុញការអភិវឌ្ឍវិស័យឯកជន ដែលផ្ដោតជាសំខាន់លើការលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញប្បទានប្រកបដោយបរិយាបន្ន និងភាពបត់បែន ដើម្បីធានាស្ថិរភាពអាជីវកម្ម និងជំរុញសកម្មភាពសេដ្ឋកិច្ចជាតិឲ្យមានសម្ទុះកាន់តែខ្លាំងក្លាឡើងថែមទៀត។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ […]

image_2026-07-31_11-19-41
កសិករដាំដំណាំហូបផ្លែ នៅកាណាដា តវ៉ាឱ្យកុំផ្តាច់ទឹកប្រើប្រាស់សម្រាប់ស្រោចដំណាំ ក្នុងរដូវគ្រោះរាំងស្ងួត

ប៊្រីធីសកូឡុំប៊ី៖ សមាគមកសិករដាំដំណាំហូបផ្លែ នៅក្នុងប្រទេសកាណាដា កំពុងអំពាវនាវឱ្យរដ្ឋាករទឹកសាធារណៈនៅក្នុងតំបន់ ផ្អាកការបិទទឹកសម្រាប់ធ្វើកសិកម្ម និងបង្កើតផែនការគ្រប់គ្រងទឹក ដោយមានការចូលរួមសម្របសម្រួលជាមួយកសិករដាំដំណាំ និងរដ្ឋបាលខេត្តប៊្រីធីស កូឡុំប៊ី (The Province of British Columbia) ភាគខាងលិចប្រទេសកាណាដា ស្របពេលស្ថានភាពគ្រោះរាំងស្ងួតនៅតែបន្តអូសបន្លាយនៅក្នុងតំបន់នេះ។ គិតត្រឹមថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ផ្ទៃដីដាំដុំដំណាំហូបផ្លែ ដែលបានឈានចូលដល់ដំណាក់កាលត្រូវកាត់បន្ថយទឹក ​ត្រូវរដ្ឋាករទឹកសារណៈកាត់ផ្តាច់ការផ្គត់ផ្គង់ទឹកក្នុងរដូវដំណាំកំពុងតែលូតលាស់។ សមាគមកសិករដាំដំណាំហូបផ្លែ បាននិយាយថា រដ្ឋាករទឹកសាធារណៈបានកាត់បន្ថយការបែងចែកសម្រាប់ធ្វើកសិកម្មចំនួន៧០ភាគរយ ដោយគ្មានផែនការសម្របសម្រួល ដើម្បីឧបត្ថម្ភគាំទ្រដល់ចម្ការ និងកសិដ្ឋានរងផលប៉ះពាល់ ដោយគ្រោះរាំងស្ងួត។ ប្រធានសមាគមកសិករដាំដំណាំហូបផ្លែរបស់កាណាដា បានមានប្រសាសន៍ថា “គ្មាននរណាម្នាក់អាចប្រកែកថា គ្មានគ្រោះរាំងស្ងួតធ្ងន់ធ្ងរនោះទេ ហើយអ្នកដាំក៏មិនសុំឱ្យនរណាម្នាក់ផ្តល់ទឹក ដែលមិនមាននោះដែរ។ អ្វីដែលយើងកំពុងនិយាយនេះ គឺថា អ្នកមិនអាចបិទទឹកមិនផ្គត់ផ្គង់ទៅឱ្យកសិដ្ឋានរាប់រយ ដោយចាត់ទុកជាការរឹតបណ្តឹងដ៏ចាំបាច់នោះទេ។ នៅពេលការសម្រេចចិត្តបែបនេះអាចបំផ្លាញចម្ការ ដែលចំណាយពេលដាំដំណាំអស់២០ឆ្នាំ ដូច្នេះ អ្នកមានកាតព្វកិច្ចសម្របសម្រួលគ្នាឡើងវិញចំពោះសម្រេចចិត្តបែបនេះ។” យោងតាមសមាគមកសិករដាំដំណាំហូបផ្លែ ការបិទទឹកប៉ះពាល់ដល់ផ្ទៃដីប្រហែល៨៥០ហិកតា ជាចម្ការប៉ោម និង ចម្ការឈើរី។ សមាគមបានប៉ាន់ប្រមាណថា ការខូចខាតនៅតាមចម្ការទាំងអស់នេះ អាចបណ្តាលឱ្យមានការខាតបង់ជាទឹកប្រាក់ជាង២៥០លានដុល្លារ ឬអាចច្រើនជាង៣០០លានដុល្លារ ប្រសិនបើរាប់បញ្ចូលចំណាយលើការផលិត ការវេចខ្ចប់ ការដឹកជញ្ជូន […]

កាលវិភាគផ្សព្វផ្សាយ